ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោប្រកាសផ្តល់រង្វាន់២០ម៉ឺនដុល្លារ ដល់អង្គភាពណាបាញ់យន្តហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

2023/06/28 05:40:58 pm        499
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្ដល់រង្វាន់ចំនួន២០ម៉ឺនដុល្លារ​ដល់អង្គភាពយោធាណា ដែលបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា ។ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៨,៣១នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពដែលបានបញ្ជូន និងប្រចាំនៅតំបន់ភូមិភាគទី១ទាំង​អស់ត្រូវតែបាញ់ដ្រូន ​និងយន្តហោះគ្មានមនុស្សបើកនេះ ឲ្យខាងតែបាន ខណៈការហោះចូលជា​រឿយៗ​ក្នុងទឹកដីកម្ពុជាជាប់នឹងព្រំដែនវៀតណាមនាពេលប៉ុន្មានថ្ងៃមកនេះ គឺជាការឈ្លានពាន និង​បំពាន​នូវ​អធិបតេយ្យ​កម្ពុជា​សុទ្ធសាធ។ជាមួយគ្នានោះដែរ​សម្តេចតេជោ ​ក៏បានអំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រទេស​ណា​ក៏ដោយដែលបាន ឧបត្ថម្ភ​នូវ​សម្ភារៈដ្រូន និង​យន្តហោះ​គ្មានមនុស្សបើកទាំង​នេះ​ដល់​ក្រុម​ឧទ្ទាម​ទាំងនោះ​សូម​បញ្ឈប់ជាបន្ទាន់ ​ខណៈបញ្ហានេះ​វាមិនមែនជាករណី​លេងសើច​នោះទេ ​វាគឺជាបញ្ហា​ភេរវកម្ម។ទាក់ទងនឹងបញ្ហាដ្រូន និងយន្តហោះគ្មានមនុស្សបើកចូលទឹកដីកម្ពុជា​នេះដែរ ​សម្តេច​ ក៏​បាន​ស្តីបន្ទោស​ដល់មេភូមិភាគទី១ថា ជាមេទ័ព​កំសាក​ដោយ​មិន​ហ៊ាន​បាញ់​ទម្លាក់​ចំពោះដ្រូន ដែល​បាន​ហោះ​ចូលតំបន់​ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចំនួន៥គ្រឿង​កាលពីយប់មិញផងដែរ។សម្តេច បានលើកឡើងថា អស់លោកធ្វើទ័ពស្លូតពេកហើយ ​គេហោះចូលដីយើងប៉ុន្មាន​ថ្ងៃ​ត្រឹម​យកកាំភ្លើងសេកាសេបាញ់ ​ដូច្នេះ​សម្តេច​សូមបញ្ជាឲ្យដាក់សំណាញ់មេឃ​បាញ់ទម្លាក់ដ្រូន និង​យន្តហោះទាំងនោះ ឲ្យខាងតែបាន ដើម្បីឲ្យដឹងប្រភពច្បាស់លាស់ថា​វាចេញពីខាងណាមក។សូមបញ្ជាក់ថា កាលពី​ម្សិលមិញ​សម្តេចតេជោ​ បាន​បញ្ជាឱ្យ​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំង​យោធា​ចំនួន​៥០០នាក់ ​និងអាវុធទំនើប២០០ដើម​ទៅកាន់តំបន់ភូមិភាគ១ ដើម្បី​ត្រៀមបាញ់ដ្រូន ​និងយន្តហោះគ្មាន​មនុស្ស​បើកចូល​ទឹកដី​កម្ពុជា ខណៈសម្តេច ​បានដាក់ការ​សង្ស័យថា​ដ្រូន ទាំងនោះជារបស់ក្រុមឧទ្ទាម ឬជនជាតិភាគតិច​ម៉ុងតាញ៉ា ដែល​បានវាយ​ប្រហារ​ដល់អាជ្ញាធរវៀតណាម កាល​ពីពាក់កណ្តាលខែមិថុនាកន្លងទៅ ​ហើយបាក់​ទ័ពរត់ចូល​លាក់ខ្លួន​ក្នុងព្រំដែនកម្ពុជា៕អត្ថបទ៖ បាន ចក់

តុលាការក្រុងញូវយ៉កបង្រួបសំណុំរឿងក្លែងបន្លំរបស់Trump ដោយច្រានចោលលោកស្រី Ivanka Trump ជាចុងចោទ

2023/06/28 05:30:22 pm        161
អាមេរិក៖ តុលាការឧទ្ធរណ៍ទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារបានបង្រួមបណ្តឹងរដ្ឋប្បវេណីរបស់រដ្ឋអាជ្ញាលោកស្រី Letitia James ដែលចោទប្រកាន់លោក Donald Trump និងអាជីវកម្មគ្រួសាររបស់លោកពីបទក្លែងបន្លំ "គួរឲ្យភ្ញាក់ផ្អើល" ហើយបានច្រានចោលការអះអាងទាំងអស់ប្រឆាំងនឹងកូនស្រីច្បងរបស់អតីតប្រធានាធិបតីអាមេរិក រូបនេះ។   ខណៈបដិសេធការអះអាងរបស់លោក Trump ក្នុងការច្រានចោលករណីនេះ ផ្នែកបណ្តឹងឧទ្ធរណ៍នៅ សង្កាត់ Manhattan បាននិយាយថាលក្ខន្តិកៈនៃការកំណត់បានរារាំងលោកស្រី James ពីការប្តឹងជុំវិញប្រតិបត្តិការដែលបានកើតឡើងមុនថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៤ ឬថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៦អាស្រ័យលើចុងចោទ។តុលាការក៏បាននិយាយផងដែរថា ការទាមទារទាំងអស់ប្រឆាំងនឹងកូនស្រីច្បងរបស់លោក Trump គឺ លោកស្រី Ivanka Trump គួរតែត្រូវបានច្រានចោល ដោយសារតែរឿងហួសពេលវេលាយូរពេក។ ខ្លួនបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមជំនុំជម្រះដើម្បីកំណត់ថាការទាមទារមួយណាគួរត្រូវបានទាត់ចោល។  លោកស្រី James បានចោទប្រកាន់លោក Donald Trump ពីបទកុហកធនាគារផ្ដល់ប្រាក់កម្ចី និងក្រុមអ្នកធានាពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២១ អំពីតម្លៃទ្រព្យសកម្មនៅអង្គការ Trump ឬ Trump Organization ក៏ដូចជាទ្រព្យសម្បត្តិសុទ្ធផ្ទាល់ខ្លួនរបស់លោក ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរពីអ្នកធនាគារ និងក្រុមអ្នកធានា។ ដោយត្រូវបានដាក់កាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីការស៊ើបអង្កេតរយៈពេល៣ឆ្នាំ បណ្តឹងរបស់លោកស្រី James ស្វែងរកការខូចខាតយ៉ាងហោចណាស់ ២៥០លានដុល្លារ និងដើម្បីបញ្ឈប់ Trumps កុំឲ្យដំណើរការអាជីវកម្មនៅញូវយ៉ក។ កូនប្រុសពេញវ័យរបស់លោក Trump គឺ Donald Jr. និង Eric ក៏ជាជនដែលត្រូវចោទផងដែរ៕

រលកកំដៅមិនស្រុតចុះ បានគ្របដណ្ដប់លើសហរដ្ឋអាមេរិកភាគខាងត្បូង ខណៈគុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺនលើតំបន់ Midwest

2023/06/28 05:06:34 pm        156
អាមេរិក​៖ រលកកំដៅដ៏អូសបន្លាយ បានបន្តគ្របដណ្ដប់នៅលើភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ខណៈ សីតុណ្ហភាពខ្ពស់ដ៏គ្រោះថ្នាក់កើនឡើងលើសពី១០០ អង្សាហ្វារិនហៃ ស្មើរនឹង៣៨ អង្សាសេ និងសម្ពាធសំណើមធ្ងន់ធ្ងរបានកំពុងប៉ះពាល់ពាសពេញផ្នែកដ៏ធំនៃតំបន់នេះរហូតដល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍។ ទន្ទឹមនឹងនេះ នៅទីក្រុង ឈីកាហ្គោ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះសម្រាប់ហេតុផលខុសគ្នាទាំងស្រុង ដូចជា កង្វក់ខ្យល់ឣាកាសជាដើម។មន្ទីរផ្ដល់សេវាកម្មអាកាសធាតុជាតិបាននិយាយថា ពលរដ្ឋអាមេរិកប្រហែល ៦២លាននាក់នៅភាគកណ្តាលរដ្ឋអារីហ្សូណា ទូទាំងរដ្ឋតិចសាស់ និងតំបន់ ឌីប សោត (Deep South) និងចូលទៅក្នុងតំបន់គ្រប់គ្រងរបស់រដ្ឋផ្លរីដា ស្ថិតនៅក្រោមការឃ្លាំមើលកំដៅខ្លាំង ការព្រមាន និងការណែនាំដែលរំពឹងថានឹងមានរយៈពេលរហូតដល់ថ្ងៃទី៤ ខែកក្កដា។  មន្ទីរផ្ដល់សេវាកម្មអាកាសធាតុជាតិ បាននិយាយនៅក្នុងសេចក្តីណែនាំមួយថា វាអាចមានគ្រោះថ្នាក់ជាងព្រឹត្តិការណ៍កំដៅធម្មតាដោយសារតែរយៈពេលវែងនៃការកើនឡើងកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅពេលយប់ និងអំណានសន្ទស្សន៍កំដៅកើនឡើងនៅពេលថ្ងៃ ។ វាចាំបាច់ណាស់ក្នុងការចាត់វិធីធ្វើឲ្យត្រជាក់ និងទប់ស្កាត់ការប៉ះពាល់ពីកំដៅ។កាលពីថ្ងៃអង្គារ បណ្តាញអគ្គិសនីនៅរដ្ឋតិចសាស់ កំពុងដំណើរការក្នុងការប្រើប្រាស់ខ្ពស់បំផុត ដោយ"ការឃ្លាំមើលអាកាសធាតុ" ដែលមិនស្នើសុំឲ្យអ្នកស្រុកកាត់បន្ថយការប្រើប្រាស់ថាមពលទេ ប៉ុន្តែបង្កើនលទ្ធភាពផលិតកម្ម។ សូម្បីតែអ្នកជំនាញផ្នែកថាមពលមួយចំនួនដែលបានរិះគន់ការគ្រប់គ្រងថាមពលរបស់រដ្ឋតិចសាស់ ក៏ចាត់ទុកការដាច់ភ្លើងក្នុងរដូវក្តៅនេះមិនទំនងនោះទេ ដោយនិយាយថារដូវរងាមានហានិភ័យខ្លាំងជាង៕

ការប៉ះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា បង្កហានីភ័យសម្រាប់ទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់រុស្ស៊ីជាមួយចិន

2023/06/28 04:44:08 pm        169
រុស្ស៊ី៖ ខណៈព័ត៌មានបានផ្ទុះថា ទាហានរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា(Wagner) បានកំពុងហែក្បួនទៅកាន់ទីក្រុងមូស្គូ ក្នុងការបះបោររយៈពេលខ្លី ក្រុមធុរកិច្ចជនមួយចំនួនមកពីប្រទេសចិនភាគខាងត្បូង បានចាប់ផ្ដើមចេញបញ្ជាយ៉ាងប្រញាប់ប្រញាល់ឲ្យក្រុមហ៊ុននានាបញ្ឈប់ការដឹកជញ្ជូនទំនិញដែលបានត្រៀមទៅកាន់ប្រទេសរុស្ស៊ី ។  ខណៈការបះបោរ ដែលជាការសាកល្បងដ៏ធំបំផុតសម្រាប់ការដឹកនាំរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចាប់តាំងពីការឈ្លានពានរបស់លោកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ពេលនេះក្រុមហ៊ុននាំចេញមួយចំនួន បានចោទជាសំណួរអំពីការពឹងផ្អែកនាពេលអនាគតរបស់ខ្លួនលើសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិបំផុតរបស់ទីក្រុងប៉េកាំង។ លោក ស៊ិន មូហួយ (Shen Muhui) ប្រធានផ្នែកពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុននៅក្នុងខេត្ត ហ្វូជៀន (Fujian) ភាគខាងត្បូងរបស់ប្រទេសចិនបានរំឮកពីផលវិបាកក្នុងចំណោមសមាជិករបស់ខ្លួនដែលនាំចេញគ្រឿងបន្លាស់រថយន្ត គ្រឿងចក្រ និងសម្លៀកបំពាក់ទៅកាន់ប្រទេសរុស្ស៊ីថា "យើងគិតថានឹងមានបញ្ហាធំ" ។ប្រទេសចិន បានព្យាយាមនិយាយសម្រាលព្រឹត្តិការដែលបានកើតឡើងកាលពីថ្ងៃចុងសប្ដាហ៍មុន និងបានបង្ហាញការគាំទ្រដល់ទីក្រុងមូស្គូ ដែលបានបញ្ជាក់ពីភាពជាដៃគូគ្មានព្រំដែនភ្លាមៗ មុនពេលរុស្ស៊ី វាយលុកចូលអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ី ហៅថាជាប្រតិបត្តិការសឹកពិសេស។  ប៉ុន្តែកាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបះបោរកាលពីចុងសប្តាហ៍ បានធ្វើឲ្យការដឹកនាំរបស់ទីក្រុងប៉េកាំង មានភាពស្ងប់ស្ងាត់ ហើយអ្នកវិភាគមួយចំនួននៅក្នុង និងក្រៅប្រទេសចិន បានចាប់ផ្តើមចោទសួរថាតើទីក្រុងប៉េកាំងត្រូវការបន្ធូរបន្ថយទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយទីក្រុងមូស្គូដែរឬទេ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដាក់សំណាញ់មេឃបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (Drone) ដែលធ្វើសកម្មភាពឈ្លានពានកម្ពុជា

2023/06/28 04:28:00 pm        662
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ដាក់​បញ្ជាដាច់​ណាត់​ឱ្យដាក់សំណាញ់មេឃ​បាញ់កម្ទេចចោល​យន្តហោះគ្មានមនុស្សបើក (Drone) ដែល​មកធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។សម្ដេចតេជោ បានចេញដាក់បញ្ជាបន្ថែមយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះ​សំណាល​ជា​មួយកម្មករ-កម្មការិនីប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ដែល​កំពុង​ដំណើរ​ការអាជីវកម្មក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។សម្ដេចតេជោ ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺ​មក​ធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា បើអង្គភាពណាបាញ់ធ្លាក់ទ្រូននេះមួយគ្រឿងសម្ដចនឹងផ្ដល់រង្វាន់ ២០ ម៉ឺនដុល្លារ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ជាបន្តទៀតនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ

2023/06/28 02:16:23 pm        252
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវសារជាថ្មី កុំឱ្យមានការ LIVE ជេរ បញ្ចោរ ដៀលត្មះ គ្នា តាមបណ្តាញសង្គមពេលមានជម្លោះក្នុងគ្រួសារ(ប្តី ប្រពន្ធ) គួរទុកកិត្តិយសសម្រាប់កូនៗ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមានគម្រោងចុះជួបជាមួយកម្មករនិយោជិតតាំងពីឆ្នាំ២០២០ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ ទើបមានការពន្យារពេលដល់ពេលនេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួបជាមួយបងប្អូនកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីផង និងមួយផ្នែកទៀត ដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រទាំងអស់បានអនុវត្តបានយ៉ាងល្អ។ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវតែមានការពង្រឹងចំពោះការគោរពទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរឡើងវិញ ដែលចំណុចនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសីលធម៌ និងសុជីវធម៌យុវជនជំនាន់ក្រោយឱ្យចេះគោរពចាស់ទុំ កូនគោរព ឪពុកម្ដាយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអរគុណដល់កម្មករ-កម្មការិនី ដែលបានអនុវត្តបានយ៉ាងល្អនូវវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថានការវិបត្តិកូវីដ-១៩ បានយ៉ាងល្អរហូតអាចបើកសង្គម សេដ្ឋកិច្ចឡើងវិញដល់បច្ចុប្បន្ននេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរចុះ ជួបបងប្អូនកម្មករនិយោជិតរបស់សម្តេច មិនមែនជាការជិះសេះមើលផ្កានោះទេ គឺដើម្បីស្វែងរកវឌ្ឍនភាព និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករនិយោជិតដែលជួបបញ្ហា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាតទៅទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត។ រាជរដ្ឋាភិបាលបានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា៖បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្សជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់។សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កម្មករនិយោជិតកុំលង់ទៅតាមការញុះញង់របស់ក្រុមជនអាក្រក់នៅក្រៅប្រទេស ខណៈកាលពីឆ្នាំ២០១៣ ក្រុមជនអាក្រក់នេះហើយ ជាមេខ្លោងដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់។សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណា ក៏ដោយឲ្យ តែមានការអន្តរាគមន៍ពីបរទេស នឹងគ្មានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ ដើម្បីលុបបំបាត់ការជ្រៀតជ្រែករបស់បរទេសលើផ្ទៃក្នុងកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រប់បរទេសដែលមកវិនិយោគនៅកម្ពុជា គឺផ្ដោតសំខាន់លើធនធានចំនួន២ គឺធនធានមនុស្ស និងអគ្គិសនី ដូច្នេះចាប់ពីខែសីហា ឆ្នាំ២០២៣នេះ តទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញជាយុវជនចំនួន ១,៥លាននាក់។សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត​។សម្តេចតេជោ បានដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលមកធ្វើសកម្មភាពឈ្លានពានកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។សម្តេចតេជោ បានដាក់ការសង្ស័យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលឈ្លានពានចូលទឹកដីកម្ពុជានេះ គឺអាចចេញមកពីនាវា ឬចេញពីប្រទេសមួយ។សម្តេចតេជោ ហ៊ុន សែន ព្រមានជាថ្មីចំពោះជនណាក៏ដោយ ដែលមានជាប់ពាក់ព័ន្ធជាមួយជនក្បត់ជាតិ ៣ ជំនាន់នៅក្រៅប្រទេស គឺត្រូវតែមានវិធានការទាំងអស់។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសនានា ចំពោះការបង្ហោះយន្តហោះគ្មានមនុស្សបើកចូលមកដែនដីកម្ពុជា គឺជាបំពានដែនដីរបស់កម្ពុជា ហើយករណីនេះមិនមែនជារឿងសាមញ្ញនោះទេ គឺជារឿងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ

2023/06/28 02:09:12 pm        214
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្តី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន១៦ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន១០ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៨៨, កាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០០ និងក្នុងឆ្នាំ២០២៣ នេះ ចំនួន ២លើក គឺ កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃពុធ ទី១៤ ខែមិថុនា ដែលមានកម្មករនិយោជិតចូលរួមចំនួន ៣ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣៣។ថ្ងៃនេះ ជាលើកទី១៧ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ៣១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ក្នុងនោះ ខណ្ឌពោធិ៍ សែនជ័យ ចំនួន១០, ខណ្ឌមានជ័យចំនួន ៤ និងខណ្ឌកំបូលចំនួន៣។រោងចក្រ សហគ្រាសចំនួន១៧ ជាប្រភេទរោងចក្រកាត់ដេរទាំងអស់។ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសល្យស្ត្រាលី។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៩៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក សហគ្រាសវិស័យកាត់ដេរ ចំនួន ៧២៧. មានកម្មករនិយោជិតសរុបជិត ៣៣ម៉ឺន៩ពាន់នាក់ ដែលមានប្រាក់ ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ៕

កម្លាំងយោធាត្រូវបានបញ្ជូនចេញទៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាម ដើម្បីទប់ទល់នឹងបច្ចាមិត្ត

2023/06/27 11:45:17 pm        1559
ភ្នំពេញ៖ ក្រោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃនេះ កម្លាំងយោធា ត្រូវបានបញ្ជូនចេញទៅកាន់ខេត្តព្រំដែនជាប់វៀតណាម ដើម្បីទប់ទល់នឹងការជ្រៀតចូលរបស់កម្លាំង បច្ចាមិត្តមកក្នុងទឹកដីប្រទេសកម្ពុជា ។ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ ​បញ្ជាការដ្ឋានអង្គរក្ស បាន បញ្ចេញកម្លាំងទ័ព រួមជាមួយអាវុធ ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ​ដែលហោះចូលមកទឹកដីប្រទេសកម្ពុជា ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ​ សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យបញ្ចេញកម្លាំងយោធា និងបំពាក់អាវុធទំនើបៗផង ​ទៅកាន់ខេត្តជាប់តំបន់ភាគខាងកើតជាប់ព្រំដែនវៀតណាមជាបន្ទាន់ ដើម្បី ត្រៀមបាញ់កម្ទេចយន្តហោះរបស់បច្ចាមិត្ត ​ដែលហោះចូលមកក្នុងទឹកដីកម្ពុជា ។សម្តេចតេជោ បានថ្លែងឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ មានដ្រូន ឬយន្តហោះគ្មានមនុស្សបើកជាច្រើន គ្រឿង ​បានហោះចូលទឹកដីខ្មែរ​ ជាបន្តបន្ទាប់​ នៅក្នុងតំបន់នៃខេត្តរតនគិរី ខណៈសម្តេចដាក់ការ​សង្ស័យថា​ ដ្រូនទាំងនោះ ​អាចជារបស់ពួកបច្ចាមិត្ត​ ឬក្រុមឧទ្ទាម ដែលបានធ្វើសកម្មភាពវាយ​ប្រហារ​អាជ្ញាធរ​វៀតណាម ​ហើយ​បាន​បាក់ទ័ពរត់ចូលទឹកដីកម្ពុជា ​នៅខេត្តតំបន់ខេត្តនេះ ។សម្ដេចតេជោ បានចេញបទបញ្ជាឱ្យដាក់ពង្រាយ​កងកម្លាំង ​ដែល​បញ្ជូនទៅ ​នេះឲ្យ​បាន​គ្រប់ច្រក ល្ហក​ទាំងអស់​ សម្រាប់ទប់ទល់​ នឹងការជ្រៀតចូលរបស់ពួកបច្ចាមិត្ត ៕អត្ថបទ៖ បាន ចក់

ក្រុមហ៊ុន ស្តាបាក់ស៍ នឹងចេញច្បាប់តុបតែង 'កាន់តែច្បាស់លាស់' បន្ទាប់ពីក្រុមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាប៉ះទង្គិចជាមួយសហជីព

2023/06/27 09:56:55 pm        284
ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយនៅក្នុងលិខិតផ្ទៃក្នុងមួយទៅកាន់និយោជិកថា ក្រុមហ៊ុន ស្តារបាក់ស៍ គ្រោងនឹងចេញគោលការណ៍ណែនាំជាកណ្តាល "ច្បាស់ជាងមុន" មួយចំនួនសម្រាប់ការដាក់បង្ហាញរូបភាពនៅក្នុងហាង បន្ទាប់ពីមានការចោទប្រកាន់របស់សហជីពដែលថាអ្នកគ្រប់គ្រងបានហាមឃាត់ការតុបតែងបែបពណ៌ឥន្ទធនូ ដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា។លិខិតនេះធ្វើឡើង បន្ទាប់ពីសហជីពតំណាងឱ្យបុគ្គលិកហាងកាហ្វេ របស់សមាគមន៍ខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេមួយនេះបានចោទប្រកាន់ថា អ្នកគ្រប់គ្រងនៅទីតាំងហាងកាហ្វេ ស្តារបាក់ស៍ រាប់សិបកន្លែងបានរារាំងបុគ្គលិកមិនឱ្យដំឡើងទង់ និងការតុបតែងសម្រាប់ទិវានៃខែឥន្ទធនូ ឬបានដកការតុបតែងទាំងនោះចេញ។ ក្រុមហ៊ុនកាហ្វេយក្សមួយនេះបានជំទាស់នឹងការចោទប្រកាន់ទាំងនេះ។សហជីពបាននិយាយកាលពីថ្ងៃសុក្រថា កម្មករជាង៣.០០០នាក់នៅហាងហាងកាហ្វេ ស្តារបាក់ស៍ ជាង១៥០ទីតាំងនៅសហរដ្ឋអាមេរិកនឹងដើរចេញពីការងារជុំវិញបញ្ហានេះ។ក្រុមហ៊ុន ស្តារបាក់ស៍ ក៏បានដាក់ពាក្យបណ្តឹងចំនួនពីរករណីប្រឆាំងនឹងសហជីពកម្មករទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB) កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ថាសហជីពនោះបានធ្វើការអះអាងខុសលើគោលការណ៍ណែនាំការតុបតែងនៅក្នុងហាងរបស់ក្រុមហ៊ុន និងអត្ថប្រយោជន៍ការថែទាំដែលបញ្ជាក់ពីសមភាពយេនឌ័រ។ស្លាកយីហោលក់រាយរបស់សហរដ្ឋអាមេរិកជាច្រើន បានប្រឈមមុខនឹងការរិះគន់ពីអ្នកអភិរក្សជុំវិញការការបង្ហាញទំនិញដែលមានការតុបតែងពណ៌ឥន្ទធនូដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ+) ក៏ដូចជាការរិះគន់ពីក្រុមសិទ្ធិស្រឡាញ់ភេទដូចគ្នាចំពោះការគាំទ្រមិនគ្រប់គ្រាន់សម្រាប់សហគមន៍៕

កំណើនសេដ្ឋកិច្ចចិននឹងខ្ពស់ជាងមុននៅក្នុងត្រីមាសទី២ ដែលត្រូវបានព្យាករណ៍ថានឹងឈានដល់គោលដៅ ៥% ប្រចាំឆ្នាំ

2023/06/27 09:53:31 pm        207
ចិន៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងត្រីមាសទី ២ នឹងកើនឡើងខ្ពស់ជាងត្រីមាសទី ១ ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥% នេះបើយោងតាមលោកនាយករដ្ឋមន្រ្តីចិនលោក Li Qiang ដែលបានប្រាប់បណ្ដាគណៈប្រតិភូនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ធានជីង នៅថ្ងៃអង្គារ (២៧ មិថុនា)នេះ។ដោយសារទិន្នផលរោងចក្រធ្លាក់ចុះ ស្របពេលដែលតម្រូវការខាងក្រៅ និងក្នុងស្រុកចុះខ្សោយ លោក Li បាននិយាយថា ប្រទេសចិននឹងដាក់ចេញនូវគោលនយោបាយដ៏មានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីពង្រីកតម្រូវការក្នុងស្រុក និងបើកចំហទីផ្សារ ព្រមទាំងបន្តជំរុញជាកម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចពិភពលោក។ធនាគារធំៗជាច្រើនបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ ២០២៣ បន្ទាប់ពីទិន្នផលឧស្សាហកម្មកាលពីខែឧសភា និងទិន្នន័យនៃការលក់រាយមិនដូចទៅនឹងការព្យាករណ៍ទុក ហើយបានបង្ហាញថាទីក្រុងប៉េកាំងនឹងត្រូវចាត់វិធានការបន្ថែមទៀតដើម្បីបង្កើនការងើបឡើងវិញក្រោយភាពរង្គោះរង្គើសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ១៩។លោកនាយករដ្ឋមន្ត្រីចិនបាននិយាយថា និន្នាការនៃសកលភាវូបនីយកម្មនៅតែរក្សាដដែល បើទោះបីជាមានការលំបាកខ្លះក៏ដោយ ដោយបានរំលឹកឡើងវិញនូវប្រធានបទសំខាន់មួយចាប់តាំងពីឡើងកាន់តំណែងរបស់លោកថា ប្រទេសចិននៅតែបើកចំហសម្រាប់ធុរកិច្ច និងស្វាគមន៍វិនិយោគិនបរទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM
កូរ៉េខាងត្បូង៖ ការកាត់បន្ថយសមយុទ្ធរបស់លោក Trump ទំនងជាមានគោលបំណងជំរុញទីក្រុងសេអ៊ូលឱ្យចូលក្នុងសង្គ្រាមអ៊ីរ៉ង់
08/19/2026 12:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វះស្វែងរកការបញ្ចប់សង្គ្រាម ពុំមែនបទឈប់បាញ់បណ្ដោះអាសន្នទេ
08/19/2026 12:08 PM
WHO៖ ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ គឺជាគ្រាអាសន្នសកលខណៈករណីរឆ្លងបានលើសពី ៥.០០០ ករណី
08/19/2026 12:08 PM
មនុស្ស ២៥ នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសនីហ្សេរីយ៉ា ស្របពេលមានការភ័យខ្លាចពីការសងសឹក
08/19/2026 12:08 PM
លោក Trump និយាយថា អាមេរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀង និងផ្អាកដំឡើងពន្ធជាបណ្ដោះអាសន្ន
08/19/2026 12:08 PM
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ អំពាវនាវឱ្យមានការបោះឆ្នោតប្រធានាធិបតី
08/19/2026 12:08 PM
ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យស៊ើបអង្កេត និងពង្រឹងសុវត្ថិភាពសាលារៀនក្រោយការបាញ់ប្រហារដ៏កក្រើក
08/19/2026 11:08 AM
រុស្ស៊ី រាយការណ៍ថាយានដ្រូនរបស់អ៊ុយក្រែនវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
08/19/2026 11:08 AM
ប្រទេសអារ៉ាប់រួម ចោទប្រកាន់អ៊ីរ៉ង់ពីការបាញ់មីស៊ីលបាលីស្ទីកទៅលើនាវាដឹកជញ្ជូនទំនិញ
08/19/2026 11:08 AM