ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

បេសកកម្មផ្ទុកអវកាសយានិក ស៊ិនចូវ-១៧ របស់ចិន សាកល្បងមុនការបាញ់បង្ហោះ

2023/10/23 06:42:33 pm        122
ការលាយបញ្ចូលគ្នានៃយានផ្ទុកអវកាសយានិក ស៊ិនចូវ-17 (Shenzhou-17) និង យានចម្លង Long March-2F ត្រូវបានបញ្ជូនទៅកាន់តំបន់បាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវជ័ន (Jiuquan) ភាគពាយព្យប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។ ការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះយ៉ាងម៉ត់ចត់កាលពីថ្ងៃអាទិត្យ និងការសាកល្បងរួមគ្នាពាក់ព័ន្ធនឹងដំណើរការទាំងមូល និងប្រព័ន្ធទាំងអស់នៃបេសកកម្មបាញ់បង្ហោះ។ ជាផ្នែកមួយនៃការវាយតម្លៃ និងសុពលភាពនៃទីតាំងបាញ់បង្ហោះ និងយានដឹកជញ្ជូន សមាជិកអវកាសយានិក ស៊ិនចូវ -១៧ (Shenzhou-17) ទាំងបីនាក់ បានចូលរួមក្នុងដំណើរការប្រដូចទៅនឹងបាញ់បង្ហោះ ក្នុងការសមសម្រាប់ការបាញ់បង្ហោះទាន់ពេលវេលា។លោក ស៊ើ យ៉ាវស៊ីន (Shi Yaoxin) វិស្វករយានចម្លង ក្នុងក្រុមបាញ់បង្ហោះយានចម្លង Long March-2F មកពីវិទ្យាស្ថានបច្ចេកវិទ្យាបាញ់បង្ហោះយាននៃបណ្ឌិតសភាចិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ China Media Group ថា ប្រព័ន្ធយានចម្លងបានបញ្ចប់ ការប្រដូចទៅនឹងការហោះហើរចុងក្រោយក្នុងអំឡុងពេលហាត់សមកាលពីថ្ងៃអាទិត្យ។ លោកបានលើកឡើងថា នេះគឺជាការប្រៀបប្រដូចទៅនឹងការបាញ់ពិតប្រាកដទាំងស្រុង ដែលគ្របដណ្តប់លើការបង្ហាត់បង្រៀនទាំងអស់នៅក្នុងប្រព័ន្ធថាមពល និងអគ្គិសនី ពីការបញ្ឆេះរហូតដល់ការផ្ដាច់ខ្លួនរបស់យានចម្លង និងយានអវកាស ដោយបន្ថែមថា សញ្ញានៃការហាត់សមដែលប្រព័ន្ធទាំងអស់របស់យានចម្លងត្រូវបានរៀបចំយ៉ាងពេញលេញសម្រាប់ ការបំពេញឧបករណ៍ជំរុញ និងការហោះឡើងចុងក្រោយ។ អវកាសយានិក Shenzhen-17 នឹងត្រូវបានស្វាគមន៍នៅលើស្ថានីយ៍អវកាសរបស់ប្រទេសចិនដោយក្រុមអវកាសយានិក Shenzhou-16 ដែលបានទៅដល់ស្ថានីយ៍អវកាសកាលពីថ្ងៃទី៣០ ខែឧសភា៕

លោក Bidenនិងមេដឹកនាំលោកខាងលិចសំខាន់ៗ ជំរុញឲ្យអ៊ីស្រាអែល ការពារជនស៊ីវិល

2023/10/23 06:29:31 pm        137
បណ្តាមេដឹកនាំរបស់សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ីស្រាអែល និងសិទ្ធិដើម្បីការពារខ្លួន ប៉ុន្តែ ក៏បានជំរុញឲ្យប្រទេសនេះប្រកាន់ភ្ជាប់ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញបន្ទាប់ពីជំនួបតាមបណ្តាញអ៊ីនធឺណិតស្តីពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ មេដឹកនាំទាំងនេះ បានស្វាគមន៍ ការដោះលែងចំណាប់ថ្នូរ២រូបធ្វើឡើងដោយក្រុមហាម៉ាស់ និងបានអំពាវនាវសម្រាប់ការដោះលែងបន្ទាន់ចំណាប់ខ្មាំងដែលនៅសល់ទាំងអស់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានកោះប្រជុំ ដែលគេហៅថាក្រុមប្រទេសទាំង៥ មានសហរដ្ឋអាមេរិក បារាំង ចក្រភពអ់គ្លេស អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី បូករួមទាំងកាណាដា បន្ទាប់ពីបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។លោក Biden បានសរសេរលើបណ្តាញសង្គម Twitter អំពីការសន្ទនារបស់លោក ជាមួយលោក Netanyahu លើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter ហើយនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau ក៏បានសរសេរលើបណ្តាញTwitter អំពីការសន្ទនារបស់លោក ជាមួយ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ។

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើកដំបូង បំណងទប់ទល់ការគំរាមពីកូរ៉េខាងជើង

2023/10/23 06:22:22 pm        101
ទីក្រុងតូក្យូ សេអ៊ូល និងវ៉ាស៊ីនតោន បានប្រកាសថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើកដំបូង កាលពីថ្ងៃអាទិត្យ។ លំហាត់ ដែលបានចូលរួមដោយយន្តហោះទម្លាក់គ្រាប់បែក B-52 មានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានកើតឡើង ខណៈប្រទេសទាំង៣នេះ បានពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទប់ទល់នឹងការគំរាមមីស៊ីល និងនុយក្លេអ៊ែរដែលចេះតែកើនឡើងរបស់កូរ៉េខាងជើង។ យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកបានចុះចតនៅមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៧ ខែតុលា បន្ទាប់ពីការហោះហើរនៅឯពិព័រណ៍ការពារជាតិដ៏ធំបំផុតរបស់ប្រទេសនេះ ។ B-52s ដែលហោះហើរក្នុងល្បឿនលឿនជាងសំឡេង អាចធ្វើដំណើរបានជាង១៤.០០០គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់ប្រេង នៅរយៈកំពស់ដល់រហូតទៅ ៥០.០០០ ហ្វីត។ យោងតាមកងទ័ពអាកាសកូរ៉េខាងត្បូង សមយុទ្ធត្រីភាគីបានធ្វើឡើងនៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ជាទីដែលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ទីក្រុងសេអ៊ូល និងតូក្យូ ត្រួតស៊ីគ្នា ។ ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាលើកទីមួយហើយសម្រាប់មហាអំណាចផ្លូវអាកាសរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលធ្វើសមយុទ្ធលើអាកាស។ សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា សមយុទ្ធនេះត្រូវបាន គ្រោងពង្រីកសមត្ថភាពឆ្លើយតបរបស់ប្រទេសទាំងបីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ។ នៅថ្ងៃចន្ទនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក រាំ អេម៉ានូអែល(Rahm Emanuel) បានសរសើរសកម្មភាពនេះ ដោយនិយាយថា នេះជាសញ្ញានៃសករាជថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី៕

ចិនជំរុញឲ្យហ្វីលីពីន បញ្ឈប់ការបង្កជម្លោះនៅដែនសមុទ្រ

2023/10/23 06:13:19 pm        157
អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃអាទិត្យ បានជំរុញឲ្យប្រទេសហ្វីលីពីន បញ្ឈប់ការបង្កជម្លោះ និងរករឿង នៅដែនសមុទ្រ ហើយបញ្ឈប់បង្កើតចំណាត់ការដ៏គ្រោះថ្នាក់។ អ្នកនាំពាក្យ បានលើកឡើងដូច្នេះ នៅពេលត្រូវបានសួរឲ្យធ្វើការអធិប្បាយស្តីពីឧបទ្ទវហេតុចុងក្រោយនេះ នៅសមុទ្រចិនខាងត្បូង។ កាលពីថ្ងៃអាទិត្យ ប្រទេសហ្វីលីពីន បានដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ ទៅកាន់នាវាចម្បាំងដែលចតដោយ ខុសច្បាប់នៅកោះថ្មប៉ប្រះទឹក Ren'ai Jiao ( រ៉ិនអាយ ជាយ) ។ ឆ្មាំឆ្នេររបស់ប្រទេសចិន ដោយធ្វើទៅតាមច្បាប់ បានរារាំងនាវាហ្វីលីពីន ដែលបានដឹកជញ្ជូនសម្ភារៈសំណង់ខុសច្បាប់។ អ្នកនាំពាក្យចិន បាននិយាយថានាវាស៊ីវិល២គ្រឿង និងនាវាឆ្មាំឆ្នេរ២គ្រឿង របស់ហ្វីលីពីនបានរំលោភដែនទឹកនៅកោះថ្មប៉ប្រាស់ទឹក Ren'ai Jiao ក្នុងតំបន់ Nansha Qundao របស់ប្រទេសចិន កាលពីថ្ងៃទី២២ ខែតុលា ដោយគ្មានការអនុញ្ញាតពីប្រទេសចិន។ យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា ទាក់ទងទៅនឹងការព្រមានរបស់ឆ្មាំឆ្នេរចិន នាវាហ្វីលីពីនបានបន្តទៅមុខទៅដែនទឹកថ្មប៉ប្រះទឹក Ren'ai Jiao និងបានប៉ះទង្គិចគ្នាយ៉ាងគ្រោះថ្នាក់ ជាមួយនាវាឆ្មាំចិនដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុ ហើយទូកនេសាទចិនជាច្រើនគ្រឿង មានសកម្មភាពនេសាទជាធម្មតានៅទីនោះ។គួកត់សំគាល់ថា ប្រទេសហ្វីលីពីនបានសន្យាយ៉ាងច្បាស់លាស់ ជាច្រើនដងមកហើយ ដើម្បីសណ្តោងចេញនាវាយោធាដែលបានចូលចតដោយចេតនា និងខុសច្បាប់ នៅកោះថ្មប៉ប្រះទឹក Ren'ai Jiao ដែលអ្នកនាំពាក្យបាននិយាយថា២៤ឆ្នាំកន្លងផុត ដែលជំនួសឲ្យការសណ្តោងចេញនេះ ប្រទេសហ្វីលីពិន បានព្យាយាមជួសជុល និងបន្ថែមកម្លាំងក្នុងទ្រង់ទ្រាយធំ ដើម្បីកាន់កាប់បណ្តោះអាសន្ន កោះថ្មប៉ប្រះទឹក Ren'ai Jiao ។

សហដ្ឋអាមេរិកម បង្កើនកម្លាំងយោធានៅមជ្ឈិមបូព៌ា ខណៈព្រមានទល់នឹងការរីកធំនៃជម្លោះ

2023/10/23 06:05:15 pm        143
មន្ត្រីជាន់ខ្ពស់ចំនួនពីររូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ២២ ខែតុលា ប៉ុន្មានម៉ោងបន្ទាប់ពីមន្ទីរបញ្ចកោណបានសម្រេចបង្កើនការត្រៀមលក្ខណៈយោធានៅក្នុងតំបន់ថា សហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ទល់នឹងការបង្កឲ្យជម្លោះរីកកាន់តែធំ ក្រោយសង្រ្គាមរបស់ប្រទេសអ៊ីស្រាអែលជាមួយកក្រុមហាម៉ាស។ស្របពេលភាពតានតឹងកើនឡើងខ្លាំង ទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសកាលពីថ្ងៃអាទិត្យផងដែរថា ខ្លួនបានបញ្ជាឱ្យបុគ្គលិកដែលពុំមានជាប់ភារកិច្ចបន្ទាន់ចាកចេញពីស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រមុខការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅលើសារព័ត៌មាន CBS News ថា សហរដ្ឋអាមេរិក ព្រួយបារម្ភចំពោះលទ្ធភាពនៃកងកម្លាំងតំណាងរបស់អ៊ីរ៉ង់ដែលបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងបុគ្គលិករបស់ ក៏ដូចជាប្រជាជនរបស់យើង ។ យើងរំពឹងថានឹងមានភាពតានតឹងកើនឡើងថែមទៀត។គ្មាននរណាម្នាក់គួរទាញយកប្រយោជន៍ពី ឱកាសនេះ ដើម្បីពង្រីកការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែល ឬសម្រាប់បញ្ហានោះ ឬក៏វាយប្រហារមកលើបុគ្គលិករបស់យើងឡើយ។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកដែលបានបញ្ជូនក្រុមក្រុមនាវាពិឃាត២គ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត កំពុងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យប្រាកដថាយើងអាចការពារពួកគេ បាន ក្នុងករណីចាំបាច់ នឹងមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។សម្ដីរបស់លោក បានឆ្លុះបញ្ចាំងទៅដល់សារកាលពីពេលថ្មីៗពីប្រមុខការពារជាតិ លោក ឡដ អូស្ទីន (Lloyd Austin)ដែលបានព្រមានពីលទ្ធភាពនៃការបង្កើនការវាយប្រហារទៅលើកងទ័ពរបស់យើង នៅក្នុងតំបន់មជ្ឈិមបូព៌ា៕

កាយរឹទ្ធិកម្ពុជាចូលរួមការបោះជំរំសកលតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត

2023/10/23 05:56:23 pm        296
ភ្នំពេញ៖ កាយរឹទ្ធិកម្ពុជា បានបង្ហាញវត្តមានជាថ្មី ក្នុងការចូលរួមបោះជំរំសាកលតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត ជាលើកទី ១២ សម្រាប់កាយរឹទ្ធកម្ពុជាបន្ទាប់ពីការចូលរួមដំបូងកាលនៅឆ្នាំ ២០១១។វត្តមានកាយរឹទ្ធកម្ពុជា បានចូលរួមជាថ្មី ក្នុងការបោះជំរំសកល តាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា កន្លងទៅនេះ ជាការបោះជំរំដែលមានការចូលរួមពី កាយរឹទ្ធតាមបណ្ដាប្រទេសជំវិញពិភពលោក ខណៈឆ្នាំ ២០២៣ នេះ ជាការបោះជំរំ តាមរលកធាតុអាកាសលើកទី ៦៦ និងជាការបោះជំរំតាមរលកធាតុអាកាសលើកទី ២៧ ដែលរៀបចំឡើង ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំវ័យក្មេង ដើម្បីសន្តិភាព»។ ឯកឧត្តម ចឹក លីម ស្នងការកិច្ចការអន្តរជាតិនៃ កាយរឹទ្ធិជាតិកម្ពុជា លើកឡើងថា ការបោះជំរំនេះ ជាការជួបជុំដ៏ធំសម្រាប់កាយរឹទ្ធិជំវិញពិភពលោក ក្នុងការផ្លាស់ប្ដូរ ចំណេះដឹង ក៏ដូចជា បទពិសោធន៍ របស់កាយរឹទ្ធិតាមប្រទេសនីមួយៗ ថែមទាំងមានការជជែកពិភាក្សាពីវាគ្មិនល្បីៗលើប្រធានបទមួយចំនួនផងដែរ។ឯកឧត្តម មើលឃើញថា ការបោះជំរំនេះ បានផ្ដល់ឧត្តមប្រយោជន៍ ជាច្រើនសម្រាប់កាយរឹទ្ធិកម្ពុជា ដូចជាការធ្វើទំនាក់ទំនងជាមួយកាយរឹទ្ធិ ជំវិញពិភពលោក និងចំណេះដឹងជាច្រើនដែកទទួលបានពីសកម្មភាព ក្នុងការបោះជំរំ ពិសេសការជជែកពិភាក្សាពីវាគ្មិនលំដាប់អន្តរជាតិនានា។សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍នេះ វាគ្មិនល្បីៗ បានជជែកគ្នាលើប្រធានបទមួយចំនួនលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យយុវជនកាយរឹទ្ធិយល់ពីអ្វីទៅជាគោលដៅអភិវឌ្ឍន៍បប្រកបដោយចីរភាព យល់ពីសកម្មភាព និងតួនាទីរបស់ខ្លួន ជាកាយរឹទ្ធិ ក្នុងការរួមចំណែកសម្រេចគោលដៅនេះ៕ អត្ថបទ៖ គឹមហុក  

អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា បើពុំនោះសោតតំបន់នេះនឹងលែងគ្រប់គ្រងបាន

2023/10/23 03:17:30 pm        205
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាម៊រ អាប់ដូឡាហាន(Hossein Amir-Abdollahian) បានព្រមានអ៊ីស្រាអែលថា តំបន់មជ្ឈិមបូព៌ា អាចគ្រប់គ្រងលែងបាន ប្រសិនបើខ្លួនមិនបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សាទេនោះ។លោកបាននិយាយថា សហរដ្ឋអាមេរិកក៏ត្រូវតែស្តីបន្ទោសផងដែរ ចំពោះការផ្តល់ជំនួយផ្នែកយោធាដល់អ៊ីស្រាអែល។  ប៉ុន្មានម៉ោងក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា កងទ័ពប្រជាជនរបស់លោកកំពុងស្ថិតក្នុងសមរភូមិប្រយុទ្ធដើម្បីជីវិតរបស់ពួកគេ ហើយបាននិយាយថា សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសគឺ ត្រូវតែធ្វើ បើពុំនោះសោតនឹងស្លាប់។  អ៊ីរ៉ង់ គាំទ្រទាំងក្រុមហាម៉ាស ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីពីរសប្តាហ៍មុនបានសម្លាប់មនុស្ស ១.៤០០ នាក់ ទាំងក្រុមហេសបូឡារបស់លីបង់។  យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនជាង ៤.៦០០នាក់ បានស្លាប់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សា ហើយអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបង្កើនការវាយប្រហារតាមអាកាស។លោក អាម៊រ អាប់ដូឡាហាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតេហេរ៉ង់ ថាលោកព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាអ្នកធ្វើសង្រ្គាមតំណាងរបស់ខ្លួន ថា ប្រសិនបើពួកគេមិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ភ្លាមៗ និងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សាទេ អ្វីៗអាចធ្វើកើតឡើងបានគ្រប់ពេលវេលា ហើយតំបន់នេះ នឹងគ្រប់គ្រងលែងបាន៕

សម្តេចធិបតី៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានមហារដ្ឋបុរសពីរអង្គ និងរូប បានធ្វើឲ្យការបែកបាក់ពហុភាគីមកជា«ខ្មែរតែមួយ»

2023/10/23 02:52:04 pm        214
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារអបអរសាទរ ខួបទី៣២ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣) ដោយសម្តេច បានលើកឡើងថាមហាព្រឹត្តិការណ៍នេះ គឺមានមហារដ្ឋបុរសពីរអង្គ និងរូប គឺ១ អតីតព្រះមហាវិរៈក្សត្រព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងមហារដ្ឋបុរស១ទៀត គឺសម្តេចតេជោ ហ៊ុន សែន។ តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាមនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»។ សូមរំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

2023/10/23 02:27:51 pm        179
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ព្រមទាំងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងនោះ បានផ្ញើសារអបអរសាទរ ខួបលើកទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១-២៣ តុលា ២០២៣)។ តាមរយៈហ្វេសបុក និងឆាណែលតេលេក្រាមផ្ទាល់នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ តាមរយៈផេកដដែលនេះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសផ្ទាល់នោះក៏បានបញ្ជាក់បន្ថែមទៀតដែរថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕អត្ថបទបាន ចក់

ថ្ងៃទី២៥ ខែតុលា គណបក្សប្រជាជនកម្ពុជា នឹងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធ​ភាព”

2023/10/22 04:44:11 am        1265
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្ស​នយោ​​បាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រម​ព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។មេដឹកនាំគណបក្សនយោបាយដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយចំនួន ២៧ នឹងចុះកិច្ចព្រម​ព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយ​គណបក្សប្រជាជនកម្ពុជា។ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជា​ជនកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធ​ភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣ គណបក្សនយោបាយជា​ច្រើនបាន​ធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/16/2026 02:08 PM
គណៈប្រតិភូហាម៉ាសនឹងទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា
08/16/2026 02:08 PM
ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង
08/16/2026 02:08 PM
[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
08/16/2026 02:08 PM
កិច្ចខិតខំបោសសម្អាតចាប់ផ្តើមនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់
08/16/2026 01:08 PM
នាយករដ្ឋមន្រ្តីអង់គ្លេសអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់កសិកររងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
08/16/2026 01:08 PM
ការរញ្ជួយដីបានអង្រួនទីក្រុងGranada របស់អេស្ប៉ាញ បង្កការខូចខាតអគារ និងរថយន្ត
08/16/2026 01:08 PM
អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
08/16/2026 01:08 PM
មន្ត្រីរាជការខេត្តកំពតជាង ១.៤ ពាន់នាក់ទទួលមេដាយការងារ ជាការទទួលស្គាល់ការលះបង់បម្រើជាតិ
08/16/2026 01:08 PM