ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកលូកាសិនកូ អះអាងថា ប្រជាជនបេឡារុស គឺជា«ប្រជាជាតិដែលស្រឡាញ់សន្តិភាពបំផុត» ហើយនឹងមិនមានសង្រ្គាម នៅក្នុងប្រទេសបេឡារុសនោះទេ

2023/09/18 05:44:34 pm        146
បេឡារុស៖ប្រធានាធិបតីស្វ័យប្រកាសបេឡារុស លោក អាឡិចសានឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយថា នឹងមិនមានសង្គ្រាមលើទឹកដីបេឡារុសទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។ថ្លែងទៅកាន់ប្រជាជនបេឡារុសនៅថ្ងៃនេះ ក្នុងនាមប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ព ខ្ញុំចង់ធានាចំពោះអ្នកទាំងអស់គ្នាថា យើងមិនចង់ប្រយុទ្ធគ្នាតទៅទៀតទេ ហើយយើងនឹងមិនប្រយុទ្ធគ្នាទេ ហើយនឹងពុំមានសង្រ្គាមនៅលើទឹកដីនៃប្រទេសបេឡារុស ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះទេ ព្រោះវាមិនអាចទៅរួចទេ»។ក្នុងពេលជាមួយគ្នានោះ លោកលូកាសិនកូ បានបញ្ជាក់ថា ប្រសិនបើមានអ្វីកើតឡើង ព្រះជាម្ចាស់ហាមឃាត់ យើងទាំងអស់គ្នា នឹងក្លាយជាបន្ទាយBrest យើងនឹងការពារទឹកដីរបស់យើងរហូតដល់ដំណាក់កាលចុងក្រោយ។ [បន្ទាយ Brest គឺជាវិមានដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមលោកលើកទី២របស់សូវៀត ដែលល្បីល្បាញ ដោយសាររឿងទាហានសូវៀតការពារវាយ៉ាងអង់អាចប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ នៅថ្ងៃដំបូងៗនៃប្រតិបត្តិការ Barbarossa (បាបារ៉ូសសា)។]លោកប្រធានាធិបតីស្វ័យប្រកាសរូបនេះ ក៏បានធានាចំពោះក្រុមតំណាងប្រជាជនជិតខាង រួមទាំងប្រជាជនអ៊ុយក្រែនផងដែរថា បេឡារុសជា «ប្រទេសដែលស្រឡាញ់សន្តិភាពបំផុតនៅលើផែនដីនេះ»៕

ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ បានចុះកិច្ចព្រមព្រៀងសន្តិសុខ

2023/09/18 05:42:07 pm        73
ម៉ាលី៖ ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ ដែលជាប្រទេសអាហ្វ្រិកខាងលិចចំនួនបីគ្រប់គ្រងដោយរបបយោធា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃសៅរ៍ (១៦ កញ្ញា) ដោយសន្យាថា នឹងមកជួយគ្នាទៅវិញទៅមកក្នុងករណីមានការបះបោរ ឬការឈ្លានពានពីខាងក្រៅ។ប្រទេសទាំងបី កំពុងជួបការលំបាកក្នុងការទប់ស្កាត់ក្រុមបះបោរអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ហើយក៏បានមើលឃើញទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិ មានភាពតានតឹងដោយសារតែរដ្ឋប្រហារផងដែរ។រដ្ឋទាំងបីនេះ ធ្លាប់ជាសមាជិកនៃកងកម្លាំងសម្ព័ន្ធភាពទាំង៥ (G5) របស់តំបន់ដ៏ក្រីក្រ សាហែល (Sahel) អាហ្រ្វិក ដែលគាំទ្រដោយបារាំង ជាមួយប្រទេសឆាដ និងម៉ូរីតានី ដោយបានចាប់ផ្តើមនៅឆ្នាំ២០១៧ ដើម្បីដោះស្រាយបញ្ហាក្រុមអ៊ីស្លាមនៅក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសបារាំង និងរដ្ឋទាំងបីនេះ បានប្រេះស្រាំចាប់តាំងពីមានរដ្ឋប្រហារមក។ប្រទេសបារាំង ត្រូវបានបង្ខំឱ្យដកទ័ពរបស់ខ្លួនចេញពីប្រទេសម៉ាលី និងបួរគីណា ហ្វាសូ ហើយកំពុងស្ថិតក្នុងភាពតានតឹងជាមួយរបបយោធា ដែលបានដណ្តើមអំណាចនៅនីហ្សេ បន្ទាប់ពីប្រទេសនេះបានស្នើសុំឱ្យបារាំងដកទ័ព និងឯកអគ្គរដ្ឋទូតរបស់ខ្លួន៕

អ៊ុយក្រែនដណ្តើមបានភូមិ ឃ្លីសឈីវកា នៅជិតទីក្រុងបាកម៉ុត ពីរុស្ស៊ីមកវិញហើយ

2023/09/18 05:39:56 pm        150
អ៊ុយក្រែន៖ ទីបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) ថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវភូមិភាគខាងកើត ឃ្លីសឈីវកា (Klishchiivka) នៅលើផ្នែកខាងត្បូងនៃទីក្រុងបាកម៉ុត (Bakhmut) ដែលជនជាតិរុស្ស៊ីបានកាន់កាប់កាលពីខែមករា។ក្រុមអ្នកវិភាគយោធាអ៊ុយក្រែន បាននិយាយនៅសប្តាហ៍នេះថា ការរំដោះតំបន់លំនៅឋានជាច្រើននៅជិតទីក្រុងបាកម៉ុត នឹងអនុញ្ញាតឱ្យយោធាវាយរុលទៅមុខពីផ្នែកខាងត្បូងក្នុងតំបន់ បាកម៉ុត ដែលទទួលបានការគ្រប់គ្រងលើតំបន់ខ្ពស់ៗ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានលើកសរសើរក្រុមទាហានកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) សម្រាប់ការដណ្តើមយកភូមិភាគខាងកើត ឃ្លីសឈីវកា នេះពីរុស្ស៊ីត្រឡប់មកវិញផងដែរ៕

អ្នករស់រានពីទឹកជំនន់នៅលីប៊ី ប្រឈមហានីភ័យគ្រាប់មីន

2023/09/18 05:37:39 pm        141
លីប៊ី៖ អ្នកនៅរស់រានមានជីវិត ដែលលំនៅឋានរបស់ពួកគេត្រូវបានហូរនាំដោយទឹកជំនន់ដ៍មហន្តរាយនៅក្នុងទីក្រុង Derna ប្រទេសលីប៊ីមានជម្រើសដ៏លំបាក។ ការស្នាក់នៅ មានកង្វះខាតទឹកទទួលទាន ឬភៀសខ្លួនឆ្លងកាត់តំបន់នានា ជាកន្លែងដែលគ្រាប់មីនបានហូរចេញដោយទឹកហូរខ្លាំង។ មនុស្សរាប់ពាន់នាក់ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីទំនប់ទឹកចំនួន២នៅខាងលើទីក្រុង Derna បានបាក់កាលពីថ្ងៃទី១០ ខែកញ្ញា បានបំផ្លាញប្លុកលំនៅឋានពលរដ្ឋរស់នៅ ខណៈពួកគេកំពុងដេក។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា សាកសពជាច្រើន ត្រូវបានហូរនាំទៅកាន់សមុទ្រ ហើយសាកសពជាង១ពាន់នាក់ ត្រូវបានបញ្ចុះរួចហើយនៅក្នុងផ្នូរធំរួម។ មួយសប្តាហ៍មកនេះ អ្នកស្ម័គ្រចិត្តជួយសង្គ្រោះប្រទេសលីប៊ី បានប្រឈមការបំផ្លាញ ដោយចាត់ទុកហេតុការណ៍នេះថា ជាសោកនាដកម្ម។ ស្រុក Derna ទាំងមូល ដែលមានប្រជាជនប្រមាណ១២០.០០០នាក់ ត្រូវបានទឹកហូរកាត់ ឬកប់ទៅដោយដីល្បប់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់អគារ៨៩១កន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុងនេះ ដែលអភិបាលក្រុងបាននិយាយថាមនសុ្ស២០.០០០នាក់អាចស្លាប់។កាលពីថ្ងៃសៅរ៍ បេសកជនពិសេសប្រចាំប្រទេសលីប៊ីរបស់អង្គការសហប្រជាជាតិ បានទៅពិនិត្យទីក្រុង Derna ដែលរងការវាយប្រហារដោយទឹកជំនន់ ជាកន្លែងដែលលោកពិនិត្យប្រតិបត្តិការនៅតំបន់វាល និងបានជួបជាមួយប្រធានរដ្ឋបាលមានមូលដ្ឋាននៅភាគខាងកើត។ របាយការណ៍ដោយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថាអាជ្ញាធរលីប៊ី បានរកឃើញកុមារយ៉ាងហោចណាស់៥៥នាក់ ដែលបានពុលពីការទទួលទានទឹកមានសារធាតុពុលនៅក្នុងទីក្រុងDerna ជាកន្លែងដែលអ្នកគ្មានផ្ទះសម្បែងត្រូវបានផ្តល់ឲ្យទីជម្រកចល័ត សាលារៀន ឬនាំទៅកាន់លំនៅឋានរបស់សាច់ញាត ឬមិត្តភ័ក្ត។ មន្ត្រីការិយាល័យអង្គការសហប្រជាជាតិបាននិយាយថាទឹកជំនន់ បានផ្លាស់ប្តូរគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត ដែលបានបន្សល់ទុកជាច្រើនឆ្នាំមកហើយពីជម្លោះ ដោយកំពុងដាក់ការគំរាមកំហែងបន្ថែមទៀតដល់ពលរដ្ឋជម្លៀសខ្លួនរាប់ពាន់នាក់៕

ក្រុមអ្នកស្រុក៖ កងកម្លាំងអេត្យូពីប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធ al Shabaab នៅប្រទេសសូម៉ាលីភាគខាងលិច

2023/09/18 05:35:04 pm        207
សូម៉ាលី៖ ក្រុមអ្នកស្រុក បាននិយាយថា កងកម្លាំងអេត្យូពី បានចូលរួមនៅក្នុងការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធអាល់សាបាប (al Shabaab) នៅជិតទីក្រុងរ៉ាប់ ឌូរី (Rab Dhuure) ប្រទេសសូម៉ាភាគខាងលិច កាលពីព្រឹកថ្ងៃអាទិត្យ។នៅម៉ោងប្រហែល៩ព្រឹក (០៦០០ម៉ោងសកល) ក្រុមអ្នកស្រុកក្នុងតំបន់ បានឮការផ្ទុះដ៏ធំមួយ ដែលបានកើតឡើងបន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅជិតទីក្រុងរ៉ាប់ឌូរី ក្នុងតំបន់បាកូល ( Bakool) មានចម្ងាយប្រហែល២០គីឡូម៉ែត្រ (១២ម៉ាយ) ពីព្រំដែនប្រទេសអេត្យូពី។ក្រុមអាល់សាបាប បានអះអាងថា ខ្លួនបានវាយឆ្មក់លើក្បួនរថយន្តដ៏ធំរបស់កងទ័ពអេត្យូពី ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីលុបបំបាត់ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។អ្នកស្រុកឈ្មោះ Hassan Abdulle បាននិយាយថា៖«យើងបានឮអំពីការផ្ទុះដ៏ធំចំនួនបីគ្រាប់ ហើយបន្ទាប់មកមានការបាញ់តវ៉ាញគ្នាទៅវិញទៅមកដោយប្រើកាំភ្លើងធុនធ្ងន់។Fatuma Ali ជាអ្នកស្រុកដែលរស់នៅក្នុងទីក្រុងរ៉ាប់ឌូរី បាននិយាយថា៖«វាជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយនឹងកាំភ្លើងផ្លោង និងអាវុធផ្សេងទៀត ប៉ុន្តែយើងពុំបានដឹងអំពីព័ត៌មានលម្អិតនោះទេ»។

ការប្រឆាំងនឹងការសាងសង់មូលដ្ឋានយោធាថ្មីរបស់សហរដ្ឋអាមេរិក ក្នុងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន នៅតែបន្ត

2023/09/18 05:05:38 pm        160
ជប៉ុន៖ ប្រជាជនអូគីណាវ៉ា បានបន្តសម្តែងការខកចិត្ត និងខឹងសម្បារចំពោះការទទូចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជំរុញការសាងសង់មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ដែលផ្គើននឹងការតស៊ូរបស់ក្រុមអ្នកស្រុកតាមរយៈបណ្តាញផ្សេងៗ។នៅថ្ងៃទី៤ ខែកញ្ញា តុលាការកំពូលនៃប្រទេសជប៉ុន បានច្រានចោលម្តងទៀតនូវការប្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាលខេត្តអូគីណាវ៉ា ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលកណ្តាល ក្នុងការសាងសង់មូលដ្ឋានទ័ព ហេណូកូ (Henoko) របស់សហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំ១៩៩៦ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមផ្លាស់ប្តូរមូលដ្ឋានទ័ព ហ្វ៊ូតេនម៉ា (Futenma) នៅខេត្តអូគីណាវ៉ា ទៅកាន់តំបន់ ហេណូកូ នៃទីក្រុងណាហ្គូ (Nago) ។ ការផ្លាស់ប្តូរទីតាំងនេះ តម្រូវឱ្យមានការរុះរើដីធ្លី និងផ្លូវចរាចរណ៍យន្តហោះចំនួនពីរខ្សែផងដែរ។អំពើឧក្រិដ្ឋកម្ម និងឧបទ្ទវហេតុ ដែលប្រព្រឹត្តដោយយោធាអាមេរិក កើតឡើងពីមួយពេលទៅមួយពេល ហើយបញ្ហាដូចជាសំលេងរំខានរបស់យន្តហោះ និងការបំពុលបរិស្ថាន ដែលបណ្តាលមកពីយោធភូមិភាគយោធាសហរដ្ឋអាមេរិក និងការធ្វើសមយុទ្ធយោធាញឹកញាប់ ក៏កើតមានជាយូរណាស់មកហើយដែរ។ដើម្បីបង្ហាញពីសេចក្ដីសម្រេចប្រឆាំងនឹងការសាងសង់មូលដ្ឋាន ហេណូកូ នេះ សមាជិកសភាចំនួន១០៧រូបមកពីខេត្តចំនួន២៤ របស់ជប៉ុន បានបង្កើតក្រុមស្ម័គ្រចិត្តមួយ ហើយបានកោះប្រជុំសន្និសីទសារព័ត៌មាននៅទីក្រុងណាហា ដើម្បីបង្ហាញពីការខកចិត្ត និងខឹងសម្បារចំពោះការសម្រេចរបស់រដ្ឋាភិបាលជប៉ុន៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងការផ្លាស់ប្តូរប្រព័ន្ធតុលាការ នៅទីក្រុងTel Aviv

2023/09/18 05:01:56 pm        146
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ា នៅទូទាំងទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការផ្លាស់ប្តូរដែលជួបបញ្ហាប្រឈមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។ ដោយស្លៀកពាក់ពណ៌ស ដើម្បីប្រារព្ធឆ្នាំជនជាតិជ្វីហ្វថ្មី ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ ក្រុមបាតុករបានក្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យផ្សេងៗប្រឆាំងលោក Netanyahu ។លោក Netanyahu បានកំណត់ពេលធ្វើដំណើរតាមយន្តហោះនៅពេលយប់ទៅសហរដ្ឋអាមេរិក ដែលលោកនឹងមានជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានសម្តែងការព្រួយបារម្ភជុំវិញផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការ។អ្នករៀបចំការតវ៉ា បាននិយាយថានឹងមានបាតុកម្មកាន់តែច្រើនថែមទៀតនៅអាកាសយានដ្ឋានអំឡុងពេលការចេញដំណើររបស់ លោក Netanyahu ព្រមទាំងនៅក្នុងរដ្ឋការលីហ្វរនីញ៉ា(California) ជាកន្លែងដែលលោកនឹងជួបជាមួយសហគ្រិនបច្ចេកវិទ្យា លោក Elon Musk ៕

ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់នៅខេត្តតាកែវ

2023/09/18 03:10:58 pm        211
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹង​អញ្ជើញ​ចុះ​ជួប​សំណេះ​សំ​ណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មក​ពី​រោង​ចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិត​ផលិតផល​ធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើង ចំនួន ២ និងបោកគក់សម្លៀកបំពាក់ ចំនួន១។នេះ គឺជាលើកទី៤​ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីបណ្តុះបណ្តាលជំនាញ១,៥លាននាក់ក្នុងអាណត្តិទី៧ ជាយុទ្ធសាស្ត្រគន្លឹះក្នុងពង្រឹងខឿននៃកម្លាំងសេដ្ឋកិច្ចជាតិដែលពលរដ្ឋខ្មែរគួរមានមោទន

2023/09/17 11:02:19 pm        859
ភ្នំពេញ៖ នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣នេះ ចំនួន ៦ចំណុច សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត។ ក្នុងនោះ ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ គឺជាអាទិភាពមួយ ក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានណែនាំអំពីការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ។ ក្នុងនោះ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍ សម្រាប់បងប្អូនកម្មករនិយោជិត។ នេះ គឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាល បន្ថែមលើការកសាងធនធានមនុស្ស ដែលស្ថិតក្នុងអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ កម្មវិធីថ្មីនេះ ក្រៅតែពីបង្រៀនឱ្យយុវជន មានជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏អាចបង្កើនចំណេះ និងជំនាញបន្ថែមដល់កម្មករនិយោជិត ពិសេសកម្មករកាត់ដេររបស់យើង។ ពោលគឺប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករនិយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ ប្រាកដជានឹងទទួលបានការងារល្អជាងមុន ហើយក៏ច្បាស់ណាស់ថែមទៀត នឹងទទួលបានប្រាក់ខែច្រើនជាងមុន។ និយាយឱ្យងាយស្តាប់ បើសិនជាយុវជន ដែលទើបចេញពីសាលា ដែលរៀនចប់ត្រឹមមធ្យមសិក្សា ឬក៏ប្រឡងបាក់ឌុបធ្លាក់ ស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាព ដែលអាចចុះឈ្មោះចូលរួមជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាកម្មវិធីអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្រៀនរួចហើយនូវជំនាញ ក្នុងវិស័យកម្មន្តសាល វិស័យសំណង់ វិស័យអគ្គិសនី វិស័យមេកានិករថយន្ត សេវាកម្មធុរកិច្ច និងបរិក្ខាត្រជាក់ និងក្តៅ។ ក្រៅពីជំនាញក្នុងវិស័យគោលទាំងនេះ អំឡុងពេលបើកវគ្គបណ្តុះបណ្តាលពិសេស ១,៥លាននាក់ ក៏អាចបង្កើតជំនាញ ក្នុងវគ្គសិក្សារយៈពេលខ្លីនូវជំនាញជួសជុលម៉ូតូ ជាងទឹកភ្លើង ជាងម៉ាស៊ីនត្រជាក់ ខាងសំអាង សាឡន ឬក៏ជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈ ជាដើម។សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា មានចំនួន ១០៧។ ក្នុងនោះ មានគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ ចំនួន ៣៧ នៅទូទាំង ២៥រាជធានីខេត្ត។ ក្នុងនោះ ក្រសួង ក៏បានបង្កើតទីតាំងបណ្តុះបណ្តាលជំនាញពហុបច្ចេកទេសវិជ្ជាជីវៈ ច្រើនទីតាំង មាននៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប នៅខេត្តបាត់ដំបង នៅកំពង់ធំ និងនៅខេត្តបន្ទាយមានជ័យ ជាដើម។ក្រៅពីកន្លែងបណ្តុះបណ្តាលជំនាញថ្មី សម្រាប់យុវជន នៅតាមទីតាំងខាងលើនេះ កម្មករនិយោជិត ពិសេសកម្មករកាត់ដេរ ដែលកំពុងធ្វើការងារប្រចាំថ្ងៃ គឺនៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីនេះ នៅតាមរាជធានីខេត្ត គឺបងប្អូនកម្មករនិយោជិតយើង អាចឆ្លៀតពេលទំនេរពីការងារ ឬនៅម៉ោងចេញពីធ្វើការងាររៀងរាល់ថ្ងៃ ឬក៏នៅថ្ងៃអាទិត្យចុងសប្តាហ៍ ចូលរៀនជំនាញណាមួយ ដោយឥតគិតថ្លៃ។ រៀនចប់ មានជំនាញច្បាស់លាស់ កម្មករនិយោជិតយើង អាចផ្លាស់ប្តូការងារ ពីកម្មករ ដែលប្រើកម្លាំងសុទ្ធ ទៅជាកម្មករនិយោជិត ដែលមានជំនាញ ហើយទទួលបានប្រាក់ខែខ្ពស់ជាងមុន។របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ប្រទេសកម្ពុជាយើង ក៏កំពុងមាននិន្នាការនៃការកើនឡើងចំនួនប្រជាជន គួរកត់សម្គាល់ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមកនេះ។ ពោលគឺកើនឡើងពីប្រមាណ ១១,៤លាននាក់ ដល់ ១៦,៨លាននាក់ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ ឬមានអត្រាកំណើនមធ្យមប្រចាំឆ្នាំប្រមាណ ១,៦%។ នៅកម្ពុជាយើង និន្នាការកើនឡើងនូវអត្រាប្រជាជន ក្នុងវ័យធ្វើការអាយុចន្លោះ ១៥ឆ្នាំ ទៅ ៦៤ឆ្នាំ កាន់តែច្រើន ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវបង្កើតការងារថ្មីប្រមាណពី ២០ ទៅ ៣០ម៉ឺនកន្លែង ក្នុង ១ឆ្នាំ។ក្រសួងការងារ ក៏បានប្រកាសថា នៅប្រទេសកម្ពុជាយើង អត្រាមានការងារធ្វើ មានប្រមាណ ៩៩,៣% និងមានកម្លាំងពលកម្ម ទាំងក្នុង និងក្រៅប្រទេស ១០.៨លាននាក់។ ក្នុងនោះ ការងារក្នុងប្រទេស ផ្នែកឧស្សាហកម្ម ២.៥លាននាក់ កសិកម្ម ៣.៤លាននាក់ សេវាកម្ម ៣.‌១លាននាក់ និងមន្ត្រីសាធារណៈ ៥០ម៉ឺននាក់។ រីឯពលករទេសន្តរប្រវេសន៍ ឬពលករកម្ពុជាចំណាកស្រុក មានប្រមាណ ១.៣លាននាក់ ខណៈដែលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ មានជាង ៨៣ម៉ឺននាក់។ដូច្នេះដើម្បីឆ្លើយតបនឹងក្តីប្រាថ្នាកាន់តែខ្ពស់ ក្នុងការមានការងារកាន់តែមានគុណភាព ប្រាក់ចំណូលកាន់តែកើនខ្ពស់ និងជីវភាពកាន់តែប្រសើរ ច្បាស់ណាស់ទាមទារឱ្យយុវជនយើង ពិសេសកម្មករនិយោជិត រួមទាំងកម្មករកាត់ដេរផង ត្រូវតែសង្វាត ចូលរៀន ដើម្បីបង្កើនចំណេះដឹង និងជំនាញ។ យុវជនយើង រួមទាំងកម្មករនិយោជិត ត្រូវតែឆ្លៀតពេលចាប់យកជំនាញ។ ក្នុងនោះ ក្រៅតែពីជំនាញបច្ចេកទេសវិជ្ជាជីវៈ ភាសាបរទេស ដូចជា រៀនភាសាចិន ជប៉ុន កូរ៉េ ឬអង់គ្លេស ជាដើម រួមផ្សំនឹងចំណេះដឹងខាងបច្ចេកវិទ្យាឌីជីថលផង ក៏សុទ្ធតែជាជំនាញ ដែលកម្មករនិយោជិត មិនអាចមើលរំលងឡើយ៕

មុខមាត់ជាធារណៈតំណាងឲ្យយោធារបស់ចិន ស្ថិតក្រោមការស៊ើបអង្កេតអំពើពុករលួយ

2023/09/17 12:10:53 am        557
លោកឧត្តមសេនីយ៍ Li Shangfu ដែលជាទាហានជើងចាស់ដ៏មានបទពិសោធន៍ ក្នុងការជំរុញឲ្យមានទំនើបកម្មយោធារបស់ប្រទេសចិន បានឡើងឋានៈជារដ្ឋមន្ត្រីការពារជាតិនៅឆ្នាំនេះ។ តែក្នុងរង្វង់ ៦ខែ លោកបានបាត់មុខជាសាធារណៈ នៅក្រោមព័ត៌មានដ៏អាប់អួ ជុំវិញការស៊ើបអង្កេតអំពើពុករលួយ។លោក Li ទទួលបានភាពលេចមុខលេចមាត់ក្រោមការស្វែងរការបង្កើនឥទ្ធិពលខាងកម្លាំងយោធារបស់ប្រធានាធិបតី លោក Xi Jinping អំឡុងការកាន់អំណាចមួយទសវត្សរ៍របស់លោក ខណៈដែលទំនាក់ទំនងរបស់ប្រទេសចិន ជាមួយសហរដ្ឋអាមេរិក បានចាប់ផ្ដើមអាក្រក់ទៅៗ ជុំវិញបញ្ហានានា ក្នុងនោះរួមទាំងបញ្ហាកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងដែលត្រូវបានទីក្រុងប៉េកាំងទាមទារថា ជាចំណែកនៃប្រទេសរបស់ខ្លួន។ប៉ុន្តែផ្នែកមួយនៃការជំរុញរបស់លោក Xi ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្លាំងប្រយុទ្ធរបស់លោក គឺការលុបបំបាត់អំពើពុករលួយ ដែលបានញាំញីជាយូរមកហើយ ក្នុងវិស័យយោធា និងស្ថាប័នរដ្ឋដទៃទៀតរបស់ប្រទេសចិន។ក្នុងនាមជាមេដឹកនាំម្នាក់នៃការអភិវឌ្ឍផ្លូវអវកាស និងការប្រយុទ្ធប្រឆាំងតាមអ៊ីនធឺណិតរបស់ប្រទេសចិន ហើយបន្ទាប់មកក្លាយជាប្រធានផ្នែកលទ្ធកម្មយោធានោះ លោក Li វ័យ ៦៥ឆ្នាំ ត្រូវបានដំឡើងឋានៈជារដ្ឋមន្ត្រីការពារជាតិ នៅក្នុងខែមីនា។បន្ទាប់ពីលោកបានអវត្តមាន ក្នុងការបង្ហាញខ្លួនជាសាធារណៈ កាលពីខែមុន និងខកខានចូលរួមកិច្ចប្រជុំនានា ដោយក្នុងនោះរួមទាំងជាមួយសមភាគីបរទេសយ៉ាងហោចណាស់ម្តងនោះ សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បានរាយការណ៍ថា លោក Li កំពុងស្ថិតនៅក្រោមការតាមដាន ដែលជាការស៊ើបអង្កេតដ៏ធំមួយ ពាក់ព័ន្ធនឹងការទិញសម្ភារៈយោធា។តែយ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចបញ្ជាក់បានថា តើការទិញអ្វីនោះឡើយ ដែលស្ថិតក្រោមការត្រួតពិនិត្យនេះ ហើយក្រសួងការពារជាតិចិន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈអ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា លោកស្រីមិនបានដឹងអំពីស្ថានភាពនេះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM