សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 05:46:35 pm        537
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា ដឹកនាំដោយឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម កឹម សុខា និងភរិយា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 03:17:36 pm        490
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម កឹម សុខា និងភរិយា ព្រមទាំងមន្ត្រីអមដំណើរ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រតិភូបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 01:22:01 pm        1379
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ថន ដារ៉ា មេបញ្ជាការរងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានដឹកនាំប្រតភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 05:12:52 pm        538
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បានដឹកនាំប្រតភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រតិភូក្រសួងនគរបាលវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 05:07:02 pm        882
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯកបម្រុង Luong Tam Quong អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានដឹកនាំប្រតភូក្រសួងនគរបាលវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រធានណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ ប្រកាសបញ្ចូលសមាជិកថ្មី មកពីគណបក្សផ្សេងៗជាង១០០នាក់

2022/05/08 04:53:51 pm        203
រតនគិរី៖​ លោក​ ញ៉ែម​ សំអឿន​ ប្រធានណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជេីញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាអតីតសមាជិកអតីគណបក្សសង្រ្គោះជាតិ, បេក្ខជនឈរឈ្មោះបោះឆ្នោត​ និងសមាជិកគណបក្សភ្លេីងទៀន​, សមាជិកគណបក្សហ៊្វុនស៊ីនប៉ិច​ និងសមាជិកគណបក្សខ្មែររួបរួមជាតិ​សរុបចំនួន១២៦នាក់ ស្រី៦២នាក់ នៅឃុំល្បាំង១​ និងឃុំល្បាំង២​ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ បើតាមពាក្យស្នើសុំលាងលែង និងពាក្យសុំចូលជាសមាជិកគណបក្សរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត​ និងសមាជិកគណបក្សភ្លេីងទៀន​ បានបញ្ជាក់ថា មូលហេតុដែលពួកគាត់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺពួកគាត់អស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់មើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ​ ហេីយបានរួមសុខរួមទុក្ខជាមួយប្រជាជន​ មិនបោះបង់ចោលប្រជាជន​ មិនរត់ចោលប្រជាជន។ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស​ និងដោយមេីលឃេីញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ ពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ ទេីបពួកគាត់សម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំឡើយ៕

មន្ត្រីសេនានុព័ន្ធនគរបាលអមស្ថានទូតថៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 12:22:14 pm        1230
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សុរសក្តិ ឡៅហពិបូល្យកុល សេនានុព័ន្ធនគរបាលអមស្ថានទូតថៃ ប្រចាំកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកម្ពុជា មានកម្រិតសូន្យ

2022/05/07 06:45:15 pm        372
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារពិសេសជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយបង្ហាញមោទនភាព ដែលកម្ពុជាទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលជាជោគជ័យដ៏ធំសម្បើម ធ្វើឲ្យករណីឆ្លងទូទាំងប្រទេសក្នុងកម្រិតសូន្យនៅថ្ងៃនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះយើងឈ្នះលើសមរភូមិប្រឆាំងកូវីដ-១៩ ធ្វើឲ្យអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតសូន្យនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះក៏ពិតមែន តែយើងមិនទាន់ទទួលបានជោគជ័យទាំងស្រុងលើសង្គ្រាមកូវីដ-១៩នៅឡើយទេ ដូច្នេះវិធានការចាំបាច់នានាដើម្បីគេចផុតពីករណីឆ្លងឡើងវិញនៅតែបន្ត ទោះករណីខ្លះដូចជាការពាក់ម៉ាសមិនស្ថិតជាកាតព្វកិច្ចក៏ដោយ។សម្តេចតេជោ ហ៊ុន សែន នៅបន្តប្រកាសអំពាវនាវដ៏ទទូចដល់ពលរដ្ឋឲ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន សម្រាប់អ្នកមិនទាន់បានចាក់ និងដូសជំរុញទី៣ និងទី៤ ហើយនឹងបន្តទៅរកដូសទី៥ ដើម្បីឲ្យសហគមន៍កម្ពុជាកាន់តែមានភាពស៊ាំងរឹងមាំ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាពេលបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់មិត្តបរទេសទាំងកម្រិតទំនាក់ទំនងទ្វេភាគី កម្រិតតំបន់ និងយន្តការកូវ៉ាក់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាជាបន្តបន្ទាប់ រហូតដល់កម្ពុជាមានវ៉ាក់សាំងក្នុងដៃគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋ និងត្រៀមបម្រុងកម្រិតខ្ពស់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលមានរហស្សនាមជាកងទ័ពអាវស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសមិនអាចខ្វះបាន ដែលធ្វើឲ្យសង្គ្រាមប្រឆាំងកូវីដ-១៩បានឈ្នះលើសមរភូមិនានា ទោះយើងមិនទាន់ឈ្នះសង្គ្រាមនេះទាំងស្រុងក៏ដោយ៕

អាស៊ានសម្រេចកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើបញ្ហាជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា

2022/05/07 06:40:55 pm        642
ភ្នំពេញ៖ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន, ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាបមីយ៉ាន់ម៉ា តាមទម្រង់ផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 05:58:33 pm        685
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំមន្ត្រីក្រសួងជាច្រើនរូប អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក ស៊ី ទំនងជាទៅទស្សនកិច្ចឥណ្ឌា ជាមួយគណៈប្រតិភូដ៏ធំ ​ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ
08/24/2026 08:08 PM
ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថាន ពិភាក្សាអំពីសំណើថ្មីនៅទីក្រុងតេអេរ៉ង់ ដើម្បី​ស្ដារ​កិច្ចចរចាអាមេរិក​-អ៊ីរ៉ង់
08/24/2026 08:08 PM
លោក Putin៖ ពាណិជ្ជកម្មរុស្ស៊ី-ឥណ្ឌា កើនឡើងនៅឆ្នាំនេះ ខណៈ​សហប្រតិបត្តិការ ពង្រីក​ក្នុង​​វិស័យ​ថាមពល និងជី
08/24/2026 08:08 PM
អ្នកស្លាប់ដោយសាររញ្ជួយដី នៅភាគខាង​កើត​ឥណ្ឌូនេស៊ី កើនឡើងដល់យ៉ាង​តិច​ ១០០នាក់
08/24/2026 07:08 PM
សហភាពអឺរ៉ុបអនុម័តជំនួយការពារជាតិថ្មីចំនួន ៧,១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន
08/24/2026 07:08 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
08/24/2026 07:08 PM
ចិនប្ដេជ្ញាការពារសិទ្ធិរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកកំពុងរៀបចំទណ្ឌកម្ម លើអ៊ីរ៉ង់
08/24/2026 07:08 PM
អ៊ីរ៉ង់បដិសេធថា ខ្លួនមិនបានទទួលការអញ្ជើញឲ្យចូលរួមកិច្ចព្រមព្រៀងការពារជាតិ នៅទីក្រុង Meccaទេ
08/24/2026 07:08 PM
លោកលោក Zelenskyy បញ្ជាក់​ថា​ អ៊ុយក្រែនចង់បានសន្តិភាព ប៉ុន្តែមិនចុះចាញ់ឡើយ
08/24/2026 07:08 PM
អ៊ីរ៉ង់ប្រកាសថា បានរកឃើញតំបន់ឧស្ម័នធម្មជាតិដ៏ធំមួយ
08/24/2026 07:08 PM