ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកជំនាញផ្នែកអប់រំ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីសុទ្ធតែមានបទពិសោធន៍ និងសក្ដានុពល

2023/08/11 07:17:11 pm        292
ភ្នំពេញ៖ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY ​មើលឃើញ និងជឿជាក់លើ​សមត្ថភាព​បេក្ខភាពថ្នាក់ដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលក្នុង​អាណត្តិទី៧នេះ ដែលសុទ្ធតែជាថ្នាក់ដឹកនាំ​វ័យក្មេងមានបទពិសោធការងារ ​និងការអប់រំខ្ពង់ខ្ពស់ពីក្រៅប្រទេស ដែលអាចដឹកនាំនាវាកម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​រឹតតែខ្លាំង​បន្ថែមទៀត នាពេលខាងមុខ។លោក ម៉ិច សីហា ​បានលើកឡើងតាមរយៈកិច្ចសម្ភាស​ជាមួយទូរទស្សន៍ BTV​ នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣នេះថា ប្រទេសកម្ពុជា ​ក្រោយមការដឹកនាំរបស់សម្ដេចតេជោ ​ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាលអាណត្តិចាស់ ​បានធ្វើឱ្យប្រទេសកម្ពុជា ​មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ​មានការរីកចម្រើនជាបន្តបន្ទាប់។ លោកបន្តថា ​ដូច្នេះតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ប្រទេសកម្ពុជា​ដែលមានស្រាប់ ​នឹងត្រូវបានដឹកនាំអនុវត្តដោយថ្នាក់ដឹកនាំជំនាន់​ក្រោយ​ដែល​មានមត្ថភាព និង​ចំណេះដឹង នឹងធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនរឹតតែខ្លាំងបន្ថែមទៀត​សម្រាប់​អាណត្តិទី៧នេះ។ បើតាមលោក ម៉ិច សីហា​ បច្ចុប្បន្ននេះបញ្ហាសេដ្ឋកិច្ចសាកលនៅកំពុងបន្ត និងមិនទាន់​មានភាព​ច្បាស់លាស់​នៅឡើយ។ប៉ុន្ដែប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់​សម្ដេច​តេជោ​ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ធ្វើឱ្យកម្ពុជា​រក្សា​បាននូវកំណើន​សេដ្ឋកិច្ចល្អប្រសើរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនៅ​ក្នុងប្រទេសកម្ពុជា។សូមជម្រាបថា នៅឆ្នាំ ២០២៣នេះ ​សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ​ ដែលកំណើននេះត្រូវបានគាំទ្រ​ដោយការងើបឡើងវិញ​នៃវិស័យសំខាន់ៗដូចជា វិស័យ​កសិកម្ម វិស័យឧស្សាហកម្ម និង វិស័យសេវាកម្ម។ ​នេះបើ​តាម​លទ្ធផលនៃកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី​នាពេលកន្លងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា

ការដាំក្បាលចុះមករកសមុទ្រនៃយន្តហោះក្រុមហ៊ុន United គឺជាកំហុសអាកាសយានិក

2023/08/11 07:16:58 pm        164
អាមេរិក៖ ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបាននិយាយថា ឧបទ្ទវហេតុកាលពីឆ្នាំ ២០២២ ដែលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានដំាក្បាលចុះ ៧៤៨ហ្វីត មករកមហាសមុទ្រប៉ាស៊ីហ្វិក គឺ បណ្តាលមកពីកំហុសអាកាសយានិក។ នៅក្នុងរបាយការណ៍ចុងក្រោយ ដែលទើបនឹងចេញផ្សាយបានឲ្យដឹងថា គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ បានកំណត់មូលហេតុនៃការដាំក្បាលចុះនៃជើងហោះហើរ ១៧២២ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដោយសារការធ្វេសប្រហេសរបស់អ្នកបម្រើការលើយន្តហោះក្នុងការគ្រប់គ្រងផ្លូវហោះហើរតាមខ្សែហោះរបស់យន្តហោះ បន្ទាប់ពីដាច់ទំនាក់ទំនងជាក់ស្តែង រវាងអាកាសយានិកទាំងពីរជុំវិញទីតាំងសន្ទះស្លាបរបស់យន្តហោះ។ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ បាននិយាយថាឧប្បត្តិហេតុនេះបានកើតឡើងប្រហែលមួយនាទីបន្ទាប់ពីយន្តហោះ Boeing 777 បានចាកចេញពីអាកាសយានដ្ឋាន Kahului នៅរដ្ឋ Hawaii ក្នុងពេលភ្លៀងធ្លាក់ខ្លាំង និងមានភាពច្របូកច្របល់កាលពីថ្ងៃទី ១៨ ខែធ្នូ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជើងហោះហើរដែលមានអ្នកដំណើរ ២៧១ នាក់នៅលើយន្តហោះបានបន្តទៅកាន់គោលដៅរបស់ខ្លួននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយគ្មានបញ្ហាបន្ថែមទៀតនោះទេ។   គណៈកម្មាធិការ និយាយនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រុមយានិកដែលបានបង្ហាញពីការភាន់ច្រលំជុំវិញការកំណត់សន្ទះស្លាបរបស់យន្តហោះ 777 ដែលជាធម្មតាត្រូវបានពង្រីកសម្រាប់ការហោះហើរ និងបន្ថយវិញ ក្នុងអំឡុងពេលហោះឡើង៕

ទីក្រុងចុងឈីង ប្រទេសចិន មានការជូនដំណឹងអំពីសីតុណ្ហភាពខ្ពស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា

2023/08/11 07:14:14 pm        91
ចិន៖ ក្រុមសង្កេតការណ៍នៃទីក្រុងចុងឈីង ភាគនិរតីនៃប្រទេសចិន បានបន្តចេញការជូនដំណឹងពណ៌លឿងទុំសម្រាប់សីតុណ្ហភាពខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទីប្រាំជាប់ៗគ្នា។យោងតាមក្រុមសង្កេតការណ៍ក្រុងនោះបានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតនៅតំបន់ភាគច្រើននៃទីក្រុងនេះលើសពីកម្រិត៣៧អង្សាសេ ចាប់ពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ដល់យប់ថ្ងៃសុក្រ ដោយសីតុណ្ហភាពនោះត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិត៤០អង្សាសេនៅក្នុងតំបន់មួយចំនួនផងដែរ។ទីភ្នាក់ងារនោះបាននិយាយថា ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ទីក្រុងចុងឈីង ភាគខាងលិច និងតំបន់មួយចំនួននៅតាមបណ្តោយទន្លេ Yangtze( យ៉ាងស៊ី) នឹងប្រឈមមុខនឹងហានិភ័យខ្ពស់ពីចំហេះព្រៃ។ ក្រុមមន្ត្រីអនុរក្សព្រៃឈើក្នុងតំបន់បានបង្កើនការល្បាត និងវីដេអូឃ្លាំមើល ហើយក្រុមជំនាញក៏ត្រូវបានបញ្ជូនទៅកាន់តំពន់ព្រៃឈើផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់នៅក្នុងតំបន់សំខាន់ៗ។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួនបួន ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ ពណ៌លឿង និងពណ៌ខៀវ៕

កូរ៉េខាងជើងព្រមានពីការខូចខាតដោយទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិចបានវាយប្រហារកូរ៉េខាងត្បូង និងជប៉ុន

2023/08/11 07:11:45 pm        100
កូរ៉េខាងជើង៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តបោកបក់មកលើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់ទៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីបានវាយប្រហារប្រទេសជប៉ុន ដែលបណ្ដាលឲ្យមានមានអ្នកស្លាប់ និងរបួសមួយចំនួន ដោយធ្វើឱ្យទីក្រុងព្យុង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះការខូចខាតដោយទឹកជំនន់។ព្យុះនេះបានចុះខ្សោយទៅជាព្យុះទំនាបត្រូពិច ខណៈដែលវាឆ្លងចូលប្រទេសកូរ៉េខាងជើងពេញមួយយប់ ហើយកងកម្លាំងយោធា និងក្រុមមន្ត្រីបក្សកាន់អំណាច ត្រូវបានចល័តដើម្បីកាត់បន្ថយផលប៉ះពាល់របស់ព្យុះ ទៅលើសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សជិត១៦.០០០នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែប្រហែលមនុស្សប្រហែល៦០% នៃចំនួននោះ បានត្រឡប់ទៅផ្ទះវិញគិតត្រឹមម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយជើងហោះហើរប្រហែល៣៥០ជើង និងផ្លូវរថភ្លើងចំនួន៤៥០ខ្សែ ត្រូវបានលុបចោល នេះបើយោងតាមក្រសួងមហាផ្ទៃ។ជាមួយនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងការកាប់បំផ្លាញព្រៃឈើដែលធ្វើអោយហានិភ័យទឹកជំនន់កាន់តែធ្ងន់ធ្ងរ ប្រទេសកូរ៉េខាងជើងបាននឹងកំពុងទប់ទល់នឹងព្យុះនេះ ព្រមទាំងប្រឹងប្រែងទប់ទល់ការខូចខាត និងសង្គ្រោះដំណាំផងដែរ។ សារព័ត៌មានកូរ៉េខាងជើង Rodong Sinmun របស់បក្សកំពុងកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមមន្ត្រីត្រូវបានបញ្ជាឱ្យអនុវត្តប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយគ្រប់ពេលវេលា និងរៀបចំផែនការជម្លៀសប្រជាជនផងដែរ៕

សីតុណ្ហភាពឡើងដល់៤៥អង្សាសេ នៅទីក្រុង Cordoba ប្រទេសអេស្ប៉ាញ ខណៈអ្នកទេសចរណ៍កំពុងទប់ទល់នឹងកម្ដៅ

2023/08/11 07:09:26 pm        89
អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានបន្តរងគ្រោះ ដោយសាររលកកម្ដៅលើកទីបីនៃរដូវក្តៅនេះកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ដោយទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឡើងដល់កម្រិត៤០អង្សាសេ (១០៤ហ្វារិនហៃ) នៅក្នុងតំបន់ភាគខាងត្បូង និងមេឌីទែរ៉ាណេមួយចំនួន។ទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឌីជីថល បានកើនឡើងដល់កម្រិត៤៥អង្សាសេ (១១៣ហ្វារិនហៃ) នៅទីក្រុង Cordoba តំបន់ Andalusia ខណៈដែលសីតុណ្ហភាពនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងនេះបានឡើងខ្ពស់ជាង៤១អង្សាសេ ខណៈដែលអ្នកទេសចរទប់ទល់នឹងកម្ដៅដើម្បីរក្សាភាពត្រជាក់ដោយជ្រកក្នុងម្លប់ និងលុបលាងខ្លួនដោយទឹកត្រជាក់ពីប្រភពទឹកជាដើម។បណ្តាប្រទេសនៅអ៊ឺរ៉ុបភាគខាងត្បូងបានកំពុងប្រឈមមុខនឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាក្នុងរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព ជាពិសេសចំពោះមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់ផងដែរ៕

អ្នកជំនាញអាកាសធាតុ៖ គ្រោះរាំងស្ងួតកំពុងបំផ្លិចបំផ្លាញដំណាំនៅតំបន់កណ្ដាលភាគខាងលិចអាមេរិក

2023/08/11 07:06:24 pm        124
អាមេរិក៖ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុកំពុងបង្កបញ្ហាដល់ផលិតកម្មស្បៀងនៅទូទាំងពិភពលោក រួមទាំងនៅតំបន់កណ្តាលភាគខាងលិចរបស់អាមេរិកផងដែរ។ នៅក្នុងរដ្ឋ Wisconsin រដ្ឋ Iowa និងរដ្ឋ Minnesota ដំណាំជាង ៨០% កំពុងប្រឈមមុខនឹងលក្ខខណ្ឌស្ងួតកម្រិតមធ្យម និងខ្លាំង យោងតាមកម្មវិធីត្រួតពិនិត្យគ្រោះរាំងស្ងួតចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (១០ សីហា)។រដ្ឋ Illinois ក៏ត្រូវបានវាយប្រហារដោយគ្រោះរាំងស្ងួតផងដែរ ខណៈកសិករគិតថានោះដោយសារតែបម្រែបម្រួលអាកាសធាតុ។ រដ្ឋនេះមានតំបន់កំពូលចំនួន៥នៅក្នុងប្រទេស សម្រាប់ផលិតកម្មពោតសរុបក្នុងឆ្នាំ២០២២ និងមានតំបន់កំពូលចំនួន១១តំបន់ សម្រាប់ទិន្នផលសណ្តែកសៀង នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក។ទោះបីជាក្រសួងកសិកម្មសហរដ្ឋអាមេរិក (U.S.D.A.) បានព្យាករណ៍ពីទិន្នផលពោត និងសណ្តែកសៀងដំបូងក្នុងឆ្នាំ២០២៣ក៏ដោយ ក៏ក្រុមអ្នកជំនាញនិយាយថា ភស្តុតាងដែលបង្ហាញថាការរំពឹងទុករបស់កសិករនៅតំបន់កណ្ដាលភាគខាងលិចមួយចំនួន ប្រហែលជាធ្លាក់ចុះដោយសារតែកត្តាដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ទោះបីជាកសិករនៅតំបន់កណ្ដាលភាគខាងលិច ធ្វើការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនេះក៏ដោយ ក៏លក្ខខណ្ឌគ្រោះរាំងស្ងួត និងការមិនបន្តធ្លាក់ភ្លៀងធ្លាក់នេះ គឺច្បាស់ណាស់គ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ដោយសារការឡើងកម្ដៅផែនដី៕

នៅសល់១១ថ្ងៃទៀតឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីថ្មី

2023/08/11 07:04:34 pm        201
ភ្នំពេញ៖ នៅសល់ពេលប្រមាណ១១ ថ្ងៃទៀតប៉ុណ្ណោះ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីថ្មី​នៃប្រទេសកម្ពុជា សម្រាប់អាណត្តិទី៧នេះ​ជាផ្លូវការ ខណៈសម្ដេចតេជោ ហ៊ុន សែន ​នឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីវិញម្តង។កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះមហាក្សត្រ ​បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រីថ្មី ​សម្រាប់ដឹកនាំប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះសម្ដេចតេជោ បានប្រកាសថា ​សម្ដេច​នឹងនៅតែបន្តការងារ​ក្នុងមុខនាទី​ផ្សេងទៀត​យ៉ាងតិចត្រឹមឆ្នាំ២០៣៣។ក្នុងជំនួបជាមួយ សមាជិករាជរដ្ឋាភិបាលចាស់ ​និងថ្មី កាលពីម្សិលមិញ ​សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធាន​គណបក្សប្រជាជនកម្ពុជា ​សម្ដេច ​បានស្នើឱ្យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីទាំងអស់ ​ក្នុងអាណត្តិទី៧ថ្មីនេះ ​ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបានច្រើនដើម្បី​ដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងត្រូវខិតខំបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេចតេជោ ​ក៏សូមឱ្យនាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវមន្ត្រីថ្នាក់នយោបាយ ​នៅតាមបណ្ដា ក្រសួង ស្ថាប័នឡើងវិញ ​និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រី​នយោបាយខ្លះៗផងដែរ​ដែលត្រូវ​ទទួលភារកិច្ចថ្មី។ សូមបញ្ជាក់ថា ​អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ​នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ​ខែសីហា តទៅ ​ដោយក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីន​ដឹកនាំថ្មីស្ទើរតែទាំងស្រុង​ ដោយក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ​ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ដែល​ការផ្លាស់ប្តូរ​ជាប្រវត្តិ​សាស្ត្រ​នៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា។ខណៈការផ្លាស់ប្ដូរនេះត្រូវបាន​សម្តេចតេជោ ​ហ៊ុន សែន ​ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវ​ស្ថិរភាពសង្គម និងការអភិវឌ្ឍមួយយូរអង្វែង៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមហ៊ុនអវកាស Virgin Galactic អាមេរិក បានបញ្ជូនអ្នកទេសចរណ៍ទៅកាន់គែមលំហអាកាសជាលើកដំបូង

2023/08/11 07:03:34 pm        82
អាមេរិក៖ ក្រុមហ៊ុនអវកាស Virgin Galactic បានធ្វើការហោះហើរទៅកាន់គែមនៃអវកាសជាមួយនឹងអ្នកទេសចរណ៍ដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកដំណើរទាំងនោះរួមមាន អតីតកីឡាករអូឡាំពិកជនជាតិអង់គ្លេសដែលបានទិញសំបុត្រកាលពី១៨ឆ្នាំមុនម្នាក់ ម្តាយនិងកូនស្រីពីរនាក់មកពីសមុទ្រ ការ៉ាអ៊ីប ព្រមទាំងអាកាសយានិករបស់ក្រុមហ៊ុនម្នាក់ផងដែរ។ យានអវកាស VSS Unity ដែលបាញ់បង្ហោះតាមអាកាសបានហោះត្រឡប់ទៅកន្លែងចុះចតនៅទីលានអវកាសអាមេរិក ក្នុងវាលខ្សាច់រដ្ឋ ញ៉ូវម៉ិកស៊ិចកូ បន្ទាប់ពីការហោះហើររយៈពេលខ្លី ដែលផ្តល់ឱ្យអ្នកដំណើរនូវអារម្មណ៍គ្មានទំនាញផែនដីរយៈពេលពីរបីនាទីផងដែរ។ការហោះហើររបស់អតិថិជនឯកជនលើកដំបូងនេះត្រូវបានពន្យារពេលជាច្រើនឆ្នាំ ហើយភាពជោគជ័យរបស់បេសកម្មនេះមានន័យថាក្រុមហ៊ុន Virgin Galactic របស់លោក Richard Branson ឥឡូវនេះអាចចាប់ផ្តើមផ្តល់ការហោះហើរប្រចាំខែ ដល់លោក Jeff Bezos អគ្គនាយករបស់ក្រុមហ៊ុនយានអវកាស Blue Origin និងលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអវកាស SpaceX នៅក្នុងអាជីវកម្មទេសចរណ៍អវកាសនេះផងដែរ។យាន VSS Unity ដើរដោយថាមពលថ្មបានទម្លាក់ពីលើយន្តហោះដឹកអ្នកដំណើរ ពីលើរដ្ឋ ញ៉ូវម៉ិកស៊ិចកូ នៅវេលាម៉ោង ៩:២០នាទីព្រឹកម៉ោងក្នុងស្រុក ហើយបានដឹកអ្នកដំណើរ៤នាក់នោះ នៅរយៈកម្ពស់ប្រហែល៥៥ម៉ាយ (៨៨,៥១គីឡូម៉ែត្រ)៕

ប្រធានាធិបតីប៉ាឡេស្ទីន និងប្រធានក្រុមហាម៉ាសពិភាក្សាគ្នាអំពីការផ្សះផ្សាផ្ទៃក្នុង

2023/08/11 07:01:00 pm        81
ប៉ាឡេស្ទីន៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាស្មូត អាបាស ( Mahmoud Abbas) និងប្រធានការិយាល័យនយោបាយនៃចលនាតស៊ូឥស្លាម (Hamas) លោកអ៊ីស្មៃ ហានីយេ ( Ismail Haniyeh) កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាអំពីការបញ្ចប់ការបែកបាក់ផ្ទៃក្នុង និងដំណើរការការផ្សះផ្សាផ្ទៃក្នុង។ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ពួកគេ បានពិភាក្សាអំពីការតាមដានលទ្ធផលនៃកិច្ចប្រជុំដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីប កាលពីចុងខែ   កក្កដា នៅពេលដែលក្រុមមេដឹកនាំនៃក្រុមប្រឆាំងប៉ាឡេស្ទីន បានយល់ព្រមបង្កើតគណៈកម្មាធិការមួយ ដើម្បីលើកកម្ពស់កិច្ចសន្ទនា ធ្វើការដើម្បីបញ្ចប់ការបែកបាក់គ្នា និងសម្រេចបាននូវឯកភាពជាតិ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បាននិយាយថា អាបាស និង លោក ហានីយេ បានយល់ព្រមលើតម្រូវការ ដើម្បីពន្លឿនការបង្កើតគណៈកម្មាធិការនេះ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា គណៈកម្មាធិការដែលបានព្រមព្រៀងគ្នា នឹងពិភាក្សាអំពីឯកសារទាំងអស់ ដើម្បីឲ្យវាអាចបង្ហាញលទ្ធផលនៃការពិភាក្សារបស់ខ្លួន មុនពេលកិច្ចប្រជុំបន្ទាប់នៃអគ្គលេខា ធិការ (នៃក្រុមប្រឆាំងប៉ាឡេស្ទីន)។សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមទៀតថា មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការឆ្ពោះទៅមុខដើម្បីនាំប្រជាជនប៉ាឡេស្ទីនកាន់តែជិតស្និទ្ធគ្នា និងសម្រេចបាននូវឯកភាពផ្ទៃក្នុង ដើម្បីពង្រឹងជំហរជាតិរួម ក្នុងការប្រឈមនឹងបញ្ហាប្រឈមពេលបច្ចុប្បន្ន៕

អ្នកព្យាករណ៍៖ ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ មានរហូតទៅដល់៩៥% ខណៈព្យុះសង្ឃរាធំៗមានកំណើនក្នុងឆ្នាំ២០២៣នេះ

2023/08/11 06:58:20 pm        82
អាមេរិក៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានឱកាសច្រើនជាង៩៥% ដែលលក្ខខណ្ឌបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ នឹងគ្របដណ្ដប់ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើឱ្យហានិភ័យនៃរលកកម្ដៅ និងទឹកជំនន់នៅទូទាំងប្រទេសកាន់តែធ្ងន់ធ្ងរ។ ទីភ្នាក់ងារនោះក៏រំពឹងថា នឹងមានរដូវព្យុះអាត្លង់ទិកដ៏គ្រោះថ្នាក់បន្ថែមទៀតនៅឆ្នាំនេះ ដោយបង្កើនចក្ខុវិស័យព្យុះសង្ឃរាអាត្លង់ទិច ដោយសារតែសីតុណ្ហភាពខ្ពស់លើផ្ទៃសមុទ្រផងដែរ។បាតុភូតអាកាសធាតុ ដែលជាការឡើងកំដៅនៃសីតុណ្ហភាពផ្ទៃខាងលើមហាសមុទ្រនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក កំពុងជំរុញឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោករួចទៅហើយ ដោយហានិភ័យត្រូវបានគេមើលឃើញថាខ្ពស់ជាងមុន សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ដែលប្រឈមនឹងការប្រែប្រួលតម្លៃអាហារ ព្រមទាំងថាមពលផងដែរ។ការរំពឹងទុកចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ (CPC) បានឡើងខ្ពស់បន្តិចពីខែកក្កដា ដែលពេលនោះទីភ្នាក់ងារនេះព្យាករណ៍ថា មានឱកាស៩០% នៃបាតុភូតនេះបន្តរហូតដល់រដូវរងា។ កាលពីព្រឹកថ្ងៃដដែលនោះ ការិយាល័យអាកាសធាតុរបស់ប្រទេសជប៉ុនបានព្យាករណ៍ថា ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ ឆ្លងកាត់រដូវរងាអឌ្ឍគោលខាងជើងគឺមានកម្រិត៩០%។ អង្គការឧតុនិយមពិភពលោកបានព្រមានកាលពីខែឧសភាថា បាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ អាចរួមចំណែកដល់កំណើននៃសីតុណ្ហភាពពិភពលោកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM
បែលហ្ស៊ិកបន្តព្យាយាមគ្រប់គ្រងភ្លៀងឆេះព្រៃធំបំផុតជាប់កំណត់ត្រារបស់ខ្លួន
08/18/2026 07:08 PM
WHO៖ ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គៅ នៅអាចគ្រប់គ្រងបាន ក្នុងរយៈពេល ៣ខែ
08/18/2026 07:08 PM
ការវាយប្រហារតាមច្រកអាកាស ៨លើក មានគោលដៅលើមូលដ្ឋានទ័ពអាកាសនៅខេត្ត Idlib ប្រទេសស៊ីរី
08/18/2026 07:08 PM
រុស្ស៊ីនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច នៅមីយ៉ាន់ម៉ា ជា «និមិត្តរូបនៃមិត្តភាព»
08/18/2026 07:08 PM