ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទកភាពដែលកម្ពុជាបានវិនិយោគច្រើនលើវិស័យសុខាភិបាល

2023/05/18 07:37:02 pm        399
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ពាន់នាក់។ ក្នុងពិធីនេះ ប្រគល់សញ្ញាបត្រនៅសណ្ឋាគារសុខាភ្នំពេញសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគជាច្រើនទៅលើវិស័យសុខាភិបាល។ជាមួយនឹងការថ្លែងសរសើរចំពោះក្រសួងសុខាភិបាល សាកល វិទ្យាល័យសុខាភិបាល សាស្ត្រាចារ្យ និងនិស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យលើការបណ្តុះបណ្តាលធនធានមនុស្ស សម្តេចតេជោ បានរំលឹកថា វាច្បាស់ណាស់ថា​បើយើងវិលត្រឡប់ ទៅមើលរូបភាពដើម​ដេក​ស្ថានភាព​សង្គមសេដ្ឋកិច្ច កម្ពុជា ជាពិសេសសុខភាពប្រជាជនរបស់យើងគួរឱ្យ​សង្វេកកាល​ពី​ពេលនោះ ប៉ុន្តែឥឡូវយើងបានដើរឆ្ងាយចេញពីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្តែ​វាមិនទាន់អស់ទេ នៅមានរឿងច្រើនដែលយើងត្រូវដោះស្រាយ។សូមបញ្ជាក់ថា ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ គឺជាគ្រឹះស្ថានអប់រំមួយរបស់រដ្ឋបណ្តុះ បណ្តាល​ចំណេះជំនាញផ្នែកសុខាភិបាល។ ​សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខា ភិបាល ទទួល​បានការទទួលស្គាល់គុណភាពពេញសិទ្ធិរយៈពេល០៥ឆ្នាំ ពីឆ្នាំ ២០១៩​ ដល់ឆ្នាំ២០២៣ ពី​គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា។ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យ​ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ជាង៣ម៉ឺននាក់ ។ គិតមកដល់​ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ១,២០៧ នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិត ឯកទេស និងបណ្ឌិតនៅក្រៅប្រទេសដូចជា នៅបារាំង បែលហ្សិក អាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េផងដែរ។ទន្ទឹមនឹងនោះ សាកលវិទ្យាល័យក៏បានទទួលនិសិ្សតបរទេសជិត ​១,០០០នាក់ មកធើ្វកម្ម​សិក្សារយៈពេលខ្លីនៅកម្ពុជាផងដែរ។ ​តាមរយៈកម្មវិធីថ្នាក់ បណ្តុះបណ្តាល រួមគ្នា រវាង​សាកល​វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ និងសាកលវិទ្យាល័យ Paris Saclay​ នៃប្រទេសបារាំង ចាប់តាំង​ពីឆ្នាំ២០១៩មក សាកលវិទ្យាល័យ​ បានទទួល ​និស្សិតបរទេស មកសិក្សានៅសាកល​វិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល បានចំនួន ៣១នាក់​ ដែលមកពីប្រទេសបារាំង ​អេស្បាញ ​ព័រទុយហ្គាល់ ស៊ុយអែត ស្វីស កូរ៉េ ឥណ្ឌា ហា្គណា កាម៉េរូន ​បង់ក្លាដេស ម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ៕អត្ថបទ៖ មុត​ សុទ្ធ

ការស្ទង់មតិរបស់ទូរទស្សន៍CGTN ៖ការកើនឡើងចំនួនប្រជាជនពិភពលោកជួយដល់ការងាររបស់ចិនលើអរិយធម៌អេកូឡូស៊ី

2023/05/18 06:54:26 pm        103
ចិន៖ កាលពី៥ឆ្នាំមុន លោក Xi Jinping ប្រធានាធិបតីចិនបានប្រកាសពីគោលការណ៍ទូទៅនៃអរិយធម៌អេកូឡូស៊ីក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់លើការផ្តល់ផលិតផលអេកូប្រកបដោយគុណភាពបន្ថែមទៀត ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជនសម្រាប់បរិស្ថានអេកូដ៏ស្រស់ស្អាត។យោងតាមការស្ទង់មតិដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋចិន CGTN សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក ជាង ៩១,៦ %នៃអ្នកឆ្លើយតបបានគាំទ្រខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិរក្សនិងគាំទ្រជាទូទៅចំពោះការតស៊ូមតិផ្នែកបរិស្ថានរបស់ប្រទេសចិន។ប្រទេសចិន បានលាយបញ្ចូលគ្នាយ៉ាងច្បាស់រវាងមនុស្សជាតិនិងធម្មជាតិចូលទៅក្នុងតម្រូវការដ៏សំខាន់នៃសម័យទំនើបរបស់ចិននិងបានលើកកម្ពស់ការអភិវឌ្ឍន៍បៃតងដើម្បីកសាងប្រទេសចិនឲ្យកាន់តែស្រស់ស្អាត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការគ្រប់គ្រងអេឡូស៊ី និងការអភិវឌ្ឍន៍បៃតង។ ការប្រមូលផ្តុំសន្ទស្សន៍គុណភាពខ្យល់ PM2,5 នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនបានធ្លាក់ចុះ ៥៦ % ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយចំនួនថ្ងៃដែលមានការបំពុលខ្លាំងបានថយចុះ៨៧%។ ការបំភាយកាបូនឌីអុកស៊ីតក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបត្រូវបានកាត់បន្ថយចំនួន៣៤.៤ % ហើយសមាមាត្រនៃផ្នែកគុណភាពលើផ្ទៃទឹកដ៏ល្អឈានដល់ ៨៧.៩%៕

កងកម្លាំងអែលសាល់វ៉ាឌ័រឡោមព័ទ្ធទីក្រុងនៅភាគខាងជើង បន្ទាប់ពីនគរបាលបានស្លាប់

2023/05/18 06:29:41 pm        345
អែលសាល់វ៉ាឌ័រ៖ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានថ្លែងកាលពីថ្ងៃពុធថា ទាហានយ៉ាងហោចណាស់ ៥.០០០នាក់ និងនគរបាលចំនួន ៥០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឡោមព័ទ្ធទីក្រុងមួយនៅភាគពាយព្យប្រទេស ក្នុងការខ្នះខ្នែង ដើម្បីចាប់ខ្លួនអ្នកនៅពីក្រោយក្រុមអន្ធពាលជាប់សង្ស័យពីបទសម្លាប់មន្រ្តីនគរបាល។អាជ្ញាធរសន្តិសុខ បានឲ្យដឹងថា មន្ត្រីរូបនេះត្រូវបានសម្លាប់ ក្នុងខណៈពេលកំពុងល្បាតក្នុងទីក្រុង Nueva Concepcion ចម្ងាយប្រហែល ៤២ម៉ាយល៍ (៦៧គីឡូម៉ែត្រ) ភាគពាយព្យនៃរដ្ឋធានី កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយសមាជិកក្រុមអន្ធពាល។លោក Bukele បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «តាំងពីព្រឹកព្រលឹមមក យើងបានកំណត់បរិវេណសន្តិសុខជុំវិញទីក្រុង Nueva Concepcion»។ លោកប្រធានាធិបតី បានបន្ថែមថា ការធ្វើបែបនេះនឹងអាចឲ្យស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះឃាតកម្មនេះ ហើយរចនាសម្ព័ន្ធទាំងមូលនៃសមាជិកក្រុមអន្ធពាលនេះ និងអ្នករួមដៃនៅតែលាក់ខ្លួននៅទីនោះ។ប្រទេសអែលសាល់វ៉ាឌ័រ បានព្យួរសិទ្ធិតាមរដ្ឋធម្មនុញ្ញ នៅក្នុងអ្វីដែលហៅថាស្ថានភាពលើកលែង ដែលអនុញ្ញាតឲ្យនគរបាលចាប់ខ្លួន និងដាក់ពន្ធនាគារយ៉ាងឆាប់រហ័ស ចំពោះសមាជិកក្រុមអន្ធពាល ខណៈពេលដែលព្យួរសិទ្ធិរបស់ពួកគេ ក្នុងការមានមេធាវី និងការយល់ព្រមពីតុលាការ សម្រាប់ការឃុំខ្លួនបឋម។ជនសង្ស័យជាង ៦៨.០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំមុន ហើយរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារធំថ្មី។ ក្រុមសិទ្ធិមនុស្សលើកឡើងថា មនុស្សស្លូតត្រង់មួយចំនួនត្រូវបានចាប់ខ្លួន ដោយហេតុផលនយោបាយ ក្នុងនោះរួមទាំងមនុស្សរាប់សិបនាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង៕

សហភាពអឺរ៉ុប បន្តដំណើរការវេទិកាក្រោយ Brexit សម្រាប់និយ័តករហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស

2023/05/18 06:08:42 pm        68
អឺរ៉ុប៖ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ឬEU បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានអនុម័តជាផ្លូវការនូវសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដើម្បីអាចឲ្យនិយ័តករហិរញ្ញវត្ថុពីចក្រភពអង់គ្លេស និងប្លុកសហការគ្នាកាន់តែជិតស្និត ទោះបីជាមានការបញ្ឈប់ភ្លាមៗនៃការចូលទៅកាន់ទីផ្សារក៏ដោយ។ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរុប (Brexit) បាននាំឲ្យវិស័យហិរញ្ញវត្ថុរបស់ខ្លួនមិនអាចចូលទៅក្នុងប្លុកបានដោយទូលំទូលាយទេ ដោយបង្កើនឲ្យមានការព្រួយបារម្ភខ្លាំងឡើងអំពីតួនាទីរបស់ទីក្រុងឡុងដ៍ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។គណៈកម្មការអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នេះហើយ ទោះបីជាពង្រាងនេះ នៅតែត្រូវការការអនុម័តផ្នែកនយោបាយចុងក្រោយពីបណ្តាប្រទេសសហភាពអឺរ៉ុបក៏ដោយ។លោកស្រី Mairead McGuinness ស្នងការសេវាកម្មហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងរបស់យើង និងការចូលរួមនាពេលអនាគត នៅក្នុងសេវាកម្មហិរញ្ញវត្ថុ នឹងត្រូវបានបង្កើតឡើងនៅលើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ សមាហរណកម្មទីផ្សារ និងការការពារអ្នកប្រើប្រាស់ និងអ្នកវិនិយោគ»។អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នឹងបង្កើតវេទិកានិយតកម្មហិរញ្ញវត្ថុរួមសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស (EU-UK) ដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀងមានស្រាប់របស់សហភាពអឺរ៉ុប ឬ EU ជាមួយសហរដ្ឋអាមេរិក៕

អ្នកជំនាញUN និយាយថា រុស្ស៊ី និងចិនបញ្ជូនជំនួយដ៍គ្រោះថ្នាក់ទៅឲ្យយោធាមីយ៉ាន់ម៉ា

2023/05/18 06:04:14 pm        97
រុស្ស៊ី៖ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍ថ្មីដែលបានបន្ទោស   រុស្ស៊ីនិងចិន សម្រាប់ការផ្តល់ជំនួយដល់យុទ្ធនាការដ៏គ្រោះថ្នាក់របស់យោធាដើម្បីបំបាក់ក្រុមប្រឆាំងរបស់ខ្លួន ថាយោធារបស់សហភាពមីយ៉ាន់ម៉ា បាននាំចូលអាវុធមានតម្លៃយ៉ាងហោចណាស់១ពាន់លានដុល្លារ និងសម្ភារៈផ្សេងទៀតចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភះ ឆ្នាំ២០២១។ចាប់តាំងពីយោធា ដណ្តើមអំណាច នឹងចាប់ដាក់ពន្ធនាគារនូវមេដឹកនាំលទ្ធិប្រជាធិបតេយ្យ ក្រុមអ្នកប្រឆាំងរបបយោធាមួយចំនួនបានចាប់កាន់អាវុធនៅតាមទីកន្លែងជាច្រើនដែលកំពុងចូលរួមជាមួយក្រុមប៉ះបោជនជាតិភាគតិច ហើយយោធាបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ជនស៊ីវិលរស់នៅ។ របាយការណ៍ដែលរៀបចំដោយលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធមនុស្សនៅមីយ៉ាន់ម៉ា បាននិយាយថា ឧទ្ធម្ភាគចក្រ Mi-35 យន្តហោះប្រយុទ្ធMIG-29 និងយន្តហោះធុនស្រាល Yak-130 ផលិតនៅរុស្ស៊ី និងយន្តហោះK-8 របស់ចិន ត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីវាយប្រហារតាមអាកាស ដែលបានបាញ់ទៅលើសាលារៀន មណ្ឌលវេជ្ជសាស្ត្រ លំនៅឋាន និងទីតាំងជនស៊ីវិលផ្សេងទៀត។របាយការណ៍បាននិយាយថា ក្នុងការវាយប្រហារតែមួយលើកទៅលើការជួបជុំ ដែលត្រូវបានរៀបចំដោយអ្នកប្រឆាំងរបបយោធាក្នុងតំបន់ Sagaing កាលពីថ្ងៃទី១១ ខែមេសា គ្រាប់បែក២គ្រាប់បានទម្លាក់ចេញពីយន្តហោះ Yak-130 បណ្តាលឲ្យមនសុ្សយ៉ាងហោចណាស់១៦០នាក់ស្លាប់ ដែលតាមសេចក្តីរាយការណ៍ រួមមានទាំងកុមារ៤០នាក់។យោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងដាក់គោលដៅលើក្រុមប៉ះបោរ ហើយបន្ទាប់ពីការវាយប្រហារនៅតំបន់ Sagaing ពួកគេនិយាយថាជនស៊ីវិលដែលបានស្លាប់ប្រហែលជាអ្នកគាំទ្រក្រុមប្រឆំាង ដែលខ្លួនចាត់ទុកថាជា«ក្រុមភេរវជន»៕

ចិន បិទគណនីបណ្ដាញព័ត៌មានសង្គមក្លែងក្លាយប្រមាណ១សែនគណនី និងបង្កើនការសម្អាតខ្លឹមសារមិនល្អ

2023/05/18 06:00:38 pm        133
 ចិន៖ និយតករផ្នែកប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន បាននិយាយថា ប្រទេសចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតព័ត៌មានក្លែងក្លាយ និងពាក្យចរាមអារ៉ាមនៅលើអ៊ីនធឺណិត ដោយបានបិទគណនីតាមអនឡាញជាង១សែនគណនី កាលពីមួយខែកន្លងទៅនេះ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីដំណាក់ក្រុមអ្នកអានព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាននានា។  រដ្ឋបាលប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យាចិន(CAC) បានបង្កើតយុទ្ធនាការពិសេសមួយដើម្បីសម្អាតព័ត៌មានតាមអនឡាញ ដោយផ្ដោតលើគណនីបណ្ដាញសង្គមដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំភ្លៃព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ ជារបៀបលេងសើច។  និយតកររូបនេះ បាននិយាយថា ខ្លួនបានបិទចោលគណនីរបស់អង្គភាពព័ត៌មាននិងអ្នកអានព័ត៌មាន ក្លែងក្លាយចំនួន ១សែន៧ពាន់ករណី និងព័ត៌មានក្លែងក្លាយចំនួន ៨៣៥.០០០ករណី ចាប់តាំងពីថ្ងៃទី៦ខែមេសាមក។  ការសម្អាតនេះ បានធ្វើឡើងខណៈប្រទេសចិន និងបណ្ដាប្រទេសទូទាំងពិភពលោកប្រឹងប្រែងលុបបំបាត់ព័ត៌មានក្លែងក្លាយតាមអនឡាញ ដោយមានការអនុវត្តន៍ច្បាប់ជាច្រើនក្នុងការដាក់ទោសលើពិរុទ្ធជន។យោងតាមសារព័ត៌មាន Reuters ការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងរួចទៅហើយ លើវេទិកាជាច្រើន ដូចជា Weibo ដែលស្រដៀងនឹង Twitter   បង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈការត្រួតពិនិត្យលើបញ្ហា ឬឧបទ្ទវហេតុនានា ត្រូវបានចាត់ទុកថាជារឿងរសើបដោយទីក្រុងប៉េកាំង បើទោះបីជាវារីករាលដាលក៏ដោយ៕

លោក Biden និងលោក McCarthy បន្តជំរុញឲ្យមានការចុះកិច្ចព្រមព្រៀងស្ដីពីការកម្រិតអតិបរិមាបំណុលរបស់អាមេរិក

2023/05/18 04:58:55 pm        358
អាមេរិក៖ លោកប្រធានាធិបតី Joe Biden និងសមាជិកសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ដើម្បីដំឡើងការកម្រិតអតិបរិមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធ និងដើម្បីបញ្ចៀសការខកខានសងបំណុល ដែលបង្កមហន្តរាយផ្នែកសេដ្ឋកិច្ច។បន្ទាប់ពីមានភាពជាប់គាំងអស់រយៈពេលជាច្រើនខែ ប្រធានាធិបតីមកគណបក្សប្រជាធិបតេយ្យ និងប្រធានសភាតំណាងរាស្រ្ត កាលពីថ្ងៃអង្គារ បានយល់ព្រមជួបចរចាគ្នា ដោយផ្ទាល់ស្ដីពីកិច្ចព្រមព្រៀងមួយ។ កិច្ចព្រមព្រៀងនេះ ចាំបាច់ត្រូវតែសម្រេចឲ្យបាន និងអនុម័តដោយសភាទាំងពីរ មុនពេលរដ្ឋាភិបាលសហព័ន្ធ លែងមានសាច់ប្រាក់ ដើម្បីទូទាត់បំណុលរបស់ខ្លួនឲ្យបានឆាប់នៅថ្ងៃទី១ ខែមិថុនា។លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា៖ «យើងនឹងមកជាមួយគ្នា ព្រោះគ្មានជម្រើសផ្សេងទេ»។ លោកប្រធានាធិបតី បានបន្ថែមថា លោកនឹងកាត់បន្ថយការធ្វើដំណើរទៅកាន់អាស៊ី ហើយត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃអាទិត្យ ប៉ុន្តែការពិភាក្សាកម្រិតបុគ្គលិក នឹងបន្តនៅវ៉ាស៊ីនតោន។គណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន ២២២ ទល់នឹង២១៣ អស់រយៈពេលជាច្រើនខែមកហើយ បានទទូចឲ្យគណបក្សប្រជាធិបតេយ្យយល់ព្រមកាត់បន្ថយការចំណាយជាថ្នូរនឹងការធានាបានកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនកម្រិតបំណុល ដែលកំហិតដោយសភា។ ការកំណត់នេះ ត្រូវតែលើកឡើងជាប្រចាំ ព្រោះរដ្ឋាភិបាលចំណាយច្រើនជាងការប្រមូលពន្ធបាន៕

សម្តេចតេជោ៖ ការមិនយកលុយពីព្រឹត្តិការណ៍ស៊ីហ្គេម គឺចង់បង្កើនភាពជិតស្និតដល់ពលរដ្ឋក្នុងតំបន់អាស៊ាន

2023/05/18 04:56:59 pm        354
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ការដែលកម្ពុជាមិនយក លុយទាំង​អស់​ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពីប្រតិភូបរទេសនោះ គឺចង់បង្កើន​ភាពស្និតស្នាល និងភាពជិតស្និតបន្ថែមទៀតរវាងប្រជាជន និងប្រជាជនក្នុងតំបន់អាស៊ាន ខណៈព្រឹត្តិការណ៍នេះ ក៏ដើម្បីឲ្យមនុស្សមានការចង់ចាំរាប់រយឆ្នាំទៅមុខទៀតផងដែរ។ ជាងនេះទៅទៀត សម្តេច បានលើកឡើងផងដែរថា «លុយនឹងចាយអស់ តែកិត្តិយសមិនអាចចាយអស់នោះឡើយ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ពិតជាបានសម្រេចចិត្តត្រូវ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយចាប់ផ្តើម​ពីគំនិតផ្តួចផ្តើមនៃ សមាហរណកម្មអាស៊ាន តាមរយៈនៃការមិនបង់ថ្លៃផ្សេង​របស់ប្រតិភូកីឡា​ដែលបានចូលរួមប្រកួតនេះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការ​សម្រេចចិត្តរបស់សម្តេចក្នុងការមិនបង់ថ្លៃផ្សេងៗពីកីឡាបរទេសនេះ គឺត្រូវបានបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេសសម្តែងការត្រេកអរ និងសម្តែងការគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាលបានធ្វើឡើង ខណៈមានការគាំទ្រពីប្រជាពលរដ្ឋជាង ១៧លាននាក់នោះ ក៏មានជនមួយក្តៅតូចធ្វើការរិះគន់ និងតិះដៀលផងដែរ ដោយការរិះគន់ពីពួកអគតិទាំងនោះវាមិនមានអ្វីចម្លែកនោះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមោទកភាព ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម បានកន្លងផុត​ទៅជាមួយនឹងភាពជោគជ័យ ប្រកបដោយភាពរលូនក្នុងប្រវត្តិសាស្រ្តកម្ពុជា ខណៈការជោគជ័យ​ទាំងនេះគឺសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាផងដែរ៕

ម៉ុនតាណា នឹងក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិកក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើបណ្ដាញសង្គម TikTok

2023/05/18 04:44:22 pm        311
អាមេរិក៖ លោក Greg Gianforte អភិបាលរដ្ឋ ម៉ុនតាណា (Montana) កាលពីថ្ងៃអាទិត្យទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់ដើម្បីហាមប្រាមក្រុមហ៊ុនបណ្ដាញសង្គម TikTok របស់ចិន មិនឲ្យធ្វើប្រតិបត្តិការនៅក្នុងរដ្ឋនេះ ដែលធ្វើឲ្យក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើ app វីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមមួយនេះ ។ រដ្ឋ ម៉ុនតាណា( Montana) នឹងធ្វើឲ្យបណ្ដាញសង្គមនេះ ខុសច្បាប់សម្រាប់ក្រុមហ៊ុនGoogle និងapp stores របស់ក្រុមហ៊ុនទូរស័ព្ទដៃ Apple ក្នុងការអនុញ្ញាតឲ្យបណ្ដាញសង្គមTikTok ស្ថិតក្នុងដែនអាជីវកម្មរបស់ខ្លួន។ បម្រាមនេះ នឹងចូលធរមាននៅថ្ងៃទី១ខែមករាដើមឆ្នាំ២០២៤។  បណ្ដាញសង្គមផ្ដល់សេវាកម្សាន្ត TikTok ដែលមានអ្នកប្រើប្រាស់ជាជនជាតិអាមេរិក ជាង១៥០លាននាក់ កំពុងប្រឈមនឹងការអំពាវនាវកាន់តែច្រើនឡើង ពីក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក និងក្រុមមន្ត្រីប្រចាំរដ្ឋ ឲ្យមានការហាមប្រាមមិនឲ្យប្រើ app នៅទូទាំងសហរដ្ឋអាមេរិក ដោយសារមានក្ដីបារម្ភពីឥទ្ធិពលខ្លាំងរបស់រដ្ឋាភិបាលចិនលើបណ្ដាញសង្គមមួយនេះ។    កាលពីខែមីនា គណកម្មការមួយរបស់សភាអាមេរិក បានដាក់សម្ពាធឲ្យអគ្គនាយកក្រុមហ៊ុន TikTok លោកឈូ ស្ហូហ្ស៊ឹ (Chew Shou Zi) ថាតើរដ្ឋាភិបាលចិនអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬ ជះឥទ្ធិពលនូវអ្វីដែលពលរដ្ឋអាមេរិកមើលឃើញនៅលើ app ដែរឬទេ៕

រុស្ស៊ី និយាយថាអ្នកវិទ្យាសាស្ត្រមីស៊ីលល្បឿនលឿនជាងសំឡេង ប្រឈមការចោទប្រកាន់ក្បត់ជាតិធ្ងន់ធ្ងរ

2023/05/18 04:34:47 pm        479
រុស្ស៊ី៖ អ្នកស្រាវជ្រាវរុស្ស៊ី ដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង ប្រឈមការចោទប្រកាន់ធ្ងន់ធ្ងរក្នុងការស៊ើបអង្កេតអំពើក្បត់ជាតិដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅទូទាំងសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាលោក បានដឹងពីលិខិតបើកចំហមួយច្បាប់ពីក្រុមអ្នកវិទ្យាសាស្ត្រស៊ែរប៊ីក្នុងការការពារមនុស្ស ប៉ុន្តែករណីនោះជាបញ្ហាមួយសម្រាប់អង្គភាពសេវាសន្តិសុខ។នៅក្នុងលិខិត ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ សហសេវិករបស់លោក Anatoly Maslov គឺលោក Alexander Shiplyuk និងលោក Valery Zvegintsev បានតវ៉ាចំពោះភាពគ្មានទោសរបស់ពួកគេ និងបាននិយាយថាការកាត់ទោស បានគំរាមកំហែងដល់ផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យវិទ្យារបស់រុស្ស៊ី។ ពួកគេនិយាយថា យើងដឹងថាពួកគេម្នាក់ៗជាអ្នកស្នេហាជាតិ និងជាមនុស្សមានហេតុផល ជាអ្នកដែលពុំអាចធ្វើនូវអ្វីចំពោះការស៊ើបអង្កេតដែលអាជ្ញាធរសង្ស័យមកលើពួកគេនោះទេ។ប្រធានាធិបតីលោក Vladimir Putin បានអះអាងថារុស្ស៊ីគឺជាអ្នកដឹកនាំពិភពលោកលើមីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពហោះក្នុងល្បឿនរហូតដល់១២.២៥០គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីគេចពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញអាវុធ៦គ្រឿងក្នុងចំណោមអាវុធជាច្រើនក្នុងពេលតែមួយយប់ ទោះបីជារុស្ស៊ីបដិសេធការបាញ់ទម្លាក់នេះក៏ដោយ។ខណៈបទពិសោធរបស់រុស្ស៊ីក្នុងពេលសង្គ្រាមមើលឃើញការកើនឡើងករណីក្បត់ជាតិ ការចាប់ខ្លួនសម្រាប់អំពើក្បត់ជាតិនៃអ្នកស្រាវជ្រាវរុស្ស៊ី៣រូបដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង នៅមហាវិទ្យាល័យដូចគ្នា ក្នុងប្រទេសស៊ែរប៊ីគឺកើតឡើងដោយកម្រ បណ្តាលឲ្យមានការប្រឆាំងជាសាធារណៈពីសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM
សភាអ៊ុយក្រែនអនុម័តការតែងតាំងរដ្ឋមន្ត្រីការពារជាតិ និងការបរទេសសំខាន់ៗ
08/19/2026 06:08 PM
អ្នកស្លាប់ នៅហ្កាហ្សា គឺ​លើស​​ពី ៧៣.៤០០នាក់ហើយ​ ក្រោយជនជាតិប៉ាឡេស្ទីន​ ៧នាក់ទៀត ត្រូវបាន​សម្លាប់​​
08/19/2026 06:08 PM
ប្រធាន ECB ព្រមានថា គំរូកំណើនសេដ្ឋកិច្ច​ក្រោយសង្គ្រាមរបស់អឺរ៉ុប កំពុងធ្លាក់ចុះជាលំដាប់​
08/19/2026 06:08 PM
បេសកជនUN អំពាវនាវឲ្យមានឆន្ទៈនយោបាយ ដើម្បីជំរុញដំណើរការនយោបាយរបស់ប្រទេសលីប៊ីឲ្យ មានការរីកចម្រើន
08/19/2026 06:08 PM
អ៊ីរ៉ង់បដិសេធសេចក្តីថ្លែងការណ៍របស់អារ៉ាប់រួមដែលថា មីស៊ីលត្រូវបានបាញ់ចេញពីទឹកដីរបស់ខ្លួន
08/19/2026 06:08 PM