ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីរុស្ស៊ី ទទួលយកការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ទីក្រុងព្យុងយ៉ាង

2023/09/14 06:03:25 pm        105
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសរបស់ខ្លួនក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ដោយលោក គីម រំពឹងថា នឹងបន្តដំណើររបស់ខ្លួនជាមួយនឹងទស្សនកិច្ចទៅកាន់ទីតាំងផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់យោធាផងដែរ។ទីភ្នាក់ងារសារព៍ត៌មាន KRT គ្រប់គ្រងដោយរដ្ឋបាននិយាយថា លោក ពូទីន បានទទួលយកការអញ្ជើញនេះ ដោយមិនបានបញ្ជាក់ថា ពេលណាដំណើរទស្សនកិច្ចនោះអាចនឹងកើតឡើងនោះទេ។ លោក គីម បានទៅដល់តំបន់ចុងបូព៌ារបស់រុស្សី កាលពីព្រឹកថ្ងៃអង្គារ (១២ កញ្ញា) តាមរថភ្លើងពិសេស ហើយបន្តទៅភាគខាងជើងរបស់រុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន នៅឯមូលដ្ឋានបាញ់បង្ហោះរ៉ូកែតអវកាសទំនើប កូស្មូដ្រូម របស់រុស្ស៊ី។លោក គីម ត្រូវបានគេរាយការណ៍ដោយសង្ខេប អំពីព័ត៌មានលម្អិតទាក់ទងនឹងបច្ចេកទេសនៃយានអវកាសរបស់រុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ មូលដ្ឋាន កូស្មូដ្រូម ប៉ុន្តែមិនមានការលើកឡើងអំពីការផ្គត់ផ្គង់អាវុធ ការជួញដូរអាវុធ ឬជំនួយបច្ចេកទេសលើកម្មវិធីអាវុធនោះទេ៕

ប្រទេសវ៉េណេហ្ស៊ុយអេឡា បោះជំហានកាន់តែជ្រៅក្រោមឥទ្ធិពលរបស់ចិន និងដាក់សម្ពាធលើអាមេរិក

2023/09/14 05:59:57 pm        132
ប្រទេសចិន និងវ៉េណេហ្ស៊ុយអេឡា បានប្រកាសថាប្រទេសទាំង២គ្រោងបង្កើនទំនាក់ទំនាក់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតី ម៉ាឌូរ៉ូ (Maduro)និងលោកប្រធានាធិបតីចិន Xi Jin Beijing។ មេដឹកនាំចិនបាននិយាយថា ប្រទេសទាំងពីរនឹងមានអ្វីដែលលោកបានហៅថា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ស្ថានភាពទាំងអស់ "ជាឋានៈខ្ពស់បំផុតទីពីរនៃឋានៈការទូតពហុកម្រិតរបស់ចិន ដែលបម្រុងទុកសម្រាប់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធ រួមទាំងប៉ាគីស្ថាន និងបេឡារុស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនដែលគ្របដណ្តប់លើវិស័យនានា រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ បន្ទាប់ពីកិច្ចពិភាក្សានេះ។ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងទាំងនោះនៅមានតិចតួចនៅឡើយ ប៉ុន្តែរាប់បញ្ចូលទាំងការវិនិយោគរបស់ចិនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្រោមការថែទាំរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ជាពិសេសផ្នែកផលិតអគ្គិសនី និងការផ្គត់ផ្គង់ទឹក និងគម្រោងប្រេងរួមគ្នា។ប្រទេសវ៉េណេហ្ស៊ុយអេឡា ក៏ជាប្រទេសនៅតំបន់អាមេរិកឡាទីនដំបូងគេ ផងដែរ ដែលនឹងចូលរួមក្នុងស្ថានីយអវកាសសា្រវជ្រាវភពព្រះចន្ទអន្តរជាតិរបស់ចិន ជាគម្រោងមានរយៈពេលយូរ ដែលនឹងសិក្សាអំពីភពព្រះចន្ទ៕

សភាអឺរ៉ុបទទួលស្គាល់លោក Lukashenkoថា ជាអ្នកសមគំនិតក្នុងអំពើឧក្រិដ្ឋកម្មរបស់រុស្ស៊ី

2023/09/14 05:38:51 pm        113
នៅក្នុងរបាយការណ៍របស់ខ្លួន«ស្តីពីទំនាក់ទំនងជាមួយប្រទេសបេឡារុស» សភាអឺរ៉ុបបានទទួលស្គាល់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ដែលប្រកាសខ្លួនឯងថា ជាអ្នកសមគំនិតក្នុងអំពើឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយសហព័ន្ធរុស្ស៊ីនៅអ៊ុយក្រែន ជាពិសេសក្នុងការនិរទេសកុមារ។ជាពិសេស របាយការណ៍នេះ បញ្ជាក់ថា អាជ្ញាធរបេឡារុស បានចូលរួមនៅក្នុងការផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ីអំពីពាក្យសម្តីឲ្យមានការស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការឃោសនា ដែលបានបញ្ជាក់ពីវោហាស័ព្ទចូលចិត្តសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។សភាសហភាពអឺរ៉ុប បានថ្កោលទោសប្រទេសបេឡារុសចំពោះការជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន និងការបណ្តេញកុមារអ៊ុយក្រែនដោយបង្ខំពីទឹកដីកាន់កាប់របស់អ៊ុយក្រែនទៅកាន់ប្រទេសបេឡារុស ឬតាមរយៈទឹកដីរបស់ខ្លួន ទៅកាន់អ្វីដែលគេហៅថាជំរំកម្សាន្ត ដែលពួកគេត្រូវទទួលរងនូវការបង្ខិតបង្ខំឲ្យទទទួលយកវប្បធម៌រុស្ស៊ី។យោងតាមទិន្នន័យដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ កុមារជាង ២.១៥០នាក់ត្រូវបាននាំយកទៅប្រទេសបេឡារុស។សភាអឺរ៉ុបបានវាយតម្លៃសកម្មភាពរបស់របបលោកលូកាសិនកូថា ជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិស្របតាមលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

យន្តហោះ,សម្ភារពេទ្យរបស់ចិនបានដឹកដល់ខ្មែរនាព្រឹកនេះ ដើម្បីត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា

2023/09/14 05:29:32 pm        490
ភ្នំពេញ៖ យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀត​របស់កងទ័ពរំដោះប្រជាជនចិន ​បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ​ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែល​មានឈ្នោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើក​ទី៦៥ឆ្នាំ​ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាពជាដើម។សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន​ជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរ​បានកំណត់យក​ប្រធាន​បទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌​អន្តរជាតិរួមគ្នា ​នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព​ជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា​ នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ​ខេត្តសៀមរាប។ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ ​កងទ័ពរំដោះប្រជាជនចិនក៏នឹង មាន​គម្រោងធ្វើកិច្ចការមនុស្សធម៌​ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ​ដោយកិច្ចការមនុស្សធម៌​នេះ​នឹងចុះព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ​និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ​ខេត្តសៀមរាប៕អត្ថបទបាន ចក់

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២

2023/09/14 05:12:32 pm        220
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយ​មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១០រូប។របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាពេលនេះ មានចំនួន២ គឺ៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ចំពោះលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នឹងផ្សព្វផ្សាយជូន នៅពេលបញ្ចប់កិច្ចប្រជុំ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន

2023/09/14 04:31:01 pm        209
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី ១៤ កញ្ញានេះ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូងរបស់សម្តេចធិបតី តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រី​ចិន។ ក្នុងដំណើរទស្សនកិច្ចលើកទី១នៅចិននៅពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំជាន់ខ្ពស់ចិនជាច្រើនដោយក្នុងនោះមានជាអាទិ៍៖​ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។បើតាមក្រសួងការបរទេសកម្ពុជា កិច្ចពិភាក្សានោះនឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួម​មាន​ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ បន្ថែមនូវកិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំង​កិច្ច​ការ​តំបន់​ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។ជាមួយគ្នានោះសម្ដេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ច សហ​ប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ នឹងធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯកសារ​សហប្រតិបត្តិការមួយចំនួន ដើម្បីពង្រឹង​បន្ថែម​ទៀត​នូវ​ភាពជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុ​ង​ជ្រោយ​នៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិកាតត្បូងពេជ្រ និង​ជំរុញ​កិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅម​កសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងសម្រេចលទ្ធផលស្ថាបនាបានជាង ៩០%ហើយ

2023/09/14 03:52:24 pm        1596
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង បច្ចុប្បន្ន​សម្រេច​លទ្ធផល​បាន​ជាង​៩០%​ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែល​ជា​ស្ពាន​ធំ​មាន​រហូត​ដល់​ទៅ ៤គន្លង កំពុងត្រូវបានយកចិត្តទុកដាក់ពន្លឿនការស្ថាបនា។គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង មក​ដល់​បច្ចុប្បន្ន​នេះស​ម្រេច​លទ្ធផល​បានជាង​៩០%​ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែល​ជា​ស្ពាន​ធំ​មាន​រហូតដល់ទៅ ៤គន្លង គឺ២គន្លងទៅ និង២គន្លងមក កំពុងត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ការ​ស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា ជាមួយនឹងគម្រោងពង្រីក និងលើក​កម្រិត​កំណាត់​ផ្លូវជាតិលេខ៥ខាងលើ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជា​ពលរដ្ឋ និងទេសចរណ៍ ពិសេសកាត់បន្ថយការកកស្ទះនៅទីប្រជុំជនក្រុងពោធិ៍សាត់។នេះគឺជាលទ្ធផលដែលត្រូវបានលើកឡើងនាបេសសកកម្មការងាររបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលបាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួងចុះត្រួតពិនិត្យគម្រោងកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់​លើ​ដី​ចំណី​ផ្លូវ​មុខ​សាលា​រៀន​ជ្រៃបាក់ ក្នុងខេត្តកំពង់ឆ្នាំង ដែលជា​គម្រោង​សាកល្បង​របស់​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា ដែលហៅថា JICA បានបញ្ចប់ការ​សាង​សង់​ក្នុង​ឆ្នាំ​២០១៩។ ការបំពេញបេសសកកម្មការងារតាមខ្សែផ្លូវជាតិលេខ៥នេះ ឯកឧត្តមរដ្ឋមន្ត្រី និង​គណៈ​ប្រតិភូអមដំណើរ បានចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អមនិងគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​ផង​ដែរ​។​គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា អាច​បង្កើន​ការ​នាំ​ចេញនាំចូល និងជាផ្លូវមួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើស​ពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមាន​ជីវភាព​កាន់​តែ​ល្អ​ប្រសើរ​តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ វិនិយោគ និងទេសចរណ៍។សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវេលេខ១ ដែល​មាន​ប្រវែង​ផ្លូវ ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មានជ័យ។ ការស្ថាបនាផ្លូវជាតិលេខ៥ បានបែងចែកចេញជា ៣កំណាត់ គឺកំណាត់ទី១ ភាគ​ខាងជើង បាត់ដំបង-សិរីសោភ័ណ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម និង​កំណាត់​ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត ដោយ​ស្ថាបនា​ជា​ផ្លូវ​បេតុង​កៅស៊ូ ​AC មានទំហំទឹកប្រាក់គម្រោងប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

រាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍៧ចំណុច ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់កម្មករ

2023/09/13 10:48:20 pm        210
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញគោលការណ៍៧ចំណុច ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករនិយោជិត។គោលការណ៍៧ចំណុចសំខាន់ៗ ដែលរដ្ឋាភិបាលបានអនុវត្ត​ខ្ជាប់ខ្ជួន​រួមមាន៖ ទី១. ការតម្រូវឲ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥% នៃរោងចក្រដែលចុះបញ្ជីនៅក្រសួង។ទី២.ការរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និង សុខភាពការងារជារៀងរាល់ឆ្នាំ ។ ទី៣.ការដាក់ឲ្យអនុវត្ត« គោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីការដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មី​ក្នុង​បរិបទនៃជំងឺកូវិដ-១៩។ទី៤.ក្រសួងការងារ ​បានបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាព និង សុខភាពការងារតាមបណ្តាមន្ទីរការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទី៥.គឺការ​បណ្តុះបណ្តាល​ស្តីពីសុវត្ថិភាព ​និង​សុខភាព​ការងារ និង វិជ្ជា​សង្រ្គោះ​តាម​រោងចក្រ​សហគ្រាសផងដែរ ។ទី៦.ក្រសួងការងារបានបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាព ​និង សុខភាពការងារ​ដល់​គ្រូពេទ្យ​សហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែក​ សុវត្ថិភាព និង​ សុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ និងទី៧ គឺការបណ្តុះបណ្តាលស្តីពីការរក្សាអនាម័យ ​និង វិធាន​ការការពារជំងឺ​ផ្តាសាយ ​ដល់មន្រ្តីតាមមន្ទីរ ក.ប. រាជធានី-ខេត្ត​ និងដល់​កម្មករនិយោជិត ។ ​វិធានការទាំង៧នេះ គឺជាវិធានការដើម្បីលើកកម្ពស់​កម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព ​និង សុខភាព​ការងារ​ដល់កម្មករ​ដែលជា​ចំណុចអាទិភាពស្នូល​មួយរបស់រាជរដ្ឋាភិបាលកម្ពុជា​តាំង​ពី​អាណត្តិមុនៗ រហូតដល់​អាណត្តិទី៧នេះ។សូមជម្រាបថា​ យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិ​ខាងការងារ (ILO) បាន​បង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ ២,៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ ​និងប្រមាណ៦ពាន់នាក់ ​ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ ដោយឡែក ​នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍​លទ្ធផលអង្កេត​ហានិភ័យ​ការងារ​តាមប្រភេទ​គ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​បង្ហាញឱ្យឃើញថា ​ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ ​កើនឡើង ២៩.២៨% ​បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុប​ចំនួន ១៤.៧៤២នាក់ ​(ស្រី​ចំនួន ៧.៩២៣នាក់) ក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ​៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់​ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)៕

សម្តេច ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនង

2023/09/13 10:08:31 pm        124
ភ្នំពេញ៖ក្នុងជំនួបនៅវិមានរដ្ឋសភាថ្ងៃនេះ ​សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើង នៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម ​និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា​ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ។នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ ​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បាន​ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែ​រឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ ​នៃចំណងការទូតជាមិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ សម្តេចប្រធានរដ្ឋសភា បន្តថា ចំណងការទូតនេះ ​ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និង​លើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ​សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋ​មន្ត្រី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចរដ្ឋសភាធិបតី លើកឡើងបន្ថែមថា ​ទំនាក់ទំនងកម្ពុជា-ជប៉ុន ​ជាទំនាក់ទំនងដែលកើតចេញ​ពី​បេះដូងនិងបេះដូង ​ដោយឈរលើគុណតម្លៃរួមការគោរពគ្នាទៅវិញទៅមក ​ការជឿជាក់ និងផល​ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ ជាងនេះទៅទៀត នាឱកាសនៃការអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ​កម្ពុជា និងជប៉ុន បានដំឡើង​កម្រិត​នៃកិច្ច​សហប្រតិបត្តិការឈានដល់ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍សង្កត់ធ្ងន់ថា​ កម្ពុជាពិតជាមានមោទកភាព និង​អរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែក​នៃ​វិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន​ រួមមានវិស័យធនាគារ ​ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូនិច​និងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងជួយឱ្យកម្ពុជា​ទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។ ឆ្លើយតបសំណូមពររបស់សម្តេចរដ្ឋសភាធិបតី ​ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី បានសន្យាថា នឹង​ខិតខំបំពេញ​បេសកកម្មការទូតនៅកម្ពុជា​ឱ្យទទួលបានជោគជ័យ​ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជកម្ម​ប្រទេសទំាងពីរឱ្យកាន់តែកើនឡើង ​លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុន​មកកម្ពុជាឱ្យកាន់តែច្រើន និងបានសន្យាបន្ត​ជួយ​ផ្តល់​អាហារូបករណ៍​ដល់សិស្ស ​និស្សិត មន្រ្តីរាជការ​កម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន​ ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលធ្វើការ​នៅប្រទេសជប៉ុន​ និងជួយកសាងអភិវឌ្ឍន៍​ធនធានមនុស្ស រួមមានការលើក​កម្ពស់សមត្ថភាពតំណាងរាស្រ្តវ័យក្មេង​ និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម៕អត្ថបទ សេក ឧត្តម 

ឯកឧត្តម មាស សុភ័ណ្ឌ៖ ទសន្សកិច្ចសម្ដេចធិបតិទៅចិន ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងប្រទេសទាំងពីរ

2023/09/13 09:24:53 pm        191
ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នៅទីក្រុងប៉េកាំង និងចូលរួម ពិព័រណ៍អាស៊ាន-ចិនលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅ​សាធារណរដ្ឋប្រជាមានិតចិននេះ ​គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​ដែលបានកសាងឡើងដោយ​ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន ហើយត្រូវបានពូនជ្រុំជាបន្តបន្ទាប់ដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាអតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តពូនជ្រុំ​បន្ថែមទៀត​មកដល់សព្វថ្ងៃនេះ​ ដើម្បីផលប្រយោជន៍​ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ឯកឧត្តមបញ្ជាក់ថា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួប​សម្តែង ការគួរសម​ដោយឡែកពីគា្នជាមួយ​ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិត ចិននិងឯកឧត្តម ចាវ ឡីជី ប្រធានសភាតំណាងប្រជាជនចិន។ក្នុងនោះកិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ​ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ​បន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅ​យុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់​ផលប្រយោជន៍រួម។ឯកឧត្តមបន្តថា សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង អំពីកិច្ច​សហប្រតិបត្តិការទ្វេភាគី ​និងពហុភាគីរវាងប្រទេសទាំងពីរ។​នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុង​ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ​មួយចំនួនផងដែរ។ ​បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូល​រួមពិព័រណ៍​ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាន​ នឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី៕អត្ថបទ៖ វ៉ន ដារ៉ារូបភាពឯកសារ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM