ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់៖ អារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2023/07/31 09:45:23 pm        93
អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី សម្រាប់សន្តិភាពនៅក្នុងប្រទេសរបស់លោក ចំពេលមានការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៅទីក្រុងគីវ។លោក អានឌ្រី យឺម៉ាក ( Andriy Yermak) ប្រធានបុគ្គលិករបស់លោកប្រធានាធិបតីហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីមកពីប្រទេសជាច្រើន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែមិនបានបញ្ជាក់ថា កិច្ចប្រជុំ នឹងត្រូវធ្វើឡើងនៅពេលណា ឬនៅទីក្រុងណានោះទេ។កាសែត Wall Street Journal ដែលបានរាយការណ៍ជាលើកដំបូងនៅលើកិច្ចប្រជុំកំពូល ដោយដកស្រង់សម្តី «អ្នកការទូតចូលរួមក្នុងការពិភាក្សា» បាននិយាយថា កិច្ចពិភាក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និង៦ ខែសីហា នៅទីក្រុងជេដដាហ៍ (Jeddah) ដោយមានប្រទេសប្រហែល៣០ចូលរួម។សារព័ត៌មាន The Journal បាននិយាយថា មន្ត្រីអ៊ុយក្រែន និងលោកខាងលិចសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ អាចបញ្ចប់នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពមួយនៅចុងឆ្នាំនេះ ដែលមេដឹកនាំពិភពលោក នឹងចុះហត្ថលេខាលើគោលការណ៍រួមគ្នាសម្រាប់ការដោះស្រាយសង្រ្គាមនេះ។

ប្រទេសចិន និងហ្គីយ៉ាន បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដោយព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

2023/07/31 09:42:33 pm        111
ចិន៖ ប្រទេសចិន និងហ្គីយ៉ាន បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ ដោយមានកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដោយក្នុងនោះរួមទាំងពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិកម្មផងដែរ។ក្នុងសេចក្តីប្រកាសដែលត្រូវបានចុះហត្ថលេខា ក្នុងឱកាសនៃដំណើរទស្សនកិច្ចដែលកំពុងតែប្រព្រឹត្តទៅរបស់ប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali នៅប្រទេសចិននោះ ប្រទេសហ្គីយ៉ាន បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ ដោយអះអាងពីគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយប្រទេសចិន រួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអារ្យធម៌សកល។លើសពីនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ ព្រមទាំងបន្តជំរុញកម្មវិធីផ្លាស់ប្តូរនិស្សិតផងដែរ។សូមបញ្ជាក់ថា ប្រធានាធិបតីហ្គីយ៉ាន កំពុងស្នាក់នៅ ក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ដែលក្នុងនោះលោកបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក FISU រដូវក្តៅលើកទី៣១ នៅថ្ងៃទី២៨ ខែកក្កដា ហើយកំពុងបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចនៅអាស៊ីនេះ៕

សង្គ្រាមកំពុងត្រឡប់ទៅរករុស្ស៊ីវិញ បន្ទាប់ពីការវាយប្រហារដោយយានដ្រូននៅទីក្រុងម៉ូស្គូ

2023/07/31 09:35:21 pm        93
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងវិលត្រលប់ទៅរកប្រទេសរុស្ស៊ីវិញ ប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់រដ្ឋធានី គីវ ពីការកំណត់គោលដៅវាយប្រហាររដ្ឋធានីមូស្គូជាមួយនឹងយានដ្រូន ដែលជាការវាយប្រហារចុងក្រោយបង្អស់។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យានដ្រូនចំនួន៣គ្រឿងត្រូវបានស្ទាក់ចាប់កាលពីថ្ងៃអាទិត្យ ប៉ុន្តែអាជីវកម្ម និងផ្សារទំនើបមួយនៅភាគខាងលិចនៃរដ្ឋធានីត្រូវបានវាយប្រហារ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ជាន់ទី៥ និងទី៦នៃអគារកម្ពស់ ៥០ជាន់បានរងការខូចខាត ហើយមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេ។លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា "អ៊ុយក្រែនកាន់តែរឹងមាំ ហើយសង្រ្គាមកំពុងវិលត្រលប់ទៅរកទឹកដីរុស្ស៊ីវិញជាបណ្តើរៗ គឺទៅកាន់មជ្ឈមណ្ឌលនិមិត្តសញ្ញា និងមូលដ្ឋានយោធារបស់រុស្ស៊ី" ។ "នេះគឺជាការជៀសមិនរួច ហើយវាជារឿងធម្មជាតិ និងយុត្តិធម៌ពិតប្រាកដ"។អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយានដ្រូនចុងក្រោយបង្អស់លើរដ្ឋធានីមូស្គូគឺសំដៅលើការប៉ះពាល់ដល់ប្រជាជនរុស្ស៊ី ដែលចាប់តាំងពីវិមានក្រឹមឡាំងបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក៕

មនុស្ស៤នាក់ បានស្លាប់ បន្ទាប់ពីកងកម្លាំងការពារផ្លូវដែកឥណ្ឌាបើកការបាញ់ប្រហារលើរថភ្លើងមួយគ្រឿង

2023/07/31 09:30:50 pm        154
ឥណ្ដា៖កងកម្លាំងការពារផ្លូវដែក (RPF) នៅភូមិ ចាវ៉ាន់ (jawan) ប្រទេសឥណ្ឌា បានបាញ់សម្លាប់មនុស្ស ៤នាក់ នៅលើរថភ្លើងពីទីក្រុងចៃពួរ (Jaipur) ទៅទីក្រុងម៉ុមបៃ (Mumbai) ។ ជនរងគ្រោះរួមមានអ្នករួមដំណើរ៣នាក់ និងជំនួយការអធិការរងកងកម្លាំងការពារផ្លូវដែក RPF ម្នាក់។កម្លាំងការពារផ្លូវដែកលោក Chetan បានបាញ់ជនរងគ្រោះទាំងបួននាក់នោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃចន្ទ ត្រង់ចន្លោះស្ថានីយវ៉ាភី (Vapi)និងស្ថានីយបូរីវ៉ាលី (Borivali)។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបូរីវ៉ាលី។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា ហេតុការណ៍នោះត្រូវបានគេរាយការណ៍នៅលើរថភ្លើងលេខ១២៩៥៦ នៅវេលាម៉ោង ៥:២៣នាទីនៅថ្ងៃទី៣១ ដែកក្កដា ឆ្នាំ២០២៣ ថាមានការបាញ់ប្រហារនៅក្នុងបន្ទប់រថភ្លើង B5 ។ គេបានបញ្ជាក់ថាលោក Chetan ដែលស្ថិតក្នុងកាតព្វកិច្ចអមដំណើរ បានបាញ់ទៅលើអ្នកទទួលខុសត្រូវអមដំណើរឈ្មោះ ASI Tika Ram។ រថភ្លើងបានទីដល់ស្ថានីយ៍ BVI ហើយតាមព័ត៌មានជាមុន ជនរងគ្រោះ៣នាក់ក៏ត្រូវបានរាយការណ៍ផងដែរ បន្ថែមពីលើកងកម្លាំងការពារផ្លូវដែករូបនោះ៕

មនុស្សម្នាក់ស្លាប់ និង៨នាក់ទៀត រងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិចទីក្រុងឈីកាហ្គោ

2023/07/31 09:16:58 pm        82
អាមេរិក៖ យោងតាមនគរបាលក្នុងតំបន់ បានឲ្យដឹងថា ស្ត្រីវ័យ២១ឆ្នាំម្នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិច ទីក្រុង ឈីកាហ្គោកាលពីព្រឹកថ្ងៃអាទិត្យ។ នគរបាលទីក្រុងឈីកាហ្គោ និយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅអំពុងម៉ោង១ រំលងអាធ្រាត ម៉ោងក្នុងតំបន់ នៅដែលមនុស្សច្រើននាក់ ត្រូវបានគេឃើញចញពីរថយន្តJeep (ហ្ស៊ីប) ព័ណ៌ខ្មៅមួយគ្រឿង និងបានចាប់ផ្តើមបាញ់ប្រហារទៅលើក្រុមស្ត្រីកំពុងជួបជុំគ្នា។ អាយុរបស់ជនរងគ្រោះទាំង៩នាក់មានចាប់ពី២០ឆ្នាំដល់៣៣ឆ្នាំ។  អាជ្ញាធរនិយាយថា ស្ត្រីដែលត្រូវបានគេបាញ់ចំមុខ ត្រូវបានប្រកាសថាស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mt. Sinai ។ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានគេបាញ់៨គ្រាប់ចំដងខ្លួន ហើយកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ត្រី៥នាក់ផ្សេងទៀត បានទទួលរងរបួសដោយការបាញ់កាំភ្លើងច្រើនគ្រាប់ ខណៈជនរងគ្រោះ២នាក់រងរបួសត្រូវបញ្ឆិត។ នគរបាលនិយាយថា គ្មាននណាម្នាក់ត្រូវបានឃុំខ្លួននៅឡើយ ហើយឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។  សហរដ្ឋអាមេរិក កំពុងទប់ស្កាត់នូវចំនួនដ៏ច្រើននៃករាបាញ់ប្រហារទ្រង់ទ្រាយធំៗ និងឧបទ្ទវហេតុអំពើហិង្សាដោយអាវុធ។ យោងតាមទិន្នន័យដែលប្រមូលដោយបណ្ណាសា អំពើហិង្សាដោយអាវុធ បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំៗជាង៤១៥លើកនៅក្នុងប្រទេសរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដែលបានកំណត់ថាការបាញ់ប្រហារទ្រង់ទ្រាយធំមួយ ជាឧបទ្ទវហេតុដែលមានមនុស្សយ៉ាងហោចណាស់៤នាក់ត្រូវបានបាញ់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារឡើយ៕

បណ្តឹងទាមទាប្រាក់៤៧៥លានដុល្លារលើទូរទស្សន៍ CNN របស់លោក Trump ត្រូវបានច្រានចោល

2023/07/31 09:09:12 pm        131
អាមេរិក៖ ទូរទស្សន័CNN ពុំបានបរិហាកេរ្តិ៍ លើលោក Donald Trump នោះទេ នៅពេលដែលទូរទស្សន៍នេះ និយាយយោងទៅរកការបញ្ជាក់ការបោះឆ្នោតក្នុង២០២០ ដែលលោកបានបរាជ័យ ខណៈជាការដកស្រង់សម្តីរបស់លោក ថាជាការភូតកុហក់ដ៏ធំ។ កាលពីថ្ងៃសុក្រ ចៅក្រមសហព័ន្ធ បានចេញសេចក្តីសម្រេច ថាការអត្ថាធិប្បាយនោះមិនអាចជាការបរិហារកេរ្ត៍នោះទេ ព្រោះវាជាការបញ្ចេញមតិ។ បណ្តឹងរបស់អតីតប្រធានាធិបតីរូបនេះ បានធ្វើឡើងកាលពីខែតុលាឆ្នំាមុន។ វាបានគូសបញ្ជាក់គំរូចំនួន៥ ដែលបណ្តាញសារព័ត៌មានបានចេញផ្សាយរឿង ឬ ផ្សាយពីការអត្ថាធិប្បាយ ដោយប្រើប្រាស់ឃ្លាកុហក់អំពីភាពបរាជ័យក្នុងការបោះឆ្នោតរបស់លោក Trump។ បណ្តឹងរបស់លោកTrump បានអះអាងថា បណ្តាញទូរទស្សន៍នេះបានប្រើប្រាស់ឃ្លាកុហក់ដ៏ធំក្នុងការប្រដូចលោកដោយចេត្តនាទៅនឹងមេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់ គឺលោក Adolf Hitler( អាដុល អ៊ីត្លែ) ។ អ្នកនាំពាក្យរបស់លោក Trump បានចាប់ចំណុចនោះ ទោះបីក្នុងការថ្លែងក៏ដោយ ហើយទូរទស្សន៍ CNN នឹងត្រូវទទួលខុសត្រូវសម្រាប់ការប្រព្រឹត្តខុសរបស់ពួកគេមកលើអតីតប្រធានាធិបតី។ទូរទស្សន៍ CNN ជាគោលដៅដ៏ពេញចិត្តរបស់លោក Trump ជាយូរមកហើយ ជាអ្នកដែលតែងតែនិយាយវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយដែលលោកមិនពេញចិត្ត៕

ពលរដ្ឋទន្ទឹងរង់ចាំមើលការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ​ខណៈបក្សប្រជាជននឹងបន្តដឹកនាំរដ្ឋាភិបាល អាណត្តិទី៧

2023/07/31 09:04:57 pm        103
ភ្នំពេញ៖ បណ្តាពលរដ្ឋមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានបង្ហាញការគាំទ្រ និងមានការទន្ទឹងរងចាំមើលដំណើរការតែងតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ សម្រាប់អណត្តិទី៧ នៃរដ្ឋសភាជាតិ។ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែកក្កដានេះ ​ថ្លែងថា ​យើងមានសប្បាយរីករាយខ្លាំង ខណៈ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ បានប្រកាសគាំទ្រ ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ​សម្រាប់អណត្តិទី៧នេះ ឃើញថា ​ប្រទេសជាតិមានស្ថានភាព​សន្តិសុខ​ សណ្តាប់ធ្នាប់ ​និងមានសភាព​ស្ងប់ស្ងាត់​ល្អប្រសើរ ​ពលរដ្ឋចេញប្រកបរបរ និង​មានភ្ញៀវ​ទេសចរជាតិ ​អន្តរជាតិអញ្ជើញដើរទស្សនាកម្សាន្តជាធម្មតា ​ហើយយើងក៏មានការទន្ទឹងរង់ចាំខ្លាំង​ណាស់ដែរ ចង់មើលទិដ្ឋភាពប្រវត្តិសាស្ត្រថ្មី ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសមាសភាព គណៈរដ្ឋមន្ត្រីថ្មីផងដែរ។សូមបញ្ជាក់ថា ​នៅក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ​កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ​មាន​ពលរដ្ឋអញ្ជើញទៅបោះឆ្នោត​មាន​ប្រមាណជាង ​៨លាន២សែននាក់ ដែលស្មើនឹង ៨៤.៥៨% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជី​បោះឆ្នោតសរុប​ប្រមាណ​ជាង ៩លាន៧សែននាក់ ​ហើយ​ក៏ជា​តួលេខ​ខ្ពស់​បំផុត ​ជាង​បណ្តា​ការ​បោះឆ្នោតនៅក្នុងឆ្នាំអាណត្តិនានា​កន្លងមកដែរ៕អត្ថបទ ស៊ុម សុខជា

ជនអន្តោប្រវេសន៍ មិនត្រូវបានរារាំងដោយរបាំងបណ្តែតទឹកឆ្លងកាត់ទន្លេ Rio Grande នោះទេ

2023/07/31 09:04:49 pm        172
អាមេរិក៖ ជនអន្តោប្រវេសន៍ បានបន្តឆ្លងកាត់ទន្លេ ( រីយ៉ូ ហ្ក្រានដេ) Rio Grande កាលពីថ្ងៃសៅរ៍ ទោះបីជាមានរបាំងពោងបណ្តែតទឹក ត្រូវបានដាក់នៅនឹងកន្លែងដោយរដ្ឋតិចសាស់ដើម្បីរារាំងពួកគេក៏ដោយ។ វីដេអូថតដោយយានដ្រូន បានបង្ហាញពីជនអន្តោប្រវេសន៍ដើរឆ្លងកាត់ខ្សែលួសបន្លាប្រវែងជាច្រើនម៉ាយស៍ ស្វែងរកចំណុចចូលទៅកាន់សហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដើម្បីប្រគល់ខ្លួនដល់សមាជិកឆ្មាំជាតិរបស់កងទ័ព និង ក្រសួងនគរបាលសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។  អាជ្ញាធរនៅរដ្ឋតិចសាស់ បានចាប់ផ្តើមតម្លើងរបាំងបណ្តែតទឹកនៅកណ្តាលទន្លេជិតទីក្រុង Eagle Pass បង្កឲ្យមានការត្អូញត្អែរផ្នែកការទូតពីប្រទេសម៉ិកស៊ិក។ ក្នុងប៉ុន្មានខែថ្មីៗនេះ កងទ័ពឆ្មាំជាតិរដ្ឋតិចសាស់ បានដាក់ពង្រាយខ្សែបន្លាលួស ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា រដ្ឋតិចសាស់មិនបានពិគ្រោះយោបល់ជាមួយមន្ត្រីសហព័ន្ធនោះទេ នៅមុនពេលតម្លើងពោងបណ្តែតទឹក ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដាក់បណ្តឹងប្តឹងរដ្ឋតិចសាស់ជុំវិញការតម្លើងរបាំងបណ្តែតទឹករបស់រដ្ឋនេះ៕

ភោជនីយដ្ឋានជប៉ុននៅចិន ព្រួយបារម្ភពីផលប៉ះពាល់សុខភាពខណៈការបញ្ចេញទឹកកង្វក់រោងចក្រ Fukushima

2023/07/31 09:02:18 pm        120
ចិន៖ មានរយៈពេលជាង៣សប្តាហ៍ ចាប់តាំងពីប្រទេសចិន បានបង្កើនការត្រួតពិនិត្យ លើការនាំចូលអាហារ  ជប៉ុនជុំវិញការព្រួយបារម្ភពីសារធាតុវិទ្យុសកម្ម ប៉ុន្តែលោក Kazuyuki Tanioka បានព្រួយបារម្ភរួចទៅហើយសម្រាប់អនាគតនៃភោជនីយដ្ឋានអាហារស៊ូស៊ីដ៏ទំនើបនៅទីក្រុងប៉េកាំង។ ដូចជាភោជនីយដ្ឋភាគច្រើន នៅក្នុងប្រទេសចិន ភោជនីយដ្ឋាន Toya ដែលមានអាយុកាល៨ឆ្នាំ របស់លោក Tanioka បានតស៊ូរយៈពេលច្រើនឆ្នាំពីការរឹតត្បិតជំងឺ Covid-19 ដែលទើបតែបានបន្ធូរបន្ថយកាលពីចុងឆ្នាំកន្លងទៅនេះ។ ពេលនេះ វាកំពុងប្រឈមនឹងកង្វះទាំងអតិថិជន ទាំងអាហារសមុទ្រ នៅមុនពេលផែនការរបស់ប្រទេសជប៉ុនបញ្ចេញទឹកកង្វក់មានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅសមុទ្រ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលទទួលរងដោយគ្រោះមហន្តរាយ។ ចុងភៅភោជនីយដ្ឋានមានអាយុ៤៩ឆ្នំមកពីតំបន់ Kumamoto ប្រទេសជប៉ុនភាគខាងត្បូង បាននិយាយថា ខ្ញុំពិតជាមានការព្រួយបារម្ភអំពីថាតើយើងអាចនៅបន្តឬយ៉ាងណា។ ការដែលមិនអាចនាំចូលបាននូវគ្រឿងផ្សំអាហារ គឺជាជីវិតពិតប្រាកដ ឬស្ថានភាពស្លាប់សម្រាប់ពួកយើង។ ប្រទេសចិន គឺជាអ្នកនាំចូលអាហារសមុទ្រជប៉ុនធំបំផុត។ ភ្លាមៗបន្ទាប់ពីរលកយក្សស៊ូណាមិ និងរញ្ជួយដី ឆ្នាំ២០១១ បានបំផ្លាញរោងចក្រ Fukushima ដែលប្រទេសនេះបានហាមឃាត់ការនាំចូលអាហារនិងផលិតផលកសិកម្មមកពីខេត្តចំនួន៥របស់ជប៉ុន។ ក្រោយមកទៀត ប្រទេសចិន បានពង្រីកបម្រាមរបស់ខ្លួន ដែលបច្ចុប្បន្នគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តសរុបចំនួន៤៧ របស់ប្រទេសជប៉ុន។ ការរឹតត្បិតការនាំចូលចុងក្រោយ ត្រូវបានដាក់នៅក្នុងខែនេះ បន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច។ ប្រទេសចិន បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដែលបានប្រឈមមុខការប្រឆាំងនៅក្នុងប្រទេស ដោយនិយាយថា ការបញ្ចេញទឹកកង្វក់នេះបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ និងសុខភាពមនុស្ស។

ប្រទេសស៊ូដង់បន្ថែមការបិទផ្លូវអាកាស រហូតដល់ពាក់កណ្តាលខែសីហា ក្នុងពេលមានជម្លោះ

2023/07/31 08:55:53 pm        150
ស៊ូដង់៖ អាកាសយានដ្ឋានអន្តរជាតិ Khartoum នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បានបន្ថែមរយៈពេលនៃការបិទផ្លូវអាកាសរបស់ប្រទេសស៊ូដង់ រហូតដល់ថ្ងៃទី១៥ ខែសីហា ដោយលើកលែងតែជំនួយមនុស្សធម៌ និងការហោះហើរជម្លៀសប៉ុណ្ណោះ។ផ្លូវអាកាសរបស់ប្រទេសស៊ូដង់ ត្រូវបានបិទចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចគ្នា នៅពាក់កណ្តាលខែមេសា ដោយសារប្រព័ន្ធបង្ហាញទិសផ្លូវអាកាស នៅអាកាសយានដ្ឋាន ត្រូវបានប៉ះពាល់ដោយជម្លោះ រវាងក្រុមពួក ដែលមានសង្រ្គាមជាមួយគ្នា។យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៣.០០០នាក់ និងជាង ៦.០០០នាក់ រងរបួស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM