ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិក សមាជិកាគណបក្សប្រជាជន​កម្ពុជាខណ្ឌព្រែកព្នៅប្រមាណ ២០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងគាំទ្រ

2023/07/15 10:28:32 pm        265
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានបន្តធ្វើពិធីជួបជុំ សមាជិក សមាជិកា​គណបក្សប្រជាជន​កម្ពុជា​ខណ្ឌព្រែកព្នៅ និង​ដង្ហែក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ។ការជួបជុំដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ ជាលើកទី៣ហើយ ដោយមាន​ការ​ចូលរួម​ពី​សមាជិក សមាជិកា ប្រមាណ២,០០០នាក់ រថយន្តតូចធំ និងម៉ូតូជាច្រើនគ្រឿង បន្ទាប់​មក​ក្បួន​ដង្ហែ ដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បានដង្ហែចេញពីមុខបុរីភូមិសំរោង តាម​ផ្លូវ​ជាតិ​លេខ៥ ទៅទិសខាងត្បូង ហើយបត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាង​លិចតាម​ផ្លូវលេខ​១៥១ ឡើងមកកាន់ផ្លូវជាតិលេខ៥ និងបន្តដង្ហែតាមមូលដ្ឋាននានាក្នុងខណ្ឌព្រែកព្នៅ។គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ កក្កដានេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំជួបជុំសមាជិក សមាជិកា​នៅតាមទីតាំងក្នុងមូលដ្ឋានខណ្ឌទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន ២៦,០០០​នាក់​៕​

ឯកឧត្តម លី ធុជ ណែនាំឲ្យសមាជិកបក្សប្រមែប្រមូលការគាំទ្រដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/15 09:20:43 pm        96
ស្វាយរៀង៖ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានកំណត់គោលដៅ និងណែនាំឲ្យសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ ត្រូវទាញការគាំទ្រពីមនុស្ស ៣ ប្រភេទឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មុននឹងឈានទៅដល់ការបិទយុទ្ធនាកាឃោសនាបោះឆ្នោតរយៈពេល ៦ថ្ងៃនេះទៀត។ មនុស្សទាំង ៣ ប្រភេទនោះ រួមមាន ទី១.សមាជិក សមាជិកាបក្សដែលយើងត្រូវចុះឲ្យដល់គ្រប់ខ្នងផ្ទះ ទី២.សមាជិកបក្សដទៃដែលយើងត្រូវជួបនិងប្រមែប្រមូលពួកគាត់ឲ្យចូលរួមគាំទ្រសន្តិភាពទាំងអស់គ្នា និងទី៣.អ្នកដែលមិនទាន់សម្រេចចិត្តក្នុងការបោះឆ្នោត។ឯកឧត្តម លី ធុជ បានគូសបញ្ជាក់បែបនេះ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត។ជាមួយគ្នានោះ លោកប្រធានក្រុមការគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជម្រុញឲ្យសកម្មជន សមាជិក សមាជិកាបក្សគ្រាប់ជាន់ថ្នាក់ បន្តសកម្មភាពរបស់ខ្លួនចុះមូលដ្ឋានឲ្យកាន់តែសកម្មខ្លាំងក្លា ដើម្បីស្វែងរកការគាំទ្រពីមនុស្ស ៣ប្រភេទនេះ ព្រមទាំងរក្សាឲ្យបាននូវគុណតម្លៃ ៧ចំណុចក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគាត់ រួមមាន ៖ ទី១.មានសុជីវធម៌ ចេះគួរសម និងមានរបៀបរបប ទី២.ចេះដាក់ខ្លួន និងសុភាពរាបសារ ទី៣.មានភាពក្លាហានចុះឲ្យដល់គោលដៅ ទី៤.ចេះអធ្យាស្រ័យ អត់ធ្មត់ និងអត់អោន ទី៥.មានភាពសុចរិត ទី៦.មានការយោគយល់ និងទី៧.មានភាពស្មោះត្រង់។លោកបន្តទៀតថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺចង់បានឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ខុសពីពួកក្រុមអគតិមួយចំនួនដែលតែងតែបង្កការញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាដើម។ជាចុងបញ្ចប់ ឯកឧត្តម លី ធុជ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយនូវគោលនយោបាយគណបក្សចុះតាមខ្នងផ្ទះ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ចាប់តាំងផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃតំបូង៕

ឯកឧត្តម វេង សាខុន បន្តដឹកនាំយុទ្ធនាការដង្ហែឃោសនាបោះឆ្នោតនៅឃុំទ្រាន ឃុំរអាង ឃុំក្រឡា និងឃុំអំពិល ស្រុកកំពង់សៀម

2023/07/15 09:06:25 pm        128
កំពង់ចាម៖ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សមូលដ្ឋានដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី៣ នៅឃុំទ្រាន ឃុំរអាង ឃុំក្រឡា និងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានសមាជិកគណបក្សចូលរួមសរុប ៨០០នាក់៕

គណបក្ស ភឿ ថៃ ខិតកាន់តែច្បាស់ជាមេដឹកនាំគណបក្សចម្រុះដ៏មានសក្តានុពល

2023/07/15 07:53:06 pm        241
សាលាវិទ្យសាស្ត្រនយោបាយបាននិយាយកាលពីថ្ងៃសុក្រថា គណបក្ស ភឿ ថៃ មាន​ឱកាស​ល្អ​ ដើម្បី​ក្លាយ​ជាមេដឹកនាំគណបក្សចម្រុះថ្មី ប្រសិនបើគណបក្សឆ្ពោះទៅមុខ (Move Forward) និង​មេដឹកនាំរបស់ខ្លួន លោក Pita Limjaroenrat មិនអាច​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​សភា​ជ្រើសរើស​នាយករដ្ឋមន្ត្រីថ្មី នោះទេ។ លោក Olarn Thinbangtieo មកពីសាកលវិទ្យាល័យ Burapha បានប្រាប់​សារ​ព័ត៌មាន​បាង​កក​ប៉ុស្តិ៍​ថា​ ខណៈគណបក្សដែលមានអាសនៈសភាច្រើនជាងគេលំដាប់ទីពីរ គណបក្ស ភឿ ថៃ នឹង​អាច​បង្ហាញ​អំពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរមួយដើម្បីដណ្តើមយកពីគណបក្សឆ្ពោះទៅមុខ(Move Forward) និងបង្កើតគណបក្សចម្រុះថ្មីមួយ ដែលអាចរួមគ្នាជាមួយគណបក្សធំៗមួយចំនួនទៀត នៅ​ខាង​ក្រៅសម្ព័ន្ធដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ(Move Forward) ។លោកបានបញ្ជាក់ថា សម្ព័ន្ធភាពបច្ចុប្បន្នមានគណបក្សចំនួនប្រាំបី រួមទាំងគណបក្សភឿថៃ។ លោក Olarn បាននិយាយថា អ្វីដែលគណបក្សភឿថៃ​ត្រូវ​ធ្វើ​គឺ​រង់​ចាំមើល​ថា​តើ​ជម្រើស​ដ៏​ល្អបំ​ផុត​របស់​ខ្លួន​គឺ​ជាអ្វី ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សខ្លួន ឬគណបក្សដ៏ទៃទៀត ដែល​នឹង​បង្កើត​សម្ព័ន្ធភាពនយោបាយថ្មីជាមួយ។ លោកបាននិយាយថា ប្រសិនបើលោក Pita បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត ដើម្បីទទួលជ័យជម្នះការបោះឆ្នោតជានាយករដ្ឋមន្ត្រី គណបក្សភឿថៃ ប្រហែល​ជា​ត្រូវ​សម្រេចថា​តើខ្លួនគួរតែនៅជាមួយសម្ព័ន្ធភាពដឹកនាំដោយគណបក្សឆ្ពោះទៅមុខ(Move Forward) ឬប្តូរភាគីដើម្បីបង្កើតសម្ព័ន្ធភាពថ្មីជាមួយគណបក្សដូចជា Bhumjaithai ឬគណបក្ស Palang Pracharath ។លោក Olarn និយាយថា ប្រសិនបើគណបក្សភឿថៃ ជ្រើសរើស​បន្ត​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នយោបាយ​ដដែល ប៉ុន្តែចាប់យក​ឱកាស​ ដើម្បី​តែង​តាំង​បេក្ខជន​នាយករដ្ឋ​មន្ត្រី​របស់​ខ្លួន​នៅ​ក្នុង​កា​រ​បោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋមន្ត្រីថ្មី គណបក្សអាច​នឹង​បរាជ័យ​ក្នុង​ការ​ទទួល​បាន​សន្លឹក​ឆ្នោត​គ្រប់​គ្រាន់​ពីព្រឹទ្ធសភា៕

ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវពលរដ្ឋឲ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត

2023/07/15 06:39:50 pm        216
ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកព្រៃឈរ និងស្រុកបាធាយ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះក្នុ​ង​បញ្ជី​បោះឆ្នោត​ទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការ​អភិវឌ្ឍ​ប្រទេសជាតិ និងបន្តភាពរីកចម្រើនបន្តទៀត។ការអំពាវនាវខាងលើនេះរបស់ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត ក្នុងឱកាស​បន្ត​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រមាណជាង ៤០០នាក់ ក្នុងមូលដ្ឋានឃុំសំបូរ ដើម្បី​ផ្សព្វ​ផ្សាយ​កម្មវិធីនយោបាយគណបក្ស និងបង្ហាញ​អំពី​របៀប​គូស​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៣ នៅ​បរិវេណ​វត្តច័ន្ទសូរិយារង្សី ឃុំសំបូរ ស្រុកបាធាយ។ ក្នុងឱកាសនោះ ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុង​ការ​ជួយ​សង្រ្គោះ​ប្រជាជន​ចេញ​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែល​ធ្វើ​ឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សា​ជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម​។ល។​, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យ​ដ៏ត្រចះត្រចង់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុង​ការ​ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិត​ធ្វើ​ជា​ដើម​ទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោម​ការ​ដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បាន​ធ្វើ​ការ​ណែនាំ​ខ្លួន​អំពី​ជីវ​ប្រវត្តិ​របស់​ឯកឧត្តម​ផ្ទាល់ ជាពិសេសប្រវត្ត​នៃ​ការ​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង​ជាតិ​មាតុភូមិ និងបម្រើប្រជាជន ព្រមទាំងបានធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស ដោយ​បាន​អាន និងបក​ស្រាយ​ពន្យល់​ម្ដង​មួយៗ​អំពី​ខ្លឹមសារ​លម្អិត​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្ម​វិធី​នយោបា​យ​នេះ​ជូន​បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេស​បាន​ធ្វើការ​បង្ហាញ​ជូន​អំពី​របៀប​គូស​សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា ស្នើអាស៊ាន-សហភាពអឺរ៉ុប ធ្វើកិច្ចការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

2023/07/15 05:55:21 pm        189
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ បានស្នើទៅកាន់ប្រទេសជាសមាជិកអាស៊ាន និងសហភាពអឺរ៉ុប (EU) ធ្វើ​កិច្ច​ការឆ្ពោះទៅរកការសម្រេចឲ្យបាន​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងតំបន់ និងតំបន់ ដែល​ជា​គោលបំណងរយៈពេលវែងរួមមួយ ។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៤ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បាន​បង្ហាញថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញ ពី​ការ​រៀបចំ​កិច្ចប្រជុំកំពូល អបអរសាទរខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយ​ជោគជ័យ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ។ក្នុង​សេចក្តី​ប្រកាសព័ត៌មាន បានបន្តថា ក្នុងកិច្ចប្រជុំនេះ ក៏បានលើកទឹកចិត្តភាគីទាំងពីរ សម្រេច​ឲ្យ​បាន​នូវគោលដៅ និងគោលបំណង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម របស់ថ្នាក់ដឹកនាំ នៃ​កិច្ច​ប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០២៣ ។ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានទទួលស្គាល់នូវវឌ្ឍនភាពជាវិជ្ជមាន នៅក្នុង​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងសហភាពអឺរ៉ុប និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន និងបានស្នើអាស៊ាន និងសហភាពអឺរ៉ុប ធ្វើកិច្ចការឆ្ពោះ​ទៅ​រក​ការ​សម្រេច​ឲ្យ​បាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងតំបន់ និងតំបន់ ដែល​ជា​គោល​បំណង​រយៈ​ពេល​វែង​រួម​មួយ ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីសារៈសំខាន់ដ៏ធំធេង នៃការ​តភ្ជាប់​តំបន់ និងបានជំរុញឲ្យសហភាពអឺរ៉ុប បន្តជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល និងទន្ទឹងរងចាំដំណើរការប្រតិបត្តិការ នៃកិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូន តាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហភាពអឺរ៉ុប ដើម្បី​បន្ត​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និងប្រជាជន និងលំហូរធុរៈកិច្ចរវាងតំបន់ទាំងពីរ ។គួរបញ្ជាក់ថា កម្ពុជាបានអនុវត្តជាហូរហែរមកហើយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ​ប្រទេស​ចិន និងសាធារណរដ្ឋកូរ៉េ ហើយបានចុះកិច្ចព្រមព្រៀងរួចរាល់ផងដែរ ជាមួយប្រទេស​អារ៉ាប់​អ៊ីមីរ៉ាត់៕ អត្ថបទ៖ បាន សុខរិទ្ធសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៤

អតីតជើងឯកប្រដាល់ពិភពលោក Floyd Mayweather ចូលរួមយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតនៅហ្ស៊ីមបាវ៉េ

2023/07/14 09:29:24 pm        145
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អតីតជើងឯកទម្ងន់ស្រាលពិភពលោក Floyd Mayweather បានចូលរួមព្រឹត្តការណ៍យុទ្ធនាការនយោបាយឃោសនាស្វែងរកសំឡេងឆ្នោត នៅក្នុងរដ្ឋធានី Harare (ហារ៉ារ៉េ) ប្រទេសហ្ស៊ីមបាវ៉េ ។ វត្តមានដ៏គួរភ្ញាក់ផ្អើលរបស់តារាល្បីម្នាក់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាស្វែងរកឆ្នោតរបស់គណបក្សកាន់អំណាច ZANU PF ដើម្បីព្យាយាមទាក់ទាញក្រុមអ្នកបោះឆ្នោតយុវជន មុនការបោះឆ្នោតសកលនៅខែក្រោយនេះ ។ លោក Mayweatherបានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដើរនៅក្នុងព្រឹត្តការណ៍យុទ្ធនាការឃោសនារការបោះឆ្នោតនេះ ហើយលោកបានមើលការប្រកួតចំនួន ៣ប្រកួតពីក្រុមអ្នកប្រដាល់ហ្ស៊ីមបាវ៉េ ។ អ្នកគាំទ្រម្នាក់និយាយថា លោកសប្បាយចិត្តណាស់ពេលមើលឃើញវត្តមានរបស់អតីតកីឡាករលំដាប់ថ្នាក់ពិភពលោក Mayweather នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ។ ខណៈពេលនោះដែរ ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក Emmerson Mnangagwa( អឹមមើសិន អឹមណាងហ្កាក់វ៉ា) បានសន្យាថា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដែលពួកយើងអាចបន្តនៅកាន់អំណាចបាន ។ សូមបញ្ជាក់ថា សំឡេងឆ្នោតយុវជន ត្រូវបានគេរំពឹងថា នឹងក្លាយជាសមរភូមិប្រកួតប្រជែងដ៏សំខាន់សម្រាប់គណបក្សនយោបាយធំទាំង ២ គឺគណបក្ស ZANU PF និងគណបក្សសម្ព័ន្ធប្រជាពលរដ្ឋដើម្បីការផ្លាស់ប្តូរ (CCC) ៕

ក្រសួងការងារ​ យកចិត្តទុកដាក់អភិវឌ្ឍន៍ទីផ្សារការងារ លើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត

2023/07/14 07:44:10 pm        130
ភ្នំពេញ៖ ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតប​នឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ​ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម​ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និង​គោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសន៍​ពិសេសរបស់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ស្តីពីការរីកចម្រើន ៥ឆ្នាំចុងក្រោយ​ នៃវិស័យការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ​បានបញ្ជាក់ថា ​ការងារក្នុងប្រទេស សម្រាប់វិស័យឧស្សាហកម្មមានចំនួន ២,៥លាននាក់, វិស័យកសិកម្ម ៣,៤លាននាក់, វិស័យសេវាកម្ម ៣,១លាននាក់ និងមន្រ្តីសាធារណៈចំនួន ៥០ម៉ឺននាក់។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេច​នាយករដ្ឋមន្រ្តីបច្ចុប្បន្ន កម្ពុជា​បានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទទួល ដោយពង្រីកឱកាស​ការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ និងបានប្រាក់បញ្ញើបញ្ជូន​មកប្រទេសវិញប្រមាណ ២,៧ពាន់លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ។ពលករទេសន្តរប្រវេសន៍ខាងលើនេះ​ ពលករបានកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាន ២សែននាក់, កូរ៉េខាងត្បូងជិត ៥ម៉ឺននាក់, ម៉ាឡេស៊ីជាង ២ម៉ឺន ២ពាន់នាក់, ជប៉ុនជាង ១ម៉ឺន ៦ពាន់នាក់, សិង្ហបុរី ៨៥១នាក់, ហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់។ឯកឧត្តម ឲ្យដឹងទៀតថា ក្រសួង បានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សា​យោបល់ និងមគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀម​ចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាស​ការងារក្រៅ​ប្រទេសស្របច្បាប់ ដែល​មានលក្ខខណ្ឌការងារល្អ ​និងប្រាក់ចំណូលខ្ពស់ផងដែរ។ក្រៅពីនេះ ក្រសួងនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ​ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ​ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូន​ឱ្យកាន់តែមានសុវត្ថិភាព និង​តាមស្តង់ដារបច្ចេកទេស ជំរុញការចូលរួមរបស់​និយោជកក្នុងការ​គាំទ្រ​ដល់​ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់រោងចក្រជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម ចាយ បូរិន សំណេះសំណាលជាមួយសកម្មជនយុវជនភូមិឃុំ នៅឃុំទឹកជ្រៅ ឃុំនាងទើត និងឃុំចុងជាច នៅក្នុងមូលដ្ឋានស្រុកតំបែរ

2023/07/14 07:33:16 pm        127
ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលេីការងារយុវជន បានជួបសំណេះសំណាលជាមួយសកម្មជនយុវជនភូមិឃុំ នៅឃុំទឹកជ្រៅ ឃុំនាងទើត និងឃុំចុងជាច នៅក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣។ឯកឧត្តម ចាយ បូរិ ន ពន្យល់ ណែនាំ និងពង្រឹង ដល់សកម្មជនយុវជនគណបក្សភូមិ នៃឃុំទាំង៣ ត្រូវពិនិត្យមេីលសមាជិកគណបក្ស និងបង្ហាញពីគំនូសក្នុងសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់សកម្មជនយុវជន ព្រមទាំងសមាជិកបក្សទាំង៣ឃុំ នាពេលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។  ឯកឧត្តម ក៏បានបន្តដឹកនាំយុវជនគណបក្សស្រុកតំបែរជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានឃុំទាំង៣ និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីថែរក្សាសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ប្រទេសជាបន្តទៀត៕

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មានការភ័យខ្លាច ខណៈដែលសំណើច្បាប់របស់រុស្ស៊ី ធ្វើដំណើរកាន់តែកៀកនឹងការអនុម័ត

2023/07/14 07:18:31 pm        132
រុស្ស៊ី៖ Nef Cellarius ដែលជាក្រុមមួយ ក្នុងចំណោមក្រុមអ្នកស៊ូមតិជាច្រើនតំណាងឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI) បាននិយាយថា៖ «នៅប្រទេសរុស្ស៊ី យើងមានជំងឺជាច្រើនប្រភេទ។ ហើយក្នុងនោះ ការប្តូរភេទ គឺជាជំងឺមួយ»។ការលើកឡើងនេះ កើតមានឡើង ស្របពេលដែលប្រទេសរុស្ស៊ី ខិតកាន់តែកៀកនឹងអនុម័តច្បាប់ហាមឃាត់ការវះកាត់ប្ដូរភេទ ដោយច្បាប់ដែលបានស្នើឡើងនេះ នឹងបញ្ឈប់ការថែទាំវេជ្ជសាស្ត្រដែលបញ្ជាក់ពីភេទ សម្រាប់អ្នកប្តូរភេទ រួមទាំងការព្យាបាលដោយអ័រម៉ូន និងការវះកាត់។នៅទីក្រុងម៉ូស្គូ លោកវេជ្ជបណ្ឌិត Andrei Istranov ដែលបាន និងកំពុងឃើញអ្នកជំងឺកើនឡើង ដោយសារការខ្វល់ខ្វាយពីសំណើច្បាប់នេះ បាននិយាយថា៖ «មានការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវជាតិនៃសុខភាពសាធារណៈ នៅទីក្រុងម៉ូស្គូ ហើយយោងទៅតាមការស្រាវជ្រាវនេះ បានឲ្យដឹងថា អ្នកវះកាត់ប្ដូរភេទជនជាតិរុស្ស៊ី ៧២ភាគរយ កើតជំងឺធ្លាក់ទឹកចិត្ត ឬប៉ុនប៉ងធ្វើអត្តឃាត។ តួលេខនេះ គឺខ្ពស់ណាស់។ ខ្ញុំអាចទាយទុកបានថា ច្បាប់នេះ នឹងនាំឲ្យចំនួននោះកាន់តែកើនឡើង»។លោកបានបន្ថែមថា បម្រាមនេះអាចបង្ខំឲ្យមនុស្សស្វែងរកការថែទាំ នៅកន្លែងផ្សេង ដែលនាំឲ្យមានទីផ្សារងងឹតកើតឡើង ដើម្បីព្យាបាលអ័រម៉ូនជំនួស ហើយទីបំផុត កាន់តែមានគ្រោះថ្នាក់ដល់សុខភាពអ្នកជំងឺ។អ្នកតស៊ូមតិនិយាយថា ការហាមឃាត់នេះ មានរយៈពេលជាងមួយទសវត្សរ៍ ក្នុងការបង្កើត។ សំណើច្បាប់នេះ ប្រសិនបើត្រូវបានអនុម័ត ក៏នឹងរារាំងមនុស្សពីការផ្លាស់ប្តូរភេទ នៅលើអត្តសញ្ញាណប័ណ្ណរបស់ពួកគេផងដែរ ហាមអ្នកប្ដូរភេទមិនឲ្យមានកូន និងលុបចោលអាពាហ៍ពិពាហ៍ ប្រសិនបើដៃគូរបស់ពួកគេ វះកាត់ប្ដូរភេទ។នេះ គឺជាចំណាត់ការចុងក្រោយបង្អស់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រឆាំងនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM