ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

កោះតៃវ៉ាន់បង្ហាញនាវាមុជទឹកថ្មី ដើម្បីទប់ទល់ប្រទេសចិន

2023/09/29 03:20:27 pm        202
តៃវ៉ាន់៖ កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ខណៈកោះនេះពង្រឹងការការពារប្រឆាំងការវាយប្រហាររបស់ប្រទេសចិន។ មេដឹកនាំលោកស្រី Tsai Ing-wen បានអញ្ចើញជាអធិបតីក្នុងពិធីចាប់ផ្តើមការបង្ហាញនៅទីក្រុងកំពង់ផែ Kaohsiung នៅថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន អាចប្រើសមត្ថភាពផ្នែកយោធា ក្នុងការបង្កើនការឈ្លានពានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ កោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលប្រទេសចិនចាត់ទុកថាជាខេត្តរបស់ខ្លួន ហើយបានប្តេជ្ញាទាមទារសិទ្ធក្រសោបយកមកវិញនៅថ្ងៃណាមួយ។ អ្នកសង្កេតការណ៍ភាគច្រើន ជឿថា ប្រទេសចិននឹងមិនវាយប្រហារទៅលើកោះនេះភ្លាមៗនោះទេ ហើយទីក្រុងប៉េកាំងបាននិយាយថាខ្លួនស្វែងរក ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសចិនបាន ព្រមានកោះតៃវ៉ាន់ចំពោះការប្រកាសឯករាជ្យជាផ្លូវការ និងមានការគាំទ្រពីបរទេសណាមួយ។ ប្រទេសនេះបានព្យាយាមកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះនេះ ដោយមានសមយុទ្ធយោធារបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធជាច្រើននៅក្នុងខែនេះ។លោកស្រី Tsai បាននិយាយខណៈលោកស្រីឈរនៅពីមុខនាវាមុជទឹកដែលមានរូបទង់ជាតិកោះតៃវ៉ាន់ថា «ប្រវត្តិសាស្ត្រនឹងចងចាំជារៀងរហូតនៅថ្ងៃនេះ»។ លោកស្រីនិយាយបន្ថែមថា គំនិតនៃនាវាមុជទឹកផលិតក្នុងស្រុកកាលពីពេលមុនត្រូវបានគេចាត់ទុកថា «ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែយើងបានធ្វើវា»។យោងតាមមន្ត្រីយោធាបានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១,៥៤ពាន់លានដុល្លារ នឹងដំណើរការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពជើងទឹកនៅចុងឆ្នាំ ២០២៤ ។

កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឯកភាពលើចំនួន ២០២ ដុល្លារ ខណៈរដ្ឋាភិបាលសម្រេចបន្ថែម ២ដុល្លារ

2023/09/28 11:16:42 pm        290
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញថា​យោង​លើ​សំឡេង​បោះឆ្នោត​លើ​តួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមានឹងកំណត់តួលេខ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួល​អប្បបរមាស​ម្រាប់​ឆ្នាំ២០២៤។ ខណៈ​ឈរលើ​មូល​ដ្ឋាន ​នៃ​លទ្ធភាព​ជាក់​ស្តែងដែ​លរា​ជរដ្ឋាភិបាល​អាច​សម្រួល​ជូន​ទៅ​​ភាគី​​និយោជកសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផល​បោះឆ្នោត​​របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចបាន ទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធ​ផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​​ជាតិ​ប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ ដុល្លារ, តួលេខ ២០៤ ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦ លើ ៥១សំឡេង និងតួលេខ ២១៣ ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១ សំឡេង។យោង​លើ​សំឡេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សា​ជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ ដុល្លារជាតួលេខ​ប្រាក់​ឈ្នួល​អប្បបរ​មាសម្រាប់​ឆ្នាំ២០២៤។សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចបានតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួម​ទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរ​លើ​មូល​ដ្ឋាន​នៃ​លទ្ធ​ភាព​ជាក់ស្តែង ដែលរាជរដ្ឋាភិបាល​អាច​សម្រួល​ជូន​ទៅ​ភាគី​និយោជក​សម្ដេច​នាយករដ្ឋ​មន្រ្ដី​បាន​សម្រេច​បន្ថែម ២ ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។សម្ដេចធិបតីសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយ និង​ជូន​ដំណឹង​ដល់​បង​ប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណ​ជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​លើ​ចំនួន​ប្រាក់​ខែថ្មី​សម្រាប់​ឆ្នាំ ២០២៤នេះ។ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី ជម្រាបជូនបងប្អូនកម្មករនិយោជិត និង​សាធារណ​ជន​ថា សម្ដេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និង​ដាក់​​វិធាន​ការបន្ថែម ដើម្បីពិនិត្យ​លទ្ធភាព​កាត់​បន្ថយបន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករ​និយោជិត​។ ទន្ទឹមនឹងនេះ សម្ដេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បី​កែ​លម្អ​បរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់​ទាញ​ទុន​វិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។សម្ដេចធីបតីនាយករដ្ឋមន្រ្ដី បានអរគុណ និងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជា​ពិសេស​ភាគី​តំណាង​បង​ប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និង​ស្មារតី​រួម​ក្នុង​ការ​ពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ៕

ក្រុមអ្នកគាំទ្រលោកត្រាំ ប្រមូលផ្តុំគ្នាមុនពេលការជជែកដេញ ដោលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ

2023/09/28 08:21:14 pm        116
ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នានៅខាងក្រៅបណ្ណាល័យ Ronald Reagan កាលពីថ្ងៃពុធ (២៧ កញ្ញា) មុនការជជែកដេញដោលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លើកទីពីរ ដើម្បីបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតី ដែលបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តការណ៍នេះ។ក្រុមអ្នកយុទ្ធសាស្ត្រគណបក្សបាននិយាយថា គូប្រជែងរបស់លោកត្រាំ បានអស់ពេលដើម្បីបញ្ឈប់ការឈានទៅមុខរបស់លោក ទៅកាន់ការតែងតាំងបេក្ខជនប្រធានាធិបតីសាធារណរដ្ឋឆ្នាំ២០២៤ លុះត្រាតែមានជម្រើសច្បាស់លាស់នៅក្នុងការជជែកដេញដោលលើកទីពីរ របស់ពួកគេនៅយប់ថ្ងៃពុធ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំពីររូប នឹងឡើងលើឆាកសម្រាប់ការជជែកដេញដោល ដែលចាប់ផ្តើមនៅម៉ោង៩យប់ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង១:០០យប់ឈានចូលថ្ងៃព្រហស្បតិ៍ (ម៉ោងសកល) នៅស្ថាប័នមូលនិធិបេក្ខជនប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រនីញ៉ា។ បណ្ដាបេក្ខជនប្រធានាធិបតីជាច្រើនរូប កំពុងប្រជែងជាមួយលោកត្រាំ ដើម្បីក្លាយជាបេក្ខភាពរបស់គណបក្សខ្លួន ក្នុងការប្រឈមមុខនឹងលោកប្រធានាធិបតី ចូ បៃដិន ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យសន្មត នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕

អាមេរិកអនុញ្ញាតឲ្យពលរដ្ឋអ៊ីស្រាអែល ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយពុំចាំបាច់មានទិដ្ឋាការ ខណៈដែលអ៊ីស្រាអែលចូលរួមជាមួយក្រុមជម្រើសនៃប្រទេសមួយចំនួន

2023/09/28 08:13:09 pm        137
រដ្ឋបាលលោក បៃដិន កំពុងទទួលយកអ៊ីស្រាអែលចូលទៅក្នុងក្រុមជម្រើសនៃក្រុមប្រទេស ដែលពលរដ្ឋត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ទទួលបានទិដ្ឋាការជាមុន។ការសម្រេចចិត្ត ដែលបានប្រកាសកាលពីថ្ងៃពុធនេះ កើតឡើង បើទោះបីជាមានការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើជនជាតិអាមេរិក-ប៉ាឡេស្ទីន និងជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ដែលបានបង្កជម្លោះជាញឹកញាប់ជាមួយរដ្ឋបាលលោកបៃដិន។នៅក្រោមកម្មវិធីលើកលែងនេះ ជនជាតិអ៊ីស្រាអែល នឹងអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់គោលបំណងអាជីវកម្ម ឬលំហែកាយបានរហូតដល់ ៩០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ដោយគ្រាន់តែចុះឈ្មោះជាមួយប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការអនុញ្ញាតការធ្វើដំណើរ។ ប៉ុន្តែទោះបីជាពួកគេត្រូវបានអនុញ្ញាតឲ្យ ធ្វើដំណើរក្រោមប្រព័ន្ធនោះក៏ដោយ ក៏មន្ត្រីសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋាន នៅតែអាចរារាំងពួកគេមិនឲ្យចូលប្រទេសនេះបានដែរ។ប្រទេសអ៊ីស្រាអែល បាននឹងកំពុងប្រឈមមុខនឹងថ្ងៃផុតកំណត់នៅថ្ងៃសៅរ៍ ដែលជាចុងបញ្ចប់នៃឆ្នាំថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យចូលកម្មវិធីនេះ ដោយមិនចាំបាច់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សិទ្ធិទទួលបាន នៅឆ្នាំក្រោយនោះទេ។

កោះតៃវ៉ាន់បង្ហាញនាវាមុជទឹកថ្មី ដើម្បីទប់ទល់ប្រទេសចិន

2023/09/28 07:58:43 pm        136
កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ខណៈកោះនេះពង្រឹងការការពារប្រឆាំងការវាយប្រហាររបស់ប្រទេសចិន។ មេដឹកនាំលោកស្រី Tsai Ing-wen បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញនាវាមុជទឹកថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងកំពង់ផែ Kaohsiung ។ មន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន អាចប្រើសមត្ថភាពផ្នែកយោធា ក្នុងការបង្កើនការឈ្លានពានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ កោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលប្រទេសចិនចាត់ទុកថា ជាខេត្តរបស់ខ្លួន ហើយបានប្តេជ្ញាទាមទារសិទ្ធិក្រសោបយកមកវិញនៅថ្ងៃណាមួយ។ អ្នកសង្កេតការណ៍ភាគច្រើន ជឿថា ប្រទេសចិននឹងមិនវាយប្រហារទៅលើកោះនេះភ្លាមៗនោះទេ ហើយទីក្រុងប៉េកាំងបាននិយាយថា ខ្លួនស្វែងរក ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសចិនបាន ព្រមានកោះតៃវ៉ាន់ចំពោះការប្រកាសឯករាជ្យជាផ្លូវការ និងមានការគាំទ្រពីបរទេសណាមួយ។ ប្រទេសនេះបានព្យាយាមកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះនេះ ដោយមានសមយុទ្ធយោធារបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធជាច្រើននៅក្នុងខែនេះ។លោកស្រី Tsai បាននិយាយខណៈលោកស្រីឈរនៅពីមុខនាវាមុជទឹកដែលមានរូបទង់ជាតិកោះតៃវ៉ាន់ថា «ប្រវត្តិសាស្ត្រនឹងចងចាំជារៀងរហូតនៅថ្ងៃនេះ»។ លោកស្រីនិយាយបន្ថែមថា គំនិតនៃនាវាមុជទឹកផលិតក្នុងស្រុកកាលពីពេលមុនត្រូវបានគេចាត់ទុកថា «ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែយើងបានធ្វើវា»។យោងតាមមន្ត្រីយោធាបានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១,៥៤ពាន់លានដុល្លារ នឹងដំណើរការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពជើងទឹកនៅចុងឆ្នាំ ២០២៤ ។

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ

2023/09/28 07:53:32 pm        138
ភ្នំពេញ៖ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ។មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារ ការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវ ស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេសជួយដល់ពលរដ្ឋរងគ្រោះពីការជួញដូរនេះ៕

រុស្ស៊ីចោទអាមេរិកពីការជំរុញទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប់ នៅមុនកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/09/28 07:39:09 pm        238
ប្រទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា បានលើកកម្ពស់ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយបណ្តាប្រទេសអារ៉ាប់ និងគេចចេញពីគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ដែលបានចាប់ផ្តើមដោយអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ ២០០២ ដែលអំពាវនាវឲ្យមានការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន មុនពេលមានការទទួលស្គាល់ការទូតណាមួយរបស់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) នៅឯកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខUN ស្តីពីមជ្ឈិមបូព៌ា ក៏បានរិះគន់អារ៉ាប៊ីសាអ៊ូឌីត ដោយមិនបញ្ចេញឈ្មោះចំពោះការបន្តការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ខណៈពេលដែលកំពុងចាត់វិធានការ «ឈ្លានពានខុសច្បាប់» រួមទាំងការពង្រីក«មិនធ្លាប់មានពីមុនមកនៃការតាំងទីលំនៅ នៅលើទឹកដីដែលសន្មតថា ជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ។លោក ណេបេនហ្សៀ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើប្រក្រតីភាព ទំនាក់ទំនងអារ៉ាប់-អ៊ីស្រាអែល នៅពេលដែលក្របខ័ណ្ឌច្បាប់អន្តរជាតិ «ជាក់ស្តែង» សម្រាប់ដំណោះស្រាយសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងត្រូវបានបំផ្លាញ មិនត្រឹមតែជៀសផុតពី«ភាពសមហេតុផលនៃគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានផលប៉ះពាល់ដល់ «ក្តីសង្ឃឹម ចំពោះ ការស្តារឡើងវិញនូវការចរចាដោយផ្ទាល់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល» ដើម្បីសម្រេចបានសន្តិភាព និងដំណោះស្រាយរដ្ឋពីរ ដែលបានស្វះស្វែងរកជាយូរមកហើយចំពោះជម្លោះ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ។

លោក Biden និយាយថា ការបិទរដ្ឋាភិបាលអាចបញ្ចៀសបាន

2023/09/28 07:24:05 pm        111
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ថា ការបិទរដ្ឋាភិបាល អាចបញ្ចៀសបាន។ លោក Biden បានថ្លែងលើកឡើងពីការងារសំខាន់ៗជាច្រើន ដែលអាចរងផលប៉ះពាល់ លើផ្នែកវិទ្យាសាស្ត្រ និងសុខាភិបាល នៅមុខក្រុមវិទ្យសាស្ត្រមួយក្រុមនិងក្រុមទីប្រឹក្សាបច្ចេកវិទ្យា ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រនីញ៉ា។ប្រធានសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធបានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្ន ដែលទៅដល់ព្រឹទ្ធសភា នាំឲ្យទីក្រុងវ៉ាស៊ីនតោនខិតកាន់តែជិតទៅរកការបិទដោយផ្នែកលើកទី៤ នៃរដ្ឋាភិបាលអាមេរិក ក្នុងមួយទសវត្សរ៍មកនេះដែលនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ។បញ្ហានេះនឹងនាំទៅរកការបញ្ឈប់ពីការងារបុគ្គលិកសហព័ន្ធរាប់សែននាក់ និងការផ្អាកសេវា​រដ្ឋាភិបាល​ជាបន្តបន្ទាប់ ចាប់ពីការផ្សាយទិន្នន័យសេដ្ឋកិច្ចរហូតដល់​អត្ថប្រយោជន៍​អាហារូបត្ថម្ភ លុះត្រាតែសភារៀបចំអនុម័តសេចក្តីព្រៀងច្បាប់មូលនិធិ ដែលប្រធានាធិបតីលោក Joe Biden គណបក្សប្រជាធិបតេយ្យ នឹងចុះហត្ថលេខាចូលជាច្បាប់។

ប្រទេសម៉ិកស៊ិក អំពាវនាវឲ្យមានកិច្ចប្រជុំ ក្នុងពេលមានការកើនឡើងការធ្វើអន្តោប្រវេសន៍

2023/09/28 07:13:59 pm        102
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃពុធបានអំពាវនាវឲ្យមានកិច្ចប្រជុំប្រចាំតំបន់ដើម្បីពិភាក្សាពីការធ្វើអន្តោប្រវេសន៍ ខណៈមនុស្សកើនឡើងខ្ពស់ព្យាយាមឆ្លងកាត់ដោយគ្រោះថ្នាក់ឆ្លងកាត់តំបន់ Darien Gap ។ លោកនិយាយថា ផែនការរួមគឺត្រូវការ មិនត្រឹមតែការពារជនអន្តោប្រវេសន៍ប៉ុណ្ណោះទេ ថែមទាំងប្រយុទ្ធប្រឆាំងមូលហេតុឬសគល់ ដែលបង្ខំឲ្យមនុស្សជាច្រើនមកពីប្រទេសវ៉េណេស៊ុយអេឡា គុយបា និងបណ្តាប្រទេសនៅអាមេរិកកណ្តាល ចាកចេញពីលំនៅឋានរបស់ពួកគេ។ ពួកគេភាគច្រើន បានឆ្លងកាត់ប្រទេសម៉ិកស៊ិក ហើយយើងត្រូវថែទាំជនអន្តោប្រវេសន៍និងការពារពួកគេ។ ប៉ុន្តែយើងត្រូវបញ្ចៀសការកើនឡើងលំហូរជនអន្តោប្រវេសន៍ព្រោះមានហានិភ័យច្រើន។ លោក Obrador និយាយថាកិច្ចប្រជុំ នឹងកើតមានឡើងប្រហែលជា១០ថ្ងៃទៀត ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាមេរិកឡាទីនចំនួន១០។កាលពីថ្ងៃអង្គារ អាជ្ញាធរអន្តោប្រវេសន៍របស់រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយថាខ្លួន បានដាក់ពង្រាយរថយន្តក្រុង និងរថយន្តដឹកអ្នកដំណើរជាង២៦០គ្រឿង ដើម្បីបំបែកជនអន្តោប្រវេសន៍ជាង៨.០០០នាក់ពីទីក្រុង Tapachula ភាគខាងត្បូង ជិតព្រំដែនជាមួយប្រទេសហ្គាតេម៉ាឡា ទៅកាន់ផ្នែកផ្សេងទៀតរបស់ប្រទេស។ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះចំនួនជនអន្តោប្រវេសន៍ដ៏ច្រើន បានឆ្លងកាត់ចូលទៅសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដែលកំពុងដាក់សម្ពាធលើរដ្ឋបាលលោក Biden ផ្តើមចេញពីលំហូរមនុស្សជាច្រើន ខណៈការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ចាប់ផ្តើមឡើងកម្តៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ

2023/09/28 06:58:59 pm        223
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នៅ​ថ្ងៃទី​ ២៨ នេះ ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត​។​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ក្នុងឱកាស​នេះ​នឹង​​ជំរុញ​នូវ​ការពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់ ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ​ឱ្យ​កាន់​ល្អប្រសើរ​ឡើងលើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌​ជាដើម និង​ពង្រឹង​​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ ផងដែរ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM