ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន បង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច

2023/04/20 07:27:28 am        334
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមេសា នេះ តាមរយៈតេឡេក្រាម បានបង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច។អត្ថបទវិភាគនេះ ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំក្រោមចំណងជើងថា «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច» ដើម្បីគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។សេចក្ដីក្នុងបទវិភាគនេះបានលើកឡើងពីការដឹកនាំរបស់សម្តេចតេជោ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេសមហាអំណាចជាច្រើនមើលឃើញពីផលប្រយោជន៍ទំនាក់ទំនងនយោបាយក្នុងតំបន់របស់កម្ពុជា។ ក្រៅពីនេះអត្ថវិភាគនេះ ក៏បានលើកឡើងពីការបន្តដឹកនាំប្រទេសកម្ពុជារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ។

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកាលពី៤៨ឆ្នាំមុន សម្តេចកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥ - ១៦ មេសា ២០២៣)

2023/04/16 02:12:23 pm        481
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ តាមរយៈតេឡេក្រាមបានបង្ហាញរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ខ្លឹមសារថា ៤៨ឆ្នាំមុនពេលនេះ សម្តេចកំពុងសន្លប់ បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥-១៦ មេសា ២០២៣)។ សង្រ្គាមវាបែបនេះ ហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សំណាងល្អខ្ញុំនៅមានជិវិត និងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាពដែល ៤៨ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាពនេះ។រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន”៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់សម្រាប់ការចូលខេត្តកែប

2023/04/15 06:35:48 pm        359
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យានានាដែលបានយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានទៅលេងកម្សាន្តនៅក្នុងខេត្តកែប។ នេះបើយោងតាមសារសំឡេងរបស់សម្ដេចតេជោដែលបានផ្សព្វផ្សាយតាមបណ្ដាញតេឡេក្រាមនាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ។នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈតេឡេក្រាម សម្ដេចបានចែករំលែក រូបថតយកសំណេរពីអាខោន Facebook ឈ្មោះ Samnang Nov ដែលបានរិះគន់យ៉ាងចាស់ដៃចំពោះរដ្ឋបាលខេត្តកែប ដែលបានដាក់ឱ្យមានអ្នកចាំយកលុយពីអ្នកធ្វើដំណើរពេលចូលទៅលេងកម្សាន្តនៅខេត្តកែប។ ភ្ជាប់ទៅនឹងរូបថត និងសំណេរពលរដ្ឋ សម្តេចតេជោ ក៏បានសួរ បញ្ជាក់សារយ៉ាងខ្លីថា «តើរឿងនេះជាការពិតទេ ឯកឧត្តមអភិបាលខេត្តកែប?»។ក្រោយមកនៅម៉ោងប្រមាណ ១១ និង២០ នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានចេញសារសំឡេង បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិសម្រាប់ការចូលទៅកាន់ខេត្តកែប ដោយសម្ដេចបានចាត់ទុកការយកប្រាក់ពីភ្ញៀវទេសចរជាតិ អន្តរជាតិនេះជាអំពើឆោតឆ្ងង់របស់រដ្ឋបាលខេត្ត។ក្រោយការចោទសួររបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការយកលុយភាស៊ីពីអ្នកធ្វើដំណើរចូលខេត្តកែបបានបន្តិច លោក សោម  ពិសិដ្ឋ អភិបាលខេត្តកែបបានប្រកាសភ្លាមៗថា ចាប់ពីម៉ោងនេះទៅ(១៥ ខែមេសា ឆ្នាំ២០២៣)រដ្ឋបាលខេត្តកែបបានណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ៕(ដោយទៈ វ៉ន ដារ៉ា)

ខ្មែរធ្វេីបាន…! ខ្មែរបានបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនអ្នកចូលរួម ៤.៩៩៩នាក់

2023/04/15 05:27:41 pm        294
សៀមរាប៖ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកជាថ្មីម្តងទៀត លេីការរាំម៉ាឌីហ្សុន ដោយមានអ្នកចូលរួមរហូតដល់ ៤.៩៩៩នាក់។កំណត់ត្រាលេីកទី១គឺធ្វេីឡេីងកាលពីឆ្នាំ២០១៥ ដែលកាលណោះមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលនេះមានន័យថា កម្ពុជានៅតែរក្សាដំណែង ហេីយថែមទាំងបានបន្ថែមចំនួនអ្នករាំកាន់តែច្រេីនជាងមុន នៅថ្ងៃទី ១៥ ខែមសា ឆ្នាំ២០២៣នេះ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣ ចំនួនទៅតាមការគ្រោងទុកគឺ ៤.៩៩៩នាក់ ដែលជាការបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សូនជាថ្មីម្តងទៀត និងធំជាងមុន ដើម្បីបង្ហាញប្រាប់សកលលោកថា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជា គឺមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣។អ្នកចូលរួមរាំបំបែកឯតទគ្គកម្ម រួមមាន៖ ប្អូនៗ យុវជន សិស្សានុសិស្ស ដែលមកពីតាមបណ្តាសាលារដ្ឋ និងឯកជននៅក្នុងក្រុងសៀមរាបប្អូនៗ យុវជន មកពីតាមបណ្តាស្រុក ចំនួន ៥ គឺ ស្រុកពួក ស្រុកសូនិគម ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គធំប្អូនៗប្អូនៗ គរុសិស្សមកពីសាលាគរុកោសល្យមន្ទីរអង្គភាពនិស្សិតមកពីសកលវិទ្យាល័យក្នុងក្រុងសៀមរាប៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី

2023/04/14 10:51:12 pm        555
សៀមរាប៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ដែលទ្រង់យាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត) ។

សម្ដេចតេជោ ហ៊ុន សែន៖«អង្គរសង្ក្រាន្តមិនមែនជាការចៃដន្យ ប៉ុន្តែកើតឡើងបានម្ដងទៀតដោយសារកត្តា៦យ៉ាង»

2023/04/14 08:49:38 pm        479
សៀមរាប៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការរៀបចំឡើងវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ៣ ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាមានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។ កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។ កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។ កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។ ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមក។គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប

2023/04/14 02:38:52 pm        397
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដល់ទីតាំងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ ។

រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសំណើអនុម័តសេចក្តីព្រាងច្បាប់ពាណិជ្ជកម្មព្រំដែនរវាងកម្ពុជា-វៀតណាម

2023/04/12 05:14:59 pm        246
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ, សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់លើកិច្ចព្រមព្រៀងស្តីពី ​ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា ​និងរដ្ឋាភិបាលវៀតណាម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចនឹងបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ លើ​សេចក្តីព្រាងច្បាប់ទាំងបីនេះ នៅព្រឹកថ្ងៃ១៩ ខែមេសា ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលអាងអំណាចប្រើប្រាស់អាវុធគំរាមកំហែងអ្នកដទៃ

2023/04/11 04:12:05 pm        787
ភ្នំពេញ៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈតេឡេក្រាមនៅមុននេះបន្តិច បាន​ចេញ​អនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់​ពី​បុគ្គល​រូប​នេះ អាងអំណាចហើយបានយកអាវុធទៅគំរាមកំហែងអ្នកទន់ខ្សោយកាលពីកន្លងទៅនេះ។បន្ថែម​លើអនុក្រឹត្យនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើតុលា​ការ​មិន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទេ​ទុក​ឲ្យ​ខ្ញុំដាក់​វិន័យ​តាម​ផ្លូវ​រដ្ឋសិន។​ អាង​មាន​អំណាច​ប្រើប្រាស់​អាវុធ​គំរាម​អ្នក​ទន់​ខ្សោយ”​។សម្តេចតេជោ ហ៊ុន សែន ព្រមានថា “នេះជា​សារព្រមាន​ចំពោះ​មន្ត្រី​ទាំង​អស់​សូម​កុំអា​ង​អំណាច​ធ្វើ​បាប​អ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់”។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ បុគ្គល បែល វ៉ាន់ដែត បានយកកាំភ្លើងទៅគំរាមកំហែងដល់បុរសម្នាក់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត រ៉េងរ៉ូវើ ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត រ៉េងរ៉ូវើ ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង។បន្ទាប់ពីមានហេតុការណ៍កើតឡើងជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត បានប្តឹងទៅនគរបាលក្នុងមូលដ្ឋាន ទើបនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន យកមកសួរនាំនៅនគរបាលខណ្ឌ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199។ ក្រោយពីចាប់ខ្លួនហើយ ភាគីទាំងពីរបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនព្រមព្រៀងគ្នា ទើបនគរបាលសម្រេចកសាងសំណុំរឿងមកតុលាការ ដើម្បីចាត់ការតាមមនីតិវិធី។ បើតាមព័ត៌មានក្នុងស្រុកបានចុះផ្សាយថា លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើនេះ បានដោះលែងជនសង្ស័យឈ្មោះ បែល វ៉ាន់ដែតដោយគ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ ក្រោយពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យនេះពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣កន្លងទៅនេះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការកុំឲ្យជនល្មើស ឈ្មោះ បែល វ៉ាន់ដែត រួចផុតពីសំណាញ់ច្បាប់ និងនៅក្រៅឃុំមុនកាត់ទោសឲ្យសោះ ដើម្បីកុំ​ឲ្យ​ជន​ល្មើសដែលមានឈ្មោះខាងលើនេះ តាមគំរាមកំហែងដល់អ្នកដទៃទៀត៕(ដោយ៖ បាន ចក់)

អាជ្ញាធរកម្ពុជា-ថៃ កំពុងសម្របសម្រួលការសម្រុកឆ្លងដែនរបស់ពលករខ្មែរ ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

2023/04/10 06:58:15 pm        87
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត រួមជាមួយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សហការជាមួយអាជ្ញាធរថៃ រកដំណោះស្រាយជូនដល់បងប្អូនពលករខ្មែរជាច្រើនពាន់នាក់ ដែលកំពុងកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ដើម្បីសម្របសម្រួលឲ្យបងប្អូនពលករដែលសម្រុកមកពីប្រទេសថៃកុំឲ្យមានការកកស្ទះរង់ចាំយូរ។ ជាមួយបញ្ហានៃការកកស្ទះខាងលើនេះ គឺបងប្អូនកំពុងរង់ចាំខាងទឹកដីថៃ ដើម្បីពិនិត្យបំពេញបែបបទឆ្លងដែនមកកម្ពុជា ហើយសមត្ថកិច្ចកម្ពុជា បានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធីឲ្យបងប្អូនឆាប់បានទៅដល់ផ្ទះសម្បែងនៅស្រុកកំណើតខ្លួនរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
08/19/2026 08:08 PM
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
08/19/2026 08:08 PM
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
08/19/2026 08:08 PM
របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
08/19/2026 08:08 PM
អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
08/19/2026 08:08 PM
ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM