ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Xi ផ្ដោតលើសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋជាចម្បងក្នុងការទប់ស្កាត់គ្រោះមហន្តរាយទឹកជំទំនន់

2023/07/05 07:12:24 pm        91
ចិន៖ លោកប្រធានាធិបតីចិន Xi Jinping បានទាមទារឲ្យក្រុមរដ្ឋអាជ្ញារគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវតែផ្ដល់អាទិភាពជាចម្បងដើម្បីធានាសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិរបស់ប្រជាជន និង ព្យាយាមបង្កើនកិច្ចខិតប្រឹងប្រែងជួយទប់ស្កាត់ទឹកគ្រោះមហន្តរាយទឹកជំនន់។  លោក Xi បានធ្វើអត្ថាធិប្បាយក្នុងការណែនាំដ៏សំខាន់នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្តប៉ះពាល់ដល់តំបន់ជាច្រើន រួមទាំងទីក្រុងឆុងឈីង ភាគនិរតីរបស់ប្រទេសចិន ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត និងបាត់បង់ទ្រព្យសម្បត្តិ។  លោកបានតម្រូវឲ្យទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋ និងក្រសួង គ្រប់គ្រងគ្រាអាសន្ន និងធនធានទឹក ដើម្បីបង្កើនការសម្របសម្រួល ពង្រឹងការពិគ្រោះយោបល់ និងការស្រាវជ្រាវ និងជំរុញព្រមានជាមុនឲ្យជាក់លាក់ និងការព្យាករណ៍។  លោក Xi បានគូសបញ្ជាក់ថា ក្រុមមន្ត្រីដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ រក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជនជាអាទិភាព ហើយខិតខំកាត់បន្ថយការខាតបង់គ្រប់ប្រភេទទាំងអស់ ៕

បណ្ដុំអង្គការសមាគមសង្គមស៊ីវិល អំពាវនាវពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងពីការបោះឆ្នោត

2023/07/05 07:10:38 pm        145
ភ្នំពេញ៖ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់​របស់ក្រុមប្រឆាំងដែលតែងតែមានបំណងអាក្រក់ចង់បំផ្លាញការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣នេះថា ដើម្បីលុបបំបាត់ឱ្យអស់នូវនយោបាយអាក្រក់​របស់​ក្រុមប្រឆាំង ជាពិសេសក្រុមប្រឆាំងនៅក្រៅប្រទេស បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បាន​បន្តធ្វើវេទិកាសាធារណៈ ក្រោមប្រធានបទ «គុណតម្លៃនៃការថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍ» ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣នេះ។លោកថ្លែងថា តាមរយៈវេទិកានេះ ក្រុមការងាររបស់អង្គការសង្គមស៊ីវិល បានពន្យល់ប្រជាពលរដ្ឋ​ឱ្យយល់កាន់តែច្បាស់ថែមទៀតអំពីនយោបាយអាក្រក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជា​ពិសេសបំណងអាក្រក់របស់ក្រុមប្រឆាំង ​ដែលឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬទៅ​បោះឆ្នោត​គូសសន្លឹកឆ្នោតចោលជាដើម ​ដែលនេះជាទង្វើអាក្រក់ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និង​សុខសន្ដិភាពរបស់ប្រទេសកម្ពុជា។សូមជម្រាបថារយៈពេលកន្លងមកនេះ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើវេទិកា​សាធារណៈចំនួន ៦ ​លើករួចមកហើយជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ​និងខេត្តតាកែវ លើប្រធានបទ «លុបបំបាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស»។ តាមរយៈវេទិកានេះយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរួមគ្នាថែរក្សាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ​ដើម្បីមានការអភិវឌ្ឍរីកចម្រើន​ទៅមុខបន្ថែមទៀត៕អត្ថបទ៖វ៉ន ដារ៉ា

បេក្ខជននាំមុខក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំកោះតៃវ៉ាន់និយាយថា លោកអាចបន្តរក្សាសន្តិភាពជាមួយចិនបាន

2023/07/05 07:03:13 pm        128
តៃវ៉ាន់៖ បេក្ខជនមេដឹកនាំឈានមុខរបស់កោះតៃវ៉ាន់ លោក វីលៀមឡៃ (William Lai) បានសរសេរនៅក្នុងសារព័ត៌មាន Wall Street Journal នៅថ្ងៃពុធនេះ ថាលោកអាចនៅបន្តរក្សាសន្តិភាពជាមួយចិន ប្រសិនបើលោកត្រូវបានជ្រើសរើស ដោយបានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់លោកសម្រាប់ការជជែកពិភាក្សាដោយគ្មានបុរេលក្ខខណ្ឌ និងសន្យាពង្រឹងវិស័យការពារជាតិ។ លោក Lai ដែលជាមេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ និងជាបេក្ខជនសម្រាប់គណៈបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន បាននាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ ។ មេដឹកនាំលោកស្រី សៃ-អ៊ីងវិន (Tsai Ing-wen) មិនអាចចូលរួមប្រកួតប្រជែងជាថ្មីទៀតបានទេ ក្រោយកាន់តំណែង២អាណត្តិរួចមក។ នៅក្នុងបទអត្ថាធិប្បាយមួយ លោក Lai បាននិយាយថា ទោះបីជាមានហានីភ័យផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិនរួមទាំងសកម្មភាពឆ្មក់ចូលតាមដែនអាកាសស្ទើររាល់ថ្ងៃពីចិនជិតកោះនេះក៏ដោយ ចំណុចអាទិភាពជាច្រើនរបស់លោក នៅតែផ្ដោតលើគោលនយោបាយ ជោគជ័យ និងរក្សាស្ថិរភាព។ លោកបានបន្ថែមថា លោកនឹងគាំទ្រស្ថានភាពជាក់ស្ដែងទូទាំងសមុទ្រតៃវ៉ាន់ ដែលផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ទាំងសាធារណរដ្ឋចិន ជាឈ្មោះជាផ្លូវការរបស់កោះតៃវ៉ាន់ទាំងសហគមន៍អន្តរជាតិ ។ លោកនឹងពុំច្រានចោលលទ្ធភាពនៃការសន្ទនា ដោយគ្មានបុរេលក្ខខណ្ឌ ដែលបានផ្អែកលើគោលនយោបាយនៃការផ្ដល់ការយោគយល់គ្នា និងគោរភាពថ្លៃថ្នូរទៅវិញទៅមក។យោងតាមប្រភពការទូតមួយចំនួន គេរំពឹងថា លោក Lai នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅខែក្រោយនេះ ដែលបេក្ខជនតំណែងមេដឹកនាំតែងធ្វើដើម្បីពិភាក្សាពីរបៀបវារៈគោលនយោបាយរបស់ខ្លួន៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការកាត់បន្ថយចរន្តប្រឆាំងគឺជាគោលដៅយកប្រៀបឈ្នះរយៈពេលវែង

2023/07/05 07:03:03 pm        126
​ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីក ចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានា​នូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង ដែលការកាត់បន្ថយចរន្តប្រឆាំងនេះ គឺមិនសំដៅលើគណបក្សប្រឆាំងនោះទេ គឺ កាត់បន្ថយការមិនសប្បាយចិត្តពីសំណាក់ប្រជាពលរដ្ឋ ។តាមរយៈវីដេអូឃ្លីប រយៈពេលជាងមួយនាទី ដែលត្រូវបានបង្ហោះលើឆាណែល Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកាត់បន្ថយចរន្ត ប្រឆាំង ​គឺសំដៅដល់ការកាត់បន្ថយការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវពង្រីកនូវ​ចរន្តគាំទ្រ ​តាមរយៈការរំលេចអ្វីដើម្បីពលរដ្ឋ​ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត ។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា បើគ្រប់គ្នាបង្កើតចរន្តគាំទ្រច្រើន ទាំងអស់គ្នា នឹង មានលំនឹង ដែលជាគោលដៅ​ និងជាអ្វីដែលត្រូវធ្វើ ដើម្បីសុខសន្តិភាព ​ស្ថិរភាព មិនថាអ្នកមាន​តួនាទី ឬ មិនមានតួនាទីទេ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស រក្សាសន្តិភាពបាន រក្សាលំនឹង បានពលរដ្ឋនឹងបានសុខទាំងអស់គ្នា ៕អត្ថបទ៖ បាន ចក់

សហភាពអឺរុបចង់បានជំហានជាក់ស្តែងពីប្រទេសកូសូវ៉ូ មុនពេលដកទណ្ឌកម្មចេញ

2023/07/05 06:51:16 pm        104
EU៖ ប្រេសិតពិសេសសហភាពអឺរ៉ុប លោក Miroslav Lajcak បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Pristinaថា សហភាពអឺរ៉ុប នឹងមិនដកទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចលើកូសូវ៉ូទេ ប្រសិនបើរដ្ឋាភិបាល មិនបន្ថយភាពតានតឹងនៅភាគខាងជើង។បណ្តាប្រទេសសហភាពអឺរុប បានដាក់វិធានការទណ្ឌកម្មប្រឆាំងនឹងប្រទេសកូសូវ៉ូ ក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Albin Kurti មិនបានអនុវត្តតាមសំណើរបស់ប្លុកនេះ និងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់ភាគខាងជើងនៃប្រទេសដែលបានជួបប្រទះភាពតានតឹងផ្នែកជនជាតិភាគតិចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ។វិធានការទាំងនេះ រួមមានការផ្អាកដំណើរទស្សនកិច្ចរបស់មន្ត្រីកូសូវ៉ូទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងការកាត់បន្ថយជំនួយសេដ្ឋកិច្ចដ៏សំខាន់។ លើសពីនេះទៅទៀតនោះ វិធានការបន្ថែម ត្រូវបានគំរាមកំហែង ប្រសិនបើលោកKurti មិនផ្លាស់ប្តូរជំហររបស់ខ្លួន។លោក Lajcak បានថ្លែងនៅក្នុងទីក្រុង Pristina បន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ម៉ោង ជាមួយលោកKurtiថា៖«បំណងប្រាថ្នារបស់ខ្ញុំ គឺមិនមានការដាក់ទណ្ឌកម្មទេ»។ ជាការឆ្លើយតប លោក Kurti បានសម្តែងនូវជំនឿជាក់របស់ខ្លួនថា វិធានការដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងកូសូវ៉ូ គឺអយុត្តិធម៌ ហើយបង្កើតការសន្ទនាដែលមិនស្មើភាពគ្នា។តំបន់ភាគខាងជើងនៃកូសូវ៉ូ ដែលជាទីរស់នៅរបស់ជនជាតិស៊ែរប៊ី ៥០.០០០នាក់ កាលពីពេលថ្មីៗនេះ បានជួបប្រទះភាពតានតឹងខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពី Pristina បានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ីក្នុងឆ្នាំ២០០៨៕

លោក នេតានយ៉ាហ៊ូ ប្រកាសបញ្ចប់ប្រតិបត្តិការក្នុងទីក្រុងចេនីន ២ថ្ងៃ ក្រោយវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីន១២នាក់

2023/07/05 05:36:25 pm        167
អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ចប់ប្រតិបត្តិការប្រឆាំងអំពើភេវនិយម នៅក្នុងទីក្រុង ចេនីន (Jenin) តំបន់ វ៉ែសបែង (West Bank )។  កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្ដើមដកចេញពីជំរំជនភៀសខ្លួនក្រុងចេនីន ក្នុងតំបន់វ៉ែសបែងដែលអ៊ីស្រាអែលគ្រប់គ្រង។ ការដកកម្លាំងចេញនេះ បានបញ្ចប់ប្រតិបត្តិការដ៏ធំរយៈពេល២ថ្ងៃអំឡុងពេលដែលជនជាតិប៉ាឡេស្ទីន១២នាក់ និងទាហានអ៊ីស្រាអែលម្នាក់បានស្លាប់ ។  គេបានលឺស្នូរសំឡេងគ្រាប់កាំភ្លើង និងការផ្ទុះ ពាសពេញជំរំចេនីន ខណៈដំណឹងនៃការដកកម្លាំងនេះ បានកើតមានឡើងកាលពីល្ងាចថ្ងៃអង្គារ។  យោធាអ៊ីស្រាអែល បាននិយាយថាក្រោយមកខ្លួនបានស្ទាក់ចាប់រ៉ូកែត៥គ្រាប់ដែលបានបាញ់សំដៅទៅកាន់អ៊ីស្រាអែល ភាគខាងត្បូង ពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទី ក្នុងតំបន់កាហ្សា Gaza។  តែពុំមានក្រុមណាមួយចេញមុខទទួលអះអាងភ្លាមៗទេថាខ្លួនជាអ្នកបាញ់រ៉ូកែតទាំងនោះ។  ខណៈមានការដកកងកម្លាំងរបស់អ៊ីស្រាអែលចេញពីទីក្រុងនេះ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារកងកម្លាំងអ៊ីស្រាអែល ។ ក្រុមមន្ត្រីខាងលើនិយាយថាបុរសរងគ្រោះរូបនេះ គឺជាជនជាតិប៉ាឡេស្ទីនទី១២ ដែលបានស្លាប់ក្នុងទីក្រុងនេះ ចាប់តាំងពីថ្ងៃចន្ទមក៕

សម្ដេចតេជោ បញ្ជាឱ្យស្រាវជ្រាវចាប់ខ្លួនជនទុច្ចរិតដែលណែនាំពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុសឱ្យបាន

2023/07/05 02:31:59 pm        494
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេសដោយញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាននូវជនទុច្ចរិតក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំ អ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតខុស ក្លាយទៅជាសន្លឹកឆ្នោតមិនបានការ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទង្វើបែបនេះទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោតបានការ។សម្ដេចតេជោ បញ្ជាក់ថា ក្រុមជនក្លែងបន្លំទាំងនោះបានទៅពន្យល់ប្រជាពលរដ្ឋឱ្យគូសច្រើនដង​លើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះ​គណបក្សប្រជាជនកម្ពុជា។ទង្វើនេះធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សប្រជាជនគូសសន្លឹកឆ្នោតកាន់តែច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ ដែលទង្វើនេះវិធីសាស្រ្ដរបស់ក្រុមជនក្លែងបន្លំមានបំណងបំផ្លាញការបោះឆ្នោត។ សម្ដេចតេជោ បានអំពាវនាវទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និង​បណ្ដាគណបក្សនយោបាយដទៃទៀតរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ សម្ដេចញ្ជាក់ថា កិច្ចការងារនេះគឺជាកិច្ចការដែលត្រូវធ្វើរួមគ្នាធ្វើ ដើម្បីឱ្យការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ធានាបាននូវភាពរលូន និងជោគជ័យសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សម្ដេចតេជោ បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវលើករណី​នេះផងដែរ ពីព្រោះក៏មានក្រុមជនអាក្រក់បង្រៀនគូសសន្លឹក​ឆ្នោតតាមអនឡាញ (Online)ឱ្យគូសសន្លឹកឆ្នោតខុសនេះផងដែរ។ សម្ដេចតេជោបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ថា តើនណាខ្លះប្រើប្រាស់អនឡាញ ដើម្បីធ្វើការងារនេះដើម្បីរកឱ្យឃើញចំពោះមុខសញ្ញានេះ។ចំណែកអ្នកដែលក្លែងបន្លំដែលតាំងខ្លួនជាគណបក្សប្រជាជនកម្ពុជាហើយទៅបង្រៀនប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស គឺត្រូវចាប់ខ្លួនឱ្យបានដើម្បីចូលរួមដោះស្រាយលើការងារ​របស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) និងជួយទៅដល់សមត្ថកិច្ច​ក្នុងការអនុវត្តការងារ​រៀបចំ​ការបោះឆ្នោតឱ្យបានត្រឹមត្រូវទៅតាមច្បាប់។ សម្ដេចតេជោបញ្ជាក់ថា ដូច្នេះត្រូវធ្វើការរួមគ្នាដើម្បីប្រទេសជាតិកម្ពុជាទាំងមូល​ទទួលបាន​សេចក្ដីសុខសាន្តហើយត្រូវចាប់ឱ្យបានចំពោះជនដែលប្រព្រឹត្តល្មើស ជាពិសេសគណបក្សប្រជាជន​កម្ពុជា ត្រូវតែទទួលខុសត្រូវទៅលើការ​ចាប់នណាដែលបន្លំខ្លួន​ជាមនុស្សរបស់គណបក្ស​ប្រជាជនកម្ពុជា​ណែនាំប្រជាជនឱ្យទៅគូសសន្លឹកឆ្នោតខុសនេះ។ សម្ដេចបញ្ជាក់ថា ជនទុច្ចរិតនេះ គឺមិនត្រូវទទួលបានការអត់ឱននោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

