ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ប្រកាសបន្តពង្រឹងការរៀបចំមេធាវីស្ម័គ្រចិត្តដើម្បីជួយដល់ប្រជាជន

2023/08/22 09:50:11 pm        192
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបន្តពង្រឹង ​និងរៀបចំការផ្ដល់មេធាវីស្ម័គ្រចិត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ​នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ច​ប្រជុំរដ្ឋសភា ​លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ ​នៅវិមានរដ្ឋសភាថា សម្ដចនឹង​បន្តពង្រឹង និងរៀបចំមេធាវីស្ម័គ្រចិត្តរបស់សម្ដេច ដើម្បីបន្តការពារក្ដីជូនដល់ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាតនូវទូទាំងប្រទេសកម្ពុជា ​បើទោះបីជាសម្ដេច​លែងកាន់តំណែងជានាយករដ្ឋមន្រ្ដី​ទៀតក៏ដោយ។សម្ដេចបានថ្លែងអំណរគុណដល់សហការី ​និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលខិតខំយក​ចិត្តទុក​ដាក់​អនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបានដាក់ចេញនាពេលកន្លង​មួយជាពិសេស​ក្នុងឱកាសសម្ដេចកាន់តំណែងជា​នាយករដ្ឋមន្រ្ដី។សម្ដេចតេជោ ក៏ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែ​គាំទ្រ គណបក្សប្រជាជន​កម្ពុជា​គ្រប់ៗ​អាណត្តិ ​ក្នុងការដឹកនាំរាជរដ្ឋាភិបាល ​ដើម្បីរក្សាបាននូវការអភិវឌ្ឍ និង​សុខសន្ដិភាព​របស់ប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោជឿជាក់ថា រាជរដ្ឋាភិបាលថ្មីមានភាពរហ័សរហួនក្នុងការដឹកនាំកំណើនសេច្ចកិច្ចកម្ពុជា

2023/08/22 09:44:44 pm        326
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បង្ហាញការជឿជាក់ថា ​រាជរដ្ឋាភិបាលថ្មីនឹងមានភាពរហ័សរហួនក្នុងការដឹកនាំសេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជា ​ឈានទៅដល់គោលដៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសចំណូល​មធ្យម​កម្រិតខ្ពស់ និងឆ្នាំ ២០៥០កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់តែម្ដង។សម្ដេចតេជោ ​ហ៊ុន សែន បានមានប្រសាសន៍​ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់​កិច្ចប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ​ខែសីហា ឆ្នាំ ២០២៣នេះ ​នៅវិមានរដ្ឋសភាថា រាជរដ្ឋាភិបាលថ្មីដែលមានគណៈរដ្ឋមន្រ្ដីដែលជាថ្នាក់ដឹកនាំវ័យក្មេង ​និងមានសមត្ថភាព គឺមាន​លទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជាសម្រេចបានចំពោះកិច្ចការដែលនៅសេសសល់ និងបន្ត​បំពេញកិច្ចការងារថ្មីៗ​បន្ថែមទៀត ​ដែលនេះគឺជាអម្រែករបស់ថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៧នេះ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ​ការយល់ដឹងរបស់គណៈរដ្ឋមន្រ្ដីថ្មី ​គឺមានចំណេះដឹងខ្ពស់ ដែល​អាចដឹកនាំគោនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា​ឱ្យមានល្បឿនលឿនឈានទៅមុខ​សម្រេចដល់គោលដៅដែលជាយុទ្ធសាស្រ្ដ​ និងគោលនយោបាយជាតិដែលបានកំណត់៕អត្ថបទ៖វ៉ន ដារ៉ា

ប្រជាជនជប៉ុន មានប្រតិកម្មផ្សេងគ្នាចំពោះផែនការបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា

2023/08/22 09:42:31 pm        103
ជប៉ុន៖ ប្រជាជននៅទីក្រុងតូក្យូមានប្រតិកម្មផ្សេងគ្នា ដោយអ្នកខ្លះបានសម្តែងការគាំទ្រ បន្ទាប់ពីប្រទេសជប៉ុនបាននិយាយនៅថ្ងៃអង្គារ (២២ សីហា) នេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាងមួយលានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានបំផ្លាញ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយដាក់ចូលទៅក្នុងផែនការដែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ការបង្ហូរទឹក ដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ (២៤ សីហា) ខាងមុខនេះ ដោយប្រទេសជប៉ុននិយាយថាមានសុវត្ថិភាព ក៏បានប្រឈមមុខនឹងការរិះគន់ពីក្រុមនេសាទក្នុងស្រុកដែលភ័យខ្លាចការបំពុលសមុទ្រ និងការគំរាមកំហែងដល់ជីវភាពរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ ក្រុមបាតុកររាប់សិបនាក់បានឈរនៅមុខការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃអង្គារនេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការបញ្ចេញទឹកមួយនេះផងដែរ។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា វាបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថាន គឺមានតិចតួចប៉ុណ្ណោះ៕

សម្ដេចតេជោ ប្រកាសបន្តឧបត្ថម្ភដល់កន្លែងកុមារកំព្រា និងសាកលវិទ្យាល័យនានាដដែល

2023/08/22 09:40:06 pm        130
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ប្រកាសបន្តឧបត្ថម្ភដល់កន្លែងកុមារកំព្រា និងសាកលវិទ្យាល័យនានា ដែលសម្ដេចធ្លាប់​បានឧបត្ថម្ភដដែល បើទោះបីជាសម្ដេចលែងកាន់តំណែងជានាយករដ្ឋមន្រ្ដីរបស់​ប្រទេសកម្ពុជាទៀតក៏ដោយ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ច​ប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ​ នៅវិមានរដ្ឋសភាថា បើទោះបី​ជាសម្ដេច​លែងកាន់តំណែងជានាយករដ្ឋមន្រ្ដី ​ក៏ប៉ុន្ដែសម្ដេចនៅតែធ្វើជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ​និងបន្តធ្វើកិច្ចការងារផ្នែកនយោបាយដដែល ​ជាមួយគ្នានេះភរិយារបស់សម្ដេច គឺ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទក្រហមកម្ពុជាដែរ។សូមរម្លឹកថា ​ក្រោមការដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងនាម​ជានាយករដ្ឋមន្រ្ដីនៃប្រទេស​កម្ពុជា​ក្នុង​អាណត្តិកន្លងមក ​សម្ដេចតែងតែ​យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនូវ​ទូទាំង​ប្រទេស ជា​ពិសេសប្រជាពលរដ្ឋក្រីក្រ​ និងកុមារកំព្រា ​ដើម្បីផ្ដល់ការបត្ថម្ភ ​គាំទ្រដល់ជីវភាពរស់នៅ និង​ការសិក្សារៀនសូត្រ​របស់ពួកគេ​ ក្នុងនោះមាន​យុវជនមួយចំនួនក៏កំពុងក្លាយ​ជាថ្នាក់​ដឹកនាំ​ក្នុង​ជួររាជរដ្ឋាភិបាលផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតែបន្ត ជុំវិញជំរំយុទ្ធសាស្ត្រក្នុងរដ្ឋធានីស៊ូដង់ ភាគខាងត្បូង

2023/08/22 09:39:18 pm        106
ស៊ូដង់៖ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបន្តកាលពីថ្ងៃចន្ទ ជុំវិញជំរំកងរថពាសដែកយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃរដ្ឋធានី Khartoum។កងកម្លាំង RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានគ្រប់គ្រងជំរុំរថពាសដែក និងបានរឹបអូសយកគ្រឿងយុទ្ធោបករណ៍យោធា អាវុធ និងហាងលក់គ្រាប់រំសេវធំៗ។ ចំណែកកងទ័ព SAF បានបដិសេធដោយនិយាយថា កងកម្លាំងរបស់ខ្លួនបានបដិសេធការវាយប្រហារនេះ ហើយនៅតែរក្សាជំហរដដែល។កាលពីថ្ងៃចន្ទផងដែរនោះ ការប៉ះទង្គិចគ្នារវាងភាគីជម្លោះទាំងពីរបានបន្តនៅក្នុងសមរភូមិសំខាន់មួយទៀតក្នុងទីក្រុង Nyala រដ្ឋធានីនៃរដ្ឋ South Darfur នៅភាគខាងលិចប្រទេសស៊ូដង់។ អង្គការមនុស្សធម៌ក្នុងតំបន់បានព្រមានកាលពីថ្ងៃចន្ទថា ការប៉ះទង្គិចគ្នានេះបានបណ្តាលឱ្យមានការរំលោភលើមនុស្សធម៌ធ្ងន់ធ្ងរ ជាមួយនឹងកង្វះខាតស្បៀងអាហារ ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងកងទ័ព SAF និងកងកម្លាំង RSF នៅរដ្ឋធានី Khartoum និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី១៥ ខែមេសា មក ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣.០០០នាក់បានស្លាប់ និងជាង៦.០០០នាក់រងរបួស នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលប្រទេសស៊ូដង់៕

មេដឹកនាំកូរ៉េខាងជើង រិះគន់បណ្ដាមន្ត្រីជាន់ខ្ពស់ ដែលគ្មានភាពទទួលខុសត្រូវ ចំពោះការខូចខាតដោយទឹកជំនន់

2023/08/22 09:34:23 pm        90
កូរ៉េខាងជើង៖ ទូរទស្សន៍រដ្ឋ KRT បានរាយការណ៍នៅថ្ងៃអង្គារ (២២ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅពិនិត្យតំបន់ដែលរងការខូចខាតដោយទឹកជំនន់ក្នុងទីក្រុងកំពង់ផែ Nampho និងបានរិះគន់បណ្ដាមន្ត្រីជាន់ខ្ពស់ ជុំវិញកង្វះការត្រៀមខ្លួន និងការឆ្លើយតបមិនល្អ ចំពោះការខូចខាតទឹកជំនន់។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសផ្តាច់ខ្លួនពីគេមួយនេះ។នៅក្នុងវីដេអូដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ KRT លោក Kim និងមន្ត្រីត្រូវបានគេមើលឃើញថាកំពុងសម្លឹងមើលជុំវិញទំនប់ដែលបាក់រលំ និងវាលស្រែដែលលិចទឹកកាលពីថ្ងៃចន្ទ (ថ្ងៃទី 21 ខែសីហា)។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ផ្ទៃដីជាង៥៦០ហិចតា រួមទាំងផ្ទៃដីដាំស្រូវជាង២៧០ហិចតា ត្រូវបានជន់លិច បន្ទាប់ពីទំនប់ទឹកមួយត្រូវបានបាក់ដោយទឹកសមុទ្រ ដោយសារតែការស្ថាបនារចនាសម្ព័ន្ធលូនៅតំបន់ Ansok មិនល្អ។ទីភ្នាក់ងារ KCNA បានបន្ថែមថា ក្នុងអំឡុងដំណើរចុះពិនិត្យនោះ លោក គីម បានស្តីបន្ទោសគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក គីម តុកហ៊ុន (Kim Tok Hun) ហើយបាននិយាយថា ការខូចខាតនេះមិនមែនជាគ្រោះមហន្តរាយធម្មជាតិទេ ប៉ុន្តែជាគ្រោះមហន្តរាយរបស់មនុស្ស ដែលបណ្តាលមកពីការមិនទទួលខុសត្រូវ និងការមិនគោរពវិន័យ៕

សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលថ្មី បន្តអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល

2023/08/22 09:27:13 pm        217
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាលថ្មី និងណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តជំរុញការអនុវត្ត និងអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ និងណែនាំបែបនេះ ក្នុងពេលសន្និសីទសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំរដ្ឋសភាលើកទី១ ​នីតិកាលទី៧ នាថ្ងៃទី ២២​ ខែសីហា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា។ សម្ដេចតេជោ បានមានប្រសាសន៍ថា ​អភិក្រមទាំង៥នេះ គឺសម្ដេចបង្កើតឡើងក្នុងគោលបំណង​ពង្រីងការអនុវត្តការងាររបស់មន្ដ្រីរាជការឱ្យមានប្រសិទ្ធខ្ពស់ ​ចំពោះប្រជាពលរដ្ឋ ​និងរាជរដ្ឋាភិបាល និងដាក់ទោសទណ្ឌដល់មន្រ្ដីអសកម្ម ​និងខូចខិលនានាក្នុងពេល​អនុវត្តតួនាទី​ក្នុងជួររាជរដ្ឋាភិបាល។ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់មូលហេតុដែលសម្ដេចត្រូវចាកចេញពីតំណែង​នាយករដ្ឋមន្រ្ដី​នៃកម្ពុជា​នាពេលនេះ ​គឺ​ជាពេលវេលា​សមល្មម​ និងដល់ពេលវេលា​ដែល​ត្រូវចាកចេញ ​ដើម្បី​ឱ្យ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ដឹកនាំ​ប្រទេស​កម្ពុជា ​ខណៈពេលនេះ​សម្ដេចតេជោ​ ក៏បានក្លាយ​ទៅជាឪពុក​របស់នាយករដ្ឋមន្រ្ដីថ្មីជាផ្លូវការ ​គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ដែល​រដ្ឋសភាជាតិ​ទើបអនុម័តផ្ដល់សេចក្ដីទុកចិត្តនាព្រឹកនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

បារាំងចេញការប្រកាសអាសន្នពណ៌ក្រហម ជុំវិញបញ្ហារលកកម្ដៅនៅភាគខាងត្បូង

2023/08/22 09:19:57 pm        205
បារាំង៖ កាលពីរសៀលថ្ងៃច័ន្ទ (២១ សីហា) ប្រទេសបារាំង បានចេញការជូនដំណឹងពណ៌ក្រហម ដែលជាការព្រមានដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន សម្រាប់តំបន់ភាគខាងត្បូងចំនួន៤ ស្របពេលមានអាកាសធាតុក្តៅខ្លាំង ដែលបណ្ដាលឱ្យក្រុមអាជ្ញាធរក្នុងតំបន់ផ្អាកព្រឹត្តិការណ៍សង្គម និងបិទកន្លែងសាធារណៈប្រសិនបើចាំបាច់។កាលពីព្រឹកថ្ងៃច័ន្ទ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបារាំង Meteo France (មេតេអូ ហ្វ្រង់) បានចេញការជូនដំណឹងពណ៌លឿងទុំ សម្រាប់ពាក់តំបន់កណ្តាលនៃទឹកដីរបស់ប្រទេសនេះ ដោយនិយាយថាសីតុណ្ហភាពនឹងឡើងដល់ចន្លោះពី៣៥អង្សាសេ ទៅ៣៨អង្សាសេ នៅក្នុងនាយកដ្ឋានភាគច្រើននៃតំបន់រងផលប៉ះពាល់។ទីក្រុង Vinsobres (វ៉ាំង សូប្រឹស) ភាគខាងត្បូងបានឡើងកម្តៅខ្លាំង ខណៈដែលទីក្រុងនេះបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតគឺកម្រិត៤២អង្សាសេ។ ទីក្រុង Perpignan និងទីក្រុង Toulouse ក៏ទទួលការវាយប្រហារពីកម្ដៅផងដែរ ខណៈសីតុណ្ហភាពកើនឡើងដល់៣៩អង្សាសេ។ដោយថ្លែងតាមទូរទស្សន៍ BFM កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Aurelien Rousseau (អូរ៉ែលីយាំង រូសូ) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអាកាសធាតុក្តៅ ដែលអាចអូសបន្លាយរហូតដល់ចុងសប្តាហ៍ ហើយបានណែនាំដល់ក្រុមមនុស្សងាយរងគ្រោះ ឱ្យអនុវត្តតាមវិធានការបង្ការ ដើម្បីចៀសវាងការចូលមន្ទីរពេទ្យ៕

អ្នករួចពីគ្រោះថ្នាក់នៃគ្រោះមហន្តរាយទូកដឹកជនអន្តោប្រវេសន៍ ចេញពីតំបន់ Cape Verde ឆ្ពោះទៅសេណេហ្គាល់

2023/08/22 09:16:52 pm        100
សេណេហ្គាល់៖ អ្នករួចផុតពីគ្រោះថ្នាក់ពីការធ្វើដំណើរតាមទូកដឹកជនអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ ដែលមនុស្សជាង៦០នាក់បានស្លាប់ បានចេញដំណើរពីកោះ Cape Verde ទៅកាន់ប្រទេសសេណេហ្គាល់ មានរយៈពេល១សប្តាហ៍បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះនៅសមុទ្រនិងបានចំណាយពេលជាង១ខែ នៃការរសាត់អណ្តែត។ មនុស្សជាង១០០នាក់ បានជិះនៅលើទូកនេសាទមួយគ្រឿង នៅក្នុងភូមិ Fass Boye ប្រទេសសេណេហ្គាល់ កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងផ្លូវធ្វើដំណើរ ដែលពួកគេសង្ឃឹមថាបានទៅដល់អឺរ៉ុប។ ទូកត្រូវបានរកឃើញដោយទូកនេសាទជនជាតិអេស្បាញនៅជិតប្រជុំកោះ Cape Verde កាលពីថ្ងៃទី១៥ ខែសីហា ដែលមានចម្ងាយរាប់រយម៉ាយស៍។ មនុស្សប្រមាណ៣៨នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សជាង៦០នាក់នៅបាត់ខ្លួន ដែលត្រូវបានសន្និដ្ឋានថាស្លាប់។ ការធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបពីអាហ្វ្រិកខាងលិចគឺជាការធ្វើដំណើរមានការគំរាមកំហែងដល់ជីវិត ទោះបីតាមរថយន្តដឹកទំនិញនៅវាលខ្សាច់សាហារ៉ា ឬតាមទូកឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ។ អ្នកជំនាញអន្តោប្រវេសន៍និយាយថា ផ្លូវទៅកាន់កោះ Canary ប្រទេសអេស្បាញ ក្លាយជាទីពេញនិយមខ្លាំងព្រោះតែការឆ្លងកាត់តាមប្រទេសលីប៊ី ត្រូវបានការពារយ៉ាងតឹងរ៉ឹង។កាលពីថ្ងៃចន្ទ អាជ្ញាធរប្រទេសសេណេហ្គាល់ បាននាំយកជនអន្តោប្រវេសន៍៣៧នាក់ ជាអ្នកដែលត្រូវបានជួយសង្គ្រោះនៅឆ្នេរកោះ Cape Verde កាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេបានគាំងដំណើរដោយគ្មានប្រេងនៅលើសមុទ្រទ្រអាត្លង់ទិករយៈពេលច្រើនសប្តាហ៍៕

ប្រមុខកងរក្សាសន្តិភាពUNលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការដ៏ឆាប់រហ័សនិងប្រកបដោយសុវត្ថិភាពសម្រាប់ការដកទ័ពចេញពីប្រទេសម៉ាលី

2023/08/22 09:13:32 pm        136
UN៖ អ្នកនាំពាក្យUN បាននិយាយកាលពីថ្ងៃចន្ទថា ប្រមុខកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានជំរុញបេសកកម្មនៅក្នុងប្រទេសម៉ាលីឲ្យផ្ទេរភារកិច្ចទៅឲ្យអាជ្ញាធរ និងដៃគូឲ្យបានឆាប់រហ័សសម្រាប់ការដកខ្លួនចេញពីប្រទេសនេះដោយសុវត្ថិភាព។លោក ស្ទេហ្វែន ឌូចារិក ( Stephane Dujarric) ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្លែងថា៖«លោក ហ្សង់ព្យែរ  ឡាកគ្រ័រ (Jean-Pierre Lacroix) បានបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសនេះ បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអន្តរកាល រួមទាំងនាយករដ្ឋមន្ត្រី លោក ចូហ្គែល កូកាឡា ម៉ៃហ្គា (Choguel Kokalla Maiga) នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកឡាគ្រ័រ (Lacroix)។លោក ឌូចារិក បាននិយាយថា លោកឡាក្រូអ៊ីក បានពិភាក្សាអំពីមេរៀនដែលបានរៀនក្នុងអំឡុង ដំណាក់កាលទី១នៃការដកខ្លួនចេញរបស់បេសកកម្មនេះដែលរំពឹងថា នឹងត្រូវបញ្ចប់នៅចុងខែនេះ។កងរក្សាសន្តិភាពបានរាយការណ៍ថា កាលពីសប្តាហ៍មុន សមាជិកនៃបេសកកម្មដែលគេស្គាល់ថា បេសកកម្មរក្សាស្ថិរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី(MINUSMA) បានដកចេញពីមូលដ្ឋានតូចៗមួយចំនួនរបស់ពួកគេ នៅក្នុងតំបន់Timbuktu ភាគខាងជើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមហ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
08/18/2026 03:08 PM
កងកម្លាំងប្រដាប់អាវុធយេម៉ែន ធ្វើប្រតិបត្តិការយោធា ១៣៣ លើក ប្រឆាំងនឹងទីតាំងរបស់ក្រុមហ៊ូទី ក្នុង រយៈពេល ២៤ម៉ោង
08/18/2026 03:08 PM
បេសកជន៖ អាហ្វហ្គានីស្ថានចង់ដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថានតាមរយៈការចរចា ជាជាងប្រើកម្លាំង
08/18/2026 03:08 PM
[UPDATE] អ្នក​ស្លាប់​ដោយសារ​ការបាញ់ប្រហារ ក្នុង​វិទ្យាល័យនៅភាគខាងត្បូងហ្វីលីពីន កើន​ឡើង​ដល់ ៤នាក់
08/18/2026 03:08 PM
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ
08/18/2026 03:08 PM
អ៊ីរ៉ាក់នឹងស៊ើបអង្កេតការវាយប្រហារដោយដ្រូនលើការិយាល័យនាយករដ្ឋមន្ត្រីតំបន់ឃើដឌីស្តង់
08/18/2026 03:08 PM
អនុរដ្ឋមន្ត្រីការពារជាតិនិយាយថា ប៉ូឡូញកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមដែលអាចកើតមាន
08/18/2026 03:08 PM
រដ្ឋបាលរាជធានីភ្នំពេញ បន្តស្តារប្រឡាយ និងប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលជាខណ្ឌទី៥ កណ្តាលក្រុងចុងក្រោយគេ
08/18/2026 03:08 PM
នាវាដឹកប្រេងក្រិកត្រូវរងការវាយប្រហារដោយដ្រូនអ៊ុយក្រែន នៅសមុទ្រខ្មៅ ក្បែរកំពង់ផែ Novorossiysk
08/18/2026 03:08 PM
លោក Conor៖ គ្មានលេសត្រូវប្រកែក ក្រោយ ISI ផ្ដល់អ្វីៗគ្រប់យ៉ាង និងចាំអ៊ុតលទ្ធផលនៅចុងរដូវកាល
08/18/2026 03:08 PM