ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា AIPA លើកទី៤៣ ចាប់ផ្តើមដំណើរការ

2022/11/21 05:32:02 pm        252
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅដំណើរការហើយ។ ក្នុងពិធីបើកមហាសន្និបាតនេះ មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

មនុស្ស ៥នាក់ស្លាប់ និង១៨នាក់ទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រី ក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado

2022/11/21 02:51:02 pm        272
នគរបាលបាននិយាយថា មនុស្ស ៥នាក់បានស្លាប់ និង១៨នាក់ រងរបួស​ក្នុង​ការបាញ់​ប្រហារ​នៅ​ក្លឹបកម្សាន្ត​រាត្រី សម្រាប់ភេទទី៣ ក្នុងទីក្រុងColorado Springs នៃរដ្ឋ Colorado សហរដ្ឋ​អាមេរិក។ ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Anderson Lee Aldrich វ័យ២២ឆ្នាំ ហើយ​ស្នងការនគរបាលក្រុង Colorado Springs លោក Adrian Vasquez បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា ជនល្មើសបានប្រើកាំភ្លើងវែង និងបានចាប់ផ្ដើមបាញ់ប្រហារភ្លាមៗ បន្ទាប់​ពី​ចូល​ទៅ​ដល់​ក្នុង​ក្លឹបកម្សាន្តនោះ។

មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

2022/11/21 02:18:53 pm        243
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយ ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន នឹងចាប់​ផ្តើម​ដោយ​ព្រះរាជ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយ​សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត។ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃ​គណៈប្រ​តិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹង​មាន​កិច្ច​ប្រជុំ​តាម​គណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និង​សមាជិក​គណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ច​ប្រជុំ​ពេញ​អង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង​កិច្ច​ប្រជុំ​គណៈកម្មាធិការរៀបចំជាដើម៕ 

កម្ពុជា នឹងបើកវគ្គហ្វឹកហ្វឺនអាស៊ានលើកទី៥ ស្តីពីបោសសំអាតមីនឆ្នាំ២០២២ ថ្ងៃទី២១ ខែវិច្ឆិកានេះ

2022/11/19 09:02:39 pm        789
ភ្នំពេញ៖ អនុវត្តតាមនិយាមអង្គការសហប្រជាជាតិ UN ពាក់ព័ន្ធនឹងចែករំលែកបទពិសោធន៍កម្ពុជា ក្នុងការងារដោះមីនក្របខ័ណ្ឌUN ​នៅថ្ងៃទី២១​ ខែវិច្ឆិកានេះ មជ្ឈមណ្ឌលជាតិគ្រប់គ្រង​រក្សា​សន្តិភាព​កម្ពុជា ​នឹងបើកវគ្គហ្វឹកហ្វឺនថ្នាក់តំបន់ ​និងអាស៊ានទី៥ ​ស្តីពីការបោសសម្អាត​មីនឆ្នាំ២០២២ឡើងវិញ រយៈពេល១៩ ថ្ងៃនៅសាលាហ្វឹកហ្វឺនពហុជាតិ ACO ខេត្តកំពង់ស្ពឺ ខណៈវគ្គហ្វឹកហ្វឺននេះ​កម្ពុជា​អាកខានរៀបចំ២ឆ្នាំ​ដោយសារកូវីដ១៩។បើតាមនាយឧត្តមសេនីយ៍​ សែម សុវណ្ណនី អគ្គនាយក ​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ថ្លែងឲ្យដឹង​នៅថ្ងៃទី១៩ ​ខែវិច្ឆិកានេះ​ ថ្លែងថា​ ដោយ​មាន​អនុញ្ញាត​ និង​ពីគាំទ្រ​ពី​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ​ខែវិច្ឆិកា​នេះ ​នឹងធ្វើពិធីបើកវគ្គ​ហ្វឹកហ្វឺន​ថ្នាក់តំបន់ និង​អាស៊ានលើកទី៥ស្តីពីបច្ចេកទេសបោសសម្អាតមីនឡើងវិញ ​ដែលការរៀបចំឆ្នាំ២០២២នេះ គឺមាន​សិក្ខាកាម​ជាយោធាមកពីបណ្តាប្រទេសជាច្រើនរួមមាន៖ ​ប្រទេសឥណ្ឌូនេស៊ី ​ថៃ វៀតណាម ហ្វីលីពីន ​ ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដែស ឡាវ ​ ម៉ុងហ្គោលី និងកម្ពុជាខ្លួនឯងសរុបជាង៣១រូប។ ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា នៅក្នុងវគ្គ​ហ្វឹកហ្វឺន​ថ្នាក់តំបន់អាស៊ាននេះ ​គឺមានសាស្ត្រាចារ្យ គ្រូយោធារ្យ​ចំនួនជាង ១០រូបមកពីប្រទេស បារាំង អូស្ត្រាលី ជប៉ុន ចិន ​អាមេរិក ​ឥណ្ឌា និង​គ្រូយោធាចារ្យមកពីអង្គការសហប្រជាជាតិផងដែរ។ឯកឧត្តម ​នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ថ្លែងថា ​វគ្គហ្វឹកហ្វឺន​ការបោសសម្អាតមីនថ្នាក់តំបន់-អាស៊ាននេះ ធ្វើក្នុងគោលបំណងចែករំលែកបទពិសោធន៍ ​បញ្ជ្រាប​ចំណេះដឹង ​ចំណេះធ្វើ ស្តីពី​បច្ចេកទេស​បោសសម្អាតមីន​សម្រាប់ប្រតិបត្តិការសន្តិភាព​ អង្គការសហប្រជាជាតិ ក៏ដូចជា​ការ​ចូលរួម​បោសសម្អាតមីនមនុស្សធម៌ជាដើម​ ហើយ​ក្រោយសិក្សា​វគ្គហ្វឹកហ្វឺននេះ សិក្ខាកាម​ភាគច្រើន​ជាអ្នកតំណាងប្រតិបត្តិករដោះមីនមកពីបណ្តាប្រទេស នឹងទទួលបានការផ្លាស់ប្តូរ​បទ​ពិសោធន៍ ​និងការចែករំលែកមេរៀន ​ដែលដកស្រង់ផ្ទាល់ពីតំបន់បេសកកម្ម ​ដោយយោធាចារ្យជាតិ និង​អន្តរជាតិ។សូមបញ្ជាក់ថា​ វគ្គហ្វឹកហ្វឺន​ថ្នាក់តំបន់ និងអាស៊ានស្តីការការងារបោសសម្អាតមីននេះ ​កម្ពុជា បានរៀបចំ​ដំបូងនៅឆ្នាំ២០១៦​ ហើយក្រោយមកបានអាកខានរៀបចំចំនួន២ឆ្នាំ ​គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ​ដោយសារវិបត្តិការរីករាលដាលមេរោគកូវីដ១៩ ៕ អត្ថបទ៖ ស៊ុម សុខជា

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​សភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ​និង​ទូលំទូលាយ​

2022/11/19 06:54:19 pm        539
​ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួប​សវនាការ និង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ​នេះនៅ​វិមាន​រដ្ឋសភា​។បន្ទាប់មក​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម និង​បាន​អញ្ជើញ​ជា​អធិបតីភាព​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា និង​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតប​បរិបទ​ជាក់​ស្តែង​ផង​ដែរ​។​ តប​តាម​ការអញ្ជើញ​របស់​សម្តេច​ប្រធានរដ្ឋសភា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។ បន្ទាប់មក​ឯកឧត្តម​នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ដែល​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​បន្ត​ទៀត​។​​រដ្ឋសភា​កម្ពុជា​បានរៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា វៀតណាម​ដឹកនាំ​ដោយ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា មុន​ពេល​ដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​។ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូស​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម​មាន​ការ​វិវឌ្ឍ​កាន់តែ​រីកចម្រើន និង​ស្អិត​រ​មួត ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព និង​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយគ្នា សំដៅ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ និង​មន្ត្រី​ជំនាញ ការ​ចែក​រំលែក​ព័ត៌មាន និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​វេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​អន្តរជាតិ​។​​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​បន្ថែមថា រដ្ឋសភា​កម្ពុជា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លងមក​។ ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​ចំណងមិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ពិសេស​រដ្ឋសភា​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់ ទាំង​នៅ​ក្នុង​កម្រិត​ទ្វេភាគី​ និង​អន្តរជាតិ​។ ឯកឧត្តម​បាន​ស្នើ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​ជំរុញ​ និង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​នៅ​ក្នុង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នេះ ឱ្យ​បាន​នៅ​គ្រប់​កម្រិត​ទាំង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភា​ស្ត្រី សមាជិកសភា​វ័យក្មេង និង​កម្រិត​មន្ត្រី​បច្ចេក​ទេស​។​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ជូនពរ​ដល់​រដ្ឋ​សភា​ក​ម្ពុ​ជា​រៀបចំ​មហាសន្និបាត ​AIPA លើក​ទី​៤៣ ទទួល​បាន​ជោគជ័យ​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ ​និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ធ្វើ​ឱ្យ​កិត្យានុភាព និង​តួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​សំខាន់​ឡើង​។​ ​សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នៅ​កម្ពុជា​នា​ពេល​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែ​កញ្ញាកន្លង​មក​នេះ​៕

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សំណេះសំណាល​ជាមួយ​សមាជិក​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្ត​កំពត​

2022/11/19 06:15:47 pm        536
​កំពត​៖ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បង្ហាញ​មោទនភាព​កុមារី យុវតី​ដែល​មានឱកាស​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង សីលធម៌ និង​ការ​ចូលរួម​កិច្ចការ​សង្គម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិកា សមាជិក គាំទ្រ​សាខា​ខេត្ត​កំពត​កាលពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្តកំពត​ ដែល​បាន​ដឹកនាំ​សកម្មភាព​កុមារី​ យុវតី​ឲ្យ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង ​ជំនាញ ​សីលធម៌ ​សង្គម​ និង​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន​នា​ពេល​កន្លងមក​។​លោកជំទាវអគ្គស្នងការ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​សមាគម​សាខា​ខេត្ត​កំពត​បន្ត​សកម្មភាព​បណ្ដុះបណ្ដាល សកម្មភាព​សិល្បៈ វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់ ការងារ​បរិស្ថាន និង​សកម្ម​សកម្មភាព​សង្គម​ជាច្រើន​ទៀត​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កុមារី យុវតី​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតបង្គួរ និងច្រើន

2022/11/19 04:09:24 pm        822
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ក្នុងនោះផ្នែកមួយចំនួន នៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោម ភាគពាយ័ព្យ និងតំបន់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់កម្រិតបង្គួរ និងច្រើន លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គនិយមវៀតណាម បានមកដល់កកម្ពុជាហើយ

2022/11/19 03:49:54 pm        719
ភ្នំពេញ៖ ឯកឧត្ដម វឿង ឌីញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គនិយមវៀតណាម បានមកដល់ព្រះរាជាណាចក្រកកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមមូលបទ««បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ តបតាមការ អញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋឋសភានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វឿង ឌីញ ហ្វេ ក៏នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។ឯកឧត្តម វឿង ឌីញ ហ្វេ នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ នៅក្រោយជំនួប ភាគីទាំងពីរ នឹងអញ្ជើញចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម៕

ស្ថានទូតកម្ពុជាប្រចាំនៅអាម៉េរិក កំពុងរកមេធាវីការពារក្តីជូនដល់មន្រ្តីកម្ពុជាពីររូប ដែលអាជ្ញាធរអាម៉េរិកឃាត់ខ្លួន

2022/11/18 10:29:57 pm        839
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា នាពេលនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាម៉េរិក កំពុងធ្វើការសម្របសម្រួលតាមផ្លូវច្បាប់ និងស្វែងរកមេធាវីដើម្បីការពារក្តីជូនដល់មន្រ្តីកម្ពុជាចំនួនពីររូប ដែលត្រូវបានអាជ្ញាធរអាម៉េរិកធ្វើការឃាត់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​ឯកឧត្តម ជុំ សុន្ទរី បាន​បញ្ជាក់ថា “ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងធ្វើការ​សម្របសម្រួល​​តាម​ច្រកការទូត និងតាមផ្លូវច្បាប់ ​ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន”។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​កំពុងស្វែងរកយុត្តិធម៌ បន្ទាប់ពីសហរដ្ឋអាម៉េរិក ឃាត់ខ្លួនមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ពាក់ព័ន្ធ​នឹងការរត់ពន្ធសត្វស្វា។តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ កាលពីម្សិលមិញ បានឲ្យដឹងថា ​មានការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក ​ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។សេចក្តីប្រកាសនេះ បានបន្តថា ក្រសួងកសិកម្ម ​មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង​ដោយ​បាន​ទទួលដំណឹងថា លោក គី ប៉ះផល ​ប្រធាននាយកដ្ឋានសត្វព្រៃ ​និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ​CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។ជាមួយបញ្ហានេះ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានប្រកាសថា ក្រសួងប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និងច្បាប់ដែលមានចែង​នៅក្នុងអនុសញ្ញាសាយតេស។ ​ក្រសួងកសិកម្ម បាន​សម្តែងការហួសចិត្តជាទីបំផុត ​ដែលលោក ​គ្រី ប៉ះផល​ ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់« ពី​បទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាម៉េរិក»៕អត្ថបទ៖ បាន ចក់ 

អាស៊ាន ចាត់ទុកការដោះលែងអ្នកទោសនៅមីយ៉ាន់ម៉ាជាការវិវឌ្ឍន៍ជាវិជ្ជមាន

2022/11/18 07:10:39 pm        465
ភ្នំពេញ៖ បន្ទាប់ពីមានការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា អាស៊ាន បង្ហាញ​ការ​ស្វាគមន៍ និងចាត់ទុកការដោះលែងនេះជាការវិវឌ្ឍន៍ជាវិជ្ជមាន។ នេះបើយោង​តាមសេចក្តី​ថ្លែង​ការណ៍​របស់​បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែ​វិច្ឆិកា ម្សិលមិញនេះ។សេចក្តីថ្លែងការណ៍ខាងលើ បានបញ្ជាក់ថា បេសកជន​ពិសេស នៃ​ប្រធា​ន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយ​ក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន អតីតមន្រ្តី​ជាន់ខ្ពស់​មីយ៉ាន់ម៉ា​ជា​ច្រើន​រូប សកម្មជនគណបក្សនយោបាយ អតីត​ឯកអគ្គរាជ​ទូត​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅ​មីយ៉ាន់ម៉ា សាស្ត្រាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយ សេដ្ឋកិច្ច និងអ្នកកាសែត ហើយ​ជា​ផលិតករភាពយន្តជប៉ុនផងដែរ។បេសកជនពិសេស បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិការ​ដ៏សំ​ខាន់​ក្នុង​ទិស​ដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុង​ចំណោម​ភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា នេះគឺជាសញ្ញា​បង្ហា​ញ​ពី​សុឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមានស្របតាមស្មារតី និង​បំណង​ប្រាថ្នា​នៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២១។សេចក្តីថ្លែងការណ៍ បន្ថែមថា ក្នុងគោលបំណង​បន្ត​កិច្ច​ប្រឹង​ប្រែង​ដែល​បាន​ធ្វើ​តាំង​តែ​ពី​ដើម​អាណត្តិ​ជា​ប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និង​មាគ៌ា​ប្រជាធិបតេយ្យ​ឡើង​វិញ បេសកជនពិសេសនឹង ធ្វើដំណើរទស្សនកិច្ច​លើកទី៣ ដូច​បាន​គ្រោង​ទុក​កន្លង​មក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយសង្ឃឹមថា​ នឹង​អាច​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​លើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការ​សម្រប​សម្រួលជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់​កិច្ច​សន្ទនា​សន្តិភាព​ប្រកប​ដោយ​បរិយាប័ន្ន៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត
08/21/2026 08:08 PM
កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
08/21/2026 08:08 PM
ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
08/21/2026 08:08 PM
នគរបាល៖ អគ្គិភ័យ​​ឆេះ​​អគារផ្ទះល្វែងចំនួន ២ខ្នង​ នៅ​ស្វីស បណ្តាលឱ្យមនុស្ស ៥នាក់បាត់ខ្លួន និង ១៩នាក់រងរបួស
08/21/2026 08:08 PM
ចិន៖ «ទណ្ឌកម្ម និងសម្ពាធ» របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយទេ
08/21/2026 08:08 PM
ជប៉ុនតវ៉ាប្រឆាំងនឹងការសាកល្បងមីស៊ីលរបស់រុស្ស៊ី នៅម្ដុំ​ប្រជុំ​កោះមាន​ជម្លោះ
08/21/2026 08:08 PM
ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ កើត​ឡើង​នៅ​តំបន់ខ្លះ​របស់​អ៊ីតាលី ខណៈ​មានការដាច់ចរន្តអគ្គិសនី និងការជម្លៀស
08/21/2026 07:08 PM
ហ្វាំងឡង់ធ្វើ​ការ​ស៊ើបអង្កេត ដោយសង្ស័យ​ថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាស
08/21/2026 07:08 PM
ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
08/21/2026 07:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
08/21/2026 07:08 PM