មនុស្សរាប់រយនាក់ភៀសខ្លួនចេញពីជំរំ ក្រុង Jenin ក្នុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល

2023/07/04 09:07:24 pm        173
អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បាននិយាយថា ការវាយលុកដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុង Jenin អាចមានរយៈពេលច្រើនថ្ងៃ ជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការធំបំផុតនៅតំបន់ West Bank ដែលធ្វើឡើងក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ ពលរដ្ឋនៅជំរំ ត្រូវបានគេមើលឃើញថាបានភៀសខ្លួនចេញពីអំពើហិង្សាកាលពីថ្ងៃចន្ទ ដែលរួមមានការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយក្រុមអ្នកប្រយុទ្ធសកម្មប្រយុទ្ធ ព្រមទាំងការវាយប្រហារដោយយានដ្រូន ដែលអាជ្ញាធរប៉ាឡេស្ទីននិយាយថាបាន បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់។ ជំរំដែលមានប្រជាជនរស់នៅច្រើនមានតាំងពីឆ្នាំ១៩៤៨ លទ្ធផល បណ្តាលមកពីសង្គ្រាម រួមជាមួយការបង្កើតរដ្ឋអ៊ីស្រាអែល។ បច្ចុប្បន្ននេះ អ៊ីស្រាអែលអះអាងថាវាជាកន្លែងដ៏ក្តៅគគុកសម្រាប់ក្រុមសកម្មប្រយុទ្ធកងពលតូចទីក្រុង Jenin ហើយបានបញ្ជូនទាហានរាប់រយនាក់ចូល និងធ្វើការវាយប្រហារជាច្រើនថ្ងៃ។ស្ត្រីម្នាក់និយាយថា ទាហានអ៊ីស្រាអែលឈរក្បែររថយន្តសង្គ្រោះមួយគ្រឿង ខណៈពលរដ្ឋក្នុងតំបន់ត្រូវបានគេប្រាប់ឱ្យចាកចេញពីលំនៅឋាននិងទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលនាំទៅកាន់មន្ទីរពេទ្យនេះ។ វីដេអូ ដែលបានចេញផ្សាយដោយនគរបាលអ៊ីស្រាអែល បានអះអាងបង្ហាញពីការចាប់ខ្លួនធ្វើឡើងជាផ្នែកមួយនៃប្រតិបត្តិការ ដោយបង្ហាញមុខព្រាលៗដើម្បីការពារការកំណត់អត្តសញ្ញាណ។ រយៈពេលជាងមួយឆ្នាំ ការវាយឆ្មក់របស់កងទ័ពនៅក្នុងទីក្រុងដូចជាទីក្រុង Jenin បានក្លាយជាទម្លាប់។ មានការវាយប្រហារដ៏ឃោរឃៅជាបន្តបន្ទាប់របស់ពប៉ាឡេស្ទីនមកលើអ៊ីស្រាអែល និងការវាយសម្រុកដោយក្រុមអ្នកតាំងលំនៅជនជាតិជ្វីហ្វ មកលើភូមិរបស់ប៉ាឡេស្ទីន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃចន្ទបានប្តេជ្ញាបន្តប្រតិបត្តិការនេះរយៈពេលយូរបហរសិនបើចាំបាច់ ដោយបានហៅទីក្រុង Jenin ថាជា សំបុកសម្រាប់សកម្មភាពភេរវកម្ម។

ប្រធានាធិបតីឥណ្ឌូនេស៊ីទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្នុងទីក្រុងស៊ីដនី អំឡុងដំណើរទស្សនកិច្ចនៅអូស្រ្តាលី

2023/07/04 09:04:10 pm        150
ឥណ្ឌូនេស៊ី៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodoត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albaneseក្នុងពិធីស្វាគមន៍ដ៏កក់ក្តៅមួយនៅទីក្រុងស៊ីដនី ។  ឈរថតរូបសម្រាប់សារព័ត៌មានជាមួយលោក Albanese និងអគ្គទេសាភិបាអូស្រ្តាលីលោក David Hurleyលោក Widodoបានធ្វើអធិការកិច្ចឆ្មាំកិត្តិយស និងស្ងើចសរសើរទេសភាពកំពង់ផែ Sydney Harbour ។  បញ្ហាសេដ្ឋកិច្ច ការបន្ធូរបន្ថយទិដ្ឋាការធុរកិច្ចសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី និងបញ្ហាសន្តិសុខក្នុងតំបន់ នឹងត្រូវលើកយកមកពីពិភាក្សាអំឡុងជំនួបរបស់ភាគីទាំង ២ ។ នេះបើយោងតាមការអះអាងរបស់ក្រសួងការបរទេសអូស្រ្តាលី ។  នៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារនេះដែរ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wongនិយាយថា នឹងមានការផ្លាស់ប្តូរមួយចំនួនលើច្បាប់ផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី  ទិន្នន័យពីរដ្ឋាភិបាលអូស្រ្តាលី បានឲ្យដឹងថា ឥណ្ឌូនេស៊ី គឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតទី១៣របស់អូស្រ្តាលី និងការវិនិយោគរបស់អូស្រ្តាលីនៅឥណ្ឌូនេស៊ី គិតជាទឹកប្រាក់សរុប២,៨៧ពាន់លានដុល្លារ ក្នុងនោះធ្យូងថ្ម ត្រូវបាននាំចេញខ្ពស់ជាងគេ ៕

កងទ័ពជើងទឹកចិនទៅទស្សនកិច្ចនៅប្រទេសនីហ្ស៊េរីយ៉ារយៈពេល៥ថ្ងៃ

2023/07/04 08:51:04 pm        191
នីហ្ស៊េរីយ៉ា៖ កងនាវាចរណ៍នៃកងទ័ពរំដោះប្រជាជន (PLA) ដឹកនាំដោយនាវាចម្បាំងNanning បានទៅដល់ប្រទេសនីហ្ស៊េរីយ៉ា កាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយរបស់យោធាចិនទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិក ជាទីដែលទីក្រុងប៉េកាំង បានខិតខំប្រឹងប្រែងជាយូរមកហើយដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ស្ថានទូតចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនីហ្ស៊េរីយ៉ា បានសាទរចំពោះដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការទំនាក់ទំនង ហើយកងទ័ពជើងទឹកនីហ្ស៊េរីយ៉ា បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែនសមុទ្រ និងរក្សាស្ថិរភាពនៅឈូងសមុទ្រហ្គីណេ។ .កងនាវាចរណ៍នីហ្ស៊េរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត និងនាវាចម្បាំងដែលអមដំណើរSanya រួមជាមួយនឹងនាវាផ្គត់ផ្គង់ Weishanhu បានទៅដល់កំពង់ផែ Lagos ដោយនាវាNanningចតនៅកំពង់ផែនេះ រហូតដល់ថ្ងៃព្រហស្បតិ៍។អាហ្រ្វិកខាងលិចដែលសម្បូរដោយប្រេង គឺជាផ្នែកមួយនៃឈូងសមុទ្រហ្គីណេ ហើយជាអ្នកនាំចេញប្រេងឆៅដ៏សំខាន់របស់ពិភពលោក។ឈូងសមុទ្រហ្គីណេដែលត្រូវបានពិពណ៌នាដោយការិយាល័យដែនសមុទ្រអន្តរជាតិថា ជាផ្លូវដឹកជញ្ជូនដ៏គ្រោះថ្នាក់ និងសំខាន់បំផុតមួយរបស់ពិភពលោក គ្របដណ្តប់លើផ្ទៃដី ១១.០០០ គីឡូម៉ែត្រក្រឡា (៤ ២៤៧ម៉ាយក្រឡា) និងលាតសន្ធឹងពីអង់ហ្គោឡាទៅដល់សេណេហ្គាល់។ចាប់តាំងពីឆ្នាំ២០២១មក ករណីប្លន់តាមសមុទ្រ បានធ្លាក់ចុះដោយសារតែកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ និងការដាក់ពង្រាយនាវាកងទ័ពជើងទឹកបរទេស។ នេះបើយោងតាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី
08/19/2026 10:08 AM
កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM
វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM