ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden គាំទ្រការអះអាងរបស់អ៊ីស្រាអែលចំពោះការផ្ទុះដ៏បង្ហូរឈាមនៅមន្ទីរពេទ្យហ្កាហ្សា

2023/10/19 03:52:23 pm        97
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Bidenនិយាយថា ការបំផ្ទុះដ៏សាហាវនៅមន្ទីរពេទ្យហ្កាហ្សា( Gaza សម្លាប់មនុស្សជាង៥០០នាក់ ទំនងជាត្រូវបានបង្កឡើងដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយគាំទ្រដល់ការអះអាងរបស់អ៊ីស្រាអែល អំពីឧបទ្ទវហេតុនេះ នៅពេលលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជាសម្ព័ន្ធមិត្តមួយនេះ។ លោក Biden ដែលបានទៅដល់ទីក្រុង តេល អាវីវ(Tel Aviv) កាលពីថ្ងៃពុធ បាននិយាយថា លោក សោកស្ដាយ និងខឹងសម្បារយ៉ាងខ្លាំងចំពោះការផ្ទុះនេះ។ យោធាអ៊ីស្រាអែល បាននិយាយថា ហេតុការណ៍នោះបណ្តាលមកពីការបាញ់រ៉ូកែតបរាជ័យរបស់ប៉ាឡេស្ទីន ។ ប៉ុន្តែ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យនោះ។អំឡុងដំណើរបំពេញទស្សនកិច្ចនោះ លោក Biden ក៏បានប្រកាសផងដែរថា អ៊ីស្រាអែល បានយល់ព្រមឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ពីប្រទេសអេហ្ស៊ីប ចូលទៅតំបន់ហ្គាហ្សា។លោក Biden ក៏បាននិយាយផងដែរថា កញ្ចប់មូលនិធិចំនួន១០០លានដុល្លារ របស់សហរដ្ឋអាមេរិក នឹងត្រូវបានបែងចែកដើម្បីគាំទ្រដល់ជនស៊ីវិលប៉ាឡេស្ទីន។ លទ្ធភាពទទួលបានស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថាមពលត្រូវបានរារាំងដោយអ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិមនុស្សធម៌។ប្រធានាធិបតីអ៊ីស្រាអែលបាននិយាយថាបានយល់ព្រមអនុញ្ញាតឱ្យផ្តល់ជំនួយដោយផ្អែកលើការយោគយល់ថា ជំនួយនេះ នឹងត្រូវទៅឲ្យដល់ដៃជនស៊ីវិល មិនមែនជាក្រុមហាម៉ាសនោះទេ។បន្តិចក្រោយមក លោកនាយករដ្ឋមន្ត្រី បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា អ៊ីស្រាអែល នឹងមិនរារាំងការផ្ដល់អាហារ ទឹក និងថ្នាំពេទ្យ ដែលដឹកជញ្ជូនចេញពីប្រទេសអេហ្ស៊ីបទៅកាន់ក្រុមជនស៊ីវិលនៅភាគខាងត្បូង តំបន់ហ្កាហ្សា នោះទេ។ទោះយ៉ាងណាក៏ដោយ អ៊ីស្រាអែលនិងមិនអនុញ្ញាតឱ្យជំនួយណាមួយឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយ រហូតទាល់តែចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួនទាំងអស់ត្រូវបានដោះលែង។ អ៊ីស្រាអែលនិយាយថា មនុស្សជិត ២០០ នាក់ត្រូវបានចាប់ពង្រត់៕

ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន និងពលទាហាន តំបន់ ប្រតិបត្តិការសឹងរងព្រះវិហារ

2023/10/18 09:51:26 pm        127
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នាទីបញ្ជាការវរៈសេនាតូចលេខ១ មានរៀបចំ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិ ការសឹងរងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត បានឱ្យ ដឹងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូលដល់កងយោធពលខេមរភូមិន្ទ និង ចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ​ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ក្នុងនោះដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់​ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ ថ្នាក់គ្រប់ជំនាញ ​ដើម្បីធានាបាននូវគុណភាព និង​ប្រសិទ្ធិភាពក្នុងការប្រយុទ្ធ ​ការការពារបូរណៈភាពទឹកដី។ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ ​និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាព ​និងសណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់រាល់​បាតុភាព​អនាធិបតេយ្យនានា។ទន្ទឹមនេះ ឯកឧត្តម​ក៏បានថ្លៃងកោត សសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់​តំបន់ប្រតិបត្តិការសឹងរងខេត្ត ដែល រក្សាបាននូវភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈក្នុង​ភូមិសាស្ត្រខេត្តព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ​និងកម្ពុជា-ឡាវ មាន​សភាពស្ងប់ស្ងាត់ល្អប្រសើរ ​ដែលផ្ដើមចេញពី ​កិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើង​តាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក​ និងស្រុក​ អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។ឯកឧត្តមបានបន្តថា ភាពជោគជ័យដែលយើងទទួលបានអាស្រ័យដោយមានការដឹកនាំ ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ​បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ​និងទទួលបាន សុខសន្តិភាពពេញផ្ទៃប្រទេស ។បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការ សិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ​នាពេលនេះ សូមយកទៅបម្រើការងារនៅអង្គភាពឱ្យមាន​ ប្រសិទ្ធភាព និង​យកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ ​សីលធម៌ រស់នៅស្អាត ស្អំ និង​រក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ​ ក៏នៅតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសកង កម្លាំង​យោធពលខេមរភូមិន្ទត្រូវតែស្មោះត្រង់​ ក្នុងការការពារបូរណភាពទឹកដី៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ដាមេដឹកនាំ នៃប្រទេសផ្សេងទៀត អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន

2023/10/18 07:58:43 pm        199
នៅព្រឹកថ្ងៃទី១៨តុលា ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពី​កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក​ជំទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្ម ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូច​លោក​ជំទាវ​ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែល អញ្ជើញចូលរួម វេទិកា​ខ្សែ​ក្រវ៉ាត់​ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន​ទទួល​នូវ​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ពីលោកជំទាវ ផឹង លីយ័ន ភរិយា ឯកឧត្តមប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ស៊ី ជីនពីង។ សូមបញ្ជាក់ថា សារមន្ទីរសិល្បៈ និង​សិប្បកម្ម​ជាតិ​ចិន​មាន​ទី​តាំង​នៅជាប់ឧទ្យានព្រៃអូឡាំពិកនៅភាគខាងជើងទីក្រុងប៉េកាំង៕

ទួរគីបន្តកិច្ចប្រតិបត្តិការនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់រយៈពេលពីរឆ្នាំទៀត

2023/10/18 07:26:07 pm        136
សភារបស់ប្រទេសទួរគីកាលពីថ្ងៃអង្គារ បានបន្តការអនុញ្ញាតដល់យោធា ដើម្បីបើកប្រតិបត្តិការឆ្លងព្រំដែននៅក្នុងប្រទេសជិតខាងស៊ីរី និងអ៊ីរ៉ាក់ រយៈពេលពីរឆ្នាំទៀត។កិច្ចប្រតិបត្តិការទាំងនោះ ត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ២០១៣ ដើម្បីគាំទ្រយុទ្ធនាការអន្តរជាតិប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS) ហើយចាប់តាំងពីពេលនោះមក ត្រូវបានបន្តជារៀងរាល់ឆ្នាំ។នៅឆ្នាំ២០២១ វាត្រូវបានបន្តជាថ្មីជាលើកដំបូងសម្រាប់រយៈពេលពីរឆ្នាំ ដោយផ្តល់ឲ្យលោកប្រធានាធិបតី រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) នូវពេលវេលាវែងជាងមុន ក្នុងការបន្តយុទ្ធនាការប្រឆាំងនឹងកងជីវពលឃើដ នៅក្នុងតំបន់ដែលភាពជ្រួលច្របល់នោះ។សំណើដែលចុះហត្ថលេខាដោយលោកអេរដូហ្គែន បាននិយាយថា៖«វាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ប្រទេសទួរគី ដើម្បីចាត់វិធានការចាំបាច់ស្របតាមសិទ្ធិ ដែលកើតចេញពីច្បាប់អន្តរជាតិប្រឆាំងនឹងហានិភ័យ ការគំរាមកំហែង និងសកម្មភាពគ្រប់ប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់ប្រទេសទួរគី»។

បេសកជនពិសេសរបស់ចិន កំណត់លក្ខខណ្ឌ៤ សម្រាប់ជំនួបកំពូលរវាងលោក Xi និងលោកBiden

2023/10/18 07:19:22 pm        174
​ចិន ៖ ប្រទេសចិន ស្វាគមន៍កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Xi Jinping និងសមភាគីអាមេរិក លោក Joe Biden នៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក នៅខែក្រោយ ប៉ុន្តែអាចកើតឡើងបានប្រសិនបើខ្លួនមានអារម្មណ៍ថាទទួលបានការគោរពពីភាគីសហរដ្ឋអាមេរិក ។  ថ្លែង និងឆ្លើយសំណួរនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក លោកស្រី ស៊ូ សៀវ យ័ន (Xu Xueyuan) អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា រាល់កិច្ចប្រជុំដែលបានគ្រោងទុកកន្លងមករវាងលោក Xi និងលោក Biden គឺជាយុទ្ធសាស្ត្រ និងបានដំណើរការកន្លងមកទៅតាមពេលវេលាបានកំណត់ ដែលភាគីនីមួយៗស្វែងរកការបញ្ជាក់ពីការយល់ខុស។  លក្ខខណ្ឌទាំង៤ ជាគោលដៅសំខាន់ ឬ បន្ទាត់ក្រហម ដែលលោកស្រី Xu បានកំណត់នោះ គឺ ទី១  កោះតៃវ៉ាន់  ទី២ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ទី៣ មាគ៌ារបស់ចិន ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងនយោបាយរបស់ខ្លួន  និងប្រព័ន្ធសេដ្ឋកិច្ច  និងទី៤ សិទ្ធិរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍។ លោកស្រី Xu បាននិយាយថា ភាគីទាំងពីររបស់យើង មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ។ ប៉ុន្តែលោកគិតថាសំខាន់ជាងនេះយើងត្រូវតែទទួលស្គាល់ថាយើងនៅតែមានជំហររឹងមាំរួមដ៏ធំជាមួយគ្នា ។លោកស្រី បាននិយាយអំពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំថា លោកស្រីគិតថា ជំនួបនេះ សំខាន់ និងមានប្រយោជន៍។ ប្រេសិតរូបនេះបាននិយាយថា ប៉ុន្តែមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី គឺជាគោលគំនិតនៃការគោរពគ្នាទៅវិញទៅមក ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្ហាញការពិចារណាលើវិស័យចំនួន៤ ទាក់ទងនឹង ផលប្រយោជន៍ស្នូល របស់ប្រទេសចិន៕ថ្លែង និងឆ្លើយសំណួរនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក លោកស្រី ស៊ូ សៀវ យ័ន (Xu Xueyuan) អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា រាល់កិច្ចប្រជុំដែលបានគ្រោងទុកកន្លងមករវាងលោក Xi និងលោក Biden គឺជាយុទ្ធសាស្ត្រ និងបានដំណើរការកន្លងមកទៅតាមពេលវេលាបានកំណត់ ដែលភាគីនីមួយៗស្វែងរកការបញ្ជាក់ពីការយល់ខុស។លោកស្រី Xu បាននិយាយថា ភាគីទាំងពីររបស់យើង មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ។ ប៉ុន្តែលោកគិតថា សំខាន់ជាងនេះ យើងត្រូវតែទទួលស្គាល់ថាយើងនៅតែមានជំហររឹងមាំរួមដ៏ធំជាមួយគ្នា ។លោកស្រី បាននិយាយអំពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំថា លោកស្រីគិតថា ជំនួបនេះ សំខាន់ និងមានប្រយោជន៍។ប្រេសិតរូបនេះបាននិយាយថា ប៉ុន្តែមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី គឺជាគោលគំនិតនៃការគោរពគ្នាទៅវិញទៅមក ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្ហាញការពិចារណាលើវិស័យចំនួន៤ ទាក់ទងនឹង ផលប្រយោជន៍ស្នូល របស់ប្រទេសចិន៕

វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ បានបើកជាផ្លូវការនៅទីក្រុងប៉េកាំង

2023/10/18 07:05:47 pm        131
វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទីបី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) ត្រូវបានបើកជាផ្លូវការនៅទីក្រុងប៉េកាំង នៅថ្ងៃពុធ (១៨ តុលា) នេះ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ អ្នកតំណាងមកពីជាង ១៤០ប្រទេស និងអង្គការអន្តរជាតិជាង ៣០អង្គការ កំពុងប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសចិន សម្រាប់ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមចាប់ពីថ្ងៃអង្គារ ម្សិលមិញនេះ។វេទិកានេះ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុត ដែលរៀបចំដោយប្រទេសចិន រហូតមកដល់ពេលនេះនៅឆ្នាំនេះ និងជាការប្រារព្ធពិធីដ៏សំខាន់បំផុតសម្រាប់ខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ គួររម្លឹកថា វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ BRF លើកដំបូង ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៧ ហើយវេទិកាលើកទី២ បានធ្វើឡើងកាលពីឆ្នាំ២០១៩៕

លោកកពូទីន៖ រុស្ស៊ីត្រៀមខ្លួនបំពេញកាតព្វកិច្ចទាំងអស់លើការនាំចេញគ្រាប់ធញ្ញជាតិ

2023/10/18 07:00:33 pm        99
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នប៉ាគីស្ថាន លោក Anwaar-ul-Haq Kakarថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេច ដើម្បីបំពេញកាតព្វកិច្ចទាំងអស់ទាក់ទងនឹងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនៅបរទេស រួមទាំងដល់ប្រទេសប៉ាគីស្ថានផងដែរ។មេដឹកនាំរុស្ស៊ីរូបនេះ បានធានាថា៖«ឆ្នាំនេះ ខ្ញុំជឿថា គ្រាប់ធញ្ញជាតិមួយលានតោន ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសរបស់លោក។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចរបស់យើង ហើយខ្ញុំត្រូវតែកត់សម្គាល់ថា មានហេតុផល និងលក្ខខណ្ឌទាំងអស់សម្រាប់រឿងនេះ»។លោកពូទីន បានរំលឹកដែរថា កាលពីឆ្នាំមុន ប្រទេសរុស្ស៊ី មានការប្រមូលផលបានច្រើនបំផុត ដោយនាំឲ្យទទួលបានគ្រាប់ធញ្ញជាតិចំនួន១៥៨លានតោន។លោកបាននិយាយថា៖«កាលពីឆ្នាំមុន យើងបានប្រមូលផលគ្រាប់ធញ្ញជាតិបានខ្ពស់គឺ ១៥៨លានតោន។ ឆ្នាំនេះ ក៏នឹងល្អផងដែរ។ វាច្បាស់ណាស់ថា វានឹងមានប្រហែល១៣៧-១៣៨លានតោន។ បរិមាណនេះ គឺប្រហាក់ប្រហែល។ គឺថាជាសក្តានុពលនៃការនាំចេញ នឹងរឹងមាំ ស្រដៀងទៅនឹងឆ្នាំមុន ដែលមានចំនួនប្រហែលពី ៥០ទៅ៦០លានតោន»។

UN៖ បញ្ជាជម្លៀសនៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល អាចបំពានច្បាប់អន្តរជាតិ

2023/10/18 06:44:53 pm        100
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងបញ្ជាជម្លៀសខ្លួនសម្រាប់ភាគខាងជើងនៃតំបន់នេះ អាចជាការផ្ទេរជនស៊ីវិលដោយបង្ខំ និងបំពានច្បាប់អន្តរជាតិ។ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងដើម្បីធានាថា ជនស៊ីវិលដែលត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ត្រូវបានផ្តល់កន្លែងស្នាក់នៅសមរម្យ ក៏ដូចជាលក្ខខណ្ឌអនាម័យ សុខភាព សុវត្ថិភាព និងអាហារូបត្ថម្ភនោះទេ ហើយការធ្វើបែបនោះ «ស្មើនឹងការផ្ទេរជនស៊ីវិលដោយបង្ខំ»។នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែកមួយ កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា កំពុងមានកម្រិតទាប ប៉ុន្តែខ្លួនកំពុងស្តុកទុកការផ្គត់ផ្គង់នៅក្នុងទីក្រុង អាល់ អារីស (Al-Arish) របស់ប្រទេសអេហ្ស៊ីប នៅក្បែរនោះ។ រថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលផ្ទុកសម្ភារផ្គត់ផ្គង់ បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកព្រំដែន Rafah ក្នុងប្រទេសអេហ្ស៊ីប ដែលជាចំណុចចូលតែមួយគត់ទៅកាន់តំបន់ដែលនៅក្រៅការគ្រប់គ្រងរបស់អ៊ីស្រាអែល ទោះបីជាគេមិនប្រាកដថា រថយន្តជំនួយទាំងនោះអាចឆ្លងកាត់បាន ឬយ៉ាងណានោះទេ៕

បេសកជនចិន នឹងទៅកាន់មជ្ឈិមបូព៌ានៅសប្ដាហ៍នេះ ដើម្បីទប់ស្កាត់កុំឲ្យសង្គ្រាមរាលដាល

2023/10/18 06:35:22 pm        97
ប្រទេសចិន នឹងថ្លឹងថ្លែងនៅសប្ដាហ៍នេះលើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយការបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក បានស្នើឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះកុំឲ្យរីករាលដាល។ ទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនសង្ឃឹមថាមិត្តភាពរបស់ចិនជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាស អាចជួយទប់ស្កាត់ជម្លោះនេះបាន ជាពិសេស បន្ទាប់ពីទីក្រុងប៉េកាំង បានសម្របសម្រួលគូសត្រូវដ៏អង្វែង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ កាលពីដើមឆ្នាំនេះ ។អ៊ីរ៉ង់ បានព្រមានពីលទ្ធភាពនៃការធ្វើសកម្មភាពមុន ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ខណៈអ៊ីស្រាអែលត្រៀមវាយលុកនៅលើដីលើតំបន់ហ្គាហ្សា ។ក៏មានភាពភ័យខ្លាចផងដែរ ថាក្រុមហេស្បូឡា មានមូលដ្ឋាននៅក្នុងប្រទេសលីបង់ដែល ត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ អាចនាំឲ្យផ្ទុះការប្រឈមដាក់គ្នាជាលើកទី២ជាមួយអ៊ីស្រាអែល ។ប្រទេសចិន បានប្រកាសថា បេសកជនពិសេសលោក ចៃ ជុន (Zhai Jun ) នឹងបំពេញទស្សកិច្ចទៅកាន់មជ្ឈិមបូរព៌ានៅសប្ដាហ៍នេះ ដោយលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា វត្ថុបំណងរបស់បេសកជនពិសេស គឺដើម្បីសម្របសម្រួលការខ្វែងគំនិតជាអន្តរជាតិ ក៏ដូចជាជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់នយោបាយអរិភាពដាក់គ្នា បន្ធូរបន្ថយកម្ដៅស្ថានការណ៍ និងបង្កើតខណ្ឌចាំបាច់សម្រាប់ដំណោះស្រាយនយោបាយ៕

គិតមកទល់ពេលនេះ បុគ្គលស្វ័យនិយោជន៍ជាង៥ម៉ឺននាក់ បានស្នើសុំធ្វើប័ណ្ណ ប.ស.ស.

2023/10/18 06:17:25 pm        292
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីដាក់ឲ្យដំណើរ​ការសាកល្បងកាលពីថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០២៣ ​រហូតមកដល់បច្ចប្បន្ននេះ ប្រជាពលរដ្ឋដែល​ប្រកបរបរ ​និងមានចំណូលផ្ទាល់ខ្លួន​ ឬហៅថា បុគ្គលស្វ័យនិយោជន៍ មានចំនួន ៥៧ ៨២៩ នាក់ហើយ ដែលបានស្នើសុំធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ។បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោង​សាកល្បងរបបថែទាំ​សុខភាព​សម្រាប់បុគ្គលស្វ័យនិយោជន៍ ​តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ប្រជាពលរដ្ឋដែល​កំពុងប្រកបរបរ និ​ងរកចំណូលផ្ទាល់ខ្លួន ​មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគេអាចមាន​សិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួល​បានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព​ ដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។នៅក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី១៨ ខែតុលានេះ អ្នកស្រី ម៉ាន់ រ៉ិម អាជីករលក់បន្លែ ​និងគ្រឿងទេស ​នៅសង្កាត់ចោមចៅ ២​ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាអាជីវករ​ជាច្រើនទៀត បានលើកឡើងថា ​ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ពីព្រោះមិនធ្លាប់នឹកស្មានថា​អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដូចអ្នកធ្វើការងារនៅតាមរោងចក្រ និងក្រុមហ៊ុនផ្សេងៗដែរ។ ពួកគាត់លើកឡើងស្រដៀងគ្នាថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់​ជួយសម្រាលលើបន្ទុកចំណាយជាច្រើនពេលមានជំងឺត្រូវទៅរកការព្យាបាល។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានបញ្ជាក់ថា ​បុគ្គលស្វ័យនិយោជន៍ ​ក្រៅពីការផ្តល់របបថែទាំសុខភាព ​និងប្រាក់បំណាច់មាតុភាព រាជរដ្ឋាភិបាល​នឹងផ្តល់ជូននូវប្រាក់បំណាច់ពេល​ឈប់សម្រាកពេលមានជំងឺ លើកាវតា​លិកអប្បបរមា​បន្ថែមទៀតផងដែរ។ ក្រៅពីនេះពួកគេក៏ទទួលបានរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចគ្នាទៅនឹងកម្មករនិយោជិត និងមន្រ្តីរាជការដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/16/2026 02:08 PM
គណៈប្រតិភូហាម៉ាសនឹងទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា
08/16/2026 02:08 PM
ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង
08/16/2026 02:08 PM
[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
08/16/2026 02:08 PM
កិច្ចខិតខំបោសសម្អាតចាប់ផ្តើមនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់
08/16/2026 01:08 PM
នាយករដ្ឋមន្រ្តីអង់គ្លេសអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់កសិកររងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
08/16/2026 01:08 PM
ការរញ្ជួយដីបានអង្រួនទីក្រុងGranada របស់អេស្ប៉ាញ បង្កការខូចខាតអគារ និងរថយន្ត
08/16/2026 01:08 PM
អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
08/16/2026 01:08 PM