ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់

2023/02/02 02:31:00 pm        326
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០២​ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។គួរបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ និងជាការលើកទឹកចិត្តបន្ថែមទៀតឱ្យសិស្សានុសិស្សទាំងអស់ ក៏ដូចជាសិស្សានុសិស្សដែលត្រូវប្រឡងនាឆ្នាំបន្តបន្ទាប់អោយខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/01 05:49:37 pm        250
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា នៅវិមានសន្តិភាព។

គណបក្សប្រជាជនដាក់ចេញគោលដៅយុទ្ធសាស្ត្រធំៗចំនួន ៥ជាបំណងប្រាថ្នារបស់ប្រជាជន

2023/01/30 06:29:35 pm        227
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជន២ថ្ងៃកន្លងមក នេះ បានដាក់ចេញ​នូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗជា អាទិភាពសម្រាប់រយៈពេល​ប្រាំឆ្នាំបន្តទៀត ។បើតាមសេចក្តីសម្រេចចិត្តរបស់ខ្លួន ក្រោយបញ្ចប់មហាសន្និបាត បានបញ្ជាក់ថា ដោយផ្អែកលើ​បំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្ដែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជា​ឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ គោលដៅជា យុទ្ធសាស្ត្រទាំង៥ រួមមាន ៖ទី១- ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលន សង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។ទី២- កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមាន​ជីវភាពសម្បូរ សប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។ទី៣- កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែល ធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យ​សុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួល​លក្ខខណ្ឌនៃការងារ និងការរស់នៅ។ទី៤-ជំរុញការអនុវត្ត "កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យ​បានជា​អតិបរមា”។ ទី៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ច​សហប្រតិបត្តិ- ការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេស​ទាំងអស់នៅលើ​សកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

គណបក្សប្រជាជនកម្ពុជា ប្រកាសកម្ចាត់ចោលនយោបាយជ្រុលនិយម គ្រប់រូបភាពឲ្យអស់ពីសង្គមកម្ពុជា

2023/01/30 04:46:38 pm        291
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននេះ បានប្រកាសថា ខ្លួននឹង កម្ចាត់ចោលនូវនយោបាយ និងសកម្មភាពជ្រុលនិយម​គ្រប់រូបភាព​ទាំងអស់ឲ្យអស់ពីសង្គមកម្ពុជា ខណៈការព្រមានកម្ចាត់នូវទង្វើបែបនេះ គឺក្នុង​គោលបំណង​ថែរក្សាសុខសន្តិភាព និងសេចក្តីសុខ​ក្សេមក្សាន្ត​របស់បងប្អូន​ប្រជាពលរដ្ឋ​ដែលកំពុងមាន​សព្វថ្ងៃនេះ។នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្តិបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា តំណាងទូទាង កាលពីល្ងាចម្សិលមិញនេះ បានសង្កត់ធ្ងន់ថា«មហាសន្និបាតបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្ត របស់ គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឲ្យបាន​រឹងមាំនូវគ្រប់ កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់​ខាតរាល់សកម្មភាពប្រ ទូសសរ៉ាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឲ្យអស់​ពី​សង្គមកម្ពុជា មិនទុកឲ្យ និន្នាការនេះបង្ករការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់ នៅដ៏សុខសាន្តជូនប្រជាជន។ ជាមួយគ្នានេះ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យកាន់តែ​បានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ»។ជាមួយគ្នានោះដែរ សេចក្តីសម្រេចចិត្តរបស់មហាសន្តិបាទវិសាញ្ញនេះដែរ គណបក្សប្រជាជនកម្ពុជា បានផ្តោតការ យកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់​ប្រជាជនឲ្យបានកាន់តែ​ល្អប្រសើរ តាមរយៈការបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិ​គាំពារសង្គមឆ្នាំ២០១៦-២០២៥. បន្តអនុវត្ត កម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩, អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ​ទឹកជំនន់ ,បន្តជំរុញការ ដំឡើងប្រាក់បៀវត្សមន្រ្តី រាជកា និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍ ការដំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករនិយោជិត និងកាអនុវត្តប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោ ជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់​ស្តីពីការងារ និងខិតខំដោះស្រាយតម្រូវការផ្សេងៗរបស់ប្រជា ជនជាអាទិ៍ ការងារធ្វើ ទីផ្សារកសិផល ស្ថិរភាពថ្លៃទំនិញចាំបាច់ ការថែរក្សាសុខភាព ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការកសាងផ្លូវជនបទ ប្រឡាយទឹកជាដើម៕អត្ថបទបាន ចក់

គណបក្សប្រជាជនកម្ពុជាបន្តប្តេជ្ញាការពារដោយឥតងាករេនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ

2023/01/30 04:03:22 pm        1195
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀតចំពោះគោលជំហររបស់ខ្លួន ក្នុងការបន្តប្តេជ្ញាការពារ ដោយឥតងាករេនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថេរជានិរន្តរ៍ និងបន្តខិតខំ ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ ដើម្បីគុណ ប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រ ជាជនកម្ពុជា ដែលបានចេញនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «មហាសន្និបាត បញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថេរជា និងរន្តរ៍។ ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរព សិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការ​ពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាដើម»។ក្នុងស្មារតីខាងលើនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេង​ទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយ​សម្រាប់ការបោះឆ្នោតឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យា ក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់​គោល​ការណ៍ច្បាប់ ដើម្បីធានាឲ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះប្រព្រឹត្តិ ដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរទាំងមូល។តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាត ក៏បានឲ្យដឹងផងដែរថា មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសក៏បានប្រកាសគាំទ្រពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋ មន្រ្តីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ ពេលអនាគតផងដែរ៕អត្ថបទបាន ចក់

សម្តេចតេជោ៖ កម្ពុជាមិនអនុញ្ញាតឱ្យមានការញាំញី ដោយជម្លោះសាសនាលើទឹកដីរបស់ខ្លួននោះឡើយ

2023/01/27 03:54:51 pm        903
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តង​ទៀតថា កម្ពុជា មិនអនុញ្ញាតឱ្យយកទឹកដីរបស់ខ្លួនធ្វើការញាំញី ដោយជម្លោះសាសនានោះទេ ហើយមួយវិញទៀតក៏មិនអនុញ្ញាតឲ្យមានការចាប់បង្ខំឲ្យទៅជឿលើសាសនានេះ ឬក៏តាមនិកាយនោះក៏មិនអាចទៅរួចដែរ ខណៈបច្ចុប្បន្ននេះ កម្ពុជាមានវត្តមានសាសនាច្រើន​តែប្រកប​ដោយភាពសាមគ្គីគ្នាក្រោមម្លប់សន្តិភាពតែមួយ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវលទ្ធភាពគ្រប់​យ៉ាងឲ្យ​មនុស្សជឿលើសាសនា របស់ពួកគេរៀងៗខ្លួន ហើយរាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះការ​រើសអើង​នានាចំពោះសាសនានៅលើទឹកដីកម្ពុជា។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងផងដែរថា សព្វថ្ងៃនេះប្រទេសកម្ពុជា​មាន​សាសនាជាច្រើន ប៉ុន្តែសាសនាដែលមានវត្តមាននៅលើទឹកដីកម្ពុជា​នាពេលនេះពុំដែល​មានជម្លោះ នឹងគ្នានោះទេ ផ្ទុយទៅវិញសាសនាទាំងនោះបានធ្វើការសាមគ្គីគ្នាប្រកបដោយសុខុដុមរមនា និងក្រោមម្លប់នៃសុខសន្តិភាពទៅវិញ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ភាពខុសគ្នា នៃជំនឿសាសនា មិនមែនជាកត្តា​រាំងស្ទះ​ដល់ដំណើរការអភិវឌ្ឍប្រទេសឡើយ ខណៈមានសាសនាច្រើននៅ លើទឹកដីកម្ពុជានាពេល​នេះ​គឺបានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនដល់សង្គមជាតិខ្មែរទាំងមូល ជាពិសេសលើផ្នែក​អប់រំតែម្តង។យ៉ាងណាក៏ដោយសម្តេចតេជោ ក៏បានអំពាវនាវដល់បរិស័ទនៃ សាសនាទាំងអស់បន្តរួមគ្នា​បន្ថែមទៀត​ក្នុងការថែរក្សានូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងមានសព្វថ្ងៃ ហើយប្រសិនបើមិន​មាន​សុខសន្តិភាពដូចពេលនេះទេ គឺមិនមានឱកាសនៃការជួបជុំគ្នាបាននោះឡើយ។ ជាក់ស្តែងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តមកពីគ្រប់រាជធានី-ខេត្តទាំងអស់​នាពេល​នេះ គឺបញ្ជាក់អំពីការរីកចំរើននៃជំនឿសាសនា ខណៈពិធីជួបជុំនេះគឺស្ថិតនៅក្រោមម្លប់សន្តិភាព៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

2023/01/27 02:23:37 pm        772
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។តាមការឲ្យដឹងពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿ​សាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។បច្ចុប្បន្ន គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋទូទៅ មានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលសាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ បព្វជិតសាសនានានា ត្រូវបានកាប់សម្លាប់ ឬចាបផ្សឹក វត្តអារាម វិហារ សាលាសាសនា គម្ពីរ ធម៌អាថ៌នានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេច ខ្ទីរស្ទើរគ្មានសល់។ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លា នាថ្ងៃរំដោះ ៧មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម បានខិតខំដឹកនាំស្តារ និងអភិវឌ្ឍសង្គមកម្ពុជា ពីបាតដៃទទេ និងគំនរផេះផង់ ការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ កិត្យានុភាពជាតិល្បីល្បាញ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់

2023/01/26 02:26:11 pm        801
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ក្នុងនោះក៏មាននិស្សិតស្រីចំនួន ១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះ ចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន ១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)៕

កម្ពុជាបានអនុញ្ញាតឱ្យវិនិយោគទុន ១០០% សម្រាប់ផ្លូវដែកល្បឿនលឿនថ្មីពីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ

2023/01/25 08:16:00 pm        750
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ប្រតិភូវិនិយោគបារាំងថា កម្ពុជាបានអនុញ្ញាតឱ្យវិនិយោគទុន១០០% សម្រាប់ផ្លូវដែកល្បឿនលឿនថ្មី​ពីភ្នំពេញ​ទៅ​កាន់​ទីក្រុងហូជីមិញ ។សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រតិភូវិនិយោគបារាំងដឹកនាំដោយលោក រដ្ឋមន្ត្រី​ប្រតិភូអម​ក្រសួង​អឺរ៉ុប និងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសការទាក់ទាញវិនិយោគិន​និងជនជាតិបារាំង នៅបរទេស អូលីវេ្យ បិច (Olivier Becht) នៅក្នុងជំនួបការងារ នាព្រឹកថ្ងៃទី ២៥ ខេមករា ២០២៣ នៅវិមានសន្តិភាពរាជធានីភ្នំពេញ។លោកអូលីវ្យេ និង ប្រតិភូទាំងមូលបាន គោរពជម្រាបជូនសម្ដេចតេជោថា ប្រតិភូទាំងអស់គ្នាមាន​ជំនឿ​លើ​ការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង​ដោយឈរមូលហេតុថា​កម្ពុជាបានចាប់ផ្ដើមពីចំណុច​សូន្យ​ហើយបានបំបែកឯកតកម្មលើការជំរុញ កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគ រយៈ ពេល២០ឆ្នាំ។កម្ពុជាបន្តធ្វើកំណែទម្រង់ បរិយាកាសអំណោយផលដល់ការវិនិ យោគនៅកម្ពុជា​និងកម្ពុជាកំពុង​មាន​អ្នក​ដែល​​មានចំណូលមធ្យមច្រើន។ក្នុង ន័យនេះប្រតិភូវិនិយោគបារាំងសម្រេចធ្វើការ​ជាមួយ​កម្ពុជាវិនិយោគលើវិស័យរដ្ឋភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាម ផ្លូវទឹក និង ផ្លូវគោក សំណង់ ថាមពលនិងវិស័យដទៃទៀត និងសុំស្វែងយល់ពីសម្ដេចតេជោហ៊ុនសែនលើវិស័យវិនិ យោគជា​អាទិភាព​របស់កម្ពុជា។ជាការឆ្លើយតបសម្ដេចតេជោ បានជម្រា បជូនគណៈប្រតិភូវិនិយោគបារាំងទាំង មូលថា កម្ពុជា​បានអនុញ្ញាត​ឱ្យវិនិយោគ ទុន១០០ % សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីភ្នំពេញ​​ទៅកាន់ទីក្រុង​​ហូជីមិញ ។ចំពោះផ្លូវដែក២ ខ្សែទៀតដែលមាន ស្រាប់ពីភ្នំពេញទៅកំពង់សោមនិងពីភ្នំពេញទៅ​ប៉ោយប៉ែត​នឹងត្រូវការពង្រីកហើយលើកទឹកចិត្តអ្នកវិនិយោគពីវិស័យឯកជនតាមរយៈ BOT ។ពាក់ពាល់ថាមពលស្អាតសម្ដេចតេជោបានជម្រា បជូនគណៈប្រតិភពថាកម្ពុជាកំពុងប្រើ ប្រាស់ថាមពលស្អាតប្រមាណ ៦២ភាគ រយហើយហើយកំពុងទាក់ទាញវិនិយោ គមកបន្ថែមទៀត​តែមិនអនុញ្ញាតឲ្យបង្កើតរោងចក្រអគ្គិសនីដែលប្រើប្រាស់ធ្យូងថ្មថ្មីឬធ្វើទំនប់វារី អគ្គិសនីកាត់ទន្លេ មេគង្គឡើយ ។ ជាមួយនេះកម្ពុជាកំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពលដោយពន្លឺវ​ព្រះអាទិត្យ ។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូអំពីអាទិភាពនៃការវិនិយោគនៅកម្ពុជា នោះគឺការជំរុញនយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគលើវិស័យ​ឧស្សាហកម្មបច្ចេក​វិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហ កម្មកែច្នៃដែលកម្ពុជាមានវត្ថុធាតុ​ដើមជាច្រើនដូចជាគ្រាប់ស្វាយចន្ទីដំឡូងមី ស្រូវ។ល។មិនត្រឹមតែសម្រាប់ទីផ្សាកម្ពុជា​ទេគឺសម្រាប់នាំចេញទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជា ៕

សម្ដេចតេជោ៖ គម្រោងសាងសង់ស្តូបមិត្តភាពបារាំង-កម្ពុជា ឡើងវិញជានិមិត្តរូបនៃមិត្តភាព

2023/01/25 07:55:37 pm        397
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា បារាំងមាន​គម្រោងសាងសង់ស្តូបរូបសំណាកមិត្តភាពបារាំង -កម្ពុជា ឡើងវិញហើយរូប​សំណាកនោះ គឺជានិមិត្តរូបនៃមិត្តភាព និងសមិទ្ធផលដែលបារាំងតែងតែជួយដល់កម្ពុជា។សម្តេចតេជោ បានអញ្ជើញលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូបារាំង​ដឹកនាំ​ដោយ​ឯកឧត្តម អូលីវៀ ប៊ិច (Olivier BECHT) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រី ក្រសួងអឺរ៉ុបនិងការបរទេសបារាំង ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥មករានេះ។ក្រោយជំនួបត្រូវបានបញ្ចប់ ​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់​ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម អូលីវៀ បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ចំពោះ​ការកសាងស្ដូបរំលឹកដល់វីរជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាម​លោកលើក​ទី១​។ ឯកឧត្តម បានប្រសាសន៍ថា នេះជានិមិត្តរូបនៃមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជាបារាំង។ ឯកឧត្តម បានគោរពជម្រាប​ជូនសម្ដេចតេជោថា មិត្តភាពរវាង​ប្រទេស​យើងទាំងពីរគឺ​ចាប់ផ្ដើមចេញអំពីវប្បធម៌​ហើយតាមរយៈវប្បធម៌នេះ បានធ្វើការពង្រីកទៅកាន់វិស័យដទៃទៀតដូចជា៖ វិស័យអប់រំ វិនិយោគ បរិស្ថាន ​ហេដ្ឋារចនាសម្ព័ន្ធ ​រថភ្លើងល្បឿនលឿន​ វិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម និងវិស័យ​កសិកម្ម​ជាដើម ហើយឯកឧត្តម អូលីវៀ ​បានមានប្រសាសន៍បន្ថែមថា បារាំងបានត្រៀមខ្លួនជាស្រេចក្នុងការ​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យខាងលើនេះ។ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការរីករាយជាមួយទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​​ទាំងពីរ ​ជាពិសេសបន្ទាប់ពីជំនួបផ្ទាល់រវាង​សម្ដេច ជាមួយនឹង​ប្រធានាធិបតី​​បារាំង លោក ម៉ាក្រុង កាលពីខែធ្នូកន្លងទៅ។សម្ដេចបានមានប្រសាសន៍ថា រូបសំណាកដែលកំពុងត្រៀមធ្វើការសាងសង់នោះគឺបាន​សាងសង់​ឡើងកាលពីឆ្នាំ១៩២៥​ ប៉ុន្តែត្រូវបានបំផ្លាញចោលនាសម័យប៉ុលពត ។ រូបសំណាកនេះគឺជានិមិត្តរូបនៃមិត្តភាពនិងសមិទ្ធផល ​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយ​ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល​និងប្រជាជនបារាំង ដែលកន្លងមកតែងតែបានជួយដល់កម្ពុជា៕អត្ថបទ៖ មុត សុទ្ធ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែល្អ នៅក្នុងអាណត្តិទី៧នេះ តាមរយៈបណ្ណ ប.ស.ស
08/21/2026 01:08 PM
អ្នកវិភាគ និងអ្នកនយោបាយ៖ ៣ឆ្នាំរបស់រដ្ឋាភិបាលថ្មី បង្ហាញភាពធន និងសមត្ថភាពខ្ពស់ដោះស្រាយបញ្ហា
08/21/2026 01:08 PM
ឯកឧត្តម ប្រាក់ សុខុន៖ សំណង់អគារថ្មីព្រឹទ្ធសភាថ្មីឆ្លើយតបទៅនឹងការពង្រឹងតួនាទី កំណើនការងារ លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា
08/21/2026 01:08 PM
ចំនួនអ្នកស្លាប់ពីទឹកជំនន់ក្នុងប្រទេសចិនភាគខាងត្បូងកាលពីខែមុនបានឡើងដល់១៥៩នាក់
08/21/2026 01:08 PM
ឪពុកម្តាយជនជាតិនីហ្សេរីយ៉ាទាមទារឲ្យមានចំណាត់ការ បន្ទាប់ពីកុមារត្រូវបានចាប់ពង្រត់៩០ថ្ងៃ
08/21/2026 01:08 PM
អង្គការសហប្រជាជាតិ ចាប់ផ្តើមអំពាវនាវរកជំនួយ៣០លានដុល្លារបន្ទាប់ពីគ្រោះរញ្ជួយដីនៅកូឡុំប៊ី
08/21/2026 01:08 PM
ក្រុមហាម៉ាសនៅតែប្តេជ្ញាចំពោះផែនទីបង្ហាញផ្លូវសន្តិភាព និងជំរុញឱ្យមានចំណាត់ការរបស់អ្នកសម្របសម្រួល
08/21/2026 12:08 PM
ព្រះខ័នរាជស្វាយរៀង ឬ Eastern ក្លាយជាម្ចាស់ពាន Pre-Season Cup 2026 យប់នេះ?
08/21/2026 12:08 PM
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងទតតាមបន្ទប់នីមួយៗ នៃអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា និងយាងថតរូបអនុស្សាវរីយ៍
08/21/2026 12:08 PM
ការនាំចេញផលិតផល GFT របស់កម្ពុជារំពឹងកើនលើស ១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៦
08/21/2026 12:08 PM