ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីឥណ្ឌូនេស៊ី ត្រឡប់មកកម្ពុជាវិញនៅរសៀលនេះ

2022/11/15 09:37:38 pm        378
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមុននេះបន្តិចថា សម្តេចត្រៀមចាកចេញពីឥណ្ឌូនេសុី ត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេស ដែលត្រូវហោះហើរឆ្លងកាត់។សម្តេចតេជោ ហ៊ុន សែន សូមអរគុណដល់មិត្តឥណ្ឌូនេសុី ដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់កម្ពុជា និងសូមអធ្យាស្រ័យដែលកម្ពុជាមិនអាចចូលប្រជុំ-G20 បាន។ សម្តេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្តេច។ ការហោះរយៈពេល ៣ម៉ោង៣០នាទី ដែលសម្តេចនឹងមកដល់កម្ពុជានៅក្បាលព្រលប់ល្ងាចនេះ៕

បក្សនយោបាយស្នើពន្យារពេលចុះឈ្មោះបោះឆ្នោត ខណៈអ្នកនាំពាក្យ គ.ជ.ប ថា តាមច្បាប់ពុំអាចពន្យារបាន

2022/11/15 08:38:33 pm        544
ភ្នំពេញ៖ គណបក្សនយោបាយស្នើពន្យាពេលចុះឈ្នោះបោះឆ្នោត ​ខណៈឯកឧត្តម ហង្ស ពុទ្ធា អ្នកពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បញ្ជាក់ថា តាមច្បាប់ពុំអាច​ពន្យារពេល​បានឡើយ។ការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្វើឡើងបន្ទាប់ពីតំណាងគណបក្ស​នយោបាយ​ឯកភាពជាតិខ្មែរ ​ស្នើក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍​ទូទៅ​ជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់, លទ្ធផល​បណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដោយ​មានការ​ចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ​និងតំណាងគណបក្សនយោបាយ ​ដឹកនាំ​ដោយឯកឧត្តម ឌុច សុច ប្រធានដឹកនាំកិច្ចប្រជុំ ​នៅថ្ងៃទី១៥ ​ខែវិច្ឆិកា​ ឆ្នាំ២០២២។ ឆ្លើយតបទៅនឹងសំណើអំពីការពន្យាពេលចុះឈ្មោះបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ពាក់ព័ន្ធ​នឹងសំណើនេះ គ.ជ.ប ពុំអាចពន្យាពេលបានឡើយ​ ដោយសារតាមច្បាប់របស់ គ.ជ.ប បាន​គណនាត្រឹមត្រូវទៅលើអាយុប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុគ្រប់១៨ឆ្នាំ ហើយអាច​ចូលរួម​បោះឆ្នោត នាឆ្នាំ២០២៣ ខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា បន្តថា អំឡុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប ស្វាគមន៍​ដល់​ភាគីពាក់ព័ន្ធ ​បន្តចូលរួមតាមដាន ​ដើម្បីជាការរួមចំណែកដល់ការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទទួល​បានការចូលរួម​ពី​ប្រជាពលរដ្ឋឱ្យបាន​ទៅតាមការប៉ាន់ស្មាន។គួរបញ្ជាក់ថា រយៈពេលប្រមាណ២៥ថ្ងៃកន្លងមកនេះ មាន​ប្រជាពលរដ្ឋអញ្ជើញ​ចុះឈ្មោះបោះឆ្នោត​ថ្នី​ចំនួន ៣៧៥.៤០៦នាក់ អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ​១៦៤,២៤១នាក់, អ្នក​ដែល​កែតម្រូវទិន្នន័យចំនួន ៣៣,៦៦៩នាក់ ​និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ​១០២,៧៥៧នាក់។ ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី២០ ខែតុលា ​ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

2022/11/15 05:39:40 pm        226
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួនបួនមាន៖១. ការពិភាក្សា និងអនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន - ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ - ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

គ.ជ.ប ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញការចុះឈ្មោះបោះឆ្នោត

2022/11/15 05:15:56 pm        277
ភ្នំពេញ៖ ឯកឧត្តម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់, លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ។ គួរបញ្ជាក់ថា រយៈពេល៣៣ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋអញ្ជើញចុះឈ្មោះបោះឆ្នោតថ្នីចំនួន ៣៦២.៤៥៩នាក់ អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ១៥៩,៣៦៤នាក់, អ្នកដែលកែតម្រូវទិន្នន័យចំនួន ៣២,០០៨នាក់ និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ៩៨,៧៨០នាក់។ ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់នៅទូទាំងប្រទេសមានរយៈពេល៣២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នញ ឆ្នាំ២០២២៕

ប្រមុខការពារជាតិអាមេរិក​នឹងមកទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ ADMM

2022/11/15 04:26:51 pm        726
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡត អូស្ទីន (Lioyd Austuin) នឹង​មក​បំពេញ​ទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន(ADMM) និងកិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅខេត្តសៀមរាបអង្គរ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋ​ទូត​អាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy ដែលបាន​ជំរាប​ជូន​សម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាល​ពី​កិច្ច​ជំនួប​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា កាលពីម្សិលមិញនេះ។លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា ដូចអ្វីដែលសម្តេចមានប្រសាសន៍ហើយថា កិច្ច​ការ​អាស៊ាន​នៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅពេល​ខាង​មុខ​នេះ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​រដ្ឋ​មន្ត្រី​ការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការទៀត ដូច្នេះ​លោក​ឯក​អគ្គរដ្ឋទូត ក៏សូមយកឱកាសនេះ ជម្រាបជូនដល់សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជាតែម្ដងថា នៅ​ពេល​ខាង​មុខ​នេះ​តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឡត អូស្ទីន លោកនឹង​អញ្ជើញម​កកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMMនេះ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ក្រៅ​ផ្លូវការ​ផ្សេង​ទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា។ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​ផ្សេងទៀត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅ​ខេត្ត​សៀមរាប។ បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានថ្លែងថា ភាគីកម្ពុជា​បាន​រៀបចំរួចជាស្រេច នៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ និង​បដិសណ្ឋារកិច្ច​ដល់​ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់​ដឹកនាំ​កំពូល​កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​សម្រាប់​ការចូលរួមកិច្ចដំណើរ នៃកិច្ចប្រជុំខាងលើនេះ។សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំ ADMM ដែលកម្ពុជានឹ​ង​រៀបចំ​នា​ពេលសប្តាហ៍ក្រោយនេះ នឹងមានកិច្ចជំនួបរវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រី​ការពារជាតិអាមេរិក រុស្សី និង​ឥណ្ឌាផងដែរ។សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នេះដែរ ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy ក៏បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ដោយ​ស្មោះអស់​ពី​ដួង​ចិត្ត​ជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំកំពូលអាស៊ាន និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ខណៈកិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ទម្រង់​ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា បានដំណើរការ​ទៅ​យ៉ាង​រលូន​ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន តេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្រេចអោយប្រតិភូកម្ពុជាត្រលប់មកស្រុកវិញ

2022/11/15 02:21:33 pm        715
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មុនចេញពីកម្ពុជាបានធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរសម្តេចបានធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។សម្តេចថា «ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។សម្តេច បន្តថា ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។សម្តេច បន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង។សម្តេច បន្តថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំAPEC។«ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ»៕

ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជពិធីលៀងសាយភោជនាហារផ្លូវរដ្ឋផ្លូវការ ថ្វាយព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ

2022/11/14 10:00:25 pm        853
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជពិធីលៀងសាយភោជនាហារផ្លូវរដ្ឋផ្លូវការថ្ងៃត្រង់ ថ្វាយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូសាឡាម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលព្រះអង្គស្តេចយាងមកចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។រូបថត៖ ព្រះបរមរាជវាំង

សេចក្ដីថ្លែងការណ៍រវាងកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់

2022/11/14 09:29:51 pm        612
សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងព្រុយណេ ក្នុងឱកាស​ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលតីយ៉ាស់ មួយអ៊ីហ្សាឌីន ឌូឡាហ៍ នៃប្រទេសព្រុយណនៅម្ពុជា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូសាឡាម ស្តេចយាងចាកចេញពីកម្ពុជាហើយ

2022/11/14 09:17:31 pm        679
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ HAJI HASSANAL BOLKIAH ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូសាឡាម ស្តេចយាងចាកចេញពីកម្ពុជាហើយ បន្ទាប់ព្រះអង្គបានបានយាងជាព្រះរាជវត្តមានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ,កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20នៅឥណ្ឌូនេស៊ី

2022/11/14 09:06:47 pm        484
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត ​បានអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយនៅ​រសៀលថ្ងៃទី១៤វិច្ឆិកានេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់​មេដឹកនាំ APEC នៅប្រទេសឥណ្ឌូនេស៊ី និងបន្តទៅកាន់ប្រទេសថៃ ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។វត្តមានអញ្ជើញទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២២។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិ​ទៅ​ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី “ស្ដារឡើងវិញទាំងអស់គ្នា ​ស្តារឡើងវិញ កាន់តែរឹងមាំ» សម្ដេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១​ ស្តីពីសន្តិសុខស្បៀង និង ថាមពលនិងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ​ដែលនឹងសង្កត់ធ្ងន់​លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ​ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺ រាតត្បាត។ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលីសម្ដេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកម្មវិធី អាហារពេលល្ងាចក្រៅផ្លូវការ​ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង​ ហើយក៏រំពឹងថា នឹង មានជំនួប​ពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួនផងដែរ។ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ ​បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ​ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាង​អាទិភាព​សំខាន់ៗ​របស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ ​និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅ​ រកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ចំពោះកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូលនេះ​ នឹងអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការ​របស់​ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ ២០២២ នៅទីក្រុងបាងកក តបតាមការ​អញ្ជើញរបស់ ឯកឧត្ដម ប្រាយុទ្ធ ចាន់អូចា ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ ​នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចសន្ទនាក្រៅផ្លូវការនេះ ​ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។សម្តេចតេជោ នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំទី២ ស្តីពី “ការលើកកម្ពស់ពាណិជ្ជកម្ម និងការ​វិនិយោគប្រកបដោយចីរភាពរវាង APEC ​និងដៃគូពាណិជ្ជកម្ម»។បទអន្តរាគមន៍របស់សម្ដេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកប​ដោយ​ចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការរវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរការតភ្ជាប់និងតុល្យភាព»។អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត ​នឹងអញ្ជើញចូលគាល់ព្រះបាទមហាវ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រថៃ​ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតាផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់​សៈណៈនៅក្នុងព្រះបរមរាជវាំង។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ​ឯកឧត្តមប្រធានាធិបតី បារាំង​ Emmanuel MACRON នៅថ្ងៃទី ​១៨ ​ខែវិច្ឆិកា ​ឆ្នាំ២០២២ផងដែរ៕អត្ថបទ៖ មុត សុត

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
08/22/2026 07:08 AM
មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត
08/21/2026 08:08 PM
កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
08/21/2026 08:08 PM
ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
08/21/2026 08:08 PM
នគរបាល៖ អគ្គិភ័យ​​ឆេះ​​អគារផ្ទះល្វែងចំនួន ២ខ្នង​ នៅ​ស្វីស បណ្តាលឱ្យមនុស្ស ៥នាក់បាត់ខ្លួន និង ១៩នាក់រងរបួស
08/21/2026 08:08 PM
ចិន៖ «ទណ្ឌកម្ម និងសម្ពាធ» របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយទេ
08/21/2026 08:08 PM
ជប៉ុនតវ៉ាប្រឆាំងនឹងការសាកល្បងមីស៊ីលរបស់រុស្ស៊ី នៅម្ដុំ​ប្រជុំ​កោះមាន​ជម្លោះ
08/21/2026 08:08 PM
ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ កើត​ឡើង​នៅ​តំបន់ខ្លះ​របស់​អ៊ីតាលី ខណៈ​មានការដាច់ចរន្តអគ្គិសនី និងការជម្លៀស
08/21/2026 07:08 PM
ហ្វាំងឡង់ធ្វើ​ការ​ស៊ើបអង្កេត ដោយសង្ស័យ​ថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាស
08/21/2026 07:08 PM
ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
08/21/2026 07:08 PM