ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃជាង៥០០នាក់ នៅស្រុកជើងព្រៃ

2023/09/10 12:23:14 am        354
កំពង់ចាម៖ នាព្រឹកទី៩ ខែកញ្ញាឆ្នាំ២០២៣ គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ៥០០នាក់ នៅវត្តស្អាង ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជន​ក្រុម៨ បានពាំនាំការសួរសុខទុក្ខ និងការ​នឹក​រលឹក​ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ​ជូនចំពោះ​ប្រជាពលរដ្ឋទាំងអស់ ដែល​មានវត្តមាន​ក្នុងកម្មវិធីនេះ។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបន្ដទៀតថា សកម្មភាពចុះពិនិត្យព្យាបាលជំងឺ​ប្រជាពលរដ្ឋ​ដល់មូលដ្ឋានជាការបង្ហាញឲ្យឃើញថា ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ​តែងតែយកចិត្តទុកដាក់បំផុតអំពី​សុខុមាលភាព​របស់ប្រជាពលរដ្ឋ ព្រោះសុខភាពគឺជាកត្តាចំបងបំផុតដែលអាចឲ្យបុគ្គលម្នាក់ៗ មានលទ្ធភាពចូលរួម​អភិវឌ្ឍន៍​កិច្ចការងារសេដ្ឋកិច្ចសង្គម ជាពិសេសការជួយសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឲ្យមានភាពរីក​ចម្រើន​ទៅបានលុះត្រាតែមានសុខភាពល្អ។ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផលមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួល​បានសេវាពិនិត្យព្យាបាលជម្ងឺ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និង​មានការអភិវឌ្ឍពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាងបួន​ទសវត្សរ៍​កន្លងមក ដែលនាពេលនេះ ស្នាដៃ​ដ៏​ឧត្ដុង្គឧត្ដម​នេះ ត្រូវបានបន្តវេនថែរក្សា​ និងដឹកនាំអភិវឌ្ឍន៍ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ដែលធានា​បាន​នូវសុខសន្តិភាព និងការអភិវឌ្ឍ​ពេញលេញ​ជូនប្រជាពលរដ្ឋ​ និងប្រទេសជាតិទាំងមូល។សូមបញ្ជាក់​ផងដែរថា ​ក្រោមការដឹកនាំឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានរួមចំណែក​ចុះជួយ​ប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ​ ជាពិសេស ​វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕ អត្ថបទ កុម្ភៈ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ស្នើដល់ភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើការងារអក្ខរកម្ម ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ

2023/09/08 10:58:46 pm        322
ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ អំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការងារអក្ខរកម្ម ក៏ដូចជាការអប់រំទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងស្មារតី ដើម្បី​បន្តការចូលរួម​លើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ថ្លែងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាស​អញ្ជើញជាអធិបតីភាពក្នុងទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ " អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច"។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា រដ្ឋបាលខេត្តព្រះវិហារ ពិតជាមានកិត្តិយសណាស់ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំ​បុណ្យជាតិ បានផ្ដល់កិត្តិយសជ្រើសរើស ឱ្យខេត្តព្រះវិហារ រៀបចំធ្វើជាម្ចាស់ផ្ទះក្នុង​ការប្រារព្ធ​ទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធ ធ្វើឡើងក្រោមប្រធានបទ " អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព ​និងសង្គមសេដ្ឋកិច្ច" ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជា​គ្រប់រូបឱ្យទទួលបានការសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់​មធ្យោបាយ​សំដៅសម្រេច ឱ្យបាននូវការអភិវឌ្ឍធនធានមនុស្ស ​ស្របតាមទិសដៅ យុវជនម្នាក់ មានជំនាញ​មួយយ៉ាងតិចប្រចាំជីវិត។ក្នុងពិធីនោះដែរឯកឧត្តម ណុះ ស្លេះ បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលបាន​និងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមជាប្រវត្តិសាស្ត្ររបស់ខ្លួន​ ដោយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ​ពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញអនុវត្តកំណែទម្រង់កាន់​តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។ឯកឧត្តមបន្តថា ប្រធានបទឆ្នាំនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់​អក្ខរកម្មតាម​គ្រប់រូបភាព ​និងជាការផ្ដល់ឱកាសសារជាថ្មីដល់អ្នកសិក្សា ជាពិសេសអ្នកដែលមានសេដ្ឋកិច្ច​ទន់ខ្សោយ​ជនបាត់បង់ឱកាស ​ពលរដ្ឋក្រីក្រ កុមារ យុវជន ​និងជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់​មានសមត្ថភាពក្នុងការអាន សរសេរ គិតលេខ និងអាចដោះស្រាយបញ្ហា​មួយចំនួន​នៅក្នុងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ សារលិខិតដដែលនេះ លើកឡើងទៀតថា ជាការពិតណាស់អក្ខរកម្មជាមូលដ្ឋានគ្រឹះ ​នៃចំណេះដឹង និងការអប់រំ ដែលជួយមនុស្សគ្រប់រូបអាច​យល់ដឹងពីប្រភេទព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ​ព្រមទាំងបង្កើនឱកាសក្នុង​ការ​កែលម្អគុណភាពនៃជីវិតមនុស្ស ​និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិតផងដែរ។ពោលគឺអក្ខរកម្ម បានជួយឱ្យប្រជាពលរដ្ឋ ទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ និងវប្បធម៌ និង​សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរកការកសាងនូវមូលធនបញ្ញា ​និងមូលធនសង្គម សម្រាប់ជម្រុញ​កំណើនទិដ្ឋភាពសីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ប្រកប​ដោយចីរភាព។ នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបជាមួយកម្មករនិយោជិតចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង

2023/09/08 09:17:12 pm        423
កំពង់ស្ពឺ៖ ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១។

កូរ៉េប្រកាសជួយជ្រោមជ្រែងកម្ពុជា ឱ្យបានសម្រេចនូវគោលដៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០

2023/09/08 08:54:57 pm        501
ភ្នំពេញ៖ ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម គីមជីនលូ (KmJr-Pyo) ​បានប្រកាសថា កូរ៉េនឹង​បន្តជួយជ្រោមជ្រែង​ដល់កម្ពុជា​ ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេស​មាន​ចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង​ប្រទេស​ទាំងពីរ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។ការលើកឡើងរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប​ជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​និងជាប្រធានគណបក្សប្រជា ជនកម្ពុជា ​នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមាន៧មករា។យោងតាមសេចក្តីប្រកាសព័ត៌មាន ​ស្តីពីលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនេះ​ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានថ្លែងកោត​សរសើរ​ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក​ទៀតផងដែរ។ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា« ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បី​សម្រេចនូវ គោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់​ ឆ្នាំ២០៥០»។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងការស្វាគមន៍ចំពោះដំណើរ​ទស្សនកិច្ច​ផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ របស់គីម ជីនព្យូ។ក្នុងនាមជាស្ថាបនិកនៃការតភ្ជាប់ឡើងវិញ ទំនាក់ទំនងកម្ពុជា-កូរ៉េ ​សម្តេចតេជោ​ក៏បាន​ថ្លែងអំណរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសឯកឧត្ដម គីម ជីនព្យូ ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១។នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អ​ជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ​ចំពោះភាគីមិត្ត ​ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំង​ការស្ដារ​សេដ្ឋកិច្ច​សង្គមឡើងវិញ ​ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលា​បណ្តុះបណ្តាល​បច្ចេកទេស ​ពិសេសស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​ដែលគ្រោងនឹងសាងសង់ ឆ្លងកាត់​ទន្លេសាប និងទន្លេមេគង្គ ​គឺជា​និមិត្ត​រូប ​នៃសាមគ្គីភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួបខាងលើនេះភាគីទាំង​ពីរ​បានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ ​និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ​ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ​ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរនឹងជម្រុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និង​បង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត​ ដើម្បីជាប្រយោជន៍ប្រជាជន​នៃប្រទេសទាំងពីរ៕អត្ថបទ៖ បាន ចក់

គណបក្សនយោបាយចំនួន២៩ ស្នើចូលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

2023/09/08 08:39:15 pm        656
ភ្នំពេញ៖ ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បញ្ជាក់ថា គិតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន២៩ ស្នើចូល​សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ បានឲ្យដឹង​នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា ដោយអនុវត្តយោងតាម​ព្រះរាជអនុញ្ញាត​ពី​ព្រះ​មហាក្សត្រ ចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ បានបន្តដំណើរការ​ទទួលនូវការ​ស្នើសុំចូលរួមជាសមាជិកស្ថាបនិក ​និងសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ ដែល​គិតមកដល់សប្តាហ៍ទី២នេះ ​មានគណបក្សនយោបាយចំនួន២៩ ខណៈក្នុងចំណោម​នោះមាន​មួយចំនួនជាគណបក្សដែលបានចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ អាណត្តិទី១ និងមួយចំនួនដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ឯកឧត្តម បានបញ្ជាក់ជាថ្មីថា ភារកិច្ចរបស់ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ក្នុង​អាណត្តិទី២នេះ​ មិនត្រឹមតែរៀបចំប្រមូលនូវពហុគំនិតពីបណ្តាគណបក្សនយោបាយប៉ុណ្ណោះទេ ប៉ុន្តែ​មានគោលបំណងឲ្យស្ថាប័ននេះក្លាយជាចលនា ឬទស្សនៈទានទាំងឡាយជាផលប្រយោជន៍​ដល់​គ្រប់វិស័យ។ឯកឧត្តម បន្តថា បន្ទាប់ពីលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ទទួល​ពាក្យស្នើសុំរបស់គណបក្សនយោបាយ ​នៅសប្តាហ៍បន្ទាប់នឹងបញ្ជូនទៅនាយកមន្រ្តី ដើម្បីពិនិត្យ និងសម្រេច មុនរៀបចំកិច្ចប្រជុំលើកដំបូង។ឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់នេះ បង្កើតឡើងឆ្នាំ២០១៨ ដែលពេល​នោះផ្តួចផ្តើម​គំនិតដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងចង់ប្រមូលផ្តុំធនធានមនុស្ស ដើម្បី​បន្ត​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ​ហើយ​ក៏ជាស្មារតី​មួយក្នុងការបង្រួបបង្រួមជាតិផងដែរ ៕ 

ប្រេសិតពិសេសសហរដ្ឋអាមេរិក សន្យាឆ្លើយតបចំពោះអំពើឃោឃៅនៅក្នុងប្រទេសស៊ូដង់

2023/09/08 08:16:53 pm        454
លោកស្រី Linda Thomas-Greenfield គឺជាប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ(UN)បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ពួកយើង ដើម្បីការពារ និងឆ្លើយតបចំពោះអំពើឃោឃៅទ្រង់ទ្រាយធំនៅក្នុងសង្រ្គាមស៊ូដង់ ។ លោកស្រី Lindaបានផ្តល់សេចក្តីអធិប្បាយបែបនេះ នៅទីក្រុងព្រំដែនប្រទេសឆាដ ស្របពេលដែលលោកស្រីជួបជាមួយជនភៀសខ្លួនស៊ីដង់ ដែលរត់ភៀសខ្លួនពីអំពើហិង្សាផ្លូវភេទ និងជនជាតិភាគតិច ។ លោកស្រីនិយាយថា លោកស្រីត្រូវតែប្រាប់អ្នករាល់គ្នាថា លោកស្រីពិតជារន្ធត់ចិត្តខ្លាំងណាស់ចំពោះអំពើឃោឃៅដែលប្រជាពលរដ្ឋស៊ូដង់ទទួលរង ។ លោកស្រីបន្តថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ ១៦៣លានដុល្លារបន្ថែមទៀត និងជំរុញឲ្យប្រទេសដទៃ បង្កើនជំនួយរបស់ពួកគេដូចគ្នា ។ គួរឲ្យដឹងថា សង្រ្គាមស៊ូដង់ បានផ្ទុះឡើងកាលពីខែមេសាកន្លងទៅ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ក្រោយពីមានភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ ។ អង្គការសហប្រជាជាតិ(U.N) បានប៉ាន់ស្មានថា មនុស្សប្រហែល ៣០ម៉ឺននាក់ ត្រូវបានសម្លាប់នៅតំបន់ Darfurអំឡុងអំពើឃោឃៅកាលពីដើមទសវត្សរ៍ឆ្នាំ ២០០០ ពេលដែលក្រុមជីវពល Janjaweed ជួយកងទ័ពស៊ូដង់កម្ទេចក្រុមបះបោរដែលមែនជាជាអារ៉ាប់ ។ U.N និយាយថា ជនភៀសខ្លួនប្រហែល ៣៨ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឆាដ ក្នុងនោះមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែមេសា ៕

អាមេរិក និងសហភាពអឺរ៉ុបរិះគន់ការអធិប្បាយបស់ប្រធានាធិបតីប៉ាឡេស្ទីនស្តីពីវិនាសកម្មនៃការសម្លាប់រង្គាល

2023/09/08 07:03:16 pm        456
អាមេរិក៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU )កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការអធិប្បាយអំពីការធ្វើទុក្ខបុកម្នេញនិងការរើសអើងចំពោះជនជាតិជ្វីហ្វនៃសង្រ្គាមលោកលើកទី២ដោយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas)។នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាការទូតរបស់ EU បាននិយាយថា ការថ្លែងសន្ទរកថារបស់លោកអាបាស មានវ័យ៨៧ឆ្នាំ ដែលបានធ្វើឡើងនៅចុងខែសីហាទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាបដិវត្តន៍របស់ចលនា Fatah របស់លោកគឺ «មិនពិត និងជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរ» ។លោកស្រី Deborah Lipstadt បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ដែលតាមដាន និងប្រយុទ្ធប្រឆាំងនឹងការរើសអើសចំពោះជនជាតិជ្វីហ្វ បានអំពាវនាវឲ្យមានការសូមអភ័យទោសជាបន្ទាន់ចំពោះអ្វីដែលលោកស្រីបានហៅការអធិប្បាយរបស់លោកអាបាសថា ដ៏គួរឲ្យស្អប់ខ្ពើម និងរើសអើងប្រកាន់ពូជាសាសន៍។ពុំមិនច្បាស់ទេថាតើហេតុអ្វីបានជាអ្នកការទូតចេញសេចក្តីថ្លែងការណ៍ស្តីពីការអធិប្បាយនេះ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីលោកអាបាស បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហានោះទេ៕

ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima នឹងបញ្ចប់នៅថ្ងៃចន្ទ

2023/09/08 07:01:25 pm        460
ជប៉ុន៖ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរជប៉ុន ដែលលែងដំណើរការនោះ បាននិយាយថា ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រ Fukushima ដែលបានធ្វើឲ្យប្រទេសចិនផ្ទុះកំហឹងនឹងបញ្ចប់នៅថ្ងៃចន្ទទី១១ ខែកញ្ញា ខាងមុខនេះតាមផែនការ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុន TEPCO បាននិយាយថាកម្រិតសារធាតុទ្រីចូមនៃវិទ្យុសកម្ម ក្នុងគំរូទឹកសមុទ្រដែលត្រូវបានធ្វើតេស្តនៅជិតរោងចក្រនៅប្រទេសជប៉ុនភាគឦសាន ស្ថិតក្នុងការកំណត់សុវត្ថិភាព។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់កាលពីថ្ងៃទី២៤ខែសីហា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានចំនួនប្រមាណ ១.៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិធ្វើឲ្យរោងចក្រលែងដំណើរការនៅក្នុងឆ្នំា២០១១។ ប្រទេសជប៉ុន បានទទូចថាការបញ្ចេញទឹកសំណល់នេះ គឺមានសុវត្ថិភាព ជាការពិនិត្យត្រូវបានគាំទ្រដោយទីភ្នាក់ងារអាតូមិកអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងខ្លួន ដោយចោទប្រកាន់ប្រទេសជប៉ុនថា កំពុងប្រព្រឹត្តទៅលើសមុទ្រដូចជាលូរបង្ហូរទឹកកខ្វក់។ ការប្រកាសពីការបញ្ចប់ដំណាក់កាលទី១នៃការបញ្ចេញទឹកសំណល់ចំនួន ៧.៨០០តោន នៅថ្ងៃទី១១ ខែកញ្ញា ក្រុមហ៊ុន TEPCO ពុំបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមការបញ្ចេញទឹកសំណល់ជាលើកទី២នោះទេ។បន្ទាប់ពីការបញ្ចប់ការបញ្ចេញទឹកសំណល់លើកទី១ យើងនឹងពិនិត្យការពង្រាវទឹក ទីតាំងបញ្ចេញទឹក និងពិនិត្យឡើងវិញកំណត់ត្រាប្រតិបត្តិការពីការបញ្ចេញទឹកសំណល់លើកទី១៕

សាលារៀន រថភ្លើងក្រោមដី ត្រូវបានរំខានខណៈព្យុះបានវាយបោកបក់ភាគខាងត្បូងប្រទេសចិន

2023/09/08 06:59:14 pm        399
ចិន៖ សាលារៀនទាំងអស់ ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យមួយចំនួន នៅទីក្រុង Shenzhen ប្រទេសចិនភាគខាងត្បូងត្រូវបានបិទនៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ ខណៈពពកព្យុះចុងក្រោយពីព្យុះទីហ្វុង Haikui បានវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រសម្រាប់ថ្ងៃទី៤។ រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាភ្លៀងធ្លាក់ខ្លាំង នឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃសៅរ៍នៅតំបន់ភាគកណ្តាល និងភាគនិរតីខេត្តក្ខាងទុង(Guangdong) ខេត្ត Shenzhen និងខេត្តមួយក្នុងចំណោមខេត្តដែលសំបូរធនធានបំផុតរបស់ប្រទេសចិន។វីដេអូពីសារព័ត៌មានរដ្ឋស៊ីនហួ បានបង្ហាញពលរដ្ឋបានទៅកាន់ទីសុវត្ថិភាពដើរកាត់ទឹកយ៉ាងប្រុងប្រយ័ត្នឆ្លងកាត់ទឹកជំនន់ជម្រៅត្រឹមជង្គង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Shenzhen ជាទីប្រជុំជនមានពលរដ្ឋ១៧,៧ លាននាក់។ភ្លៀងធ្លាក់មានកម្រិត៤៦៥,៥ មីលីម៉ែត្រ បានធ្លាក់នៅក្នុងខេត្ត Shenzhen អំឡុងពេលជាង១២ម៉ោង ជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៥២។ ព្យុះទីហ្វុង Haikui បានបោកបក់ដល់ដីគោក នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍កាលពីថ្ងៃអង្គារ បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ៦៩១លានដុល្លារ មុនពេលព្យុះនេះបក់ឆ្ពោះទៅកាន់ខេត្តក្វាងទុង(Guangdong) កាលពីថ្ងៃព្រហស្បតិ៍។ ការិយាល័យតាមដានរបស់ខេត្ត Shenzhen បានចេញការព្រមានបន្ទាន់ ដោយណែនាំដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ និងព្រមានពីភ្លៀងធ្លាក់ខ្លាំងភ្លាមៗ។ ស្រុកជាច្រើនក្នុងខេត្ត Shenzhen មួយចំនួន បានបិទការិយាល័យ ខណៈសាលារៀនទាំងអស់ត្រូវបានផ្អាក ហើយស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនកន្លែង បានបញ្ឈប់ប្រតិបត្តិការ។

តើប្រទេសឥណ្ឌា ប្តូរឈ្មោះទៅជាបារ៉ាត់ (Bharat) មែនឬទេ?

2023/09/08 06:56:56 pm        429
ឥណ្ឌា៖ លិខិតអញ្ជើញដែលផ្ញើដោយប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ដោយហៅខ្លួនឯងថា «ប្រធានាធិបតីបារ៉ាត់ (Bharat)» សម្រាប់អាហារពេលល្ងាចនៅខាងក្រៅវេទិកាកិច្ចប្រជុំ G20 បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌាប្រហែលជានឹងផ្លាស់ប្តូរឈ្មោះរបស់ប្រទេសនេះ។តាមធម្មតា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះថាបារ៉ាត់ (Bharat) នៅពេលអត្ថបទជាភាសាហិណ្ឌី។ ទោះយ៉ាងណាក៏ដោយ លិខិតអញ្ជើញ ដែលសរសេរជាភាសាអង់គ្លេស សម្រាប់អាហារពេលល្ងាចក្រៅវេទិកាកិច្ចប្រជុំ G20 នោះ បានហៅថាលោកស្រី Murmu ថាជាប្រធានរបស់បារ៉ាត់ (Bharat)។ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌីនោះ ក្រុមអ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះបារ៉ាត់ (Bharat) នៅក្នុងការអញ្ជើញនោះ ដោយបង្ហាញថារដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះប្រទេសនេះជាផ្លូវការហើយ។ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលគណបក្សជាតិនិយម Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្ត្រី Modi បាននិងកំពុងផ្លាស់ប្តូរឈ្មោះអាណានិគមនៃតំបន់ និងទីក្រុងនានា ដែលអះអាងថាដើម្បីជួយប្រទេសឥណ្ឌា ឱ្យឆ្លងផុតអតីតកាលនៃអ្វីដែលខ្លួនហៅថា ជាផ្នត់គំនិតនៃរបបទាសភាពនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM