សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងត្បូង អាមេរិក និង ជប៉ុន ចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាផ្លូវការ

2024/07/29 02:42:46 pm        413
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រមុខការពារជាតិកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចុះហត្ថលេខាលើឯកសារមួយស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី (TSCF) កាលពីថ្ងៃអាទិត្យ ដែលជាការសម្រេចមួយ ដើម្បីបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់ពួកគេដល់កិច្ចសហប្រតិបត្តិការសន្តិសុខបីភាគី ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik និងសមភាគីអាមេរិក និងជប៉ុន លោក Lloyd Austin និងលោក Minoru Kihara បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើក្របខណ្ឌ នៅទីក្រុងតូក្យូ ចំពេលមានកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែស៊ីជម្រៅរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងសម្ព័ន្ធភាពយោធាដែលកំពុងរីកចម្រើន ជាមួយប្រទេសរុស្ស៊ី។ដោយសារឯកសារដំបូងដែលបង្កើតកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីក្នុងចំណោមអាជ្ញាធរការពារជាតិ វាផ្តល់នូវទិសដៅ និងគោលការណ៍គោលនយោបាយសម្រាប់ផ្នែកនៃការពិគ្រោះគោលនយោបាយកម្រិតខ្ពស់ ការចែករំលែកព័ត៌មាន និងសមយុទ្ធត្រីភាគី។ នេះបើយោងតាមក្រសួងការពារជាតិ។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖«យោងតាមឯកសារដែលត្រូវបានចុះហត្ថលេខានោះ រដ្ឋមន្ត្រីនៃប្រទេសទាំងបី បានបញ្ជាក់ជាថ្មីអំពីលក្ខណៈមិនផ្លាស់ប្តូរនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការត្រីភាគី»។

ឯកអគ្គរដ្ឋទូតប្រចាំអ៊ីស្រាអែល៖ រុស្ស៊ីថ្កោលទោសការវាយប្រហារភេរវកម្មលើជនស៊ីវិល

2024/07/29 02:21:12 pm        297
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov បាននិយាយ បន្ទាប់ពីការវាយប្រហារដ៏សាហាវ ទៅលើទីក្រុង Mjdal Shams នៅតំបន់ខ្ពង់រាប Golan Heights ថា រុស្ស៊ី ថ្កោលទោសរាល់ការវាយប្រហារភេរវកម្មលើជនស៊ីវិល និងអំពាវនាវឲ្យមានដំណោះស្រាយនយោបាយ និងការទូតចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ ស្ថានទូតរុស្ស៊ីនៅទីក្រុងតែលអាវីវ (Tel Aviv) បាននិយាយថា៖« កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា លោក Anatoly Viktorov បានចូលរួមរំលែកទុក្ខដល់ប្រធានក្រុមប្រឹក្សាសាសនាជាន់ខ្ពស់លោក Mowafaq Tarif ចំពោះការស្លាប់និងរបួសរបស់កុមារ និងជនស៊ីវិលដទៃទៀត នៅសហគមន៍ Druze។ លោក ក៏បានថ្លែងសុន្ទរកថាគាំទ្រដល់សហគមន៍ Druze ផងដែរ។ នៅល្ងាចថ្ងៃទី ២៧ ខែកក្កដា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ភាគខាងជើងនៃប្រទេសនេះ បានរងការបាញ់ផ្លោងយ៉ាងខ្លាំងក្លា ពីប្រទេសលីបង់។ គ្រាប់ផ្លោងមួយគ្រាប់ បានធ្លាក់ចំទីលានបាល់ទាត់ នៅក្នុងទីក្រុង Majdal Shams ជាកន្លែងដែលក្មេងៗក្នុងតំបន់ កំពុងលេង នៅពេលនោះ។ ជាលទ្ធផល មនុស្ស១២នាក់ បានស្លាប់ និង៤០នាក់ បានរងរបួស។អាជ្ញាធរអ៊ីស្រាអែល បានបន្ទោសលើក្រុមហេសបូឡា ហើយបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ក្រុមហេសបូឡា បានបដិសេធថា មិនមានការពាក់ព័ន្ធក្នុងឧប្បត្តិហេតុនោះទេ។ ប្រទេសរុស្ស៊ី នឹងត្រូវការពារផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការសន្ទនាជាមួយមេដឹកនាំអាមេរិកណាម្នាក់ នោះ។

ប្រធានាធិបតីវេណេស៊ុយអេឡា ជាប់ឆ្នោតជាថ្មី ខណៈអាមេរិក សម្ដែងក្ដីបារម្ភពីលទ្ធផលឆ្នោត

2024/07/29 01:38:21 pm        161
ប៉ុន្មាននាទីបន្ទាប់ពីអាជ្ញាធរបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានប្រកាសថាលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានឈ្នះអាណត្តិទីបីក្នុង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយនៅថ្ងៃចន្ទ (២៩ កក្កដា) នេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការប្រកាសនោះ ដោយខ្លាចថាលទ្ធផលឆ្នោតមិនឆ្លុះបញ្ចាំងពីសន្លឹកឆ្នោតពិតប្រាកដរបស់ប្រជាជន។លោក Blinken បាននិយាយកាត់ការលើកឡើងនៅឯកិច្ចប្រជុំនៃប្រជាជាតិឥណ្ឌូប៉ាស៊ីហ្វិកដើម្បីថ្លែងពីការវិឌ្ឍនៃលទ្ធផលឆ្នោតនោះថា «វាជារឿងសំខាន់ដែលរាល់សន្លឹកឆ្នោតត្រូវបានរាប់ដោយយុត្តិធម៌ និងតម្លាភាព ហើយមន្ត្រីរៀបចំការបោះឆ្នោតត្រូវចែករំលែកព័ត៌មានភ្លាមៗជាមួយគណបក្សប្រឆាំង និងអ្នកសង្កេតការណ៍បោះឆ្នោតដោយមិនបង្អង់យូរ ខណៈអាជ្ញាធររៀបចំការបោះឆ្នោតផ្សព្វផ្សាយតារាងលម្អិតនៃសន្លឹកឆ្នោត»។ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេស៊ុយអេឡា បាននិយាយថា លោក Maduro បានឈ្នះការបោះឆ្នោតជាមួយនឹង ៥១ ភាគរយនៃសន្លឹកឆ្នោត បើទោះបីជាការស្ទង់មតិក្រោយបោះឆ្នោតជាច្រើនបានចង្អុលបង្ហាញពីការឈ្នះរបស់គណបក្សប្រឆាំងក៏ដោយ។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គឺជាស្ថាប័នឯករាជ្យ ប៉ុន្តែបក្សប្រឆាំងចោទថា ទង្វើរបស់ក្រុមប្រឹក្សានេះជាដៃជើងរបស់រដ្ឋាភិបាល៕

កម្ពុជា-ហ្វីលីពីនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកឱ្យកាន់តែរឹងមាំ

2024/07/29 01:27:16 pm        168
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពនៃប្រទេសហ្វីលីពីន និងកម្ពុជា។ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកបានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។ សម្ដេចធិបតី និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់​លើការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ​ថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែក​ព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ​ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះ​នៅពេល​មានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ច​សហប្រតិបត្តិការរវាងអង្គភាព ​និងអង្គភាព​ នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕

១សប្តាហ៍ មុនការប្រារព្ធពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” គណៈកម្មាធិការពិសេសបើកកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីឱ្យបានរលូន

2024/07/29 11:41:34 am        148
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនាព្រឹកនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត៕

អត្រាពេញចិត្តរបស់លោកស្រី Harris កើនឡើងទល់នឹងលោក Trump ក្នុងការស្ទង់មតិថ្មី

2024/07/29 11:17:47 am        195
យោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មាន ABC News និងស្ថាប័នស្រាវជ្រាវ Ipsos ដែលធ្វើឡើងនៅថ្ងៃទី២៦ និងទី២៧ ខែកក្កដា បានបង្ហាញថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានមើលឃើញកំណើនអត្រាពេញចិត្តក្នុងចំណោមប្រជាជនអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រេចដកខ្លួនមិនប្រជែងអាណត្តិថ្មី។អត្រាពេញចិត្តលើលោកស្រី Harris បានកើនឡើងដល់ ៤៣ភាគរយពីតួលេខ ៣៥ភាគរយកាលពីមួយសប្តាហ៍មុន នេះបើយោងតាមការស្ទង់មតិដោយផ្អែកលើមនុស្សពេញវ័យអាមេរិកចំនួន ១.២០០នាក់។ ការស្ទង់មតិបានរកឃើញថា ៤២ភាគរយនៃអ្នកឆ្លើយតបមិនពេញចិត្តចំពោះលោកស្រី Harris ដោយធ្លាក់ចុះពី ៤៦ភាគរយកាលពីមុន។តួលេខនេះបានកើតឡើងស្របពេលដែលយុទ្ធនាការរបស់លោកស្រីបានរៃអង្គាសប្រាក់បានចំនួន ២០០លានដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ចាប់តាំងពីបានចូលរួមប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤។ គូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកស្រី គឺលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានមើលឃើញអត្រាពេញចិត្តរបស់ខ្លួនធ្លាក់ចុះមកត្រឹម ៣៦ភាគរយប៉ុណ្ណោះក្នុងការស្ទង់មតិនេះ ដោយធ្លាក់ចុះបន្តិចពីតួលេខ ៤០ភាគរយ បន្ទាប់ពីហេតុការណ៍ប៉ុនប៉ងធ្វើឃាតរបស់លោក៕

មន្ត្រី៖ការអប់រំនយោបាយមានសារសំខាន់ណាស់ ដើម្បីជំរុញយុវជនឲ្យក្លាយជាអ្នកបន្តវេន​ដ៏មានសក្ដានុពល

2024/07/28 11:14:26 am        89
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ការអប់រំ​នយោបាយ​របស់គណបក្ស គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងមន្ត្រីបក្សដែលជាយុវជន ឲ្យក្លាយ​ជាអ្នកបន្តវេនដ៏មានសក្ដានុពល។ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “នយោបាយ ឈ្នះ ឈ្នះ” របស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាយុវជនគណបក្សក្រសួង-ស្ថាប័ន​ទាំង​៤២ និងជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍ថា ការជ្រើស​រើស​យក “នយោបាយឈ្នះ-ឈ្នះ” មកធ្វើជាប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ មិនមែន​ជា​ការចៃដន្យ​នោះទេ ព្រោះនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ជាស្ថាបនិក និងជា​អគ្គ​មគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ គឺជាមេរៀន​ដ៏​សំខាន់​មួយ​ដែល​កូន​ខ្មែរគ្រប់​រូប​ត្រូវតែយល់ដឹង និងមានមោទនភាព ចំពោះសុខសន្តិភាព ដែលអនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា មានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃ ។ ឯកឧត្តមបន្តថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការអប់រំនយោបាយ របស់គណបក្ស​កាន់​តែ​មាន​សារៈ​សំខាន់​ក្នុង​ការកសាង ពង្រឹងជួរមន្ត្រីរបស់គណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែលជាកម្លាំង​បន្ត​វេន​ដ៏​មានសក្តានុពល ដែលកំពុងប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បី​សម្រេចចក្ខុវិស័យរបស់គណបក្ស ហើយដែលចំពោះមុខនេះ គឺការខិតខំ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​កម្ម​វិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារនូវ​មាតុភូមិ​ឆ្នាំ​២០២៣​-២០២៨ ដែលក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម ហាវ រតនៈ សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានផ្នែកក្រសួង-ស្ថាប័ន ព្រម​ទាំង​ជា​ប្រធាន​គ្រប់គ្រងវគ្គ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយ​នៃ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤ របស់ក្រុមការងារយុវជនផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ដែល​កំណត់​អំពី​ការពង្រឹងសមត្ថភាព និងគុណភាពសមាជិកបក្សជាយុវជន នៅតាមក្រសួងស្ថាប័ន និង​គណបក្សមូលដ្ឋាន ។គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា គឺមានឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធាន​ក្រុម​ការងារ​សាង​សង់​វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់សិក្ខាកាម សរុបចំនួន ១៥៧នាក់ ស្រី ២៦នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ 

ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្ស នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ

2024/07/27 02:59:31 pm        461
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ច ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត, នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤។ក្នុងកិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួប​ប្រជុំជាមួយក្រុមការងារទៀងទាត់ដើម្បីបូកលទ្ធផលការងារខែកក្កដា និងដាក់ទិសដៅការងារ​បន្ត​សម្រាប់ខែសីហា។ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ​ ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិក សមាជិកា ​គណបក្សប្រជាជនជនកម្ពុជាទាំងអស់ ដែលបានពុះពារ​ប្រឹងប្រែង​រួមគ្នាក្នុងការសម្រេចការងារ ​និងនាំភាពឈ្នះមកជូនគណបក្សប្រជាជនជាបន្តបន្តាប់។បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ​ឯកឧត្តមបានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។ ឯកឧត្តម បានមានប្រសាសន៍ថា ​សុខុដុមរមនីយកម្ម កម្មាភិបាលជំនាន់មុន និង​កម្មាភិបាលជំនាន់​ក្រោយ ​មានលក្ខណះបំពេញបន្ថែមគ្នាទៅវិញទៅមក ដែលក្នុងនោះគឺក្មេងដើរលឿន តែមិនទាន់​ស្គាល់ផ្លូវ តែកម្មាភិបាលជំនាន់មុនស្គាល់ផ្លូវ ​ហើយមានការចែករំលែក ផ្តល់ដំបូន្មានដល់​កម្មាភិបាលជំនាន់ក្រោយ ដើម្បីទទួលបានជាពុទ្ធិបន្ថែមដើម្បីអនុវត្តការងារ។ ជាមួយគ្នានោះ ​ឯកឧត្តមក៏បានណែនាំ ​ដល់សមាជិក សមាជិកា ឱ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស​ និងបន្តយកចិត្តទុកដាក់លើការថែរក្សាសុខសុវត្ថិភាព និង​តម្រូវការរបស់ប្រជាជនផងដែរ៕អត្ថបទ រដ្ឋា 

សម្តេចធិបតី ឆ្មក់ចុះពិនិត្យវឌ្ឍនភាពសាលាអនុវត្តក្រុងកំពង់ឆ្នាំង ដែលជាសាលាគំរូមួយ

2024/07/27 09:04:13 am        495
នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានឆ្មក់អញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់សាលាអនុវត្ត នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីមានគោលនយោបាយដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ។ក្នុងពិធីចុះពិនត្យដោយផ្ទាល់មិនឱ្យដឹងមុនបែបនេះ សម្តេចធិបតី បានមានប្រសាសន៍ថា មូលដ្ឋានរឹងមាំខាងវិស័យអប់រំ គឺត្រូវពង្រឹងពីក្រោមឡើងទៅ។សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្តាប់របាយការណ៍នានាដោយចង់ដឹងពីតម្រូវការបន្ថែមពីលោក នាយក លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យគោលនយោបាយពង្រឹងវិស័យអប់រំ តាមគោលនយោបាយពង្រឹង វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាព។គួរបញ្ជាក់ថា ការឆ្មក់ចុះពិនិត្យដោយផ្ទាល់បែបនេះ ដើម្បីចង់ដឹងផ្ទាល់ពីវឌ្ឍនភាពរបស់សាលាគំរូ ខណៈរបាយការណ៍ជាប្រចាំបានបង្ហាញពីលទ្ធផលដ៏ស្រស់បំព្រង ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា ទោះបីជាការអនុវត្តបានដ៏ប្រសើរ ​បន្ទាប់ពីអនុវត្តបាន២ខែមកនេះ តែសម្តេច​ក៏បានសាកសួរ​លោកនាយក លោកគ្រូ អ្នកគ្រូ អំពីតម្រូវការថ្មីៗ​ ឬអំពីបញ្ហាប្រឈមចំពោះមុខ​ដែលត្រូវ​ដោះស្រយបន្ថែមផងដែរ៕អត្ថបទ៖ មុត សុទ្ធ

ក្រុមហេសបូឡា បើកការបាញ់ប្រហារលើយន្តហោះអ៊ីស្រាអែល នៅលើដែនអាកាសរបស់ប្រទេសលីបង់

2024/07/26 02:45:52 pm        77
ក្រុមហេសបូឡា បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា ការការពារដែនអាកាសនៃកងជីវពល Shia របស់ក្រុមហេសបូឡា នៅប្រទេសលីបង់ បានបើកការបាញ់ប្រហារទៅលើយន្តហោះ អ៊ីស្រាអែល ដែលបានឆ្លងកាត់ដែនអាកាសលីបង់ ដោយបង្ខំឲ្យពួកវា វិលត្រឡប់ទៅព្រំដែនវិញ។ក្រុមនេះ បាននិយាយថា៖«យន្តហោះចម្បាំងរបស់យើងមកពីអង្គភាពការពារដែនអាកាស បានប្រើមីស៊ីលតម្រង់គោលដៅបាញ់ពីដីទៅលើអាកាស ដើម្បីរារាំងយន្តហោះសត្រូវ និងបង្ខំឲ្យពួកវា ចាកចេញពីដែនអាកាសនៃប្រទេសលីបង់»។ «ការបាញ់ប្រហារចេញពីដី បានបង្ខំអ្នកបើកយន្តហោះ ឲ្យត្រឡប់ទៅព្រំដែនវិញ»។មុននេះ ទូរទស្សន៍ Al Mayadeen បានរាយការណ៍ថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានធ្វើការវាយប្រហារលើទីស្នាក់ការរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា ត្រូវបានធ្វើឡើងនៅក្នុងកន្លែងតាំងទីលំនៅរបស់លីបង់យ៉ាងតិចបី កាលពីថ្ងៃព្រហស្បតិ៍។ ជាលទ្ធផល កងជីវពលShiaម្នាក់ ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀត បានរងរបួស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM
ភ្ញៀវទេសចរនៅទីក្រុងអាតែន សប្បាយរីករាយនៅពេលគេចផុតពីរលកកម្តៅនៅតំបន់ភាគខាងលិចអឺរ៉ុប
05/27/2026 08:05 PM
រលកកម្តៅនៅវៀតណាម បានធ្វើឲ្យសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេ
05/27/2026 08:05 PM
អ្នកស្លាប់ និង​ឈឺ ដោយសារសុរិយរោគ ក្នុង​កន្លែងធ្វើការនៅជប៉ុន កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំ២០២៥
05/27/2026 08:05 PM