ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស

2023/02/27 04:33:24 pm        306
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីកម្ពុជាបានរង់ចាំព្រឹត្តិការណ៍នេះជាង៦០ឆ្នាំមកហើយ។សម្តេចតេជោ ហ៊ុន សែន បានរំលឹកអតីកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកខ្លាំងណាស់។ សម្តេចតេជោ បានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អតីតកាលខេត្តក្រចេះ គឺជាខេត្តមួយដែលមានកំណែទម្រង់លំបាក ក្នុងនោះរួមាន៖ កំណែទម្រង់បញ្ហាដីធ្លីផងដែរ។ ខេត្តក្រចេះ គឺជាខេត្តផលិតទូកកាណូត តែពេលនោះគឺផលិតពីឈើ មិនមែនពីដែកដូចពេលបច្ចុប្បន្ននេះឡើយ ក៏ប៉ុន្តែអ្វីៗបានកែទម្រង់កាន់តែល្អប្រសើរឡើង។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ..!។ សម្តេចបញ្ជាក់ថា ពេលនោះ ប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុស នៃការធ្វើរដ្ឋប្រហារទម្លាក់អង្គសម្តេចឪ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សម្តេចបញ្ជាក់ថា លំហ នៃសុខសន្តិភាព គឺជាកត្តាហុតផលដល់ប្រជាជនយ៉ាងពិតប្រាកដ។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បរទេស និងផ្នែកពាក់ព័ន្ធនានា សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយនោះឡើយ។ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំនាញបច្ចេកទេស គឺជាជំនាញត្រូវនឹងតម្រូវការចាំបាច់ នៃសង្គមបច្ចុប្បន្ន ដែលយើងត្រូវបង្កើន និងពង្រឹងឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះ សម្តេចក៏សូមឱ្យមានការចាប់អារម្មណ៍លើជំនាញវិជ្ជាជីវៈដូនតាដូចជា៖ ចម្លាក់ តម្បាញ...ជាដើម ដែលរដ្ឋកំពុងតែគាំពារ និងលើកទឹកចិត្ត។សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះមានតម្រូវការកាន់តែធំ ដូច្នេះទើបសម្ដេចតេជោបានដាក់ចេញផែនការគោនយោបាយឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ។សម្ដេចតេជោ ហ៊ុន សែនប្រកាសថា នៅថ្ងៃនេះបានចែកសញ្ញាបត្រដល់និស្សិតជយលាភីជាង ៥ ពាន់នាក់ ខណៈ ពេលឥឡូវនេះតម្រូវការជំនាញបច្ចេកទេស មានតម្រូវការកាន់តែធំឡើងៗ ពិសេសទាក់ទងនឹងក្រុមហ៊ុន វិនិយោគបរទេសដែលកំពុងមានតម្រូវការជំនាញបច្ចេកទេសនេះខ្លាំង។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យបក់ផ្លិតវាបានទៅឆ្ងាយពីយើងគ្រប់គ្នាចង់អស់ហើយ ខណៈសព្វថ្ងៃគឺមានភ្លើងអគ្គិសនីស្ទើតែគ្រប់ទីកន្លែង ពោលគឺជាង៩០ភាគរយនៃភូមិនៅទូទាំងប្រទេសតែម្តង។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា គឺជាប្រទេសនាំចេញគ្រាប់ស្វាចន្ទីមិនទាន់កែច្នៃច្រើនរហូតដល់ ១លានតោន ក្នុងមួយឆ្នាំ ខណៈដែលគ្រាប់ស្វាយចន្ទីកែច្នៃរួចមានកម្រិតតិចតួចនៅឡើយ ដែលផលិតទាំងនោះ សម្រាប់តម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា នាពេលខាងមុខ កម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា សម្ដេចតេជោ តែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ ផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយនេះ។សម្តេចតេជោ ប្រកាសថា កម្ពុជាមិនទាន់មានសមត្ថភាពក្នុងការកែច្នៃផលិតកសិកម្មបានច្រើននៅឡើងទេ ដូចជា៖ ស្រូវ អង្ករជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការចូលរួមវិនិយោគពីដៃគូសហការនានា។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបគ្រប់គ្រាន់តែប៉ុណ្ណោះ។ មកទល់ពេលកម្ពុជាសល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ពីព្រោះកម្ពុជាមានធនធានសម្រាប់កែច្នៃ ប៉ុន្ដែនៅខ្វះសម្ភារៈបច្ចេកទេសសម្រាប់ការ​កែច្នៃ​លើផលិតផលនានា ដែលមាននៅក្នុងស្រុកក្នុងនោះមានដូចជា ស្រូវអង្ក កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទីជាដើម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមហ៊ុនជប៉ុនឈ្មោះ មីនីបៀ ពីដាក់ទុនវិនិយោគនៅកម្ពុជាតែខ្ទង់ ៣០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះទំហំវិនិយោគមានប្រមាណ១០០០លានដុល្លារអាមេរិកទៅហើយ ដែលទំហំផលិតម៉ូទ័ររបស់មីនីបៀនៅកម្ពុជាប្រហាក់ប្រហែលនឹងការផលិតនៅប្រទេសថៃ។សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គឺមានបំណង់យកក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា ដែលនេះគឺជាក្របខណ្ឌគោលនយោបាយក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែលកំពុងត្រូវការអ្នកជំនាញបច្ចេកទេសជាច្រើននាពេលបច្ចុប្បន្ននេះ និងពេលអនាគត។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការអភិវឌ្ឍណាមួយអាចរស់នៅបានក្រៅដំបូលសន្ដិភាពនោះទេ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណាមួយចូលមកវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ហេតុអ្វី ហ៊ុន សែន បែរជាទៅតមាត់ជាមួយកូនក្មេងម្នាក់ទៅវិញ...!»។ ត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា ដោយមានចាំបាច់ ទើបសម្តេចត្រូវធ្វើកិច្ចការនេះ ហើយនយោបាយគេធ្វើពេលនេះ គឺសម្រាប់៤-៥ឆ្នាំខាងមុខឯណោះ ទាល់កម្រិតសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិទើបយល់។សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយបានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម»។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីអតីតកាលមក កម្ពុជាមានការបែកដាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់នេះអ្នកបង្ក្រាបសម្ដេច គឺមិនទាន់កើតចេញពីពោះម្ដាយនៅឡើយទេ ហើយបើអ្នកមិនទាន់ចេះនយោបាយទេ សូមកុំចង់ធ្វើនយោបាយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កូនក្មេងម្នាក់កំពុងរស់នៅក្រៅប្រទេស កំពុងចូលស៊ង នៃអន្ទាក់របស់សម្តេច ហើយក្មេងរូបនោះ រង់ចាំមើលលទ្ធផលរបស់ខ្លួននាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «កូនក្មេងនោះ ដំឡើងឬក និងមហិច្ឆតាស្មើនឹងមេរបស់ខ្លួន តាមរយៈការទាមទារចង់ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់ក្រុមរបស់គេ..[].»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់កម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើន និងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនយូរទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច ដែលចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បែរជាមានការព្រួបារម្ភទៅវិញទេ ដោយសារអត្រាការប្រាក់ដែលកម្ពុជាខ្ចី នឹងលែងជាហិរញ្ញប្បទានសម្បទានទៀតហើយ គឺការប្រាក់ខ្ពស់ជាងមុន។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាកសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរ និងកោតសរសើរជាថ្មីដល់ចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ជូនពរជូនពរចៅៗ ទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នយោបាយឈ្នះឈ្នះ និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហម មិនមែនចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាវីសទេ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារដល់គ្រូអួតខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយល់ឱ្យច្បាស់ កុំចេះតែប៉ប៉ាចប៉ប៉ោចតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមិនដឹងរឿងពិតជាក់ស្តែង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់

2023/02/27 02:26:34 pm        343
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុប ចំនួន ៥.៤៥០ នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិត​មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន​២៩នាក់ ក្នុងចំណោម ១៧០នាក់៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស

2023/02/26 11:20:05 pm        307
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ(TVET) មានតួនាទីយ៉ាងសំខាន់ដោយមិនអាចខ្វះបាននោះឡើយ ក្នុងការ​អភិវឌ្ឍមូល​ធនមនុស្ស ខណៈកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជានោះ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីផលប្រយោជន៍ប្រជាជន។ក្នុងឱកាសសំណេះសំណាលជាមួយនឹងសាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឺះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខិតខំពង្រឹង និងពង្រីកការវិនិយោគ​និង​ការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកប​ដោយចំណេះដឹងទាំងផ្នែករឹង​ និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យ​ឧស្សាហកម្ម ​ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ជាពិសេសការប្រែប្រួលបច្ចេកវិទ្យា នៃបដិវត្តឧស្សាហកម្ម ៤.០»។ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា នៅក្នុងឆ្នាំ ២០២៣នេះ កម្ពុជាកំពុង​បន្តរៀបចំ​ទិវាជាតិ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស ​និងវិជ្ជាជីវៈលើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់​ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល ​កម្មករនិយោជិត​ និយោជក និងផ្នែកឯកជនព្រមទាំងសាធារណជន ឱ្យបានយល់​ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍ​កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវ​ការទីផ្សារ​ការងារទាំង​នៅក្នុងស្រុក ​និងក្រៅប្រទេសជាដើម។ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​វិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ ​និងឯកជនបានចំនួន ១០៧ គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស​និស្សិតបានបញ្ចប់ការសិក្សាចំនួនជាង ៦ម៉ឺននាក់​រៀងរាល់ឆ្នាំ នៅទូទាំងប្រទេសផងដែរ។ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ចាប់តាំងពីថ្ងៃចាប់​បដិសន្ធិ​នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកប​ដោយ​ភាព​ចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ ​មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំ​ប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ា​ដឹកនាំ​តាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ព្រមទាំងមានគោល​នយោបាយ​ច្បាស់លាស់ ​សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិផងដែរ។ ឯកឧត្តម បានបន្តទៀតថា គណបក្សបានសម្រេចនូវសមិទ្ធផលចម្បងៗជាច្រើន​សន្ធឹកសន្ធាប់​ចាប់​តាំង​ពីក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩មក​ដូចជា ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញ​ពីការ​កាប់សម្លាប់របស់របបប៉ុលពត, ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យ​ពូជសាសន៍​ប៉ុលពត និង តស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ជាតិខ្មែរគឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបាន​កើតមានទ្បើងលើ​ទឹកដីអង្គរនៃយើងជាង៥០០ ឆ្នាំមកហើយរហូតសម្រេចបានការបញ្ចប់​ទាំង​ស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយ​ឈ្នះឈ្នះរបស់សម្តេតេជោ ​ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់។ ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តថែរក្សាសុខសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស​សម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ៕អត្ថបទ៖ បាន ចក់

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​៖ វិស័យ​ឯកជនគឺជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល ក្នុង​ការនាំ​កម្ពុជា​ឱ្យ​ពិភពលោក​បាន​ស្គាល់​ថែមទៀត

2023/02/26 12:49:13 am        742
​ភ្នំពេញ៖ វិស័យ​ឯកជន​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ​នៅក្នុង​ការនាំយក​សក្តានុពល​របស់​កម្ពុជា​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ច្បាស់ និង​ចាប់​អារម្មណ៍ រួម​ទាំង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការបង្កើន​ភាព​ប្រកួតប្រជែង និង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង ពិសា​អាហារ​សាមគ្គី​ជាមួយ​សហគ្រិន​វ័យក្មេង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​។​ ​ក្រៅពី​លើកឡើង​បែបនេះ​ឯកឧត្ដម ក៏បាន​កោតសរសើរ​ចំពោះ​សហគ្រិន​វ័យក្មេង​កម្ពុជា​ទាំងអស់ ដែល​បាន​ដឹកនាំ និង​រក្សាបាន​នូវ​វឌ្ឍនភាព​អាជីវកម្ម​-​ធុរកិច្ច​ល្អ​ប្រសើរ និង​ថែមទាំង​បាន​ទាក់ទាញ​រំហូរ​វិនិយោគ​ពី​បរទេស​នា​ពេល​កន្លងមក ទោះបីជា​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ជាច្រើន​ក្នុង​អំឡុង​ពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​ ​ឯកឧត្ដម​ក៏បាន​ចូលរួម​សាទរ ដែល​អង្គការ​ឃ្លាំមើល​ការ​លាង​សម្អាត​ប្រាក់ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(FATF) បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់​។ ឯកឧត្ដម​ក៏​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក្រ​ទ្បា​ហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​ចំពោះ​កិច្ច ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​បំពេញការ​ងារ​នេះ​ ដោយ​ពុំ​គិតពី​ការ​នឿយហត់​រហូត​សម្រេច​បាន​នូវ​ការនាំមក ​នូវ​ភាព​ស្អាតស្អំ​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ការណ៍​នេះ​ពិតជា​នឹងចូលរួម​ចំណែក​ក្នុងការ​ផ្តល់ នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដ៏​សំខាន់​ដល់​កម្ពុជា ជាពិសេស​សម្រាប់​វិស័យ​ឯកជន​ផ្ទាល់​ ក្នុង​ការ​រក្សា​លំនឹង​នៃ​រំហូរ​ហិរញ្ញវត្ថុ និង​ការដោះដូរ​ពាណិជ្ជកម្ម​នា​នា​ទៅកាន់​ទូទាំង​សាកលលោក​។ ​ក្នុង​ពិធី​នោះដែរ​ឯកឧត្ដម​ក៏​បាន​ផ្ដល់​ជា​ទស្សនវិស័យ​ផ្ទាល់ខ្លួន ​អំពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន និង​ការលើកកម្ពស់​វិស័យ​ឯកជន ក្នុងនោះ​មាន​កត្តា​អាទិភាព​ចំនួន ៣ ដែលមាន​ដូចជា ទី​១.​ក្របខណ្ឌ​គោលនយោបាយ​៖ សំដៅ​ទៅលើ​ចក្ខុវិស័យ​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ និង​ការ​រីក​ច​ម្រើន​របស់​វិស័យ​ឯកជន ហើយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បានធ្វើ​ការងារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​បម្រើ​ដល់​ការរីកលូតលាស់​មកដល់​សព្វថ្ងៃនេះ ហើយក៏​នឹង​បន្ត​វាយតម្លៃ និង​កែសម្រួល​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ងាយស្រួល និង​មាន​ថ្លៃដើម​ទាប​។ ទី​២.​ក្របខណ្ឌ​យន្តការ​អនុវត្ត​៖ សំដៅ​ទៅលើ​ការលើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ដើរតួនាទី​ក្នុងការ​អនុវត្ត​ផ្ទាល់​ដោយមាន​ការគាំទ្រ​ពីរាជ​រដ្ឋា​ភិ​បាល​។ ទី​៣.​ការអនុវត្ត​ជាក់ស្តែង​៖ សំដៅ​ទៅលើ​ការធានា​ឱ្យ​បាន​នូវ​ការអនុវត្ត​ជាក់ស្តែង​ដោយ​រលូន ជាការ​ឆ្លុះបញ្ចាំង​ទៅនឹង​ផែនការ​ដែល​បាន​គូស​វៀស ហើយ​ការអនុវត្ត​នេះ​ទាមទារ​នូវ​នីតិវិធី​ច្បាស់លាស់ ងាយស្រួល រស់​រវើក និង​តម្លាភាព រួមជាមួយ​នឹង​កត្តា​មនុស្ស​ដែលមាន​ការយល់ដឹង និង​មានបទពិសោធន៍​ជាក់ស្តែង ជាពិសេស​កត្តា​តុល្យភាព​រវាង​មន្ត្រី​រដ្ឋ និង​ផ្នែក​ឯកជន​។ ​ឯកឧត្ដម​ក៏បាន​អំពាវនាវ​ដល់​សហគ្រិន​ទាំងអស់​ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការពង្រីក​ការ​វិនិយោគ​ នៅក្នុង​វិស័យ​សំខាន់ៗ​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​បន្ត​បង្កើត​ឱកាស​ការងារ​បន្ថែមជូ​ន​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​យុវជន​ស្របតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ឯកឧត្ដម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សហគ្រិន​ទាំងអស់​ឱ្យ​បង្កើន​សមត្ថភាព​, ពង្រឹង​ភាព​ប្រកួតប្រជែង និង​សូម​ខិតខំ​ទាញ​យក​អត្ថប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​ពី​គោលនយោបាយ ក៏ដូចជា​វិធានការ​លើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន ជាពិសេស​តាមរយៈ​ការវិនិយោគ​នៅក្នុង​វិស័យ​អាទិភាព ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​, ការទទួលបាន​ការបណ្តុះ​បណ្តាល​សហគ្រិនភាព​, ការអភិវឌ្ឍ​ជំនាញ​, និង​ការទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​បណ្តា​ប្រទេស​នានា​ជាដើម​។ ​ឯកឧត្ដម​បន្តថា ក្រៅពី​ការបង្កើត​ទ្រព្យ និង​រកប្រាក់​ចំណេញ​, សហគ្រិន​ទាំងអស់​ក៏ត្រូវ​បណ្តុះ​គំនិត​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម ព្រម​ជាមួយនឹង​ការចាប់យក​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​អាជីវកម្ម​ប្រកប ដោយ​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ ដែល​អាច​នាំមក​នូវ​ផលិតភាព​ខ្ពស់ និង​តម្លៃបន្ថែម​កាន់​តែ​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។​ ​ឯកឧត្ដម​បានស្នើ​ដល់​សភាពាណិជ្ជកម្ម​កម្ពុ​ជា​បន្ត​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សហគ្រាស​ថ្មីៗ ដើម្បី​ពង្រឹង និង​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ការងារ​, ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ព្រមទាំង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ទូលំទូលាយ រស់​រវើក និង​ប្រកបដោយ​បរិ​យាប​ន្ន​៕

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ទៅ​ស៊ន ដា​រ៉ា កុំ​ចង់​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី សូម្បីតែ​ចង់​ក្លាយជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិនបាន​ផង

2023/02/25 11:07:41 pm        744
ភ្នំពេញ៖ ​សម្តេចតេ​ជោ ហ៊ុន សែន ប្រកាសប្រាប់​ទៅ​បុគ្គល​ឈ្មោះ ស៊ន ដា​រ៉ា​ថា កុំថាឡើយ​ក្មួយ​ចង់​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន ​សូម្បីតែ​ចង់​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិនបាន​ផង​។យោងតាមសារសម្តេចតេជោ ហ៊ុន សែន តាមFacebook នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែលស៊ន ដារ៉ានិយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ា បាន​បញ្ជាក់ ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូន ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។សម្ដេចបញ្ជាក់ថា អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើក​ជា​យោបល់បើ​ក​ការ​ចរចា​ជា​មួយ​ខ្ញុំដោ​យ​ភ្ជា​ប់មកជាមួយលក្ខខណ្ឌ ៤ក្នុងនោះលក្ខខណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវ​តែ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​​ប្រជាជនទើប ស៊ន ដារ៉ា ព្រម​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន។ ស៊ន ដារ៉ា បាន​និយាយ​ថា គាត់​ជា​សត្វ​ឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជា​សត្វ​គីង្គក់។​ នេះ​ជា​ការ​ប្រៀបធៀប​បែប​ប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មក​សម្រាប់​បង្រ្កាប​ប៉ុល ពត ឯ​ព្រះ​បានបង្កើត ស៊ន ដារ៉ា មក​ដើម្បី​បង្រ្កាប​ ហ៊ុន សែន ។ សម្ដេចតេជោបញ្ជាក់ថា ពូ​សូម​ផ្តាំ​ទៅ​ក្មួយ​ស៊ន ដារ៉ា វិញ​ថា​ កុំ​ថា​ឡើយ​ក្មួយ​ចង់​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​សូម្បី​តែ​ចង់​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិន​បាន​ផង​ព្រោះ​ក្មួយ​កំពុង​មាន​រឿង​នៅ​តុលាការ ។​ ក្មួយ​លើក​ខ្លួន​ឯង​ហួស​ជ្រុល​ហើយ ។ ឯ​ពាក្យ​ក្មួយ​ថា​ព្រះ​បង្កើត​ក្មួយ​មក​ ដើម្បី​បង្រ្កាប ហ៊ុន សែន​ តាម​ការ​គិត​របស់​ពូអ្នក​ដែល​បង្រ្កាប ហ៊ុន សែន បាន​មក​ដល់​ពេល​នេះ​មិន​ទាន់​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ​នៅ​ឡើយ​ទេ។ ក្មួយ​កំពុង​ចាត់​ទុក​ខ្លួនឯ​ង​ជា​សត្វ​ឥន្ទ្រី​ជា​អ្នក​មា​នបុណ្យតើក្មួយចេះខ្មាស​អៀន​ទេ​នៅ​ពេល​និយាយ​ដល់​រឿង​របៀប​នេះ។​ ឈប់​បាន​ឈប់​ទៅ​ក្មួយ​អាណិត​ឪពុក​ម្តាយ​ដែ​ល​ខំ​ដង្ហើយ​ហៅកូន។ សព្វ​ថ្ងៃ​ក្មួយ​ជួយ​ខ្លួន​ឯង​មិន​បាន​ផង​ចង់​ក្លាយ​ខ្លួន​ជា​នាយករដ្ឋ​មន្ត្រី​ ឬ​ចង់​មក​បង្ក្រាប​ ហ៊ុន សែន គឺ​រឿង​យល់​សប្តិទាំង​ថ្ងៃ​៕ 

ក្រុមយុវជន​សង្គម​ស៊ីវិល​អំពាវនាវ​សារព័ត៌មាន​ដែល​ប្រកាស​ឯករាជ្យ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី

2023/02/25 04:10:05 pm        460
ភ្នំពេញ៖​ ក្រុម​យុវជន​សង្គម​ស៊ីវិល​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស​មួយ​ចំនួន​ដែល​តែងតែ​ប្រកាសថា​ ឯករាជ្យ​នោះ​ចូលរួម​ថ្កោល​ទោស​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ជា​ម្លប់​នៃ​ប្រជា​រាស្ដ្រ​ខ្មែរ​។​​ក្រុមយុវជន​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ ដល់​ស្ថាប័ន​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស ហើយ​តែងតែ​តាំងខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ​ទាំងនោះ មេត្តា​តាមដាន​ព័ត៌មាន​អំពី​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ហើយ​គួរតែ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ជាជាង​អង្គុយ​យក​ពេលវេលា​មានតម្លៃ​របស់ខ្លួន​ មក​ប្រឌិត​វាយប្រហារ​យុវជន​សង្គម​ស៊ីវិល​ដែល​ឈប់​គាំទ្រ​ស្ថាប័ន​ខ្លួន​ទៅវិញ​។ ​ក្រុមយុវជន​លើកឡើងថា ការបង្កើត​ព័ត៌មាន​តែមួយ​ជ្រុង ហើយ​ប្រឌិត​ផ្សេងៗ មិន​អាច​ផ្តល់​ផលប្រយោជន៍​ជូន​សង្គមជាតិ​បានទេ​។ ម្យ៉ាងទៀត​បែរជា​បណ្ដុះ​ការឈឺចាប់ និង​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទៅវិញ ដោយ​គ្រាន់តែ​ពួកគេ​ឈប់​ចូលរួម​ប្រឆាំង ​ឬ​មាន​ទស្សនៈ​ផ្សេង​ខុស​ពី​ស្ថាប័ន​ព័ត៌មាន​ខ្លួន ​រួច​ក៏​ចាប់ផ្តើម​វាយប្រហារ​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទាំងនោះ រូបភាព​នេះ​ហាក់បីដូចជា​ស្ថាប័ន​ព័ត៌មាន​ខាងលើ​កំពុង​ធ្វើ​វិធង្សនា​មិន​ឱ្យ​យុវជន​អង្គការ សមាគម​ផ្សេង​ទៀត​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ក៏ដូចជា​ធ្វើការ​រួមគ្នា​បាន​។​​ក្រុម​យុវជន​បាន​ចោទ​សួរ​ថា តើ​សារព័ត៌មាន​ទាំងនោះ​ធ្វើ​ក្នុង​គោលបំណង​អ្វី​? យ៉ាងណាមិញ​ការ​ចូល​រួម​សាង​ទង្វើ​ល្អ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ជាតិ និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ គឺ​ប្រសើរ​ជាង​ការផ្សាយ​បំបែកបំបាក់​ក្រុម​យុវជន​នានា​។ ក្រុម​យុវជន​ស្នើ​ទៅ​សារព័ត៌មាន​ទាំងនោះ​បញ្ឈប់​ការ​បង្ក​រឿងរ៉ាវ​ផ្សេងៗ ហើយ​ត្រូវ​ផ្សព្វផ្សាយ​បង្រួបបង្រួម​យុវជន​ឱ្យ​ចេះ​ស្រឡាញ់គ្នា និង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ទើប​យើង​អាច​បណ្ដុះ​ស្មារតី​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​។​ ​ក្រុម​យុវជន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​មានការ​ឈឺចាប់​នៅ​ពេល​ដែល​មាន​អគតិ​ជន​ម្នាក់ ប្រមាថ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើង​។ ពួកគេ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សារព័ត៌មាន​ដែល​អះអាង​ថា ​ខ្លួន​ឯករាជ្យ​ទាំងនោះ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ដើម្បី​ការពារ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ និង​ជាតិខ្មែរ​ទាំងមូល​៕​អត្ថបទ​៖ វ៉ន ដា​រ៉ា

សម្តេចតេជោរង់ចាំមើលជំហរប្រទេសនានាលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈថ្ងៃនេះជាខួបមួយឆ្នាំ

2023/02/24 08:59:35 pm        587
ភ្នំពេញ៖ ថ្ងៃនេះជាខួប១ឆ្នាំ នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងរង់ចាំមើលជំហររបស់ប្រទេសនានា ​ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង លើកឡើងថា ថ្ងៃនេះ ជាខួប១ឆ្នាំ ដែលរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន​ ដែលវិបត្តិ នៃសង្គ្រាមនេះ បានជះផលប៉ះពាល់ដល់កម្ពុជាផងដែរ​ ហើយសម្តេច ក៏កំពុងរង់ចាំមើលថា​តើ​ប្រទេសណាខ្លះ ជាពិសេសប្រទេសមហាអំណាច ចេញសេចក្តីថ្លែងការណ៍ទាក់ទង​នឹងបញ្ហា​សង្គ្រាមរុស្ស៊ី អ៊ុយក្រែននេះឬទេ ។សម្ដេចតេជោ បានបញ្ជាក់ថា ឥឡូវនេះ សភាពការណ៍ពិភពលោក ​គឺពោរពេញដោយភាពស្មុគ ស្មាញ ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តែទោះជាមានវិបត្តិ ដែលបង្កឡើងដោយសង្គ្រាម នេះ តែលកម្ពុជា ​មិនស្ថិតក្នុងស្ថានភាពលំបាកលើបញ្ហាស្បៀងនោះទេ ។ កម្ពុជា មានការ​គ្រប់គ្រងស្បៀង អត្រាប្តូរប្រាក់​ មានស្ថិរភាព ​និងអតិផរណា ​នៅអាចគ្រប់គ្រងបាន ៕សម្រួល៖ យន់ វ៉ាន់

សម្តេចតេជោផ្តាំទៅ ស៊ន ដារ៉ា កុំវាយប្រហារអ្នកដទៃរួមទាំងឪពុកម្តាយឯងជារឿងអគុណធម៌ក្នុងសង្គម

2023/02/24 08:52:07 pm        547
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្តាំទៅបុគ្គលឈ្មោះ ស៊ន ដារ៉ា ឱ្យធ្វើសកម្មភាពល្មមៗ បានហើយ កុំវាយប្រហារអ្នកដទៃរួមទាំងឪពុកម្តាយគ្រួសារខ្លួនឯង ដែលជារឿងអគុណធម៌ខ្លាំងណាស់ក្នុងសង្គម។សម្ដេចតេជោ នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងពេលធ្វើជាអធិបតី ពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ ពាន់នាក់ ​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ មានប្រសាសន៍ថា មិនមែនជាការចំឡែកនោះទេ ដែលបុគ្គល ស៊ន ដារ៉ា ប្រមាថថា ឪពុកម្ដាយខ្លួនឯងថា «កុំចេះខ្ញុំចេះជាងប៉ាឯង»។ សម្ដេចបន្តថា បើ ស៊ន ដារ៉ា ប្រើពាក្យបែបនេះមែន គឺគ្មានអ្វីចំឡែកឡើយដោយគេអាចចាត់ទុកថា «ទម្រាំឪពុកម្ដាយខ្លួនឯងនៅ ស៊ន ដារ៉ា វាយប្រហារ ចុះទម្រាំអ្នកដទៃ»។សម្តេចតេជោ បានបញ្ជាក់ថា តាមអាយុរបស់ ស៊ន ដារ៉ា អាចសន្និដ្ឋានបានថា ឪពុកម្តាយរបស់ស៊ន ដារ៉ា ជាអ្នកដែលបានរួចរស់ពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ហើយ ស៊ន ដារ៉ា គឺជាមរកតចេញ​ពីឪពុកម្តាយរបស់ខ្លួន ដូចអ្វីដែល ស៊ន ដារ៉ា ធ្លាប់និយាយថា «ហ៊ុន ម៉ាណែត ជាមរកតរបស់ហ៊ុនសែន» ដូច្នេះដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វាជារឿងអគុណធម៌​ និងអសីលធម៌ខ្លាំងណាស់ ដែល​ឪពុកម្តាយរបស់ខ្លួនប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះឪពុកម្តាយជាមនុស្សល្ងង់ទៅវិញ៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីទី២ នៃជំងឺផ្ដាសាយបក្សី H5N1 (ជាឪពុកក្មេងស្រីដែលស្លាប់)

2023/02/24 07:33:52 pm        251
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សីH5N1 នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងចំណោមករណីសង្ស័យ១២នាក់ នៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង គឺជាឪពុកក្មេងស្រីដែលស្លាប់ ដោយសារជំងឺនេះ។

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ២៤ កុម្ភៈ គឺជាថ្ងៃសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដោយសារមីន និងសំណល់ជាតិផ្ទុះ

2023/02/24 06:51:06 pm        292
ក្រចេះ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» ប្រព្រឹត្តិទៅនៅវិមាន២ធ្នូ ដែលជាតំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ ឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ពិធីនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងប្រទេសម្ចាស់ជំនួយ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ និងអង្គពិធីទាំងមូល។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា សារលិខិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍។រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់បំផុត និងប្រកបដោយទស្សនវិស័យ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជំរុញឥតឈប់ឈរ ដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន ព្រមទាំងបានដាក់ចេញនូវគោលដៅយ៉ាងច្បាស់លាស់ គឺ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» និងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ដែលក្នុងនោះការដោះស្រាយផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គឺជាការងារអាទិភាពទី២ដែលត្រូវដោះស្រាយ បន្ទាប់ពីការដោះស្រាយបញ្ហាមីន។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍ ដែលអាជ្ញាធរមីន សហការជាមួយប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ក្នុងលើកកម្ពស់ឲ្យប្រជាពលរដ្ឋយើងមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។លោកបន្តទៀតថា ដោយយល់ឃើញពីសារៈសំខាន់នេះ និងដើម្បីបន្តលើកកម្ពស់ការអប់រំស្តីពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគ្រប់រូបភាព ទើបរាជរដ្ឋាភិបាលកម្ពុជារៀបចំឲ្យមាន ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ មក។ ថ្ងៃ២៤ កុម្ភៈ នេះជា៖- ថ្ងៃ ដែលយើងទាំងអស់គ្នា បានជួបជុំគ្នា ដើម្បីសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងមានអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដែលបងប្អូនយើងបានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល- ថ្ងៃ ដែលផ្តល់ការលើកទឹកចិត្តឲ្យយើងទាំងអស់គ្នា ធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល- ថ្ងៃ ដែលយើងមានការប្តូរផ្តាច់ និងតាំងចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និង- ថ្ងៃ ដែលយើងសំណូមពរឲ្យបណ្តាប្រទេស ដែលផលិតគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឈប់ផលិត និងឈប់ប្រើប្រាស់ទៀត។យើងទាំងអស់គ្នា ត្រូវរួមគ្នា ដើម្បីលប់បំបាត់ចោលឲ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ គឺជាតួនាទីរបស់យើងទាំងអស់គ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមពិធីលៀងសាយភោជន៍ អបអរនាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR ចូលចតជាលើកដំបូងនៅមូលដ្ឋានសមុទ្ររាម ដើមហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា
08/20/2026 10:08 PM
កូដកម្មនៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល បណ្តាលឱ្យការធ្វើដំណើរច្របូកច្របល់
08/20/2026 08:08 PM
មេដឹកនាំគណបក្សកាន់អំណាច លោក Mirza Fakhrul ត្រូវ​បានជ្រើសរើសជា​ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស
08/20/2026 08:08 PM
ឥណ្ឌា និងជប៉ុនចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខដែនសមុទ្រ ខណៈប្រមុខការពារជាតិជួបគ្នានៅទីក្រុងញូវដេលី
08/20/2026 08:08 PM
EU អំពាវនាវឱ្យមានភាព​អត់ធ្មត់ និងដំណើរការ​ការទូតថ្មី ជុំវិញ​ភាពតានតឹងអ៊ីរ៉ង់
08/20/2026 08:08 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង គឺដើម្បីដឹងចំនួនពិតប្រាកដ និងរៀបចំដាក់មន្ត្រីឱ្យចំគោលដៅកំណែទម្រង់
08/20/2026 08:08 PM
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
08/20/2026 08:08 PM
ទិវាជាតិអន្តរសាសនាលើកទី១០ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
08/20/2026 08:08 PM
JICA កំពុងអនុវត្តគម្រោង៤បន្ថែមទៀត ដើម្បីធ្វើឱ្យភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព
08/20/2026 08:08 PM
បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស
08/20/2026 08:08 PM