សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីអ៊ុយក្រែន សម្រេចចិត្តដកតំណែងរដ្ឋមន្ត្រីការពារជាតិពេលប្រទេសមានសង្រ្គាម

2023/09/04 08:39:54 am        334
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យថាលោកបានសម្រេចចិត្តបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក អូឡេស្គី រ៉េស្នីកូវ( Oleksii Reznikov)ចេញពីតំណែង ហើយនឹងស្នើសុំសភានៅសប្តាហ៍នេះឱ្យជំនួសតំណែងលោក ដោយ លោក រ៉េស្ទឹម អ៊ូម៉េរូវ (Rustem Umerov) ប្រធានមូលនិធិគោលនយោបាយជនភាវូបនីយកម្មដ៏សំខាន់របស់អ៊ុយក្រែន។សេចក្តីប្រកាសដែលបានធ្វើឡើងនៅក្នុងសុន្ទរកថាជាវីដេអូពេលយប់របស់លោកទៅកាន់ប្រជាជាតិរបស់ខ្លួន ជាដំណាក់កាលដែលមានភាពរង្គោះរង្គើដ៏ធំបំផុតនៃការបង្កើតវិស័យការពារជាតិរបស់អ៊ុយក្រែនក្នុងអំឡុងពេលសង្រ្គាមដែលបានចាប់ផ្តើមដោយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២។  លោក រ៉េស្នីកូវ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បានជួយធានាបាននូវជំនួយយោធាលោកខាងលិចរាប់ពាន់លានដុល្លារដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសមរភូមិសង្រ្គាមទប់ទល់ប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានជាប់គាំងដោយការចោទប្រកាន់អំពើពុករលួយជុំវិញក្រសួងរបស់លោក ដែលលោក បានហៅថាជាការលាបពណ៌។  លោក Zelensky បាននិយាយថា ខ្ញុំបានសម្រេចចិត្តដាក់ជំនួសតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។លោកអូឡេស្គី រ៉េស្នីកូវ បានឆ្លងកាត់រយៈពេលជាង ៥៥០ ថ្ងៃនៃសង្គ្រាមទ្រង់ទ្រាយធំ។  ខ្ញុំជឿថាក្រសួងត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀតនៃអន្តរកម្មជាមួយទាំងយោធា ទាំងសង្គមទាំងមូល។ការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិត្រូវតែអនុម័តដោយសភា ប៉ុន្តែទំនងជាត្រូវបានគាំទ្រដោយសមាជិកសភាភាគច្រើននៅក្នុង ក្រុមប្រឹក្សាជាន់ខ្ពស់វ៉ើកូវណា រ៉ាដា (Verkhovna Rada) លោក ។ Zelensky បាននិយាយថារូបលោករំពឹងថាសភានឹងអនុម័តការតែងតាំង លោក អ៊ូមេរូវ ជារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

2023/09/04 08:10:30 am        442
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត។សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូង​ក្នុង​ឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា៕

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ

2023/09/04 07:24:53 am        354
ភ្នំពេញ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ។ទី១៖ ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាការតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, គណៈប្រតិភូសភានិង​តំណាង​រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។ទី២៖ រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើសារអបអរសាទររហូតដល់ពីរឬបីក៏មានពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។  ទី៣៖ ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រានៃការចូលរួមបោះឆ្នោតមានរហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង៕

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន ជឿជាក់លើដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ

2023/09/04 07:09:39 am        314
ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម ។សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់ ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងដ៏ជិតស្និទ្ធរវាង បក្ស និង រដ្ឋ នៃប្រទេសទាំងពីរ ។ឯកឧត្តម លីវ ជានឆាវ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និង សូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងកមនេះ ។ ជាមួយនឹងការថ្លែងអំណរគុណ, សម្ដេចមហាបវរធិបតី បាន បញ្ជាក់ថា លទ្ធផលដ៏ល្អនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺ (១). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះ សម្ដេចតេជោ ហ៊ុន សែន និង គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង (២). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា ។ សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ជាពិសេស ការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា ។ ឯកឧត្តម លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និង ជោគជ័យ ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និង ចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់ សម្ដេចមហាបវរធិបតី។  សម្តេចមហាបវរធិបតី បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់ ។ ឯកឧត្តម លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន ។ នេះ គឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែល រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក ។ ឯកឧត្តម លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និង មានមនសិការនយោបាយដ៏គួរឱ្យគោរព ។ ឯកឧត្តម ក៏ បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិត ប្រាកដ និង ត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។ជាទីបញ្ចប់, សម្ដេចមហាបវរធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍ដ៏មាន អត្ថន័យនេះ និង បានជូនពរឯកឧត្តម លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កានៅក្នុងដំណើរទស្សនកិច្ចនេះ និង សូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ។

តើពិភពលោកទាំងមូលកំណត់និយមន័យ ភាពមានការងារធ្វើ​ ឬគ្មានការងារធ្វើយ៉ាងដូចម្តេច?

2023/09/03 08:41:29 pm        805
ភ្នំពេញ៖ អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ(ILO) បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ​ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ។ និយាយជារួមអង្គការអន្តរជាតិទាំងនេះ ឱ្យនិយមន័យយ៉ាងសាមញ្ញថា អ្នករត់មូតូកង់បី អ្នករត់ស៊ីក្លូ ឬអ្នកលក់នុំចំណី អ្នកស្រែចំការ ឬធ្វើរបរកសិកម្មផ្សេងៗ ឱ្យតែធ្លាប់ធ្វើការបាន៧ថ្ងៃក្នុងមួយខែក៏សុទ្ធតែរាប់អ្នកមានការងារទាំងអស់។ នេះគឺជាអត្ថន័យដែលកំណត់ជាសកល ហើយត្រូវបានយកជានិយាមវាស់វែងរកភាគរយនៃអ្នកមានការងារធ្វើ ឬអត់មានការងារធ្វើ។ ដោយឡែកនិយមន័យនៃអ្នកអត់មានការងរធ្វើវិញគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែលមិនមានការងារ និង កំពុងស្វែងរកការងារ និង អាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។ និយមន័យនេះ គឺត្រូវបានកំណត់ជាសកល និងអន្តរជាតិដែលគ្រប់គ្នាទទួលស្គាល់។ យោងតាមនិយមន័យខាងលើនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាជាទូទៅតែងមានចំនួនអត្រា​អ្នកអត់ការងារធ្វើទាប ដោយប្រជាជនភាគច្រើនបំផុតមានការងារធ្វើ ដែលអាចជាការងារក្នុងវិស័យកសិកម្ម ឬការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ តាមនិយមន័យនេះ ទិន្នន័យដែលបានទាញចេញពីអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបប្រមាណ ១% ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះ គឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវជាដើម។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ អង្គការ ILO បានប៉ាន់ស្មានថាប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០,៣% ប៉ុណ្ណោះ។ និយមន័យនេះ ត្រូវបានសកលនៅទូទាំងពិភពលោកប្រើប្រាស់ដើម្បីប្រមូលទិន្នន័យ និងផលិតស្ថិតិទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ ហើយគ្មានប្រទេសណាមួយ រួមទាំងកម្ពុជាផង អាចផ្លាស់ប្តូរនិយមន័យនេះបានឡើយ។ ខាងក្រោមនេះ មានភ្ជាប់ពីរបៀបគណនាពីចំនួនអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ រួមទាំងស្ថិតិនៃភាពមានការងារធ្វើរបស់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។  ទី១. របៀបគណនា អត្រាអ្នកមានការងារធ្វើ (%) = ចំនួនអ្នកមានការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%ទី២. របៀបគណនា អត្រាអ្នកអត់ការងារធ្វើ (%) = ចំនួនអ្នកអត់ការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%តារាងទី១៖ អត្រាអ្នកអត់ការងារធ្វើតាមបណ្តាប្រទេស និងក្រុមប្រទេសមួយចំនួនឆ្នាំ ២០១៩-២០២៣ (ប៉ាន់ស្មាន)

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឲ្យប្រជាសហគមន៍ ដាំដើមឈើដើម្បីបង្កើនប្រាក់ចំណូល

2023/09/03 06:37:12 pm        593
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូល​នៅក្នុងសហគមន៍។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខ​ប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃ០៣ខែកញ្ញាឆ្នាំ២០២៣។ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍​បានចូលរួមការពារនិអភិរក្សធនធានធម្មជាតិ​ ដោយមិនមានទៀតទេ​ ការកាប់រានព្រៃ ឬការដកហូត​អនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ។ តំបន់នេះ កំពុងមានការចាប់​អារម្មណ៍ខ្លាំងពីភ្ញៀវ​ទេសចរណ៍ជាតិ ​អន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ ទេសភាពដងព្រែក ភូមិបូរាណ​ និងការជិះទូកលេងកំសាន្ត ហើយប្រជាសហគមន៍កំពុង​ទទួល​បានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ។ទន្ទឹមនឹងមានការគាំទ្រ​ពីភ្ញៀវទេសចរណ៍​លើធនធានធម្មជាតិ កត្តាផ្លូវ ចំណតឡាន​ ទឹកស្អាត និងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់​ភ្ញៀវទេសចរណ៍ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀត របស់សហគមន៍។ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាព​សហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ​ពីព្រោះដើមឈើគឺជាប្រភពប្រាក់​ចំណូល ​តាមរយៈការទាញចំណូលពីការលក់កាបូន ​ ហើយចំណូលពីការលក់បូន នឹងជួយដល់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវ​ទេសចរណ៍នាពេលបច្ចុប្បន្ននេះ។គួររម្លឹកដែលថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូល ពីការលក់កាបូននេះ ​គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ​ដែលអនុវត្តស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ​នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១​ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច​ ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយ ភាពធន់ និងវិបត្តិនានា៕

ក្រុមការងារចុះមូលដ្ឋាន ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអភិវឌ្ឍភូមិឃុំ

2023/09/03 04:57:13 pm        590
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងក្រុមការងារ បានប្ដេជាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកាអភិវឌ្ឍភូមិឃុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ក្នុងពិធីបរិភោគអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទូទាំងឃុំព្រះផុស ដោយមាន​ការ​ចូលរួមពីសំណាក់លោកជំទាវបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមកាងារ និងក្រុមការងារ រួមទាំង​ប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ និងជូនលិខិតថ្លែងអំណរគុណដល់​ក្រុមការងារ​ចុះជួយឃុំ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ​ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត អាណត្តិទី៧ និងបោះជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលជ័យជំនះសារជាថ្មី ក្នុងសំឡេងឆ្នោតដ៏ច្រើនលើសលុប ។ឯកឧត្តមប្រធានក្រុមការងារ បានបន្តថា ការទទួលបាននូវជ័យជំនះរបស់គណបក្ស​ប្រជាជន​កម្ពុជានេះ បានបង្ហាញពីការផ្ដល់យុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ និងគាំទ្រថែរក្សាសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន​បន្ថែមទៀត ។ ជាពិសេសប្រជាពលរដ្ឋទទួលបានរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ឥស្សរជន​ឆ្នើម​បន្តវេនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ជាមួយនេះ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង នឹងខិតខំបន្តចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី អភិវឌ្ឍន៍​សមិទ្ធផលផ្សេងៗមូលដ្ឋានឲ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍របស់​ប្រជាពលរដ្ឋ ។ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ​ក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតអំពីការ​យកចិត្តទុក​ដាក់ខ្ពស់​ របស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់​ និង​ការចុះជាប់ជាមួយប្រពលរដ្ឋ ដូច្នេះ ​សូម​ប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ ​និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុថែ​រក្សា​សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ៕អត្ថបទ បាន សុខរិទ្ធ

ការតវ៉ាដ៏ធំបានផ្ទុះឡើងនៅកូរ៉េខាងត្បូង ប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុន

2023/09/03 03:57:04 pm        542
បាតុកររាប់ម៉ឺននាក់ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅថ្ងៃចុងសប្ដាហ៍នេះ ដោយចូលរួមជាមួយក្រុមបរិស្ថាន និងសង្គម ដែលបានប្រមូលផ្តុំគ្នាជាបន្តបន្ទាប់​អស់រយៈពេលជាង​មួយសប្តាហ៍ ប្រឆាំងចំពោះការបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលត្រូវបាន​បំផ្លាញជាបន្តបន្ទាប់របស់ជប៉ុនចូលទៅក្នុងសមុទ្រពីរោងចក្រថាមពលនុយក្លេអ៊ែរដៃអ៊ីឈិ។នៅកណ្តាលទីក្រុងសេអ៊ូល ក្រុមអ្នកនេសាទ និងអ្នកនយោបាយបានប្រមូលផ្តុំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រដ្ឋាភិបាលជប៉ុន ដោយចាត់ទុកពួកគេថាជាមនុស្សអាត្មានិយម។ ក្រុមអ្នកតវ៉ាក៏បានរិះគន់របស់ពួកគេចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ផងដែរ ដោយចោទប្រកាន់ថាបានប្រកាន់ជំហរមិនទទួលខុសត្រូវដោយអនុញ្ញាតឲ្យបញ្ចេញទឹកសំណល់មានសារធាតុវិទ្យុសកម្ម។ អ្នកតវ៉ាម្នាក់ឈ្មោះ គីម ស៊ូដុង (Kim Soo-dong) បាននិយាយថា "តើពួកគេអាចមើលរំលងការខូចខាតដល់សត្វសមុទ្រ និងបរិស្ថានសមុទ្រដោយរបៀបណា? គ្មានបញ្ហាអីទេ ទោះបីជាពុំបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ឬ ? ផែនដីនេះពុំមែនជារបស់យើងតែម្នាក់ឯងនោះទេ។យើងទាំងអស់គ្នា បានផ្សាផ្ជាប់ទៅនឹង ប្រព័ន្ធអេកូឡូស៊ី។ នៅក្នុងការស្ទង់មតិមួយដែលបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីមនុស្សពេញវ័យចំនួន ១.០០០ នាក់ ហើយបានសន្និដ្ឋានកាលពីថ្ងៃពុធ ជាង ៧០ ភាគរយនៃប្រជាជនកូរ៉េខាងត្បូងបានជំទាស់យ៉ាងដាច់ណាត់ចំពោះការបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែររបស់ប្រទេសជប៉ុនចូលទៅក្នុងមហាសមុទ្រ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរក្សាជំហរអព្យាក្រឹត ដោយមិនបង្ហាញការគាំទ្រ ឬប្រឆាំងប្រឆាំងនឹងការបង្ហូរសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកសំណល់មានសារធាតុវិទ្យុសកម្មដំបូងគេទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី ២៤ ខែសីហាថ្មីៗនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណ សមាជិក-សមាជិកា គណបក្សឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

2023/09/03 02:15:52 pm        360
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុង​ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់​គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំដែលទទួលបានជ័យជម្នះ​លេខ១ ក្នុងស្រុកសាមគ្គីមុនីជ័យ។ក្រោមបរិយាកាសដ៏សប្បាយរីករាយនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍​ផ្ដាំផ្ញើ​ការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានបក្ស សម្តេចអនុប្រធាន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរ​សុខទុក្ខ​ពី​សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំ ជំពូព្រឹក្ស ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំង​កាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត ៩១.០៩% រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្ម ក្រោមការដឹកនាំរបស់សម្តេចប្រធានបក្ស និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី គឺធានាថា អត្ថប្រយោជន៍របស់កម្មករ កម្មការិនី នឹងមានការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងរក្សានូវគោលនយោបាយគាំពារសង្គម និងបន្តបេសកកម្មក្នុងការធានា​ឱ្យបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋផងដែរ។នាឱកាសនៃពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋឃុំជំពូព្រឹក្សសម្តែងនូវសេចក្តី​សោមនស្សរីករាយ ក្រោយទទួលជ័យជម្នះលេខ១ ជាឃុំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ច្រើន​ជាងគេ ក្នុងស្រុកសាមគ្គីមុនីជ័យ។ ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានការងារធ្វើ និងមានពេលវេលាចូលរួមអបអរសាទរ រាំលេងកំសាន្ត ក្រោមបរិយាកាសដ៏ស្និតស្នាលជាមួយថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាបក្សផងដែរ។ សូមជម្រាបជូនថា នារសៀលថ្ងៃនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី នឹងបន្តអញ្ជើញជួប​សំណេះ​សំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ​ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ៕អត្ថបទ រដ្ឋា

នាយករដ្ឋមន្ត្រីដាស់តឿនរដ្ឋមន្ត្រីឱ្យបែងចែកភារកិច្ចជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នឱ្យរួចរាល់នៅសប្តាហ៍ក្រោយ

2023/09/03 01:49:26 pm        334
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនដល់រដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់ប្រញាល់រៀបចំបែងចែកជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។យោងតាមសារតាមតេឡេក្រាមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាស់តឿនដល់រដ្ឋមន្រ្តីក្រសួងណា ដែលមិនទាន់បែងចែកភារៈកិច្ចច្បាស់លាស់ជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សូមប្រញាប់បែកចែកជាបន្ទាន់ឲ្យរួចរាល់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាពទាំងលើការ ដឹកនាំ ទាំងលើការងារអនុវត្តន៍ការរបស់ក្រសួងស្ថាប័ន។សម្តេចបញ្ជាក់ថា ការបែងចែកតួនាទីភាគី ត្រូវធានាឱ្យបានច្បាស់លាស់ រវាងការដឹកនាំខាងនយោបាយ និងបច្ចេកទេស ដើម្បីធានាស្ថិរភាពស្ថាប័ន ជៀសវាងការលូកដៃចូលការងារជំនាញក្រសួងស្ថាប័ន ដោយមិនឆ្លង ឬរំលងឋានានុក្រុមបច្ចេកទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ការរៀបចំតួនាទីមន្ត្រីត្រូវផ្អែកលើគោលការណ៍គ្រឹះចំនួនពីរ គឺ គោលការណ៍គុណាធិបតេយ្យ រួមមាន៖ គុណសម្បត្តិ ស្នាដៃ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌ និងគោលការណ៍គុណធម៌ ស្របតាម ទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM