ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

រយៈពេល ៣ឆ្នាំមកនេះ រដ្ឋាភិបាលចំណាយប្រាក់ដើម្បីឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះនិងកុមារ ២១លានដុល្លារ

2022/12/01 04:27:35 pm        84
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតចាប់ពីដើមខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នេះនេះ បានឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភសរុបចំនួនប្រមាណ ២១លានដុល្លារអាម៉េរិក។នៅក្រោយសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈកម្មវិធីនេះ រដ្ឋបានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី និងកុមារក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ចំនួនជាង ២៩ម៉ឺននាក់។ ឯកឧត្តមបានបន្តថា ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលទៅកាន់ស្រ្តីមានផ្ទៃពោះដែលខ្វះខាតនេះ គឺដើម្បីរួមចំណែកក្នុងការថែទាំសុខភាពទាំងម្តាយ និងទារកឲ្យមានសុខភាពល្អរឹងមាំ។ នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យសិក្ខាកាមដែលជាមន្រ្តីក្រោមឱវាទក្រសួង និងដៃគូអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ចូលរួមផ្តល់ជាធាតុចូលបន្ថែមទៅលើការគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចយកទៅអនុវត្តបានឲ្យកាន់តែមានភាពត្រឹមត្រូវនៅតាមដល់សហគមន៍ និងផ្តល់ជាបទពិសោធន៍ល្អៗបន្ថែមទៀតក្នុងការអនុវត្តកន្លងមក ដើម្បីផ្សារភ្ជាប់ជាមួយទ្រឹស្តី ក្នុងការជំរុញឲ្យការងារនេះកាន់តែល្អប្រសើរថែមទៀត។សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ផ្អែកតាមលទ្ធផល នៃការវាយតម្លៃដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្ហាញថា ការយល់ដឹងអំពីការថែទាំសុខភាពមាតានិងទារក និងអាហារូបត្ថម្ភរបស់គ្រួសារក្រីក្រនៅមានកម្រិត ពិសេសនៅតំបន់ដាច់ស្រយាល។ ម្យ៉ាងវិញទៀត អ្នកទទួលផលមួយចំនួនមិនបានយល់ពីគោលបំណងរបស់ប្រាក់ឧបត្ថម្ភនេះទេ ដោយពួកគេបានប្រើប្រាស់សាច់ប្រាក់នោះ ដើម្បីទិញម្សៅទឹកដោះគោទារក។ ជាក់ស្តែងសាច់ប្រាក់នៃការឧបត្ថម្ភនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត៕(ដោយ៖ ឈិត បូរ៉ាវី)

ស្ថានទូតជប៉ុនចូលរួមសាទរគុនល្បុក្កតោខ្មែរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/12/01 04:21:13 pm        88
ភ្នំពេញ៖ ស្ថានទូតជប៉ុននាព្រឹកថ្ងៃទី ១ ធ្នូ ២០២២ នេះ បានសម្ដែងការសាទរ និងកោតសរសើរដែលរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធបានខិតខំ ក្នុងការអភិរក្ស និងលើកតម្លៃនៃគុនល្បុក្កតោក្នុងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានខ្លឹមសារដូចខាងក្រោមនេះ៖ «ស្ថានទូតជប៉ុនយើងខ្ញុំ សូមចូលរួមអបអរសាទរការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយប្រជាជនកម្ពុជា។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយគុនល្បុក្កតាក្នុងការចុះបញ្ជីនេះ» ៕

សម្តេចតេជោ ហ៊ុន សែន ៖ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ

2022/12/01 04:04:31 pm        1069
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។ថ្លែងក្នុងពិធីពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុននៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ​​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាពជាដៃគូជាមួយជប៉ុន។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាននរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ(Minebea) របស់ជប៉ុននៅកម្ពុជា

2022/12/01 02:44:43 pm        562
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុននៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។មុននឹងដំណើរការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំងលើថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងមានការវិនិយោគ នៅក្នុងប្រទេសថៃរួចទៅហើយនោះ។ មិនត្រឹមតែប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ សម្តេចតេជោក៏បានរក្សាជំហរយ៉ាងរឹងមាំការពារការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមីនីបៀ បានដំណើរការ និងចម្រើនលូតលាស់យ៉ាងខ្លាំងក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួល និងលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការប្រកួតកីឡាជាតិលើក៣ និងកីឡាជនពិការជាតិលើកទី១ នៅល្ងាចនេះ

2022/11/30 06:27:56 pm        464
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ នៅល្ងាចថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។សូមជម្រាបថា ពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការប្រកួតកីឡាជាតិលើកទី ៣មានកីឡា ៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិមាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួម ប្រកួតប្រជែង មកពីរាជធានី-ខេត្ត និងក្រសួងចំនួន២៨ ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ៕ 

រយៈពេលជាង១ខែ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង ៥០ម៉ឺននាក់ ខណៈការចុះឈ្មោះនឹងបញ្ចប់១០ថ្ងៃទៀត

2022/11/29 09:03:37 pm        346
ភ្នំពេញ៖ រយៈពេលជាង១ខែ ពោលចាប់ពីថ្ងៃទី២០ខែតុលា រហូតដល់ថ្ងៃទី២៨ខែវិច្ឆិកាម្សិលមិញ ពលរដ្ឋជាង៥០ម៉ឺននាក់ បានអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីរួចរាល់ ខណៈដំណើរចុះឈ្មោះគ្រោងនឹងបញ្ចប់រយៈពេល១០ថ្ងៃទៀត។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ចេញ​ផ្សាយ​នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបង្ហាញពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២​ ដោយគិតចាប់ពីថ្ងៃទី២០ខែតុលា រហូតថ្ងៃទី២៨ខែវិច្ឆិកា​ម្សិលមិញ​ អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៥០ម៉ឺននាក់, អ្នកដែលនឹងត្រូវលុប​ឈ្មោះចេញ​ពី​បញ្ជីបោះឆ្នោតមានជាង២សែននាក់,អ្នកដែលបានកែតម្រូវទិន្នន័យមានជាង៥ម៉ឺននាក់ និងអ្នកដែល​ផ្ទេរទីលំនៅ​ចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១សែននាក់។បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រសាសន៍ប្រាប់BTVថា ​ការប្រព្រឹត្តិទៅនៃការ​ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ស្ថិតក្នុង​បរិយាកាស សុវត្ថិភាព និងសន្តិសុខល្អ ប៉ុន្តែក៏​មានផលរំខានតិចតួចដែរ ដូចជាមានភ្លៀងធ្លាក់ និងសេវាInternetជាដើម។យ៉ាងណាក្តីបញ្ហាទាំងអស់នេះ ត្រូវបានឝ.ជ.ប ដោះស្រាយបានភ្លាមៗ។ ក្រៅពីនេះ ​ឯកឧត្តមបានជំរុញដល់ប្រជាពលរដ្ឋមិនទាន់ចុះបោះឆ្នោតថ្មី សូមអញ្ជើញរួសរាន់​ទៅចុះឲ្យបានគ្រប់ៗគ្នា។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ២០២២ ប្រព្រឹត្តទៅ ​ជារៀរាល់ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាមភូមិមួយចំនួន​ក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខ័ណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមាន​អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ​ដែលមានសុពលភាព, ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យ​ការ​ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ​ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែល​ជាថ្ងៃបោះឆ្នោត ពោលគឺត្រូវកើតមុន ឫត្រឹមថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០០៥ និង ​មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

សម្ដេចតេជោ បង្ហាញឈុតឆាកខ្លីៗបន្ថែមក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ពេលកងទ័ពអាមេរិក និងវៀតណាមខាងត្បូង វាយកាន់កាប់​ស្រុកស្នួល​ ខេត្តក្រចេះ និងផ្លូវជាតិលេខ៧

2022/11/29 04:26:14 pm        563
តាមរយៈ Telegram នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឈុតឆាកខ្លីៗ ថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ​ត្រង់ឈុត “ខែឧសភា១៩៧០ពេលកងទ័ពអាមេរិក និងវៀតណាមខាងត្បូងវាយកាន់កាប់​ស្រុកស្នួល​ ខេត្តក្រចេះ និងផ្លូវជាតិលេខ៧។ គ្រួសារមួយបានយកកូនស្រីមកផ្ញើ​ជាមួយអង្គភាព​កងទ័ព​ដោយ​​ខ្លាចពួក​ឈ្លានពាន​ធ្វើបាប។”សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/btvnewscambodia/64489   

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី ក្នុងរឿង«កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គក្រោយរំដោះនៅឆ្នាំ១៩៧៩ មុន ម៉ារ៉ានី នាំកូនជួបរដ្ឋមន្ត្រីការបរទេសជាប្តី

2022/11/28 11:43:08 pm        1441
តាមរយៈ Telegram នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឈុតថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់ឈុតឆាកក្រោយរំដោះនៅឆ្នាំ១៩៧៩ មុន ម៉ារ៉ានី (សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន) នាំកូន (ឯកឧត្ដម ហ៊ុន ម៉ាណែត) មកជួបរដ្ឋមន្ត្រីការបរទេសជាប្តី (សម្ដេចតេជោ) ជាឪពុក (ជាឪពុករបស់ឯកឧត្ដម ហ៊ុន ម៉ាណែត) នៅភ្នំពេញនា ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:  https://t.me/btvnewscambodia/64461

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី ក្នុងរឿង«កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គការថតរូបរវាងមេបញ្ជាការ សុខ សារឿន និងមេបញ្ជាការ សំរេច

2022/11/28 11:24:09 pm        2203
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «ការថតរូបនៅផ្សាមេមត់១៩៧១ រវាងមេបញ្ជាការសុខ សារឿន និង​មេបញ្ជាការសំរេច​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។ អមជាមួយនឹងវីដេអូនេះដែរ សម្ដេចបានបញ្ជាក់់ថា នៅមានរូបថត២សន្លឹកដែលនៅសល់របស់មកដល់សព្វថ្ងៃនេះ។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/spmhunsen/6003

អតីតយុទ្ធជន ១០០គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ចាប់ឆ្នោតទទួលដី និងផ្ទះ​ជាអំណោយ​របស់​សម្តេចតេជោ ហ៊ុន សែន

2022/11/28 09:10:06 pm        601
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញ​ក្នុង​ពិធី​សំណេះ​សំណាល និងចាប់ឆ្នោតលេខឡូតិ៍ ដី និងផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំក្រាំងល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។មានប្រសាសន៍ក្នុងពិធីសំណេះសំណាល នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាន​ពាំនាំ​យក​នូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និង​នឹក​រលឹក​មក​ដល់​អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា អ្វីៗ​ដែល​សមាជិក​អតីត​យុទ្ធជន​កម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារ​កម្ពុជា​មាន​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ជាក់ស្តែង នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា ការផ្តល់អំណោយដី និងផ្ទះ​នា​ពេល​នេះ គឺជាការឆ្លើយតបចំពោះការលះបង់ និងការ​លំបាក​របស់​អតីត​យុទ្ធជន​ដែល​បាន​ពលី​ចំពោះ​ជាតិ​មាតុភូមិ។នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា រាជរដ្ឋាភិបាល​តាមរយៈ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បី​ស្វែង​យល់ពីស្ថានភាពជីវភាព ដោយបន្ត​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​អតីត​យុទ្ធជន​គ្រប់​រូប​ឱ្យ​កាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត
08/21/2026 08:08 PM
កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
08/21/2026 08:08 PM
ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
08/21/2026 08:08 PM
នគរបាល៖ អគ្គិភ័យ​​ឆេះ​​អគារផ្ទះល្វែងចំនួន ២ខ្នង​ នៅ​ស្វីស បណ្តាលឱ្យមនុស្ស ៥នាក់បាត់ខ្លួន និង ១៩នាក់រងរបួស
08/21/2026 08:08 PM
ចិន៖ «ទណ្ឌកម្ម និងសម្ពាធ» របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយទេ
08/21/2026 08:08 PM
ជប៉ុនតវ៉ាប្រឆាំងនឹងការសាកល្បងមីស៊ីលរបស់រុស្ស៊ី នៅម្ដុំ​ប្រជុំ​កោះមាន​ជម្លោះ
08/21/2026 08:08 PM
ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ កើត​ឡើង​នៅ​តំបន់ខ្លះ​របស់​អ៊ីតាលី ខណៈ​មានការដាច់ចរន្តអគ្គិសនី និងការជម្លៀស
08/21/2026 07:08 PM
ហ្វាំងឡង់ធ្វើ​ការ​ស៊ើបអង្កេត ដោយសង្ស័យ​ថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាស
08/21/2026 07:08 PM
ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
08/21/2026 07:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
08/21/2026 07:08 PM