សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ចក្រភពអង់គ្លេស ព្យាយាមដោះស្រាយបញ្ហាការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ជាមួយដៃគូអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល

2024/07/19 02:31:27 pm        413
ចក្រភពអង់គ្លេស (UK) សង្ឃឹមថា ទំនាក់ទំនងដែលប្រសើរឡើងជាមួយដៃគូអឺរ៉ុប នឹងជួយឲ្យប្រទេសនេះ កាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ ខណៈដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុបប្រមាណ ៥០រូប សម្រាប់កិច្ចប្រជុំលើកទី៤ នៃសហគមន៍នយោបាយអឺរ៉ុប (EPC) កាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលនៅវិមាន Blenheim ក្នុងទីក្រុង Oxfordshire នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាសំខាន់ៗដូចជាការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ និងសន្តិសុខជាតិ តម្រូវឲ្យមាន «ភាពចាស់ទុំ និងភាពជាអ្នកដឹកនាំ»។លោក Starmer បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកចំពោះដំណោះស្រាយជាក់ស្តែងដែលស្របតាមច្បាប់អន្តរជាតិ ផ្ទុយពីវិធីសាស្រ្តអភិរក្សពីមុនដូចជា «គម្រោងរ្វ៉ាន់ដា (Rwanda Scheme)» ដែលត្រូវបានបញ្ចប់ នៅពេលដែលលោក ចូលកាន់តំណែង។លោក Starmer ដែលដឹកនាំគណបក្សការងារទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល នាពេលថ្មីៗនេះ បានព្រមានថា៖«ពុំមានប្រាក់គ្រប់គ្រាន់» ដើម្បីដោះស្រាយការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ទេ។ រដ្ឋាភិបាលរបស់លោក បានបង្ហាញពីក្តីសង្ឃឹមចំពោះ «ការស្តារឡើងវិញ»នូវទំនាក់ទំនងជាមួយដៃគូអឺរ៉ុប ដែលមានភាពតានតឹង ដោយសារអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប(Brexit)។

ហ្ស៊កដានី ថ្កោលទោសចំពោះសំណើរបស់សភាអ៊ីស្រាអែល ដែលប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន

2024/07/19 02:28:17 pm        422
ក្រសួងការបរទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះការអនុម័តរបស់សភាអ៊ីស្រា អែលលើសំណើដែលប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អ្នកនាំពាក្យលោក Sufian Qudah បាននិយាយថា ការសម្រេចចិត្ត និងសកម្មភាពដែលចេញដោយអ៊ីស្រាអែល មិនផ្លាស់ប្តូរការពិតនៃការកាន់កាប់ទឹកដីប៉ាឡេ ស្ទីនរបស់ខ្លួនទេ ហើយក៏មិនប៉ះពាល់ដល់ការអនុវត្តបន្តនៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ឆ្នាំ ១៩៤៩ ដែលទាក់ទងនឹងការការពារជនស៊ីវិល ក្នុងសម័យសង្គ្រាម។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា លោក Qudah បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់អ៊ីស្រាអែល ដើម្បីបដិសេធសិទ្ធិមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីនចំពោះរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ពួកគេ មិននាំមកនូវសន្តិសុខ និងសន្តិភាពដល់តំបន់នេះទេ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ បញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល ក៏ដូចជាការបន្តវាយលុកប្រឆាំងនឹងតំបន់ហ្កាហ្សា ស្ទ្រីប។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ក្រសួងក៏បានថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមអ៊ីស្រាអែល Itamar Ben-Gvir ទៅកាន់បរិវេណវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។

ប្រភព៖ លោក Trump និងលោក Zelenskiy គ្រោងពិភាក្សាតាមទូរសព្ទនៅថ្ងៃសុក្រនេះ

2024/07/19 02:14:50 pm        431
យោងតាមប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា សហការីរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បានពិភាក្សាគ្នាលើការហៅទូរសព្ទរវាងមេដឹកនាំទាំងពីរ។ប្រភពបាននិយាយថាការហៅទូរសព្ទអាចកើតឡើងនៅថ្ងៃសុក្រ (១៩ កក្កដា) នេះ ប៉ុន្តែគេមិនអាចកំណត់បានភ្លាមៗថាតើការសន្ទនានេះត្រូវបានបញ្ជាក់ ឬយ៉ាងណាទេ ហើយប្រសិនបើជាការពិត វានឹងក្លាយជាការពិភាក្សាលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីអតីតប្រធានាធិបតីអាមេរិករូបនេះបានចាកចេញពីសេតវិមានក្នុងឆ្នាំ២០២១ មក។CNN បានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មេដឹកនាំទាំងពីរមានគម្រោងហៅទូរសព្ទនៅថ្ងៃសុក្រនេះ ប៉ុន្តែក៏បានព្រមានថា កាលវិភាគរបស់អតីតប្រធានាធិបតី ដែលកំពុងស្ថិតនៅក្នុងទីក្រុង មីលវ៉ូឃី (Milwaukee) ដើម្បីទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណៈរដ្ឋ អាចនឹងត្រូវបានផ្លាស់ប្ដូរ។លោក Trump បាននិយាយថាលោកនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មុនពេលលោកចូលកាន់តំណែងនៅខែមករា ប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើលោកនឹងធ្វើដូច្នេះដោយរបៀបណាឡើយ។ អ្នកតំណាងយុទ្ធនាការបោះឆ្នោតរបស់ Trump បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការហៅទូរសព្ទដែលមានគ្រោងទុកនេះទេ៕

លោក Zelenskyy ស្នើឱ្យមេដឹកនាំអឺរ៉ុប អនុម័តការវាយប្រហារដោយអាវុធដែលបានផ្តល់ឲ្យ ចូលទៅក្នុងទឹកដីរុស្ស៊ី

2024/07/19 12:49:03 pm        287
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវជាថ្មីម្ដងទៀត ទៅកាន់មេដឹកនាំសហភាពអឺរ៉ុប ឱ្យអនុម័តការវាយប្រហារលើគោលដៅយោធា នៅក្នុងទឹកដីប្រទេសរុស្ស៊ី ដោយអាវុធរបស់ប្រទេសលោកខាងលិច។ ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប ជាវេទិកាដែលត្រូវបានបង្កើតឡើងដោយសមាជិកសហភាពអឺរ៉ុប និងប្រទេសជិតខាងរបស់ខ្លួន។ ប្រទេសប្រហែល៤០ បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅក្នុងការបើកកិច្ចប្រជុំកំពូលថា ការគំរាមកំហែងពីប្រទេសរុស្ស៊ី បានឈានដល់នៅទូទាំងអឺរ៉ុប។លោកបានបញ្ជាក់ពីតម្រូវការ ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីបំពេញតម្រូវការថាមពលរបស់ខ្លួន និងដើម្បីដោះស្រាយការគេចពីទណ្ឌកម្មរបស់រុស្ស៊ី។លោក Zelenskyy បាននិយាយថា យើង រក្សាការរួបរួមនៅក្នុងទ្វីបអឺរ៉ុប និងធ្វើសកម្មភាពរួមគ្នា។ លោក បានរិះគន់ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban ដោយពុំនិយាយចំឈ្មោះលោកនោះទេ ជុំវិញដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាជាមួយលោកពូទីន។ លោក Zelenskyy បានបន្តការអំពាវនាវសុំការអនុញ្ញាតឱ្យប្រើប្រាស់សព្វាវុធ ដែលផ្តល់ឲ្យដោយប្រទេសលោកខាងលិច ដើម្បីវាយលុកទីតាំងយោធានៅក្នុងទឹកដីប្រទេសរុស្ស៊ី។ លោកនិយាយថា ការរឹតត្បិតកាន់តែតិចដែលយើងមានលើការប្រើប្រាស់សព្វាវុធមានប្រសិទ្ធភាព រុស្ស៊ីនឹងស្វែងរកសន្តិភាពកាន់តែច្រើន។នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានទទូចថា ការគាំទ្រល្អបំផុតដែលអាចធ្វើទៅបានគួរតែត្រូវបានបន្ត ហើយបានបញ្ជាក់ពីសារៈសំខាន់របស់សម្ព័ន្ធយោធាណាតូដ៏រឹងមាំ ជាមួយនឹងដំណោះស្រាយកើនឡើង ដើម្បីក្រោកឈរប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។

រដ្ឋាភិបាលថ្មីរបស់អាហ្វ្រិកខាងត្បូង នឹងបន្តកំណែទម្រង់ជំរុញកំណើនសេដ្ឋកិច្ច

2024/07/19 12:43:25 pm        242
ប្រធានាធិបតី លោក Cyril Ramaphosa បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសអាហ្វ្រិកខាងត្បូង នឹងបន្តកំណែទម្រង់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវិធីមួយដែលធ្វើឱ្យបំណុលមានស្ថិរភាព។សុន្ទរកថា បានធ្វើឡើងក្នុងការបើកជាផ្លូវការនៃសភាអាណត្តិថ្មីរយៈពេលប្រាំឆ្នាំ បន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភា ដែលសភាជាតិអាហ្វ្រិករបស់ លោក Ramaphosa បានចាញ់សំឡេងភាគច្រើនរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំមកនេះ ហើយត្រូវបានបង្ខំឱ្យនាំយកគណបក្សប្រឆាំងចូលក្នុងរដ្ឋាភិបាល ដោយបង្កើតរដ្ឋាភិបាលរួបរួមជាតិថ្មី។លោក Ramaphosa បានគូសបញ្ជាក់ពីផែនការរបស់រដ្ឋបាលលោក សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយផ្តោតលើសារៈសំខាន់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល និងការជួសជុលបណ្តាញផ្លូវរថភ្លើងដឹកទំនិញ ដែលកំពុងមានបញ្ហារបស់ប្រទេស។លោក បាននិយាយទៅកាន់សមាជិកសភាថា យើងមានបំណងច្បាស់លាស់ក្នុងការប្រែក្លាយប្រទេសរបស់យើងទៅជាការដ្ឋានសំណង់ ព្រមទាំងបានបញ្ជាក់ពីគោលបំណងរបស់លោកក្នុងការ ធ្វើឲ្យមានស្ថិរភាពបំណុលរបស់ប្រទេស ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

រដ្ឋាភិបាលអ៊ុយក្រែន ស្នើដំឡើងពន្ធក្នុងពេលមានសង្គ្រាម ដើម្បីផ្តល់មូលនិធិដល់វិស័យការពារជាតិ

2024/07/19 12:40:25 pm        242
កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា រដ្ឋាភិបាលប្រទេសអ៊ុយក្រែន បានស្នើការដំឡើងពន្ធលើកដំបូងរបស់ខ្លួនក្នុងពេលមានសង្រ្គាម ដើម្បីប្រមូលប្រាក់រាប់ពាន់លានដុល្លារដាក់ចូលក្នុងមូលនិធិថ្មី សម្រាប់សព្វាវុធ និងប្រាក់បៀវត្សរ៍របស់យោធា ខណៈសង្រ្គាមជាមួយរុស្ស៊ី ខិតចូលដល់រយៈពេលជិត២៩ ខែ។ មន្ត្រីរដ្ឋាភិបាល និងសមាជិកសភា បាននិយាយថា នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន រដ្ឋាភិបាល បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាឆ្នាំ២០២៤ ដោយបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ១១,៩ ពាន់លានដុល្លារ។ការផ្លាស់ប្តូរ នៅតែត្រូវការការគាំទ្រពីសភា និងត្រូវចុះហត្ថលេខាដោយប្រធានាធិបតី លោក Volodymyr Zelenskiy មុនពេលចូលជាធរមាន។ រដ្ឋាភិបាល ក៏បានស្នើឲ្យមានការដំឡើងពន្ធ និងពន្ធអាករផ្សេងៗទៀត មានចាប់ពីពន្ធសង្រ្គាមដែលត្រូវបង់ដោយប្រជាជនរបស់ខ្លួន រហូតដល់ពន្ធបន្ថែមលើការនាំចូលមួយចំនួន និងការបង្កើនពន្ធអាករ សម្រាប់ប្រេងឥន្ធនៈ។ក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្គ្រាមទ្រង់ទ្រាយធំនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងឆ្នាំទី៣របស់ខ្លួន ហើយតម្រូវការនៅក្នុងវិស័យសន្តិសុខ និងការពារជាតិ កំពុងកើនឡើង ។ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទប់ទល់របស់យើងជាមួយអ្នកឈ្លានពាន យើងអាចពឹងផ្អែកលើធនធានរបស់យើង ហើយសំខាន់គឺពន្ធ និងការខ្ចីប្រាក់ក្នុងស្រុក ដែលវានឹងធានាបានសុវត្ថិភាពរបស់យើង និងនាំមកនូវជ័យជំនះកាន់តែខិតជិត។ក្រសួងបាននិយាយថា ចំណាត់ការដែលបានស្នើឡើង គឺជាជម្រើសដែលអាចធ្វើទៅបាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់តម្រូវការយោធាបន្ថែម ហើយប្រហែលមួយភាគបី នឹងត្រូវបានផ្តោតទៅលើការដំឡើងពន្ធ។ ការចំណាយលើវិស័យការពារជាតិរបស់ទីក្រុងគីវ នៅតែបន្តកើនឡើង ខណៈរដ្ឋាភិបាលបានចាប់ផ្តើមការជំរុញថ្មីមួយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងការកេណ្ឌកងទ័ព និងនាំយកកងទ័ពថ្មីបន្ថែមទៀតទៅកាន់សមរភូមិមុខ។ ប្រទេសអ៊ុយក្រែន ក៏បានផ្តោតលើការកសាងឧស្សាហកម្មផលិតអាវុធក្នុងស្រុករបស់ខ្លួន ផងដែរ។

លោក Trump រៀបរាប់ប្រាប់អ្នកគាំទ្រពីការរួចជីវិតយ៉ាងប្រកៀកប្រកិតពីការប៉ុនប៉ងធ្វើឃាត

2024/07/19 12:37:27 pm        297
លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) បានរៀបរាប់ពីទិដ្ឋភាពដែលលោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយប្រាប់ទស្សនិកជនយ៉ាងរំជើបរំជួលនៅឯសន្និបាតជាតិបក្សសាធារណរដ្ឋនៅក្នុងសុន្ទរកថាដំបូងរបស់លោកចាប់តាំងពីការវាយប្រហារនេះថា លោកឈរនៅទីនេះបាន «ដោយសារព្រះបានជួយលោកឱ្យរួចជីវិត»។លោកបាននិយាយនៅក្នុងទីក្រុង មីលវ៉ូឃី (Milwaukee) ថា «ខ្ញុំបានលឺសំលេងញ័រខ្លាំង ហើយមានអារម្មណ៍ថាមានអ្វីមួយមកបុកប៉ះត្រចៀកខាងស្តាំរបស់ខ្ញុំ។ ខ្ញុំបាននិយាយដាក់ខ្លួនឯងថា នោះមានតែជាគ្រាប់កាំភ្លើងប៉ុណ្ណោះ»។ជាមួយនឹងរូបថតពោរពេញដោយឈាមនៅលើអេក្រង់នៅពីក្រោយនោះ លោក Trump បានលើកសរសើរភ្នាក់ងារសេវាសម្ងាត់ដែលបានប្រញាប់ប្រញាល់ទៅជួយលោក ហើយបានអធិស្ឋានដល់អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងការប៉ុនប៉ងធ្វើឃាតនោះ។គួររម្លឹកថា លោក Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) នៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ក្នុងអ្វីដែល FBI ហៅថាជាការប៉ុនប៉ងធ្វើឃាត ដែលធ្វើឱ្យលោកមានរបួសត្រង់ត្រចៀក ខណៈមូលហេតុពីក្រោយហេតុការណ៍នោះនៅតែជារឿងដ៏អាថ៌កំបាំង៕

លោក អូបាម៉ា ព្រួយបារម្ភចំពោះបំណងរបស់លោក Biden ខណៈប្រធានាធិបតីអាមេរិករូបនេះ ឆ្លងជំងឺ COVID-19

2024/07/19 12:26:04 pm        368
តាមសេចក្តីរាយការណ៍ លោក បារ៉ាក់ អូបាម៉ា បានប្រាប់សម្ព័ន្ធមិត្តថា លោក Joe Biden ត្រូវតែពិចារណាឡើងវិញថាតើត្រូវបន្តការប្រជែងសម្រាប់សេតវិមានដែរឬយ៉ាងណា ខណៈប្រធានាធិបតីអាមេរិករូបនេះ នៅតែបន្តស្នាក់នៅក្នុងលំនៅឋានរបស់លោក ដោយមានជំងឺ COVID-19 ។កាសែត Washington Post បានរាយការណ៍ថា អតីតប្រធានាធិបតី លោកអូបាម៉ា ជឿជាក់ថា លោក Biden ដែលមានអាយុ៨១ឆ្នាំ និងអនុប្រធានាធិបតីរបស់លោក គួរតែ ពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃបេក្ខភាពរបស់ពួកគេ។បេក្ខភាពរបស់លោក Biden គឺស្ថិតនៅលើបញ្ហាមិនច្បាស់លាស់ដោយសារតែមានការទាមទារពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យកាន់តែកើនឡើង ដែលកំពុងអំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈព្រួយបារម្ភអំពីអាយុ និងសុខភាពរបស់លោក ដែលជំរុញឲ្យមានការព្រួយបារម្ភថា លោកនឹងត្រូវចាញ់ លោក Donald Trump យ៉ាងដាច់ខាត នៅក្នុងខែវិច្ឆិកា ខាងមុខ។វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក លោក Kevin O'Connor បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Biden នៅតែមានរោគសញ្ញាកម្រិតស្រាលនៃជំងឺ COVID-19 ហើយកំពុងទទួលទានឱសថ Paxlovid ប៉ុន្តែសញ្ញាសំខាន់របស់លោកនៅតែធម្មតា។លោក O'Connor បាននិយាយនៅក្នុងលិខិតមួយដែលចេញផ្សាយដោយសេតវិមានថា លោកBidenនឹងនៅតែបន្តការងារសម្រាប់ប្រជាជនអាមេរិក។

ក្រុមអ្នកវិភាគ៖ ជំហរប្រឆាំងចិន របស់អាមេរិក អាចកាន់តែតឹងរ៉ឹងបើលោក Trump ជាប់ឆ្នោត

2024/07/19 12:23:42 pm        423
ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មាន CNA ថា ការជ្រើសរើសលោក ជេឌី វែនស៍ (JD Vance) ជាបេក្ខភាពអនុប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់លោក Donald Trump អាចមានន័យថា ជំហររបស់អាមេរិក នឹងកាន់តែអាក្រក់ទៅៗលើប្រទេសចិន ប្រសិនបើអតីតប្រធានាធិបតីអាមេរិករូបនេះជាប់ឆ្នោតជាថ្មី។លោក ថម ស្វីតហ្សឺ (Tom Switzer) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ (CIS) របស់អូស្ត្រាលីបាននិយាយថា «មានការយល់ស្របទ្វេបក្សពីការកើនឡើងនៃអំណាចនៅក្នុងប្រទេសចិន ហើយលោក Vance ចង់ប្រឆាំងនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន»។លោក Vance បានហៅចិន ថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយភ្លាមៗបន្ទាប់ពីការជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកកាលពីថ្ងៃចន្ទ (១៥ កក្កដា)។ ការលើកឡើងនេះស្របតាមជំនឿរបស់លោក Trump និងអ្នកប្រជាធិបតេយ្យជាច្រើន ដែលថាកំណើនឥទ្ធិពលរបស់ចិនជារោងចក្រដ៏ធំរបស់ពិភពលោក បានបំផ្លាញវិស័យផលិតកម្មរបស់អាមេរិក។លោក Switzer បានបញ្ជាក់ថា សមាជិកបក្សសាធារណរដ្ឋជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេពីអឺរ៉ុប ទៅលើអាស៊ីបន្តិចម្តងៗ ហើយមានបំណងសម្របសម្រួលកិច្ចប្រឹងប្រែងរបស់អ្នកដែលប្រឆាំងនឹងមហិច្ឆតារបស់ចិន ដើម្បីក្រោកឈរឡើងជាសមូហភាពតទល់នឹងទីក្រុងប៉េកាំង។ ចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Vance ថា ខ្លួនតែងតែប្រឆាំងទៅនឹងអាមេរិក ដែលចាត់ទុកចិនជាបញ្ហានៅក្នុងការបោះឆ្នោតរបស់ខ្លួន៕

ព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ៖ លោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើជាប់ឆ្នោត

2024/07/19 12:16:06 pm        319
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលធ្លាប់ជាបេក្ខភាពដៃគូរួមដំណែងរបស់លោក Donald Trump ក្នុងយុទ្ធនាការប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ថា លោករំពឹងថាសហរដ្ឋអាមេរិក នឹងបន្តគាំទ្រកោះតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក Trump ។លោក Trump បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកោះស្វ័យគ្រប់គ្រង ដែលចិនអះអាងសិទ្ធិមួយនេះ ជាមួយនឹងការលើកឡើងរបស់លោកនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៥ ខែមិថុនា ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ដោយក្នុងនោះលោកបាននិយាយថា កោះតៃវ៉ាន់គួរតែបង់ប្រាក់ឱ្យសហរដ្ឋអាមេរិក សម្រាប់ការការពាររបស់ខ្លួន។ព្រឹទ្ធសមាជិករដ្ឋហ្វ្លរីដា (Florida) ដែលជាសំឡេងដ៏សំខាន់មួយលើគោលនយោបាយការបរទេសអាមេរិកក្នុងនាមជាសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា និងជាសមាជិកសភាជាន់ខ្ពស់បំផុតនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភារូបនេះបាននិយាយថា លោករំពឹងថាលោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើលោកឈ្នះតំណែងសេតវិមានម្ដងទៀត។ទោះបីជាមានតែទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ក៏សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះនេះ ក្នុងការប្រឈមមុខនឹងសម្ពាធយោធាកើនឡើងជាច្រើនឆ្នាំពីចិន ដែលមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM