សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកស្រី ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងសួរសុខទុក្ខចាស់ជរានៅអង្គការមូលនិធិកុមារកម្ពុជា(CFF) ស្ទឹងមានជ័យ

2022/05/05 09:57:02 pm        220
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយ លោកតា នៅអង្គការមូលនិធិកុមារកម្ពុជានៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ លោកស្រី ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ជូនលោកយាយ លោកតា ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា។ លោកស្រី បញ្ជាក់ថា សម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុកតម្រូវការការរស់នៅបារម្ភចំពោះសុខភាពរបស់លោកយាយ លោកតា អ៊ុ ពូ មីងជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។សូមបញ្ជាក់ថា កម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជាមានចំនួន៨៥នាក់ ដែលកម្មវិធីនេះជួយដល់មនុស្សចាស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រចាំសប្តាហ៍ និងការផ្ដល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ។ក្រៅពីនោះ លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នេះក៏ទទួលបានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីនាពេលកន្លងមកផងដែរ៕

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា នឹងធ្វើឡើងនៅថ្ងៃស្អែក

2022/05/05 09:00:44 pm        703
ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន បានឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ស្អែកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិង សហប្រតិបត្តិ ការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជា​សហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំពិគ្រោះយោបល់ នឹងត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ ​និងតាមប្រព័ន្ធវីដេអូ ដោយ​តំណាង​ជាន់ខ្ពស់​មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់​ ដៃគូខាងក្រៅរបស់ អាស៊ាន ទីភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា។សេចក្តីប្រកាសព័ត៌មាននេះ បន្តថា កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយ​សម្រាប់​អាស៊ានធ្វើការពិភាក្សា​ផ្តួចផ្តើម​ឱ្យមានកិច្ចសន្ទនា​មួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវ​មគ្គុទ្ទេសក៍​អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន ឱ្យទៅដល់​ប្រជាជន​មីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។កិច្ចប្រជុំពិគ្រោះយោបល់ នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការផ្តល់​ជំនួយ​មនុស្សធម៌នៅមីយ៉ាន់ម៉ា ​ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ​ចំពោះបញ្ហាប្រឈមនានា ​ដែលពាក់ព័ន្ធទៅ​នឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រង​ គ្រោះមហន្តរាយ និង​វិធីសាស្រ្តនានា​ដែលជួយគាំទ្រទៅដល់ការផ្តល់ ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់​សហគមន៍​នានា​នៅមីយ៉ាន់ម៉ាផងដែរ៕ អត្ថបទ សេក ឧត្តម 

សម្ដេចតេជោ លើក​ទឹក​ចិត្តឱ្យ​ក្រុម​ប្រឹក្សា​ធុរកិច្ចអាមេរិក​អាស៊ាន​ស្វែង​រក​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា

2022/05/05 06:54:52 pm        1076
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ក្រុមហ៊ុនវិនិយោគអាមេរិក ដែលបានបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ និងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន នៃធុរកិច្ចអាមេរិក អាស៊ានស្វែងរកសក្តានុពលដទៃទៀតសម្រាប់ការវិនិយោគនៅកម្ពុជា។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមធុរកិច្ចអាមេរិក អាស៊ានបែបនេះ ​ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ៃឃីល មីឆាឡាក់ អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសំដែងការគួរសមនិងពិភាក្សា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៥ខែឧសភានេះ ។ឯកឧត្តម អ៊ាង សុផល្លែត អ្នកនាំពាក្យសម្តេចតេជោ​ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ជាមួយនឹងការ​អរគុណជូន​ចំពោះ​សម្ដេចតេជោ ដែល​បានជួយគាំទ្រ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិកអាស៊ាន​និង​សម្ដែងការគាំទ្រ​និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ាន​របស់កម្ពុជា ។ការឆ្លើយ​តប​សម្ដេចតេជោ​ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលផ្ដល់វ៉ាក់សាំង johnson and Jonson និងPfizer ដល់កម្ពុជា​និងបានជម្រាបជូនប្រតិភូទាំងមូលអំពីស្ថានភាពថា​មពលនៅ​កម្ពុជា​ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី​ផលិត​ដោយ​វារីអគ្គិសនី​សរុប​មានជាង ៦១ភាគរយ និង​ថាមពលសូឡាជាង ៤ភាគរយជាដើម។នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ៃឃីល បាន​ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ​ដែល​បានជួយ​គាំទ្រ​ក្រុម​ប្រឹក្សាធុរកិច្ច ​អាមេរិក អាស៊ាន ហើយ​បានសម្ដែងការគាំទ្រ​និងអបអរសាទរចំពោះការធ្វើ​ជាប្រធានអាស៊ាន​របស់កម្ពុជា។ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ​បានដើរតួនាទីបានយ៉ាង​ល្អសម្រាប់​តំបន់​ជាពិសេសសម្រាប់បញ្ហាមីយ៉ាន់ម៉ា​ហើយឯកឧត្តម​បានវាយតម្លៃខ្ពស់ចំពោះការចាត់​វិធានការ​ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩ ដោយទទួលបានជោគជ័យ​ហើយនាំទៅដល់ការបើក​ប្រទេស​ឡើងវិញ​និងអនុញ្ញាតឲ្យមានជំនួបដោយផ្ទាល់នៅថ្ងៃនេះ។នៅក្នុងជំនួបនេះ ឯកឧត្តមបានដឹកនាំក្រុមហ៊ុនចំនួន១៣ ហើយបានបែងចែកជាបីក្រុមនិងបានលើក​មកពិភាក្សាអំពីបញ្ហាថាមពល ​ការបង្កើតរោងចក្រ​ដំឡើង​រថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល​និង​វិស័យសុខាភិបាល៕

ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងបើកការគ្រោះយោបល់រឿងជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃស្អែកនេះ

2022/05/05 11:04:02 am        490
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។

អាជ្ញាធរកម្ពុជាគ្រោងជួបពិភាក្សាជាមួយអាជ្ញាធរថៃ ដើម្បីបើកច្រកព្រំដែនក្នុងខេត្តឧត្ដរមានជ័យឡើងវិញ

2022/05/05 12:41:21 pm        1400
ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរថៃ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ដើម្បីឈានទៅរកការបើកច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកជាំសាង៉ាំឡើងវិញ​ខណៈអាជ្ញាធរថៃ ក៏កំពុងជំរុញឱ្យមានការបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរនេះឡើងវិញឱ្យបានឆាប់។អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្ដម ប៉ែន កុសល បានឱ្យដឹងកាលពីរសៀលម្សិលមិញថា ឯកឧត្ដម នឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ទៅជួបប្រជុំជាមួយអាជ្ញាធរថៃ ខេត្តសុរិន្ទ ដើម្បីជជែកគ្នាពីបញ្ហាអនុស្សារណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ដើម្បីឈានទៅបើកច្រកព្រំដែនអន្តរជាតិ អូរស្មាច់ សម្រាប់ឱ្យពលរដ្ឋទាំងសងខាងបានចេញចូលឡើងវិញ នៅពេលឆាប់ៗនេះ។ឯកឧត្ដម បានឱ្យដឹងទៀតថា នៅថ្ងៃទី៩ ខែឧសភានេះ ឯកឧត្ដម ក៏គ្រោងនឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីជួបជជែកជាមួយអាជ្ញាធរថៃ ខេត្តស៊ីសាកេត ដើម្បីពិភាក្សាគ្នាឈានទៅរកការបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែងផងដែរ។អាជ្ញាធរខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការគ្រោងជួបជជែកជាមួយអាជ្ញាធរថៃ ទាំងពីរខេត្តនេះ គឺដើម្បីចង់ដឹងអំពីលក្ខណ្ឌ ដែលអាជ្ញាធរថៃតម្រូវ ចំពោះប្រជាពលរដ្ឋ ដែលចេញចូលទៅមក ដូចជាតម្រូវឱ្យពលរដ្ឋ ដែលមានកាតចាក់វ៉ាក់សាំង ឬក៏តម្រូវឱ្យពលរដ្ឋបង់ប្រាក់ធានាផ្សេងៗ។ល។ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានច្រកព្រំដែនអន្តរជាតិ ចំនួនពីរ និងច្រករបៀង ចំនួនមួយ ជាមួយប្រទេសថៃ ដូចជាច្រកព្រំដែនអន្តរជាតិអូរស្មាច់ ជាមួយខេត្តសុរិន្ទ ច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ជាមួយខេត្តស៊ីសាកេត និងច្រករបៀងព្រំដែនខ្មែរ-ថៃ ជប់គគីរ ជាមួយខេត្តបូរីរ៉ាំ ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវា «ឆ្មបជាតិ» ៥ឧសភា ឆ្នាំ២០២២

2022/05/05 04:52:08 pm        510
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងទិវា ឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ”ការវិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពសកល” នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ពលរដ្ឋខ្មែររស់នៅអាមេរិករាប់ពាន់នាក់ កំពុងទន្ទឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោ

2022/05/04 07:50:29 pm        633
ភ្នំពេញ៖ ពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក កំពុងទន្ទឹងរង់ចាំស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងអញ្ជើញធ្វើដំណើរទៅទីនោះ នៅសប្ដាហ៍ក្រោយនេះ ដើម្បី ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តបទៅតាមការអញ្ជើញរបស់លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងរដ្ឋនានារបស់សហរដ្ឋអាមេរិក រយៈពេលប៉ុន្មានថ្ងៃមកនេះ បានចេញ«ឃ្លីបវីដេអូ»ដាច់ដោយឡែកពីគ្នាបង្ហាញពីការសប្បាយរីករាយ ក្រោយទទួលដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទីនោះ នៅថ្ងៃទី១០ ខែឧសភា នេះ ដើម្បីធ្វើជា​សហប្រធាន​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា នេះ ដោយពួកគេ​បាន​យល់ឃើញថា ដំណើរទស្សនកិច្ចនេះ នឹងជាកាលានុវត្តភាពមួយទៀត ដើម្បីបង្កើនទំនាក់ទំនង​ទ្វេភាគីរវាងកម្ពុជា និងអាមេរិកឲ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរ-អាមេរិក ដែលបានទន្ទឹងរង់ចាំ ស្វាគមន៍​សម្ដេច តែទោះជាយ៉ាងណាក៏ដោយសម្តេច បានស្នើសុំ​យ៉ាង​ទទូច​ដល់​ពលរដ្ឋខ្មែរ ដែល​រស់នៅទីនោះ​ដែលគាំទ្រសម្តេច ​សូមកុំធ្វើបាតុកម្មតបតចំពោះបុគ្គលមួយក្តាប់តូច ដែលធ្វើ​បាតុកម្មប្រឆាំង នឹងដំណើរទស្សនកិច្ចសម្តេចទៅកាន់អាមេរិកនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈ​លិខិតឆ្លើយតបទៅកាន់លោក ចូ បៃឌិន ​បានបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ​ដ៏មុតមាំរបស់កម្ពុជា ក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត​ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ»។សម្តេចតេជោ បានបង្ហាញនូវភាពជឿជាក់ថា ​កិច្ចប្រជុំកំពូលពិសេសនេះ ​ជាឱកាសដ៏ប្រសើរ សម្រាប់​កិច្ចពិភាក្សាពីការជំរុញកិច្ចសហប្រតិបតិ្តការព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន ​និងសហរដ្ឋអាមេរិក។ សម្តេចតេជោ ​បាន​បញ្ជាក់ពីក្ដី​ទន្ទឹង​ជួប​ជាមួយលោកប្រធានាធិបតី ចូ បៃឌិន ដោយផ្ទាល់ នៅ​រដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការជិតស្និទ្ធជាមួយ​ លោកប្រធានាធិបតីផងដែរ៕អត្ថបទ៖ បាន ចក់

ប្រតិភូមីយ៉ាន់ម៉ា នឹងមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយ​មនុស្សធម៌​ទៅមីយ៉ាន់ម៉ា

2022/05/03 08:58:38 pm        625
ភ្នំពេញ៖ ប្រធានក្រុមការងារមីយ៉ាន់ម៉ាសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌ នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តីពី​បញ្ហាជំនួយមនុស្សធម៌​ទៅកាន់មីយ៉ាន់ម៉ា ជាមួយប្រធានក្រុមការងារមីយ៉ាន់ម៉ា​សម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ការបញ្ជាក់ជុំវិញការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈប្រតិភូមីយ៉ាន់ម៉ា មកកាន់កម្ពុជា តាម​រយៈប្រសាសន៍របស់ឯកឧត្តម ​នាយសេនីយ៍ជាន់ខ្ពស់ ​មីង អោង ឡាំង ក្នុងពេលជួប​ពិភាក្សាការងារ​ជាមួយ​សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។គួរបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចលើកដំបូង ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធាន​អាស៊ាន​ស្តីពីមីយ៉ាន់ម៉ា ​កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ​ក្រៅពីជំរុញកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទ​ប្រាំចំណុច​របស់អាស៊ាន​ កម្ពុជាមានគោលបំណងបង្កើត​លក្ខខណ្ឌអំណោយផល ដើម្បី​ឈាន​ទៅ​ដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយ​ជំនួយ​មនុស្សធម៌​ ដោយមានការគាំទ្រ ​និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និង​មជ្ឈមណ្ឌល​សម្រប​សម្រួលអាស៊ាន​ ដើម្បី​ជំនួយមនុស្សធម៌​ និងការគ្រប់គ្រងគ្រោះមហន្តរាយ និង​លើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់ ​និងកិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធ​ទាំងអស់៕ អត្ថបទ៖ សេក ឧត្តម

សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

2022/05/03 06:16:08 pm        649
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ក្រោយឆ្នាំ១៩៧៩ សិស្សរត់រកសាលា តែពេលបច្ចុប្បន្នសាលារត់រកសិស្សវិញម្ដង។ សម្តេចបញ្ជាក់ថា បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ។ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេសA ឆ្នាំសិក្សា២០២០-២០២១ ចំនួន១,៧៥៣នាក់ នាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២២នេះនៅ សាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់សិស្ស និងអាណាព្យាបាល ឱ្យក្តាប់ឱ្យជាប់នូវឱកាសសន្តិភាព ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាកាលពីអតីតកាលកម្សត់ណាស់ ទម្រាំងើបឈរបានដូចស្ថានភាពពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយឆ្នាំ១៩៧៩ សិស្សរត់រកសាលា តែពេលបច្ចុប្បន្នសាលារត់រកសិស្ស។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមពន្លឺសុខសន្តិភាព បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈក្រោយពីឆ្នាំ១៩៩៨មក សម្តេចបានចំណាយថវិការហូតដល់៤០០លានដុល្លារអាមេរិកដើម្បីធ្វើសាលារៀនគ្រប់ទីកន្លែងនូវទូទាំងប្រទេស៕

អតីតសមាជិកអតីតគណបក្សCNRP និងមកពីគណបក្សផ្សេងទៀត ជាង១០០នាក់នៅខេត្តរតនគិរី ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2022/05/03 10:47:32 am        1276
រតនគិរី៖ អតីតសមាជិក នៃអតីតគណបក្សសង្រ្គោះជាតិ(CNRP) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សរុបចំនួន១៣៥នាក់ (ស្រី៦៣នាក់) នៅស្រុកចំនួន២ ក្នុងខេត្តរតនគិរី សម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។តាមរបាយការណ៍បញ្ជាក់ថា ស្រុកលំផាត់ មាន២ឃុំ គឺឃុំល្បាំង១ និងឃុំល្បាំង២ មានសមាជិក និងអតីតសកម្មជន អតីគណបក្សសង្គ្រោះជាតិ(CNRP) ចំនួន ១១៩នាក់ (ស្រី៦២នាក់)។ ស្រុកអូរយ៉ាដាវ នៅឃុំប៉ាតេមានសមាជិក និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នគណបក្សភ្លេីងទៀន) ចំនួន០៣នាក់ និងសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ១៣នាក់។ លោក សេវ ផូន និង រស់ រ៉ន សមាជិក គណបក្សភ្លើងទៀនឃុំប៉ាតេ ក៏ដូចជាសមាជិកទាំង១៣៥នាក់បានបញ្ជាក់ថា មូលហេតុដែលពួកគាត់សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារអស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន និងពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក ស៊ី ទំនងជាទៅទស្សនកិច្ចឥណ្ឌា ជាមួយគណៈប្រតិភូដ៏ធំ ​ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ
08/24/2026 08:08 PM
ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថាន ពិភាក្សាអំពីសំណើថ្មីនៅទីក្រុងតេអេរ៉ង់ ដើម្បី​ស្ដារ​កិច្ចចរចាអាមេរិក​-អ៊ីរ៉ង់
08/24/2026 08:08 PM
លោក Putin៖ ពាណិជ្ជកម្មរុស្ស៊ី-ឥណ្ឌា កើនឡើងនៅឆ្នាំនេះ ខណៈ​សហប្រតិបត្តិការ ពង្រីក​ក្នុង​​វិស័យ​ថាមពល និងជី
08/24/2026 08:08 PM
អ្នកស្លាប់ដោយសាររញ្ជួយដី នៅភាគខាង​កើត​ឥណ្ឌូនេស៊ី កើនឡើងដល់យ៉ាង​តិច​ ១០០នាក់
08/24/2026 07:08 PM
សហភាពអឺរ៉ុបអនុម័តជំនួយការពារជាតិថ្មីចំនួន ៧,១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន
08/24/2026 07:08 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
08/24/2026 07:08 PM
ចិនប្ដេជ្ញាការពារសិទ្ធិរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកកំពុងរៀបចំទណ្ឌកម្ម លើអ៊ីរ៉ង់
08/24/2026 07:08 PM
អ៊ីរ៉ង់បដិសេធថា ខ្លួនមិនបានទទួលការអញ្ជើញឲ្យចូលរួមកិច្ចព្រមព្រៀងការពារជាតិ នៅទីក្រុង Meccaទេ
08/24/2026 07:08 PM
លោកលោក Zelenskyy បញ្ជាក់​ថា​ អ៊ុយក្រែនចង់បានសន្តិភាព ប៉ុន្តែមិនចុះចាញ់ឡើយ
08/24/2026 07:08 PM
អ៊ីរ៉ង់ប្រកាសថា បានរកឃើញតំបន់ឧស្ម័នធម្មជាតិដ៏ធំមួយ
08/24/2026 07:08 PM