TOP STORY | សម្ដេចធិបតី អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ព ក្នុង​ការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ
ព្រះពុទ្ធបដិមា កសាងអំពីស្ពាន់ និងលោហៈ ទម្ងន់៩តោននឹងត្រូវដាក់តាំងបង្ហាញ​នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រ
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពាន ខណៈការសាងសង់​សម្រេចបាន ៨៥ភាគរយហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅ​ដ៏ត្រឹមត្រូវ​ចំពោះ​សុខុមាលភាពស្រ្ដី

2024/08/23 11:53:27 am        122
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជ​រដ្ឋាភិបាលកម្ពុជា បានគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវចំពោះសុខុមាលភាពស្រ្ដី ក្នុង​ក្របខណ្ឌគ្រប់ជ្រុងជ្រោយអាស៊ានស្ដីពី «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព» ដែលត្រូ​វបា​ន​បង្កើត​ឡើងនៅឆ្នាំ២០២១ ដោយ​កម្ពុជា​បន្ត​គាំទ្រ​ចំពោះ​ការ​បោះជំហាន​ជា​យុទ្ធសាស្រ្ដ​នៅ​ក្នុង​ទិស​ដៅ​ដ៏ត្រឹមត្រូវនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ត្រីអាស៊ានលើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ច​ដែល​គិតគូរ​ពី​សុខុមាល​ភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥»នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៤​នេះ។តាមរយៈសុន្ទរកថាសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញការជឿជាក់ថា លទ្ធផលគន្លឹះ​ដែល​ទទួល​បាន​ពីកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធសំខាន់ៗ នឹងក្លាយទៅជា​ធាតុ​ចូល​ដ៏​មាន​តម្លៃ​សម្រាប់​ថ្នាក់​ដឹកនាំអាស៊ាន ក្នុងការលើកកម្ពស់ និងទទួលស្គាល់តម្លៃនៃការងារមើលថែ ទាំងបាន​ប្រាក់​កម្រៃ និងមិនបានប្រាក់កម្រៃ ក៏ដូចជាការងារបម្រើតាមផ្ទះរបស់ស្រ្ដីផងដែរ។ សម្ដេច​ធិបតី​មាន​ប្រសាសន៍​ដោយមោទនភាព​ចំពោះ​វេទិកា​នេះ​ថា​ការ​សម្រេច​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពសម្រាប់ប្រជាជនអាស៊ាន ដើម្បី​រៀបចំអាស៊ានឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ និងនិរន្តរភាព ក្នុងការឆ្លើតតប​ទៅ​នឹង​វិបត្តិ​ស្មុគ​ស្មាញ និងបញ្ហាប្រឈមថ្មីៗ ខណៈសេដ្ឋកិច្ចដែលគិតគូរពីមុខុមាលភាព បានឆ្លើយ​តប​នឹង​គោល​ដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាច្រើន។សម្ដេចជម្រាបថា គោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់​កាលទី១ ក៏មានបេសកកម្ម និងគោលបំណងរួមគ្នា ជាពិសេសលើកិច្ចខិតខំប្រឹងប្រែង ក្នុង​ការផ្ដល់ការការពារសង្គម សម្រាប់ស្រ្ដីទាំងអស់គ្នា។ សម្ដេចបន្តថា ថ្មីៗនេះ រាជ​រដ្ឋាភិបាល​កម្ពុជា ទើបតែបានដាក់ចេញនូវ ផែនការបង្ហាញផ្លូវឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកល ២០២៤-២០៣៥ កម្មវិធី និងគម្រោងមួយចំនួនត្រូវបានដាក់ចេញរួមមាន ការពង្រីក​មូល​និធិ​សុខុមាលភាពសុខាភិបាលសម្រាប់គ្រួសារដែលងាយរងគ្រោះ និងសេវា​ថែទាំសុខ​ភាព​ ដើម្បី​សម្រេច​បាន​នូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សមាជបក្សប្រជាធិបតេយ្យបានបញ្ចប់ដោយលោកស្រី Harris ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីផ្លូវការជាប្រវត្តិសាស្ត្រ

2024/08/23 11:51:39 am        59
លោកស្រីអនុប្រធានាធិបតី Kamala Harris បានបិទសមាជជាតិរបស់បក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅពេលលោកស្រីបានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការជាប្រវត្តិសាស្ត្ររបស់គណបក្សលោកស្រី ហើយចាប់យកឱកាសដែលនៅសល់មួយចំនួនរបស់លោកស្រីដើម្បីទាក់ទាញទស្សនិកជនរាប់លាននាក់។ លោកស្រី Harris នឹងដាក់ចេញនូវចក្ខុវិស័យសម្រាប់ប្រទេសនេះ និងបន្តកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្រោយលោកប្រធានាធិបតី Joe Biden បានបញ្ចប់ការប្រកួតប្រជែងបោះឆ្នោតឡើងវិញ ហើយបានគាំទ្រលោកស្រីឱ្យជំនួសរូបលោកនៅលើសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ។ មន្ត្រីយុទ្ធនាការសុំមិនបញ្ចេញឈ្មោះនិយាយថា លោកស្រី Harris មានគោលបំណងបីសម្រាប់សុន្ទរកថារបស់ខ្លួន ។ មន្ត្រីរូបនេះបាននិយាយថាលោកស្រីនឹងចែករំលែកសាវតារបស់ខ្លួនចេញពីគ្រួសារវណ្ណៈកណ្តាល ដើម្បីការពារអ្នកដទៃក្នុងឋានៈជារដ្ឋអាជ្ញា ផ្ទុយពីចក្ខុវិស័យសុទិដ្ឋិនិយមរបស់លោកស្រីជាមួយនឹងរបៀបវារៈរបស់លោកTrump និងជំរុញឱ្យមានស្មារតីស្នេហាជាតិ។លោកស្រី Harris បាននិយាយយ៉ាងខ្លីទៅកាន់សមាជបក្សប្រជាធិបតេយ្យកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលលោកស្រីបានថ្លែងអំណរគុណដល់លោក Biden និងបានអបអរសាទរកំណត់ត្រារបស់លោកជាប្រធានាធិបតី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សា​លើរបៀបវារៈចំនួន៤

2024/08/23 11:30:26 am        192
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និង​ពិភាក្សាលើរបៀបវារៈចំនួន៤ ៖ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួច​ជាកញ្ចប់​ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ទី៣. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជាភាគី នៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការ​សហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់​ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃ ការផ្តល់អនុលោមភាព ដោយឈរ​លើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ទី៤. បញ្ហាផ្សេងៗ។

ប្រធានាធិបតីអាមេរិកបន្ទាប់ អាចប្រឈមមុខនឹងពិភពលោកដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីឆ្នាំ១៩៤៥

2024/08/23 11:16:23 am        138
យោងតាមគណៈកម្មាធិការទ្វេបក្សដែលបង្កើតឡើងដោយសភាអាមេរិក ដើម្បីសិក្សាពីហានិភ័យនៃសង្រ្គាមពិភពលោកដែលជិតមកដល់បានឱ្យដឹងថា មេដឹកនាំបន្ទាប់ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខនេះ នឹងប្រឈមមុខនឹងស្ថានភាពយុទ្ធសាស្ត្រដ៏លំបាកបំផុត និងពិភពលោកដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីឆ្នាំ១៩៤៥ ដែលជាឆ្នាំបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។គណៈកម្មការយុទ្ធសាស្ត្រការពារជាតិរបស់អាមេរិក ដែលបង្កើតឡើងដោយសភាក្នុងឆ្នាំ២០២២ បានចេញរបាយការណ៍របស់ខ្លួនកាលពីមួយខែមុន ដោយព្រមានត្រង់ៗថា ប៉ុន្មានឆ្នាំខាងមុខនេះ «អាចរួមបញ្ចូលសក្តានុពលសម្រាប់សង្រ្គាមដ៏ធំជិតមកដល់» ប្រហែលជាក្នុងពេលដំណាលគ្នាជាមួយចិន រុស្ស៊ី និងប្រទេសដទៃទៀត ហើយសហរដ្ឋអាមេរិក អាចនឹង «មិនបានត្រៀមខ្លួនរួចរាល់ទេ»។របាយការណ៍បានបន្តថា គ្រោះថ្នាក់ទាំងនោះឥឡូវនេះកាន់តែធ្ងន់ធ្ងរជាងកំឡុងឆ្នាំដំបូងនៃសង្គ្រាមត្រជាក់ ដោយហានិភ័យជាច្រើនទៀតកំពុងតែលេចឡើងបន្តិចម្ដងៗ។ ថាតើភាគីណាមួយនៅក្នុងនយោបាយអាមេរិកចង់ចូលរួមជាមួយគ្រោះថ្នាក់ពិភពលោកទាំងនោះក្នុងឆ្នាំបោះឆ្នោតនេះ នៅតែជាសំណួរពិបាកឆ្លើយមួយទៀត។ ខណៈពេលដែលមន្ត្រីអាមេរិក ជជែកពីការរៀបចំយោធារបស់ចិនដើម្បីក្រសោបយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ រួមទាំងតម្រូវការគាំទ្រអ៊ុយក្រែន និងរារាំងរុស្ស៊ីពីការដណ្តើមយកទឹកដីអឺរ៉ុបបន្ថែមទៀត គូប្រជែងប្រធានាធិបតីអាមេរិកទាំងពីរគឺលោកស្រី Kamala Harris និងលោក Donald Trump បានបន្តការប្ដេជ្ញារបស់ពួកគេក្នុងទ្រង់ទ្រាយធំ និងក្លាហាន ប៉ុន្តែផ្តោតភាគច្រើនលើបញ្ហាក្នុងស្រុកប៉ុណ្ណោះ។ជាការពិតណាស់ មិនមែនការសម្រេចចិត្តក្នុងនយោបាយអាមេរិកទាំងអស់ត្រូវតែរង់ចាំប្រធានាធិបតីបន្ទាប់ទេ។ ដោយមានបញ្ជាការយោធាជាច្រើនរបស់មន្ទីរបញ្ចកោណ និងសហរដ្ឋអាមេរិក ការរៀបចំផែនការកំពុងដំណើរការយ៉ាងល្អរួចទៅហើយសម្រាប់សមយុទ្ធយោធាដ៏ធំនៅឆ្នាំ២០២៥ ដែលជាលើកដំបូងនឹងមើលឃើញកងកម្លាំងសំខាន់ៗផ្លាស់ទីពីដីគោកអាមេរិក ដើម្បីគាំទ្រដល់សមយុទ្ធក្នុងពេលដំណាលគ្នាទាំងនៅអឺរ៉ុប និងប៉ាស៊ីហ្វិក៕

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងចំណាយថវិកា១០០លានដុល្លារទៀត សម្រាប់ចុះបញ្ជីដី​ជូនប្រជាពលរដ្ឋ

2024/08/23 10:02:15 am        194
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ក្នុងរយៈពេល ១២​ខែ​​មកនេះរាជរដ្ឋាភិបាលអាណត្តិទី៧ បានចុះបញ្ជីដីជូនបងប្អូនប្រជាពលរដ្ឋ​បាន​ជាង២​លាន​ក្បាល​ដី និងចេញបណ្ណបានជិត៥៩ម៉ឺនបណ្ណ ហើយសម្តេច​រំពឹងថា​នឹង​បញ្ចប់​ការ​វាស់វែង​ប្រមាណ​ជាង​២​លាន​៥សែនក្បាលដីទៀតដែលនៅសេសសល់នាដំណាច់ឆ្នាំ២០២៥ នឹងត្រូវប្រើប្រាស់​ថវិកា​មួយ​រយលានដុល្លារអាមេរិក។ថ្លែងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃ​រដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ដើម្បីលុបបំបាត់នូវភាពចម្រូងចម្រាស់ និងទំនាស់ដីធ្លីនៅកម្ពុជានោះ រាជរដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើយ៉ាងណា ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយក្នុងដំណាក់​កាល​នេះ​បាន​និងកំពុងប្រើប្រាស់ កម្លាំងចម្រុះជាងប្រាំពាន់នាក់។ដោយឡែកចំពោះការទន្រ្ទានយកដីរដ្ឋ និងកាន់កាប់រំលោភដីរដ្ឋវិញ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​ឲ្យដឹងថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ទន្រ្ទាន​យក​ដីរដ្ឋ ដីព្រៃឈើ ដីតំបន់ការពារធនធានធម្មជាតិ និងបឹងទន្លេសាបជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានជំរុញការចុះវាស់វែងកំណត់ព្រំ និងចុះបញ្ជីដី​ឲ្យ​បាន​ចង់​សព្វ​គ្រប់​នា​ពេល​ខាង​មុខដើម្បី ឈានទៅដល់ការបញ្ចប់ទំនាស់រវាងដីរដ្ឋ និងឯកជនផងដែរ។យ៉ាងណាក៏ដោយតាមរយៈក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់​រាជ​រដ្ឋាភិបាល​នីតកាល​ទី៧​នៃរដ្ឋសភា សម្តេចធិបតីក៏បានអំពាវនាវ​យ៉ាង​ទទួច​ជា​ថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ទាំងអស់ត្រូវក៏ដូចជាប្រជាពលរដ្ឋ គប្បីត្រូវចូលរួម​ទប់​ស្កាត់​ការ​ទន្រ្ទាន់​ដី​រដ្ឋ និងដីនៅតាមបឹងទន្លេសាប ខណៈត្រងន័យនេះត្រូវបានសម្តេចធិបតីចាត់ទុកថា ការចូលរួ​ម​ថែ​រក្សា និងទប់ស្កាត់នូវការទន្រ្ទាន់យកដីតាមបឹងទន្លេសាបក៏ដូចជាព្រៃលិច ទឹកគឺ​ជា​ការ​ចូល​រួម​រក្សា​នូវ​ធន​ធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋយើងក៏ដូចជាសន្តិ សុខទឹក​សម្រា​ប់​ប្រើ​ប្រាស់ និងស្រោយស្រព​ព្រម​ទាំង​រក្សា​បាន​នូវតុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តាម​បឹង​ទន្លេសាប​ផង​ដែរ​៕ អត្ថបទ បាន ចក់

សម្ដេចតេជោ៖«ពាក្យក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវល្មមដូរចេញហើយ ព្រោះមនុស្ស​ចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត»

2024/08/22 12:43:38 pm        739
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤នេះ តាមរយៈសារនៅលើបណ្ដាញសង្គមបានបញ្ជាក់ថា «ពាក្យក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត»។សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា (ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។សម្ដេចតេជោបន្តថា ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។សម្ដេចបញ្ជាក់ថា ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។សម្ដេចតេជោបានបញ្ជាក់ថា៖«បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបម្រើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ»។សម្ដេចតេជោបន្ថែមថា៖«ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។ ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ»៕

នាយករដ្ឋមន្ត្រីឥណ្ឌា៖ នេះមិនមែនយុគសម័យសង្រ្គាមទេ អំឡុងទស្សនកិច្ចនៅប៉ូឡូញមុនទៅកាន់អ៊ុយក្រែន

2024/08/22 11:21:34 am        83
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានរំលឹកឡើងវិញថា នៅវេលានេះមិនមែនជាយុគសម័យនៃសង្រ្គាមទេ អំឡុងថ្លែងទៅកាន់សហគមន៍ឥណ្ឌាក្នុងប្រទេសប៉ូឡូញ ពីរថ្ងៃមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែន ដែលលោកបានសន្យាថានឹងធ្វើយុទ្ធនាការសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន។ លោកថ្លែងថា ឥណ្ឌាគឺជាអ្នកតស៊ូមតិសន្តិភាពអចិន្ត្រៃយ៍នៅក្នុងតំបន់នេះ។ជំហររបស់យើងគឺច្បាស់ណាស់ថានេះមិនមែនជាយុគសម័យនៃសង្រ្គាមទេ។នេះគឺជាពេលវេលារួមគ្នាប្រឆាំងនឹងបញ្ហាប្រឈមដែលគំរាមកំហែងដល់មនុស្សជាតិ។ដូច្នេះហើយឥណ្ឌាជឿជាក់លើការទូតនិងការសន្ទនា។ លោកនាយករដ្ឋមន្ត្រី Modi វ័យ៧៣ ឆ្នាំ រូបនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងដែលធ្វើដំណើរទៅអ៊ុយក្រែន ហើយជាលើកដំបូងក្នុងរយៈពេល ៤៥ ឆ្នាំដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញរយៈពេល៣ថ្ងៃជាប់ទីថ្ងៃទី២១សីហាសប្ដាហ៍នេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Kyiv និងជាច្រកដ៏សំខាន់សម្រាប់មេដឹកនាំបរទេសធ្វើដំណើរទៅកាន់ប្រទេសជិតខាងដែលហែកហួរដោយសង្រ្គាមមួយនេះ។ លោកនាយករដ្ឋមន្ត្រី Modi ដែលនឹងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Volodymyr Zelensky នៅថ្ងៃទី ២៣ ខែសីហា បាននិយាយថា លោកនឹងចែករំលែកជាមួយទស្សនវិស័យរបស់មេដឹកនាំអ៊ុយក្រែនស្តីពីដំណោះស្រាយសន្តិភាពនៃជម្លោះដែលកំពុងបន្ត។ ដំណើរទស្សនកិច្ចរបស់លោកទៅក្រុងគីវ កើតឡើងជិត៦សប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ល្បីល្បាញរបស់លោកទៅទីក្រុងមូស្គូ ដែលបានបង្កការរិះគន់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន៕

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំលើវិស័យការងារ គ្រប់គ្រងគ្រោះមហន្តរាយ

2024/08/22 10:28:10 am        183
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលប្រជុំ គ.ជ.គ.ម. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ទីប្រឹក្សា , ព្រមទាំងលោក លោកស្រីជា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី គ.ជ.គ.ម.។

សម្តេចធិបតី៖ បើកម្ពុជាគ្មានសន្តិភាពទេនាពេលនេះព្រលឹងដូនតាខ្មែរក៏មិនទាន់មាន​ឱកាសបាន​មក​ជួបជុំគ្នាវិញដែរ

2024/08/22 10:06:50 am        169
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាប្រសិនបើកម្ពុជាមិនមាននូវ​សុខ​សន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់​មាន​ឱកាស​នាំ​មក​នូវ​ព្រលឹង​ដូនតាខ្មែរ​ជា​បន្ត​បន្តាប់​មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។ថ្លែងនៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិន​បើ​កម្ពុជា​មិន​មាន​សង្គ្រាម​ស៊ីវិល​ទេ​នោះ ក៏គ្មានជនមានឱកាសណាអាចលួចសម្បត្តិ​វប្បធម៌​ជាតិ​របស់​កម្ពុជា​ទៅ​លក់​ឲ្យ​ប្រទេស​ផ្សេង​បាន​ដែរ ដូច្នេះ សម្តេចបានចាត់ទុកថា ការទទួលបានវត្ថុបុរាណ​ខ្មែរមក​វិញ​ជា​បន្ត​បន្ទាប់​នា​ពេល​នេះ គឺជាការជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ក្រោយពី​កម្ពុជា​បានរួ​ចផុតពីភ្លើងសង្គ្រាម និងនាំ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព​ពេញ​លេញ​នា​ពេល​បច្ចុប្បន្ន​នេះ​។​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតផងដែរថា កត្តាសន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវ​ការ​តែប៉ុណ្ណោះទេ សូម្បីតែគ្រូសារអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយ​បើសព្វថ្ងៃ បើកម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេស​ជា​មិត្ត​ក៏​គេមិ​ន​បាន​ប្រគល់​នូវ​វត្ថុ​បុរណ និងព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាវិញដែរ ដូច្នេះហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានបើទោះបីជាតម្លៃណាក៏ដោយ។នៅក្នុងឱកាសក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏ លើកឡើងផងដែរថា ក្នុង​នាម​ប្រជាជន​កម្ពុជា​ទាំង​មូល​សម្តេច​ពិត​ជា​មានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរ​សាទរ​អស់​ពី​ដួង​ចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតាខ្មែរ និង​ជា​អត្ត​សញ្ញាណ​ជាតិ ក្រោមម្លប់នៃសុខសន្តិភាពនាថ្ងៃនេះផងដែរ ហើយជាមួយគ្នានោះសម្តេចធិបតី ក៏​បាន​បង្ហើប​ឲ្យដឹងផងដែរថា នាពេលនេះក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​សម្របសម្រួល​នាំមកនូវវត្ថុបបុរណាខ្មែរ ដែលត្រូវបានចោរលួយយកទៅលក់ ឲ្យបរទេសចំនួន ៧៦​​ទៀ​តនាំមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។សម្តេចធិបតី ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះកម្ពុជាបាននាំយកនូវវត្ថុបុរាណ ដែល ជា​ដួងព្រលឹងដូនតាខ្មែរមកមាតុប្រទេសវិញចំនួនជាងមួយពាន់រូបហើយ ពីប្រទេសចំនួន១៥ ដោយ​ក្នុង​នោះពីប្រទេសបារាំង អាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ថៃ និងប្រទេស​មួយ​ចំនួន​ទៀត​៕ អត្ថបទ បាន ចក់

ចិន៖ សហរដ្ឋអាមេរិក ជាប្រភពគំរាមកំហែងនុយក្លេអ៊ែរដ៏ធំក្នុងពិភពលោក

2024/08/22 10:03:17 am        102
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ការបំផុសគំនិតឥតឈប់ឈររបស់សហរដ្ឋអាមេរិកចំពោះទ្រឹស្ដី ការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន គឺជាលេសដ៏ងាយស្រួលសម្រាប់សហរដ្ឋអាមេរិក គេចវេះកាតព្វកិច្ចរបស់ខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ដែលខ្លួនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងស្វែងរកការត្រួតត្រាជាយុទ្ធសាស្ត្រទាំងស្រុង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោកប្រធានាធិបតី Joe Biden បានអនុម័តផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរមានចំណាត់ថ្នាក់ខ្ពស់ជាលើកដំបូង តម្រង់ទិសយុទ្ធសាស្ត្ររារាំងរបស់សហរដ្ឋអាមេរិក ដើម្បីផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន។ ប្រៀបបាននឹងការនិយាយសម្រាលស្ថានភាព សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ថា ផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរសម្ងាត់ដែលត្រូវបានអនុម័តដោយលោកប្រធានាធិបតី Joe Biden នៅឆ្នាំនេះ មិនមែនជាការឆ្លើយតបទៅនឹងប្រទេសតែមួយ ឬការគំរាមកំហែងតែមួយនោះទេ បន្ទាប់ពីសារព័ត៌មាន New York Times បានរាយការណ៍ថា អាមេរិកបានតម្រង់ទិសយុទ្ធសាស្រ្តទប់ស្កាត់របស់ខ្លួនឡើងវិញដើម្បីផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនជាលើកដំបូង។ សេតវិមានមិនដែលប្រកាសថាលោក Biden បានអនុម័តលើយុទ្ធសាស្រ្តដែលបានកែសម្រួល ហៅថា ការណែនាំពីមុខងារនុយក្លេអ៊ែរ ដែលព្យាយាមរៀបចំសហរដ្ឋអាមេរិកសម្រាប់បញ្ហាប្រឈមនុយក្លេអ៊ែរដែលអាចកើតឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើងនោះទេ។ ឯកសារដែលបានកែសម្រួលម្រួលរៀងរាល់បួនឆ្នាំម្តង ត្រូវបានចាត់ថ្នាក់យ៉ាងខ្ពស់ ដែលមិនមានច្បាប់ចម្លងអេឡិចត្រូនិកនោះ ដោយមានតែឯកសារចម្លងច្បាប់ដើម (hard copies) មួយចំនួនតូចប៉ុណ្ណោះ ដែលចែកចាយដល់មន្ត្រីសន្តិសុខជាតិ និងមេបញ្ជាការមន្ទីរបញ្ចកោនមួយចំនួន។ សេវាចារកម្មសម្ងាត់អាមេរិកបង្ហាញថា ប្រទេសចិន អាចបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនពី ៥០០ ទៅ ១.០០០ក្បាលគ្រាប់នៅឆ្នាំ២០៣០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា
06/09/2025 08:06 PM
អ្នកនាំពាក្យ៖ PLA មានទំនុកចិត្តយកឈ្នះចលនាផ្តាច់ខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ
06/09/2025 08:06 PM
ទីក្រុងមូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន ដោះដូរក្រុមអ្នកទោសសង្រ្គាមវ័យក្មេង
06/09/2025 07:06 PM
ប្រធានាធិបតីថ្មីរបស់ប៉ូឡូញសង្ឃឹមថា មានទំនាក់ទំនងល្អជាមួយមេដឹកនាំហុងគ្រីលោក Orban
06/09/2025 07:06 PM
សមាជិកនាវិក ៤នាក់ បាត់ខ្លួន ក្រោយមានអគ្គិភ័យឆេះនៅលើនាវា ម្ដុំឆ្នេររបស់ឥណ្ឌា
06/09/2025 07:06 PM
វិមានក្រឹមឡាំង៖ គម្រោងការពារដែនអាកាសរបស់ណាតូ គឺជាការបង្កហេតុ ហើយបង់ពន្ធអឺរ៉ុប នឹងខាតបង់ខ្លាំង
06/09/2025 07:06 PM
កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
06/09/2025 06:06 PM
រដ្ឋនានា ថ្កោលទោសការស្ទាក់ចាប់របស់អ៊ីស្រាអែល ចំពោះនាវាផ្ដល់ជំនួយឆ្ពោះទៅតំបន់ហ្កាហ្សា
06/09/2025 06:06 PM
សមាជិកក្រុមហេសបូឡា ត្រូវបានសម្លាប់ និងជនស៊ីវិល ៣នាក់ រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/09/2025 06:06 PM
អ៊ីរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការICC
06/09/2025 06:06 PM