ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខដឹកនាំកម្ពុជា ថៃ ឯកភាពគ្នា៨ចំណុចជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី

2022/11/10 08:15:05 pm        351
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅកម្ពុជា ឯកឧត្តម ប្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ទទួល​ជួបពិភាក្សាការងារមួយចំនួន ជាពិសេសបានឯកភាពគ្នាលើលើ៨ចំណុច​ដែល​ទាក់ទិន​កិច្ចការ​ក្រប​ខណ្ឌអាស៊ាន ក៏ដូចជា ​កិច្ចសហប្រតិបត្តិការទ្វេភាគី ។ក្រោយជំនួបបញ្ចប់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់ក្រុមអ្នកសារ​ព័ត៌មាន​ថា នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នា លើប្រធានបទទី ១ .អាស៊ាន ទី ២.ការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ ទី៣. ទេសចរណ៍ ទី៤.ពាណិជ្ជកម្ម ទី៥.សន្តិសុខ ទី៦.ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ទី ៧.ការតភ្ជាប់ និងទី៨.ការដោះមីន។ឯកឧត្តម បានបន្តឲ្យដឹងដែរថា ថ្នាក់ដឹកនាំកំពូលទាំងពីរ ​ដែលបានឯកភាពគ្នានោះ​គឺ.បន្ត​សហការ​គ្នា​រក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន ។ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​សំដៅកសាង​ធនធានមនុស្ស ដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេស​ស្រប​តាមការ​វិវត្តន៍របស់សង្គមនាពេលបច្ចុប្បន្ន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍​តាម​រយៈគោល​ដៅ​គោលការណ៍ប្រទេស​ពីរគោលដៅទេសចរណ៍មួយ។​ជំរុញបន្តកិច្ចសហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការស្វែងរកការធ្វើ​ពាណិជ្ជកម្មលើវិស័យ​ផ្សេងៗ​ទៀត ជាពិសេសលើវិស័យកសិកម្ម ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឲ្យដល់ ១៥ពាន់​លានដុល្លារសហរដ្ឋអាមេរិក។ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើ​វិស័យសន្តិសុខនៅ​តាម​ព្រំដែន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ​និង​សំណល់រឹង​នៅក្នុង​សមុទ្រដែលការប្រែប្រួលអាកាសធាតុនេះ ​ជះ​ឥទ្ធិពលអវិជ្ជមានដល់គុណភាព​កសិផល​ផង ​និង​សំណល់​ផ្លាស្ទិកនៅក្នុងសមុទ្រអាច​ជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជនផង។ជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ផ្លូវគមនាគមន៍ទាំងផ្លូវថ្នល់​​និងផ្លូវដែក​សម្រាប់ប្រទេស​ទាំងពីរ។ ជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាដោះមីនលើទីតាំងស្របតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បី​បញ្ជៀសគ្រោះថ្នាក់ដល់ប្រជាជននៃប្រទេសទាំងពីរ៕

សមាជិកអាយប៉ានាំយកនូវធាតុចូលបញ្ចូលក្នុងសារសម្រាប់ជូនដល់សម្តេចហេង សំរិន ថ្លែងក្នុងកិច្ចប្រជុំអាយប៉ាលើកទី៤៣

2022/11/10 06:12:25 pm        130
ភ្នំពេញ៖ ឯឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំរៀបចំសារ សម្រាប់កិច្ចប្រជុំទល់មុខរវាងប្រមុខអាស៊ាន-អាយប៉ា ដើម្បីនាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាននារសៀលនេះ។នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ជាម យៀប បានស្នើចំពោះកិច្ចប្រជុំ ដើម្បីចាត់តាំងឯកឧត្ដមប្រធានរដ្ឋសភាថៃ និងឯកឧត្ដមប្រធានរដ្ឋសភាហ្វីលីពីន គឺជាវាគ្មិនដែលនឹងត្រូវផ្ដល់អនុសាសន៍នៅក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខអាស៊ាន នាវេលារសៀលថ្ងៃនេះ។សូមជម្រាបផងដែរថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះនៅសណ្ឋាគារសុខាភ្នំពេញ។ គណៈប្រតិភូសភានៃបណ្ដាប្រទេសសមាជិកអាយប៉ា ដែលបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ានោះ រួមមាន៖ គណៈប្រតិភូសភានៃប្រទេសព្រុយណេដារូស្សា ឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានចូលសវនាការជាមួយ ជាមួយព្រះមហាក្សត្រ

2022/11/10 06:06:14 pm        142
ភ្នំពេញ៖ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ចំនួន ៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន មានដូចជា : ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សឹង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ។តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកា ស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា និងញូវហ្សឺឡេន នឹងអញ្ជើញមកដល់កម្ពុជា។

អង្គការជេត្រូ សន្យាជំរុញឲ្យក្រុមហ៊ុនជប៉ុនបង្កើនវិនិយោគនៅកម្ពុជាបន្ថែមទៀតនាពេលអនាគត

2022/11/10 05:22:13 pm        282
ភ្នំពេញ៖ ឆ្លើយតបតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកៀរគរក្រុមហ៊ុនជប៉ុន ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា។ លោកប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ ជេត្រូ (JETRO) បានបញ្ជាក់ថា នឹងព្យាយាមជំរុញដល់ក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ឲ្យគិតគូរបន្ថែមក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងជំនួបការងារ រវាងលោក ណូប៊ុហ៊ីកូ សាសាគិ (Nobuhiko Sasaki) ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីជំរុញបរិយាកាសធុរកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។ឯកឧត្តម បានស្នើសុំឱ្យអង្គការ ជេត្រូ សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែម អំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ បូក១ និងវៀតណាម បូក១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។ ជាការឆ្លើយតប ភាគីជប៉ុន បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។លោកប្រធានបានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានអង្គការ ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។ លោកបានបន្តថា អង្គការគ្រោងនឹងរៀបចំសិក្ខាសាលាថៃ បូក១ នៅប្រទេសថៃដើមឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត៕(ដោយ៖ ឈិត បូរ៉ាវី) 

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គឺជាសមិទ្ធផលដ៏សំខាន់របស់អាស៊ាន

2022/11/10 05:09:55 pm        327
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែនប្រធានអាស៊ានឆ្នាំ២០២២នេះ បានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់គឺជាសមិទ្ធផលដ៏សំខាន់របស់អាស៊ានដោយយើងបានខិតខំរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្តេចតេជោ បានបង្ហាញការជឿទុកចិត្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជម្រុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និង ក្រៅតំបន់អាស៊ាន ក៏ដូចជាធ្វើអោយកាន់តែទូលំទូលាយថែមទៀត នូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ដូច្នេះនៅក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និង កិច្ចប្រជុំពាក់ពន្ធ័នៅរាជាធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ កម្ពុជាបានស្នើសុំអោយអគ្គលេខាធិកាដ្ឋានអាសិប នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះពាណិជ្ជកម្មសេរី និង ការបើកចំហរក្នុងតំបន់។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាភាគីមួយ នៃកិច្ចព្រមព្រៀងអាសិប កម្ពុជាសូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។ ជាងនេះទៅទៀត ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថានជាដើម កម្ពុជាបានលើកសំណើឲ្យមានការរៀបចំនូវ “កិច្ចព្រមព្រៀងបៃតងអាស៊ាន” សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។ សម្ដេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន។ កម្ពុជាសូមសម្ដែងការប្តេជ្ញាចិត្តក្នុងការសហការ យ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២២០០លាននាក់ ឬ ស្មើនឹង៣០ភាគរយ នៃប្រជាជនពិភពលោក ព្រមទាំងមានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។ គួររំលឹកផងដែរថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ អោយកាន់តែធំទូលាយជាងមុន ព្រមទាំងបានផ្តល់ទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាទៅលើមុខទំនិញរាប់រយមុខបន្ថែមទៀត៕(ដោយ៖ សូដាវណ្ណ)

សម្តេចតេជោ ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ានងើបឡើងវិញជាមួយការសម្រេចបាននូវកំណើនGDP ក្នុងអត្រា៣.១% ក្នុងឆ្នាំ២០២១

2022/11/10 04:40:44 pm        290
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា សេដ្ឋកិច្ចអាស៊ាន កំពុងងើបឡើងវិញ ក្នុងរយៈពេល៣ឆ្នាំនេះ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុក ៥.៣% ឆ្នាំ២០២២ និង៤.៩% ក្នុងឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្តេចតេជោ បានថ្លែងថា ជិតបីឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ១៩ កាត់បន្ថយផលប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច និងជាពិសេសបានដាក់ចេញនូវ «ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF)» សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីវិបត្តិ នៃជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានថ្លែងបន្ថែមថា យោងតាមការវាយតម្លៃ និងព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើន ក្នុងអត្រា ៥.៣% និង ៤.៩% ក្នុងឆ្នាំ២០២២ និង២០២៣រៀងគ្នា»។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍៕ (ដោយ៖ សូដាវណ្ណ)

ឯកឧត្តម នាយករដ្ឋមន្រ្តីថៃ និងលោកជំទាវ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

2022/11/10 04:20:35 pm        497
ភ្នំពេញ៖ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ 

សម្ដេចតេជោ៖ កម្ពុជាប្ដេជ្ញាចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធានការច្បាប់ និងស្វាគមន៍ការវិនិយោគអន្តរជាតិ

2022/11/10 04:13:53 pm        149
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា កម្ពុជាប្ដេជ្ញាចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធានការច្បាប់ និងស្វាគមន៍រាល់ធ្វើការធុរកិច្ច និងការវិនិយោគពីសំណាក់ប្រទេសសមាជិកអាស៊ាន និងគ្រប់បណ្ដាភាគី ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ (ASEAN BUSINESS AND INVESTMENT SUMMIT 2022) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់កម្ពុជា ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលបានអនុវត្តនូវច្បាប់ស្តីពីវិនិយោគថ្មីមួយ និងបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ។ សម្ដេចតេជោបន្តថា រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងឌីជីថល លើកកម្ពស់គុណភាពសេវាឡូជីស្ទីក បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម ។ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់ ៕ អត្ថបទ បាន សុខរិទ្ធិ

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២

2022/11/10 03:57:27 pm        432
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២។

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022)

2022/11/10 03:33:59 pm        427
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ព័ត៌មានលម្អិតBTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីរ៉ង់ បញ្ជាក់​ថា គោលការណ៍​យោធារបស់ខ្លួន កំពុងប្តូរពី «ការពារទៅជាការវាយលុក»
08/22/2026 03:08 PM
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ»
08/22/2026 03:08 PM
ការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល និង​ការបំ​ផ្ទុះ កើតមាន​ក្នុង​​ទីក្រុងជាច្រើន នៅភាគខាងត្បូងលីបង់
08/22/2026 03:08 PM
ប្រធានាធិបតី​ប្រេស៊ីល ជំរុញឱ្យមានដំណោះស្រាយពន្ធ អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទជាមួយលោក Trump
08/22/2026 03:08 PM
ក្រុម AOT ចុះសង្កេតការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ៥ ដែលមានទូរកុងតឺន័រសរុបចំនួន ៦២ ស្ថិតនៅចំណុចតំបន់ភូមិជោគជ័យ
08/22/2026 03:08 PM
យន្តហោះកងទ័ពជើងទឹកអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មុនកិច្ចប្រជុំដែលបានគ្រោងទុក Xi-Trump
08/22/2026 03:08 PM
អាមេរិក និងកាណាដា ធ្វើ​ឱ្យ​សង្គ្រាមពាណិជ្ជកម្មកាន់តែ​តាន​តឹង​ ក្រោយ​មិនអាចឈានដល់កិច្ចព្រមព្រៀងពន្ធ
08/22/2026 03:08 PM
មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ចាម
08/22/2026 02:08 PM
គណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ រៀបចំពិធីបញ្ចូលសមាជិកថ្មី១៣៤៥នាក់បន្ថែម
08/22/2026 01:08 PM
ម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
08/22/2026 01:08 PM