ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ជម្លោះរុស្ស៊ីជាមួយសម្ព័ន្ធមិត្តចាស់អាមេនី ធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងអំពីឥទ្ធិពលរបស់ខ្លួននៅក្នុងអតីតសហភាពសូវៀត

2023/09/13 05:43:12 pm        305
ជម្លោះជាសាធារណៈរវាងប្រទេសរុស្ស៊ី និងអាមេនីដែលជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុត និងជិតស្និទ្ធបំផុតមួយរបស់ខ្លួន កំពុងធ្វើឲ្យមានការសង្ស័យកាន់តែជ្រៅអំពីសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការរក្សា និងគ្រប់គ្រងអំណាចនៅទូទាំងផ្នែកខ្លះនៃអតីតសហភាពសូវៀត នៅពេលដែលរុស្ស៊ីផ្តោតលើការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ប្រទេសអាមេនី មានមូលដ្ឋានយោធារុស្ស៊ីដែលរួមមានមូលដ្ឋានទ័ពនៅក្នុងទីតាំងចំនួនពីរ និងមូលដ្ឋានទ័ពអាកាសមួយ ហើយជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រតែមួយគត់របស់ទីក្រុងមូស្គូនៅតំបន់កូកាសខាងត្បូង (South Caucasus) ដែលជាតំបន់មានបំពង់បង្ហូរប្រេង និងឧស្ម័នឆ្លងកាត់។ទំនាក់ទំនង មានភាពកក់ក្តៅ និងជិតស្និទ្ធរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអាមេនីបានប្រកាសថា ខ្លួនពុំមានទំនុកចិត្តលើសមត្ថភាពរបស់រុស្ស៊ីក្នុងការការពារខ្លួន នៅក្រោមកតិកាសញ្ញាការពារទេ ហើយបានស្វែងរកដៃគូផ្សេងទៀត ខណៈដែលភាពតានតឹងកើនឡើងជាមួយប្រទេសជិតខាងអាស៊ែបៃហ្សង់ ដែលខ្លួនបានចាញ់សង្រ្គាមរយៈពេលខ្លីក្នុងឆ្នាំ២០២០។អវត្តមានរបស់រុស្ស៊ី អាចបើកទ្វារឲ្យអ្នកផ្សេងទៀត មិនថាទួរគី អាស៊ែបៃហ្សង់ អ៊ីរ៉ង់ ចិន ឬលោកខាងលិច ដើម្បីព្យាយាមដណ្តើមយកទីតាំងរបស់ខ្លួន នៅតំបន់កូកាសខាងត្បូង ឬអតីតដែនដីសូវៀតផ្សេងទៀត ដែលរុស្ស៊ីចាត់ទុកជាចំហថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

អាកាសយានិកអាស្ប៉ាញ និងអ៊ីតាលីធ្វើបេសកកម្មល្បាតដែនអាកាស នៅលើសមុទ្របាល់ទិក

2023/09/13 05:30:45 pm        232
អាកាសយានិកកងកម្លាំងទ័ពអាកាសប្រទេសអេស្ប៉ាញ និងអ៊ីតាលី បានហោះហើរយន្តហោះ Eurofighters កាលពីថ្ងៃអង្គារអំឡុងបេសកកម្មល្បាតដែនអាកាស នៅលើសមុទ្រប៉ាល់ទិក។ ក្រុមអាកាសយានិក បានហោះចេញពីប្រទេសលីទុយអានី នៅមូលដ្ឋានដែនអាកាស Zokniai នៅជិតទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងបានបង្ហាញសមយុទ្ធការស្ទាក់ចាប់និងល្បាត។ក្រុមយន្តហោះ Eurofighters មកពីប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ បានចូលកាន់កាប់បេសកកម្មល្បាតដែនអាកាសនៅសមុទ្របាល់ទិករបស់សម្ព័ន្ធយោធាណាតូ កាលពីខែសីហា ឆ្នាំ២០២៣ ដោយជំនួស ប្រទេសរ៉ូម៉ានី ព័រទុយហ្គាល់ និងចក្រភពអអ់គ្លេស។ក្រុមរបស់ប្រទេសព័រទុយហ្គាល់ និងប្រទេសរ៉ូម៉ានីនៅក្នុងទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងក្រុមកងកម្លាំងទ័ពអាកាសភូមិន្ទ នៅក្នុងទីក្រុង Amari បានបញ្ចប់បេសកកម្មវិលជុំរយៈពេល៤ខែរបស់ពួកគេ ក្នុងការការពារដែនអាកាស របស់ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ នៅសមុទ្របាល់ទិក និងបានប្រគល់ការទទួលខុសត្រូវរៀងៗខ្លួនទៅឲ្យអង្គភាពរបស់ប្រទេសអេស្ប៉ាញ និងអ៊ីតាលី ថ្មី ។

របបសឹកនីហ្សេ បញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយបេណាំង ជុំវិញផែនការដាក់ពង្រាយកងទ័ពដែលត្រូវចោទប្រកាន់

2023/09/13 04:58:19 pm        255
របបសឹកក្នុងប្រទេសនីហ្សេ កាលពីថ្ងៃអង្គារ (១២ កញ្ញា) បាននិយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយប្រទេសជិតខាងបេណាំង ដោយចោទប្រកាន់ថា ប្រទេសនេះបានអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន សម្រាប់ការធ្វើអន្តរាគមន៍យោធាដែលអាចកើតមានប្រឆាំងនឹងនីហ្សេ ដោយប្លុកតំបន់អាហ្វ្រិកខាងលិច។ប្លុក ECOWAS កំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ប៉ុន្តែបាននិយាយថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យនោះ ប្លុកនេះត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់​កម្លាំង ជាមធ្យោបាយចុងក្រោយដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ​និងបញ្ច្រាសរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា វិញ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិ របបសឹកបាននិយាយថា បេណាំង «បានអនុញ្ញាតឱ្យដាក់ពង្រាយទាហាន ទាហានស៊ីឈ្នួល និងគ្រឿងយុទ្ធោបករណ៍សង្រ្គាម» នៅក្នុងបរិបទនៃអន្តរាគមន៍របស់ប្លុក ECOWAS ដែលអាចកើតមាន។ ជាលទ្ធផល ក្រុមអាជ្ញាធរនីហ្សេថ្មី «សម្រេចចិត្តបដិសេធកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសបេណាំង»៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីន​មនុស្សធម៌

2023/09/13 04:23:20 pm        303
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ "មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” ។ទន្ទឹមនេះ ក៏មានវត្តមាន លោកវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន "Yang BinBin” នាយរង​សេនាធិការសម្ព័ន្ធអង្គភាពទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ​រួមទាំង នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាមយោធាចារ្យ ជាតិ-អន្តរជាតិ ​ចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុសាសន៍ នេះផងដែរ។នេះជាលើកដំបូង​សម្រាប់កម្ពុជា​ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលំហាត់​ហ្វឹកហ្វឺននេះ​ដោយមានកងទ័ពរំដោះប្រជាជនចិន​ជាសហប្រធាន។លំហាត់ហ្វឹកហ្វឺន​ពហុជាតិនេះ ​ត្រូវបានរៀបចំឡើង​យ៉ាង​យកចិត្តទុកដាក់​ក្នុងគោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ទៅវិញទៅ ​ក្រោមកិច្ច​សហប្រធានជាមួយមិត្តចិន ​និង​កងកម្លាំង​ពហុសាសន៍​សរុប ១៤ប្រទេសក្នុង៤ទ្វីប ​អាស៊ី អឺរ៉ុប ​អូសេអានី និងអាមេរិក រួមមាន៖ ប្រទេសអូស្ត្រាលី ព្រុយណេដារូសាឡឹម ​ព្រះរាជាណាចក្រកម្ពុជា ​សាធារណរដ្ឋប្រជាមានិតចិន​ សាធារណរដ្ឋឥណ្ឌសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសជប៉ុន ​សាធារណរដ្ឋកូរ៉េ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន ​សាធារណរដ្ឋសង្គមនិយមសហព័ន្ធរុស្សី សាធារណរដ្ឋសិង្ហបុរី​ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/09/13 04:08:47 pm        247
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅថ្ងៃព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។

អភិបាលរាជធានីភ្នំពេញ ចូលរួមប្រជុំ AIMFដើម្បីជួយដល់ប្រទេសម៉ារ៉ុកដែលរងគ្រោះរញ្ជួយដី

2023/09/12 09:21:39 pm        349
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង១០យប់ ត្រូវនឹងម៉ោង៥ល្ងាច នៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលរួមនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយសមាជិកសហគមន៍​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសាបារាំង ​ដែលហៅកាត់ថា AIMF ដឹកនាំដោយលោកស្រី អាន អ៊ុដាល់ហ្គោ ជាប្រធានសមាគម ។ក្នុងកិច្ចប្រជុំនោះបានពិភាក្សាផ្តោតជាសំខាន់ ដើម្បីជាប្រយោជន៍​សម្រា​ប់សមាជិកសហគមន៍​ទី​ក្រុងប្រើប្រាស់​ភាសាបារាំង ក្នុងនោះ ទី១ បានពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន នៃតំបន់ភ្នំអាត្លាស់ ​ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រ ពីទីក្រុងទីក្រុងម៉ារ៉ុក ដែល​បានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ​កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ ។កិច្ចប្រជុំនោះប្រធាន​សហគមន៍​អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសម្រេចផ្តល់​ជំនួយ​ទៅ​ប្រទេសម៉ារ៉ុកចំនួន ៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេស​ដែលជាសមាជិក​សហគមន៍​អន្តរជាតិអភិបាលក្រុងប្រើប្រាស់​ភាសាបារាំង​ឱ្យជួយជ្រោមជ្រែងបន្ថែមទៀត។គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ​កន្លងទៅនេះ គណៈប្រតិភូ AIMF​ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចនៅរាជធានីភ្នំពេញ ​និងបាន​សម្ពោធ​សមិទ្ធផល​នៃ​គម្រោងនានា ​ដែល​សម្រេច​បានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ ​និងសមាគមអន្តរជាតិអភិបាលក្រុង​ប្រើប្រាស់​ភាសាបារាំង ​ក្នុងនោះ ​មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ ​នៅក្នុង​សង្កាត់ភ្លើង​ឆេះរទេះ ខណ្ឌកំបូល​ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ​នៃគម្រោង​ដែលជាហិរញ្ញប្បទានរួម​រវាងរដ្ឋបាលរាជធានី​ភ្នំពេញ ​ជាមួយសមាគម AIMF រដ្ឋបាលរដ្ឋធានីប៉ារីស​ និងសហភាពអឺរ៉ុប ដែលមានទីតាំង​នៅ​តាមប្រឡាយស្ទឹងមានជ័យ​ និងបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ​នៃបណ្តាញទីក្រុងប្រើប្រាស់​ភាសាបារាំង​ នៅតំបន់​អាស៊ីអាគ្នេយ៍ ​ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញ៕ អត្ថបទ ៖ប្រាក់ វ៉ាន់ដា

យន្តហោះរុស្ស៊ី ដែលដឹកមនុស្សចំនួន១៥៩នាក់ បានធ្វើការចុះចតជាបន្ទាន់

2023/09/12 08:44:50 pm        312
រុស្ស៊ី៖ ទីភ្នាក់ងាររុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines របស់រុស្ស៊ី ដែលមានមនុស្ស១៥៩នាក់នៅលើនោះ និងហោះហើរពីទីក្រុង Sochi ទៅកាន់ទីក្រុង Omsk បានចុះចតជាបន្ទាន់នៅក្នុងតំបន់ Novosibirsk ភាគខាងលិចតំបន់ស៊ីបេរី។មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬមូលហេតុនៃការចុះចតបន្ទាន់នេះនោះទេ។ ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថាមានមនុស្ស១៥៩នាក់នៅលើយន្តហោះ ប៉ុន្តែនៅមុននោះ សារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះនោះបានដឹកមនុស្ស១៥៦នាក់ប៉ុណ្ណោះ៕

ប្រជាជនរស្ស៊ី មានប្រតិកម្មផ្សេងគ្នាពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង

2023/09/12 08:41:47 pm        291
រុស្ស៊ី៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ នេះបើតាមសារព័ត៌មានជប៉ុនរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះ ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលនាំឱ្យមានប្រតិកម្មផ្សេងគ្នាពីពលរដ្ឋទីក្រុងមូស្គូ និងប្រជាជននៅទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។អ្នកក្រុងវ្លាឌីវ៉ូស្តុក ជាច្រើនបាននិយាយថា ពួកគេមិនប្រាកដទេថា តើមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងទៅទស្សនាទីក្រុងមួយនេះ ប៉ុន្តែបាននិយាយថារុស្ស៊ី និងកូរ៉េខាងជើងមានផលប្រយោជន៍រួម។អ្នករស់នៅទីក្រុងមូស្គូ ដោយមិនបានប្រាប់ឈ្មោះម្នាក់ បាននិយាយថា «ប្រសិនបើយើងគិតពីស្ថានភាពនេះ ដោយសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី តាមរបៀបត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍ពីខាងក្រៅបន្ថែមទៀត»។ ជាមួយគ្នានោះដែរ អ្នកក្រុងមូស្គូម្នាក់ទៀតបាននិយាយថា «ខ្ញុំគិតថាវាជារឿងល្អ សម្រាប់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍភាពជាដៃគូរបស់ពួកគេ។ ដូច្នេះខ្ញុំសូមស្វាគមន៍ជានិច្ច ដរាបណាអ្វីៗទាំងអស់ត្រូវបានធ្វើក្នុងលក្ខណៈមិត្តភាព»។កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានគាំទ្រដោយបើកចំហចំពោះ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយលោកពូទីន បានសន្យាកាលពីសប្តាហ៍មុនថានឹង «ពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់ផ្នែក តាមវិធីដែលបានគ្រោងទុកដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា» ផងដែរ៕

យានអវកាសផ្ទុកទំនិញ ធានចូវ-៥ របស់ចិន ហោះចេញស្ថានីយអវកាសត្រឡប់មកផែនដីវិញ

2023/09/12 08:38:57 pm        451
ចិន៖ យោងតាមទីភ្នាក់ងារអវកាសចិន បានឲ្យដឹងថា យានអវកាសផ្ទុកទំនិញធានចូវ-៥ (Tianzhou 5) បានចាកចេញពីស្ថានីយអវកាសធានកុង (Tiangong) កាលពីរសៀលថ្ងៃច័ន្ទ (១១ កញ្ញា) ហើយគ្រោងនឹងត្រឡប់មកផែនដីវិញនៅថ្ងៃអង្គារ (១២ កញ្ញា) នេះ។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងការចេញផ្សាយខ្លីមួយថា យានអវកាសរូបយន្តនេះបានចាកចេញពីស្ថានីយអវកាសធានកុង នៅម៉ោង៤:៤៦នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយនឹងត្រូវបានដឹកនាំដោយប្រព័ន្ធបញ្ជា ដើម្បីត្រឡប់មកផែនដីវិញនៅថ្ងៃស្អែកនេះ។ទីភ្នាក់ងារនេះបានលើកឡើងថា ក្នុងអំឡុងពេលនៃការវិលត្រលប់មកបរិយាកាសវិញ ផ្នែកភាគច្រើននៃយានអវកាសនឹងឆេះ ហើយកម្ទេចកម្ទីមួយចំនួនតូចត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងតំបន់សុវត្ថិភាពក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ យាននោះ គឺជាយានផ្ទុកទំនិញទីបួន ដែលបានភ្ជាប់ជាមួយស្ថានីយអវកាសធានកុង ដោយឥឡូវនេះត្រូវបានគ្រប់គ្រងដោយអវកាសយានិកបីនាក់នៅក្នុងបេសកកម្មស៊ិនចូវ លើកទី១៦។យានធានចូវ-៥ នេះ បានបាញ់បង្ហោះកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំមុន ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស វ៉ិនចាង (Wenchang) ក្នុងខេត្តហៃណាន (Hainan) ហើយបានចូលចតនៅស្ថានីយអវកាសធានកុង នៅថ្ងៃដដែលនោះ។ យាននេះ មានភារកិច្ចក្នុងការចាក់សាំងស្ថានីយអវកាស និងនាំយកសម្ភារៈចាំបាច់សម្រាប់ការរស់នៅ និងការងាររបស់អវកាសយានិកផងដែរ៕

អ្នកវិភាគបង្ហាញផលប្រយោជន៍៥ចំណុច ដែលនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៅUN

2023/09/12 08:06:29 pm        396
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ បានបង្ហាញផលប្រយោជន៍៥ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអង្គការ សហប្រជាជាតិលើកទី៧៨ ។បណ្ឌិត គិន ភា បានប្រាប់BTV នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះថា ផលប្រយោជន៍ចំនួន៥នោះ រួមមាន៖ ទី១. វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ គឺតំណាងអធិបតេយ្យរបស់កម្ពុជា នៅអង្គការ​សហប្រជាជាតិ ក្នុងឋានៈកម្ពុជាជាសមាជិកនៅអង្គការសហប្រជាជាតិ ទី២. តាមរយៈកិច្ចប្រជុំកំពូល​នេះ កម្ពុជាក៏អាចមានឱកាសបង្ហាញទស្សនវិស័យ និងយុទ្ធសាស្រ្តផ្សេងៗ ក្នុងការរួមចំណែក​ដោះស្រាយបញ្ហាដែលមានសារសំខាន់ជាលក្ខណៈអន្តរជាតិ ទី៣. ការពារផលប្រយោជន៍ អធិបតេយ្យឯករាជ្យជាតិរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ទី៤. បង្ហាញពីនិមិត្តរូបនយោយ​ដ៏​សំខាន់ផុតពីប្រទេសកម្ពុជាក្នុងឋានៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណា​ចក្រកម្ពុជា ដែលជាការបន្តវេនប្រកបដោយសន្តិភាព សន្តិវិធី សម្រាប់ក្រសែ​ភ្នែកអន្តរជាតិ និងទី៥. ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មការទូត ​នៃព្រះរាជាណា​ចក្រកម្ពុជា ​ពីព្រោះតាមរយៈវេទិការនេះ​សម្តេចធិបតី​ នឹងមានជំនួបទ្វេភាគី ពហុភាគី និង​អង្គការអន្តរជាតិផ្សេងៗទៀតជាដើម ។តាមការគ្រោងទុកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជានាចក្រកម្ពុជា​ នឹងដឹកនាំគណៈប្រតិភូកម្ពុជា​ ទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ​លើកទី៧៨ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញានេះ ៕អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM