ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្ស៦នាក់ស្លាប់ក្នុងការតវ៉ាដោយហិង្សានៅប៉ាគីស្ថាន ខណៈអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ឡើងតុលាការជាថ្មី

2023/05/11 04:05:01 pm        61
ប៉ាគីស្ថាន ៖ មនុស្សចំនួន៦នាក់ បានស្លាប់ ខណៈអំពើហិង្សា បានផ្ទុះឡើង កាលពីពាក់កណ្ដាលអធ្រាត្រ នៅក្នុងប្រទេសប៉ាគីស្ថាន ក្រោយ ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Imran Khan។លោក Khan បានឡើងតុលាការ កាលពីថ្ងៃពុធ បន្ទាប់ពីលោកត្រូវបានចាកចេញពីបន្ទប់សវនការមួយផ្សេងទៀត កាលពីថ្ងៃអង្គារ និងត្រូវបាននាំចូលរថយន្តមួយគ្រឿងដោយកងទ័ពប៉ារ៉ាដែនសមុទ្រ។ រូបភាពបង្ហាញពីលោក Khan ដែលជាអតីតប្រធានក្រុមកីឡាគ្រីឃីតរបស់ប្រទេសប៉ាគីស្ថាន បានបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងការផ្ដល់សក្ខីកម្មនៅក្នុងប៉ុស្តិ៍នគរបាល ត្រូវបានផ្សាយដោយទូរទស្សន៍ GEO របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។  ចៅក្រុមត្រូវបានស្នើឲ្យអនុម័តបន្តឃុំខ្លួនលោក Khan រយៈពេល១៤ថ្ងៃ ដោយតុលាការនិយាយថា ក្រុមអាជ្ញាធរអាចឃុំខ្លួនលោករយៈពេល៨ថ្ងៃ។  កាលពីយប់អធ្រាត្រថ្ងៃអង្គារ ក្រុមអ្នកគាំទ្រលោក Khan ដែលពោរពេញដោយកំហឹងបានប៉ះទង្គិចជាមួយនគរបាលទូទាំងប្រទេសក្រោយការចាប់ខ្លួនលោក។ មនុស្សយ៉ាងហោចណាស់៦នាក់ បានស្លាប់ ក្នុងអំពើហិង្សានេះ ក្នុងនោះ ម្នាក់នៅក្នុងភាគនិរតីនៃ ទីក្រុងក្វេតា និង អ្នកផ្សេងទៀតនៅភាគឦសានប្រទេសប៉ាគីស្ថាន។មនុស្ស៤នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃពុធ។ មនុស្សរាប់សិបនាក់ ត្រូវបានរងរបួសនៅក្នុងតំបន់ផ្សេងៗនៃប្រទេសនេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាប្រមុខរដ្ឋនៃប្រទេសអាស៊ាន អញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទនៃក្រុងឡាប៊ូនបាចូ

2023/05/10 10:16:19 pm        208
ឥណ្ឌូណេស៊ី៖ក្នុងឱកាសនៃការអញ្ជើញអបដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងលោកជំទាវ ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីហ្វីលីពីន លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធនិងរាក់ទាក់បំផុត ពីលោកជំទាវ ចូកូ វីដូដូ ភរិយារបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់កំសាន្តឆ្នេរលំហែកាយមាត់សមុទ្ទដ៏ប្រណិតនោះ ភរិយាដ៏ឧត្តុង្គឧត្តមនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង។ សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុត នៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។ នៅក្នុងដំណើរទស្សនាកម្សាន្តក្រុងឡាប៊ូនបាចូ សម្ដចកិត្តិ និងភរិយាថ្នាក់ដឹកនាំរដ្ឋទាំងអស់បានអញ្ជើញទទួលទានតែពេលព្រឹក ជាមួយនិងការស្តាប់នូវបទចំរៀង និងរបាំដែលច្រៀងដោយក្រុមកុមារ នៃក្រុងឡាប៊ូនបាចូ ពិសេសទាក់ទិនទៅនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រុងឡាប៊ូនបាចូ។ នៅក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេច លោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្ទដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ។ លោកជំទាវភរិយា ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រសិទ្ធពរ និងជូនពរសម្តេច លោកជំទាវ ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពរឹងមាំ បញ្ញាញាណភ្លឺថ្លា និងមានសុខសុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូល ដ៏ស្រស់ស្អាតនេះ។ ជាការឆ្លើយតបទៅនិងប្រសាសន៍របស់លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវភរិយាឯកឧត្តមប្រធានាធិបតី ឥណ្ឌូណេស៊ី ដែលបានរៀបចំនូវកម្មវិធីដ៏ល្អនេះ ពិសេសសម្តេចលោកជំទាវទាំងអស់ មិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិពិតៗ នៃតំបន់ឆ្នេរសមុទ្ទរបស់ក្រុងឡាប៊ូនបាចូ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសំដែងរបាំនិងចំរៀងរបស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចកិត្តិព្រឹទួ្ធបណ្ឌិតមានអារម្មណ៍រីករាយបំផុត ដោយបានមានប្រសាសន៍ទៅកានលោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីមុនពេលជំរាបលាថា ថ្ងៃណាមួយសម្តេចនិងអញ្ជើញមកទស្សនាក្រុងឡាប៊ូនបាចូល ជាថ្មីម្តងទៀត ដោយសាសម្តេចមានអារម្មណ៍ដកជាប់និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ៕

សម្ដេច ស ខេង៖ ស្នងការរាជធានី-ខេត្ត គួរសុំលាចេញពីតំណែងបើរកឃើញមានការទម្លាក់មន្ដ្រីពីលើឲ្យបម្រើនៅមូលដ្ឋាន

2023/05/10 09:51:58 pm        324
ភ្នំពេញ៖ សម្ដេចក្រឡោហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ប្រសិនបើរកឃើញព័ត៌មានពិតប្រាកដថា មានការទម្លាក់មន្ដ្រីឲ្យទៅបម្រើការនៅមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនោះ គួរសុំលាចេញពីតំណែង ដោយសារការជ្រើរើសមន្រ្ដីនៅមូលដ្ឋាន គឺត្រូវជ្រើសរើសក្នុងមូលដ្ឋានផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាព ក្នុងការបំពេញកិច្ចការងារជាមួយប្រជាពលរដ្ឋ។សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។សម្ដេចរម្លឹកថា កន្លងមកការជ្រើសរើស នគរបាលប៉ុស្ដិ៍ ហើយមានការប្រឡងរួច ទើបបញ្ជូនឲ្យប៉ុស្ដិ៍ឃុំ-សង្កាត់ ប៉ុន្ដែមិនបានទទួល ជោគជ័យឡើយ ព្រោះមនុស្សដែលប្រឡងជាប់នោះ មិនមែនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ សម្ដេច បន្ដថា នាពេលបច្ចុប្បន្ននេះ មិនប្រឡងទៀតឡើយ គឺឲ្យជ្រើសរើសដោយផ្ទាល់នៅប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់តែម្តង ។សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ ទទួលព័ត៌មានថា រៀបចំទម្លាក់ពីខេត្តទៅតែម្ដង ដាក់ទៅកន្លែងណាប៉ុន្មាន ហើយមិនមែនជាមនុស្សនៅកន្លែងណុង បើខ្ញុំរកឃើញពិតប្រាកដមែន ស្នងការនគរបាលទទួលខុសត្រូវមុនគេ ។ បើជាការល្អ សុំដកខ្លួន សុំលាលែង កុំឲ្យដេញ ហើយអស់ស័ក្តទៀត ព្រោះយើងចង់បានថា បើកូនចៅប្រជាពលរដ្ឋ នៅកន្លែងណា ត្រូវដាក់កន្លែងណុង នៅឃុំ-សង្កាត់ ណុង»៕

សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង

2023/05/10 09:09:46 pm        437
ភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា ទោះបីកំពុងជាប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្ដែសម្ដេចតេបានបញ្ជាក់ថា សម្ដេចក៏នៅតែបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានដដែល ខណៈសម្ដេចបានចាប់អារម្មណ៍ការប្រកួតរបស់ កីឡាការិនី ប៊ូ សំណាង ដែលខិតខំរត់ទាល់តែដល់ទី ដូច្នេះសម្ដេច និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ សម្ដេចតេជោមានប្រសាសន៍ថា៖«បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែខ្ញុំក៍នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា យើងបានដែរ»។សម្ដេចតេជោ បញ្ជាក់ថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។សម្ដេចតេជោបញ្ជាក់ថា៖«ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ(10,000$)»។ សម្ដេច បានឱ្យ លោក សេង ទៀង យកថវិការជូន កីឡាការិនី ប៊ូ សំណាងដោយផ្ទាល់ដៃ៕

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ

2023/05/09 07:33:52 pm        207
ភ្នំពេញ៖ នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយ​សុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ​នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ក្នុង​ក្របខ័ណ្ឌ​អាស៊ាននេះក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ​ពីថ្ងៃទី១០ដល់ទី១១​ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ ​សាធារណរដ្ឋឥណ្ឌូនេស៊ី។នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន ​នឹងពិភាក្សាអំពីវិធីសាស្ត្រ និង​មធ្យោបាយនានាក្នុងការរក្សា​នូវសន្ទុះនៃការ​កសាង​សហគមន៍អាស៊ាន ​ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព​របស់​អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកប​ដោយបរិយាប័ន្ន ​ការចូលរួម និងកិច្ច​សហប្រតិបត្តិការព្រមទាំងពន្លឿន​ការអភិវឌ្ឍនូវចក្ខុវិស័យ​របស់​សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ​ជាសហគមន៍ដែលតម្រង់ទិសដៅ​អនាគត ​និងជាតំបន់ប្រកបដោយ​សន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះថ្នាក់ដឹកនាំអាស៊ាន ​ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ ​និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផល​ប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ស្ដីពីមីយ៉ាន់ម៉ា និងសេចក្តី​សម្រេចរបស់មេដឹកនាំអាស៊ាន​ និងការអនុវត្តលើ​ទស្សនវិស័យ​របស់​អាស៊ាន​ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕

សម្ដេចតេជោអបអរសាទរ «ទិវាអឺរ៉ុប» ខណៈឆ្នាំក្រោយជាខួប៣០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប

2023/05/09 05:56:56 pm        210
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានអបអរសាទរនាឱកាសនៃ «ទិវាអឺរ៉ុប» ៩ ឧសភា ២០២៣នេះ ខណៈឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។តាមរយៈសាលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូន លោកជំទាវ អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប នៅទីក្រុង ព្រុចសែល សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរ​យ៉ាង​កក់ក្តៅ​បំផុតជូនលោកជំទាវ ​ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបាន​ប្រកប​នូវសុខភាពល្អ​បរិបូណ៌​ សុភមង្គល និងវិបុលភាព។សម្ដេចតេជោថ្លែអថា៖«នៅពេលខ្ញុំគិតអំពីទ្វីបអឺរ៉ុប ខ្ញុំមិនត្រឹមតែមើលឃើញអំពីសហគមន៍​នៃ​ប្រទេសរដ្ឋ​សមាជិក ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុប ផងដែរ»។ សម្ដេចតេជោ បានបន្តថា៖«ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺ​ជាខួបគម្រប់៣០ឆ្នាំ នៃការ បង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។ មិត្តភាព និងកិច្ច​សហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ»។ សម្ដេចតេជោ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយ​បណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំ​មកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។សម្ដេចតេជោ បញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈនៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និង​សង្រ្គាមដែលកំពុង បន្តមាននៅអ៊ុយក្រែនក៏ដោយ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបបានធ្វើឱ្យ​ប្រសើរឡើង​ភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការពង្រឹង​ពហុភាគីនិយមក៏ដូចជា សម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុបលើកទី១៣ ​ដែលកម្ពុជាមាន មោទនភាពបានរៀបចំកាលពីឆ្នាំ២០២១។ ភាពជោគជ័យដ៏ធំធេងនៃភាពជាប្រធានអាស៊ានរបស់ កម្ពុជាកាលពីឆ្នាំកន្លងទៅ គឺជាសក្ខីភាពដ៏រឹងមាំផងដែរនៃកិច្ចសហការនេះ ​ដើម្បីដោះស្រាយបញ្ហា ​តំបន់ ​និងសកល ក្នុង​គោលបំណង​ថែររក្សានូវសន្តិភាព​ និងស្ថិរភាព ​សម្រាប់តំបន់ទាំងពីរ។សម្ដេចតេជោថ្លែងថា៖«នៅចុងឆ្នាំនេះ កម្ពុជាទន្ទឹងរង់ចំាដល់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ​ចម្រុះកម្ពុជា-អឺរ៉ុប លើកទី១២ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាភាគីទាំងពីរនឹងនៅតែបន្តប្តេជ្ញាចិត្ត​ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អរបស់យើង ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់​ប្រជាជន និងប្រជាជាតិយើង»៕

ប្រជាពលរដ្ឋស៊ូដង់ផ្ញើក្ដីសង្ឃឹមខ្លាំងលើការចរចារវាងក្រុមជម្លោះនៅក្នុងទីក្រុង ជេដា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

2023/05/09 04:55:22 pm        62
ស៊ូដង់៖ ប្រជាពលរដ្ឋស៊ូដង់កំពុងផ្ញើក្ដីសង្ឃឹមខ្លាំងនៅលើការចរចានៅក្នុងទីក្រុងជេដា(Jeddah) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រវាងក្រុមប្រតិភូររបស់ភាគីជម្លោះ ដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កឲ្យមានការរត់ភៀសខ្លួនចេញពីប្រទេសយ៉ាងធំសម្បើម។  គំនិតផ្ដួចផ្ដើមដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកគឺជាការប៉ុនប៉ងដ៏មុតមាំលើកដំបូងដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នា ដែលបានប្រែក្លាយផ្នែកជាច្រើននៃរដ្ឋធានីកាទូម(Khartoum)ទៅជាសមរភូមិសង្រ្គាម ធ្លាក់ចេញពីផែនការគាំទ្រជាអន្តរជាតិទៅរករបបដឹកនាំបែបស៊ីវិល បន្ទាប់ពីភាពរំជើបរំជួលជាច្រើនឆ្នាំ និងបានបង្កឲ្យមានវិបត្តិមនុស្សធម៌។  សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ការពិភាក្សាមុនឈានដល់ដំណាក់កាលចរចា បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍និងបន្តនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខក្នុងក្ដីរំពឹងថានឹងរកបានបទឈប់បាញ់រយៈពេលខ្លីប្រកបដោយប្រសិទ្ធភាពដើម្បីសម្របសម្រួលឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសនេះ ។ កម្លាំងនៃសេរីភាព និងការផ្លាស់ប្ដូររបស់ប្រទេសស៊ូដង់ ជាក្រុមនយោបាយដឹកនាំផែនការអន្តរកាលឈានទៅរករបបដឹកនាំបែបស៊ីវិល បានស្វាគមន៍ការពិភាក្សាទីក្រុងជេដាកាលពីថ្ងៃសៅរ៍។  បុគ្គលិករដ្ឋាភិបាលម្នាក់ឈ្មោះ Tamader Ibrahim វ័យ៣៥ ឆ្នាំ រស់នៅក្នុងទីក្រុង Bahri  បាននិយាយថា ប្រសិនបើការចរចាទីក្រុងជេដា បរាជ័យមិនអាចបញ្ឈប់សង្រ្គាមនេះ នោះមានន័យថាយើងនឹងមិនអាចវិលត្រឡប់ទៅផ្ទះរបស់យើង និងស្តារជីវភាពរស់នៅរបស់យើងវិញបានទេ។  វេជ្ជបណ្ឌិតម្នាក់ វ័យ២៨ឆ្នាំ លោក Mahjoub Salah បាននិយាយថា តំបន់រដ្ឋធានីនេះត្រូវបានរង្គោះរង្គើដោយអំពើហិង្សា ដែលបានកែប្រែជីវិតរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។ យើងកំពុងរង់ចាំការចរចាទាំងនោះព្រោះជាក្ដីសង្ឃឹមតែមួយគត់របស់យើង ៕

ជនភៀសខ្លួន នៅស៊ូដង់ ធ្វើដំណើរទៅលំនៅឋាន ទោះបីជាការប្រឈមនានានៅបន្ត ក្នុងប្រទេសស៊ូដង់ខាងត្បូង

2023/05/09 04:51:49 pm        63
ស៊ូងង់៖ ខណៈការប្រយុទ្ធគ្នា រវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានកើនឡើងកាលពីខែមុន ជនភៀសខ្លួនស៊ូដង់ខាងត្បូងរាប់ពាន់នាក់ ត្រូវបានគេឃើញថាបានបង្ខំចិត្តត្រឡប់ទៅកាន់ប្រទេសកំណើតដែលរួបរឹតដោយជម្លោះ។ បរិវេណសាកលវិទ្យាល័យដែលទ្រុឌទ្រោមមួយកន្លែងកំពុងផ្តល់លំនៅដល់ជនភៀសខ្លួន ដែលមានស្នាមរន្ធគ្រាប់កាំភ្លើងដោយសារជម្លោះកាលពីពេលមុន ហើយប្រជាជនរបស់ខ្លួនបានសាងសង់ទីជម្រកជាមូលដ្ឋានពីកំណាត់ឈើ និងក្រណាត់។ ទីភ្នាក់ងារផ្តល់ជំនួយ រួមមានទាំងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) កំពុងផ្តល់ស្បៀងអាហារ ទឹក និងរបស់របរចាំបាច់ផ្សេងៗទៀតដល់ជនភៀសខ្លួន។ ចាប់តាំងពីការផ្ទុះឡើងអំពើហិង្សា នៅក្នុងប្រទេសស៊ូដង់ មនុស្សជាង៣ម៉ឺននាក់ បានឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែល៩០ភាគរយក្នុងចំណោមអ្នកទាំងនេះជាប្រជាជនស៊ូដង់ខាងត្បូង។ អង្គការ UNHCR ជឿថាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះច្រើន។លំហូរជនភៀសខ្លួន បានធ្វើឲ្យវិបត្តិមនុស្សធម៌ដែលកំពុងបន្តរឹតតែធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជាទីដែលមនុស្សជាង២លាននាក់បានភៀសខ្លួនចេញ ហើយ៣ភាគ៤នៃប្រជាជន ត្រូវការជំនួយ។ ដោយប្រទេសស៊ូដង់ខាងត្បូងស្ថិតក្នុងចំណោមប្រទេសជួបវិបត្តិខ្វះមូលនិធិច្រើនបំផុតរួចទៅហើយ អង្គការ UNHCR បានទទូចឲ្យសហគមន៍អន្តរជាតិ កុំបំភ្លេចប្រទេសដែលកំពុងតែតស៊ូក្នុងវិបត្តិមួយនេះ៕

មេធាវី៖ការអវត្តមានរបស់ Trump ក្នុងការជំនំជម្រះក្ដីលើបទចោទប្រកាន់រំលោភសេពសន្ថវៈនៅតុលាការ បង្ហាញថាលោកពិតជាបានប្រព្រឹត្តមែន

2023/05/09 04:41:17 pm        323
អាមេរិក៖ មេធាវីរបស់អ្នកសរសេរបទអត្ថាធិប្បាយ បាននិយាយថា ការអវត្តមានរបស់លោក Donald Trump ពីការជំនំជម្រះក្ដីជាទីដែលអ្នកសរសេរបទអត្ថាធិប្បាយអ្នកស្រី E. Jean Carroll បានចោទប្រកាន់ លោកពីបទរំលោភសេពសន្ថវៈនិងបទបរិហារកេរ្តិ៍បង្ហាញថា លោកពិតជាបានប្រព្រឹត្តរឿងនេះមែន។  លោកមេធាវី Mike Ferrara បានប្រាប់ក្រុមចៅក្រមកាលពីថ្ងៃចន្ទ ខណៈការជំនំជម្រះក្ដីស៊ីវិលនៅតុលាការសហព័ន្ធក្នុងតំបន់ Manhattan ជិតបញ្ចប់ថ្ងៃទី៨ថា លោកមិនដែលមើលអ្នកនៅក្នុងក្រសែភ្នែកទេ និងបានទាត់ចោលបទចោទប្រកាន់ដោយថាលោកមិនបានរំលោភអ្នកស្រី Carrollទេ។  អ្នកស្រី Carroll វ័យ៧៩ ឆ្នាំ បានចោទប្រកាន់លោក Trump វ័យ៧៦ ឆ្នាំពីបទរំលោភអ្នកស្រី នៅក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់ក្នុងហាងលក់សម្លៀកបំពាក់ Bergdorf Goodman ក្នុងសង្កាត់ Manhattan កាលពីឆ្នាំ ១៩៩៥ ឬ ១៩៩៦ ហើយក្រោយមក បានបរិហារកេរ្តិ៍អ្នកស្រី ដោយត្រូវបានច្រានចោល កាលពីខែតុលាឆ្នាំ២០២២ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោក Trump។  លោក Trump ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៧ ដល់២០២១  និងជាបេក្ខជនជួរមុខសម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៤របស់គណបក្សសាធារណរដ្ឋ  បានដកសិទ្ធិរបស់លោកក្នុងការផ្ដល់សក្ខីកម្ម នៅតុលាការ និងបានជ្រើសរើសមិនបង្ហាញការការពារ ដោយផ្ទាល់ថា ក្រុមចៅក្រមនឹងរកឃើញ ថាអ្នកស្រី Carroll បានបរាជ័យក្នុងសំណុំរឿងដែលប្រឌិតឡើងដោយតុលាការ។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសអៀរឡង់ថា ប្រហែលជានឹងមិនបង្ហាញខ្លួននៅសវនការទេ ។ លោក Trump បានចោទប្រកាន់អ្នកស្រី Carroll ពីបទប្រឌិតរឿងដើម្បីបង្កើនការលក់វត្ថុអនុស្សាវរីយ៍ ឆ្នាំ២០១៩ ដែលអ្នកស្រីបានអះអាងជាសាធារណៈ។ ក្នុងការផ្ដល់សក្ខីកម្មតាមវីដេអូ ដែលបានចាក់ឲ្យតុលាការមើលកាលពីថ្ងៃទី៣ឧសភា លោក Trump បានច្រានចោលការចោទប្រកាន់ករណីរំលោភសេពសន្ថវៈលើអ្នកសរសេរបទអត្ថាធិប្បាយរូបនេះ ៕

រុស្ស៊ីចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះក្នុងពេលមានសន្តិសុខតឹងតែងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន

2023/05/09 04:34:13 pm        187
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះប្រចាំឆ្នាំ នៅលើទីលានក្រហម(Red Square) នៅថ្ងៃទី៩ ខែ ឧសភានេះ ក្នុងពេលមានការរឹតបន្តឹងសន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីការវាយប្រហារដោយយាន ដ្រូនជាបន្តបន្ទាប់ រួមទាំងការវាយប្រហារទៅលើទីតាំងការពាររឹងមាំនៅវិមានក្រឹមឡាំង ដែលទីក្រុងមូស្កូ បានដាក់កំហុសទៅលើអ៊ុយក្រែន។ ទិវាជ័យជំនះ គឺជាខួបដ៏មានសារៈសំខាន់សម្រាប់លោក Vladimir Putin ដែលតែងតែរំលឹកដល់ដួងព្រលឹង និងការលះបង់ ដែលបានជួយសហភាពសូវៀតផ្តួលរំលំ របបណាស៊ីអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥ ដើម្បីបំផុសគំនិតស្នេហាជាតិរបស់រុស្ស៊ី។ ទោះជាយ៉ាងណា តំបន់ជាច្រើនរបស់រុស្ស៊ី បានកាត់បន្ថយព្រឹត្តិការណ៍ ដោយសារតែការេព្រួយបារម្ភអំពីការដាក់គោលដៅដោយក្រុមវិច្ឆេទករគាំទ្រអ៊ុយក្រែន។ទីក្រុងមូស្គូ បានបង្ហាញបុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍រតិចជាងមុន ដែលទាក់ទងទៅនឹងការហាត់សមសម្រាប់ព្យុហយាត្រា។ សហភាពសូវៀត បានបាត់បង់ប្រជាជន២៧លាននាក់ក្នុងសង្គ្រាមលោកលើកទី២ ច្រើនជាងប្រទេសដ៏ទៃទៀត។ ទោះជាយ៉ាងណា ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ពលរដ្ឋរុស្ស៊ី បានកើនឡើងកាលពីមួយសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដាក់គោលដៅលើឃ្លាំងស្តុកប្រេង និថងរថភ្លើងដឹកទំនិញ។ កាលពីថ្ងៃទី៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការផ្ទុះជាច្រើនលើក នៅទូទាំងតំបន់គ្រីមៀគ្រប់គ្រងដោយ  រុស្ស៊ី។ ការិយាល័យរបស់លោក Putin បាននិយាយភ្ជាប់ទៅនឹងអ្វី ដែលខ្លួនហៅថា ការវាយប្រហារភេរវកម្មដោយយានដ្រូន លើវិមានក្រឹមឡាំង កាលពីពេលព្រឹកថ្ងៃទី៣ ខែឧសភា ទៅនឹងក្បួនព្យុហយាត្រាទិវាជ័យជំនះ ដែលបានធ្វើឡើងនៅក្រោមកំពែងការពាររឹងមាំសម័យបុរាណ។ ខួបទិវាជ័យជំនះនៅឆ្នាំនេះ ធ្វើឡើងខណៈការស្លាប់និងរងរបួសរបស់រុស្ស៊ី បន្តកើនឡើងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលបច្ចុប្បន្នចូលដល់ខែទី១៥របស់ខ្លួន មុនពេលការវាយបកតាមផែនការធ្វើឡើងដោយអ៊ុយក្រែន ដើម្បីដណ្តើមយកមកវិញនូវទឹកដីដែលត្រូវបានគេចូលកាន់កាប់។ ចាប់តាំងពីឆ្នាំ២០០៨ ក្រោមរបបលោក Putin ខួបជ័យជំនះ បានក្លាយជាឱកាសដើម្បីរំលាយចោលរូបភាពរបស់ប្រទេសរុស្ស៊ីក្រោយរបបកុម្មុយនីស ដែលត្រូវស្តារឡើងវិញឲ្យឈានដល់ភាពអស្ចារ្យនៃឆ្នាំអតីតកាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
08/19/2026 08:08 PM
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
08/19/2026 08:08 PM
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
08/19/2026 08:08 PM
របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
08/19/2026 08:08 PM
អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
08/19/2026 08:08 PM
ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM