ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀនឥស្លាមអាល់អីមីយ៉ះ នៅស្រុកតំបែរ

2023/06/09 08:52:59 pm        176
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលារៀនឥស្លាមអាល់អីមីយ៉ះ ភូមិសែនចំរើន ស្ថិតក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ក្នុងពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម លោក លោកស្រីជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ផងដែរ។ មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំសេដា ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងអគារសិក្សាដ៏ស្រស់ស្អាតនេះតែម្តង។សមិទ្ធផលទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា គឺប្រសូត្រចេញបាន ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ដឹកនាំដោយសម្តេចតេជោ ហើយសម្តេចតេជោនឹងបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុនឥតឈប់ឈរបន្ថែមទៀត។ អគារសិក្សាដ៏ស្រស់ស្អាតនេះ សំដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់យើង ដែលជាការងារដ៏សំខាន់ និងមិនអាចមើលរំលងបាន ហេតុនេះឯកឧត្តមបានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្រៀន និងអប់រំក្មួយៗជាសិស្ស ហើយក្មួយៗដែលជាសិស្ស និងជាយុវជនជំនាន់ក្រោយទៀតសោតក៏ត្រូវខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនធានប្រកបដោយសមត្ថភាព ចូលរួមជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសយើងកាន់តែរីកចម្រើននាថ្ងៃអនាគត។ ឯកឧត្តមបន្ថែមថា ក្នុងដំណើរបេសកកម្មចុះមូលដ្ឋានស្រុកតំបែរអស់រយៈពេល២៤ឆ្នាំ កន្លងទៅនេះរបស់ឯកឧត្តម ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរទាំងអស់នឹងបន្តគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។សូមជម្រាបជូនថា អគារសិក្សា ០១ខ្នង នេះមានទំហំ ៧,៧ × ២២ម៉ែត្រ បន្ទប់រៀនចំនួន ០៣បន្ទប់ ដែលថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ៧១,២លានរៀល អង្គការអាល់អាប់រ៉ត និងសប្បុរសជនចំនួន ១៤,៦លានរៀល៕

ប្រាក់ដុល្លារធ្លាក់ថ្លៃ ដោយសារការកើនឡើងនៃការទាមទារប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ នៅសហរដ្ឋអាមេរិក

2023/06/09 08:23:41 pm        162
អាមេរិក៖ តម្លៃប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ដោយសារផលចំណូលទាបរបស់រតនាគារសហរដ្ឋអាមេរិក បន្ទាប់ពីការកើនឡើងនៃការទាមទារប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើប្រចាំសប្តាហ៍ បានធ្វើឲ្យក្តីរំពឹងរបស់ពាណិជ្ជករដែលថា ការដំឡើងអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក កាន់តែជិតមកដល់ ខណៈការយកចិត្តទុកដាក់ បានបង្វែរទៅលើសប្តាហ៍ដ៏មមាញឹកខាងមុខ ដែលមានកិច្ចប្រជុំជាបន្តបន្ទាប់របស់ធនាគារកណ្តាល។ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថាចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យទាមទារប្រាក់អត្ថប្រយោជន៍ពីការអត់ការងារធ្វើ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១ឆ្នាំកន្លះ កាលពីសប្តាហ៍មុន ទោះបីជាការបញ្ឈប់ពីការងារ ទំនងជាមិនកើនឡើងខ្ពស់ក៏ដោយ ព្រោះថាទិន្នន័យនោះ បានក្តោបលើថ្ងៃឈប់សម្រាកប្រារព្ធទិវារំលឹកគុណ (Memorial Day) ដែលអាចបន្ថែមនូវការប្រែប្រួលមួយចំនួន។ទោះជាយ៉ាងណាក៏ដោយ ចំណុចនោះសមល្មមនឹងធ្វើឲ្យតម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ដល់កម្រិតទាបជាងពីរសប្តាហ៍ ធៀបនឹងរូបិយប័ណ្ណផ្សេង នៅក្នុងរដូវកាលមុន ខណៈក្រុមវិនិយោគិន បានយកទិន្នន័យនោះធ្វើជាសញ្ញាដែលបង្ហាញថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ។សន្ទស្សន៍ប្រាក់ដុល្លារចុងក្រោយ ឈរនៅតម្លៃ ១០៣,៣៥ ក្នុងការជួញដូរនៅអាស៊ីដំបូង កាលពីថ្ងៃសុក្រ ដោយបានធ្លាក់ចុះច្រើនជាង ០,៧ភាគរយ នៅក្នុងរដូវកាលមុន ដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនសប្តាហ៍។ បើធៀបនឹងប្រាក់យ៉េនរបស់ប្រទេសជប៉ុន ប្រាក់ដុល្លារអាមេរិក បានធ្លាក់ដល់កម្រិតទាបមួយសប្តាហ៍ ក្នុងតម្លៃ ១៣៨,៧៦៥ ដោយធ្លាក់តាមផលចំណូលរបស់រតនាគារសហរដ្ឋអាមេរិក៕

មនុស្សរាប់ម៉ឺននាក់ចូលរួមដង្ហែព្យុហយាត្រាឥន្ទធនូនៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល

2023/06/09 08:17:38 pm        147
អ៊ីស្រាអែល ៖ មនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមព្យុហយាត្រាឥន្ទធនូប្រចាំឆ្នាំរបស់ពួកគេ ជាការគាំទ្រដល់សិទ្ធិនៃសមាជិកសហគមន៍មនុស្សស្រលាញ់ភេទដូចគ្នាឬ LGBTQ+ ។  អំឡុងពិធីដង្ហែព្យុហយាត្រានេះ ពួកគេបានគ្រវីទង់ឥន្ទធនូ និងរាំលេងកម្សាន្ត ឆ្លងកាត់តាមផ្លូវក្នុងសម្លៀកបំពាក់ចម្រុះពណ៌ ស្របពេលដែលក្រុមមន្រ្តីនគរបាល ត្រូវបានដាក់ពង្រាយ ដើម្បីធានាសន្តិសុខ ។  ក្រុមអ្នកស្រឡាញភេទដូចគ្នា និងក្រុមអ្នកគាំទ្ររបស់ពួកគេ គឺជាក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលបានតវ៉ាអស់រយៈពេលជាង ២២សប្តាហ៍មកហើយ ប្រឆាំងនឹងរដ្ឋាភិបាលចម្រុះជាតិនិយមសាសនារបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។  សហគមន៍មួយនេះ បានរាយការណ៍ពីកំណើនឧបទ្ទេវហេតុប្រឆាំងនឹងក្រុម LGBTQ ចំនួន ៤០០ភាគរយ ចាប់តាំងពីគណៈរដ្ឋមន្រ្តីរបស់លោក Netanyahu ត្រូវបានលើកបន្តុបកាលពីខែធ្នូ ឆ្នាំកន្លងទៅ ៕

កុមារ ៣០០នាក់ត្រូវបានជម្លៀសចេញពីមណ្ឌលកុមារកំព្រាដែលមានទារកស្លាប់ស្ថិតក្នុងទីក្រុង Khartoum

2023/06/09 08:08:02 pm        173
ស៊ូដង់៖ ប្រទេសស៊ូដង់ កុមារប្រហែល ៣០០នាក់ ត្រូវបានជម្លៀសចេញពីមណ្ឌលកុមារកំព្រានៅក្នុងទីក្រុង Khartoum ប្រទេសស៊ូដង់ ជាទីដែលទារករាប់សិបនាក់ កាលពីខែមុន ត្រូវបានគេរកឃើញថាបានស្លាប់ ចាប់តាំងពីពាក់កណ្តាលខែមេសារហូតមក ដោយសារតែសង្រ្គាមរវាងភាគីជម្លោះយោធាទាំង២ ។  គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលសម្របសម្រួលការជម្លៀសកុមារកាលពីថ្ងៃពុធ និយាយថា កុមារអាយុចម្លោះពី ១ឆ្នំា ទៅ ១៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពស្ថិតនៅទីក្រុង Wad Madani ដែលមានចម្ងាយប្រហែល ២០០គ.ម ភាគអាគ្នេយ៍ទីក្រុង Khartoum ។  ICRCបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដំបូងថា កុមារ ២៨០នាក់ និងអ្នកមើលថែកុមារ ៧០នាក់ ត្រូវបានជម្លៀសចេញ ហើយអ្នកនាំពាក្យរបស់ ICRC និយាយថា ចំនួនកុមារដែលត្រូវបានជម្លៀសខ្លួនចេញ បានកើនឡើងដល់ ៣០០នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ។  ចំនួនកុមារខាងលើ ត្រូវបានបញ្ជាក់ដោយលោក Siddig Frini គឺជាអគ្គនាយកក្រសួងអភិវឌ្ឍន៍សង្គមទីក្រុង Khartoum ដែលគ្រប់គ្រងមណ្ឌលមើលថែកុមារមួយនេះ ។  ដោយឡែក លោក Mandeep O'Brien គឺជាអ្នកតំណាងមូលនិធិកុមារអន្តរជាតិ UNICEFរបស់អង្គការសហប្រជាជាតិ(UN)ប្រចាំនៅក្នុងប្រទេសស៊ូដង់ និយាយថា ការជម្លៀសខ្លួន បានផ្តល់ក្តីសង្ឃឹមថ្មី ស្របពេលជម្លោះនៅតែបន្តនៅក្នុងប្រទេសស៊ូដង់ ៕

ក្រុមសហគមន៍ជនជាតិដើមភាគតិច Zapatista ដង្ហែក្បួននៅទីក្រុង Mexico City ដើម្បីទាមទារឲ្យបញ្ចប់រលកនៃអំពើហិង្សា

2023/06/09 08:04:39 pm        157
ម៉ិកស៊ិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមាជិករាប់រយនាក់របស់សហគមន៍ជនជាតិដើមភាគតិច Zapatista និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានដង្ហែក្បួននៅទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់រលកនៃអំពើហិង្សាដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ជនជាតិដើមភាគតិចរបស់ពួកគេ ។  ក្រុមបាតុករទាំងនេះ បានទាមទារឲ្យបញ្ចប់អំពើហិង្សាដែលពួកគេនិយាយថា គឺជាការវាយប្រហារប្រឆាំងនឹងកងទ័ពរំដោះជាតិ Zapatista ឬ EZLNដែលជាកងកម្លាំងប្រដាប់អាវុធប្រយុទ្ធ ដើម្បីសិទ្ធិជនជាតិដើមភាគតិច នៅរដ្ឋ Chiapas។  សហគមន៍ Zapatista និយាយថា ក្រុមប្រដាប់អាវុធមួយនេះ រងការវាយប្រហារពីក្រុមទាហានប៉ារ៉ា នៅក្នុងរដ្ឋ Chiapas ។  លោក Raul Romero គឺជាបាតុករ និងជាសង្គមវិទូមួយរូប និយាយថា ពួកយើងស្នើសុំឲ្យបញ្ឈប់ការវាយប្រហារពីក្រុមទាហានប៉ារ៉ា ដែលបានរួមដៃគ្នាជាមួយក្រុមឧក្រិដ្ឋជន ធ្វើឲ្យរដ្ឋ Chiapas ជិតធ្លាក់ក្នុងសង្រ្គាមស៊ីវិល ៕

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីទាមទារឲ្យមានការបញ្ជូនអាវុធ និងគ្រាប់រំសេវកាន់តែលឿនទៅកាន់សមរភូមិមុខ

2023/06/09 07:34:31 pm        205
រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទាមទារឲ្យមានការបញ្ជូនអាវុធ និងគ្រាប់រំសេវកាន់តែលឿនដល់កងកងកម្លាំងដែលចូលរួមធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែ។  លោក Shoigu បាននិយាយប្រាប់ក្រុមមន្រ្តីភស្តុភារ និងក្រុមអ្នកតំណាងឧស្សាហកម្មយោធាថា រថពាសដែកថ្មី យានប្រយុទ្ធថ្មើរជើង និងរថក្រោះ ត្រូវការយ៉ាងបន្ទាន់នៅសមរភូមិមុខ ។  លោកបានលើឡើងផងដែរថា កងកម្លាំងរុស្ស៊ី បានរារាំងការវាយបករបស់អ៊ុយក្រែននៅតំបន់ Zaporizhzhia កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។  ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ពីលទ្ធផលនៅសមរភូមិមុខ ។  លោក Shoigu និយាយថា គ្រាន់តែចូលរួមប្រយុទ្ធរយៈពេល ២ម៉ោងប៉ុណ្ណោះ ទាហានរបស់ពួកយើងបានបំផ្លាញរថក្រោះ ៣០គ្រឿង និងយានប្រយុទ្ធថ្មើរជើង ១០គ្រឿង ។ គ្រឿងយុទ្ធោបករណ៍បែបនេះ ត្រូវការបន្ទាន់នៅទីនោះ ។ ពួកយើងត្រូវតែប្រញាប់បញ្ជូនទៅកាន់ទីនោះ ។  ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបយានដ្រូនបន្ថែមទៀតផងដែរ ដោយបង្ហាញឲ្យឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហាររបស់រុស្ស៊ី ទៅលើរថក្រោះអ៊ុយក្រែននៅតំបន់ Zaporizhzhia ៕

មេធាវី៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំពីបទចោទប្រកាន់ករណីឃាតកម្ម

2023/06/09 07:02:22 pm        177
ប៉ាគីស្ថាន៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយថា លោក Imran Khan ត្រូវបានធានាឲ្យនៅក្រៅឃុំកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនា ពីតុលាការជាន់ខ្ពស់ទីក្រុងអ៊ីស្លាម៉ាបាត ជុំវិញបទចោទប្រកាន់ករណីឃាតកម្មថ្មី ដែលមានន័យថា លោកពុំអាចត្រូវបានគេឃាត់ខ្លួនសាជាថ្មីនោះទេ នៅក្នុងការជាប់ទាក់ទង់ជាមួយបទចោទប្រកាន់ទាំងឡាយសម្រាប់រយៈពេល១៤ថ្ងៃបន្ទាប់។ លោក Khan ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែឧសភា ហើយត្រូវបានឃុំខ្លួនរយៈពេល៣ថ្ងៃ ដែលបង្កឲ្យមានការតវ៉ាហិង្សាដោយក្រុមអ្នកគាំទ្ររបស់លោក។ នៅពេលនេះ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្នុងករណីព្រហ្មទណ្ឌជាបន្តបន្ទាប់។មេធាវីរបស់លោក គឺលោក Gohar Khan បាននិយាយថា លោកបានធ្វើដំណើរទៅកាន់រដ្ឋធានីពីទីក្រុងកំណើតLahoreរបស់លោក ដើម្បីស្វែងរកការនៅក្រៅឃុំ ក្នុងករណីឃាតកម្ម និងបន្ថែមពេលការនៅក្រៅឃុំរបស់លោកក្នុងបទចោទរាប់សិបករណីផ្សេងទៀត ដើម្បីបញ្ចៀសការចាប់ខ្លួនជាថ្មី។ មេធាវីរបស់លោក ម្នាក់ទៀតលោក Naeem Haider បាននិយាយថា លោកបានទទួលការអនុញ្ញាតឲ្យនៅក្រៅឃុំ ក្នុងគ្រប់ករណីផ្សេងៗទៀតទាំងអស់ ដែលលោកបានស្នើសុំ។ការចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភារបស់លោក Khan លើបទចោទប្រកាន់អំពើពុករលួយ ដែលលោក បានបដិសេធនោះ បានបង្កការតវ៉ាដោយក្រុមអ្នកគាំទ្ររបស់លោក ដែលបានរើកកាយទីតាំងយោធា ដែលបង្កើនការព្រួយបារម្ភថ្មីអំពីស្ថិរភាពរបស់ប្រទេសមានអាវុធនុយក្លេអ៊ែរ ដែលមានប្រជាជន២២០លាននាក់នេះ ខណៈប្រទេសកំពុងព្យាយាមក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។  កាលពីថ្ងៃពុធ នគរបាល បានដាក់លោកក្នុងការជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្មលើមេធាវីម្នាក់ ដែលស្វែងរកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការប៉ះបោរប្រឆាំងនឹងរូបលោក៕

សម្តេចតេជោ៖ អ្នកខ្លះរិះគន់រដ្ឋាភិបាលថា បញ្ជូនខ្មែរឲ្យទៅខ្ញុំគេ តែខ្លួនបែជាទៅរៃអង្គាស់អ្នកដែលធ្វើខ្ញុំគេទៅវិញ

2023/06/09 05:50:01 pm        302
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យគណបក្សខ្លះ​ជាពិសេសគណបក្សប្រឆាំង ដែលតែងតែរិះគន់ដល់រាជរដ្ឋាភិបាលជារឿយៗថា បាន​បញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឲ្យទៅធ្វើការនៅស្រុកគេ ប៉ុន្តែពួកក្រុមទាំងនោះ បែជានាំគ្នាទៅរៃអង្គាស់លុយពីបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះទៅវិញ ជាក់ស្តែងដូចជានៅប្រទេសកូរ៉េជាដើម។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកខ្លះនិយាយពីដៀល រាជរដ្ឋាភិបាលថា បញ្ជូនពលរដ្ឋខ្លួនឲ្យទៅខ្ញុំគេ តែខ្លួនបែជាទៅយកលុយពីអ្នកដែលកំពុងធ្វើខ្ញុំគេនោះទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយពេលនេះបងប្អូនដែលកំពុងនៅក្រៅប្រទេសគេនោះ ពួកគាត់​លែងចាញ់​បោក​ពួកខ្លួនតទៅទៀតហើយ ​បើទោះបីជាខិតខំច្រៀង និងនិយាយយ៉ាងណា​ក៏ដោយនោះ។ការថ្លែងរបស់សម្តេចនេះគឺបានធ្វើឡើង ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាល​ជា​មួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅស្រុកកំពង់ត្រឡាច ​និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទ៖ បានចក់

សម្ដេចតេជោ៖ ត្រូវរួមគ្នារក្សាសន្តិភាព ខណៈសន្ដិភាពពិបាករកខ្លាំងណាស់

2023/06/09 05:44:30 pm        259
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់​កម្មការកម្មការិនី និងម្ចាស់រោងចក្រសហគ្រាសទាំងអស់ ចូលរួមថែរក្សាសន្តិភាព​របស់ប្រទេស​កម្ពុជា ជាមួយរាជរដ្ឋាភិបាល ពីព្រោះតម្លៃនៃសន្ដិភាពមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រទេស​ជាច្រើននៅលើពិភពលោក​កំពុងចង់បាន ប៉ុន្ដែមិនអាចរកសន្ដិភាពបានឡើយ ហើយកំពុងរងគ្រោះ​ដោយ​សារសង្គ្រាម បង្ហូរឈាម ក្នុងនោះមានប្រជាពលរដ្ឋជាច្រើនកំពុងរងគ្រោះរហូតដល់ស្លាប់ និងកុមារកំព្រាជាដើម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ទៀត នៅតាមបណ្ដារោងចក្រ​សហគ្រាសចំនួន ១១ នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករកម្មការិនី​ទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា និង​ចូលរួមលុបបំបាត់សង្គ្រាមចេញពីប្រទេសកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីក​ចម្រើន​ដូចសព្វថ្ងៃនេះ។ សូមជាម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃកម្ពុជា សម្ដេចបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដ ដូចជានយោបាយ ឈ្នះ ឈ្នះ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា និងបានអនុវត្តយុទ្ធសាស្រ្ដ​ចតុកោណ​ដោយជោគជ័យ​ដឹកនាំប្រទេសកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មី ​មានការអភិវឌ្ឍលើគ្រប់វិស័យ គួរជាទីមោទនៈបំផុត៕ អត្ថបទ វ៉ន ដារ៉ា

គុយបាបដិសេធរបាយការណ៍របស់សារព័ត៌មានWSJ ស្តីពីការមានមូលដ្ឋានចារកម្មចិន នៅលើកោះនេះ

2023/06/09 05:12:33 pm        130
គុយបា៖ប្រទេសគុយបា កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា) បានបដិសេធពីការមាននូវកិច្ចព្រមព្រៀងណាមួយរវាងកោះនេះ និងប្រទេសចិន ដើម្បីសាងសង់កន្លែងលួចស្តាប់អេឡិចត្រូនិច នៅលើកោះ ដែលមានចម្ងាយប្រហែល ១០០ម៉ាយល៍ (១៦០គីឡូម៉ែត្រ) ពីរដ្ឋផ្លរីដា (Florida) ដូចអ្វីដែលសារព័ត៌មាន Wall Street Journal (WSJ) បានធ្វើសេចក្ដីរាយការណ៍នោះឡើយ។អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជារបាយការណ៍កុហក ដែលបង្កើតឡើងដោយមន្ត្រីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រទេសមានអស្ថិរភាព ហើយនិងធ្វើឲ្យការបិទផ្លូវសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយកាន់តែអាក្រក់ទៅៗ។លោកអនុរដ្ឋមន្ត្រីរូបនោះ បានថ្លែងថា៖ «យើងបដិសេធនូវវត្តមានយោធាបរទេសណាមួយ នៅតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីព (Caribbean) ក្នុងនោះរួមទាំងមូលដ្ឋាន និងកងកម្លាំងយោធាជាច្រើនរបស់សហរដ្ឋអាមេរិកផងដែរ»។សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីចារកម្មសម្ងាត់ថា ការដំឡើងទីកន្លែងចារកម្ម នឹងអនុញ្ញាតឲ្យទីក្រុងប៉េកាំងប្រមូលផ្តុំការប្រាស្រ័យទាក់ទងអេឡិចត្រូនិកពីសហរដ្ឋអាមេរិកភាគអាគ្នេយ៍ ដែលជាកន្លែងតាំងមូលដ្ឋានទ័ពអាមេរិកជាច្រើន ក៏ដូចជាត្រួតពិនិត្យចរាចរណ៍នាវាផងដែរ។ សារព័ត៌មានដដែល បានឲ្យដឹងទៀតថា ក្រុមមន្ត្រីបាននិយាយថា ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដោយប្រទេសចិននឹងបង់ប្រាក់ឲ្យគុយបា«ជាច្រើនពាន់លានដុល្លារ» ដើម្បីជាថ្នូរឲ្យសាងសង់ស្ថានីយលួចស្តាប់ការណ៍សម្ងាត់នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បានបង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក
08/19/2026 03:08 PM
អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី
08/19/2026 03:08 PM
ស៊ីរីប្តេជ្ញាបង្កើនតម្លាភាពលើបញ្ហានុយក្លេអ៊ែរ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខ IAEA
08/19/2026 03:08 PM
អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់ នៅហ្កាហ្សា បន្ទាប់ពីលោក KUSHNER ជួបពិភាក្សាជាមួយលោក NETANYAHU
08/19/2026 03:08 PM
កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
08/19/2026 03:08 PM
ក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារគ្នានៅយេម៉ែន ខណៈការប្រយុទ្ធកាន់តែធ្ងន់ធ្ងរឡើង
08/19/2026 03:08 PM
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
08/19/2026 03:08 PM
សម្តេច ម៉ែន សំអន៖ ការផ្តល់សេវាព្យាបាលជំងឺដោយគិតថ្លៃបានរួម​ចំណែក​ជាមួ​យ​រាជ​រដ្ឋាភិបាល​​ក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ​
08/19/2026 03:08 PM
សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ​ SME
08/19/2026 02:08 PM
Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
08/19/2026 02:08 PM