ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ម៉ម ប៊ុនហេង ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនពលរដ្ឋមូលដ្ឋានគូសសន្លឹកឆ្នោត

2023/07/06 06:49:44 pm        118
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះអប់រំផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត តាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ អាជីករលក់ដូរ នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នាឱកាសចុះអប់រំផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយបងប្អូន​ប្រជាពលរដ្ឋនៅ​តាមខ្នងផ្ទះ ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងថា ថ្ងៃនេះក្រុមការងារ​ចុះមកដើម្បីលើកទឹកចិត្តជូនដល់ប្រជាពលរដ្ឋ និងពន្យល់ណែនាំអំពីគោលនយោបាយរបស់​គណបក្សប្រជាជនកម្ពុជា ទាំង៨​ចំណុច ដែល​ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរីកចម្រើនឥតឈប់ឈរ។ប្រជាពលរដ្ឋ ដែលសមាជិក សមាជិកា ក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ បានចូលរួមក្នុងយុទ្ធនាការ​ខាងលើនេះ បានលើកឡើងរួមគ្នាថា ក្នុងនាមគាត់ជាមនុស្សចាស់​ និងធ្លាប់ឆ្លងកាត់ ដឹងពិតប្រាកដថាសង្រ្គាមពិបាកណាស់ វេទនាណាស់ ​ហើយនៅពេលដែលគេផ្លាស់ប្តូរម្តងៗ គឺ​ប្រជាជនកម្ពុជាជាអ្នកស្លាប់។ មកដល់ពេលនេះ ឋិតក្រោមម្លប់សន្តិភាព​ ត្រូវនាំគ្នាថែរក្សា និង​ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨។ជាចុងក្រោយឯកឧត្តម ម៉ម ប៊ុនហេង ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ ​ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត។ ជាពិសេសនយោបាយឈ្នះឈ្នះ ​ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព​ ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ៕ អត្ថបទ រដ្ឋា

បេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត អំពាវនាវដល់ពលរដ្ឋឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

2023/07/06 06:44:15 pm        241
ភ្នំពេញ៖ បេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយកុំស្តាប់តាមការឃោសនា​អកុសលណាមួយរបស់ជនអគតិមួយក្តាប់តូច ដែលចង់បំផ្លាញសន្លឹកឆ្នោត ឬបំផ្លាញការបោះឆ្នោតឱ្យសោះ ។តាមរយៈវីដេអូឃ្លីបមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram និង Facebook នៅព្រឹកថ្ងៃទី៦ ខែកក្កដា ​នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមបន្តផ្តល់ ការទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបទេវតាបាចផ្កា ។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានផ្តល់ការ ជឿទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន និងបានអញ្ជើញទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមការអំពាវនាវរបស់សម្តេចតេជោ ក្នុងពេលដែលជំងឺនេះកំពុងឆ្លងរាលដាលខ្លាំង ទើបអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ហេតុដូច្នេះ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវបន្តផ្តល់ការទុកចិត្ត ទៅលើសម្តេចតេជោថែមទៀត ដោយទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ដូចអ្វីដែលសម្តេច អំពាវនាវឲ្យទៅចាក់វ៉ាក់សាំងយ៉ាងដូច្នោះដែរ ​និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយជាមួយគ្នានោះ កុំជឿតាមការញុះញង់ទាំងឡាយណា ដែលមានបំណងបំផ្លាញការបោះ ឆ្នោតនៅកម្ពុជា ៕អត្ថបទ៖ បាន ចក់ 

យានចម្លង( អារីយ៉ាន) Ariane 5 បាញ់បង្ហោះយានបេសកកម្មចុងក្រោយ ខណៈដែលអឺរ៉ុបប្រឈមនឹងគម្លាតអវកាស

2023/07/06 06:26:40 pm        242
អឺរ៉ុប៖ យានចម្លង Ariane 5 របស់អឺរ៉ុប កាលបីថ្ងៃពុធ (ទី៥ ខែកក្កដា) បានហោះចេញពីដីជាលើកចុងក្រោយ នៅស្ថានីយអវកាស Guiana(ហ្គីយ៉ាណា) របស់បារាំង ដោយនាំយកផ្កាយរណបទំនាក់ទំនងយោធាចំនួន២ និងធ្វើឲ្យប្រទេសនៅតំបន់អឺរ៉ុបចូលទៅដល់គន្លងអវកាសស្វ័យភាពជាលើកដំបូង ក្នុងរយៈពេលជាង ៤ទសវត្សរ៍។បើយោងតាមការតាមគេហទំព័រផ្សាយផ្ទាល់ បានឲ្យដឹងថា ការបាញ់បង្ហោះយានចម្លងកម្ពស់ ៥៣ម៉ែត្រ ដែលមាន ៣ដំណាក់កាល បានចាកចេញពីជើងទម្របាញ់បង្ហោះ នៅឯស្ថានីយអវកាសកំពង់ផែ Kourou របស់ប្រទេសបារាំង ក្នុងបេសកកម្មលើកទី១១៧ និងចុងក្រោយ នៅវេលាម៉ោង ៧យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២៣:០០ ម៉ោងសកល) ដោយបានដាក់ផ្កាយរណបចំនួនពីរ នៅទីអវកាស តាមការគ្រោងទុកប្រហែល ៣០នាទីក្រោយ។បេសកកម្មបញ្ជូនផ្កាយរណប Syracuse 4B របស់បារាំង និង Heinrich Hertz (H2Sat) របស់អាល្លឺម៉ង់ ទៅកាន់គន្លងលំហអាកាស បន្ថយរយៈពេល ២៧ឆ្នាំនៃសេវាកម្ម សម្រាប់យានចម្លង Ariane 5 ដែលយានបន្តវេន គឺ Ariane 6 ត្រូវបានរងការវាយប្រហារដោយការពន្យារពេលខាងបច្ចេកទេស រហូតដល់ឆ្នាំ២០២៤ សម្រាប់ការប្រើប្រាស់ប្រតិបត្តិការ។រហូតមកដល់ពេលថ្មីៗនេះ ទ្វីបអឺរ៉ុបត្រូវពឹងលើយានចម្លង Ariane 5 និងសមត្ថភាពផ្ទុកបន្ថែម ១១តោនរបស់យាននេះ សម្រាប់បេសកកម្មដឹកទម្ងន់ធ្ងន់ ក៏ដូចជាយាន Soyuz របស់រុស្ស៊ីសម្រាប់ការផ្ទុកទម្ងន់មធ្យម និងយាន Vega របស់អ៊ីតាលី សម្រាប់បន្ទុកខ្នាតតូច៕

បណ្តាទីក្រុងនៅភាគខាងជើងប្រទេសចិន ប្រឈមនឹងរលកកម្តៅដ៏ខ្លាំងក្លាបំផុត

2023/07/06 06:19:41 pm        238
ចិន៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមព្យាករណ៍ឧតុនិយមចិន បានចេញសេចក្តីណែនាំពីរលកកម្តៅនៅទូទាំងតំបន់ភាគខាងជើងប្រទេស ពេលដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤០អង្សាសេនៅតាមតំបន់មួយចំនួន ។  រលកកម្តៅដ៏អាក្រក់បំផុត បានវាយប្រហារប្រទេសចិនអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ជាហេតុជំរុញឲ្យរដ្ឋាភិបាលក្នុងស្រុក ស្នើសុំឲ្យប្រជាពលរដ្ឋ និងក្រុមធុរកិច្ចទប់ស្កាត់ការប្រើប្រាស់ចរន្តអគ្គិសនី ។   ក្រុមអ្នកជំនាញអាកាសធាតុ បានព្យាករណ៍ថា សីតុណ្ហភាពខ្ពស់បំផុត អាចនឹងមានរយៈពេលយូរជាងរលកកម្តៅដ៏ហួតហែងកាលពីឆ្នាំមុន ដែលមានរយៈពេលជាង ២ខែ ។  មន្ទីរឧតុនិយមចិន បានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌លឿងទំ សម្រាប់សីតុណ្ហភាពខ្ពស់នៅតាមតំបន់ភាគខាងជើងប្រទេសចិន ដែលរួមទាំងតំបន់មួយចំនួននៅក្នុងទីក្រុងប៉េកាំង ក្នុងនោះខេត្ត Hebei (ហ៊ើប៉ី) និងខេត្ត Henan (ហ៊ើណាន) ត្រូវបានគេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤០អង្សាសេ ឬខ្ពស់ជាងនេះ ។  នៅវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងម៉ោង ២៣ ម៉ោងសកល ទីក្រុងប៉េកាំង បានចេញសេចក្តីព្រមានកម្រិតពណ៌ក្រហមរួចទៅហើយ ដែលជាកម្រិតអាសន្នខ្ពស់បំផុតក្នុងចំណោមប្រព័ន្ធប្រកាសអាសន្ន ៣កម្រិត ពាក់ព័ន្ធនឹងរលកកម្តៅទាំងនេះ ។  យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Beijing Daily ដែលគាំទ្រដោយរដ្ឋចិន បានឲ្យដឹងថា គេរំពឹងថា សីតុណ្ហភាពអតិបរមានៅតាមតំបន់ភាគច្រើននៅក្នុងរដ្ឋធានីប៉េកាំង នឹងខ្ពស់ជាង ៤០អង្សាសេ ៕

ទិដ្ឋភាពគួរឲ្យសង្វេគពីទីកំណើតនៃឯករាជ្យរបស់អាមេរិក ខណៈសំបូរដោយអ្នកប្រើប្រាស់គ្រឿងញឿន និងមនុស្សគ្មានផ្ទះសម្បែងក្នុងទីក្រុង Philadelphia

2023/07/06 06:15:08 pm        215
អាមេរិក៖ រូបភពរំខានអារម្មណ៍ជាច្រើនបានបង្ហាញពីវិបត្តិគ្រឿងញៀនរបស់ទីក្រុង Philadelphia នៃរដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក ដោយមានមនុស្សអនាថាគ្មានផ្ទះសម្បែងជាច្រើន កំពុងរស់នៅតាមដងផ្លូវនានានៃទីកំណើតឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤កក្កដាចុងសប្ដាហ៍មុន។  សង្កាត់ឃេនស៊ីងតុន (Kensington) ជាកន្លែងអាណាធិបតេយ្យសម្រាប់ប្រភពនៃគ្រឿងញៀនរបស់ទីក្រុងនេះ ត្រូវគេមើលឃើញគំនរសំរាមរាយប៉ាយនិងអ្នកញៀនថ្នាំដែលចាក់បញ្ចូលថ្នាំញៀនទាំងកណ្តាលថ្ងៃ។ គ្រោះមហន្តរាយនេះ ត្រូវបានបង្កឡើងដោយសារតែការកើនឡើងនៃគ្រឿងញៀន ស៊ីឡាហ្ស៊ីន (Xylazine) ដែលគេស្គាល់ថាជា'tranq' ដ៍សាហាវដែលត្រូវបានប្រើដើម្បីបង្កើនឥទ្ធិពលនៃកម្រិតហេរ៉ូអ៊ីន ហ្វេនតានីល (fentanyl) និងកូកាអ៊ីន។ទីក្រុង Philadelphia បានក្លាយជាទីកន្លែងពោរពេញដោយឧក្រិដ្ឋកម្មប្រើប្រាស់គ្រឿងញៀនក្រោមការគ្រប់គ្រងរបស់មេធាវីប្រចាំតំបន់មកពីគណបក្សប្រជាធិបតេយ្យលោក Larry Krasner ដែលបានពណ៌នាដោយខ្លួនឯងថា រដ្ឋអាជ្ញាជឿនលឿន' ។ការបរាជ័យរបស់លោកក្នុងការបង្ក្រាបបាននាំឲ្យមានការចោទប្រកាន់លើរូបលោកនៅឆ្នាំកាលពីឆ្នាំ២០២២ កន្លងទៅ ពីបទ បរាជ័យក្នុងការបំពេញកាតព្វកិច្ច ប៉ុន្តែលោកនៅតែកាន់តំណែងនេះ បន្ទាប់ពីការកាត់ក្តីលើរូបលោក ត្រូវបានពន្យារពេលដោយគ្មានពេលកំណត់៕

គ.ជ.ប៖ ទឹកខ្មៅប្រើប្រាស់សម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានតម្លៃជិតមួយលានដុល្លារ

2023/07/06 06:01:44 pm        373
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ទឹកខ្មៅលុបមិនជ្រះ សម្រាប់ជ្រលក់ដៃក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះ មានតម្លៃជិតមួយលានដុល្លារអាមេរិក។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញទឹកខ្មៅលុបមិនជ្រះដល់ភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងថា ទឹកខ្មៅសម្រាប់​ជ្រលក់ដៃក្នុងការបោះឆ្នោតខាងមុខនេះ មានគុណភាពខ្ពស់ បញ្ជាទិញពីប្រទេស​ឥណ្ឌា ដូចការ​ប្រើប្រាស់មុនៗយ៉ាងដូច្នោះដែរ។គ.ជ.ប.ក៏ផ្តល់ឲ្យមានការសាកល្បងដោយឲ្យភាគីពាក់ព័ន្ធធ្វើការជ្រលក់ដៃទឹកខ្មៅដែលខ្លួនបាន បញ្ជាទិញ​នោះផងដែរ ​ដោយការសាកល្បងនេះ ​គឺមានការចូលរួមពី​ប្រទេស​ជា​ម្ចាស់​ជំនួយ ​តំណាង​អង្គការជាតិ ​និងអន្តរជាតិ រួមទាំងតំណាងគណបក្សនយោបាយទាំង១៨។តំណាងជាច្រើននាក់​ ដែលមកគណបក្សនយោបាយ អង្គការជាតិ-អន្តរជាតិ រួមទាំង​អ្នកសារព័ត៌មាន​ផងនោះ បានចូលរួមជ្រលក់ម្រាមដៃ​ដើម្បីសាកល្បងគុណភាពទឹកខ្មៅថា​អាចលាងជ្រះ ឬក៏លាងមិនជ្រះ៕

ម្សៅកូកាអ៊ីនដែលប្រទះឃើញនៅសេតវិមាន ធ្វើឲ្យមានការជម្លៀសចេញរយៈពេលខ្លី

2023/07/06 05:36:28 pm        320
អាមេរិក៖ សេតវិមាន នាពេលនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីមានការរកឃើញម្សៅកូកាអ៊ីន កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកក្កដា)។ការិយាល័យ West Wing នៃសេតវិមាន ដែលមានតំបន់សំខាន់ៗដូចជាការិយាល័យរាងពងក្រពើ និងកន្លែងធ្វើការសម្រាប់ជំនួយការប្រធានាធិបតី និងបុគ្គលិក ត្រូវបានជម្លៀសចេញក្នុងរយៈពេលខ្លី បន្ទាប់ពីការរកឃើញដ៏សំខាន់នេះ។ សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃការត្រួតពិនិត្យជាប្រចាំរបស់ខ្លួន ភ្នាក់ងារសេវាសម្ងាត់ បានប្រទះឃើញសារធាតុគួរសង្ស័យ នៅក្នុងទីតាំង ដែលក្រុមភ្ញៀវអាចចូលទៅលេងបាន។ ជាវិធានការប្រុងប្រយ័ត្ន អគារសេតវិមានត្រូវបានបិទនៅម៉ោង ៨:៤៥នាទីយប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១២:៤៥ ម៉ោងសកល) កាលពីថ្ងៃអាទិត្យនោះ។ ការធ្វើតេស្តបឋមដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Washington Post ក្រោយមក បានបញ្ជាក់ពីសារធាតុនេះ ជាកូកាអ៊ីន។នៅពេលកើតហេតុនោះ លោកប្រធានាធិបតី Joe Biden និងក្រុមគ្រួសាររបស់លោក ស្ថិតនៅឯកន្លែងសម្រាកលម្ហែ Camp David ដែលមានទីតាំងនៅរដ្ឋ Maryland។ មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់មួយរូប បាននិយាយទៅកាន់សារព័ត៌មាន CS News ដែលជាដៃគូព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បានបង្ហាញថា សារធាតុត្រូវបានរកឃើញនៅក្នុងកន្លែងស្តុកទុក ដែលប្រើប្រាស់ជាប្រចាំដោយបុគ្គលិក និងភ្ញៀវរបស់សេតវិមាន ដើម្បីទុកទូរស័ព្ទដៃរបស់ពួកគេ។ក្រុមមន្ត្រីបានជូនដំណឹងដល់បណ្តាសារព័ត៌មាននានាថា សេវាសម្ងាត់នឹងធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយថា តើសារធាតុនេះបានចូលទៅក្នុងសេតវិមានដោយរបៀបណា។ មន្ត្រីបាននិយាយថា កាមេរ៉ាសុវត្ថិភាព និងកំណត់ហេតុការចូល នឹងត្រូវបានពិនិត្យ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលមានសិទ្ធិចូលទៅកាន់តំបន់ ដែលបានរកឃើញសារធាតុនេះ។រដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិកចាត់ថ្នាក់ម្សៅកូកាអ៊ីនថា ជាថ្នាំប្រភេទទី២ (Schedule II) ក្រោមច្បាប់គ្រប់គ្រងសារធាតុញៀន ដោយសារសក្តានុពលខ្ពស់ ក្នុងការយកទៅប្រើប្រាស់៕

លោក Blinken ជួបនាយករដ្ឋមន្ត្រីហៃទីប្រកាសផ្តល់ការគាំទ្រផ្នែកសន្តិសុខថ្មី

2023/07/06 05:24:27 pm        300
អាមេរិក៖ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អង់តូនី ប៊្លីនខិន (Antony Blinken) បានជួបនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហែនរី (Ariel Henry) កាលពីថ្ងៃពុធ (ទី៥ កក្កដា) ដោយសន្យាផ្តល់ការគាំទ្រផ្នែកសន្តិសុខបន្ថែមដល់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីពដែលបំផ្លិចបំផ្លាញដោយអំពើឧក្រិដ្ឋកម្ម។ លោកប៊្លីនខិន បានបញ្ជាក់ពីជំនួយរបស់សហរដ្ឋអាមេរិកជាថ្មីសម្រាប់កងកម្លាំងសន្តិសុខរបស់បប្រទេសហៃទី និងបានអំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិ ដើម្បីជួយប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្ម។ ចាប់តាំងពីឆ្នាំមុន លោកហែនរី បានអំពាវនាវសុំឲ្យកងកម្លាំងអន្តរជាតិជួយប្រយុទ្ធប្រឆាំងនឹងក្រុមអន្ធពាល ដែលគ្រប់គ្រងផ្នែកធំៗនៃប្រទេសនេះ ដោយបង្កឲ្យមានវិបត្តិមនុស្សធម៌ដែលបានជម្លៀសប្រជាជនរាប់ម៉ឺននាក់។ ជំនួបនេះ បានកើតឡើងនៅលើទឹកដីកោះTrinidad និង Tobago ជាទីដែលប៊្លីនខិន បានចូលរួមកិច្ចប្រជុំប្រមុខរដ្ឋាភិបាលនៃសហគមន៍សមុទ្រការ៉ាអ៊ីព (CARICOM) ស្តីពីការប្រារព្ធខួបលើកទី ៥០របស់ខ្លួន៕

ករណីសង្ស័យការលេចធ្លាយឧស្ម័នឆក់យកជីវិតមនុស្ស១៦នាក់ ក្នុងសំណង់លំនៅឋានបណ្តោះអាសន្នអាហ្វ្រិកខាងត្បូង

2023/07/06 05:17:50 pm        270
អាហ្វ្រិកខាងត្បូង៖ អភិបាលខេត្ត បាននិយាយកាលពីថ្ងៃពុធបន្ទាប់ពីមានករណីមនុស្សជាច្រើនបានបាត់បង់ជីវិត ថាមនុស្សយ៉ាងហោចណាស់១៦នាក់ បានស្លាប់នៅក្នុងសំណង់លំនៅឋានបណ្តោះអាសន្នមួយកន្លែងជិតទីក្រុង  ប៊ុកស្បើក(Boksburg) ភាគខាងកើតរដ្ឋធានី ចូហានណេសប្បើក (Johannesburg) ក្រោយមានករណីសង្ស័យលេចធ្លាយឧស្ម័ន ។  លោក ផានីយ៉ាហ្សាឡេស៊ូហ្វី (Panyaza Lesufi) អភិបាលខេត្ត ហ្កូតឹង(Gauteng ) របស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈលោកចុះពិនិត្យកន្លែងកើតហេតុថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ប្រភេទឧស្ម័នឈានដល់ការបង្កគ្រោះថ្នាក់រហូតមានការបាត់បង់អាយុជីវិតនេះ។ លោកបាននិយាយថា ចំនួនជនរងគ្រោះ១៦នោះ ត្រូវបានផ្ទៀងផ្ទាត់រួចហើយ ។ដំបូងឡើយចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ថាមានដល់២៤នាក់។លោកបានបន្ថែមថា សាកសពទាំងអស់បានរាយប៉ាយពាសពេញតំបន់នេះ ហើយជនរងគ្រោះក្មេងជាងគេមានអាយុត្រឹម១ឆ្នាំប៉ុណ្ណោះ។  ដំបូងឡើយ សារព័ត៌មាន SABC បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រាអាសន្នដោយនិយាយថា មនុស្ស២៤នាក់បានស្លាប់។ សារព័ត៌មានអាហ្វ្រិកខាងត្បូង បានរាយការណ៍ថា ការលេចធ្លាយឧស្ម័ននេះ អាចជាប់ពាក់ព័ន្ធនឹងករណី ដែលគេសង្ស័យថា មកពីសកម្មភាពជីកខួងយករ៉ែដោយខុសច្បាប់៕

មនុស្ស២០នាក់ស្លាប់ និង១២៦នាក់រងរបួស អំឡុងការបាញ់ដ៏រង្គាលថ្ងៃបុណ្យឯករាជ្យជាតិនៅអាមេរិក

2023/07/06 05:09:42 pm        283
អាមេរិក៖ ស្របពេលការប្រារព្ធពិធី និងការបាញ់កាំជ្រួចភ្ញីនៅថ្ងៃបុណ្យឯករាជ្យជាតិទី៤កក្កដា ដែលជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍ជាច្រើនថ្ងៃ ទីក្រុងនានាទូទាំងអាមេរិក ត្រូវបានរងគ្រោះដោយអំពើហិង្សាដោយអាវុធ ខណៈការបាញ់ប្រហារដ៏រង្គាលបានកើតឡើងនៅក្នុងពិធីជប់លៀងនិងការជួបជុំពិធីបុណ្យផ្សេងៗ។  យោងតាមមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ(Gun Violence Archive)  ជាគេហទំព័រមួយដែលតាមដានការបាញ់ប្រហារទូទាំងសហរដ្ឋអាមេរិក មនុស្សចំនួន២០នាក់បានស្លាប់ និង១២៦នាក់ បានរងរបួសក្នុងហេតុការបាញ់ប្រហារសម្លាប់រង្គាលចំនួន២២លើក ដែលបានផ្ទុះឡើងទូទាំងប្រទេសរវាងម៉ោង៥ល្ងាច ថ្ងៃសុក្រ និង៥ព្រឹកថ្ងៃពុធទី៥សប្ដាហ៍នេះ ។ គេហទំព័រ ដែលកំណត់ពីការបាញ់ប្រហារដ៏រង្គាលថា រាល់ហេតុការណ៍នីមួយៗដែលមានមនុស្ស៤នាក់ ឬច្រើនជាងនេះ បានស្លាប់ ឬរបួសដោយរាយការណ៍ថាការបាញ់ប្រហារដ៏រង្គោលនៅថ្ងៃឈប់សម្រាក បានកើតឡើងនៅក្នុងរដ្ឋចំនួន១៧ និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ ក្នុងចំណោមការបាញ់ប្រហារធ្វើឲ្យកក្រើកសហរដ្ឋអាមេរិក ដោយការបាញ់ប្រហារដ៏រង្គាលនៅទីក្រុង Baltimore, Philadelphia, Boston, Chicago និងFort Worth នៅរដ្ឋ Texas ។ ជនរងគ្រោះនៃការបាញ់ប្រហាររួមទាំងក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ និងកុមារជាច្រើនស្ថិតក្នុងចំណោមអ្នករងរបួសទាំងនោះ។ក្រុមអាជ្ញាធរបាននិយាយថាមនុស្ស៤នាក់ បានស្លាប់និង៧នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅពិធីអបអរបុណ្យឯករាជ្យជាតិ៤កក្កដាភ្លាមៗមុនពេលមានការបាញ់បោះដោយសេរីកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារក្នុងទីក្រុងស្រ៊ីវវ៉េផត(Shreveport)ភាគខាងត្បូងរដ្ឋល្វីស៊ីណា (Louisiana)។ អ្នកនាំពាក្យស្នងការនគរបាលក្រុង ស្រ៊ីវវ៉េផត លោក អានជី វីលហៃ (Angie Willhite) បាននិយាយថា គ្មានជនសង្ស័យណាម្នាក់ត្រូវចាប់ខ្លួនបាននោះទេ ហើយគេក៏ពុំទាន់បានដឹងពីមូលហេតុភ្លាមៗដែរ។ គួររម្លឹកថា ការបាញ់ប្រហារនេះ បានកើតមានឡើង ស្របពេលមានការកើនឡើងថ្មីៗនៃអំពើហិង្សាដោយអាវុធទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃបុណ្យឯករាជ្យជាតិចុងសប្ដាហ៍។ ការរបាញ់ប្រហារដ៏រង្គាលជាច្រើនត្រូវគេរាយការណ៍នៅក្នុងទីក្រុងមួយចំនួនរួមទាំង Baltimore, Philadelphia, Fort Worth និងWashington, D.C. បណ្ដាលឲ្យមនុស្ស១០នាក់ស្លាប់ និងរាប់សិបនាក់រងរបួស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM
វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM