ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ បន្តផ្តាំផ្ញើឱ្យពលរដ្ឋបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ដើម្បីកុំឱ្យប្រទេសដើរថយក្រោយ

2022/07/14 06:41:37 pm        442
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីកុំឱ្យប្រទេសកម្ពុជា ដើរថយក្រោយ វិញឱ្យសោះ ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែន ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យ ទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២- ២០២៣) ​សម្ដេចតេជោ បានបញ្ជាក់ទៅ​ជន​រួមជាតិថា មកដល់ពេលនេះ ប្រទេស ត្រូវបានឡើងវិញជាប្រក្រតីតាម​បែបគន្លងថ្មី ដោយសារ​តែការចាក់ វ៉ាក់សាំងបានចំនួនច្រើនលាននាក់ បង្កើតភាពស៊ាំសហគមន៍បានល្អ ប៉ុន្តែទោះជា​យ៉ាងណា មិនត្រូវមើលស្រាល និងភ្លេចខ្លួនអំពីការឆ្លងកូវីដ-១៩ឡើយ។ទាក់ទិនករណីឆ្លងកូវីដ-១៩នេះ បើតាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុប ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ​គិតដល់ថ្ងៃទី១៣ ខែកក្កដា នេះ មានករណីឆ្លងសរុបចំនួនជាង ១៣ម៉ឺននាក់​ ករណីឆ្លងថ្មី១៦នាក់​ ករណីជាសះស្បើយ ​១៣៣.២៥៨នាក់, ស្លាប់៣.០៥៦នាក់។ ក្នុងចំណោមករណី ឆ្លងសរុបចំនួនជាង១៣ម៉ឺននាក់នេះ ករណីនាំចូលពីក្រៅប្រទេសមានចំនួន​២១.២២៤នាក់៕អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍

2022/07/14 04:22:01 pm        697
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖ - សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដែលបានប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩បានធូរស្រាល។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីផលលំបាក ដែលបណ្តាលមកពីវិត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែង និងការគំរាមគំហែង នៃការដាក់ទណ្ឌកម្មផ្សេងៗ បានជះឥទ្ធិពលដល់ដំណើរការ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងកម្ពុជាផងដែរ។- សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យ​បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិ​នៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រព័ន្ធឌីជីខល ព័ត៌មានវិទ្យា បានដើរមុនកូវីដ-១៩មួយជំហានយ៉ាងវែង ដែលជាផ្នែកមួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ​អាចទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ក្នុងពេលវិបត្តិកូវីដ-១៩ បើមិនដោះច្នោះទេ ពិភពលោកនឹងដាច់ទំនងគ្នាជាក់ជាមិនខាន។- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការជំនះប្រឹងប្រែងរៀនសូត្រលើវិស័យព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ ក៏ត្រូវចេះប្រើស្មាតហ្វូនផងដែរ ដែលជាផ្នែកមួយជួយយើងច្រើនណាស់ ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ,ការងារ និងការប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមើលស្រាលជំងឺកូវីដ-១៩ ប្រភេទ “អូមីក្រុង”នេះឲ្យសោះ ព្រោះវាឆ្លងលឿន និងឆ្លងគ្មានរើសមុខទេ ទោះជាករណីឆ្លងមិនបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ឬស្លាប់ក៏ពិតមែន តែអ្វីដែលយើងត្រូវធ្វើជាចាំបាច់នោះ គឺត្រូវកាត់ផ្តាច់ការចម្លងនេះ កុំឲ្យឆ្លងបន្តចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ឬចូលទៅកាន់ទីជនបទ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីឡើងវិញ ដោយអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនវិធានការទប់ស្កាត់ និងគិតគូរដល់សុខុមាលភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រលប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងជំរុញទី៣,ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពអាចទៅរួច នៃសង្គ្រាមនុយក្លេអ៊ែ ឬសង្គ្រាមលោកទី៣នាពេលខាងមុខ ដោយសារពិភពលោកនាពេលនេះ ពោរពេញទៅដោយភាពឥតសណ្តាប់ធ្នាប់ និងមានការគំរាមកំហែងគ្នាជាប់មិនដាច់ ដែលជារឿងគួរឱ្យព្រួយបារម្ភបំផុត។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង១៧នាទី 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

2022/07/14 03:22:50 pm        733
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ៕ព័ត៌មានលម្អិតBTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។ 

បទវិចារណកថា៖ « មរណភាពលោក ស៊ីនហ្សូ អាបេ ជាសារដាស់តឿនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពថ្នាក់ដឹកនាំ »

2022/07/13 10:36:51 pm        989
ភ្នំពេញ៖ មរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ភ្ញាក់ផ្អើលត្រង់ថា លោកស្លាប់ដោយសារករណីឃាតកម្មបាញ់សម្លាប់។ជនសង្ស័យឈ្មោះTetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺនៅក្នុងទីក្រុងNara ជាទីដែលលោកអាបេ កំពុងថ្លែងសារទៅកាន់ប្រជាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុនពេលរងការបាញ់ប្រហារ។ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរចម្លើយ។ បើតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យឆ្លើយយ៉ាងខ្លីថា រូបលោកមិនពេញចិត្ដនឹងលោក ស៊ីនហ្សូ អាបេ ទើបមានបំណងចង់សម្លាប់លោកអាបេ។ យ៉ាងណាក៏ដោយ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី០៩ ខែកក្កដា យោងតាមប្រភពស៊ើបអង្កេត ជនសង្ស័យសារភាពបន្ថែមថា ដំបូងរូបគេគ្រោងវាយ​ប្រហារ​មេដឹកនាំអង្គការសាសនាមួយ ដែលគេជឿជាក់ថា បានធ្វើឱ្យម្ដាយរបស់គេត្រូវក្ស័យធន​តាមរយៈការបរិច្ចាគ​ដល់សាសនានោះ។គេសារភាពទៀតថា មានចេតនាសម្លាប់លោក អាបេ ដោយជឿជាក់ថាលោក អាបេ បានជាប់​ពាក់ព័ន្ធ​ទៅ​នឹងការផ្សព្វផ្សាយក្នុងអង្គការនេះនៅក្នុងប្រទេសជប៉ុន ប៉ុន្ដែ​ប៉ូលិស​មិនបានលម្អិត​ពី​អង្គការសាសនានោះឡើយ។ បើតាមជនសង្ស័យ​ មុនធ្វើសកម្មភាព រូបគេបានទៅមើល​ទីតាំង​ដែលលោក អាបេ ថ្លែងសុន្ទរកថាច្រើនដង។ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើង គឺពិតជាកម្រមានណាស់នៅក្នុងប្រទេសជប៉ុន ខណៈដែល​ប្រទេសនេះ​មានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងបំផុតលើពិភពលោក ហើយ​ឧប្បត្តិហេតុ​នៃអំពើហិង្សា​ផ្នែកនយោបាយ គឺស្ទើរតែមិនធ្លាប់មានសោះតែម្តង។ ក្នុងឆ្នាំ២០១៤ មាន​ឧបទ្ទវហេតុ​នៃការស្លាប់​ដោយកាំភ្លើងត្រឹមតែ៦ករណីប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន បើប្រៀបធៀបទៅ​នឹង​សហរដ្ឋ​អាមេរិកមាន​រហូតដល់ទៅ៣៣,៥៩៩ករណី។ប៉ុន្ដែគ្រប់យ៉ាងពិតជាមិនអាចប៉ាន់ស្មានដឹងមុន ហើយរឿងអ្វីក៏អាចកើតឡើងបានដែរ។ ឃាតកដែលធ្លាប់ជាកងទ័ពស្វ័យការពារដែនសមុទ្រជប៉ុន បានប្រើប្រាស់កាំភ្លើងច្នៃដើម្បី​បាញ់​សម្លាប់លោក អាបេ ហេតុនេះពិតជាពិបាកនៅក្នុងការកំណត់អត្ដសញ្ញាណ។ តែទោះជាយ៉ាងណា វាជាមេរៀននិងជាសារដាស់តឿនដល់ជប៉ុន និងទៅដល់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការរក្សាសន្ដិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បុគ្គល ឬឥស្សរជន​សំខាន់ៗ​។ មិនថាខ្លួនជាប្រទេសធ្លាប់មានសុវត្ថិភាពកម្រិតណាក៏ដោយ ការពង្រឹងលើផ្នែកសន្ដិសុខ​នៅតែជារឿងសំខាន់មិនអាចធ្វេសប្រហែសបាន។សម្រាប់កម្ពុជា ក្រោយកើតហេតុការណ៍នេះ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅថ្ងៃទី៩ ខែកក្កដា បានរៀបចំប្រជុំដកពិសោធន៍មួយជាបន្ទាន់។ នៅក្នុងកិច្ចប្រជុំ មេ​បញ្ជាការរូបនេះ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ​ មេបញ្ជាការរង នាយទាហាន​បង្គោលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងបន្ថែមទៀតលើកិច្ចការងារការពារសន្តិសុខ​សុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺ ការពារសន្តិសុខ សុវត្ថិភាព​ជូននាយករដ្ឋមន្ត្រី និងភរិយា ឱ្យបាន ១០០ភាគរយ ទោះក្នុងតម្លៃណាក៏ដោយ។អំពើឃាតកម្មលើលោក ស៊ីនហ្សូ អាបេ នេះទៀតសោត បើគិតពីផលអវិជ្ជមានសម្រាប់ជប៉ុន តិចឬច្រើនពិតជាធ្វើឱ្យប៉ះពាល់កេរ្ដិ៍ឈ្មោះជប៉ុនលើពិភពលោក។ ជាប្រទេសមួយដែល​ត្រូវបាន​គេចាត់ទុកថា មានភាពចាស់ទុំផ្នែកប្រជាធិបតេយ្យ ​តែបែជាកើតមានអំពើព្រៃផ្សៃបែបនេះ។ ចង់ ឬមិនចង់ ក្ដីបារម្ភពី​បញ្ហាសន្ដិសុខ មានដោយចៀសមិនរួច។ ភាពជាគំរូនៃប្រទេសដែល​មាន​សុវត្ថិភាព​បំផុត ក៏ទំនងជាត្រូវពិភពលោកផ្លាស់ប្ដូរទស្សនៈ​ និងដាក់សញ្ញាសួរថា តើនៅថ្ងៃខាងមុខ​ជប៉ុនអាចនឹងផ្ទុះហេតុការណ៍អ្វីទៀត ?និយាយពីបរិបទពិភពលោក ចន្លោះពេលលោកអាបេត្រូវបានបាញ់សម្លាប់ ពិភពលោកកំពុងផ្ទុះរឿង​ចម្រូងច​ម្រាស់ធំៗច្រើនណាស់ទៅហើយ ដូចជាសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដ បញ្ហាកូវីដ-១៩ ក៏មិនទាន់បញ្ចប់ទៅវិញទាំងស្រុង ​ហើយអឺរ៉ុបក៏កំពុងរង្គោះរង្គើទាំងរឿងនយោបាយផង និងមាន​បញ្ហាជាមួយរុស្ស៊ី រឿងសង្គ្រាមនៅអ៊ុយក្រែនផង ហើយឥឡូវនៅជប៉ុនមានការណីបាញ់​សម្លាប់​អតីតនាយករដ្ឋមន្ដ្រី ពិតជារុញច្រានឱ្យសណ្ដាប់ធ្នាប់ពិភពលោកកាន់តែវឹកវរ។គួរបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេគឺជានាយករដ្ឋមន្ដ្រីដែលកាន់តំណែងយូរជាង​គេនៅក្នុង​ប្រទេសជប៉ុន។ លោកបានស្បថចូលកាន់តំណែងនាយករដ្ឋមន្ដ្រីជប៉ុនលើកដំបូងនៅឆ្នាំ២០០៦ ប៉ុន្ដែនៅឆ្នាំ២០០៧ លោកបានប្រកាសចុះចេញពីតំណែងវិញ ក្រោយដឹកនាំប្រទេសបានតែ​មួយ​ឆ្នាំគត់ មូលហេតុដោយសារមានបញ្ហាសុខភាព។បន្ទាប់មកលោកបានវិលចូលសង្វៀននយោបាយជាថ្មី ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ​លោក អាបេ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីជប៉ុនម្ដងទៀត។​ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៤ លោក អាបេ បន្ដក្លាយជានាយករដ្ឋមន្ដ្រី អាណត្ដិទីបី ក្រោយអំពាវនាវឱ្យរៀបចំការបោះឆ្នោតមុនកំណត់ ព្រោះស្ថានភាពក្នុងប្រទេសមិនល្អប្រសើរ។ នៅឆ្នាំ២០១៧ ការបោះឆ្នោតជាសកលបានរៀបចំឡើង​មុនកំណត់ម្ដងទៀត គឺនៅថ្ងៃទី២២ ខែតុលា ចន្លោះពេលមានការគំរាមកំហែងដោយសារការ​ធ្វើ​តេស្ដមីស៊ីលរបស់កូរ៉េខាងជើង។ រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ​ក៏ជាពេលវេលាចុងក្រោយ ដោយ​លោកត្រូវចុះចេញពីតំណែងព្រោះលក្ខខណ្ឌសុភាពមិនអាចឱ្យលោកបន្ដដឹកនាំប្រទេសតទៅទៀត។ការស្លាប់របស់លោក អាបេ ពិតជាបានធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ពីអ្វី​ដែលលោក​បាន​ផ្ដល់ឱ្យជប៉ុន។ ទីមួយនិងសំខាន់បំផុតនោះ គឺស្ថិរភាព និងសន្ដិសុខ។ មុនពេលលោក អាបេ ឡើង​កាន់អំណាចជាថ្មីក្នុងឆ្នាំ២០១២ ប្រទេសជប៉ុន​ទើបតែបានជួបនូវគ្រោះមហន្ដរាយដ៏ធំបំផុត​តាំង​ពីសង្គ្រាមលោកលើកទីពីរ គឺការរញ្ជួយដី រលកយក្សស៊ូណាមិ និងការផ្ទុះរលាយនុយក្លេអ៊ែរ​នៅ​ហ្វូគូស៊ីម៉ា។ ការគ្រប់គ្រងប្រទេសនៅពេលនោះគឺស្ថិតក្នុងភាពវឹកវរ សេដ្ឋកិច្ចជប៉ុនមិនអាចងើប​ឡើងវិញ​បានក្រោយដួលរលំទីផ្សារភាគហ៊ុនឆ្នាំ១៩៩២ ហើយក្នុងរយៈពេល២ទសវត្សមុន ជប៉ុនមាន​នាយករដ្ឋមន្ដ្រីរហូតដល់១៤រូបចូលដឹកនាំប្រទេស ក្នុងនោះ មានមួយរូបកាន់តំណែង​បានតែ៦៤ថ្ងៃប៉ុណ្ណោះ។យ៉ាងណាសម្រាប់លោក អាបេ បានចូលកាន់តំណែងជាមួយនឹងថាមពលដ៏ខ្លាំងក្លា ហើយ​សំខាន់​បំផុតលោកបានបង្កើតផែនការសេដ្ឋកិច្ចមួយដែលលោកបានដាក់ឈ្មោះថា "Abenomics"។ លោកបានប្រកាសថា ជប៉ុនត្រឡប់មកវិញហើយ ស្ដារឡើងវិញនូវវិបត្ដិសាច់ប្រាក់ដែលជប៉ុន​បានជួបប្រទះឱ្យងើបឡើងវិញ។មែនទែនទៅ ត្បិតថាបានជួយស្ដារសេដ្ឋកិច្ចជប៉ុន ប៉ុន្ដែមហិច្ឆិតាពេញមួយជីវិតរបស់លោក គឺបញ្ហាសន្ដិសុខជាតិ។ លោក អាបេ បានព្យាយាមបង្កើតសម្ព័ន្ធភាពដែលលោកហៅថា “ប្រទេសប្រជាធិបតេយ្យមានគំនិតដូចគ្នា” រួមមានឥណ្ឌា និងអូស្ដ្រាលី។ លោកក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសម្ព័ន្ធភាព Quad រវាងអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ដ្រាលី។ ប៉ុន្ដែគន្លឹះនៃគោលនយោបាយសន្ដិសុខរបស់ជប៉ុន គឺមានត្រា៩នៃរដ្ឋធម្មនុញ្ញ។ មនុស្សគ្រប់រូបនៅជប៉ុនអាចដឹងអត្ថន័យបាន នៅពេលនរណានិយាយ ពាក្យនេះ ព្រោះវាគឺជាផ្នែក​មួយ​ដ៏សំខាន់​នៃរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយ​ជាប្រទេសសន្ដិភាពនិយម។ នៅក្រោយសម័យសង្គ្រាមត្រជាក់ ​ជាមួយនឹងការកើនឡើងការគំរាមកំហែងពីចិននិងកូរ៉េខាងជើង លោក អាបេ បានប្ដេជ្ញាថា មាត្រា៩ត្រូវតែបោះជំហានទៅមុខ។ អតីតមន្ដ្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប និងជាមិត្ដភក្ដិរបស់លោក អាបេ ផងបាននិយាយថា “ខ្លឹមសារនៃរដ្ឋធម្មនុញ្ញគឺ ប្រទេសជប៉ុនគួរតែពឹងផ្អែកលើសុច្ឆន្ទៈរបស់ពិភពលោក សម្រាប់សន្ដិសុខរបស់ខ្លួន។”ប៉ុន្ដែតើត្រូវធ្វើយ៉ាងណា? ការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន គឺពិបាកខ្លាំង។ វាត្រូវការសំឡេងពីរភាគបីនៅក្នុងសភាទាំងពីររបស់ជប៉ុន ហើយត្រូវមានការគាំទ្រពីការបោះឆ្នោតប្រជាមតិ។ លោក អាបេ បានដឹងរឿងទាំងអស់នេះ ប៉ុន្ដែវាមិនអាចទៅរួច។ ដូច្នេះ លោកបានចេញដំណោះស្រាយមួយទៀត គឺលោកអនុម័តច្បាប់ “បកស្រាយឡើងវិញ” ដែលអត្ថន័យគឺមាត្រា៩។ លោកបានបកស្រាយឡើងវិញនូវមាត្រា៩ បានន័យថាបើអាមេរិកវាយលុក នោះអាចឱ្យជប៉ុនអះអាងបានពីសិទ្ធិក្នុងការការពារស្វ័យ​ភាពជាសមូហភាព។យ៉ាងណាមហិច្ឆិតាធំបំផុតរបស់លោក ដែលចង់ឱ្យប៉ុនអាចប្រើប្រាស់កម្លាំងទ័ព និងសព្វាវុធដូចមុនសង្គ្រាមលោកលើកទីពីរមិនទាន់ជោគជ័យផង លោកបែរជាត្រូវទទួលមរណភាព។ជារួម មូលហេតុដែលធ្វើឱ្យលោក អាបេ ត្រូវបានប្រជាជនជប៉ុនគោរពស្រឡាញ់ ហេតុផលដូចបានរៀបរាប់ត្រួសៗខាងលើ ព្រោះដោយលោកបានដោះស្រាយភាពចម្រូងចម្រាសជាច្រើនអំឡុងពេលលោកដឹកនាំប្រទេស រួមមាន ជម្លោះជាមួយប្រទេសចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិ និងព្យាយាមពង្រីកកេរ្ដិ៍ឈ្មោះជប៉ុននៅក្នុងពិភពលោក។រីឯប្រជាប្រិយភាពលោកអាបេនៅលើឆាកអន្ដរជាតិវិញ ចាប់តាំងពីចូលកាន់តំណែងលោកបានបង្កើតទំនាក់ទំនងការទូតយ៉ាងល្អប្រសើរជាមួយប្រទេសជាច្រើនក្នុងពិភពលោក បើទោះបីជាមួយប្រទេសជាគូសត្រូវ តួយ៉ាងមានចិន ក៏លោកបានព្យាយាមសម្របសម្រួលកុំឱ្យមានវិវាទ។ ចំពោះកម្ពុជា លោកស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំជប៉ុនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ដ្រីកម្ពុជា ហើយបន្ដទំនាក់ទំនងនោះរហូតមក។ ជាងនេះទៅទៀត នៅក្នុងអាណត្ដិលោក អាបេ ជានាយករដ្ឋមន្ដ្រី ជំនួយយ៉ាងច្រើនរបស់ជប៉ុនបានផ្ដល់មកឱ្យកម្ពុជា។ ហេតុដូច្នេះហើយ មិនថាតែមេដឹកនាំកម្ពុជា តែមេដឹកនាំជាច្រើននៅក្នុងពិភពលោក បានផ្ញើសាររំលែកទុក្ខជាហូរហែចំពោះមរណភាពលោក ស៊ីនហ្សូ អាបេ៕

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

2022/07/13 06:25:31 pm        572
ភ្នំពេញ៖  ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២៕

សាធារណជនជាច្រើនចូលរួមរំលែកទុក្ខមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនអាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

2022/07/13 06:08:44 pm        326
ភ្នំពេញ៖សាធារណជនជាច្រើន នៅថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ចឹញមកកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ។បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ បានបង្ហាញថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតជប៉ុននៅភ្នំពេញ បើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនេកឧត្តម ស៊ីនហ្សូ អាបេ។សាធារណៈអាចចូលរួមបានចាប់ពីម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់ និងម៉ោង២ដល់៤ល្ងាច ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម។គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុនឯឧត្តម ស៊ីនហ្សូ អាបេ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយការបាញ់ប្រហារ៕

កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ជូនវេទិកាអង្គការសហប្រជាជាតិ នៅហ្សឺណែវ

2022/07/13 05:37:29 pm        252
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃ១៣ ខែមិថុនា ដល់ថ្ងៃ០៨ ខែកក្កដា ២០២២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ សរុបចំនួន២២លើក បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្ដែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួន៣ផងដែរ។កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួមចំណែកដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ផងដែរ។ 

កំណាត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិច និងផ្អាកចរាចរណ៍រយៈពេលខ្លី បានបើកឲ្យដំណើរការជាធម្មតាឡើងវិញហើយ

2022/07/13 02:49:00 pm        666
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ព្រះសីហនុ បានអនុញ្ញាតឱ្យធ្វេីចរាចរណ៍​ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពកម្ពស់ទឹកភ្លៀងបានស្រកទៅវិញ លែងហូរកាត់ថ្នល់​។

សម្តេចតេជោ ហ៊ុន សែន ៖ « កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុក នឹកម៉ែនោះឡើយ»

2022/07/12 06:11:22 pm        525
ភ្នំពេញោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម facebook ផ្លូវការនៅមុននេះបន្តថា ថ្ងៃនេះ(ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២) ជាខួបលើកទី៩ឆ្នាំ នៃមរណភាពឪពុករបស់សម្តេច( ១២ កក្កដា ២០១៣- ១២ កក្កដា ២០២២)។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា « កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុក នឹកម៉ែនោះឡើយ»៕

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាសាធារណៈជាទម្រង់កូនកាត់ ដើម្បីដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់

2022/07/12 05:08:05 pm        265
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាសាធារណៈជាទម្រង់កូនកាត់ ដើម្បីដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP)។ព្រឹត្តិការណ៍នេះ រៀបចំឡើងសម្រាប់ជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ និងឯកជន អំពីបទប្បញ្ញត្តិនិងគោលការណ៍ណែនាំថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមឱ្យច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលបានអនុម័តនៅចុងឆ្នាំ២០១៩។សិក្ខាសាលាសាធារណៈថ្ងៃនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមដោយផ្ទាល់ចំនួនប្រមាណ ១២០នាក់ មកពីគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» (PROTECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) តំណាងអង្គការជាតិនិងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា តំណាងវិស័យឯកជន មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានអ្នកចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០០នាក់។សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តនេះ បានសហការរៀបចំធ្វើឡើងក្រោមការគាំទ្ររបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តាមរយៈគម្រោង «ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM