ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកម្មវិធីធំៗកន្លងមក និងប្រជុំអាស៊ានខាងមុខនេះ

2022/11/06 02:33:41 pm        572
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនជនរួមជាតិ និងសុំការអធ្យាស្រ័យពីភរិយា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានា ដែលនឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល​អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខនេះ នឹងអវត្តមានភរិយានៃប្រធានអាស៊ាន គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច ដោយសារតែ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នង មិនអាចចេញទទួលភ្ញៀវបាន ស្ថិតក្នុងរយៈពេលនៃការព្យាបាល។ សំណេរទាំងស្រុងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្ចេះ :«ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការ អវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេល កន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹង​អញ្ជើញ​មកកម្ពុជា​នាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញ​ទទួលបានដោយ​សារស្ថិត​ក្នុងរយៈពេលនៃការព្យាបាល។សូមបញ្ជាក់ថា កម្ពុជានឹងចាប់ផ្តើមដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសក្នុងតំបន់ និងបណ្តាប្រទេសធំៗ នៅលើពិភពលោក ជាដៃគូអាស៊ានមកចូលរួមផងដែរ។មកដល់ពេលនេះ កម្ពុជាបានត្រៀមទទួល និងដឹកនាំកិច្ចប្រជុំនេះ រួចរាល់ហើយ៕

កម្ពុជាត្រៀមរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

2022/11/05 08:04:52 pm        478
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា ថ្លែងថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានត្រៀមរួចរាល់ដើម្បីដឹកនាំធ្វើជាម្ចាស់ផ្ទះក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ការថ្លែងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ធ្វើឡើងក្នុងពេល អញ្ជើញដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ា​ និងប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុគណៈកម្មការ ប្រធានដឹកនាំអង្គប្រជុំតាមគណៈកម្មាធិការជំនាញ ប្រធានគណៈប្រតិភូកម្ពុជា មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាយោបល់ និងមន្រ្តីលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួសមុខអោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធាន អាយប៉ាលើកទី៤៣ សូមថ្លែងអំណរគុណជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការរៀបចំប្រធានអនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មាធិការនានា គណៈប្រតិភូ​សភាកម្ពុជា ក្រុមប្រឹក្សាយោបល់ តំណាងក្រសួងពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការ ដ្ឋាន ជាតិអាយប៉ា-កម្ពុជា ដែលបានអញ្ជើញចូលរួមនាពេលនេះដើម្បីពិនិត្យ ឡើងវិញនូវវឌ្ឍនភាព ការងារ ចុងក្រោយត្រៀមរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ខាងមុខ និងកិច្ចប្រជុំទល់ មុខគ្នា រវាង ថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន ដែលការងារទាំងឣស៉ស្ទើតែត្រៀម រៀបចំរួចរាល់ ឣស់ហើយនៅតែ​បន្តឹចបន្តួច​ដែលទាមទាឣោយគ្រប់ផ្នែកទាំងឣស់ពិនិត្យបន្ថែមទៀតដើម្បីឣោយ បានរលូនល្អ។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការអាយប៉ា-កម្ពុជា បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព ការងារ ​របស់អគ្គលេខាធិការដ្ឋានអាយប៉ា ដោយបានរៀបចំលិខិតអញ្ជើញកម្មវិធីប្រជុំ ​ប្រធានបទ បូលបទនិងផ្ញើរជូនប្រទេសជាសមាជិកអន្តរសភាអាស៊ាន និងប្រទេសសង្កេតការណ៍រួចរាល់អស់ ហើយ ​ខណៈឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកទី៤៣ បានត្រៀមរួចរាល់។ដោយឡែក ​អនុគណៈកម្មការជំនាញនានា ក៏បានឡើងធ្វើរបាយការណ៍ពាក់ព័ន្ធ និង អនុគណៈកម្មាធិការ​ជំនាញនានារួមមាន អនុគណៈកម្មការឯកសារ អនុគណៈកម្មការ សន្តិសុខ អនុគណៈបដិសណ្ឋាកិច្ច និងអនុគណៈកម្មការហិរញ្ញវត្ថុបានត្រៀមរួចរាល់អស់ហើយដែរ។ ទន្ទឹមនិងនោះឯកឧត្តម ស៊ូ ភិរិន តំណាងអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ​បានប្រជុំឯកភាពគ្នា រួច រាល់លើគម្រោងចំណាយ ​តាមអនុគណៈកម្មាធិការនីមួយៗ។ក្នុងនោះ ក៏មានការត្រៀមពីដំណើរទស្សនកិច្ចរបស់ប្រទេស កូរ៉េ ប៉ូឡូញ អាហ្សាក់បៃហ្សង នេប៉ាល់ ហើយ និងចូលរួមសង្កតការណ៍ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣ផងដែរ។សូម​បញ្ជាក់​ថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងប្រព្រឹត្តទៅ រយៈពេល ៦ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម 

អ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ាជាបញ្ហាអាទិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន

2022/11/05 07:58:46 pm        526
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាជិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន បញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាជាបញ្ហាអាទិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ការបញ្ជាក់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ច​ប្រជុំកំពូល ក្នុងជំនួបអ្នកសារព័ត៌មានស្តីពីការត្រៀមយកព័ត៌មាននៃ​កិច្ចប្រជុំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ក្នុងពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំ​កិច្ចប្រជុំ​អាស៊ាន មានបញ្ហាចម្រុះជាច្រើនដែលមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាចគ្រោង​នឹង​ជួបគ្នាក្នុងកិច្ច​ប្រជុំ ក៏ដូចជាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។ឯកឧត្តម ​បញ្ជាក់ថា បញ្ហារបស់មីយ៉ាន់ម៉ា ជាបញ្ហាអាទិភាពបំផុតដែលត្រូវរកដំណោះស្រាយ​ជាបន្ទាន់ ដើម្បីឲ្យគោលដៅជំហររបស់អាស៊ានត្រូវបានប្រមូលផ្តុំពេញ​លេញទៅ​តាមការព្រមព្រៀងគ្នា។ជាការកត់សម្គាល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានអញ្ជើញបំពេញ​ទស្សនកិច្ច និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា ​៣លើកមកហើយ ដោយផ្តោត​លើការជំរុញកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ​ការបញ្ឈប់អំពើហិង្សា និងការបញ្ជូន​ជំនួយមនុស្សធម៌ ក៏ដូចជាវ៉ាក់សាំងកូវីដ១៩។យ៉ាងណាមិញ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះ ​ត្រូវបានមជ្ឈដ្ឋានលើ​សកលលោក បានផ្តោតលើបញ្ហាចម្រូងចម្រាសជាអន្តរជាតិ៥ធំៗ ទី១ ​បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា បញ្ហា​សមុទ្រចិនខាងត្បូង​ បញ្ហាកូរ៉េខាងជើង​ និង ខាងត្បូង ​ បញ្ហាតៃវ៉ាន់ ជាមួយចិន និង អ៊ុយក្រែន ជាមួយ រុស្ស៊ី ។កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងមានប្រមុខដឹកនាំ​ប្រទេសចំនួន៣៤ ដោយនឹង​ប្រធានាធិបតីមហាអំណាចចូលរួមផងដែរ ៕ អត្ថបទ៖ សេក ឧត្តម

ទ័ពមួកខៀវកម្ពុជា ចែកអំណោយសម្ភារសិក្សាសម្តេចតេជោ ជូនសិស្សានុសិស្សក្រីក្រនៅអាហ្វ្រិកកណ្ដាល

2022/11/05 07:51:39 pm        715
ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក និងភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងតំបន់បេសកកម្ម​នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីថ្ងៃទី០៤ ខែវិច្ឆិកានេះ កងកម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្ន​កំពុងបំពេញបេសកកម្មសន្ដិភាព អង្គការសហប្រជាជាតិUN ​នៅសាធារណរដ្ឋអាហ្វ្រិក​កណ្ដាល បាននាំយកសម្ភារសិក្សារបស់សម្តេចតេជោ ផ្តល់តាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា យកទៅចែកជូនសិស្សានុសិស្សនៅសាលារៀនមួយនៅ ក្នុងភូមិ YAFARA ទីក្រុងប្រៀ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល។លោកវរសេនីយ៍ឯក ស៊ឹម សំអៀត មេបញ្ជាការកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ បាន​ឱ្យ​ដឹងថា នេះមិនមែនជាលើកទី១ទេដែលកងទ័ពមួកខៀវកម្ពុជាចូលរួម​សកម្មភាពមនុស្សធម៌​ក្នុងតំបន់​បេសកកម្ម ចែកអំណោយសំភារសិក្សាជូនសិស្សក្រីក្រនៅក្នងតំបន់បេសកកម្ម ហើយកាលពីពេល​កន្លងទៅថ្មីៗដែរ កងកម្លាំងរក្សាសន្តិភាពកម្ពុជា​ក៏បាននាំយកទឹកស្អាតទៅចែកជូន​ប្រជាពលរដ្ឋដែល​កំពុងខ្វះខាតទឹកប្រើប្រាស់បានជាច្រើនលើក និងបានចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់គ្រោះថ្នាក់​ដោយ​សារមីន​ដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយរងគ្រោះផងដែរ។លោកវរសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ គឺជាកងទី​ប្រាំបី​ដែលបានប្ដូរវេនពីកងចាស់កាលពីថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានកម្លាំងចំនួន​២១៤នាក់ ក្នុងនោះនារីមានចំនួន ២៤នាក់ ​ដោយបោះទីតាំងឈរជើងចំនួនពីរទីតាំងធំៗ គឺក្នុងទីក្រុងប្រៀ និងទីក្រុងបឹមបារី។ ក្នុងរយៈពេលនេះកម្លាំងយើងបានធ្វើការជួសជុល និងស្ថាបនាផ្លូវបានជាច្រើនគីឡូម៉ែត្រ និងស្ពាន​ជាច្រើន​កន្លែង ថែទាំផ្លូវក្នុងទីបញ្ជាការ UN ទីក្រុងប្រៀជាប្រចាំ រៀបចំសង់ទីតាំងចត្តាឡីស័ក សម្រាប់​កងកម្លាំងប្តូរវេន, ស្តារប្រឡាយ ​លើកទំនប់ការពារ និងរាយបន្លាលួសព័ទ្ធ​ជុំវិញ​ទីបញ្ជាការ​UNប្រចាំទីក្រុងប្រៀ (Bria), សាងសង់ជុំរុំស្នាក់នៅជូនកងកម្លាំងរក្សាសន្តិភាពក្នុងតំបន់​បេសកកម្ម ជួសជុលព្រលានយន្តហោះ​ ធ្វើព្រលានចុះចតយន្តហោះគ្មានមនុស្សបើក បោសសម្អាតមីន និងកម្ទេចក្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផ្ដល់ទឹកស្អាតសំរាប់បរិភោគ ដល់បុគ្គលិក UN ជារៀងរាល់ថ្ងៃ ក្រៅពីការងារស្នូលយើងក៏បានធ្វើការងារមនុស្សធម៌ជាច្រើនផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បាន​ឱ្យដឹងថា ដោយមើលឃើញពីភាពជោគជ័យ និងភាពសកម្មក្នុងការបំពេញបេសកកម្មរបស់​កងទ័ព​មួកខៀវកម្ពុជា អង្គការសហប្រជាជាតិបានសំរេចអោយកម្ពុជាបញ្ជូនកម្លាំងបន្ថែម​ចំនួន​មួយកងអនុសេនាធំផែ្នកកម្ទេចគ្រឿងផ្ទុះ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​នៅ​សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលបច្ចុប្បន្នយើងបានរៀបចំរួចរាល់ទាំងកម្លាំងជំនាញ និងសម្ភារបំពាក់។ ដោយឡែកកាលពីថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនមធ្យោបាយ​ សម្ភារៈ និងគ្រឿងបំ​ពាក់ចំនួន៦៩ គ្រឿង រួមមានកុងតឺន័រ ៣៧គ្រឿង​ របស់កងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) ថ្មី ទៅចូលរួម​បំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល៕អត្ថបទ៖ ស៊ុម សុខជា

ពលរដ្ឋក្នុងខេត្តបាត់ដំបងជាង១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២

2022/11/05 12:10:03 am        508
បាត់ដំបង៖ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួនជាង ១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០២២ គិតចាប់ពី ថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈប្រជាពលរដ្ឋ​មាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ​មានចំនួនជាង៦០ម៉ឺននាក់។លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ​បានឱ្យដឹងថា តាម ការ​ប៉ាន់ស្មាន ចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុអាចចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ មានចំនួន២៥ ៥៩៨នាក់ ក្នុងនោះអ្នកដែលបានចុះឈ្មោះថ្មី ចំនួន១១ ៥២៦នាក់ ។លោក សុខ ហ៊ីង ​បានឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋ ដែលទទួលមរណភាព ​ត្រូវបានលុបចេញពី បញ្ជី​បោះឆ្នោត មានចំនួន២ ៧៣១នាក់ និងលុបឈ្មោះអ្នកប្ដូរចេញពីឃុំ ​សង្កាត់ មានចំនួន៣ ៤៩៩នាក់ ​។ ចំណែកអ្នកប្ដូរការិយាល័យក្នុងឃុំសង្កាត់ មានចំនួន១ ៣៣៥នាក់ ក៏ត្រូវបានលុបឈ្មោះ និងកែទិន្ន័យ បាន ៤៦៦នាក់។ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង​ សំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរដែនដី​ កងកម្លាំង គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សូមផ្ដល់កិច្ចសហការ និង បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត។លោក សុខ ហ៊ីង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់ អញ្ជើញទៅពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ឱ្យបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួន​បោះឆ្នោត​ជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕អត្ថបទ៖ នឿត សុភក្ត្រ 

រដ្ឋមន្ត្រីទេសចរណ៍ អេកម៉ិក និងCLMV សរសើរតំបន់Pub Street ក្នុងខេត្តសៀមរាប ដ៏ទាក់ទាញទេសចរ

2022/11/05 12:04:51 am        608
សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសសមាជិក អេកម៉ិក (ACMECS) និងប្រទេសសមាជិក (CLMV) បានសម្ដែងការកោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street ក្នុងខេត្តសៀមរាប ដ៏ទាក់ទាញទេសចរ ។នៅក្នុងខេត្តសៀមរាប ក្រសួងទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋ មន្ត្រីទេសចរណ៍ អេកម៉ិក លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ ។ក្នុងអំឡុងពេលនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រី​ទេសចរណ៍ និងប្រតិភូ ​នៃប្រទេសសមាជិក អេកម៉ិក និង CLMV ដទៃទៀត ​ទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍រាត្រី Pub Street ក្នុងក្រុងសៀមរាប ។ គណៈប្រតិភូ បានធ្វើដំណើរទស្សនកិច្ចដោយថ្មើរជើង នៅ ​តាមផ្លូវក្នុងតំបន់ Pub Street ប្រកប​ដោយភាពសប្បាយរីករាយ និងត្រូវបានទទួលស្វាគមន៍ពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងដើរលេងកម្សាន្តនៅទីនោះដែរ។គណៈប្រតិភូ បានមើលឃើញពីសក្ដានុពលតំបន់ Pub Street ដែលជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញ​មួយ ផ្ដល់ជូននូវការកម្សាន្តសប្បាយបន្ថែមសម្រាប់ភ្ញៀវទេសចរ ​ដែលមកដល់ទឹកដី​អង្គរ។ ពួកគេ បានកោតសរសើរកម្ពុជា ដែលបានរៀបចំឱ្យមានតំបន់ទេសចរណ៍រាត្រី Pub Street នេះ ឱ្យមានភាពទាក់ទាញឡើងវិញ ​នៅតាមដងផ្លូវ ​មានភាពស្អាតជាងមុន ការរៀបចំតុបតែង​នៅ​តាមហាងនីមួយៗកាន់តែមានសោភ័ណភាព​ បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ ក៏ដូចជា​​ការ​បិទបណ្ដោះអាសន្ន ​ដោយសារតែវិបត្តិកូវីដ-១៩។Pub Street គឺជាតំបន់ទេសចរណ៍រាត្រីតូចមួយនៅខេត្តសៀមរាប​ ដែលភ្ញៀវទេសចរបរទេស ទទួល​ស្គាល់ថា ជាពិភពលោកដ៏តូចមួយ (Small World) ៕អត្ថបទ៖ ឈិត សាវី

សម្ដេចតេជោ ស្នើគុយវ៉ែតពិនិត្យមើលកិច្ចសហការលើវិស័យថាមពល និងស្បៀងអាហារជាមួយកម្ពុជា

2022/11/04 10:42:12 pm        295
ភ្នំពេញ៖ ឯកឧត្តម មហាំម៉ាត់ សាអីត អាល់ហាជរី ឯកអគ្គរដ្ឋទូតគុយវ៉ែតថ្មីនៃប្រទេសគុយវ៉ែត ប្រចាំកម្ពុជាត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម​ នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី៤ វិច្ឆិកានេះ។នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតរបស់​ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តមនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តធ្វើ​យ៉ាងណា​ឲ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង ក្នុងនោះឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង​ដែល​ប្រទេសទាំងពីរ​មានកន្លងមក។ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់​ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងវិស័យពាណិជ្ជកម្មស្បៀង​អាហាររវាងប្រទេសទាំងពីរជាដើម។ជាមួយគ្នានោះដែរ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជាទីបំផុតជូនចំពោះ​សម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួប​ឯកឧត្តម ហើយឯកឧត្តម​ក៏បានគោរពជូនពរសម្ដេចតេជោ ឲ្យទទួលបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាន​នៅពេលខាងមុខនេះ។ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តម មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិង​ពេញសមត្ថភាព​នៃប្រទេសគុយវ៉ែតប្រចាំកម្ពុជា។សម្ដេច ក៏បានស្វាគមន៍ផងដែរ ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីក ពង្រឹង មិត្តភាពនិងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរជាមួយនឹងការ​ប្ដេជ្ញាចិត្តជំរុញការអនុវត្ត​លើរាល់កិច្ចព្រមព្រៀង​ដែលបានចុះហត្ថលេខារួចហើយ។ សម្ដេចក៏បានផ្ដល់អនុសាសន៍ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូតគុយវ៉ែតគប្បីណាពិនិត្យមើលលើវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន។ សម្ដេចបានបន្តថា ប្រទេសគុយវ៉ែតមានថាមពល ដោយឡែកព្រះរាជាណាចក្រកម្ពុជាមានស្បៀង​អាហារដែលវិស័យទាំងពីរនេះអាចជំរុញពាណិជ្ជកម្មធ្វើយ៉ាងណាឲ្យមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក៕

គ.ជ.ប ជំរុញពលរដ្ឋដែលឈប់សម្រាកក្នុងពិធីបុណ្យអុំទូក ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

2022/11/04 10:33:49 pm        323
ភ្នំពេញ៖ ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ​ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប បានជំរុញដល់​ប្រជាពលរដ្ឋឆ្លៀត​ពេលទៅពិនិត្យបញ្ជីឈ្មោះ ​និងចុះឈ្មោះបោះឆ្នោត បើសិនមិនទាន់មាន​ឈ្មោះក្នុងបញ្ជី។មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០៤ខែតុលានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បាន​ថ្លែងថា ក្នុងអំឡុងពិធីបុណ្យអុំទូកខាងមុខនេះ ​ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត​នៅតែបន្តដំណើរការ ហើយសូមបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅ​ស្រុកកំណើត​ឆ្លៀតពេល​ទៅពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រោះការមានឈ្មោះក្នុងបញ្ជី មានសារៈសំខាន់ណាស់​ក្នុងពេល​បោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅជារៀរាល់ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ តាមការប៉ាន់ប្រមាណរបស់ គ.ជ.ប អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២២នេះ គឺមានប្រមាណជាង៤០ម៉ឺននាក់។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖​ ត្រូវបង្ហាញខ្លួន និងមាន​អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ​ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណ​បម្រើ​ឲ្យការ​ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ​ពោលគឺត្រូវកើតមុន ឫត្រឹមថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០០៥ និង មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕អត្ថបទ៖ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ

2022/11/04 09:50:09 pm        249
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ដើមខែធ្នូខាងមុខ រាជធានីភ្នំពេញនឹងរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ាន ,កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានឆ្នាំ២០២២

2022/11/04 07:50:01 pm        321
ភ្នំពេញ៖ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលហៅថា AMF , កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ គ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចំពោះមុខនេះ ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់មួយចំនួនទៀត ប្រធាន​គណៈបញ្ជាការ​រដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ពិសេសការដាក់កម្លាំង​ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ​ជាមួយនឹងការពិនិត្យរដ្ឋបាលនៅតំបន់​ស្មុកស្មាញ​ឱ្យបានខ្លាំងក្លា ព្រោះថា​សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំ​ប្រទេសមហា​អំណាចជាច្រើនរូប ​មានទាំងចិន ​អាមេរិក​ រុស្ស៊ី​ ជាដើមនឹងមកចូលរួមនៃកិច្ចប្រជុំនេះ។ឯកឧត្តម ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំង និងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខ​ឱ្យ​បានខ្លាំងក្លាបំផុត ដាច់ខាតមិនឱ្យភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់កិច្ចប្រជុំអភិបាលក្រុង​អាស៊ាន ​ដែលហៅថា AMF និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ ។ លោកថា ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ​យើងត្រូវរៀបចំវេទិកានេះឱ្យបានម៉ត់ចត់។លោក បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ហើយ ដែលកម្ពុជាបានអញ្ជើញ​ឱ្យ​មកចូលរួម ហើយក៏បាននិងកំពុងអញ្ជើញអភិបាលក្រុងធំៗ​ ជាបន្តបន្ទាប់ទៀតផងដែរ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន AMF ​និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី​អាស៊ាន MGMAC គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុង​ និងទីក្រុង ពិសេស​ធ្វើឱ្យទីក្រុងមានភាពធន់ ទីក្រុងស្អាត​ និងជាក្រុងមានភាពឆ្លាតវៃជាដើម។គួរបញ្ជាក់ថា គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន ​និងកិច្ចប្រជុំអភិបាលរាជធានី និង​រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើង ​ដោយមានសមាជិកចំនួន៧១រូប ដែលមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោក នួន ផារ័ត្ន អភិបាលរងរាជធានី ជា​អនុប្រធានប្រចាំការ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអ៊ីស្រាអែលបាញ់សម្លាប់យុវជនប៉ាឡេស្ទីនម្នាក់នៅតំបន់កាន់កាប់វ៉េសប៊ែង
08/22/2026 05:08 PM
ប្រធានាធិបតីបេឡារុសទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ា ខណៈប្រទេសទាំង ២ សន្យាបង្កើតចំណងមិត្តភាព
08/22/2026 05:08 PM
កងនាវាជំនួយហ្គាហ្សា ចូលចតជិតទីក្រុងកំពង់ផែ Vlora របស់អាល់បានី ដើម្បីគាំទ្របាតុកម្មប្រឆាំងលោក Kushner
08/22/2026 04:08 PM
មនុស្សជាច្រើននាក់ ត្រូវបានឃាត់ខ្លួន អំឡុងបាតុកម្មប្រឆាំងប្រព័ន្ធកូតាអត្រានុកូលដ្ឋាននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា
08/22/2026 04:08 PM
ស៊ែរប៊ីអំពាវនាវសុំជំនួយពីរុស្ស៊ី និង EU ស្របពេលភ្លើងឆេះព្រៃបន្តឆាបឆេះនៅតំបន់អភិរក្សធម្មជាតិ
08/22/2026 04:08 PM
ប្រធានសភាអ៊ីរ៉ង់និយាយថា ចំណងមិត្តភាពជាមួយអ៊ីរ៉ាក់ មិនអាចបំបែកបាននោះទេ
08/22/2026 04:08 PM
មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមរាប់បាត្រឧទ្ទិសមហាកុសដល់វីរកងទ័ព ដែលពលីក្នុងបុព្វហេតុជាតិ
08/22/2026 04:08 PM
ក្រុមមន្រ្តីនគរបាលបារាំងស្កាត់ទូកជនអន្តោប្រវេសន៍ មុនពេលពួកគេឆ្លងកាត់ផ្លូវទឹកអង់គ្លេស
08/22/2026 04:08 PM
មនុស្សជាង២.៥០០នាក់ បានស្លាប់ដោយសារជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/22/2026 04:08 PM
មនុស្ស៥នាក់ បាត់ខ្លួន ក្នុងហេតុការណ៍ឆាបឆេះផ្ទះល្វែងមួយខ្នងនៅទីក្រុង Thusis របស់ស្វីស
08/22/2026 04:08 PM