ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម អំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នា

2023/07/06 09:16:44 pm        276
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា​ចុះជួយ​ខេត្តឧត្តរមានជ័យ បាន​អញ្ជើញជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋជាង​ពីរពាន់នាក់ ​នៅចំណុចបរិវេណវត្តប្រាសាទរាជាសំរោង ​ស្ថិតនៅភូមិសំរោង ​សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៣នេះ។ក្នុងពិធីនោះដែរឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​កោត​សរសើរ​និង​អរគុណ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែលកន្លងមក​​តែងតែមានការជឿជាក់​ និងស្រលាញ់គាំទ្របោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សមួយនេះ​ បាននាំមកនូវសុខសន្តិភាព​ និង​ការ​អភិវឌ្ឍ​រីកចម្រើនពេញលេញលើគ្រប់វិស័យ ។យ៉ាង​ណាម៉ិញ​ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣​ ខាងមុខនេះ ឲ្យ​បានគ្រប់ៗគ្នា ​ដើម្បី​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាលទី៧ ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត ​និង​ជឿជាក់ ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​បន្តទៀត​ ៕ 

ការតវ៉ានៅប្រទេសកូរ៉េខាងត្បូង ជុំវិញការបញ្ចេញទឹកកខ្វក់ពីរោងចក្រនុយក្លេអ៊ែរ Fukushima

2023/07/06 09:15:07 pm        299
កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូង បានចេញធ្វើបាតុកម្មដើម្បីតវ៉ា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។ កាលពីថ្ងៃពុធទី៥ ខែកក្កដា កូរ៉េខាងត្បូងនិយាយថា ខ្លួនគោរពការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់នោះ។បញ្ហានេះបានកើតមានឡើង បន្ទាប់ពី ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអង្គារថា ការពិនិត្យរយៈពេល២ឆ្នាំ បានបង្ហាញថា ផែនការនានាគឺស្របទៅតាមស្តង់ដាសុវត្ថិភាពសកលហើយមានផលប៉ះពាល់នៃផ្នែកវិទ្យុសកម្មតិចតួចដល់មនុស្សនិងបរិស្ថាន។  អ្នកនយោបាយគណបក្សប្រឆាំង លោកស្រី Lee Jeong-mi កំពុងធ្វើកូដកម្មបង្អត់អាហារនៅខាងក្រៅស្ថានទូតជប៉ុន ក្នុងទីកក្រុងសេអ៊ូល រយៈពេលជាង១០ថ្ងៃ តវ៉ាផែនការរបស់ប្រទេសជប៉ុនដើម្បី បញ្ចេញទឹកសំណល់ជាអ្វីដែលលោកស្រីចាត់ទុកថាជាទឹកមានសារធាតុពុល ចូលទៅក្នុងសមុទ្រ៕

ក្រុមប្រឹក្សាសន្តិសុខ UNកោះហៅរុស្ស៊ីសម្រាប់ការសម្លាប់កុមារនៅអ៊ុយក្រែន

2023/07/06 09:04:54 pm        110
 UN៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)បានជជែកដេញដោលពីរបាយការណ៍ស្តីពីជម្លោះប្រដាប់អាវុធ និងកុមារចុងក្រោយរបស់ប្រមុខ UN ដែលបច្ចុប្បន្នរួមបញ្ចូលទាំងការបំពានរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្រោយការវាយលុករបស់ពួកគេទៅលើអ៊ុយក្រែន ។  លោកស្រី Virginia Gamba គឺជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ UNសម្រាប់ជម្លោះប្រដាប់អាវុធ និងកុមារ និយាយថា កាលពីឆ្នាំ ២០២២ UNបានធ្វើការផ្ទៀងផ្ទាត់ការបំពានធ្ងន់ធ្ងរបំផុតចំនួន ២៧.១៨០ករណីលើកុមារ នៅទូទាំងពិភពលោក ។  គួរឲ្យដឹងថា ក្រុមអ្នកតំណាងមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានកោះហៅកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងក្រុមជាប់ពាក់ព័ន្ធ សម្រាប់ការសម្លាប់កុមារ ១៣៦នាក់នៅក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ។  ទោះបីជាយ៉ាងណាក៏ដោយ លោក Vassily Nebenziaគឺជាអ្នកតំណាងពិសេសរុស្ស៊ីប្រចាំនៅ UNបានច្រានចោលទាំងស្រុងការចោទប្រកាន់បែបនេះ ដោយលោកនិយាយថា លោកខាងលិច និងអគ្គលេខាធិការ UNកំពុងចុះយុទ្ធនាការបង្កើតព័ត៌មានកខ្វក់ ប្រឆាំងនឹងសហព័ន្ធរុស្ស៊ី ។  សូមបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំស្តីពីជម្លោះប្រដាប់អាវុធ និងកុមារ របស់អគ្គលេខាធិការ UNលោក Antonio Guterres ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានរៀបរាប់លម្អិតពីការកាប់សម្លាប់ ការមានពិការភាព ការបំពានផ្លូវភេទ ការចាប់ជម្រិត ឬការចាប់កុមារ ការបដិសេធន៍ពុំព្រមឲ្យជំនួយចូលដល់តំបន់រងគ្រោះ និងការវាយប្រហារមានគោលដៅលើសាលារៀន និងមន្ទីរពេទ្យ ៕

អាកាសធាតុក្តៅបំផុតនៅអាមេរិកឡាទីនបង្ហាញពីហេតុការណ៍ដ៏អាក្រក់បំផុតដែលអាចបង្កគ្រោះថ្នាក់អាកាសធាតុបន្ថែមទៀត

2023/07/06 09:01:15 pm        128
អង្គការឧតុនិយមពិភពលោក បាននិយាយកាលពីថ្ងៃពុធថា អាកាសធាតុក្តៅខ្លាំងបំផុត កំពុងបង្កភាពវឹកវរនៅទូទាំងតំបន់អាមេរិកឡាទីន ធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃរាប់ពាន់លានដុល្លារ និងបង្ហាញពីហេតុការណ៍ដ៏អាក្រក់បំផុតដែលនាំឲ្យមានតម្រូវការកាន់តែខ្ពស់សម្រាប់ឥន្ធនៈហ្វូស៊ីល និងបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ជាងមុន ។  យោងតាមរបាយការណ៍អាកាសធាតុរដ្ឋនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបឆ្នាំ ២០២២ បានឲ្យដឹងថា សីតុណ្ហភាពឡើងក្តៅជាមធ្យម ០,២ ភាគរយក្នុងរយៈពេល ១ទសវត្សរ៍ អំឡុងពេលជាង ៣០ឆ្នាំកន្លងមកនេះ ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំណត់ត្រា ។  របាយការណ៍នេះ បាននិយាយថា ពេលដែលសីតុណ្ហភាពកើនឡើង ហេតុការណ៍អាកាសធាតុក្តៅបំផុត បានក្លាយជារឿងធម្មតា ជាមួយនឹងផលវិបាកមិននឹកស្មានដល់ដែលបង្កឲ្យកើតមានបម្រែបម្រួលអាកាសធាតុ ។  របាយការណ៍ខាងលើ បានកត់សំគាល់ឃើញថា ភ្លើងឆេះព្រៃនៅទូទាំងតំបន់អាមេរិកឡាទីន កាលពីឆ្នាំមុន បណ្តាលមកពីដីស្ងួត និងរលកកម្តៅក្តៅខ្លាំង នាំឲ្យកើតមានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ឡើងដល់កម្រិតខ្ពស់បំផុត ធ្វើឲ្យសីតុណ្ហភាពកាន់តែឡើងខ្ពស់ ហើយនិងធ្វើឲ្យហានិភ័យកើនឡើងសម្រាប់គ្រោះមហន្តរាយ ។  គ្រោះរាំងស្ងួត និងព្យុះ ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃ ៩ពាន់លានដុល្លារ ត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ ២០២២ ។  សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ បានកំណត់គោលដៅរក្សាការឡើងកម្តៅទាបជាង ១,៥អង្សាសេពីលើកម្រិតមុនឧស្សាហកម្ម ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមសកម្មជន ព្រមានថា វិធានការបន្ថែមទៀត ត្រូវការធ្វើដើម្បីជៀសផុតផលប៉ះពាល់ដ៏អាក្រក់បំផុតដោយសារបម្រែបម្រួលអាកាសធាតុ ៕

រូបយន្តត្រូវបានជ្រើសរើសដើម្បីប្រឹងប្រែងសម្រេចគោលដៅសកលដែលមិនគួរឲ្យជឿរបស់ UN

2023/07/06 08:57:58 pm        107
 UN៖ រូបយន្តរាប់សិបគ្រឿង ដែលរួមទាំងរូបយន្តរូបរាងមនុស្ស បានបង្ហាញនៅក្នុងព្រឹត្តការណ៍មួយដែលរៀបចំឡើងដោយទីភ្នាក់ងារបច្ចេកវិទ្យាអង្គការសហប្រជាជាតិ(UN)នៅក្នុងប្រទេសស្វីស ក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីសក្តានុពលរបស់វា ជួយសម្រេចគោលដៅសកលមិនគួរឲ្យជឿជាច្រើនរបស់ UN ។  រយៈពេល ១ថ្ងៃមុនព្រឹត្តការណ៍កាលពីថ្ងៃពុធ សមាជិកក្រុមអ្នកសារព័ត៌មាន ត្រូវបានគេអនុញ្ញាតឲ្យមើលមុនរូបយន្តមួយចំនួនដែលត្រូវបង្ហាញខ្លួន ហើយគេរំពឹងថា មនុស្សរហូតដល់ ៥ពាន់នាក់ នឹងចូលរួមទស្សនានៅក្នុងព្រឹត្តការណ៍នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។  ដោយបានរៀបចំឡើងនៅក្នុងឆ្នាំ ២០១៥ កម្មវិធី ១៧គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព(SDG) របស់ UN មានបំណងធ្វើឲ្យជីវិតមនុស្ស និងផែនដីកាន់តែល្អប្រសើរឡើង នៅឆ្នាំ ២០៣០ ប៉ុន្តែបច្ចុប្បន្នគេយល់ឃើញថា វាគឺជាដំណើរដ៏វែងឆ្ងាយ ។  នៅក្នុងចំណោមតារារូបយន្តក្នុងព្រឹត្តការណ៍សហភាពទូរគមនាគមន៍អន្តរជាតិ(ITU) គឺរូបយន្តដែលមានជំនាញថែទាំសុខភាពដូចជារូបយន្ត 'Nadine' គឺជារូបយន្តសង្គម ធ្វើត្រាប់តាមអារម្មណ៍ និងការចងចាំរបស់មនុស្សដែលអាចលេង Bingo ជាមួយពលរដ្ឋនៅផ្ទះដែលបានចូលនិវត្តន៍ ៕

កុបកម្មនៅបារាំង បានធូរស្រាល ខណៈដែលលោក Darmanin ប្រឈមនឹងការសាកសួរពីព្រឹទ្ធសភា

2023/07/06 08:54:01 pm        112
បារាំង៖ ក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃពុធថា នគរបារាំង បានចាប់ខ្លួនមនុស្ស ១៦នាក់ នៅពេលយប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងទីក្រុង ដោយបង្ហាញពីការថយចុះបន្ថែមទៀតនូវទំហំនៃភាពចលាចលដែលបានរាលដាលតាមតំបន់ជាយក្រុងដ៏ក្រីក្រនានារបស់បារាំង បន្ទាប់ពីការបាញ់ប្រហាររបស់នគរបាលបណ្តាលមនុស្សស្លាប់កាលពីសប្តាហ៍មុន។ការស្លាប់កាលពីថ្ងៃទី២៧ខែមិថុនារបស់ Nahel M. ជាក្មេងជំទង់ជនជាតិអាហ្វ្រិកខាងជើង បន្ទាប់ពីរូបគេត្រូវបានមន្ត្រីនគរបាលបាញ់នៅជាយក្រុងNanterre(ណង់ទែរ)នៃទីក្រុងប៉ារីស បណ្តាលឲ្យមានកំហឹងយ៉ាងខ្លាំងដែលនាំឱ្យមានកុបកម្មទូទាំងប្រទេស និងមានការបង្ក្រាបយ៉ាងខ្លាំងក្លាពីនគរបាល។នៅចំណុចកំពូលនៃភាពចលាចល គឺនៅយប់ថ្ងៃសុក្រដល់ថ្ងៃសៅរ៍ នគរបាល បានចាប់ខ្លួនមនុស្សជាង ១.៣០០នាក់។ ស្ថានភាព បានចាប់ផ្តើមស្ងប់ស្ងាត់ទៅវិញនៅថ្ងៃអាទិត្យ ហើយនៅយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារ នគរបាលបានចាប់ខ្លួនមនុស្សចំនួន ៨១នាក់។ នេះបើយោងតាមក្រសួង។កុបកម្មបានធ្វើឱ្យមានការបែកបាក់ដ៏ជករាលជ្រៅនៃសង្គមបារាំងលើបញ្ហានានាដូចជាការរួមបញ្ចូលនៃជនជាតិភាគតិច និងសាសនា ឬកង្វះចំណាត់ការលើប្រព័ន្ធនេះ និងអំពីរបៀបដែលតម្លៃនៃសាធារណរដ្ឋនេះ គួរតែត្រូវបានយល់នៅក្នុងប្រទេសបារាំងសហសម័យ។រដ្ឋាភិបាល និងសិទ្ធិនយោបាយ បានស្តីបន្ទោសក្រុមកុបករ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះនគរបាល ដោយមានការលេចឡើងនូវសញ្ញាតិចតួចនៃឆន្ទៈក្នុងការចូលរួមជាមួយពាក្យត្អូញត្អែដែលថាថានគរបាលរើសអើងចំពោះជនជាតិភាគតិច និងអាចជាប្រភពនៃអំពើហិង្សា៕

កងទ័ពជើងទឹកអាមេរិកថា ខ្លួនបានរារាំងអ៊ីរ៉ង់ពីការរឹបអូសនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់

2023/07/06 08:49:59 pm        109
អាមេរិក៖ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានធ្វើអន្តរាគមន៍ ដើម្បីរារាំងអ៊ីរ៉ង់កុំឲ្យរឹបអូសយកនាវាដឹកប្រេង២គ្រឿង នៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) ដែលជាការវាយប្រហារថ្មីបំផុតទៅ លើនាវានៅក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ ២០១៩។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានទទួលការហៅទូរស័ព្ទគ្រាអាសន្នពីនាវាដឹកប្រេងមានទង់ជាតិ Bahamas ឈ្មោះ Richmond Voyager ខណៈដែលនាវានេះ ស្ថិតនៅចម្ងាយជាង ២០ម៉ាយ (៣២គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ Muscat ប្រទេសអូម៉ង់ និងឆ្លងកាត់ដែនទឹកអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឲ្យដឹងថា៖«នាវាទាហានជើងទឹកអ៊ីរ៉ង់១គ្រឿងទៀត បានចូលមកកៀកក្នុងចម្ងាយ ១ម៉ាយពីនាវា Richmond Voyager ខណៈដែលកំពុងឃាត់នាវាដឹកប្រេងនោះឲ្យឈប់ ដោយបានបន្ថែមថា នាវាMcFaul បានតម្រង់ទិសដៅឆ្ពោះទៅកាន់កប៉ាល់ដឹកប្រេងនោះ ក្នុងល្បឿនអតិបរមា។កងទ័ពជើងទឹក បាននិយាយថា៖«មុនពេលនាវាMcFaul មកដល់កន្លែងកើតហេតុនោះ ទាហានជើងទឹកអ៊ីរ៉ង់បានបាញ់ជាច្រើនគ្រាប់ទាំងអាវុធធុនតូច និងអាវុធដែលប្រើប្រាស់ដោយក្រុមនាវិក»។  «នាវាRichmond Voyager មិនមានអ្នករងរបួស ឬការខូចខាតអ្វីគួរឱ្យកត់សម្គាល់ទេ។ ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានត្រូវចំតួកប៉ាល់នៅជិតកន្លែងរស់នៅរបស់នាវិក។ នាវាទ័ពជើងទឹកអ៊ីរ៉ង់បានចាកចេញ នៅពេលនាវា McFaul មកដល់»៕

សកម្មភាពផលិតកម្មសកលនៅតែបន្តធ្លាក់ចុះក្នុងខែមិថុនា

2023/07/06 08:46:42 pm        139
សន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញផលិតផលសកល (PMI) បន្តធ្លាក់ចុះក្នុងខែមិថុនា ដោយឈានដល់កម្រិតទាបថ្មីចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក ដែលបង្ហាញថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅតែជួបនឹងបញ្ហាប្រឈមខ្លាំង នេះបើយោងតាមទិន្នន័យឧស្សាហកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។លោក Wang Jingwen ប្រធានផ្នែកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច នៅឯវិទ្យាស្ថានស្រាវជ្រាវធនាគារMinsheng ប្រទេសចិន បាននិយាយថា "សន្ទស្សន៍ PMI នៃផលិតកម្មសកលបានធ្លាក់ចុះក្នុងរយៈពេល ៤ខែជាប់ៗគ្នា ហើយនៅតែស្ថិតក្រោមកម្រិត៥០ ដែលបង្ហាញថាសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយសន្ទុះនៃការងើបឡើងវិញមានភាពទន់ខ្សោយ" ។ក្រុមអ្នកជំនាញនិយាយថា អតិផរណា ជម្លោះភូមិសាស្ត្រនយោបាយ ភាពចលាចលក្នុងទីផ្សារហិរញ្ញវត្ថុ និងរបាំងពាណិជ្ជកម្ម បន្តដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចសកល។យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយដោយវេទិកាសេដ្ឋកិច្ចពិភពលោក ការរំពឹងទុករបស់ក្រុមសេដ្ឋវិទូសម្រាប់សេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ គឺលាយឡំគ្នាដោយមានមនុស្ស៤៥ភាគរយគិតថាវិបត្តិសេដ្ឋកិច្ចអាចកើតមាន ខណៈមនុស្ស ៤៥ភាគរយទៀតជឿថាវាមិនទំនងជាអាចកើតឡើងនោះទេ។ នេះមានន័យថាបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង៕

អង្ករនឹងឡើងថ្លៃតាមអាកាសធាតុ ខណៈកសិផលរបស់ឥណ្ឌាគំរាមកំហែងដល់ការផ្គត់ផ្គង់

2023/07/06 08:42:50 pm        90
ឥណ្ឌា៖ តម្លៃអង្ករពិភពលោក ដែលឥឡូវនេះគឺខ្ពស់បំផុតហើយ ក្នុងរយៈពេល ១១ឆ្នាំនោះ ទំនងជានឹងឡើងថ្លៃបន្ថែមទៀត បន្ទាប់ពីប្រទេសឥណ្ឌា បានចាត់វិធានាការជំរុញការបង់ប្រាក់ដល់កសិករ ក៏ដូចជាបន្ទាប់ពីព្រឹត្តិការណ៍ El Nino គំរាមកំហែងដល់ទិន្នផលរបស់ប្រទេសផលិតសំខាន់ៗ និងបន្ទាប់ពីផលិតផលទំនិញសំខាន់ៗផ្សេងទៀតកាន់តែឡើងថ្លៃ សម្រាប់ប្រជាជនអាស៊ី និងអាហ្វ្រិក ដែលមានជីវភាពក្រីក្រ។ប្រទេសឥណ្ឌាមានចំណែកច្រើនជាង ៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដែលមានចំនួន ៥៦លានតោន ក្នុងឆ្នាំ២០២២ ប៉ុន្តែបញ្ជីសារពើភ័ណ្ឌទាប មានន័យថា ការកាត់បន្ថយការនាំចេញណាមួយក៏ដោយ នឹងនាំឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ដោយសារការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំមុន និងដោយសារអាកាសធាតុមិនទៀងទាត់។លោក B.V. Krishna Rao ដែលជាប្រធានសមាគមអ្នកនាំចេញអង្ករ (REA) បានប្រាប់សារព័ត៌មាន Reuters ថា៖ «ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់អង្ករ ដែលមានតម្លៃទាបបំផុត។ នៅពេលដែលអង្ករ នៅឥណ្ឌា បានឡើងថ្លៃ ដោយសារតែតម្លៃគាំទ្រអប្បបរមាថ្មី ប្រទេសផ្គត់ផ្គង់ផ្សេងទៀត ក៏បានចាប់ផ្តើមដំឡើងថ្លៃផងដែរ»។អង្ករគឺជាផលិតផលដ៏សំខាន់ សម្រាប់មនុស្សជាង ៣ពាន់លាននាក់ ហើយជិត ៩០ភាគរយនៃដំណាំដែលប្រើទឹកត្រូវបានផលិតនៅទ្វីបអាស៊ី ដែលលំនាំអាកាសធាតុ El Nino ជាធម្មតានាំឲ្យមានទឹកភ្លៀងកម្រិតទាប។ តែទោះបីជានៅមុនបាតុភូតអាកាសធាតុ អាចរំខានដល់ការផលិតក៏ដោយ ក៏សន្ទស្សន៍តម្លៃអង្ករពិភពលោករបស់អង្គការស្បៀងអាហារ និងកសិកម្ម បានស្ថិតនក្នុងថ្លៃខ្ពស់រួចហើយ ក្នុងរយៈពេល ១១ឆ្នាំ។តម្លៃនៃការនាំចេញអង្កររបស់ឥណ្ឌា បានហក់ឡើង ៩ភាគរយ ពោលគឺដល់កម្រិតខ្ពស់រយៈពេល ៥ឆ្នាំ បន្ទាប់ពីការកើនឡើង ៧ភាគរយ កាលពីខែមុន នៅក្នុងតម្លៃដែលរដ្ឋាភិបាលបង់ឲ្យកសិករ ដើម្បីទិញអង្ករធម្មតារដូវថ្មី។ តម្លៃនាំចេញ ក្នុងប្រទេសថៃ និងវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់រយៈពេលជាង ២ឆ្នាំ ចាប់តាំងពីមានផែនការលើកទឹកចិត្ត ដែលធ្វើឡើង ក្នុងគោលបំណងទាក់ទាញសំឡេងឆ្នោតរបស់កសិករ នៅក្នុងការបោះឆ្នោតរដ្ឋសំខាន់ៗរបស់ឥណ្ឌា នាឆ្នាំនេះ និងការបោះឆ្នោតទូទៅ នៅឆ្នាំក្រោយ៕

ឯកឧត្តម ប្រាក់ សុខុន៖ គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ

2023/07/06 08:34:38 pm        188
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ការថ្លែងបែបនេះ ធ្វើឡើងចំពោះមុខសមាជិកសមាជិកា គណបក្សប្រជាជមកម្ពុជា ក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ បានចុះជួបសំណេះសំណាលជាមួយ សកម្មជន និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ប្រមាណជាង ៨០០នាក់ ព្រមទាំងបានថ្លែងអំណរគុណដល់ សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទាំងឃុំ ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងចំពោះមុខប្រជាពលរដ្ឋ ​និងសមាជិកគណបក្សប្រជាជនកម្ពុជា ទាំងថ្មីទាំងចាស់ថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ​របស់​ប្រជាពលរដ្ឋ និងបានជួយឱ្យមូលដ្ឋានមានការអភិវឌ្ឍ​ជាលំដាប់។ ឯកឧត្តមបានបញ្ជាក់ទៀតថា ​គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ពោលគឺនៅក្បែរប្រជាពលរដ្ឋជានិច្ច។ ឯកឧត្តម ទី សុគន្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំក្រាំងយ៉ូវ បានថ្លែងថា ពីមុនមូលដ្ឋានឃុំក្រាំងយ៉ូវនេះ ប្រជាពលរដ្ឋមានជីវភាពមិនសូវល្អប្រសើរប៉ុន្មានទេ ហើយក៏មិនមានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនដូចបច្ចុប្បន្ននេះដែរ។ ឯកឧត្តម បញ្ជាក់ថា រាល់សមិទ្ធផល ដែលកើតមាននៅក្នុងមូលដ្ឋាននេះ គឺកើតចេញពីការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា ​ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ​ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៨ មក គណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រាំងយ៉ូវនេះគឺឈ្នះឆ្នោតជាប្រចាំ។ ប្រជាពលរដ្ឋ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំមូលដ្ឋានខាងនេះ ក៏បានបង្ហាញការកត់​សម្គាល់ថា ជារួមសមិទ្ធផលជាច្រើនដែលកើតមានក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ គឺ​សុទ្ធសឹង​ជាការផ្ដល់ជូនពីគណបក្សប្រជាជនកម្ពុជា​ ដែលកំពុងដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា​ចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល​ ក៏បានចុះសាកសួរសុខទុក្ខ ​បងប្អូនប្រជាពលរដ្ឋ និង​សមាជិកបក្ស តាមខ្នងផ្ទះ ប្រកបដោយកាយវិការយ៉ាងសមញ្ញ និងភាពកក់ក្ដៅ ក្នុងនាម​ជា​អាណាព្យាបាល​ប្រចាំមូលដ្ឋានខាងលើនេះ។ ជាមួយគ្នានេះ ឯកឧត្តម ​ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត​អញ្ជើញទៅ​បោះឆ្នោតជូនគណបក្សប្រជាជមកម្ពុជា ​ដែលមាន​រូបទេវតា​បាចផ្កាជាសញ្ញា ​នៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រ​សម្ដេសតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និង​ដើម្បីជ្រើសរើស​មេដឹកនាំដែលធ្វើឱ្យ​ប្រទេសជាតិ​មានសុខសន្តិភាព និងការអភិវឌ្ឍ៕ អត្ថបទ៖ ចេន សុជាត 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM
វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM