ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ច្បាប់ស្តីពីសារពើរពន្ធ នឹងធានានូវចីរភាពការកៀគរប្រមូលចំណូល និងកំណើតសេដ្ឋកិច្ចជាតិ

2023/04/28 05:36:16 pm        359
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពី ​សារពើពន្ធ ទៅពិនិត្យ និងឱ្យយោបល់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ដោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថា នឹងជួយធានានូវចីរភាព នៃការកៀគរប្រមូលនូវចំណូល និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ ។បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ មានចំនួន ២០ជំពូក និងមានចំនួន ២៥៥មាត្រា ហើយត្រូវបានរដ្ឋសភាជាតិ ធ្វើការអនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ។ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ តាក់តែងឡើងក្នុងគោលបំណង ធានានូវចីរភាព នៃការកៀគរប្រមូលចំណូល និងកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌​សង្គម ព្រមទាំងលើកកម្ពស់គុណភាពសេវា ជូនអ្នកជាប់ពន្ធ ឲ្យមានភាពសាមញ្ញ និងងាយស្រួល​ក្នុង​ការបង់ពន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃ កម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និងយុត្តិសាស្ត្រកៀគរចំណូលរបស់រាជរដ្ឋាភិបាល ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ មិនមែនជាការរៀបចំថ្មីទាំងស្រុង​នោះទេ ប៉ុន្តែគឺជាការប្រមូលផ្ដុំ ចង់ក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពី ពន្ធដារដែលមាន​នៅក្នុងក្រឹត្យច្បាប់នានា និងច្បាប់ស្តីពី សារពើពន្ធ ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណង ធ្វើឲ្យទំនើបកម្មរដ្ឋបាលសារពើពន្ធ មានភាពងាយស្រួលក្នុងការស្វែងរក និងអភិវឌ្ឍន៍ ។គួរបញ្ជាក់ថា ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២ ខែឧសភាខាងមុខ ព្រឹទ្ធសភាជាតិ នឹងពិនិត្យ និងយោបល់របៀបវារៈចំនួន ២ទៀត ក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕អត្ថបទ បាន សុខរិទ្ធិ

អតីតអនុប្រធានាធិបតីអាមេរិក Mike Pence ផ្ដល់សក្ខីកម្មដល់គណៈវិច្ឆ័យសហព័ន្ធដែលស៊ើបអង្កេតលើTrump

2023/04/28 04:51:40 pm        89
អាមេរិក៖ ប្រភពពីអ្នកដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន CNN ថា លោក Mike Pence អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ដល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ចំពោះគណៈវិច្ឆ័យសហព័ន្ធដែលស៊ើបអង្កេត រឿងរ៉ាវក្រោយការបោះឆ្នោតឆ្នាំ២០២០ និងសកម្មភាពផ្សេងៗរបស់អតីតប្រធានាធិបតី Donald Trump និងបុគ្គលផ្សេងទៀត។ការផ្ដល់ការបំភ្លឺនេះបានក្លាយជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនើបដែលអនុប្រធានាធិបតីមួយរូបនោះ ត្រូវបានបង្ខំឲ្យផ្ដល់សក្ខីកម្មអំពីប្រធានាធិបតី ដែលលោកបានធ្វើការនៅជិតគ្នាបំផុត។   ប្រភពពីអ្នកដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន CNN ថា លោក Pence បានផ្ដល់សក្ខីកម្មរយៈពេលជាង៥ម៉ោង  ហើយខណៈទីប្រឹក្សាលោក Marc Short ពុំបានបញ្ជាក់ពីការបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍នោះទេ លោកបានបញ្ជាក់ពីការអះអាងទៅវិញទៅមកលើការផ្ដល់សក្ខីកម្មនេះ ។លោក Pence  ត្រូវបានរៀបចំដើម្បីរៀបរាប់ឡើងវិញជាលើកដំបូង ទាក់ទងការសន្ទនាដោយផ្ទាល់របស់លោកជាមួយលោក Trump ដែលបានដឹកនាំឲ្យមានការសម្រុកចូលវិមានកាពីតូលយ៉ាងច្របូកច្របល់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ លោក Trump បានដាក់សម្ពាធម្តងហើយម្តងទៀតដោយមិនបានជោគជ័យក្នុងការរារាំងលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ រួមទាំងនៅព្រឹកថ្ងៃទី ៦ ខែមករាតាមរយៈការហៅទូរស័ព្ទឯកជនមួយ ហើយចៅក្រមសហព័ន្ធពីមុនបានសម្រេចថា Pence អាចត្រូវបានបង្ខំឱ្យរាប់ឡើងវិញរាល់ការសន្ទនាដែលបុរសទាំងពីរមានជាទីដែល Trump អាចត្រូវបានប្រព្រឹត្តអំពើពុករលួយ។ជំនួបរបស់លោក Pence ជាមួយក្រុមអ្នកស៊ើបអង្កេតកើតឡើង ខណៈលោក កំពុងស្វែងរកបញ្ហាប្រឈមដែលអាចកើតមានចំពោះលោក Trump សម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ដោយសក្ខីកម្មរបស់លោកទំនងជាបង្ហាញពីប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងពីអតីតចៅហ្វាយនាយរបស់លោក៕

វិបត្តិនៅស៊ូដង់៖ បទឈប់បាញ់ត្រូវបានបន្ថែមពេលវេលា ប៉ុន្តែការប្រយុទ្ធនៅតែបន្ត

2023/04/28 04:38:40 pm        307
ស៊ុដង់៖ ក្រុមគូប្រជែងនៃកងទ័ពស៊ូដង់ បានព្រមព្រៀងបន្តបទឈប់បាញ់ថ្មីរយៈពេល៣ថ្ងៃ ភ្លាមៗ មុនពេលបទឈប់បាញ់នេះផុតកំណត់។ ការបន្ថែមពេល សម្រាប់រយៈពេល ៧២ម៉ោង កើតមានឡើងបន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូតដ៏ខ្លាំងក្លាដោយបណ្តាប្រទេសជិតខាង ព្រមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅតែមានការរាយការណ៍ស្តីពីការបន្តប្រយុទ្ធគ្នាខ្លាំង នៅក្នុងរដ្ឋធានី Khartoum ។ បទឈប់បាញ់កាលពីពេលមុន បានអនុញ្ញាតឲ្យពលរដ្ឋរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈប្រទេសជាច្រើន បានព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលវេលាបទឈប់បាញ់ ហើយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាជាគូប្រជែងរបស់ខ្លួន ក៏បានធ្វើតាមប៉ុន្មានម៉ោងក្រោយមក។ ប្រទេសស៊ូ  ដង់ខាងត្បូង បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព ហើយកងទ័ពស៊ូដង់ បានព្រមព្រៀងបញ្ជូនអ្នកតំណាងទៅចូលរួមកិច្ចចរចានេះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការយ៉ាងសកម្មដើម្បីបន្ថែមពេលបទឈប់បាញ់ បើទោះជាពុំបានអនុវត្តន៍ពេញលេញ វាក៏បានកាត់បន្ថយអំពើហិង្សាខ្លះដែរ។ ទន្ទឹមនឹងនេះ កងកម្លាំងគាំទ្ររហ័ស និងសាក្សី បាននិយាយថា កងទ័ពកំពុងបាញ់ផ្លោងមកលើទីតាំងរបស់ខ្លួន ក្នុងរដ្ឋធានី Khartoum ។ ការប្រយុទ្ធគ្នា ក៏ត្រូវបានរាយការណ៍ នៅក្នុងទីក្រុង Darfur ភាគខាងលិច និងខេត្តផ្សេងទៀត។ មនុស្សយ៉ាងហោចណាស់ ៥១២នាក់ បានស្លាប់ ក្នុងការប្រយទ្ធគ្នា ហើយមនុស្សជិត៤.២០០នាក់ បានរងរបួស ទោះបីជាចំនួនពិតប្រាកដនៃអ្នកស្លាប់ អាចមានចំនួនខ្ពស់ជាងនេះក៏ដោយ។អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់ច្រើនបន្ថែមទៀត ដោយសារតែការផ្ទុះឡើងជំងឺ និងខ្វះសេវានានា។ មន្ត្រីសុខភាពនិយាយថា មន្ទីរពេទ្យភាគច្រើននៅក្នុងតំបន់ជម្លោះ មិនដំណើរការ ហើយមណ្ឌលសុខភាពជាង៦០ភាគរយ ក្នុងរដ្ឋធានី Khartoum មានភាពអសកម្ម។ សេចក្តីថ្លែងការណ៍របស់កងទ័ពដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា ខ្លួនទទួលបានការគ្រប់គ្រងភាគច្រើននៃតំបន់នៅស៊ូដង់ ប៉ុន្តែស្ថានភាពជួបភាពស្មុគស្មាញខ្លះ នៅក្នុងតំបន់មួយចំនួននៅរដ្ឋធានី៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

2023/04/28 03:44:59 pm        136
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖១. សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ២. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

លោក Biden ព្រួយបារម្ភអំពីអាយុរបស់លោក បន្ទាប់ពីប្រកាសបំណងប្រជែងក្នុងយុទ្ធនាការបោះឆ្នោតថ្មីឆ្នាំ២០២៤

2023/04/27 08:39:24 pm        122
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីភាពជឿជាក់ក្នុងឱកាសរបស់លោកនៃការទទួលបានជ័យជំនះលើអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងឆ្នាំ២០២៤ និងបានបញ្ជាក់ពីក្តីបារម្ភអំពីអាយុរបស់លោក កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីលោកបានបង្ហាញការចូលរួមប្រកួតប្រជែងជាផ្លូវការក្នុងយុទ្ធការបោះឆ្នោតថ្មី។ដោយត្រូវបានសួរដោយក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងសន្និសិទសារព័ត៌មាន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នូវអ្វីដែលលោកនិយាយទៅកាន់ប្រជាជនអាមេរិកដែលបានបង្ហាញពីក្តីបារម្ភរបស់ពួកគេអំពីអាយុរបស់លោកក្នុងការបោះឆ្នោតប្រជាមតិកាលពីពេលថ្មីៗនេះ លោក Biden ដែលមានអាយុ៨០ឆ្នាំ បាននិយាយថា អាយុរបស់លោកមិនបានកំណត់ពីសមត្ថភាពរបស់លោកនោះទេ។លោក Biden បានថ្លែងពីសួន Rose Garden នៅសេតវិមានថា លោកមិនអាចសូម្បីតែនិយាយទាយថាលោកមានអាយុប៉ុន្មាន លោកមិនអាចនិយាយសូម្បីតែថា វាគ្រាន់តែជាតួលេខក៏ដោយ។ អាយុមិនបានកំណត់ពីសមត្ថភាពរបស់លោកនោះទេ។ លោកព្យាយាមគិតពីអាយុយ៉ាងខ្លាំងពីមុនមក មុនពេលបានសម្រេចចិត្តឈរឈ្មោះ ហើយគិតថា វាពិតជាល្អ។លោក Biden និយាយថាបើនិយាយពីអាយុគឺទាំងអស់គ្នាដឹងស្រាប់ហើយដោយរួមទាំងទិន្នន័យនៃការស្ទង់មតិ លោកកត់សំគាល់ថាទិន្នន័យនៃការស្ទង់មតិ លោកនៅតែលឺថាមានការគាំទ្រចន្លោះ៤២% និង៤៦%។ មនុស្សគ្រប់គ្នា កំពុងព្យាយាមឈរឈ្មោះបោះឆ្នោតថ្មីនៅពេលនេះ ក្នុងតំណែងតែមួយ។ដោយត្រូវបានសួរថាតើ លោកគិតថាអាចយកជ័យជំនះលើលោកTrump ឬទេ លោក Biden និយាយថា លោកបានគិតរឿងនេះពីមុនមករួចហើយ ហើយខ្ញុំក៏ពុំមែនជាមនុស្សតែម្នាក់នោះដែរ ប៉ុន្តែលោកស្គាល់គាត់ច្បាស់។ លោក Biden បានប្រកាសជាផ្លូវការការចូលរួមប្រកួតប្រជែងក្នុងយុទ្ធនាការបោះឆ្នោតថ្មីឆ្នាំ២០២៤របស់លោក ដោយមានសារកាលពីពីថ្ងៃអង្គារ ដោយបញ្ចប់រយៈពេលជាច្រើនខែនៃការសន្និដ្ឋានជុំវិញផែនការរបស់លោក៕

លោក Zelenskiy ៖ ចិនតំណាងឲ្យឱកាសនៃដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន

2023/04/27 08:06:54 pm        164
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyបាននិយាយថា ចិនតំណាងឲ្យឱកាសពង្រឹងច្បាប់បង្កើតសន្តិភាពនៅក្នុងប្រទេសរបស់លោក ក្រោយរូបលោកនិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping តាមទូរស័ព្ទ ។  លោក Zelenskiy និយាយនៅក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា អ៊ុយក្រែន និងចិន ប្រៀបបាននឹងសំឡេងភាគច្រើនដាច់មុខគេរបស់ពិភពលោក ដែលចាប់អារម្មណ៍ដូចគ្នាលើកម្លាំងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។  មេដឹកនាំទាំង ២ បាននិយាយគ្នាជាលើកដំបូងកាលពីថ្ងៃពុធ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែន ដើម្បីបំពេញបំណងជាយូររបស់ទីក្រុងគីវ ដែលបានស្វែងរកជាសាធារណៈនូវការជជែកគ្នាបែបនេះអស់រយៈពេលជាច្រើនខែមកហើយ ។  សារព័ត៌មានរដ្ឋចិន រាយការណ៍ថា លោក Xi បាននិយាយប្រាប់លោក Zelenskiy ថា ចិននឹងបញ្ជូនក្រុមតំណាងពិសេសទៅកាន់អ៊ុយក្រែន និងចូលរួមកិច្ចប្រជុំជាមួយភាគីទាំងអស់ ដើម្បីស្វែងរកសន្តិភាព ។  លោក Zelenskiy បាននិយាយផងដែរថា លោក Xiបង្ហាញការគាំទ្រឲ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ពួកគេ ។ ទីក្រុងម៉ូស្គូ និយាយថា កិច្ចព្រមព្រៀងមួយនេះ នឹងមិនបន្តនោះទេ រហូតដល់ថ្ងៃទី ១៨ ខែឧសភា លុះត្រាតែលោកខាងលិចដកចេញឧបសគ្គការនាំចេញគ្រាប់ធុញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ី ។  លោក Xi ដែលជាមេដឹកនាំដ៏មានអំណាចបំផុតរបស់ពិភពលោក បដិសេធន៍ពុំព្រមថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននោះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែមុន ។ ចាប់តាំងពីខែកុម្ភៈរហូតមក លោកបានជំរុញផែនការសន្តិភាព ១២ចំណុច ដែលត្រូវបានស្វាគមន៍បែបស្រពិចស្រពិលដោយលោកខាងលិច តែស្វាគមន៍បែបប្រុងប្រយ័ត្នដោយទីក្រុងគីវ និងជាសញ្ញានៃចំណាប់អារម្មណ៍របស់ចិនក្នុងការបញ្ចប់សង្រ្គាមមួយនេះ ។  សារព័ត៌មានរដ្ឋចិនរាយការណ៍ទៀតថា លោក Xiនិយាយប្រាប់លោក Zelenskiy ថា ចិននឹងផ្តោតសំខាន់លើការលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាព ហើយពួកគេនឹងប្រឹងប្រែងឲ្យមានបទឈប់បាញ់ ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ៕

មនុស្សជាង១ម៉ឺននាក់ បានចូលទៅក្នុងប្រទេសអេហ្ស៊ីប រយៈពេល៥ថ្ងៃ ខណៈអំពើហិង្សានៅស៊ូដង់កំពុងបន្ត

2023/04/27 07:21:34 pm        183
អេស្ស៊ីប៖ ប្រធានអាជ្ញាធរសរិយោដី និងផែស្ងួតរបស់ប្រទេសអេហ្ស៊ីបហៅកាត់ថា GALDP បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី២៦ ខែមេសាថា ជនជាតិផ្សេងៗជាង១ម៉ឺននាក់ បានរត់គេចពីជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ូដង់ និងបានទៅដល់ប្រទេសជិតខាងអេហ្ស៊ីបតាមព្រំដែនគោកឆ្លងកាត់តាមច្រក Qastal និងArqeen ក្នុងរយៈពេល៥ថ្ងៃ ។ សេចក្ដីថ្លែងការណ៍នេះ និយាយថា ចន្លោះថ្ងៃទី២១ និង២៥មេសា មនុស្សចំនួន ១.២៩៧នាក់ បានទៅដល់ប្រទេសអេហ្ស៊ីប តាមច្រក Qastal និង៨.៨៩៧នាក់ ផ្សេងទៀត បានឆ្លងកាត់តាមច្រក Arqeen ចូលទៅអេហ្ស៊ីប ។ សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមថា GALDP  បានកំពុងសម្របសម្រួល ជាមួយអង្គការពាក់ព័ន្ធនានាដើម្បីធានាថា ពលរដ្ឋអេហ្ស៊ីប និងជនបរទេសដែលរត់គេចចេញពីស៊ូសង់ បានចូលទៅដល់ទីតាំងទាំងអស់។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលស៊ូដង់ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើងរវាងទាហានស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា កាលពីថ្ងៃទី១៥មេសា នៅក្នុងរដ្ឋធានីកាទូម និងតំបន់ផ្សេងៗរបស់ប្រទេសស៊ូដង់ មនុស្សជាង៤០០ នាក់ បានស្លាប់ ខណៈមនុស្សជាង៤ពាន់នាក់ផ្សេងទៀត បានរងរបួសនៅក្នុងប្រទេសស៊ូដង់ ។  ភាគីជម្លោះទាំង២ បានព្រមព្រៀងគ្នាឲ្យមានបទឈប់បាញ់គ្នារយៈពេល៣ថ្ងៃ ចាប់ពីយប់ជ្រៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈប្រទេសជាច្រើន កំពុងប្រញាប់ប្រញាល់ជម្លៀសក្រុមអ្នកការទូត និងពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់ស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ ៕

អាមេរិក និងកូរ៉េខាងត្បូង ឯកភាពលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរដ៏សំខាន់

2023/04/27 07:14:02 pm        150
អាមេរិក៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទទួលបាននូវកិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីទប់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងដាក់ពង្រាយជាទៀងទាត់នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងចូលរួមជាមួយទីក្រុងសេ អ៊ូល ក្នុងដំណើរការផែនការនុយក្លេអ៊ែររបស់ខ្លួន។ជាការឆ្លើយតប ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេ។ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តក្នុងការរារាំងការវាយប្រហាររបស់ប្រទេសកូរ៉េខាងជើង។ការព្រួយបារម្ភកំពុងកើនឡើងលើភាគីទាំងពីរ អំពីការគំរាមនុយក្លេអ៊ែរដែលបង្កដោយប្រទេសកូរ៉េខាង ជើង។ទីក្រុងព្យុងយ៉ាង កំពុងផលិតអាវុធនុយក្លេអ៊ែរតាកទិក ដែលអាចដាក់គោលដៅលើប្រទេសកូរ៉េខាងត្បូង និងកំពុងធ្វើឲ្យប្រសើរឡើងអាវុធរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចនៃសន្ធិសញ្ញារួចហើយក្នុងការការពារប្រទេសកូរ៉េខាងត្បូង ហើយកាលពីពេលមុន បានសន្យាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើចាំបាច់។ ប៉ុន្តែមនុស្សមួយចំនួន នៅកូរ៉េខាងត្បូងចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនិងការអំពាវសម្រាប់ប្រទេសនេះក្នុងការបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានទៅដល់សេតវិមានសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីការប្តេជ្ញាចិត្តដែលមិនធ្លាប់មានពីមុនមកធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារ ទប់ទល់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

សម្តេចតេជោ រម្លឹកមន្រ្ដីជៀសវាងឱ្យនូវពាក្យ «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥»

2023/04/27 06:28:12 pm        302
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយថា «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥» ដែលករណីនេះធ្លាប់កើតមានឡើងហើយ បាននាំបញ្ហាដល់ការបម្រើ​ការងារ​របស់មន្រ្ដីរាជការផងដែរ បន្ទាប់ពីប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ និងទៅធ្វើមុខរបររកស៊ី ទីបំផុតឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯង​នាពេលខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់នេះ និងបានណែនាំដល់មន្រ្ដីរាជការ និងក្រុមគ្រួសារមន្រ្ដីរាជការទាំងអស់ថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស ត្រូវនាំគ្នាប្រព្រឹត្តអំពើល្អដល់ប្រជាពលរដ្ឋ។ សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរបស់គណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេ​ដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យទៅវិញទេ ដែលកំពុងធ្វើការងារដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។ ក្នុងឱកាសនេះសម្តេចតេជោ ក៏បានជំរុញឱ្យមន្រ្ដីរាជការទាំងអស់ ខិតខំទទួលយកនូវព័ត៌មានពិត​ដែលមន្រ្ដីក្រោមឱវាទផ្ដល់ដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បានចំពោះព័ត៌មាននានា» ហើយជៀវឱ្យឆ្ងាយចំពោះមន្រ្ដីដែលអុចអាលពីរឿងអ្នកដទៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

វិបត្តិស៊ូដង់៖ ការប្រយុទ្ធគ្នាផ្ទុះឡើង ទោះបីមានបទឈប់បាញ់ ខណៈអ្នកស្លាប់កើនដល់៤៥៩នាក់

2023/04/27 06:16:37 pm        100
ស៊ូដង់៖ ការប្រយុទ្ធគ្នាកំពុងតែបន្តនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់ ទោះបីមានបទឈប់បាញ់រយៈពេល៧២ម៉ោងកំពុងត្រូវគោរពភាគច្រើនក៏ដោយ។ ឆ្លើយឆ្លងតាមរយៈទូសរ័ព្ទពីទីក្រុង Omdurman ជាទីក្រុងនៅជាប់រដ្ឋធានី Khartoum លោក Mohamed Osman របស់សារព័ត៌មាន BBC បាននិយាយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅជិតអគារស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងពុំមានប្រេងឥន្ធនៈ និងខ្វះវេជ្ជបណ្ឌិត ហើយពលរដ្ឋជាច្រើនកំពុងតស៊ូដើម្បីទទួលបានស្បៀងអាហារ និងថវិកា។តាមសេចក្តីរាយការណ៍ មេបញ្ជាការកងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់ដោយសារតែហួសកាលបរិច្ឆេទនៅត្រឹមថ្ងៃសុក្រ សម្រាប់រយៈពេល៧២ម៉ោង។សារព័ត៌មានរ៉យទ័ររាយការណ៍ថា ឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan បានផ្តល់ការឯកភាពដំបូងចំពោះសំណើមកពីអាជ្ញាធរអន្តររដ្ឋាភិបាលប្លុកតំបន់អាហ្វ្រិកលើស្ថានការណ៍វិវឌ្ឍន៍។ សំណើនោះ បានស្នើឲ្យមានការបញ្ជូនបេសកជនពីកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រហ័សជាក្រុមប្រឆាំង ទៅកាន់ទីក្រុង Juba ក្នុងប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីបញ្ហាលម្អិត។បទឈប់បាញ់បច្ចុប្បន្ន បានចាប់ផ្តើមកាលពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទម៉ោងក្នុងតំបន់ នាំឲ្យមានការផ្អាកជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ក្នុងពេលការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំកងទ័ព និងកងកម្លាំងគាំទ្ររហ័ស(RSF)។ អ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា ពលរដ្ឋនៅក្នុងទីក្រុង Khartoum និង Omdurman កំពុងជួបការលំបាកខ្លាំងក្នុងស្វែងរកទឹកស្អាត ស្បៀងអាហារ និងលទ្ធភាពប្រើប្រាស់លុយកាក់។ការផ្ទុះ និងការបាញ់កាំភ្លើង នៅតែត្រូវបានលាន់ឭកាលពីថ្ងៃពុធ ដោយមានយន្តហោះចម្បាំងនៅលើអាកាសទោះបីវាមានសភាពស្ងប់ស្ងាត់ជាងមុនពេលមានបទឈប់បាញ់ក៏ដោយ ហើយស្ថានភាពប្រសើរគ្រប់គ្រាន់សម្រាប់ការបន្តជម្លៀសប្រជាជន។ ភាគីជម្លោះទាំងពីរ បានអះអាងការគ្រប់គ្រងទីតាំងសំខាន់ៗដូចជាអាកាសយានដ្ឋាន និងទីបញ្ជាការកងទ័ព។ មនុស្សយ៉ាងហោចណាស់៤៥៩នាក់ បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ទោះបីជាចំនួនពិតប្រាកដ ត្រូវបានគេគិតថាខ្ពស់ជាងនេះក៏ដោយ។ កាលពីពេលមុន អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់កាន់តែច្រើនដោយសារជំងឺ ខ្វះលទ្ធភាពទទួលបានអាហារ ទឹក និងការរំខានដល់មណ្ឌលសុខភាពនានា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
08/19/2026 08:08 PM
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
08/19/2026 08:08 PM
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
08/19/2026 08:08 PM
របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
08/19/2026 08:08 PM
អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
08/19/2026 08:08 PM
ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM