ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អាស៊ែបៃហ្សង់ចង់ជំរុញទំនាក់ទំនងនីតិប្រតិបត្តិជាមួយកម្ពុជា ជាពិសេសស្វែងរកសក្តានុពលបន្ថែមទៀត

2022/11/24 09:07:26 pm        463
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំអាយប៉ានៅកម្ពុជា ​លោកជំទាវ Shiha Ali Gizi Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ទទួលជួបពិភាក្សាការងារ។ក្នុងជំនួបនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ លោកជំទាវ Shiha Ali Gizi Gafarova បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ​សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធាន​រដ្ឋសភា ​ដែលបានគាំទ្រ​អាស៊ែបៃហ្សង់​ឱ្យបានក្លាយជាអ្នក​សង្កេតការណ៍​របស់​អាយប៉ា។ លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោថា៖រយៈពេល៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញអំពីសក្តាពលនៃកិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិបញ្ញត្តិជាពិសេសរវាង​យុវជន និងយុវជន។ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានជម្រាបជូនសម្ដេចតេជោ ​ពីគោលបំណងជំរុញទំនាក់ទំនង​រវាង​នីតិប្រតិបត្តិជំរុញការអនុវត្ត​អនុស្សារណៈដែល​បានចុះរួចហើយ និងស្វែងរកសក្តានុពល​បន្ថែមទៀត​ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភា​នៃ​បណ្ដា​ប្រទេស​មិនចូល​បក្សសម្ព័ន្ធ។ជាការឆ្លើយតប សម្ដេចតេជោ បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ​ Shiha Ali Gizi Gafarova ​និងបានសំដែង​ការ​គាំទ្រ​ចំពោះការលើកឡើងរបស់លោកជំទាវ៕អត្ថបទ៖ មុត​ សុទ្ធ

សម្ដេចតេជោ ស្នើឥណ្ឌូនេស៊ីពិនិត្យលទ្ធភាពជំរុញវិនិយោគមកដាក់ទុនលើវិស័យស្រូវអង្ករ

2022/11/24 08:55:42 pm        476
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​បានស្នើ ទៅកាន់ភាគីឥណ្ឌូនេស៊ី​ឲ្យ​ពិនិត្យ​មើលលទ្ធភាព​ ជំរុញអ្នកវិនិយោគទុនរបស់ឥណ្ឌូនេស៊ី​ ឱ្យមកបណ្ដាក់ទុនវិនិយោគ លើវិស័យ​ស្រូវអង្ករនៅកម្ពុជាហើយនាំអង្ករចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញលើកឡើងបែបនេះ ខណៈទទួលជួប​ពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤វិច្ឆិកានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ មហារ៉ានី បានពិភាក្សាគ្នាលើបញ្ហាតំបន់ បញ្ហាពិភពលោក រួមជាមួយ​ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ី។ក្នុងប្រធានបទនេះ លោកជំទាវបានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំនិងការដឹកនាំ​ក្នុងភាព​ជាប្រធានអាស៊ានកិច្ចប្រជុំកំពូលអាស៊ាន ​កិច្ចប្រជុំកំពូលពាក់ព័ន្ធនិងកិច្ចប្រជុំ ​អាយប៉ា ទទួលបាន​ជោគជ័យ​និងបាននាំមកជូនតំបន់អាស៊ាននូវវឌ្ឍនភាពយ៉ាងច្រើន។លោកជំទាវ មហារ៉ានី ក៏បានសំដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​ដែលជា​ទំនាក់ទំនង​ជាប្រវត្តិសាស្ត្រ ​ហើយនៅមានសក្តានុពលព​ង្រីកទំនាក់ទំនង​នេះថែមទៀត ឈរលើ​មូលដ្ឋានដែលមានស្រាប់​ តាមរយៈជំរុញទំនាក់ទំនងរវាងសភានិងសភា​ ប្រជាជននិង​ប្រជាជន ​ជាមួយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងវិស័យដទៃទៀត​ដែលអាចធ្វើទៅបាន។ជាការឆ្លើយតប ​សម្ដេចតេជោបានយល់ស្របជាមួយការវាយតម្លៃរបស់លោកជំទាវ មហារ៉ានី ហើយ​សម្ដេច​បាន​មានប្រសាសន៍ថា ​ការតភ្ជាប់តាមរយៈការហោះហើរត្រង់ ​អាចជំរុញ​ទំនាក់ទំនង​រវាង​សភា​និងសភា ​រវាងប្រជាជននិងប្រជាជនរួមជាមួយការជំរុញវិស័យទេសចរណ៍ផង។ចំពោះករណីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម​សម្ដេចតេជោ បានស្នើសុំឲ្យពិនិត្យមើល​លទ្ធភាព​ការ​ជំរុញ​អ្នក​វិនិយោគឥណ្ឌូនេស៊ី ​មក​ដាក់ទុន​សង់ឃ្លាំងសំងួត ​ម៉ាស៊ីនសំងួត និង​ម៉ាស៊ីនកិនស្រូវ​ដើម្បីប្រមូលទិញស្រូវពីប្រជាជន​សំងួត កិន​និង​នាំចេញ​ទៅប្រទេសឥណ្ឌូនេស៊ី ​ហើយក្រុមហ៊ុនឥណ្ឌូនេស៊ី អាចសហការ​ជាមួយកសិករកម្ពុជា​ឲ្យ​ដាំ​ស្រូវ​ដែល​ក្រុមហ៊ុនត្រូវការ៕អត្ថបទ៖ មុត​ សុទ្ធ​

AIPA សម្រេចអនុម័តឲ្យអាមេរិក និងប្រទេសមួយចំនួនទៀតក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធិ

2022/11/24 06:16:40 pm        411
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំរបស់ AIPA ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ខណៈកិច្ចប្រជុំនេះ បានសម្រេចអនុម័តទាំងស្រុងឲ្យសហរដ្ឋអាមេរិក នេប៉ាល់ និងអាហ្សេវ៉ៃហ្សង់ ក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធ។ថ្លែងនៅក្នុងសន្និសីទ ស្តីពីពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជន នៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ ក្នុងវិស័យនីតិបញ្ញត្តិ ហើយបានបើកមហាសន្និបាតប្រចាំឆ្នាំ លើកទី៤៣ ដែលបានប្រព្រឹត្តិលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺទទួលបានលទ្ធផលជាច្រើនគួរជាទីគប់ចិត្ត និងប្រកបដោយផ្លែផ្កា ដែលកើតចេញពីការសម្រេចរួមគ្នាពីសមាជិកទាំងអស់ដែលបានចូលរួមនោះ។សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំនេះបានប្រមូលផ្តុំនូវមតិយោបល់គ្នា ក្នុងការដោះស្រាយរួមគ្នា រាល់បញ្ហាក្នុងតំបន់ និងពិភពលោក។អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជននៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ក្នុងវិស័យនីតិបញ្ញត្តិ ហើយការបើកកិច្ចប្រជុំរួមគ្នាដ៏ធំនេះ គឺក្នុងគោលបំណងប្រមូលនូវមតិ យោបល់ ទស្សនៈក្នុងនាមតំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោក ដែលបានជះឥទ្ធិពលដល់អាស៊ីអាគ្នេយ៍ និងក៏ដើម្បី ជំរុញឲ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពជាដើមផងដែរ។មហាសន្និបាតអន្តរសភាអាស៊ាន AIPA គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រតិភូសមាជិកសភាទាំងអស់ក្នុងតំបន់ជួបជុំគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនវិស័យនានា នៅក្នុងគ្រួសាររបស់ខ្លួន(AIPA) ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៅក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាប្រជាជាតិនៅក្នុងពិភពលោកទាំងអស់ផងដែរ។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានជួបប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំលើកទី៤១ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងលើកទី៤២ ប្រទេសប្រុយណេធ្វើជាម្ចាស់ផ្ទះនោះ បានត្រឹមតែប្រជុំតាមរយៈវិដេអូពីចម្ងាយដោយសារតែបញ្ហារាតត្បាតនូវមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជាទេ

2022/11/24 05:30:29 pm        562
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា។នៅចំពោះមុខឯកឧត្តម​តំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវ សេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារ ជាមួយ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់

2022/11/24 05:15:17 pm        479
ភ្នំពេញ៖  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចពិភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជាប្រទេសដៃគូសង្គេតការណ៍មហាសន្និបាតអាយប៉ា

2022/11/23 09:51:28 pm        753
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងនាមជាប្រធានកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ​បានបន្តអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជា​ប្រទេសដៃគូសង្គេតការណ៍មហាសន្និបាតអាយប៉ា លើប្រធានបទ៖ «ការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ »។ សមាសភាពដែលចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន លោកជំទាវ Deborah O’Neill សមាជិកព្រឹទ្ធសភា ​និងជាប្រធានគណៈប្រតិភូប្រទេសអូស្ត្រាលី ​ព្រមទាំង ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូសមាជិកសភាវ័យក្មេងមកពីប្រទេសព្រុយណេ ​ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ថ្លែងប្រសាសន៍ដឹកនាំកិច្ចពិភាក្សា ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ភាពសំខាន់នៃប្រធានបទ និង​កិច្ចពិភាក្សាថ្ងៃនេះ ​ដែលអនុញ្ញាតឱ្យសមាជិកសភាមកពីប្រទេសសមាជិក AIPA ​និងសភាអូស្ត្រាលី បាន​បញ្ជាក់សារថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្នា ​តាមរយៈ ការថ្លែងសារ​របស់ប្រទេសនីមួយៗ​ទាក់ទង​នឹងចំណងជាមួយប្រទេសអូស្រា្តលី។ ជាមួយគ្នានេះ ឯកឧត្តម បង្ហាញការជឿជាក់ថា កិច្ចពិភាក្សាដ៏មានតម្លៃនេះ នឹងក្លាយជាវេទិកា​ដ៏សំខាន់​មួយទៀត​ដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី កាន់តែស៊ីជម្រៅ ជាពិសេស​ក្នុងការរក្សា ​និងលើកកម្ពស់សន្តិភាព ស្ថិរភាព ​និងវិបុលភាពក្នុងតំបន់ ក៏ដូចជាបន្ត​ស្វែងរកផ្នែកនៃសហប្រតិបត្តិការថ្មីៗ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចសង្គមក្រោយ វិបត្តិកូវីដ១៩ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នាឱកាសនេះដែរ ឯកឧត្តម ក៏បានរំលឹកពីភាពជាដៃគូយ៉ាងជិតស្និត​ប្រកបដោយការគោរពគ្នា ការ​យោគយល់គ្នា និងផ្តល់ផលប្រយោជន៍ទៅវិញ​ទៅមក ​រវាងអាស៊ាន និងអូស្ត្រាលី ចាប់តាំងពីឆ្នាំ ១៩៧៤ មកម្លេះ។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍សង្គត់ធ្ងន់ថា ៖«បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំង​ជំងឺរាតត្បាត COVID-19​ និងផលប៉ះពាល់នៃវិបត្តិនេះក៏ដោយ ​ក៏ទំនាក់ទំនងរវាងអាស៊ាន និង​អូស្ត្រាលីនៅតែរឹងមាំលើសសរស្តម្ភ​នយោបាយសន្តិសុខ ​សេដ្ឋកិច្ច និងសង្គមវប្បធម៌»៕ 

សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន

2022/11/23 09:43:05 pm        346
សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។គួរបញ្ជាក់ថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ។ជាប្រធានអាស៊ានប្តូវេន​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​ បានទទួលស្វាគមន៍​ និង​ជំនួបទ្វេរភាគី​ ជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងអគ្គលេខាធិការអាស៊ាន​ ដែលបានអញ្ជើញមកចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក នៅសណ្ឋាគារសុខាសៀមរាប។  ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕

សម្តេចពញាចក្រី ហេង សំរិន ប្រធាន AIPA លើកទី៤៣ អញ្ជើញបើកសម័យប្រជុំពេញអង្គទី២

2022/11/23 06:53:20 pm        366
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងជាប្រធានសភា​បណ្តា​ប្រទេសសមាជិកអាយប៉ា (AIPA) លើកទី៤៣ នៅថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ​ក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី២​ នៃមហាសន្និបាតអន្តរសភាអាស៊ាន។ពិធីបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ ធ្វើឡើង​នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានសភាអាយប៉ារួមមាន ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម ប្រទេសព្រុយណេ ព្រមទាំង​បណ្តាប្រទេស​សង្កេតការណ៍​ សមាជិកសភាប្រទេសជាភ្ញៀវ អង្គការ សមាគម និងស្ថាប័នស្រាវជ្រាវមួយចំនួន។សម័យប្រជុំពេញអង្គលើកទី២ ​នាពេលនេះ ជាថ្ងៃទី៤នៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា មានសេចក្តីថ្លែងការណ៍ ​និងអនុម័តលើរបាយការណ៍មួយចំនួនរួមមាន៖ទី១៖ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)ទី២៖ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (វ៉ាយភីអេ)ទី៣៖ គណៈកម្មាធិការនយោបាយទី៤៖ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចទី៥៖ គណៈកម្មាធិការកិច្ចការសង្គមកិច្ចនិងទី៦៖ គណៈកម្មាធិការរៀបចំ និងសវនការអាយប៉ា-អាស៊ាន។បន្ទាប់ពីនោះ មានពិធីប្រគល់ទង់សភាសង្កេតការណ៍អាយប៉ា, កិច្ចពិភាក្សាជាមួយសភា​សង្កេតការណ៍ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការបូកសរុបផងដែរ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន ​និងភាពធន់» ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែល​បានប្រមូល​ផ្តុំនូវមតិ​ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោម​ចក្ខុវិស័យ​ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ​ដើម្បីដោះស្រាយបញ្ហារួម ដែល​ប៉ះពាល់​ដល់តំបន់អាស៊ីអាគ្នេយ៍ ​ក៏ដូចជាពិភពលោក ​សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និង​វិបុលភាព​ប្រកដោយចីរភាព៕ អត្ថបទ៖ សេក ឧត្តម

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ចាប់ផ្ដើមពិភាក្សាគ្នាលើបញ្ហាសន្តិសុខតំបន់ និងសកល

2022/11/23 05:54:13 pm        568
សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លេីកទី៩ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ពិភាក្សាគ្នាផ្តោតលើបញ្ហាសន្តិសុខតំបន់ និងសកល ជាពិសេសការលេីកកម្ពស់យន្តការពហុភាគីនិយមក្នុងវិស័យការពារជាតិ។

សម្ដេចតេជោ៖ ដើម្បីឲ្យតំបន់មានសន្តិសុខ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ

2022/11/23 05:21:16 pm        622
 ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បានថ្លែងថា ដើម្បីឲ្យក្នុងតំបន់អាស៊ាន មានសន្តិសុខប្រកបដោយភាពសុខ ដុម ប្រទេសជាសមាជិកទាំងអស់ ត្រូវពង្រឹងនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែល​ផ្អែក​លើការជឿទុកចិត្ត និងប្រជាជនជាស្នូល ។ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មូលបទកិច្ចប្រជុំឆ្នាំនេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​សន្តិសុខប្រកបដោយភាពសុខដុម ដែលនេះជាគំនិតថ្មីមួយ សម្រាប់តំបន់នេះ ដោយ​យើងត្រូវទទួលស្គាល់ និងរំលេចអំពីសារសំខាន នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់​សន្តិភាព និងស្ថិរភាព ។សម្ដេចតេជោ បានបន្តថា ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់ ការអាស្រ័យគ្នាទៅវិញទៅមក និង​សន្តិសុខ​ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព​នៅ​ក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ប្រធានអាស៊ានឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការ​បង្ការ​ជម្លោះ​នាពេលអនាគត និងការកសាង “សន្តិសុខប្រកបដោយភាពសុខដុម” ដោយផ្អែក​លើ​ការ​គោរព​គ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក ដោយ​យើង​ត្រូវ​រួមគ្នាដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខជាប្រពៃណី និងមិនមែន​ជា​ប្រពៃណី​របស់​យើង៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត
08/21/2026 08:08 PM
កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
08/21/2026 08:08 PM
ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
08/21/2026 08:08 PM
នគរបាល៖ អគ្គិភ័យ​​ឆេះ​​អគារផ្ទះល្វែងចំនួន ២ខ្នង​ នៅ​ស្វីស បណ្តាលឱ្យមនុស្ស ៥នាក់បាត់ខ្លួន និង ១៩នាក់រងរបួស
08/21/2026 08:08 PM
ចិន៖ «ទណ្ឌកម្ម និងសម្ពាធ» របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយទេ
08/21/2026 08:08 PM
ជប៉ុនតវ៉ាប្រឆាំងនឹងការសាកល្បងមីស៊ីលរបស់រុស្ស៊ី នៅម្ដុំ​ប្រជុំ​កោះមាន​ជម្លោះ
08/21/2026 08:08 PM
ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ កើត​ឡើង​នៅ​តំបន់ខ្លះ​របស់​អ៊ីតាលី ខណៈ​មានការដាច់ចរន្តអគ្គិសនី និងការជម្លៀស
08/21/2026 07:08 PM
ហ្វាំងឡង់ធ្វើ​ការ​ស៊ើបអង្កេត ដោយសង្ស័យ​ថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាស
08/21/2026 07:08 PM
ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
08/21/2026 07:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
08/21/2026 07:08 PM