ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី
ពលរដ្ឋស្រុកក្រូចឆ្មាអរគុណរាជរដ្ឋាភិបាល អភិវឌ្ឍន៍ផ្លូវជនបទកាន់តែល្អ ងាយស្រួលធ្វើដំណើរ និង​ជួយលើកកម្ពស់ជីវភាព
BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»

2025/06/20 09:05:35 am        118
សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បានសម្រេច​ប្រសិទ្ធនាម​ ស្ពានលេខ​២៨ នៃ​គម្រោង​សាង​សង់​ផ្លូវ​ជាតិ​លេខ១០​ បច្ចុប្បន្នជា​ស្ពាន​ខ្ពស់​ជាង​គេ​ក្នុង​ព្រះរាជា​ណា​ចក្រក​ម្ពុជា​ថា​​ "ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ"​។សូមជម្រាបជូនថា ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៥មក។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនា​កម្សាន្ត​ជាមួយ​ទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោម​ម្លប់​ នៃសុខសន្តិភាព។ ស្ពាន​នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិត​នៅ​ភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

2025/06/19 01:29:16 pm        415
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍ចំពោះ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលជួបសម្តែងការគួរសមសម្ដេចនាពេលនេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងវាងកម្ពុជា និងបង់ក្លាដេស ដែលការទំនាក់ទំនងមានភាពល្អប្រសើរ។ សម្ដេចតេជោ រំពឹងថាតាមរយៈបេសកកម្មការងាររបស់ឯកឧត្តមឯក អគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជានឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែនដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបង់ក្លាដេស បានបញ្ជាក់ថា ឯកឧត្តមចង់ឱ្យប្រទេសកម្ពុជា និងបង់ក្លាដេសមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាកាន់តែច្រើនឡើងថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបែបនេះ ពីព្រោះចំណុចស្នូលនៃទំនាក់ទំនងប្រទេសទាំងពីរគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើននូវការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ជាពិសេសប្រទេសបង់ក្លាដេសជាប្រទេសដែលមានទំហំដីតូច តែប្រជាជនច្រើន។ ចំណែកប្រទេសកម្ពុជា ជាប្រទេសដែលមានទំហំផ្ទៃដីធំ ប៉ុន្ដែមានប្រជាជនតិច ដូច្នេះប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមកតាមរយៈការទិញផលិតផលកសិកម្ម ស្បៀង ពីប្រទេសកម្ពុជាជាដើម។ ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ ក៏បានស្នើដល់ប្រទេសបង់ក្លាដេស គាំទ្រចំពោះជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ ពីព្រោះការដោះស្រាយបញ្ហានេះ កម្ពុជាឈរលើការដោះស្រាយដោយសន្ដិវិធី ទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ គឺប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាដើម៕

TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

2025/06/18 01:11:39 pm        4914
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ បានបញ្ជាក់ថា  សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ សម្ដេចបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ សម្ដេចបានបញ្ជាក់ថា៖«កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ»។សម្ដេចថ្លែងថា៖«សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់»។ សម្ដេចតេជោលើកឡើងថា នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។សម្ដេចបញ្ជាក់បន្ថែមថា៖«ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី»៕

TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ

2025/06/13 01:06:56 pm        517
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចបិទច្រកអន្តរជាតិដូង នៅខេត្តបាត់ដំបង ខណៈថៃបានប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃនៃខេត្តបាត់ដំបង»។សម្ដេចតេជោ បានបញ្ជាក់ថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះ កកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ក្នុងឱកាសនេះ សម្ដេចតេជោ បានណែនាំដល់ បងប្អូនកសិករថៃ ដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី សម្រួលដូចមុនពេលបិទ។សម្ដេចតេជោបានបញ្ជាក់ថា៖«យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ិនធឺណិត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា»៕

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារចុះពិនិត្យវាយតំលៃលើការងារថែទាំផ្លូវចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់

2025/06/11 02:47:08 pm        143
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ​ដឹក​នាំ​គណៈ​កម្មាធិការ​អន្តរ​ក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ​សហការ​ជាមួយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ និងវាយ​តម្លៃ​បញ្ចប់​សុពល​ភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែក្នុងខេត្តពោធិ៍សាត់ ប្រវែង​សរុ​ប១០៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និង​លូ​មុខ​ពីរ​ចំនួន០២កន្លែង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវាញ និង សង្កាត់រលាប សង្កាត់ចំរើនផល នៃ​ក្រុងពោធិ៍សាត់ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា បន្ទាប់ពី​ផ្លូវ​ទាំង​០២​ខ្សែ​នេះ ត្រូវបានស្ថាបនារួចរាល់ ការងារថែទាំពិត​ជា​មាន​សារៈ​សំខាន់​បំផុត​ដើម្បី​ធានា​អោយ​ផ្លូវ​ប្រើ​ប្រាស់​បានយូរអង្វែង បម្រើដល់ការធ្វើដំណើរនិងដឹកកសិផល របស់ប្រជាពលរដ្ឋ ជា​ប្រយោជន៍​រួម ។ ហើយការងារថែទាំផ្លូវចំនួន០២ខ្សែនេះ គឺប្រើប្រាស់ថវិកា​របស់រា​ជរ​ដ្ឋាភិបាល​កម្ពុជា​ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍​គម្រោង​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សូមអោយអាជ្ញាធរមូលដ្ឋាន និង​បង​ប្អូន​ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនេះ ដើម្បីការ​ប្រើប្រាស់​បាន​យូរ​អង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយនិង​ការ​ដឹក​ជញ្ជូន​លើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយ​ថវិកា​ជា​ច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ។ បន្ទាប់ពីធ្វើការ​ចុះ​ត្រួត​ពិនិត្យ​ដោយផ្ទាល់រួចមក លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយក​ការ​ងារ​ខាង​លើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេស និងគុណភាពផ្លូវមានភាពល្អប្រសើរ អាច​បម្រើ​ការ​ធ្វើ​ចរាចរណ៍បានដោយរលូន៕ អត្ថបទ៖ ពៅ ភីរុណ

ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្ថានភាពការប្រឈមមុខរវាងកម្ពុជា-ថៃ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់

2025/06/11 12:12:15 pm        242
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV បានបញ្ជាក់ថា ក្នុងកាលៈទេសៈ កម្ពុជាកំពុង​មាន​កម្ដៅ​ប្រឈម​ជាមួយថៃបែបនេះ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់ វាអាចរុញ​ឱ្យ​ឆាប​ឆេះ​ហើយ​ក៏​អាចជួយពន្លត់ស្ថានការណ៍បានដែរ ដូច្នេះអ្នកសារព័ត៌មានទាំងនៅកម្ពុជា និង​ជុំវិញ​ពិភព​លោក​តែង​តែប្រកាន់គំនិតសន្ដិភាពនិយមនៅក្នុងកាលៈទេសៈបែបនេះ គេមិនយកសាំង​ទៅ​ចាក់​ថែម​នោះ​ទេ។ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា ក្នុងស្ថានភាពកំពុងឡើងកម្ដៅប្រឈមមុខដាក់គ្នា រវាង​កម្ពុជា​-ថៃបែបនេះ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គម គួរធ្វើការផ្សព្វផ្សាយ និង​ចែករំលែក ព័ត៌មាន ដោយមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងបញ្ហាវិវាទនៅព្រំដែន កម្ពុជា-ថៃ ខណៈក្រុមជ្រុលនិយមទាំងនៅកម្ពុជា នៅថៃ និងនៅក្រៅប្រទេសមួយចំនួនទៀត កំពុង​យក​ឱកាស​នេះ​កេងចំណេញនយោបាយរបស់ពួកគេ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ប្រជាជន និង​ប្រទេស​ជាតិ​ឡើយ។ ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋ សូមស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់​ការ​ជា​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញា​ជា​ជាង​ប្រើ​អារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាង ដែលចង់​បាន​ទឹក​ដី​យើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតី លើកយក​ទស្សនៈ​របស់​កំពូល​អ្នក​ប្រាជ្ញ​ចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ច​លើ​គោល​ដៅ​ធំ ​ពេលមានឱកាសកុំរារែកក្នុងការវាយលុក»។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និង​ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​អង្គ​សមាជ រដ្ឋសភា និងព្រឹទ្ធសភា ឥឡូវនេះសម្ដេច​ធិបតី​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​រៀប​ចំ​ឯកសារ​ដើម្បី​ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច និងប្រាសាទតាក្របី ដែលនេះជាការប្តេជ្ញាចិត្តមិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែគឺជាសកម្មភាពជាក់ស្តែង៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

2025/06/11 11:50:00 am        201
នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ សម្តេចបវរធិបតី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។ ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ ឯកឧត្តមប្រធានាធិបតីនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕

TOP STORY | សម្តេចធិបតី ចំអកឲ្យជនមួយក្តាប់តូចដែល​ស្រែកក្តែងៗ​ថាស្នេហាជាតិ​ដល់​ពេល​ប្រទេស​ជាតិ​មាន​​គេគំរាមកំហែងបែរជាខិតខំជួយគេទៅវិញ

2025/06/10 02:45:29 pm        284
ផ្ញើសារពីប្រទេសបារំាងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានចំអកឲ្យ​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​កំពុង​រត់​ចោល​ស្រុក ដែលស្រែកក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិខ្លាំងនោះ ប៉ុន្តែ​ដល់​ប្រទេស​ជាតិ​កំពុង​ប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ បែរជាក្រុមទាំងនោះខិតខំពុះពារ និង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មានរបស់អ្នកផ្សេង ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។តាមរយៈបណ្តាញសង្គម​សម្តេចធិបតី នាយករដ្ឋមន្រ្តី បាន​សង្កត់​ធ្ងន់​ថា​សូម​បង​ប្អូន​ជន​រួម​ជាតិ​ជួយ​គិត​ «​មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេសជាតិ​យើង​ប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែររ​ជា​អ្នក​នយោបាយ​ទាំង​នោះ​ខិត​ខំ​ពុះពា​រ​ និង​ស្ម័គ្រ​ចិត្ត​ធ្វើជាភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​ផ្សេង​នោះ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ជាតិ​ខ្លួន​ឯង​ទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មាន​បំប៉ោង​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អ្នក​ផ្សេង​នោះ​ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះ​ជា​ទង្វើ​របស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាម​កេង​ចំណេញ​នយោបាយ​ដោយ​ងងឹត​ងងុល ​មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?»តាមរយៈសំណេរនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានឲ្យបងប្អូនជនរួមជាតិ ធ្វើការគិតពិចារ ណា​ផងដែរ ដោយសម្តេចបានបញ្ជាក់ថា«សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ»។​ក្រោយពីកម្ពុជា និងថៃមានការប្រឈមមុខដាក់គ្នា រយៈពេលប៉ុន្មានថ្ងៃមកនេះ គេ​សង្កេត​ឃើញ​ក្រុម​ប្រឆាំង​មួយ​ចំនួន ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុក បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ​បំភ្លើស ក្នុងគោលបំណងគេងចំណេញនយោបាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយ​មិន​គិតអំពីផលប៉ះពាល់ដល់ប្រទេសជាតិខ្លួននោះឡើយ ជាក់ស្តែងនាពេលថ្មីៗនេះ មាន​បុគ្គល​ខ្លះ​ពាក់​សណ្ឋាន​ជា​ទាហាន​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់​ទង​នឹង​កង​ទ័ព​កម្ពុជា​ដែល​កំពុង​ឈរ​ជើងនៅព្រំដែន។ តែយ៉ាងណាក៏ដោយបុគ្គលរូបនោះ និ​ង​បក្ស​ពួក​ត្រូវ​បាន​អាជ្ញាធរ​កំពុង​ស្វែង​រក​ចាប់ខ្លួន។ទាក់ទងនឹងបុគ្គលដែលស្លៀកពាក់ឯកសណ្ឋានយោធា ហើយបាន​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ទាក់​ទង​នឹង​កងទ័ពនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា«ជាអំពើក្បត់ជាតិ»។ តាម​រយៈ​បណ្តាញសង្គមផងដែរ​នោះ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​សង្កត់​ធ្ងន់​ថា​ «អំពើក្បត់ជាតិគឺបែរបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេស​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ឈ្លាន​ពាន​របស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ»។ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ទៀត​ថា​ប្រសិន​បើ​អាជ្ញាធរ​ថៃ​មិន​ឃុប​ឃិត​ជា​មួយជ​ន​នេះ​ទេ​គួរ​តែ​ក្លាហាន​ចាប់​ជន​នេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ បាន ចក់

TOP STORY | សម្ដេចតេជោ៖ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាសកម្មជនគណបក្សប្រឆាំងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរដោយបង្កើតព័ត៌មានប្រឌិត

2025/06/10 12:55:21 pm        345
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនានេះ បានបង្ហោះសារតាមរយៈបណ្ដាញសង្គមសម្ដែងការសោកស្ដាយ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិនៅក្រៅស្រុក ដែលមេ និងកូនចៅរបស់គេគឺមានចរិតក្បត់ជាតិដូចគ្នា ខណៈប្រទេសកំពុងប្រឈមការឈ្លានពានពីបរទេស បែរជាក្រុមជ្រុលនិយមនាំគ្នាទៅបង្កើតព័ត៌មានប្រឌិត ពាក់ឯកសណ្ឋានយោធា មានបំណងប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោ បានសរសេរថា៖« អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹង ជុំវិញគណនី Tik Tok ឈ្មោះ Amy Richard310” និងហ្វេសប៊ុកឈ្មោះ Piseth P G EM ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ " Amy Richard310" និង ហ្វេសប៊ុក ឈ្មោះ " Piseth PGEM បាន ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ក្នុងន័យនេះដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី។សូមប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដ ចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ៕

សម្តេចធិបតីអំពាវនាវសហគមន៍អន្តរជាតិផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កសាង​សមត្ថភាព​អភិរក្សសមុទ្រ

2025/06/10 12:40:44 pm        301
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ថ្លែង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី​កសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រង​ធន​ធាន​ប្រកប​ដោយ​និរន្តរភាព​។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបាន​ថ្លែង​បែបនេះក្នុងឱកាស​សម្តេច​អញ្ជើញ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជាតិ ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការ​ពន្លឿន​សកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់​មហា​សមុទ្រ​ប្រកប​ដោយ​ចីរភាព​» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ។សម្តេចធិបតីបានថ្លែងថា ពិភពលោកត្រូវតែធានាថា គ្មានប្រជាជាតិ​ណា​មួយ​ត្រូវ​បាន​មើល​រំលង​ក្នុង​កិច្ច​ខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្រ។ មហាសមុទ្រគ្មានសំឡេង វាពឹងផ្អែក​លើ​ប្រទេស​ទាំងអស់! អ្វីដែលយើងធ្វើថ្ងៃនេះនឹងកំណត់ថា តើមហាសមុទ្រនៅតែអាចចិញ្ចឹម និង​ការពារ​យើង​នៅថ្ងៃស្អែក ឬក៏ក្លាយទៅជាការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃភាពអសកម្មរបស់យើង។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើ​សកម្មភាព​សហការ និងការពារ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់​ដើម្បី​សមុទ្រ ដើម្បីប្រជាជនយើង និងមនុស្សជំនាន់ក្រោយផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍៖ អ៊ុយក្រែន ឯកភាពលើផែនការឆ្លើយតប សម្រាប់ការអនុវត្តបទឈប់បាញ់ណាមួយជាមួយរុស្ស៊ី
02/03/2026 03:02 PM
រុស្ស៊ី ត្រៀមខ្លួនសម្រាប់ពិភពលោកថ្មីដែលពុំមានដែនកំណត់នុយក្លេអ៊ែរ ខណៈកិច្ចព្រមព្រៀងជិតផុតកំណត់
02/03/2026 03:02 PM
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលមិនដំឡើងប្រាក់បៀវត្ស តែបានផ្តល់ការគាំទ្រដល់ស្ថាប័ន និងរបបសង្គមផ្សេងៗ
02/03/2026 03:02 PM
អ៊ីរ៉ង់ ផ្ដល់ការយល់ព្រមលើកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង
02/03/2026 02:02 PM
ក្រសួងការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន រក្សាការសន្ទនានៅកម្រិតផ្សេងៗគ្នា
02/03/2026 02:02 PM
ប្រជាជនជប៉ុនជាង ៤លាននាក់ បានទម្លាក់សន្លឹកឆ្នោតរួចរាល់ហើយ មុនការបោះឆ្នោតចុងសប្ដាហ៍នេះ
02/03/2026 02:02 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីន អំពាវនាវឲ្យមានការបោះឆ្នោតសភាជាលើកដំបូង
02/03/2026 02:02 PM
កងរក្សាសន្តិភាពUNនៅលីបង់ ថ្កោលទោសការប្រើប្រាស់សារធាតុគីមី ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារ
02/03/2026 02:02 PM
រុស្ស៊ីមើលឃើញការគំរាមកំហែងពិតប្រាកដនៃការរីកសាយអាវុធនុយក្លេអ៊ែរ នៅក្នុងសមូហភាពលោកខាងលិច
02/03/2026 02:02 PM
ប្រធានអង្គការ WHO ពិពណ៌នាឆ្នាំ ២០២៥ ថា ជាឆ្នាំដ៏លំបាកបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ
02/03/2026 02:02 PM