ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ការលក់ចំណីអាហារ និងភេសជ្ជៈ ដែលប៉ះពាល់សុខភាពសិស្សនៅតាមសាលាត្រូវបានកាត់បន្ថយច្រើន

2023/10/06 10:28:07 pm        665
ភ្នំពេញ៖ បច្ចុប្បន្នអ្នកលក់ដូរនៅតាមសាលារៀនជាច្រើនទៅទូទាំងប្រទេសកម្ពុជា បានចូលរួម​ឆ្ពោះទៅលែង លក់ភេសជ្ជៈ និងចំណីអាហារ ដែលនាំឱ្យមានហានិភ័យចំពោះសុខភាពសិស្ស ទៅថ្ងៃអនាគត។ នេះបើតាមការឱ្យដឹងពីលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់BTVថា ដើម្បី ថែរក្សាសុខភាពសិស្សានុសិស្សនៅសាលារៀន​ ក្រសួងអប់រំ​ បានបង្កើតនាយកដ្ឋានមួយ ដែល​មានឈ្មោះ ថា នាយកដ្ឋានសុខភាពសិក្សា ដែលមានតួនាទីធ្វើការងារជាប្រចាំជាមួយសាលារៀន ក្នុងរៀបចំឯកសារ ណែនាំ និងអប់រំពីចំណេះដឹងផ្សេងៗ ​ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ។ ក្រៅពីនេះនាយកដ្ឋាន ក៏បានរៀបចំក្រុមការងារចុះទៅតាមសាលារៀនជាប់ជាប្រចាំផងដែរ ។លោក អ៊ុក វណ្ណា នាយករងវិទ្យាល័យហ៊ុន សែន-ប៊ុនរ៉ានី ច្បារអំពៅ បានឱ្យដឹងថា ស្របទៅតាម គោលការណ៍​ណែនាំ​របស់ក្រសួងអប់រំ សាលារៀនតែងធ្វើការផ្សព្វផ្សាយអប់រំទៅ​ដល់​សិស្សានុសិស្ស និង ជាពិសេសអ្នកលក់ដូរនៅក្នុងសាលារៀន ឱ្យបានយល់ដឹងពីអនាម័យ សុវត្ថិភាព​ចំណីអាហារ ​និងហាមមិន ​ឲ្យលក់ចំណីអាហារណា​ប៉ះពាល់​សុខភាព​នោះទេ ខណៈបច្ចុប្បន្ន ​ការលក់ចំណីអាហារទាំងនោះកាត់ ​បន្ថយបានច្រើន ។បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ​យុវជន និងកីឡា ​ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថាន សិក្សា មាន៦ប្រភេទ រួមមាន៖ ទី១. ចំណីអាហារគ្រប់ប្រភេទ​ ដែលហួស​កំណត់កាល​បរិច្ឆេទ ទី២. គ្រឿង ស្រវឹង ​និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ​ទី៣. ចំណីអាហារ ​ដែលមិនមានប្រភពច្បាស់លាស់ ទី៤. ភេសជ្ជៈ ប៉ូវកម្លាំង ​ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ​ទឹកស៊ីរ៉ូ គ្រប់ប្រភេទ ទី៥. ស្ករសូកូឡា ស្ករគ្រាប់​ និងស្ករកៅស៊ូ គ្រប់ប្រភេទ ​និងទី៦. ចាហួយគ្រប់ប្រភេទ ​នំដូណាត់​ នំផ្អែមខ្លាំង ៕ អត្ថបទ៖ ទូច សោភ័ណ

អាស៊ែរបៃហ្សង់ បានចោទប្រកាន់លោកម៉ាក្រុងពីបទជ្រៀតជ្រែកក្នុងកិច្ចចរចាសន្តិភាពជាមួយអាមេនី

2023/10/06 08:06:18 pm        94
ប្រទេសអាស៊ែរបៃហ្សង់ បានស្តីបន្ទោសលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)ចំពោះការជ្រៀតជ្រែកក្នុងកិច្ចពិភាក្សាសន្តិភាពដ៏សំខាន់ជាមួយប្រទេសអាមេនី បន្ទាប់ពីការវាយលុកផ្លេកបន្ទោរនៅតំបន់ណាហ្គូណ័រ-ការ៉ាបាក់។ឯកអគ្គរដ្ឋទូតរបស់ទីក្រុងបាគូប្រចាំនៅចក្រភពអង់គ្លេស បាននិយាយថា ប្រទេសរបស់លោក នឹងត្រឡប់ទៅរកកិច្ចចរចាដែលសម្របសម្រួលដោយសហភាពអឺរ៉ុប ដែលជុំចុងក្រោយបំផុតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ដរាបណាបារាំង និងអាល្លឺម៉ង់ ត្រូវបានដកចេញពីការធ្វើជាអ្នកសម្របសម្រួល។លោក អេលីន ស៊ុលីម៉ាណូវ (Elin Suleymanov) បានថ្លែងប្រាប់សារព័ត៌មាន The Telegraph ថា លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីអាស៊ែរបៃហ្សង់ នឹងត្រៀមខ្លួនជួបជាមួយលោក នីកូល ប៉ាស៊ីនយ៉ាន ( Nikol Pashinyan) នាយករដ្ឋមន្ត្រីអាមេនី ប្រសិនបើកិច្ចពិភាក្សាធ្វើឡើង ដោយលោក ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប៉ុន្តែមិនមែនលោកម៉ាក្រុងទេ។លោក ស៊ុលីម៉ាណូវ ក៏បានបដិសេធផងដែរថា ទីក្រុងកំពង់ផែបាគូ គ្រោងនឹងឈ្លានពានប្រទេសអាមេនីបន្ទាប់ពីដណ្តើមយកបានតំបន់ណាហ្គូណ័រ-ការ៉ាបាក់ មកគ្រប់គ្រងវិញ កាលពីខែមុន។

ក្រុមពេទ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន មិនគិតថ្លៃលើកុមារី នៅទូទាំងខេត្តកណ្តាល

2023/10/06 07:18:13 pm        402
កណ្ដាល៖ នៅថ្ងៃទី៦ ខែតុលានេះ មន្ត្រីពេទ្យនៅតាមមណ្ឌលសុខភាពទាំងអស់នៅទូទាំងខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជូនកុមារីមានអាយុ ៩ ឆ្នាំ១១ ខែ ដែលការចាក់នោះ គឺបានធ្វើឡើងនៅតាមបណ្តាសាលារៀនរដ្ឋ ឯកជន និងនៅតាមមណ្ឌលសុខភាពនានាទូទាំងខេត្ត។សម្រាប់គ្រួសារពលរដ្ឋ ដែលមានការយល់ដឹងអំពី ជំងឺមហារីកកាចសាហាវមួយសាហាវ គឺមាន​ទឹកចិត្តសប្បាយរីករាយជាខ្លាំង ដែលបាននាំកូនស្រីទៅចាក់វ៉ាក់សាំងការពារមហារីកមាត់​ស្បូន ដោយមិនគិតថ្លៃ តាមណែនាំរបស់សាលារៀន និងក្រុមពេទ្យ ​ ហើយបណ្តាអាណាព្យាបាល និងសិស្សនុសិស្ស ​ក៏បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំង​ដែលមានតម្លៃលក់ថ្លៃខ្ពស់នៅលើទីផ្សារ ​យកចាក់ជូនកូនស្រីៗ ដោយមិនមានការយកកម្រៃ​អ្វីទាំងអស់នោះ។លោកស្រី ហេង វណ្ណាវី ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការស្រុកប្រតិបត្តិតាខ្មៅ ថ្លែងថា សម្រាប់ការបើក​យុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដំណាក់កាលទី១នេះ ក្រុមពេទ្យនឹងចុះចាក់​ឲ្យអស់​លើក្មេងស្រីមានអាយុ ៩ ឆ្នាំ១១ ខែ ​ខណៈប្រសិទ្ធភាពវ៉ាក់សាំងនេះ ​គឺអាចការពារមនុស្សស្រី មិនឲ្យកើតជំងឺមហារីកមាត់ស្បូនពេញមួយជីវិតរបស់គេ។ តាមការគ្រោងទុករបស់ក្រសួងសុខាភិបាល​ យុទ្ធនាការដំណាក់កាលទី២ នឹងបន្តចុះចាក់វ៉ាក់សាំង​ការពារមហារីកមាត់ស្បូននៅក្នុងឆ្នាំ២០២៤ នៅលើក្មេងស្រីអាយុពី១០ឆ្នាំដល់១៤ឆ្នាំ និងបន្តចាក់នៅឆ្នាំបន្តបន្ទាប់ទៀត។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​នៅថ្ងៃម្សិលមិញនេះដែរថា បច្ចុប្បន្ន កម្ពុជា​ជាប្រទេស​មួយក្នុង​ចំណោមប្រទេសចំនួន ១៣៦ ​ផ្សេងទៀត​ដែលបានដាក់បញ្ចូលថ្នាំ​បង្ការជំងឺ មហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិ និងមានការរៀបចំផែនការកម្មវិធីច្បាស់លាស់​សម្រាប់​ការផ្តល់ថ្នាំបង្ការការពារជំងឺមហារីកមាត់ស្បូន ​ដោយមិនគិតថ្លៃ​ ជូនក្មេងស្រី ដើម្បីការពារ​ជំងឺមហារីកដ៏កាចសាហាវមួយនេះ ​ពេញមួយជីវិតមួយរបស់គេ៕អត្ថបទ ស៊ុម សុខជា 

អ្នកស្វែងរកការងារចំនួនជាង១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ

2023/10/06 07:04:06 pm        249
ភ្នំពេញ៖ រយៈពេល១សប្តាហ៍នេះ តាមរយៈ «វេទិកាការងារ» ក្នុងចំណោមអ្នកដាក់ពាក្យ និងសម្ភាសន៍ការងារចំនួនជាង ២០០ នាក់ ក្នុងនោះអ្នកស្វែងរកការងារធ្វើចំនួន ១៣១ នាក់ ទទួលបានលទ្ធផលល្អ ដោយអ្នកជាប់ស្ថាពរមានចំនួន ១២នាក់ និងចំនួន ១១៩ នាក់ផ្សេងទៀតសម្ភាសជាប់បឋម និងត្រូវសម្ភាសបន្តនៅពេលក្រោយទៀត។លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ បានឱ្យដឹងថា វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាល ​ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅជាពិសេស កម្មករនិយោជិត យុវជន ដែលចង់ស្វែងការងារធ្វើ។ លោកបន្តថា សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើអាចយកប្រវត្តិរូបសង្ខេប និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលចង់បាន ​ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុននានា។យុវជន ផាន ពុត មកពីខេត្តស្វាយរៀង និងកញ្ញា អេង សាវឿន បច្ចុប្បន្នរស់នៅតំបន់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញ អារម្មណ៍រំភើប និងរីករាយ ដែលបានចូលរួមក្នុងវេទិកាការងារ។ ពួកគេចាត់ទុកវេទិកានេះ គឺជាឱកាសដ៏ល្អ ក្នុងការស្វែងរកការងារដោយស្រួល ជាពិសេសបានស្គាល់ និងយល់ដឹងច្រើនអំពីតម្រូវការទីផ្សារការងារ។ សូមជម្រាបថា ក្រៅពីវេទិការងារ និងសម្ភាសការងារ កម្មករនិយោជិត ​យុវជន សិស្ស-និស្សិត និង​អ្នកស្វែងរកការងារ ដែលមិនបានចូលរួមក្នុងវេទិកាការងារ ក៏អាចមកចុះឈ្មោះស្វែង​រកការងារ​ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និង​វគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀត​ដោយ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស៕អត្ថបទ ឈិត បូរ៉ាវី

ឯកឧត្តម អ៊ឹម ឈុនលឹម៖ កម្ពុជារក្សាការពារ និងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

2023/10/06 06:49:45 pm        159
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ ក្នុងឆ្នាំ១៩៩៣ និងជាលើកទី២ ក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ថ្លែងក្នុងព្រះរាជពិធីអបអរសាទរ​ទិវារំលឹកខួប​៣០ឆ្នាំ​នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦​ ខែតុលា ឆ្នាំ ២០២៣នេះ នៅកោះពេជ្រថា ​របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍ​ពី​ដំណាក់កាលបង្កើតឡើងវិញ មកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាព​ក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ ​ខណៈអង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបានទទួលការគោរពលើកតម្កើងពីគ្រប់ស្ថាប័នជាតិ និងប្រជារាស្រ្តខ្មែរ។ឯកឧត្តមថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្រ្តដែល​ត្រូវបាន​អនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ​ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើ។ ឯកឧត្តមបន្តថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភាជាស្នូល ​ដឹកនាំដោយ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាខ្ពស់ បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណ​តម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ​ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព​ ឯកភាពជាតិនិងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាពនៃរបបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការ​អភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាននៃ «កម្មវិធីនយោបាយ» និង «យុទ្ធសាស្ត្របញ្ចកោណ» សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕អត្ថបទ៖ វ៉ន ដារ៉ា/

ការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំមកនេះ បាននាំកម្ពុជាទៅជា «កោះសន្តិភាព» ឡើងវិញពេញបរិបូរ

2023/10/06 06:44:44 pm        126
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា « កោះសន្តិភាព» ឡើងវិញពេញបរិបូរនៅក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសចូលរួម ព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆាំ្ននៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហស្រពកោះពេជ្រ។ ឯកឧត្តម បានថ្លែងថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពី ​ឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសដែលចែងអំពី «គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។ ក្នុងដំណើរការអនុវត្តជាក់ស្តែង ​ការបន្សំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំង​សម្រប​សម្រួល និងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ដែលបានកើត​មានឡើងជាបន្តបន្ទាប់ ដោយរក្សាបាន នូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះ និងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ​ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។បើតាម ឯកឧត្តម អ៊ឹម ឈុនលឹម ​ក្នុងដំណើរការអនុវត្តរយៈពេល៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣​ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក ​និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដោយ​អនុវត្តស្របតាមនីតិវិធីដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការជាក់ស្ដែងរបស់សង្គម ​ពិសេសនៅចំពោះមុខករណីនៃការជាប់គាំងផ្នែកច្បាប់ និងផ្នែក​នយោបាយ ដែលចាំបាច់ត្រូវដោះស្រាយ ​តាមរយៈការចរចាក្នុងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ព្រមទាំងធានាការគោរពលទ្ធផលនៃការបោះឆ្នោត ជាអាទិ៍ត្រូវធានារក្សាឱ្យបានប្រក្រតី​ភាព​នៃការប្រព្រឹត្តទៅរបស់ ស្ថាប័នជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា

ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ បានមកដល់ខេត្តសៀមរាប លើកដំបូងក្នុងឆ្នាំ២០២៣

2023/10/06 06:36:49 pm        3830
សៀមរាប៖ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​របស់កម្ពុជា​ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។ ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នា​យ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ​ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ​ចំនួនអ្នកដំណើរមកពីបរទេសចូល​មកកាន់​ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១ ១០០នាក់ ​និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។

ចិនថ្កោលទោស បេសកកម្មផ្គត់ផ្កង់ជាថ្មីរបស់ហ្វីលីពីន ទៅកាន់កោះមានជម្លោះ

2023/10/06 06:14:53 pm        162
ប្រទេសចិន បានថ្កោលទោសបេសកកម្មមួយធ្វើឡើងដោយនាវារបស់ហ្វីលីពីនចំនួន៤គ្រឿង ដើម្បីផ្គត់ផ្គង់ជាថ្មី ដល់កងទ័ពហ្វីលីពីន នៅលើកោះសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយនិយាយថា នាវាទាំងនេះ បានចូលមកដែនទឹករបស់ខ្លួន នៅកោះ Spratly ដោយគ្មានការអនុញ្ញាត។ ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ជូនដោយជោគជ័យការផ្គត់ផ្គង់ទៅកាន់កងទ័ពរបស់ខ្លួន នៅលើប៉ុស្តិ៍ជួរមុខរបស់យោធាដែលក្លាយមកពីនាវាដឹកជញ្ចូនសម័យសង្គ្រាមលោកលើកទី២ នៅលើកោះនេះ ទោះបីជាមានការប៉ុនប៉ងដោយឆ្មាំឆ្នេររបស់ប្រទេសចិន ដើម្បីរារាំងក៏ដោយ។ ខណៈប្រទេសចិន ស្ថិតនៅក្នុងជម្លោះជាមួយប្រទេសជិតខាងខ្លួនជាច្រើនក៏ដោយជុំវិញការអះអាងសិទ្ធិដ៏ធំទូលំទូលាយនៅសមុទ្រចិនខាងត្បូង ទំនាក់ទំនងរបស់ប្រទេសនេះជាមួយប្រទេសហ្វីលីពីន ពេញទៅដោយបញ្ហាក្នុងពីពេលថ្មីៗនេះ ជាពិសេសចាប់តាំងពីលោក Ferdinand Marcos Jr ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំមុន។ អ្នកនាំពាក្យឆ្មាំឆ្នេររបស់ចិន លោក Gan Yu បាននិយាយនៅលើការបង្ហោះតាមគេហទំព័ររបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះរបស់ចិន សម្រាប់កោះSpratly ថា នាវាផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីន និងនាវាឆ្មាំសមុទ្រ២គ្រឿង បានចូលមកក្នុងដែនទឹក នៅកោះ Nansha របស់ប្រទេសចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ កងទ័ពហ្វីលីពិនមួយចំនួនតូច រស់នៅលើនាវាដឹកជញ្ជូនកងទ័ពជើងទឹកចាស់ មានឈ្មោះថា BRP Sierra Madre ដែលហ្វីលីពីនចូលចតនៅលើថ្មប៉ប្រះទឹកកាលពីឆ្នាំ១៩៩១ ដើម្បីអនុវត្តការអះអាងសិទ្ធិដែនអធិបតេយ្យរបស់ខ្លួន។ ឆ្មាំសមុទ្រប្រទេសចិន បាននិយាយនៅលើការបង្ហោះរបស់ខ្លួនដែលបានចេញការព្រមានខ្លាំងៗ និងបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតការដឹកជញ្ជូនរបស់ហ្វីលីពីនដោយខុសច្បាប់នូវសម្ភារៈ ទៅកាន់នាវាដែលស្ថិតនៅលើឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះ ប្រទេសចិន បានប្រាប់ហ្វីលីពីន ឲ្យសណ្តោងនាវានេះចេញ ប៉ុន្តែទីក្រុងម៉ានីល បានច្រានចោលការទាមទារនេះ។

អាមេរិកបន្តផ្តល់ជំនួយស្បៀងអាហារមួយចំនួនដល់ប្រទេសអេត្យូពី បន្ទាប់ពីជំនួយត្រូវបានផ្អាក ដោយសារការលួច«មិនអាចគ្រប់គ្រងបាន»

2023/10/06 06:11:12 pm        125
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបន្តការផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួនរាប់រយពាន់នាក់ នៅក្នុងប្រទេសអេត្យូពី រយៈពេល៤ខែ បន្ទាប់ពីជំនួយត្រូវបានផ្អាក ដោយសារផែនការលួចសម្ភារៈផ្គត់ផ្គង់មិនអាចគ្រប់គ្រងបាន។អ្នកនាំពាក្យរបស់ទីភ្នាក់ងារ USAID បាននិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី បានយល់ព្រមដកខ្លួនចេញពីការបញ្ជូន ការរក្សាទុក និងការចែកចាយនូវការផ្គត់ផ្គង់ស្បៀងអាហារដល់ជនភៀសខ្លួន។ ជំនួយស្បៀងអាហារ នឹងត្រូវបានស្ដារឡើងវិញដល់ជនភៀសខ្លួនប្រហែល មួយលាននាក់មកពីប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី អេរីទ្រី និងកន្លែងផ្សេងទៀត។ទោះជាយ៉ាងណាក៏ដោយ ជំនួយស្បៀងអាហារ មិនទាន់បានបន្តសម្រាប់ប្រជាជនអេត្យូពី ២០,១ លាននាក់ ដែលពឹងផ្អែកលើវានោះទេ ខណៈដែលប្រទេសនេះ ជួបនឹងជម្លោះផ្ទៃក្នុង និងគ្រោះរាំងស្ងួត។ទីភ្នាក់ងារនេះ ក៏បាននិយាយថា ខ្លួនបានអនុវត្តវិធានការនានា រួមទាំងការធ្វើតេស្តជីវមាត្រ និងការតាមដានដោយGPS នៅក្នុងប្រតិបត្តិការរបស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីជួយដោះស្រាយហានិភ័យនៃការផ្លាស់ប្តូរទិស និងដើម្បី«ជួយធានាបាននូវជំនួយស្បៀងអាហារទៅដល់អ្នកទាំងឡាយដែលត្រូវការវាច្រើនបំផុត»។

លោក Biden មានផែនការជួបជាមួយមេដឹកនាំចិន នៅខែវិច្ឆិកា

2023/10/06 06:07:19 pm        143
សារព័ត៌ Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមាន កំពុងរៀបចំផែនការជំនួបទល់មុខគ្នា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំចិន លោក Xi Jinping ក្នុងទីក្រុង San Francisco នៅខែក្រោយ ខណៈប្រទេសទាំងពីរស្វែងរកធ្វើឲ្យមានស្ថិរភាព ទំនាក់ទំនាក់ដែលមានភាពប្រេះឆា។ ទំនាក់ទំនងរវាង ប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក មានភាពតានតឹង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែបញ្ហាជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ប្រភពដើមនៃជំងឺរាតត្បាត Covid-19 ការចោទប្រកាន់ពីបទចារកម្ម បញ្ហាសិទ្ធមនុស្ស និងពន្ធពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ សារព័ត៌មានដែលបានដកស្រង់សម្តី ក្រុមមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ និយាយថាលទ្ធភាពអាចធ្វើទៅបានគឺពិតជាជាក់ច្បាស់។ យើងកំពុងចាប់ផ្តើមដំណើរការនៃផែនការនេះ។ ជំនួបនេះ នឹងធ្វើឡើងបន្ទាប់ពីការចូលរួមកម្រិតខ្ពស់ផ្សេងៗ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗ ដែលបានមើលឃើញដំណើរទស្សនកិច្ច ពីមន្ត្រីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន មានដូចជារដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីខែមិថុនា រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen កាលពីខែកក្កដា និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី Gina Raimondo កាលពីខែសីហា។ កាលពីពេលថ្មីៗ លោក Blinken បានជួបជាមួយអនុប្រធានាធិបតីចិន លោក Han Zheng នៅក្នុងទីក្រុងញ៉ូវយ៉ក ហើយទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងប្រទេសម៉ាល់តា។ ជំនួបរវាងរបស់លោក Biden និងលោក Xi នៅក្រៅកិច្ចប្រជុំកំពូលG20 ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជាជំនួបផ្ទាល់លើកដំបូង ចាប់តាំងពីលោក Biden បានក្លាយជា ប្រធានាធិបតី។ កាលពីលើកមុន មេដឹកនាំទាំងពីរនេះ មានជំនួបផ្លាស់ប្តូរយោបល់ចំនួន៥លើកតាមទូរស័ព្ទ និងសន្និសីទវីដេអូ បន្ទាប់ពីលោក Biden ឡើងកាន់តំណែង។ទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់ របស់ចិន បាននិយាយព្រលយពាក្យកាលពីខែមុនថាជំនួបណាមួយ រវាង លោក Xi និងលោក Biden នឹងផ្អែកលើសហរដ្ឋអាមេរិក ដែលបង្ហាញពីភាពស្មោះត្រង់គ្រប់គ្រាន់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM