ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ សរសើរ​ថ្ងៃបើកយុទ្ធនាការបោះឆ្នោតថា បានដំណើរការយ៉ាងល្អ

2022/05/22 06:08:21 pm        1040
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោតម្សិលមិញនេះ បានដំណើរការល្អណាស់ដោយសន្តិវិធី ។ថ្លែងនៅក្នុងជំនួបសំណេះ សំណាលជាមួយពលរដ្ឋនៅសហគមន៍អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងដាវ៉ស ប្រទេសស្វីស កាលពីល្ងាចថ្ងៃ២១ ខែឧសភា សម្តេចបានថ្លែងសរសើរដល់​ដំណើរការ​នៃការឃោសនាបោះឆ្នោតថា បានដំណើរការដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ុន្តែទោះជាយ៉ាងណាសម្តេចបានអំពាវនាវពលរដ្ឋរក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីជាអំពើហិង្សា ឬការគំរាមកំហែងឱ្យសោះ។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២​នឹងប្រព្រឹត្តិទៅ​នៅថ្ងៃអាទិត្យទី៥ខែមិថុនា ដោយមាន​គណបក្សនយោបាយចូលរួមប្រកួតប្រជែង​ចំនួន១៧​គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជាត្រូវបានជាប់ក្នុងលេខរៀងទី១ នៃបញ្ជី គជប ។ដោយឡែកសម្រាប់បញ្ជីឈ្មោះជាក់ស្តែងនៅតាមឃុំសង្កាត់នីមួយៗវិញ លេខរៀងរបស់គណបក្ស​នីមួយៗ​គឺអាស្រ័យលើការចាប់យកនៅតាមឃុំសង្កាត់ជាក់ស្តែងរបស់ខ្លួន។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានធ្វើឡើងក្នុងរយៈ ពេល ៥ឆ្នាំម្តង ដូចការបោះឆ្នោតសកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលនីមួយៗយ៉ាងដូច្នោះដែរ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត​(គជប)​លទ្ធផល​ផ្លូវការ​នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជី​បេក្ខជន​នៃគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត ដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត មានគណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន​៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕ អត្ថបទ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ

2022/05/22 02:18:58 am        166
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Zurich ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៣.៣១នាទី(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៨.៣១( ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា)។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយាន្តដ្ឋានអន្តរជាតិហ្សួរីច ប្រទេសស្វីស ត្រូវបានការទទួលធ្វើគារវកិច្ចស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់ តំណាងអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលោក(WEF), តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក , ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត៕

ឯកឧត្តម ប្រាក់ សុខុន៖ CPP ដឹកនាំប្រទេសជាង ៤០ឆ្នាំ រឹងមាំបែបនេះ ព្រោះការគាំទ្រ និងស្មោះត្រង់របស់ពលរដ្ឋ

2022/05/21 10:19:13 pm        1227
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកស្អាង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសរយៈពេលជាង ៤០ឆ្នាំ មានការរឹងមាំបែបនេះ ដោយសារមានការគាំទ្រ និងភាពស្មោះត្រង់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បាន​លះបង់​នូវ​កម្លាំង​កាយចិត្ត ស្មារតី និងធនធាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាកើតពីប្រជាជន ហើយត្រូវតែបម្រើប្រជាជន ។ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បានអ​ភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យ ដែលមានទាំងផ្នែកអប់រំ សុខាភិបាល ផ្នែកសង្គម សូម្បីតែសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពពហុបក្ស។ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា ការដឹកនាំដ៏រឹងមាំជាង ៤០ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មានការគាំទ្រជាប់លាប់ជាប្រចាំ ភាពស្មោះត្រង់របស់បងប្អូនប្រជាពលរដ្ឋ រហូតមកដល់ពេលបច្ចុប្បន្ន ហើយសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក៏ជា​ចំណែក​របស់​ពលរដ្ឋដែលបានចូលរួម ។ជាមួយគ្នា ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង បានអំពាវនាវដល់ពលរដ្ឋ បន្ត​បោះឆ្នោត​គាំទ្របេក្ខ​ជន​មេ​ឃុំចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​មូលដ្ឋាន ឲ្យកាន់តែមានភាពរីកចម្រើន៕ អត្ថបទ៖ បាន សុខរិទ្ធ

ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារជូនជនរួមជាតិប្ដេជ្ញា រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ

2022/05/21 10:13:56 pm        1223
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ក្នុងខ្លឹមសារផ្ញើជូនជនរួមជាតិសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញា នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ លើកកម្ពស់ការផ្ដាល់សេវាសាធារណៈបង្កើនកិច្ចគាំពារ​សង្គមជួយជនក្រីក្រ ​និងងាយរងគ្រោះ ​និងអភិវឌ្ឍឃុំ-សង្កាត់ លើគ្រប់វិស័យឲ្យកាន់តែរីក​ចម្រើន​ឡើង ដែល​ឆ្លើយតប​ទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​របស់ប្រជាជនគ្រប់ៗរូប​នៅគ្រប់មូលដ្ឋាន។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគោរព និងការដឹងគុណជូនជនរួមជាតិនៅគ្រប់​ទិសទី​ដែលបានផ្ដល់ការគាំទ្រពេញទំហឹងចំពោះការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា អាច​បំពេញ​ភារកិច្ចជូនប្រទេសជាតិ ​និងប្រជាជនប្រកបដោយ​ជោគជ័យតាំងពីដំណាក់កាល​សង្គ្រោះ​ជាតិ​ពី​របបប្រល័យពូជសាសន៍​រហូតមកដល់ដំណាក់កាល​អភិវឌ្ឍន៍​ក្នុងសន្ដិភាពនាបច្ចុប្បន្ន ។អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិ​ ដែលបានឃើញច្បាស់រួចហើយ ​នូវសកម្មភាព សមិទ្ធផល ​និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន សូម​អញ្ជើញទៅបោះឆ្នោត និង​បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ​ដែល​មានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ឱ្យបាន​គ្រប់គ្នា​កុំបីខាន​ នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់របស់បងប្អូន៕

ឯកឧត្តម អ៊ី ឈាន ដឹកនាំ​សមាជិកសមាជិកាគណបក្សប្រជាជន បើកយុទ្ធនាការឃោសនា​រកសំឡេងឆ្នោត​នៅទូទាំង​ខេត្តប៉ៃលិន

2022/05/21 09:15:44 pm        886
ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងប្រធាន​ក្រុមការងារ​ចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បាន​ដឹកនាំ​សមាជិក-សមាជិកា​គណបក្សប្រជាជនកម្ពុជាជិត១ម៉ឺននាក់ បើកយុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត​ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តប៉ៃលិន។បើតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានឱ្យដឹងថា នៅថ្ងៃនេះ​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយ​គណៈកម្មការ​ឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែង​ចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។ លេខាធិការដ្ឋានរៀបចំ​ការបោះឆ្នោត​ខេត្ត ក៏បានបញ្ជាក់ដែរថា នៅព្រឹកនេះ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយប៉ុណ្ណោះ បាន​ហែរ​ក្បួន​ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ ទាំង ៨ ឃុំ សង្កាត់ មានរថយន្តសរុប ៤៦៤ គ្រឿង ម៉ូតូ សរុប ៦១៥ មេក្រូ ១១១ គ្រឿង ធុងបាស់ ១៨គ្រឿង មានអ្នកចូលរួមកសរុប ៣,៦៦៨ នាក់។ ចំណែកគណបក្ស ដែល​មាន​បេក្ខជន​​ឈរឈ្មោះមានចំនួន៥ផងដែរ។សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ៖ សេង សុវណ្ណារិទ្ធ

សម្ដេចក្រឡាហោម៖ បក្សប្រជាជនប្ដេជ្ញាអនុវត្តគោលនយោបាយអភិវឌ្ឍមូលដ្ឋាន និងកសាងនូវ​សមិទ្ធផលថ្មីៗ​បន្ថែមទៀត

2022/05/21 06:53:43 pm        1071
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង និងខេត្តព្រៃវែង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បន្ត​ប្ដេជ្ញា​អនុវត្ត​នូវគោលយោបាយអភិវឌ្ឍមូលដ្ឋាន ដោយកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់ប្រជាពលរដ្ឋ។ក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយមានការចូលរួម យ៉ា​ង​ច្រើន​កុះករ​ពី​សមាជិក សមាជិកា និងអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង មាន​ប្រសាសន៍​ថា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ក៏ដូច​ជា​សម្រាប់​ការអភិវឌ្ឍឃុំ-សង្កាត់ នីមួយៗ ។សម្ដេចបានបន្តថា ជនរួមជាតិបានឃើញច្បាស់រួចហើយ នូវសកម្មភាពសមិទ្ធផល និង​គោល​នយោបាយ​ដ៏​ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ឱ្យ​បាន​គ្រប់ៗ​គ្នា​កុំ​បីខាន​នៅ​តាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ របស់បងប្អូន ។សម្ដេច​ក្រឡាហោម បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាអនុវត្តរាល់គោលការណ៍ និង​ទិសដៅ​គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបាន​សម្រេច​លទ្ធផល​ខ្ពស់ បង្កើតជាសមិទ្ធផលធំៗ ថ្មីៗទៀតជូនជាតិ និងបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូប នៅ​គ្រប់មូលដ្ឋានក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ រួមជាមួយ​នឹង​ការ​គាំទ្រ​យ៉ាង​ធំធេង​ពីប្រជាជន ។គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ សម្រាប់​ខេត្តបាត់ដំបង មានគណបក្សនយោបាយចំនួន១០ បាន​ចុះឈ្មោះប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ចំណែកការិយាល័យបោះឆ្នោតមានចំនួន ១៦៨៥ លើ១០៣ឃុំ-សង្កាត់ ។ ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ដែល​បាន​ចុះ​ឈ្មោះបោះឆ្នោ​ត​មា​នជាង ៧៣ម៉ឺននាក់ ៕ អត្ថបទ៖ នឿត សុភក្ត្រា

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃនេះ

2022/05/21 01:36:12 pm        1222
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានចាប់ផ្តើមហើយ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។សូមជម្រាបជូនថា មានគណបក្សចំនួន១៧ ដែល​ស្នើ​សុំ​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតបានសហការជាមួយអាជ្ញាធរ រៀបចំ​តម្រាយ​​ផ្លូវ និងបែងចែកពេលវេលា សម្រាប់​គណបក្ស​នយោបាយ​ហែរ​ក្បួន​ឃោសនា ដើម្បី​ចៀសវាង​បញ្ហាប៉ះគ្នា។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មាន​ឃុំ-សង្កាត់​ចំនួន ១៦៥២ ដែលត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​២៨០០៨​នាក់​ នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ​២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ច​ពិភពលោក រយៈពេល៥ថ្ងៃ នៅប្រទេសស្វីស

2022/05/21 01:06:30 pm        1053
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុ​ជា​ឆ្ពោះទៅ​កាន់​ប្រទេសស្វីស ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោម​មូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។ការអញ្ជើញ​ចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណង ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី០៩ មិថុនា ឆ្នាំ២០២២

2022/05/21 01:44:29 am        653
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ តទៅ។ យោងតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ជនរួមជាតិ នៅល្ងាចថ្ងៃទី២០ ខែឧសភា បញ្ជាក់ថា សម្រាប់អ្នកដែលត្រូវទទួលបានវ៉ាក់សាំងដូសជំរុញទី៤រួចរាល់ហើយ និងមានថេរវេលាកំណត់ជាក់លាក់ សម្រេចដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស យ៉ាងតិចចំនួន៣ខែ ទើបអាចទទួលវ៉ាក់សាំងដូសទី៥បាន។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនជនរួមជាតិពីដំណើរទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស នៅរំលងអាធ្រាត្រឈានឆ្លងចូលថ្ងៃទី២១ ខែឧសភានេះ និងស្ថានភាពកាន់តែធូរស្រាល នៃជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល១៤ថ្ងៃជាប់ៗនេះ កម្ពុជាមិនមានករណីឆ្លងថ្មី និងករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ហើយករណីជាសះស្បើយ បានបន្តជាសះស្បើយជាបន្តបន្ទាប់ ដែលមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ-១៩ តែចំនួន ៨នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលបន្តតាមមន្ទីរពេទ្យនានា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោម ៨នាក់ ដែលកំពុងសម្រាកព្យាបាល គឺពួកគាត់មានជំងឺផ្សេងៗទៀត មិនត្រឹមតែកូវីដ-១៩នោះទេ ដែលទាមទារឲ្យពួកគាត់ត្រូវនៅសម្រាកព្យាបាលបន្ត និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ៕

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ

2022/05/20 07:32:20 pm        1369
ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមដំណើរការឃោសនាគណបក្សរបស់ខ្លួននៅទូទាំងប្រទេស។ ខណ:ថ្ងៃដែលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នឹងចូលមកដល់នៅថ្ងៃស្អែក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការ​ចាប់ផ្តើមបើក​ដំណើរការ​នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងស្ថាប័ន តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា គិតមកទល់ពេលនេះ មានគណបក្សចំនួន១៧ បានស្នើដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ខណៈគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ​កំពុងពិនិត្យអំពីការស្នើសុំ និង​រៀបចំ​តម្រាយ​ផ្លូវ​សម្រាប់គណបក្សនយោបាយហែរក្បួនឃោសនា។ជុំវិញការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងឃោសនាបោះឆ្នោង ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងធានាដល់សន្តិសុខ និងសុវត្ថិភាពដល់ឃោសនិករបស់​គណបក្ស​នយោបាយនីមួយៗ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ នឹងត្រៀមអន្តរាគមន៍សម្របសម្រួល​គ្រប់​ពេលវេលា។ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​មានរយៈពេល២សប្តាហ៍ ចាប់​ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
08/24/2026 05:08 PM
លោក Macron ទទួលរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ខណៈ​មាន​ការពិភាក្សា​ រាប់​ពី​​កីឡាអេឡិចត្រូនិក រហូតដល់មជ្ឈិមបូព៌ា
08/24/2026 05:08 PM
លោក Burnham ទស្សនកិច្ចនៅ​អ៊ុយក្រែនលើក​ទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស
08/24/2026 05:08 PM
តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams
08/24/2026 04:08 PM
ប្រព័ន្ធផ្សព្វផ្សាយចិនសាទរ ចំពោះការសងសឹកជាមួយ​​ការ​ដំឡើង​ពន្ធ​ «តាមបែបចិន» របស់កាណាដា
08/24/2026 04:08 PM
អាមេរិកលុបចោលសមយុទ្ធកងម៉ារីនរួមជាមួយកូរ៉េខាងត្បូង ដោយសារកង្វះ​កង​កម្លាំង ទាក់​ទង​សង្គ្រាមអ៊ីរ៉ង់
08/24/2026 04:08 PM
អាមេរិកប្ដេជ្ញាផ្ដល់​បញ្ហា​ប្រឈម​​​ធំបំផុតផ្នែក​​សេដ្ឋកិច្ច ​​ ​ ខណៈអ៊ីរ៉ង់គំរាមបញ្ឈប់ការនាំចេញប្រេងទាំងអស់
08/24/2026 04:08 PM
NIDA៖ ៣៨% ជឿថា រដ្ឋាភិបាលលោក​ Anutin នឹងមិន​អាច​បន្តអំណាច​ ដោយសារ​បញ្ហាកំពុងកើនឡើង
08/24/2026 04:08 PM
ក្រុម​បះបោរបានដុតបំផ្លាញអគាររដ្ឋាភិបាល ហាងលក់ទំនិញ និងរថយន្ត ក្នុងការវាយប្រហារជាង ៧០ទីតាំង នៅភាគខាងត្បូងថៃ
08/24/2026 04:08 PM
មន្ត្រីអេហ្ស៊ីបពិភាក្សាអំពីការផ្សះផ្សាជាតិប៉ាឡេស្ទីនជាមួយគណៈប្រតិភូអាជ្ញាធរប៉ាឡេស្ទីន
08/24/2026 04:08 PM