គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សប្រជាធិបតេយ្យចាប់ផ្តើមដំណើរការតែងតាំងលោកស្រី Harris ជាបេក្ខជនផ្លូវការ

2024/08/02 06:36:40 pm        175
គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) បានចាប់ផ្តើមដំណើរការតែងតាំងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្លាយជាបេក្ខភាពប្រធានាធិបតីរបស់ពួកគេជាផ្លូវការ។គណៈប្រតិភូប្រជាធិបតេយ្យបានចាប់ផ្តើមបោះឆ្នោតតាមអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរការដែលស្ទើរតែប្រាកដថានឹងអាចឱ្យលោកស្រី Harris ក្លាយជាបេក្ខភាពផ្លូវការរបស់បក្ស ដោយសារលោកស្រីគឺជាបេក្ខជនតែម្នាក់គត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយប្រតិភូភាគច្រើនបានគាំទ្រលោកស្រីរួចទៅហើយ។ គណបក្សនានាជាធម្មតាតែងតាំងបេក្ខជនរបស់ពួកគេនៅឯសន្និបាតដោយផ្ទាល់ ប៉ុន្តែបណ្ដាមេដឹកនាំបក្សប្រជាធិបតេយ្យបារម្ភថា កាលបរិច្ឆេទបោះឆ្នោតដែលជិតមកដល់នៅក្នុងរដ្ឋមួយចំនួនអាចមានហានិភ័យបើពួកគេក្នុងការរង់ចាំរហូតដល់សន្និបាតជាតិប្រជាធិបតេយ្យដែលនឹងធ្វើឡើងនៅថ្ងៃទី១៩-២២ ខែសីហា នៅទីក្រុងឈីកាហ្គោ (Chicago)។ អ្នកប្រជាធិបតេយ្យបានបង្កើតដំណើរការតែងតាំងតាមអនឡាញនេះដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយអាចមានរយៈពេលរហូតដល់ថ្ងៃចន្ទ (០៥ សីហា) សប្ដាហ៍ក្រោយ ប៉ុន្តែលោកស្រី Harris អាចនឹងទទួលបានការតែងតាំងឆាប់ជាងនេះ។លោកស្រី Harris ត្រូវបានគេរំពឹងថានឹងរើសបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខមុនពេលចាប់ផ្តើមដំណើរយុទ្ធនាការទូទាំងប្រទេសរួមគ្នាដែលចាប់ផ្តើមពីថ្ងៃអង្គារ (០៦ សីហា) នៅទូទាំងរដ្ឋប្រទាញប្រទង់ចំនួនប្រាំពីរ។ មិនមានការចង្អុលបង្ហាញអំពីការសម្រេចចិត្តចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ទេ ប៉ុន្តែអ្នកយុទ្ធសាស្រ្តទាំងសងខាងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពរបស់ឥស្សរជនបក្សប្រជាធិបតេយ្យដែលត្រូវបានគេលើកឡើងថាអាចជាដៃគូបេក្ខភាពអនុប្រធានាធិបតីដ៏មានសក្តានុពល៕

ប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី អំពាវនាវឱ្យវេណេស៊ុយអេឡា បញ្ចេញតួលេខសន្លឹកឆ្នោតសរុប

2024/08/02 05:47:21 pm        134
ប្រធានាធិបតីនៃប្រទេសប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) បានអំពាវនាវឱ្យប្រទេសវេណេស៊ុយអេឡា បញ្ចេញចំនួនសរុបនៃការបោះឆ្នោត ស្របពេលមានជម្លោះជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលបង្កឱ្យមានការតវ៉ាសម្លាប់មនុស្សជាច្រើននាក់។ក្រុមប្រឹក្សាបោះឆ្នោតរបស់វេណេស៊ុយអេឡាបានប្រកាសថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣មក ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ម្ដងទៀតជាមួយនឹងសំឡេង ៥១ភាគរយ ប៉ុន្តែក្រុមប្រឆាំងរបស់ប្រទេសនេះនិយាយថា ចំនួនសំឡេងឆ្នោតប្រហែល ៩០ភាគរយបង្ហាញថា បេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ទទួលបានការគាំទ្រច្រើនជាងពីរដងលើលោកប្រធានាធិបតីដែលកំពុងកាន់អំណាចរូបនេះ ស្របតាមការស្ទង់មតិឯករាជ្យដែលបានធ្វើឡើងមុនចេញលទ្ធផល។គណបក្សប្រឆាំងបានចេញផ្សាយតួលេខសរុបលម្អិតនៅលើគេហទំព័រសាធារណៈមួយ ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលមិនបានចែករំលែកព័ត៌មានណាមួយលើសពីចំនួនសរុបនៃការបោះឆ្នោតជាតិសម្រាប់បេក្ខជននីមួយៗនោះទេ។ប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសប្រេស៊ីល កូឡុំប៊ី និងម៉ិកស៊ិក មានមិត្តភាពល្អជាមួយលោក Maduro ហើយបានប្រកាន់ជំហរអព្យាក្រឹតបន្ថែមទៀតលើការបោះឆ្នោត ខណៈបណ្ដាប្រទេសជុំវិញពិភពលោកអំពាវនាវឱ្យមានការចេញផ្សាយតួលេខពេញលេញ ហើយសហរដ្ឋអាមេរិកបាននិយាយថា លោក Maduro គួរតែទទួលស្គាល់ការឈ្នះរបស់លោក Gonzalez៕

[UPDATE] អ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាកើនឡើងជាង៣០០នាក់ ខណៈរាប់រយនាក់បាត់ខ្លួន

2024/08/02 04:59:35 pm        132
បំណាក់ដីនៅ ភូមិ ខូរ៉ាល់ម៉ាឡា (Chooralmala)និងស្រុក ម៉ុនដាកកៃ ( Mundakkai) បានបន្សល់ទុក្ខសោកឲ្យប្រទេសពលរដ្ឋក្នុងដ្ឋ កេរ៉ាឡា (Kerala) ដោយបណ្ដាលឲ្យអ្នកស្លាប់បន្តកើនឡើងដល់ ៣១៦នាក់ ស្របពេលដែលក្រុមមន្ត្រីព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើងដោយសារមនុស្ស ២៤០ នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ។ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្ខំឲ្យប្រតិបត្តិការជួយសង្គ្រោះដំបូងត្រូវបានផ្អាកមុនពេលកំណត់នៅម៉ោង ៤ ល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ប្រតិបត្តិការស្វែងរកបានចាប់ផ្តើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅទន្លេធំបំផុតទី៤ ឆាលីយ៉ា (Chaliyar)ក្នុងរដ្ឋកេរ៉ាឡា ដោយមានគ្រឿងចក្របន្ថែម ជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ។ នៅ ស្រុក ម៉ុនដាកកៃ គ្រឿងចក្រឈូសឆាយចំនួន ១៥ គ្រឿង ត្រូវបានចូលរួមក្នុងការស្វែងរកជនរងគ្រោះ។ស្ពាន បាឡេ (Bailey) ដែលត្រូវបានសាងសង់ដោយកងទ័ពនឹងនៅតែរក្សាទុកដដែលរហូតដល់ស្ពានអចិន្ត្រៃយ៍ត្រូវបានសាងសង់រួច។ ខណៈការសាងសង់ស្ពាន Bailey រវាង ស្រុកចូរ៉ាល់ម៉ាឡា និង ស្រុក ម៉ុនដាកកៃ ត្រូវបានបញ្ចប់ ឧបករណ៍ដែលត្រូវការសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ អាចត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ នៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា ដដែល ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១ សីហា ថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងៗនៃតំបន់ភ្នំហិម៉ាឡៃ នៅភាគខាងជើងប្រទេសឥណ្ឌា បានបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ និងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៥ នាក់៕

ប្រទេសចិន និងជប៉ុន បានកត់ត្រាខែក្តៅបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ខ្លួន

2024/08/02 04:57:12 pm        175
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា ប្រទេសចិន មើលឃើញខែដែលមានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រទំនើប នៅក្នុងខែកក្កដា ដោយឆ្លុះបញ្ចាំងពីកំណត់ត្រាអាកាសធាតុក្តៅបំផុតដែលបានឃើញនៅជុំវិញពិភពលោកកាលពីខែមុន ខណៈទីភ្នាក់ងារអាកាសធាតុជប៉ុន ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ខែកក្កដា ជាខែក្តៅបំផុតរបស់ខ្លួនចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៨៩៨មក។ទូរទស្សន៍ជាតិរបស់ចិន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពជាមធ្យមមាន ២៣,២១អង្សាសេ កាលពីខែមុន ពោលគឺកើនឡើងលើសពី ២៣,១៧អង្សាសេក្នុងខែកក្កដា កាលឆ្នាំ២០១៧ ដែលជាកម្រិតមធ្យមប្រចាំខែខ្ពស់បំផុតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមចងក្រងទិន្នន័យដ៏ទូលំទូលាយក្នុងឆ្នាំ១៩៦១។យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា សីតុណ្ហភាពមធ្យមជាតិសម្រាប់ខែកក្កដាគឺ ២,១៦អង្សាសេ លើសពីកម្រិតមធ្យមមូលដ្ឋានដែលបានគណនាពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ដែលជាការកត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជាង ១២០ឆ្នាំ។ ក្នុងចំណោមស្ថានីយ៍សង្កេតឧតុនិយមចំនួន ១៥៣នៅទូទាំងជប៉ុន មាន ៦២កន្លែងបានរាយការណ៍ពីសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតរបស់ពួកគេសម្រាប់ខែ។ ក្នុងខែកក្កដា ខេត្តទាំងអស់របស់ចិន មានសីតុណ្ហភាពជាមធ្យមខ្ពស់ជាងខែដូចគ្នាកាលពីឆ្នាំមុន។ពិភពលោកបានកត់ត្រាថ្ងៃក្តៅបំផុតក្នុងកំណត់ត្រានៅថ្ងៃទី២២ ខែកក្កដា ដោយសីតុណ្ហភាពមធ្យមលើផ្ទៃផែនដីឡើងដល់ ១៧,១៥អង្សាសេ។ មិនដូចនៅក្នុងឆ្នាំ២០១៣ និង២០១៦នោះទេ អ្វីដែលធ្វើឱ្យកំណត់ត្រាកម្ដៅឆ្នាំនេះមិនធម្មតានោះមកពីគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino) ដែលបង្កើនសីតុណ្ហភាពសកលដោយសារទឹកក្តៅជាងធម្មតានៅប៉ាស៊ីហ្វិកខាងកើត ទើបតែបានបញ្ចប់ក្នុងខែមេសា ប៉ុន្តែសីតុណ្ហភាពមិនបានថយចុះនោះទេ៕

នៅព្រំដែនម៉ិកស៊ិក លោក Vance រិះគន់គោលនយោបាយអន្តោប្រវេសន៍ «គ្មានការគិត» របស់ លោកស្រី Harris

2024/08/02 04:54:01 pm        149
នៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិករវាងរដ្ឋអារីហ្សូណា និងប្រទេសម៉ិកស៊ិក បេក្ខជនអនុប្រធានមកពីគណបក្សសាធារណរដ្ឋ លោក J.D. Vance កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ខ្លាំងៗចំពោះគោលនយោបាយអន្តោប្រវេសន៍របស់អនុប្រធានាធិបតី លោកស្រី Kamala Harris ដែលបានចាត់ទុកថា «គួរឱ្យព្រួយបារម្ភ និងគ្មានការគិត» ។លោក Vance និងបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានបង្កើនការវាយប្រហារដោយពាក្យសំដីរបស់ពួកគេទៅលើ លោកស្រី Harris ថាជា «អ្នកឲ្យយោបល់ផ្នែកព្រំដែន» បរាជ័យ ជាពិសេសនៅពេលនេះ ដែលលោកស្រីបានក្លាយជាបេក្ខជនគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីប្រធានាធិបតី លោក Joe Biden បានបញ្ចប់យុទ្ធនាការរបស់លោកសម្រាប់ការបោះឆ្នោតថ្មី ក្នុងខែនេះ។កាលពីខែមីនា ឆ្នាំ២០២១ លោក Biden បាននិយាយថា លោកស្រី Harris នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសម៉ិកស៊ិក និងប្រទេសអាមេរិកកណ្តាល ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍ខុសច្បាប់។សមាជិកគណបក្សសាធារណរដ្ឋ បានចាប់យករឿងនេះ ដើម្បីចោទប្រកាន់លោកស្រីពីការបរាជ័យក្នុងការរារាំងលំហូរជនអន្តោប្រវេសន៍រាប់លាននាក់ ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក ទោះបីជាលោកស្រី មិនទទួលខុសត្រូវដោយផ្ទាល់ ចំពោះការធានានៅព្រំដែនភាគខាងត្បូងក៏ដោយ។

អ្នកនយោបាយអ៊ុយក្រែន៖ សហរដ្ឋអាមេរិក ចង់ដាក់ជំនួសតំណែងលោក ហ្ស៊េឡិនស្កី ដោយលោក ប៊ូដាណូ

2024/08/01 09:59:37 pm        667
អ្នកនយោបាយប្រឆាំងអ៊ុយក្រែនលោក វីកទ័រ ម៉េដវ៉េដជុក (Viktor Medvedchuk) បាននិយាយថា សហរដ្ឋអាមេរិក ចង់ដាក់ជំនួសប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ដោយប្រធានចារកម្មយោធាអ៊ុយក្រែនលោក គីរីល ប៊ូដាណូ ( Kirill Budanov) ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីភេរវករ និងក្រុមជ្រុលនិយមរបស់រុស្ស៊ី។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS លោកក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេស ចង់ឲ្យ លោក វ៉ាលឺរី ហ្សាលូនី (Valery Zaluzhny) អតីតអគ្គមេបញ្ជាការអ៊ុយក្រែន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងឡុងដ៍ ចូលកាន់តំណែងជំនួសលោក ហ្ស៊េឡិនស្គី ។លោក ម៉េដវ៉េដជុក ធ្លាប់ជាមេដឹកនាំគណបក្សវេទិកាដើម្បីជីវិតជាបក្សប្រឆាំង ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ុយក្រែន ហើយឥឡូវនេះ ដឹកនាំចលនាអ៊ុយក្រែនផ្សេងទៀត។លោកបាននិយាយថា «ប៊ូដាណូ) ត្រូវបានមើលដោយសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកថាជាឥស្សរជនម្នាក់ ដែលអាចជំនួសលោក ហ្ស៊េឡិនស្គី» ។ «ប៉ុន្តែតើធ្វើដូចម្តេច ដើម្បីជំនួសគាត់បាន? មានតែតាមរយៈរដ្ឋប្រហារយោធាប៉ុណ្ណោះ»។

សម្ដេចធិបតី៖ ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំ

2024/08/01 07:26:43 pm        229
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែប​ប្រពៃណី​របស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាព ផ្សេងៗ ជាក់ស្ដែងព្រះរាជា ទីមួយរបស់កម្ពុជា គឺព្រះនាងសោមា ឬព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ ហ្វូណន មុនសម័យអង្គរ។ ភាពជាអ្នកដឹកនាំ និងសមត្ថភាពខាងយោធាដ៏រឹងមាំរបស់ព្រះនាង​បាន​បង្រួបបង្រួម និងពង្រីកឥទ្ធិពលជាតិ តាមរយៈពាណិជ្ជកម្ម និងការទូត ដោយការណ៍នេះ បានធ្វើឱ្យព្រះនាងក្លាយជាគំរូ ​សម្រាប់មេដឹកនាំស្ត្រី ក្នុងជំនាន់ក្រោយៗ។សម្ដេចនាយករដ្ឋមន្រ្ដីបន្តថា កម្ពុជា ក៏មានស្ត្រីដ៏អស្ចារ្យដទៃទៀត ​ដូចជា ព្រះនាងជ័យរាជទេវី, ព្រះនាងសោមា, ព្រះនាងឥន្ទ្រទេវី ជាដើម ​ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិកម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា​ វីរភាពរបស់មេដឹកនាំស្ត្រីគំរូ ទាំងនេះ​តែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង, ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ។ ឈរលើកេរ្ដិ៍ដំណែលដ៏សម្បូរបែបនេះ ទាំងអស់គ្នាបានទទួលស្គាល់​ការរួម​ចំណែកដ៏ធំធេងរបស់ស្ត្រីនៅក្នុងប្រវត្តិសាស្ត្រ ​មិនត្រឹមតែជាមហាក្សត្រី ​និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន, នវានុវត្តជន, អ្នកផ្តល់ការថែទាំ ​និងអ្នកកសាងសហគមន៍ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

លោកស្រី Kamala Harris ទទួលបានការគាំទ្រពីក្រុមអ្នកបណ្តាក់ទុនធំៗជាង ១០០នាក់

2024/08/01 07:03:56 pm        176
អ្នកបណ្តាក់ទុនធំៗជាង ១០០នាក់រួមទាំងសហគ្រិនពាន់លាន លោក ម៉ាក ឃ្យូបាន (Mark Cuban) បានគាំទ្រអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) មកពីបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធ (៣១ កក្កដា) ដែលជាការប្រឆាំងទៅនឹងបណ្ដាមហាសេដ្ឋីបច្ចេកវិទ្យាដែលគាំទ្រគូប្រជែងគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump)។តំបន់ពាណិជ្ជកម្មបច្ចេកវិទ្យា ស៊ីលីខន វ៉ាលី (Silicon Valley) របស់អាមេរិក ជាទម្លាប់ត្រូវបានគេមើលឃើញថាជាបោះឆ្នោតសេរី ប៉ុន្តែពួកសាធារណរដ្ឋបានឈ្នះការគាំទ្រពីតួអង្គក្នុងឧស្សាហកម្មដ៏លេចធ្លោនៅក្នុងវដ្តនៃការបោះឆ្នោតនេះ។ ការគាំទ្រទាំងនោះត្រូវបានជំរុញដោយការជ្រើសរើសព្រឹទ្ធសមាជិក ជេឌី វែនស៍ (JD Vance) ដែលជាអតីតអ្នកបណ្តាក់ទុន ឱ្យធ្វើជាដៃគូបោះឆ្នោតជាមួយលោក Trump ប៉ុន្តែការសម្រេចដកខ្លួនពីការប្រជែងអាណត្តិថ្មីរបស់លោកប្រធានាធិបតី Joe Biden ក៏បានជំរុញឱ្យក្រុមឧស្សាហកម្មបច្ចេកវិទ្យាក្រោកឡើងគាំទ្រលោកស្រី Harris ផងដែរ។ក្រុមនេះបាននិយាយនៅក្នុងញត្តិសាធារណៈមួយដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិតថា «យើងជឿជាក់លើលទ្ធិប្រជាធិបតេយ្យដែលជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។ យើងជឿថាស្ថាប័នដ៏រឹងមាំ និងគួរឱ្យទុកចិត្តបានគឺជាលក្ខណៈពិសេសមួយសម្រាប់ជាតិ»។ ញត្តិពីក្រុមអ្នកបណ្ដាក់ទុននេះកើតឡើងបន្ទាប់ពីលោក Trump បានទាក់ទាញការគាំទ្រពីបណ្ដាអ្នកមានទ្រព្យ អ្នកបណ្តាក់ទុន និងវិនិយោគិនជាន់ខ្ពស់ផ្សេងទៀត។មហាសេដ្ឋី លោក អ៊ីឡុន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត តេស្លា (Tesla) បានផ្ដល់ការគាំទ្រជាសាធារណៈចំពោះលោក Trump ខណៈសហគ្រិន និងអ្នកវិនិយោគដទៃទៀតក៏បានជួយរៃអង្គាសប្រាក់សម្រាប់អតីតប្រធានាធិបតីរូបនេះផងដែរ៕

ស្ថានភាពនៅវ៉េណេស៊ុយអេឡា កាន់តែតានតឹងខ្លាំងក្រោយលទ្ធផលឆ្នោតដ៏ចម្រូងចម្រាស

2024/08/01 06:55:13 pm        225
ហាងលក់ទំនិញ និងសេវាដឹកជញ្ជូនសាធារណៈនៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា បានបិទកាលពីថ្ងៃពុធ (៣១ កក្កដា) ដោយសារស្ថានភាពកាន់តែតានតឹងជុំវិញការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស រួមជាមួយមឹងពាក្យចចាមអារ៉ាមអំពីការចាប់ខ្លួនក្រុមប្រឆាំងកាន់តែច្រើន និងអំពើហិង្សាជាបន្តបន្ទាប់ ធ្វើឱ្យមនុស្សសំងំលាក់ខ្លួននៅក្នុងផ្ទះមិនហ៊ានចេញក្រៅ។ប្រធានាធិបតីសង្គមនិយម លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលដឹកនាំតាំងពីឆ្នាំ២០១៣មក ត្រូវបានប្រកាសថាជាអ្នកឈ្នះឆ្នោតម្ដងទៀតដោយក្រុមប្រឹក្សាបោះឆ្នោត ប៉ុន្តែបក្សប្រឆាំងនិយាយថា ចំនួនសន្លឹកឆ្នោតប្រហែល ៩០ភាគរយ បង្ហាញថាបេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ជាអ្នកឈ្នះ។ខណៈភាពចម្រូងចម្រាសបានឈានចូលដល់ថ្ងៃទីបីរបស់ខ្លួនស្របពេលមានការអំពាវនាវឱ្យមានតម្លាភាពកាន់តែច្រើន រដ្ឋាភិបាលបានទទូចថា ខ្លួនមិនបានបញ្ចេញចំនួនសំឡេងឆ្នោតពេញលេញនៅកម្រិតការិយាល័យបោះឆ្នោតទេ ដោយសារតែចោរកម្មប្រព័ន្ធបច្ចេកទេសដែលមានប្រភពមកពីប្រទេសម៉ាសេដូនីខាងជើង ជំរុញឱ្យមានការពន្យារពេលបន្ថែម ប៉ុន្តែមិនផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការលើកឡើងនោះឡើយ។ អង្គការគាំទ្រប្រជាធិបតេយ្យ ខាធើ សេនធើ (Carter Center) មានមូលដ្ឋាននៅអាមេរិក ដែលជាអង្គភាពឃ្លាំមើលឯករាជ្យមួយដែលត្រូវបានអនុញ្ញាតឱ្យសង្កេតការណ៍ការបោះឆ្នោត បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា ការបោះឆ្នោតនេះ «មិនអាចចាត់ទុកថាជាលទ្ធិប្រជាធិបតេយ្យទេ»។ នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធ លោក Maduro បានច្រានចោលរាល់ការគំរាមកំហែងទាំងអស់ រួមទាំងលទ្ធភាពនៃទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រទេសក្រុមប្រឹក្សាសន្តិសុខUN សម្តែងការព្រួយបារម្មណ៍ចំពោះហានិភ័យនៃសង្គ្រាមនៅមជ្ឈិមបូព៌ា

2024/08/01 06:45:47 pm        214
បណ្តាប្រទេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចៀសជម្លោះនៅមជ្ឈិមបូព៌ា ដែលកាន់តែរីកធំ បន្ទាប់ពីការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធពីររូប ធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង។មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានី តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធ បង្កឱ្យមានការគំរាមកំហែងសងសឹកប្រឆាំងអ៊ីស្រាអែល និងជំរុញឱ្យមានការព្រួយបារម្ភថា ជម្លោះនៅតំបន់ហ្កាហ្សា កំពុងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាពេញបន្ទុក។ការធ្វើឃាតនេះ បានកើតឡើងមិនដល់២៤ម៉ោងនោះទេ បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ របស់ ក្រុមហេសបូឡា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានី Beirut របស់ប្រទេសលីបង់ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតដ៏បង្ហូរឈាម នៅក្នុងតំបន់ ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។លោក Shino Mitsuko តំណាងរងប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃពុធ ដោយជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការការពារជម្លោះ ដោយព្រួយបារម្ភថា តំបន់នេះ ស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមពេញបន្ទុក។ ប្រទេសចិន រុស្ស៊ី អាល់ហ្សេរី និងប្រទេសដទៃទៀត បានថ្កោលទោសការធ្វើឃាតលោក Haniyeh ដែលឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ចាត់ទុកថាជាអំពើភេរវកម្ម ខណៈសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានលើកឡើងនូវអ្វីដែលពួកគេនិយាយថា ជាការគាំទ្ររបស់អ៊ីរ៉ង់ចំពោះ តួអង្គសំខាន់ៗដែលបង្កអស្ថិរភាពនៅក្នុងតំបន់។ លោក Fu Cong ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា បណ្តាប្រទេសដែលមានឥទ្ធិពលធំៗ ត្រូវតែដាក់សម្ពាធបន្ថែមទៀត និងធ្វើការឱ្យកាន់តែខ្លាំងក្លា ដើម្បីពន្លត់ភ្លើងសង្រ្គាម នៅក្នុងតំបន់ហ្កាហ្សា។ ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស លោកស្រី Barbara Woodward បានជំរុញឱ្យមានភាពស្ងប់ស្ងាត់ និងភាពអត់ធ្មត់ ដោយបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ លោក Robert Wood ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលមានឥទ្ធិពលលើប្រទេសអ៊ីរ៉ង់ ឱ្យបង្កើនសម្ពាធលើប្រទេសនេះ ឱ្យបញ្ឈប់ការធ្វើឲ្យរីកធំនៃជម្លោះតំណាងប្រឆាំងអ៊ីស្រាអែល និងប្រទេសដទៃទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM