ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកតវ៉ាប៉ាគីស្ថានទាមទារឲ្យកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយស៊ុយអែតជុំវិញការដុតគម្ពីរកូរ៉ាន

2023/07/24 04:50:41 pm        298
ប៉ាគីស្ថាន៖ សកម្មជនប្រមាណ៣ពាន់នាក់ មកពីគណបក្ស Jamiat-e-Ulema Islam ( ចាមីអាត-អ៊ី-អ៊ូឡេម៉ា ឥស្លាម) បានចេញធ្វើបាតុកម្មនៅទីក្រុងកំពង់ផែ Karachi ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាការដុតគម្ពីកូរ៉ានថតចម្លង ធ្វើឡើងដោយអ្នកនយោបាយស្តាំនិយមម្នាក់ នៅក្នុងប្រទេសស៊ុយអែត។ ការដុតគម្ពីរកូរ៉ាន ត្រូវបានអនុវត្តដោយលោក Rasmus Paludan មេដឹកនាំគណបក្សនយោបាយស្តាំនិយមដ៏រឹងរុស នៅខាងក្រៅស្ថានទូតទួរគីក្នុងទីក្រុង Stockholm កាលពីថ្ងៃទី២១ ខែមករា។ការអនុញ្ញាតរបស់លោក Paludan ទទួលបានពីនគរបាល ដែលការតវ៉ារបស់លោកត្រូវបានធ្វើឡើងប្រឆាំងសាសនាអ៊ីស្លាម ហើយជាអ្វីដែលខ្លួនចាត់ទុកថាជាការប៉ុនប៉ងរបស់ប្រធានាធិបតីទួរគីលោក Tayyip Erdogan ចំពោះឥទ្ធិពលសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសស៊ុយអែត។មេដឹកនាំជាច្រើន កំពុងថ្លែងទៅកាន់ក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឲ្យកាត់ផ្តាច់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសស៊ុយអែត៕

សង្រ្គាមស៊ូដង់ បានឈានចូលដល់ថ្ងៃទី១០០ ខណៈការប៉ុនប៉ុងសម្របសម្រួលបញ្ចប់ជម្លោះបរាជ័យ

2023/07/24 04:46:40 pm        172
ស៊ូដង់៖ ការប៉ះទង្គិចគ្នាបានរាលដាលដល់តំបន់ជាច្រើនរបស់ប្រទេសស៊ូដង់នៅថ្ងៃទី១០០នៃសង្រ្គាមនេះ កាលពីថ្ងៃអាទិត្យ ខណៈការប៉ុនប៉ងសម្របសម្រួលដោយប្រទេសក្នុងតំបន់ និងមហាអំណាចអន្តរជាតិ បរាជ័យក្នុងការត្រួសត្រាយផ្លូវបញ្ចប់ជម្លោះដែលចេះតែរីកធំ។ ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា ខណៈកងទ័ពនិង កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានព្យាយាមដណ្ដើមអំណាច ចាប់តាំងពីនៅពេលដែលមនុស្សជាង៣លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន រួមទាំងមនុស្សជាង៧០ម៉ឺននាក់ ដែលបានរត់គេចខ្លួនចេញទៅកាន់បណ្ដាប្រទេសជិតខាង។  យោងតាមក្រសួងសុខាភិបាល មនុស្សចំនួន ១.១៣៦នាក់ បានស្លាប់ ទោះបីជាក្រុមមន្ត្រីជឿថាចំនួនពិតប្រាកដមានច្រើនជាងនេះក៏ដោយ។ ទាំងកងទ័ព ទាំង RSF មិនអាចដណ្តើមយកជ័យជម្នះបានទេ ស្របពេលក្រុមកងកម្លាំងRSF បង្កើនការវាយប្រយុទ្ធនៅលើដីក្នុងរដ្ឋធានីខាទុំ( Khartoum) ប្រឆាំងនឹងកម្លាំងទ័ពអាកាស និងកាំភ្លើងធំ។ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលនៅក្នុងរដ្ឋធានី បានដួលរលំដោយផ្នែក ខណៈការវាយប្រយុទ្ធគ្នាបានរាលដាលពាសពេញភាគខាងលិច ពិសេសបានបំផ្លិចបំផ្លាញក្នុងតំបន់ដាហ្វួរ(Darfur) ព្រមទាំងភាគខាងត្បូង ជាទីដែលក្រុមឧទ្ទាម SPLM-N បានព្យាយាមដណ្ដើមដែនដីមកវិញ៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចរាល់ហើយ

2023/07/23 03:15:22 pm        840
កណ្ដាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យ​លេខ ១៦៩៧ ​ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕

រដ្ឋបាលលោក Biden ព្រមានរដ្ឋតិចសាស់អំពីរបាំងបណ្តែតទឹកនៅព្រំដែន

2023/07/22 08:42:48 pm        410
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រាប់រដ្ឋតិចសាស់ថា របាំងបណ្តែតទឹកនៃពោងប៉ុនៗបាល់នៅលើទន្លេ Rio Grande បានបំពានលើច្បាប់សហព័ន្ធ និងបង្កើនការព្រួយបារម្ភផ្នែកមនុស្សធម៌សម្រាប់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលឆ្លងចូលមកពីប្រទេសម៉ិកស៊ិក។រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អភិបាលរដ្ឋគណបក្សសាធារណរដ្ឋលោក Greg Abbott ថារបាំងដែលបានដំឡើងនៅខែនេះនៅជិតទីក្រុងព្រំដែន Eagle Pass រដ្ឋតិចសាស់ គឺខុសច្បាប់ នៅក្នុងលិខិតមួយច្បាប់ចុះកាលបរិច្ឆេទកាលថ្ងៃព្រហស្បតិ៍ ហើយបានទទួលដោយសារព័ត៌មាន AP ។លិខិតនោះបានសរសេរថា របាំងបណ្តែតទឹកបង្កហានិភ័យដល់ការធ្វើនាវាចរណ៍ ព្រមទាំងសុវត្ថិភាពសាធារណៈនៅក្នុងទន្លេ Rio Grande ហើយវាបង្ហាញពីក្តីបារម្ភផ្នែកមនុស្សធម៌ ដែលជូនដំណឹងដល់រដ្ឋថា ក្រសួងយុត្តិធម៌មានបំណងប្តឹង ប្រសិនបើរបាំងនោះមិនត្រូវបានដកចេញ។ការិយាល័យរបស់លោក Abbott ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេកាលពីថ្ងៃសុក្រ ប៉ុន្តែនៅលើបណ្តាញ Twitter អភិបាលរដ្ឋបានសរសេរថារដ្ឋ Texas កំពុងមានចំណាត់ការក្នុងសិទ្ធិរបស់ខ្លួន។

ការិយាល័យបោះឆ្នោតនៅខេត្តកណ្តាល ត្រូវបានរៀបចំរួចរាល់រង់ចាំពលរដ្ឋបោះឆ្នោត នៅថ្ងៃស្អែក

2023/07/22 06:53:00 pm        516
កណ្ដាល៖ ការិយាល័យបោះឆ្នោត នៅក្នុងខេត្តកណ្ដាល មកដល់ពេលនេះ គឺត្រូវបានរៀបចំរួចរាល់អស់ហើយ នៅតាមសាលារៀន និងតាមវត្តអារាមមួយចំនួនទៀត សម្រាប់ពលរដ្ឋធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃស្អែកនេះ។លោក ស្វាយ សិទ្ធី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាល បានឱ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃនេះ ​គឺគ្រប់មន្ត្រីការិយាល័យបោះឆ្នោតទាំងអស់ បាន​យកសម្ភារៈមួយចំនួន ​ពីស្នាក់ការគណៈកម្មការ ទៅដំឡើងរៀបចំនៅក្នុងបន្ទប់ការិយាល័យ​បោះឆ្នោតរបស់ខ្លួន ​លើកលែងសម្ភារៈបីមុខ ដូចជា ទឹកខ្មៅ ​សន្លឹកឆ្នោត និងត្រា គឺនៅមិនទាន់​ប្រគល់​ទៅតាមការិយាល័យ ​បោះឆ្នោតនោះទេ ​និងមានក្រុមសមត្ថកិច្ចការពារតឹងរឹង ។ទន្ទឹមនឹងការិយាល័យបោះឆ្នោត ​កំពុងត្រូវបានរៀបចំនោះ ​ក៏មានពលរដ្ឋទៅមើលឈ្មោះ មើលទី តាំងបោះឆ្នោតរបស់ខ្លួនផងដែរ ។ ពលរដ្ឋបានថ្លែងថា ​ឆ្លងកាត់ការបោះឆ្នោតច្រើនលើក​ច្រើន​សារមក គឺយើងទាំងអស់គ្នាមិនមានពិបាកស្វែងរកបន្ទប់ការិយាល័យបោះឆ្នោតនោះទេ។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានឲ្យដឹងថា ​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ គ.ជ.ប រៀបចំទីតាំងការិយាល័យបោះឆ្នោត ​ប្រមាណជាង ២ម៉ឺនការិយាល័យ នៅទូទាំង​ប្រទេស និងមានមន្ត្រីគ.ជ.ប បម្រើការនៅតាមការិយាល័យបោះឆ្នោត ​ប្រមាណជាង ១៤ម៉ឺននាក់ ចាំទទួលពលរដ្ឋប្រមាណ៩លាន៧សែននាក់ អញ្ជើញចូលរួមបោះឆ្នោត៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសម

2023/07/22 06:49:45 pm        410
ភ្នំពេញ៖ ប្រតិភូសង្កេតការណ៍អន្តរជាតិចំនួន៨៥នាក់ក្នុងចំណោមជាង ៤០០ នាក់ មកពីប្រទេសជាច្រើន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម។ក្នុងឱកាសដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសំដែងការគួរស មនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បើតាមឯកឧត្ដម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមពិនិត្យ តាមដាន និងសិក្សាដកយកបទពិសោធន៍នៃការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ដែលបង្ហាញអំពីការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។សម្ដេចតេជោមានប្រសាសន៍បន្តថា សម្ដេចបានសង្កេតឃើញថាអ្នកសង្កេតការណ៍អន្តរជាតិដែលមកមើលការបោះឆ្នោតនៅកម្ពុជាលើកនេះគឺមានចំនួនយ៉ាងច្រើន ជាងកាលពីការបោះឆ្នោតកន្លងទៅ ហើ យអ្នកសង្កេតការណ៍ទាំងអស់នឹងតាមដានមើលការបោះឆ្នោតនៅថ្ងៃស្អែក នៅតាមទីកន្លែងបោះឆ្នោតនានាដោយសេរីហើយនឹងឃើញភាពជាក់ស្តែងនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា។សម្ដេចក៏បានអនុញ្ញាតឱ្យតំណាងប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ លើកឡើងពីការចាប់អារម្មណ៍ផង ដែរ ដោយគណៈប្រតិភូទាំងអស់សុទ្ធតែបានបង្ហាញនូវការចាប់អារម្មណ៍ ចំពោះសភាពការយ៉ាងល្អប្រ សើរនៅកម្ពុជា ជាពិសេសការរីកចម្រើននៅកម្ពុជា។ គណៈប្រតិភូទាំងនេះ មានមួយចំនួនធ្លាប់បានមកមើលការបោះឆ្នោតលើកមុនៗ និងមួយចំនួនទៀតក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ បណ្ដាប្រតិភូទាំងអស់បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងលឿន ទាំងខាងនយោបា យ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជាពិសេសអគារខ្ពស់ៗ ផ្លូវល្អស្អាត សណ្ដាប់ធ្នាប់ហើយប្រជាជនរស់នៅមានទឹកមុខរីករាយ ដែលបង្ហាញពីការរស់នៅប្រកបដោយជីវភាពកាន់តែល្អប្រសើរជាលំដាប់។ក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានពន្យល់អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងទៀងទាត់ជារៀងរាល់ប្រាំឆ្នាំម្ដង ដែលនេះបង្ហាញពីប្រទេសមួយ ដែលបានបោះឆ្នោតជាទៀងទាត់តាមការកំណត់ ហើយដែលគណបក្សនយោបាយនានាមានពេលវេលាគ្រប់គ្រាន់ គឺរយៈពេល៥ឆ្នាំសម្រាប់រៀបចំការចូលរួមក្នុងការបោះឆ្នោត។ សម្ដេចក៏បានជម្រាបជូនប្រតិភូអំពីអ្នកបន្តវេនវ័យក្មេង ដែលអនុ ញ្ញាតឲ្យអ្នកជំនាន់ក្រោយដែលមានកា រសិក្សាបានខ្ពង់ខ្ពស់ ទាំងផ្នែកបច្ចេកវិទ្យា ឌីជីថលបានបន្តដឹក នាំបន្ទាប់ពីអ្នកជំនាន់មុន ដែលទាំងអស់នេះគឺជាការត្រៀម ដើម្បីបន្តនិរន្តរភាពទាំងស្ថិរភាពនយោបា យ និងសេដ្ឋកិច្ច ចៀសវាងការរំជើបរំជួលឬ សង្គ្រាមដែលនាំឲ្យខូចខាត និងប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។គណៈប្រតិភូទាំងអស់បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការដឹកនាំប្រទេសដ៏ម៉ឺងម៉ាត់ ម៉ត់ ចត់របស់សម្ដេច ដោយបានប្រែក្លាយប្រទេសពីសង្គ្រាមមកសន្តិភាព ពីការបែកបាក់មករួបរួមគ្នាជាធ្លុងមួយ និងបានជូនពរសម្ដេចតេជោ និងប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រា ប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះ៕ដោយ៖ មុត សុទ្ធ

គ.ជ.ប បន្តធ្វើបទបង្ហាញដល់អ្នកសង្កេតការណ៍អន្តរជាតិអំពីនីតិវិធីដំណើរការបោះឆ្នោតនៅកម្ពុជា

2023/07/22 06:42:15 pm        349
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ នេះបន្ត ដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញស្តីពីនីតិវិធីនៃដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល តួនាទីអ្នកសង្កេតការណ៍បោះឆ្នោត អំឡុងពេលដំណើរការបោះឆ្នោត និងការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតជូនអ្នកសង្កេតការណ៍អន្តរជាតិនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងមានការ​ចូលរួម​ពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ៤០ នាក់​ មកពីបណ្ដាប្រទេសនានា ដូចជា​ប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម ​សិង្ហបុរី ថៃ ឡាវ ​ឥណ្ឌូណេស៊ី ចិន ទីម័រខាងកើត និងហ្វីលីពីន ជាដើម។ ជាកិច្ចចាប់ផ្ដើមឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប ថ្លែងទៅកាន់អ្នករាយការណ៍អន្តរជាតិ​ស្ដីពីនីតិវិធី​នៃដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម បានថ្លែងអំណរគុណដល់អ្នកសង្កេតការអន្តរជាតិទាំងអស់​ដែលបានទទួលយក​ការអញ្ជើញ​មកចូលរួមធ្វើជាអ្នកសង្កេតការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ស្អែកនេះ។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលបានមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ សុទ្ធតែជាអ្នកជំនាញខាងការបោះឆ្នោត ដូច្នេះអ្នកសង្កេតការណ៍ទាំងនេះនឹងចូលរួមពិនិត្យមើលលើ​ដំណើរការនៃការបោះឆ្នោតក្នុងប្រទេសកម្ពុជាលើនីតិវិធីនៃដំណើរការបោះឆ្នោត​ ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល និងការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតជាដើម។ សូមជម្រាបថា ​នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុង​ប្រទេសកម្ពុជា ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ក្រុមអ្នកសង្កេត​ការណ៍​អន្តរជាតិជាង ៤០០ នាក់ មកជាង ៦០ ប្រទេស ​និងស្ថាប័នបានចូលរួមធ្វើជាអ្នក​សង្កេតការណ៍​ផ្ទាល់​ដើម្បីបង្ហាញពីតម្លាភាព​ និងលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនៅកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

រថយន្តក្រុង៣៥០គ្រឿងបានដាក់ឱ្យប្រើប្រាស់ សម្រាប់ដឹកពលរដ្ឋឥតគិតថ្លៃ ទៅចូលរួមបោះឆ្នោត

2023/07/22 06:13:43 pm        568
ភ្នំពេញ៖ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្ត​ក្រុង​សាធារណៈចំនួន ៣៥០គ្រឿង​ សម្រាប់បម្រើដល់ការដឹកជញ្ជូន​កម្មករកម្មការិនីរោងចក្រ ក៏ដូចជាបងប្អូន​ប្រជាពលរដ្ឋទូទៅទាំងអស់ ធ្វើដំណើរទៅស្រុកកំណើត​នៅតាមបណ្តាខេត្តនានា​ដោយឥតគិតថ្លៃ ​ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ស្អែកនេះ ។ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ឱ្យដឹងថា ក្រៅពីរថយន្ត៣៥០គ្រឿង ដែលបានរៀបចំប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករ ​និងពលរដ្ឋខាងលើនោះ រដ្ឋបាលរាជធានី​ភ្នំពេញ​ក៏បានត្រៀងរថយន្តសាគួរបន្ថែមចំនួន៥០គ្រឿងទៀតផងដែរ ដើម្បីជាតម្រូវការប្រើប្រាស់​អោយបានគ្រប់គ្រាន់​ ប្រសិនបើមានការខ្វះខាត ។ ឯកឧត្តម បន្តថា ក្នុងនោះអាជ្ញាធរ​ បានរៀបចំទីតាំងចំណតចំនួន១០កន្លែង ​សម្រាប់កម្មករ និង​ពលរដ្ឋទូទៅ ទៅទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីធ្វើដំណើរទៅស្រុកកំណើត​ចូលរួម​បោះឆ្នោត ។កម្មករកម្មការិនី និងពលរដ្ឋដែលទៅទទួលសេវា ​នៃការជិះរថយន្តឥតគិតថ្លៃ បានបង្ហាញក្តីរំភើប​រីករាយ​ដែលបានជិះរថយន្តក្រុងស្អាត​ធំទូលាយ ​និងមានផាកសុខភាព​ ដើម្បីធ្វើដំណើរ​ទៅស្រុកកំណើត​ចូលរួមបោះឆ្នោត ។ ក្នុងនោះពួកគាត់ ​ក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែ​គិតគូរដល់កម្មករកម្មការិនីតាមរោងចក្រទាំងអស់ ​ក៏ដូចជាពលរដ្ឋទូទៅ ដោយ​ជួយសម្រួល​ការដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលវាបានជួយកាត់បន្ថយការចំណាយ​ប្រាក់កាស​ច្រើនក្នុងការធ្វើដំណើរទាំងទៅ និងមក ។ សូមបញ្ជាក់ថា ​ទីតាំងចំណតរថយន្តក្រុងទាំង១០កន្លែង រួមមាន ៖ ទីតាំងទល់មុខបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នំពេញ, ទីតាំងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ , ទីតាំងសួនឧស្សាហកម្មកាណាឌីយ៉ា , ទីតាំងផែស្ងួតសូងួន , ទីតាំងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ , ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤មុខរោងចក្រហេនសឺវេន & អតីតរោងចក្រខាំបូហេនសាំ ( បុរីសែនមនោរម្យ ) , ទីតាំងផ្លូវ៦០ម៉ែត្រ ( អតីតស្តុបក្រុមហ៊ុនមែកសឺដេស ) , ទីតាំងតំបន់សេដ្ឋកិច្ចភ្នំពេញរ៉ូយ៉ាល់ , ទីតាំងរង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ), និងទីតាំងចំណតរថយន្តក្រុងសួនច្បារឫស្សីកែវ ៕ អត្ថបទ » លីហេង 

និស្សិតអ៊ីរ៉ង់ថ្កោលទោសការដុតគម្ពីកូរ៉ានតាមផែនការនៅប្រទេសស៊ុយអែត

2023/07/22 05:10:09 pm        168
និស្សិតអ៊ីរ៉ង់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតស៊ុយអែត ក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃសុក្រ បន្ទាប់ពីការដុតគម្ពីកូរ៉ានតាមផែនការនៅទីក្រុង Stockholm ។នៅក្នុងព្រឹត្តិការណ៍ដែលបានគ្រោងទុកនៅរដ្ឋធានីប្រទេសស៊ុយអែតកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា អ្នកតវ៉ាពីរនាក់បានទាត់ និងបំផ្លាញផ្នែកខ្លះនៃសៀវភៅដែលពួកគេនិយាយថាគឺជាគម្ពីកូរ៉ាន ប៉ុន្តែមិនបានដុតវាចោលនោះទេ។ប្រសិនបើការដុតបានកើតមានបន្តទៅមុខ វានឹងក្លាយជាការដុតលើកទីពីរនៅក្នុងប្រទេសស៊ុយអែតក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។គម្ពីកូរ៉ាន ដែលជាឯកសារសាសនាកណ្តាលរបស់សាសនាឥស្លាម ត្រូវបានពលរដ្ឋមូស្លីមជឿថាជាការប្រកាសពីព្រះ។ ក្រុមបាតុករនៅក្នុងទីក្រុងតេអេរ៉ង់ បានថ្កោលទោសអ្វីដែលពួកគេនិយាយថាជាការប្រមាថគម្ពីកូរ៉ាននៅប្រទេសស៊ុយអែត ដោយដុតទង់ជាតិអាមេរិក និងគប់ស៊ុតទៅកាន់អគារស្ថានទូត។ប្រទេសស៊ុយអែត បានឃើញការដុតគម្ពីកូរ៉ានជាច្រើនលើកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលភាគច្រើនធ្វើឡើងដោយសកម្មជនស្តាំនិយម និងប្រឆាំងមូស្លីម។

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្ដាល ដឹកនាំសមាជិកបក្សជាង ៥ពាន់នាក់ ហែក្បួនក្នុងថ្ងៃបិទយុទ្ធនាការ

2023/07/21 10:21:34 pm        190
កណ្ដាល៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៥ ០០០នាក់។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្តកណ្ដាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិការ និងប្រជាពលរដ្ឋគណបក្ស​ប្រជាជនកម្ពុជា ចំនួនប្រមាណ ៥ពាន់នាក់ ក្នុងនោះឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋដែលជា​ម្ចាស់ឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ​និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមាន​លេខរៀងទី ១៨ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍ បន្ថែមទៀត ជាពិសេសការរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ព្រោះប្រទេសមាន​សុខសន្តិភាព គឺមានការអភិវឌ្ឍ និងធ្វើឲ្យប្រជាពលរដ្ឋមាន ជីវភាពកាន់តែធូធារ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ដូចបងប្អូនបានឃើញស្រាប់ហើយថា ​រាជរដ្ឋាភិបាលនៅក្នុង​អាណត្តិមុនៗ ​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ គឺបានគិតគូរណាស់អំពីការរស់នៅរបស់​ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​ ក្នុងនោះការអភិវឌ្ឍ​ផ្នែកចំណេះដឹង បានជួយយុវជនកម្ពុជា ​ដែលជា​យុវជន​ពោរពេញ​ទៅដោយសក្តានុពល ​បានចូលរួមជាមួយសង្គម ​និងការបញ្ចេញមតិយោបល់​ផ្សេងៗ ដូច្នេះនាឱកាសបោះឆ្នោតខាងមុខ​ យុវជនត្រូវជួយ​គៀងគរ និងបង្ហាញដល់ប្រជាពលរដ្ឋ​អំពីការគិតគូ ​និងយុទ្ធសាស្រ្តគោលនយោបាយ ​របស់គណបក្ស ​និងត្រូវរួមចិត្ត រួមកម្លាំង រួមសកម្មភាព ​ពុះពារសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្ត ​តាមយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន កម្ពុជា ​គឺពង្រីកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី ៧ ដោយឈរមូលដ្ឋាន​ជោគជ័យជាបន្តទៀត ។ក្នុងពិធីនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានយកឱកាសនៃថ្ងៃបិទយុទ្ធនាការ សម្តែងនូវអំណរគុណ, ការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស​គ្រប់លំដាប់ថ្នាក់, សមាជិក-សមាជិកាបក្ស និងប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ ​ទូទាំងខេត្តកណ្តាល, ជាពិសេសក្នុងស្រុកកៀនស្វាយផ្ទាល់, ដែលបានខិតខំចូលរួមក្នុងការឃោសនា ជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ។ បន្ទាប់ពីសំណេះសំណាលរួច, ឯកឧត្តមអគ្គបណ្ឌិតសភា ចារ្យ រួមជាមួយសមាជិក-សមាជិកាបក្សទាំងអស់ បានហែក្បួនឃោសនា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នេះ ទៅតាមឃុំ នានាទូទាំងស្រុក នៅក្នុងខេត្តកណ្តាល ប្រកបទៅបរិយាកាសសប្បាយរីករាយ៕អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM