ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក និងអាមេនី ចាប់ផ្តើមសមយុទ្ធយោធានៅជិតរដ្ឋធានីយ៉េរ៉េវ៉ាន់

2023/09/12 06:09:54 pm        100
អាមេរិក៖ អ្នកនាំពាក្យកងទ័ពអាមេរិកបាននិយាយថា អាមេនី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃចន្ទ (១១ ខែកញ្ញា) នៅពេលមានភាពតានតឹងខ្លាំងនៅក្នុងទំនាក់ទំនងអាមេនីជាមួយប្រទេសជិតខាង អាស៊ែបៃហ៊្សង់។សមយុទ្ធ «ដៃគូឥន្ទ្រី» រយៈពេល១០ថ្ងៃនេះ មានទាហានអាមេរិកចំនួន៨៥នាក់ និងទាហានអាមេនីចំនួន១៧៥នាក់ ហើយត្រូវបានធ្វើឡើងដើម្បីរៀបចំជនជាតិអាមេនីឱ្យចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ ហើយសមយុទ្ធនេះកំពុងធ្វើឡើងនៅកន្លែងហ្វឹកហាត់ចំនួនពីរក្បែររដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) ប្រទេសអាមេនី។  អាមេនី និងអាស៊ែបៃហ្សង់ ដែលនៅជិតខាង បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួន២ អស់រយៈពេលបីទសវត្សរ៍ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ហើយភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀតក្នុងប៉ុន្មានសប្តាហ៍មុន អំពីការបង្កើតកងទ័ពនៅជិតព្រំដែនផងដែរ៕

អាមេរិកអនុញ្ញាតឲ្យដោះលែងប្រាក់ចំនួន៦ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់ មុនពេលផ្លាស់ប្តូរអ្នកទោស

2023/09/12 06:05:07 pm        219
អាមេរិក៖ សហរដ្ឋអាមេរិក បានបើកផ្លូវសម្រាប់ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារក្នុងប្រតិបត្តិការប្រេងដែលត្រូវប្រគល់ទៅឲ្យប្រទេសអ៊ីរ៉ង់វិញ និងបានយល់ព្រមដោះលែងជនជាតិអ៊ីរ៉ង់ចំនួន៥នាក់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានចរចាជាសម្ងាត់ ដែលនឹងបើកផ្លូវសម្រាប់ពលរដ្ឋអាមេរិក៥នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ត្រឡប់ទៅប្រទេសវិញ។រដ្ឋមន្ត្រីការបរទេសលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានជូនដំណឹងដល់សភាកាលពីថ្ងៃចន្ទអំពីការលើកលែង ដែលនឹងអនុញ្ញាតឲ្យធនាគារអាល្លឺម៉ង់ អៀរឡង់ កាតា កូរ៉េខាងត្បូង និងស្វីសផ្ទេរប្រាក់ចំនួន៦ពាន់លានដុល្លារពីកូរ៉េខាងត្បូង ដោយពុំមានការភ័យខ្លាចថានឹងការប្រឆាំងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើយ។ លោកបាននិយាយថា ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារ នឹងត្រូវរក្សាទុកនៅក្នុងគណនីដែលត្រូវគេកំណត់នៅក្នុងប្រទេសកាតា ដែលជាកន្លែងដែលវានឹង«អាចប្រើបានសម្រាប់តែពាណិជ្ជកម្មមនុស្សធម៌ប៉ុណ្ណោះ» នេះបើយោងតាមច្បាប់ចម្លងនៃការជូនដំណឹង។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថា ការផ្ទេរមូលនិធិដែលបានបង្កកនោះ នឹងត្រូវបញ្ចប់នៅក្នុង«ប៉ុន្មានថ្ងៃខាងមុខនេះ»។ លិខិតជូនទៅសភា ពុំបានបញ្ជាក់ថា តើការដោះដូរអ្នកទោស នឹងកើតឡើងនៅពេលណានោះទេ។អ្នកស្រី Adrienne Watson អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្វីដែលកំពុងបន្តនៅទីនេះ គឺជាការរៀបចំ ដែលយើងធានាឲ្យមានការដោះលែងជនជាតិអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។ បញ្ហានេះ នៅតែជាដំណើរការដ៏រសើប និងកំពុងបន្ត។ ខណៈនេះជាជំហានមួយក្នុងដំណើរការ មិនមានបុគ្គលណាម្នាក់ ត្រូវបានគេដោះលែង ឬត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះទេ»៕

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ហោះលើសមុទ្របាល់ទិក

2023/09/12 06:01:08 pm        240
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-22m3 ចំនួន២គ្រឿងរបស់ខ្លួន បានបង្ហាញការហោះហើរតាមផែនការជាទម្លាប់ នៅលើដែនទឹកអន្តរជាតិនៃសមុទ្របាល់ទិក។ក្រសួងបាននិយាយថា យន្តហោះប្រយុទ្ធ Su-35 បានហោះអមយន្តហោះទម្លាក់គ្រាប់បែក។ ការហោះហើរមានរយៈពេល៥ម៉ោង។ បេសកដែលត្រូវបានបង្ហាញស្របទៅតាមបទបញ្ញតិអន្តរជាតិនៃការប្រើប្រាស់ដែនអាកាស។យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថាកាលពីខែសីហារ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បានហោះហើរលើដែនទឹកអព្យាក្រិតនៃមហាសមុទ្រអាកទិក និងសមុទ្របាល់ទិក ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 និងអាកាសយានបំពាក់មីស៊ីលយុទ្ធសាស្ត្រTu-160 និងTu-95MS បានធ្វើការហោះហើរតាមផែនការនៅក្នុងដែនអាកាស លើដែនទឹកអព្យាក្រិត នៅសមុទ្របាល់ទិក សមុទ្របារ៉ែន ន័រវ៉េស ស៊ីប៊ីរីខាងកើត Chukchi, Beaufort និងមហាសមុទ្រអាកទិក៕

ពលរដ្ឋខ្មែរនៅក្រៅប្រទេសគាំទ្រដំណើរទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត ទៅកាន់អាមេរិកនាពេលខាងមុខ

2023/09/12 06:00:33 pm        365
ភ្នំពេញ៖ ពលរដ្ឋខ្មែរកំពុងរស់នៅ ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បន្តចេញសារប្រកាស​គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលនឹងអញ្ជើញទៅកាន់ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុង ម៉ុងរ៉េអាល់ (Montreal) ខេត្ត (ឃីប៊ីក) Quebec ប្រទេសកាណាដា ប្រកាសគាំទ្រដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណា​ចក្រកម្ពុជា ​ដែលនឹងដឹកនាំប្រតិភូកម្ពុជា​អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូល​អង្គការសហប្រជាជាតិ លើកទី ៧៨ នៅក្នុងទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ ប្រជាពរដ្ឋប្រកាសស្វគមន៍ ​និងទៅចូលរួមគាំទ្រចំពោះដំណើរទស្សនកចិ្ចរបស់​សម្ដេចធិបតី​ នាយករដ្ឋមន្រ្ដី​ដោយផ្ទាល់នៅសហរដ្ឋអាមេរិក នៅពេលសម្ដេចអញ្ជើញមកដល់ផងដែរ។ ចំណែកប្រជាពលដ្ឋកំពុងរស់នៅរដ្ឋមីនីសូតា ​និងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ក៏បានប្រកាស​គាំទ្រ និងអបអរសាទរចំពោះ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិនៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ ពលរដ្ឋខ្មែររស់នៅអាមេរិក ក៏បានថ្លែងអបអរសាទរចំពោះសម្ដេចធិបតី ក្នុងការការឡើង​កាន់តំណែង​ជានាយករដ្ឋមន្រ្ដីរបស់ប្រទេសកម្ពុជា​សម្រាប់អាណត្តិទី៧នេះផងដែរ។ សូមជម្រាបថា សម្ដេចធិបតី បានប្រកាសថា សម្ដេច​នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់របស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិ លើកទី៧៨ នៅក្នុងទីក្រុង ញ៉ូវយក សហរដ្ឋ​អាមេរិក នាចុងខែកញ្ញាខាងមុខនេះ ខណៈនៅថ្ងៃទី១៤ ខែកញ្ញានេះ ​។ ជាមួយ​គ្នានោះដែរ សម្ដេចធិបតី​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមពិព័រណ៍​ពាណិជ្ជកម្មនៅចិន៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមមន្ត្រីអាមេរិក៖ អ៊ុយក្រែន អាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមរបស់អាមេរិក

2023/09/12 05:14:20 pm        295
អាមេរិក៖ ក្រុមតាមក្រុមមន្ត្រីសហរដ្ឋអាមេរិក ៤រូប រដ្ឋបាលរបស់លោក Biden កំពុងខិតកាន់តែជិតដល់ដំណាក់កាលផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដែលនឹងផ្ដល់លទ្ធភាពឲ្យទីក្រុងគីវ ក្នុងការទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី ដែលបានគ្រប់គ្រងដែនដីរបស់ខ្លួន ។  មន្ត្រីអាមេរិក៣រូប បាននិយាយថា បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោមដែលបានបញ្ជូនក្នុងគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកកំពុងពិចារណាលើការដឹកជញ្ជូនទាំងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះបានចម្ងាយរហូតដល់ ៣០៦ គីឡូម៉ែត្រ ទាំងប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ូកែតម្រង់ទិសពហុជំនាញ (GMLRS)ហោះហើរចម្ងាយ៧២គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចង្កោមបាន។  ប្រសិនបើ ត្រូវបានអនុម័ត នោះនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងគីវ ។ បច្ចុន្នប្បអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រដែលអាចបាញ់បានចម្ងាយអតិបរមា២៩ គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចំនួន៤៨ ។ ការផ្ដល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព ដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណា នឹងអាចផ្ទុកគ្រាប់បែកចង្កោមប្រមាណ៣០០ ឬ គ្រាប់បែកតូចៗជាច្រើនទៀត ។ ចំណែកប្រព័ន្ធបាញ់គ្រាប់រ៉ូកែត GMLRS ជាប្រភេទមួយដែលអ៊ុយក្រែន មានស្តុកក្នុងឃ្លាំងរបស់ខ្លួនជាច្រើនខែមកហើយនោះ នឹងអាចបំបែកគ្រាប់បែកចង្កោមបានរហូតដល់ទៅ៤០៤គ្រាប់ ៕

[BREAKING NEWS] មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី ស្របពេលអាមេរិកព្រមានមិនឲ្យមានការលក់អាវុធ

2023/09/12 05:10:54 pm        351
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕

លីទុយអានីគ្រោងចេញលិខិតឆ្លងដែនពិសេសដល់ពលរដ្ឋបេឡារុសដែលស្នាក់នៅដោយស្របច្បាប់ក្នុងប្រទេសបាល់ទិកនេះ

2023/09/12 05:03:26 pm        258
លីទុយអានី៖ អាជ្ញាធរនៅរដ្ឋបាល់ទិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍បេឡារុសនៅក្នុងប្រទេសលីទុយអានី ដែលត្រូវបានដកហូតសិទ្ធិទទួលបានលិខិតឆ្លងដែនថ្មីដោយទីក្រុងមីនស្កិ៍ (Minsk) នឹងអាចទទួលបានឯកសារ ធ្វើដំណើរពិសេសរបស់ប្រទេសលីទុយអានី។ក្រសួងមហាផ្ទៃ បាននិយាយថា លិខិតឆ្លងដែនបែបនេះ នឹងត្រូវចេញឲ្យពលរដ្ឋបេឡារុសដែលមានសិទ្ធិរស់នៅក្នុងប្រទេសលីទុយអានី ប៉ុន្តែពុំមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរ ដែលត្រូវគ្នានោះទេ។លិខិតឆ្លងដែននេះ នឹងអនុញ្ញាតឲ្យពួកគេចាកចេញ និងចូលទៅក្នុងប្រទេសលីទុយអានី ដែលមានព្រំប្រទល់ ៦៧៩ គីឡូម៉ែត្រ (៤២២ ម៉ាយ) ជាមួយប្រទេសបេឡារុស។អនុរដ្ឋមន្ត្រីមហាផ្ទៃ លោក អាណូលដាស អាប្រាម៉ាវិជុស (Arnoldas Abramavicius) បាននិយាយថា៖ «លិខិតឆ្លងដែនរបស់ជនបរទេសមានសុពលភាពលើសពីមួយឆ្នាំ ប៉ុន្តែប្រហែលជាអាណត្តិនោះ អាចយូរជាងនេះ ប្រសិនបើសភា នឹងបន្តវានោះ៕

រដ្ឋាភិបាលម៉ារ៉ុក ត្រូវបានបង្ខំឲ្យទទួលយកជំនួយអន្តរជាតិបន្ថែមទៀត ខណៈក្រុមអ្នកសង្គ្រោះប្រឹងប្រែងទាំងអស់កម្លាំង

2023/09/12 04:13:49 pm        304
ម៉ារ៉ុក៖ ក្រុមអ្នកសង្គ្រោះនៅក្នុងប្រទេសម៉ារ៉ុក បានកំពុងប្រើដៃទទេរបស់ពួកគេ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះដ៏អសង្ឃឹមនៅតែបន្តក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។មនុស្សសរុបចំនួន ២.៨៦២នាក់ ត្រូវគេដឹងថាបានស្លាប់ក្នុងការរញ្ជួយដី មិនធ្លាប់មានរយៈពេល៦០ឆ្នាំមកនេះ ។ រដ្ឋាភិបាល ម៉ារ៉ុក ស្ថិតក្រោមសម្ពាធឲ្យទទួលយកជំនួយអន្តរជាតិបន្ថែមទៀត ខណៈក្រុមអ្នកសង្រ្គោះស្រុតកម្លាំង។ចាប់តាំងពីមានគ្រោះមហន្តរាយនេះមក ប្រទេសនេះ បានទទួលយកចំនួយពីប្រទេសចំនួន៤ប៉ុណ្ណោះ អេស្ប៉ាញ ចក្រភពអង់គ្លេស កាតា និងអារ៉ាប់រួម។ ក្រុមមន្ត្រីបានការពារការឆ្លើយតបនេះ និងបាននិយាយថា នឹងមានភាពចលាចលខ្លាំង ប្រសិនបើក្រុមផ្ដល់ជំនួយនានាមកពីជុំវិញពិភពលោកបានមកដល់ប្រទេសម៉ារ៉ុកភ្លាមយ៉ាងគំហុកនោះ។ សម្ពាធ និងកំហឹង កំពុងពុះកញ្ជ្រោលឡើង លើរដ្ឋាភិបាលប្រទេសម៉ារ៉ុក ដើម្បីឲ្យទទួលយកជំនួយដែលផ្ដល់ដោយប្រទេសមួយចំនួន។ សហរដ្ឋអាមេរិក ទុយនីស៊ី ទួរគី កោះតៃវ៉ាន់ ចិន និងបារាំង ដែលជាអតីតម្ចាស់អាណានិគមនដ៏មានឥទ្ធិពលរបស់ម៉ារ៉ុក សុទ្ធតែជាប្រទេសដែលបានផ្ដល់ការគាំទ្រ៕

អ៊ីស្រាអែលចោទអ៊ីរ៉ង់ថាបានសាងសង់ព្រលានយន្តហោះនៅលីបង់ភាគខាងត្បូង ដើម្បីបើកការវាយប្រហារប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន

2023/09/12 04:10:33 pm        294
អ៊ីស្រាអែល៖ អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីរ៉ង់ថា បានសាងសង់អាកាសយានដ្ឋាននៅប្រទេសលីបង់ភាគខាងត្បូង ដើម្បីប្រើជាកន្លែងដាក់ជើងទម្របាញ់រ៉ុក្កែតសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលឆ្លងកាត់ព្រំដែន ដែលបង្ហាញពីលទ្ធភាពការកើនឡើងនូវភាពតានតឹងរវាងសត្រូវក្នុងតំបន់នេះ។ថ្លែងនៅក្នុងសន្និសីទសន្តិសុខកម្រិតខ្ពស់ដែលរៀបចំដោយសាកលវិទ្យាល័យ Reichman នៅជិតទីក្រុង តែលអាវីវ (Tel Aviv) រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant បានអះអាងថា ប្រទេសអ៊ីរ៉ង់ បាននិងកំពុងសាងសង់ផ្លូវយន្តហោះរត់ដែលកាត់ភ្នំសម្បូរដោយព្រៃ ដែលមានចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រ (១២ម៉ាយ) ពីព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។ លោកGallant បានបង្ហាញរូបថតពីផ្កាយរណប ដែលលោកបាននិយាយថា បង្ហាញពីទីតាំងនោះ ដែលទង់ជាតិអ៊ីរ៉ង់ និងទង់ជាតិនៃក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ (Hezbollah) របស់ប្រទេសលីបង់ អាចត្រូវបានគេមើលឃើញ។លោក Gallant បានចោទប្រកាន់ថាអ៊ីរ៉ង់«កំពុងរៀបចំផែនការធ្វើសកម្មភាពប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល» ដោយប្រើផ្លូវយន្តហោះរត់ជាមូលដ្ឋាន។ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ លោករដ្ឋមន្ត្រីការពារជាតិមិនបានបញ្ជាក់ថា ពេលណារូបថតផ្កាយរណប ត្រូវបានថតនោះទេ។ទីតាំងដែលលោកបានផ្តល់ឲ្យនោះ គឺនៅជិតទីក្រុងJezzinនៃប្រទេសលីបង់ដ៏ខ្ពស់ឆ្លងកាត់ព្រំដែនពីទីក្រុងMetulla របស់អ៊ីស្រាអែល។ កាលពីដើមឆ្នាំនេះ ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅមើលសមយុទ្ធយោធានៅក្នុងទីក្រុងក្បែរនោះ ក្នុងប្រទេសលីបង់ភាគខាងត្បូង៕

លំហូរជនអន្តោប្រវេសន៍ទីក្រុងញ៉ូវយ៉ក លប់លើបញ្ហាដ៏រ៉ាំរ៉ៃ

2023/09/12 04:07:57 pm        246
អាមេរិក៖ ទីក្រុងញ៉ូវយ៉កកំពុងប្រឈមមុខកម្រិតនៃភាពគ្មានទីជម្រករស់នៅ ដែលត្រូវបានមើលឃើញចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ នេះយោងទៅតាមអង្គការចម្រុះសម្រាប់អ្នកគ្មានទីជម្រកជាអង្គការមិនរកប្រាក់កំរ៉ៃ។ គិតត្រឹមពាក់កណ្តាលខែសីហា មានមនុស្សជាង១សែន១ម៉ឺននាក់ ដេកនៅក្នុងប្រព័ន្ធទីជម្រករបស់ទីក្រុងញ៉ូវយ៉ករៀងរាល់យប់។ ហើយចំនួននេះពុំបានរួមបញ្ចូលអ្នកគ្មានទីជម្រករាប់ពាន់អ្នកទៀត ដែលដេកនៅតាមដងផ្លូវ។ការបន្ថែមបន្ទុកដ៏ធ្ងន់នេះមកលើបញ្ហាដ៏រ៉ាំរ៉ៃ គឺលំហូរអ្នកស្វែងរកសិទ្ធជ្រកកោន ដែលបច្ចុប្បន្នមានរហូតដល់ជាងពាក់កណ្តាលនៃចំនួនអ្នកមានទីជម្រករស់នៅ។តួយ៉ាងដូចជានៅទីនេះ ព្រះវិហារនៅទីក្រុង St Bartholomew ជាទីដែលយើងចាប់ផ្តើមការស្នាក់អាស្រ័យ ដែលយើងកំពុងមើលឃើញចំនួនជាមធ្យម នៅកន្លែងដែលមានមនុស្សពី២៥០ ទៅ២៧៥នាក់ ឡើងចុះជាទៀងទាត់។ នៅពេលដែលអ្នកថ្មីបានចាប់ផ្តើមមកដល់ ចំនួនរបស់យើង កើនឡើងជាង ៤០០នាក់។អភិបាលក្រុងញ៉ូវយ៉ក លោក Eric Adams បាននិយាយថា ទីក្រុងកំពុងអស់ថវិកា កន្លែងទំនេរ និងបុគ្គលិកថែទាំ សម្រាប់អ្នកស្វែងរកសិទ្ធជ្រកកោន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM