ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានជិត ២៥០លានដុល្លារ​សម្រាប់​សាងសង់ស្ពាន​អរិយក្សត្រ

2022/12/09 03:18:55 pm        673
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ​បានសម្រេចផ្តល់ឥណទានសម្បទានចំនួន ២៤៥លាន ៩សែន​៩ពាន់​ដុល្លារ​អាមេរិក សម្រាប់​សាងសង់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ជ្រោយចង្វា-អរិយក្សត្រ​ហើយ រួមទាំងគម្រោង មួយចំនួនទៀត សម្រាប់​មូលនិធិ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ២០២២-២០២៦។ ការសម្រេច​របស់កូរ៉េខាងត្បូង​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​ចុះហត្ថ​លេខា​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ដែលធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ត្រូវ​បាន​ចុះហត្ថ​លេខា​រវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា និង ឯកឧត្តម ប៉ាក ហឹងឃ្លៀង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត ន សាធារណ​រដ្ឋកូរ៉េ ប្រចាំកម្ពុជា ទៅលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការ ផ្តល់​ឥណទាន​សម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែល​មាន​ទំហំ​ទឹក​ប្រាក់ចំនួន ១៥០០ លានដុល្លារអាមេរិក។ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំ កម្ពុជា ក៏បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ០២ ដូចខាងក្រោម៖-គម្រោង​ពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមាន ទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និង-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួម​ចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ជា​ស្ពាន​ខ្សែ​កាប​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ​។ ស្ពាននេះ នឹងក្លាយជាស្ពានទំនើបដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំង២ គឺ​ទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលសាងសង់រួច វាអាចជួយ​សម្រួល​ស្ថាន​ភាពចរាចរណ៍​ប្រចាំ​ថ្ងៃ​ដែល​ជាភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញ​វិស័យ​ទេសចរណ៍​ជា​ពិសេស​កត្តា​សោភ័ណភាព និង​ការលើកសម្រស់រាជធានីភ្នំពេញ។ ស្ពាននេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយ​ភ្ជាប់​ទៅ​ដី​ជ្រោយ​ចង្វារក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វា​ឯមខេត្តកណ្តាល។ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ​គ្រោង​នឹង​ចាប់​ផ្តើម​សាង​ស​ង់​នៅ​ឆ្នាំ​២០២៣ខាងមុខនេះ៕ អត្ថបទ៖ មុត សុទ្ធ

ក្រសួងប្រៃសណីយ៍សហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត”

2022/12/08 05:04:57 pm        72
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធ និងនយោបាយ និងការបោះឆ្នោត” ក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកបណ្ឌិត​ ហេង​ ភក្ដី​ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន​ Meta និងមានការចូលរួមពីសមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល​ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយគន្លឹះ និងចំណេះដឹងបន្ថែមលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Instagram ជាពិសេសលើគោលការណ៍ផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Meta ក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងជាមួយពលរដ្ឋ ក៏ដូចជារបៀបរបបនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោតតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរ ដែលតម្រូវឱ្យមានការចុះឈ្មោះនិងបញ្ជាក់អត្តសញ្ញាណរបស់ស្ថាប័ន ឫបុគ្គលជាមុនផងដែរ។ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងនាមជាតំណាងក្រសួង-ស្ថាប័នដែលត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយសីលធម៌ តម្លាភាព និងសុចរិតភាព ដើម្បីធ្វើឱ្យសេវាសាធារណៈប្រសើរឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលយើងត្រូវផ្សព្វផ្សាយប្រធានបទ ទាក់ទងនឹង នយោបាយ និងសង្គម។វគ្គបណ្តុះបណ្តាលខាងលើនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា ១/ការប្រើប្រាស់ Facebook និង Instagram ប្រកបដោយប្រសិទ្ធភាពដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ២/ ទិដ្ឋភាពទូទៅនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយនិងការបោះឆ្នោត និង ៣/ឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងដំណើរការស្នើសុំការអនុញ្ញតការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយ និងការបោះឆ្នោត៕(ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)

ទីអារាមសម្រាប់ប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍រុនតាឯកធ្វើបុណ្យទាន ចាប់ផ្តើមសាងសង់ហើយ

2022/12/08 04:05:34 pm        448
សៀមរាប៖ ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២២នេះ បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារវត្ដធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ដើម្បីដោះស្រាយនូវកិច្ចការទាំងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាសប្បុរសជននានា បានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុងតំបន់បន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក រួមមាន៖ ផ្លូវ ប្រព័ន្ធភ្លើង សាលារៀន ផ្សារសហគមន៍ ហើយនៅថ្ងៃនេះ យើងបាននឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៃទីអារាមវត្តធម្មជាតិរុនតាឯក។គួរបញ្ជាក់ថា ព្រះវិហារថ្មីដែលបាន នឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងនាពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយដែលផុសចេញពីសន្ដាននូវចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ឲ្យឃើញការរីកចម្រើននៃវិស័យពុទ្ធចក្រក្នុងខេត្តសៀមរាបមួយកម្រិតទៀត៕

ADB ផ្តល់ជំនួយថ្មីសំខាន់ដល់វិស័យជលផលសមុទ្ររបស់កម្ពុជា

2022/12/08 02:56:24 pm        475
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល តំបន់ ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជា ប្រាក់ កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី របស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) របស់វា។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។ ។លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ វិស័យ ជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប ដោយ ផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួនរបស់រាជរដ្ឋាភិបាល រួមមាន ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផល សមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធាន ជល ផល សមុទ្រប្រកបដោយនិរន្តរភាព។អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃ ផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យ ជលផលប៉ុន្តែការ នេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា ដល់ បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់ សមុទ្រ ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យ ជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២0.000គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២00,000 នាក់។ ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗ មួយចំនួន របស់រដ្ឋាភិបាលកម្ពុជា រួមទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងរបាយការណ៍ បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែ ប្រួល អាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជំរុញទ័ពមួកខៀវបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា

2022/12/07 08:34:21 pm        670
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជម្រុញកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបេសកកម្មរក្សា​សន្តិភាព​អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍កម្ពុជា ​ប្រពៃណីវប្បធម៌ ម្ហូបអាហារប្រពៃណីកម្ពុជាជាដើមនៅក្នុង​តំបន់​បេសកកម្ម ​ដើម្បីជម្រុញប្រជាជននៃប្រទេសទាំងនោះមកទស្សនាកម្ពុជា នៅពេលគេ​ទទួល​បានសុខសន្តិភាព។នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែធ្នូនេះថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ​កម្លាំងរក្សាសន្តិភាព ពុំមានការរៀបចំ​ព្រឹត្តិការណ៍ជួបជុំច្រើននោះទេ​ ដោយសារវិបត្តិកូវីដ១៩ ហើយបច្ចុប្បន្នគឺគេអាចជួបជុំ​រៀបចំ​ព្រឹត្តិការណ៍ កម្មវិធីបានវិញហើយ​ ហើយកងកម្លាំងមួកខៀវកម្ពុជា នៅតាមបណ្តាតំបន់បេសកកម្ម​នៅពេលរៀបចំកម្មវិធីនានា​ គឺត្រូវដាក់​បញ្ចូលកម្មវិធី​ផ្សព្វផ្សាយគោលដៅទេសចរណ៍ ​ប្រពៃណី វប្បធម៌ ម្ហូបអាហារកម្ពុជាឡើងវិញ ដើម្បីឲ្យភ្ញៀវមកពីបណ្តាប្រទេសនានានៅក្នុងតំបន់​បេសកកម្ម​ស្គាល់ពីកម្ពុជា ​និងឲ្យគេជួយផ្សព្វផ្សាយពីកម្ពុជា ​និងនាំគ្នាមកទស្សនាកម្ពុជា។ឯកឧត្តម សែម សុវណ្ណនី បន្តថា កន្លងមក កងកម្លាំងកម្ពុជា ​នៅតាមតំបន់បេសកកម្ម ក្រៅពីធ្វើការ​ងារស្នូលឲ្យUN ​កងកម្លាំងយើងក៏បានរៀបចំកម្មវិធី​ជាច្រើនដូចជា នៅក្នុងកម្មវិធីឈប់​សំរាក​បុណ្យ​ជាតិ បុណ្យចូលឆ្នាំថ្មី ​បុណ្យភ្ជុំបិណ្ឌ និង ​បុណ្យអុំទូកជាដើម គឺគេបានរៀបចំចាក់​ស្ពតវីដេអូ​ទេសចរណ៍របស់ក្រសួងទេសចរណ៍​ រៀបចំកម្មវិធីរំាកម្សាន្ត ​សំដែងសិល្បៈ និងបង្ហាញម្ហូប​អាហារ​ប្រពៃណីខ្មែរ ​ហើយតាមរយៈការផ្សព្វផ្សាយនេះ​ កន្លងមកក៏មានពលរដ្ឋលីបង់ខ្លះ និងភ្ញៀវកម្លាំង​មួកខៀវបណ្តាប្រទេស​ ក៏បានមកទស្សនាកម្ពុជា ​ដោយផ្ទាល់ដែរ។សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជាមានកម្លាំងរក្សាសន្តិភាពប្រមាណ៨០០នាក់ បាននិង​កំពុង​ឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅតាមបណ្តាចំនួន៤ រួមមាន៖ លីបង់ ម៉ាលី អាហ្វ្រឹកកណ្តាល​ និងប្រទេសស៊ូដង់ខាងត្បូង​ ហើយក្នុងចំណោមកម្លាំងនេះ ក៏មាន​កងកម្លាំងមួយចំនួនតូចទៀត ​បានបន្តដំណើរទៅបំពេញបេសកកម្មនៅប្រទេសសាយប្រ៊ីស ប្រទេសស៊ូដង់ ​យេមែន និងបណ្តាប្រទេសនានាទៀតទៅតាមសំណើរ​នៃទីបញ្ជា Unនៅ​តំបន់​បេសកកម្ម៕ អត្ថបទ ស៊ុម សុខជា

ពលរដ្ឋបន្តសម្រុកចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះនៅសល់មួយថ្ងៃទៀតប៉ុណ្ណោះ

2022/12/07 08:20:51 pm        683
ភ្នំពេញ៖ ក្នុងពេលដែលដំណើរការចុឈ្មោះបោះឆ្នោត​ឆ្នាំ២០២២ ​នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៨ ​ខែធ្នូនេះ​ ប្រជាពលរដ្ឋរស់នៅរាជធានី បានបន្តនាំគ្នា​ទៅចុះឈ្មោះបោះឆ្នោតតាមការិយាល័យក្នុង​សង្កាត់របស់​ខ្លួនជាបន្តបន្ទាប់។ ក្នុងពេលទៅចុះឈ្មោះបោះឆ្នោត ពលរដ្ឋ បានលើកឡើងថា ការ​ចុះឈ្មោះបោះឆ្នោត ទទួលបាន​ការ​ទទួលស្វាគមន៍ និងបង្កភាពងាយស្រួលដោយមិន​ចំណាយ​ពេលវេលាយូរឡើយ។ ប្រជាពលរដ្ឋ បន្តថា ការចុះឈ្មោះបោះឆ្នោតនេះមានសារៈសំខាន់ ដើម្បីបំពេញតួនាទី​ជា​ប្រជាពលរដ្ឋល្អ និងត្រៀមចូលរួមការបោះឆ្នោតសកល នៅឆ្នាំ២០២៣។ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀប​ចំការ​បោះឆ្នោត (គ.ជ.ប ) បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២០​ ខែតុលា មកដល់ពេលនេះ ដំណើរការ​ចុះ​ឈ្មោះបោះឆ្នោតមានរយៈពេល៤៨ថ្ងៃហើយ ​និងមានប្រជាពលរដ្ឋអញ្ជើញចូលរួមជាង ៥៦ម៉ឺននាក់ ដែលចំនួននេះកើនឡើងហួសពីការប៉ាន់ស្មានរបស់ គ.ជ.ប។ ឯកឧត្តម ​បានអំពាវនាវដល់ប្រជាពលដ្ឋអញ្ជើញរួសរាន់ចុះឈ្មោះបោះឆ្នោត កុំបីខាន ដើម្បីឲ្យ​ដំណើរ​ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតទទួលបានកំណើនចូលរួមរបស់ប្រជាពលរដ្ឋកាន់តែច្រើន ជាពិសេសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣។ការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា​ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយបន្ទាប់ពីបញ្ចប់ការចុះឈ្មោះបោះឆ្នោត គ.ជ.ប ​នឹងចាប់ផ្តើមនីតិវិធីប្រមូលព័ត៌មាន ដើម្បី​ផ្ទៀងផ្ទាត់​នឹងឈានទៅរកការបូកសរុប​ និងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣៕អត្ថបទ សេក ឧត្តម 

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទលើវិសោធនកម្មប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

2022/12/07 07:49:54 pm        746
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ឆន្ទទៅលើវិសោធនកម្ម​នូវប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាជាតិ ​ខណៈដែលបញ្ជានេះ ត្រូវបានវិសោធនកម្ម​ជា​បន្តបន្ទាប់ចំនួន១០លើកមកហើយនោះ ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ​បានឲ្យដឹងថា ​នៅថ្ងៃទី៧ ខែធ្នូ នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បាន​ដឹកនាំកិច្ច​ប្រជុំ​ដើម្បីពិនិត្យ ​និងសម្រេចសំណើរ របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ​ប្រធានរដ្ឋសភាស្ដីទី សុំពិនិត្យ ​ធម្មនុញ្ញភាពលើវិសោធនកម្ម ប្រការ២ថ្មី(ពីរ) ប្រការ៥ថ្មី(ពីរ) ​ប្រការ១០ថ្មី(បី) ប្រការ១៦ និងប្រការ​ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាជាតិ ដែលជាលទ្ធផល នៃកិច្ចប្រជុំ ក្រុមប្រឹក្សា​ធម្មនុញ្ញ ​បានសម្រេច​ ជា​ឯកច្ឆន្ទ ដោយចំនួន៩សំឡេង នៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល ។បទបញ្ជាផ្ទៃក្នុងរដ្ឋសភាកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់ ​នៅថ្ងៃទី២៧ ខេតុលា ឆ្នាំ២០២២ ត្រូវបានធ្វើវិសោធនកម្មបន្តបន្ទាប់ ចំនួន១០លើកមកហើយ ដើម្បីឲ្យខ្លឹមសារមានសង្គតិភាព​ទៅនឹង​បទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ​សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន​ជាតិព្រមទាំង សមស្រប តាមស្ថានភាពជាក់ស្ដែង ។ ចំណែកការធ្វើវិសោធនកម្មលើកទី១១នេះ ក្នុងគោលបំណងឱ្យខ្លឹម សារមានសង្គតិភាពទៅនឹងច្បាប់ធម្មនុញ្ញ ​ស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា៨៩ថ្មី មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី ​នៃរដ្ឋធម្មនុញ្ញ មាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែម ​សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន​ជាតិ ព្រមទាំងសមស្របតាមស្ថានភាព ​ជាក់ស្ដែង ​ធានាបាននូវនិរន្តភាពជាតិ និងធានាបាននូវកិច្ច​ដំណើរការជាប្រក្រតីរបស់រដ្ឋសភា ។គួរបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មប្រការ ២ថ្មី(ពីរ), ប្រការ ៥ថ្មី(ពីរ), ប្រការ ១០ថ្មី(បី), ប្រការ១៦ និងប្រការ៣៥ថ្មី ​នៃបទបញ្ជាផ្ទៃក្នុង ​នៃរដ្ឋសភាជាតិ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗ មួយចំនួន​ ក្នុងនោះធានាឲ្យរដ្ឋសភា ដែលជាស្ថាប័នមានអំណាចនីតិប្បញ្ញត្តិ មានដំណើរការ​ប្រព្រឹត្តទៅជា ប្រក្រតី ដោយរលូន និងប្រកបដោយនរន្តរភាពនៅគ្រប់កាលៈទេសៈ ​ដើម្បីធានា ការពារ ​និងថែរក្សានូវសន្តិភាព សន្តិសុខ សង្គម​ សណ្ដាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ​របស់​ប្រទេសជាតិ ។ការធ្វើវិសោធនកម្មនេះ ក៏ដើម្បីធានាបាននូវការគោរពគោលការណ៍បែងចែកអំណាច ​លទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។​ ការកំណត់អំពីបែបបទ និងនីតិវិធី នៃ ការជ្រើសតាំងរចនាសម្ព័ន្ធដឹកនាំរដ្ឋសភា ​នៅដើមនីតិកាលនីមួយៗ នៅគ្រប់​កាលៈទេសៈ និងការផ្ដល់ សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល នៅដើមនីតិកាលនីមួយៗ​ នៃរដ្ឋសភា នៅគ្រប់កាលៈទេសៈ ព្រមទាំង ​ការអញ្ជើញសមាជិករាជរដ្ឋាភិបាល អមដោយឥស្សរជនជាអ្នក​ជំនាញ ក្នុងវិស័យណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហា ដែលមានសារសំខាន់ពិសេស និងចំនួន​តំណាងរាស្ត្រក្នុងការលើកសំណើជូនរដ្ឋសភា នូវញ្ញត្តិ បន្ទោសរាជរដ្ឋាភិបាល ៕អត្ថបទ បាន សុខរិទ្ធិ

ក្រសួងអប់រំ យុវជន និងកីឡា៖ ការប្រឡងបាក់ឌុបថ្ងៃទី២ ដំណើរការដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ

2022/12/06 06:24:39 pm        637
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជាគឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ស្រី១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាព មានបញ្ហាសុខភាពចំនួន ១៣ករណី។នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕

ក្រសួងបរិស្ថាន៖ សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក

2022/12/06 06:08:55 pm        1106
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញផ្សាយអត្ថបទរបស់ខ្លួនថា សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក។គេ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា នៅ​កម្ពុជា​នៅ​សល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​យោងតាម ទិន្នន័យ​ទទួល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ និង​ពី​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ចុះ​ល្បាត​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បាន​ឱ្យ​ដឹង​ថា សត្វ​ខ្ទីង​មាន​វត្តមាន​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ផ្សេងៗ។ វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើនក្នុងតំបន់ការពារ ធម្មជាតិ គឺ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈ​ចម្រុះ​ពិភពលោក៕(ប្រភព៖ ក្រសួងបរិស្ថាន)

អភិបាលរងស្រុកស្ទឹងហាវ ជួយឧបត្ថម្ភការព្យាបាលទាំងស្រុង ដល់បេក្ខនារីក្រីក្រ ប្រឡងបាក់ឌុបមានអាការៈធ្វើទុក្ខសុខភាពខ្លាំងទាំងយប់

2022/12/06 04:34:37 pm        330
ព្រះសីហនុ ៖ បេក្ខនារីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ ( បាក់ឌុប ) និងជាសិស្សមានជីវភាពគ្រួសារក្រីក្រ បានមានអាការៈធ្វើទុក្ខសុខភាពទាំងយប់ ដោយរូបគេកង្វះអាហាររូបត្ថម្ភ ធ្វើឱ្យក្តៅខ្លួនខ្លាំង ត្រូវបានលោកកុយ សាមឺឌី អភិបាលរងស្រុកស្ទឹងហាវ បានជួយបញ្ចូនទៅពិនិត្យព្យាបាល នៅគ្លីនិកឯកជនមួយ និងរ៉ាប់រងការព្យាបាលទាំងស្រុង រួមទាំងជួយ ឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ប្អូនស្រីខាងលើផងដែរ នាវេលាម៉ោង៧យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ ក្រោយការពិនិត្យយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរួចមក អាការៈសុខភាពបេក្ខជនប្រលងទី១២ខាងលើ មានភាពល្អប្រសើរឡើងវិញ ទើបក្រុមគ្រូពេទ្យផ្តល់ឱសថមួយចំនួន សម្រាប់យកទៅញុំាបន្ថែម និងអនុញ្ញាត្តិឱ្យត្រឡប់ទៅសម្រាកនៅបន្ទប់វិញ ដើម្បីត្រៀមខ្លួនប្រឡងសម្រាប់ថ្ងៃចុងក្រោយ ដែលជា ថ្ងៃទី២ នៃដំណើរការប្រលងបាក់ឌុប ប្រចាំឆ្នាំ២០២២ ។ បេក្ខជន និងបេក្ខនារី ទាំងអស់សរុប ១៣៧នាក់ ដែលជាសិស្សរៀននៅវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យកែវផុស ស្ថិតក្នុងស្រុកស្ទឹងហាវ ហើយត្រូវប្រឡងនៅវិទ្យាល័យហ៊ុនសែន វាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ដោយពួកត្រូវបានថ្នាក់ដឹកនាំខេត្ត បានរៀបចំបន្ទប់គេង និងការហូបចុក សម្រាប់ពួកគេក្នុងរយះពេល២ថ្ងៃ នៃការប្រឡង ព្រោះដោយសារពួកគេមិនអាចធ្វើដំណើរទៅមកពីផ្ទះទៅវិទ្យាល័យ ដើម្បីប្រលងបាននោះឡើយ ដោយសារផ្លូវឆ្ងាយ ហើយត្រូវធ្វើដំណើរពីស្រុកមួយឆ្លងទៅស្រុកមួយ ។ ក្នុងការឱកាសចុះសួរសុខទុក្ខប្អូនៗ បេក្ខជន និងបេក្ខនារី ខាងលើទាំងយប់ហើយនោះ លោកអភិបាលរងស្រុកស្ទឹងហាវ បានណែនាំដល់ប្អូនៗ ត្រូវខិតខំព្យាយាមយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការប្រឡងនៅពេលនេះ ហើយការប្រលងនៅពេលនេះ ជាមាគ៌ាដ៏សម្ខាន់ដែលជួយចម្លងប្អូនៗទាំងអស់គ្នា អោយបន្តទៅរកភាពជោគជ័យនៅពេលខាងមុខបន្តទៀត ដើម្បីជាថ្នាលសម្រាប់ជីវិតដ៏រ៉ុងរឿងរបស់ខ្លួនឯង ក៏ដូចជាជាថ្នាលនាំខ្លួនឯងអោយក្លាយខ្លួនទៅជា យុវជនយុវសិស្សដ៏ឆ្នើម ដែលសាកសមជាសរសេរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិរបស់យើង នាថ្ងៃអនាគត់ផងដែរ ៕ (ដោយ៖ លី ហេង)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត
08/21/2026 08:08 PM
កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
08/21/2026 08:08 PM
ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
08/21/2026 08:08 PM
នគរបាល៖ អគ្គិភ័យ​​ឆេះ​​អគារផ្ទះល្វែងចំនួន ២ខ្នង​ នៅ​ស្វីស បណ្តាលឱ្យមនុស្ស ៥នាក់បាត់ខ្លួន និង ១៩នាក់រងរបួស
08/21/2026 08:08 PM
ចិន៖ «ទណ្ឌកម្ម និងសម្ពាធ» របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយទេ
08/21/2026 08:08 PM
ជប៉ុនតវ៉ាប្រឆាំងនឹងការសាកល្បងមីស៊ីលរបស់រុស្ស៊ី នៅម្ដុំ​ប្រជុំ​កោះមាន​ជម្លោះ
08/21/2026 08:08 PM
ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ កើត​ឡើង​នៅ​តំបន់ខ្លះ​របស់​អ៊ីតាលី ខណៈ​មានការដាច់ចរន្តអគ្គិសនី និងការជម្លៀស
08/21/2026 07:08 PM
ហ្វាំងឡង់ធ្វើ​ការ​ស៊ើបអង្កេត ដោយសង្ស័យ​ថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាស
08/21/2026 07:08 PM
ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
08/21/2026 07:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
08/21/2026 07:08 PM