សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

2023/11/29 04:05:43 pm        596
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុកឆ្នាំនេះ ដែលមានសាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី និង​ភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្ដេច​ធិបតីថ្លែង​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ។ សម្ដេច​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ សម្ដេច​ធិបតី ថ្លែង​អំណរគុណ ដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកម្សាន្ត​ និង​ការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប​ងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស​មកលេងកម្សាន្ត។​ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់​មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង ។ សម្ដេច​ធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត៕អត្ថបទ៖ វ៉ន ដារ៉ា 

សម្តេច ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងទត និងបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

2023/11/29 01:11:35 am        558
ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ទតព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រះពន្លាជ័យ មុខព្រះបរមរាជវំាង ក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់នូវព្រះពិធីបុណ្យគម្រប់រយៈពេលបីថ្ងៃ។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាន់ខ្ពស់សំខាន់ៗជាច្រើនទៀតមាន សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំឧត្តមក្រុមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សមាជិកសមាជិកា ព្រឹទ្ឋសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានយាងនិងអញ្ជើញដង្ហែព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។នៅក្នុងថ្ងៃបញ្ចប់ព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ គេសង្កេតឃើញវត្តមានកាន់តែយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី រួមនិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ បានចូលរួមទស្សនានិងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យយ៉ាងសប្បាយរីករាយជាទីបំផុត។ក្រោយពីការប្រណំាងទូកងបានចប់សព្វគ្រប់ជាស្ថាពរ មានប្រារព្ឋពិធីកាត់ព្រ័ត្រ ដែលជាការបិទបញ្ចប់នូវព្រះរាជពិធីបុណ្យ ដោយបរិបូរណ៍។ ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចយាងប្រទាននូវព្រះរាជរង្វាន់ជានិមិត្តរូប ជូនដល់ក្រុមកីឡាករនិងកីឡាការិនីទូកង ដែលទទួលបានជ័យលាភីផងដែរ៕

សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស

2023/11/28 11:17:50 pm        538
ភ្នំពេញ៖ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​បញ្ជាក់ថារយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេសជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាលក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ ។សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ  ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរ និងទស្សនាកម្សាន្តដោយភាពជឿជាក់បំផុត ។សម្ដេច​ធិបតីបានថ្លែង​ថា នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕

ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាតួកគី

2023/11/28 08:54:12 pm        106
តួកគី៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ ឯកឧត្តម ម៉ានូ គូទូមូស ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី និងជាប្រធាន APA ខណៈពេល​ ឯកឧត្តម ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នៅប្រទេសតួកគី។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរចំពោះរដ្ឋសភានៃសាធារណរដ្ឋតួកគី ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាត APA និងកិច្ចប្រជុំនានា ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នាពេលនេះ ប្រកបដោយភាពជោគជ័យ ទទួលបានការគាំទ្រជាច្រើនពីសភាសមាជិក APA។ ក្នុងនាមរដ្ឋសភាកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ឯកឧត្តម បានអបអរសាទរដោយភាពសប្បាយរីករាយបំផុតជាមួយប្រជាជន រដ្ឋាភិបាល ក៏ដូចជារដ្ឋសភាតួកគី ក្នុងឱកាលនៃខួបលើកទី១០០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋតួកគី។ ប្រទេសទាំងពីរ កម្ពុជា-តួកគី បានផ្សារភ្ជាប់ទំនាក់ទំនាក់ជាមួយគ្នាជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ១៩៥៨ មកម្លេះ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានការរីកចម្រើនគួរកត់សម្គាល់។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានអរគុណចំពោះរដ្ឋាភិបាលតួកគី ដែលតែងតែឧបត្ថម្ភគាំទ្រដល់កម្ពុជា និងការផ្តល់ជំនួយអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនតាមរយៈភ្នាក់ងារសម្របសម្រួលទីកា (TIKA)។ ឯកឧត្តម នូម៉ាន គូទូមូស បានអរគុណឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេលនេះ ដែលពិតជាផ្តល់កិត្តិយសយ៉ាងធំធេងចំពោះរដ្ឋសភាតួកគីជាម្ចាស់ផ្ទះ។ ឯកឧត្តម មានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-តួកគី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា រហូតបានបង្កើតស្ថានទូតប្រចាំប្រទេសរៀងៗខ្លួន។ ឯកឧត្តម បានសំណូមពរឱ្យ សភានៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈក្រុមមិត្តភាពសភាប្រទេសទាំងពីរ ការដាក់ចេញផែនការសកម្មភាពច្បាស់លាស់ថែមទៀត និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិការអន្តរសភានានាជាដើម​ ៕ 

ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA

2023/11/28 06:11:08 pm        115
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានគណៈប្រតិភូសភាដែលជាសមាជិកចំនួន ១៩ ប្រទេសអញ្ជើញចូលរួម។ ឯកឧត្តម នូម៉ាន គូទូមូស ប្រធានរដ្ឋសភាតួកគី និងជាប្រធាន APA បានថ្លែងសុន្ទរកថាបើក ដោយបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូសភាសមាជិក APA ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានប្តេជ្ញាក្នុងការពង្រឹងតួនាទីរបស់ APA ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម និងជម្លោះនានា ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមាសភាពគណៈប្រតិភូដែលចូលរួមអមដំណើរឯកឧត្តមអនុប្រធានទី២រដ្ឋសភា រួមមាន ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិកាគណៈកម្មការទី៦នៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា និងមន្ត្រីជំនាញមួយចំនួនទៀត។ បន្ទាប់ពីពិធីបើកជាផ្លូវការនេះ ក្រុមប្រឹក្សាប្រតិបត្តិ APA នឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យពិភាក្សាលើករបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមមាន÷ គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, គណៈកម្មាធិការអចិន្ត្រៃយ៍ថវិកា និងផែនការ, គណៈកម្មាធិកាអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌, គណៈកម្មាធិការអចិន្ត្រៃយ៍សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្តីព្រាងសេចក្តីសម្រេចនៃគណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមទាំងបញ្ហាផ្សេងៗទៀត នឹងត្រូវបានពិនិត្យពិភាក្សា ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈរបស់មហាសន្និបាត APA លើកទី១៤ ធ្វើការអនុម័ត។ គួររំលឹកថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេលនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរដ្ឋសភានៃសាធារណរដ្ឋតួកគី ធ្វើជាម្ចាស់ផ្ទះរៀបចំ៕

សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាព បានធ្វើឱ្យពិធីបុណ្យជាតិធំៗ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ

2023/11/27 10:42:23 pm        677
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧ ត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមតេលេក្រាមផ្ទាល់របស់សម្ដេច ដោយមានខ្លឹមសារថា អបអរសាទរ និងសប្បាយរីករាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យនេះ។សាររបស់សម្ដេចតេជោដដែលបន្តថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា​ការប្រណាំងទូកង​នៅ​មាត់ទន្លេឱ្យបានច្រើនកុះករ ឬ​ទិញទំនិញតាមស្តង់តាំងពិព័រណ៍​ទំនិញជាច្រើន​នៅតាមទីតាំង​នីមួយៗ​ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមសួនសាធារណៈ។សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដដែលបានរម្លឹកឱ្យដឹងថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកនៅថ្ងៃនេះដែរ។សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមរីករាយជួបជុំក្រុមគ្រួសារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅឆ្នាំ២០២៣ នេះផងដែរ៕

ថ្ងៃទី២នៃពិធីបុណ្យអុំទូក មន្រ្តីជំនាញ ក.ប.ប. បន្តចុះត្រួតពិនិត្យចំណីម្ហូបអាហារចាប់ពីតំបន់ផ្សារចាស់រហូតដល់ជ្រោយចង្វារ

2023/11/27 09:50:35 pm        418
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក បានបន្តចុះយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាព​ម្ហូប​អាហារជូនប្រជាពលរដ្ឋ ដែលមានទីតាំងនៅមុខបរិវេណសួនច្បារផ្សារចាស់ ផ្សាររាត្រី និង​សួនច្បារត្រើយ​ខាងកើតជ្រោយចង្វារ លើស្តង់លក់ និងកន្លែងលក់រាយ ដើម្បីធានាបាននូវ​ទំនិញ​ម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់។យោងតាមរបាយការណ៍ចុះអនុវត្តត្រួតពិនិត្យ ​នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបរាប់ឲ្យដឹងថា ​ការត្រួតពិនិត្យនេះ ធ្វើឡើងដោយមាននាយកដ្ឋានមន្ទីរពិសោធន៍ និងសាខា ក.ប.ប. រាជធានីភ្នំពេញ​ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុៈត្រួតពិនិត្យ ​និងពិសោធន៍លើរថយន្តចល័តតែម្តង ក្នុងគោលបំណងដើម្បីទប់ស្កាត់ បង្ការ ការលក់​ចែកចាយម្ហូបអាហារណាមានផ្ទុកសារធាតុគីមីហាមឃាត់​ ម្ហូបហួស​កាលបរិច្ឆេទ​ ប្រើប្រាស់ និង​ម្ហូបអាហារ មិនមានអនុលោមភាព។ជាលទ្ធផលនៃការត្រួតពិនិត្យ ​ចំណោមគំរូផលិតផលម្ហូបអាហារដែលបានវិភាគចំនួន ១៥គំរូ គឺ​មានអនុលោមទាំងអស់រួមទាំងការត្រួតពិនិត្យកាលបរិច្ឆេទប្រើប្រាស់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ​មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នក​ប្រកប​អាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃ​ពិធីនេះឱ្យបានយល់ ​ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការ​ការពារសុខុមាលភាព ​និង​ផលប្រយោជន៍អ្នកប្រើប្រាស់។ ប្រភពដដែលបានឲ្យដឹងទៀតថា ​ដោយឡែក នៅថ្ងៃ២៨ ខែវិច្ឆិកាស្អែកនេះ ក្រុមការងារ ក.ប.ប. នឹងបន្តត្រួត​ពិនិត្យស្តង់សួនច្បារមុនវត្តបុទម ​និងនៅទីតាំងផ្សេងទៀត នៃតំបន់ប្រារព្វពិធី ។សូមបញ្ជាក់ថា ​ពាក់ព័ន្ធសកម្មភាពការងារខាងលើនេះ ធ្វើឡើងដោយមានការគិតគូរ​និង​យកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវ​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយក​ចិត្ត​ទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ ​និងចង្អុលបង្ហាញដល់ ​ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខាន​តែ​បាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ​ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ៕

ភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្ត តាមគោលដៅទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2023/11/27 06:32:53 pm        443
មណ្ឌលគិរី៖ ទិដ្ឋភាពថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គេបានសង្កេតឃើញភ្ញៀវទេសចរយ៉ាងច្រើន នៅតែបន្តសម្រុកមកកម្សាន្ត តាមគោលដៅទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី ។ ចំណែកម្សិលមិញ ពោលគឺថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកទេសចរសរុប ៩,៧៧៦នាក់មកកម្សាន្ត ក្នុងនោះទេសចរជាតិ ៩,៦៥៣នាក់ ទេសចរបរទេស ១២៣នាក់ ។ តួលេខនេះ បើប្រៀបធៀបឆ្នាំ២០២២ ភ្ញៀវសរុបកើន ចំនួន ៣៧,៤១% ភ្ញៀវជាតិកើន ៣៨,០១% ភ្ញៀវបរទេសកើនចំនួន ២,៥% ។ រីឯស្ថានភាពសន្តិសុខ មានភាពល្អប្រសើរទាំងអស់ ៕

ទេសចរមកពីអាម៉េរិក និងប្រទេសនានាសន្យាមកលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូកជាថ្មី

2023/11/27 06:01:13 pm        454
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះខែ។ នៅព្រឹកថ្ងៃនេះដែរ ពលរដ្ឋ និងទេសចរជាតិអន្តរជាតិ រាប់ពាន់នាក់ទៀត បានអញ្ជើញចូលរួមដើរកម្សាន្ត ទស្សនាការប្រណាំងទូក និងទស្សនាទិដ្ឋភាពនានា យ៉ាងសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អបំផុត។ថ្លែងប្រាប់ BTV នៅថ្ងៃនេះ ពលរដ្ឋ និងទេសចរចាស់ក្មេងនានាបានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ គឺមានភាពសប្បាយរីករាយ ការរៀបចំពិធីមានភាពរីកចម្រើនជាងឆ្នាំមុនៗ ជាពិសេសជាងនេះទូកចូលរួមប្រកួតមានចំនួនច្រើនជាងមុន កីឡាករសុទ្ធតែប្តេជ្ញាប្រឹងប្រែងប្រកួត ការរៀបចំប្រ ទីពក៏មានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងមក មានភាពប្លែក ហើយការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងក្រុមពេទ្យប្រចាំការគ្រប់ទីកន្លែងដែលធ្វើឲ្យយើងទាំងអស់គ្នាដើរកម្សាន្តមានភាពកក់ក្តៅបំផុត។សម្រាប់ទេសចរអន្តរជាតិ មកពីសហរដ្ឋអាមេរិច កាណាដា និងបណ្តាប្រទេសនានា ថ្លែងថា យើងទាំងអស់មានការពេញចិត្តសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមកម្សាន្តសប្បាយរីករាយជាមួយប ងប្អូនពលរដ្ឋខ្មែរ ដែលមានទឹកមុខសប្បាយរាក់ទាក់។ ពួកគាត់ក៏បានសន្យាដែរថា នឹងមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជានាឆ្នាំបន្តបន្ទាប់ទៀត។អំឡុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រសួងសុខាភិបាលបានរៀបចំស្តង់សុខាភិបាលប្រចាំការផ្តល់ថ្នាំ ពិនិត្យ ព្យាបាលជំងឺចំនួន១៥ទីតាំង មានរថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន៥០គ្រឿង និងមានរថយន្តបំរុងចំនួន២០គ្រឿង រថយន្តគ្លីនិចចល័តចំនួន៤គ្រឿងធំៗ និងក្រុមពេទ្យដើរចល័តជាច្រើនក្រុមផ្សេងៗ និងក្រុមពេទ្យប្រចាំការសម្រាប់ព្យាបាលជំងឺ និងសង្គ្រោះបន្ទាន់ជូនក្រុមកីឡាករនានាជាច្រើនទៀត ។ក្នុងរយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក គឺពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា កន្លងមកនេះ មានពល រដ្ឋចូលទទួលសេវាសុខាភិបាលជិត ៩០០០ នាក់។ ក្រៅពីនេះ ក៏មានស្ថាប័នផ្សេងៗ រួមទាំងសមត្ថកិច្ច ជំនាញក៏បានដាក់ពង្រាយកងកម្លាំងជាច្រើនពាន់នាក់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរង់ចាំជួយ ពលរដ្ឋ ដែលត្រូវការជំនួយផ្សេងៗផងដែរ៕អត្ថបទ ស៊ុម សុខជា 

មន្រ្តីការទូតជាន់ខ្ពស់ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំត្រីភាគី ដើម្បីពង្រឹងទំនាក់ទំនង

2023/11/27 05:44:26 pm        368
កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានជួបគ្នានៅទីក្រុងកំពុងផែ Busan ដើម្បីព្យាយាមចាប់ផ្តើមឡើងវិញកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសជិតខាងអាស៊ីទាំង ៣ ហើយនិងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលក្រុមមេដឹកនាំរបស់ពួកគេ ។ លោក Wang Yi គឺជាមន្រ្តីការទូតកំពូលរបស់ចិន និយាយថា ប្រទេសទាំង ៣ គួរតែដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក ជាមួយនឹងឥរិយាបថ និងអាកប្បកិរិយារីកចម្រើនជាងមុន ។ ដោយឡែក រដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីអស្ចារ្យជាងមុន នឹងរួមចំណែកចំពោះសន្តិភាពក្នុងតំបន់ ស្របពេលដែលស្ថានភាពសន្តិសុខអន្តរជាតិ កាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញជាងមុននោះ ។ ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Park Jin និយាយថា ក្រុមមន្រ្តីនឹងធ្វើការធានាដល់កិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំប្រទេសទាំង ៣ ឲ្យកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ តាមដែលអាចធ្វើទៅបាន ។ សូមបញ្ជាក់ថា ប្រមុខការទូតទាំង ៣បានជួបគ្នានៅក្នុងទីក្រុង Busan សម្រាប់ជំនួបលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ក្រោយពេលក្រុមមន្រ្តីមកពីប្រទេសទាំង ៣ បានព្រមព្រៀងគ្នាកាលពីខែកញ្ញាកន្លងទៅ ដើម្បីរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅពេលវេលាដ៏សមស្របខាងមុខនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM