សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

បក្សយោបាយចំនួន៤ ដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ច្រើនជាងគេ

2022/03/07 09:36:01 pm        873
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ គឺមានគណបក្សនយោបាយចំនួន៤ បានដាក់បេក្ខជន ច្រើនជាងគេ។ដំណើរការចុះឈ្មោះបេក្ខជន របស់គណបក្សនយោបាយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានបិទបញ្ចប់កាលពីម្សិលមិញ ​ដែលក្នុងរយៈពេល៣ថ្ងៃ នៃដំណើរការចុះឈ្មោះបេក្ខជនគណបក្សនេះ មានគណបក្សនយោបាយចំនួន១៧ បានដាក់​បេក្ខជន​របស់ខ្លួន នៅតាមទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់រួចរាល់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំ ពាក្យ (គជប) ។ឯកឧត្តម បានបន្តថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ មានគណបក្សនយោបាយចំនួន៤ បានដាក់បេក្ខជនច្រើនជាងគេ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន ​គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។បន្ទាប់ពីដំណើរការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយបានបញ្ចប់​ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា (គជប) នឹងប្រើប្រាស់រយៈពេលមួយសប្តាហ៍ ​ដើម្បីពិនិត្យឈ្មោះបេក្ខជន ខណៈការចុះឈ្មោះបេក្ខជនគណបក្សនយោបាយអាណត្តិទី៤ ​មានករណីស្ទួនឈ្មោះ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ ​ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត ១០លាននាក់ ខណៈការិយាល័យ​ដំណើរ ការរៀបចំការបោះឆ្នោត​ មានចំនួនជាង២ម៉ឺនទីតាំង ក្នុង១,៦៥២ឃុំ-សង្កាត់ ទូទាំងប្រទេស៕ អត្ថបទ៖ សេក ឧត្តម 

ជំរឿនសេដ្ឋកិច្ចក្នុងសប្ដាហ៍ដំបូងប្រព្រឹត្តទៅដោយរលូន ពុំមានបញ្ហាធំណាមួយកើតឡើងនោះទេ

2022/03/07 09:27:18 pm        611
ភ្នំពេញ៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានឈានចូលមកដល់ថ្ងៃទី ៧ហើយ ក្រោយចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ។ រយៈពេល ១សប្ដាហ៍ដំបូងនេះ អ្នកនាំពាក្យក្រសួងផែនការលើកឡើងថា មានដំណើរការល្អប្រសើរ ពុំមានបញ្ហាធំណាមួយកើតឡើងនោះទេ។ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ កំពុងដំណើរការដោយរលូនក្នុងសប្ដាហ៍ដំបូងនេះ នេះជាការលើក​ឡើងរបស់ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។ ​ក្នុងសប្ដាហ៍ដំបូងនេះ ឯកឧត្តមអ្នក​នាំពាក្យ​លើកឡើងថា ក្រុមមន្រ្តីសរុបប្រមាណ ៥៨០០នាក់ បាន​ចុះ​ផ្ទៀងផ្ទាត់​ផែនទីជំរឿន និង​ចំនួន​អង្គភាព​សេដ្ឋកិច្ចឡើងវិញ​ក្នុងដែនភារកិច្ចរៀងៗខ្លួនទូទាំងប្រទេស។ រីឯការសម្ភាសជាក់ស្ដែងក៏បានចាប់ផ្ដើមផងដែរ ក្រោយបញ្ចប់កិច្ចផ្ទៀងផ្ទាត់នេះ។អ្នកនាំពាក្យបន្តថា ចំពោះដំណើរការទៅមុខក្នុងករណីអង្គភាពសេដ្ឋកិច្ច​ណាមួយមិនព្រម​សហការ​នោះទេ គឺមន្រ្តីដែលចុះទៅនោះត្រូវជូនដំណឹង​មកក្រសួងវិញ ​ដើម្បីក្រសួងបន្តនីតិវិធី ចាត់បញ្ជូន​ថ្នាក់​ដឹកនាំ ​ចុះទៅពិនិត្យផ្ទាល់ ​និងដោះស្រាយតាមនៅនឹងកន្លែងទីតាំងសហគ្រាសនោះ។ ករណីនៅតែមិនព្រមសហការ ​គឺអាចឈានដល់អាជ្ញាធររាជធានី-ខេត្ត ចុះទៅសម្របសម្រួល ឬអាចឈានចំណាត់ការតាមផ្លូវច្បាប់។សម្រាប់ការបំពេញការងារដោយផ្ទាល់ របស់ក្រុមមន្រ្តីសម្ភាសន៍នៅទីតាំងផ្សារច្បារអំពៅ លើក​ឡើងថា ​អង្គភាពសេដ្ឋកិច្ចគឺមានកិច្ចសហការបានល្អប្រសើរ។ អង្គភាពសេដ្ឋកិច្ចចំនួនតិចតួចប៉ុនណ្ណោះ ដែលពួកគាត់ហាក់មិនសូវយល់ច្បាស់ទាមទារពេល​វេលា​ច្រើនក្នុងការពន្យល់។ នេះជាការលើកឡើងរបស់ អ្នកស្រី ប៊ុន ចាន់សុខ។អ្នកស្រីបន្តថា ​អាជីវករមួយចំនួនមានការយល់ច្រឡំថា ​ការ​សម្ភាសន៍​ប្រមូល​ព័ត៌មាននេះ គឺ​ដើម្បី​ប្រមូលពន្ធពីពួកគាត់។លទ្ធផលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះ ជាទិន្ន័យសំខាន់សម្រាប់ជាតិ ក្នុងការបង្កើតគោល​នយោបាយ នេះជាអ្វីដែលលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកអគ្គ​នាយក​វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែន​ការ​ធ្លាប់បានលើកឡើង។ លោកជំទាវ លើកឡើងថា ជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារសំខាន់មិនអាចខ្វះបាន ​ដើម្បីឆ្លើយ​តបសេចក្តី​ត្រូវការទិន្នន័យសម្រាប់ជា​ធាតុចូល​ដ៏សំខាន់ក្នុងការរៀបចំគោល​នយោបាយ​អភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខមាលភាពរបស់ប្រជាជន​កម្ពុជា ក៏ដូចជា​ការ​ត្រួត​ពិនិត្យ តាមដានវាយតម្លៃ ​គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់រាជរដ្ឋាភិបាល​កម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៦-២០៣០៕ អត្ថបទ៖ គឹមហុក 

សម្ដេចតេជោ៖ បច្ចុប្បន្នអត្រារស់នៅរបស់ពលរដ្ឋខ្មែរអាចដល់អាយុ៧០ឆ្នាំ

2022/03/07 08:35:52 pm        457
ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា អាចរស់នៅដល់អាយុជាង៧០ឆ្នាំ ខណៈកាលពីឆ្នាំ១៩៩៨ មិនសង្ឃឹមរស់ដល់អាយុ ៦០ឆ្នាំទេ ដែលការកើនឡើង នៃអាយុរបស់ពលរដ្ឋនេះ គឺបញ្ជាក់ពីការរីកចម្រើន នៃវិស័យសុខាភិបាល នៅកម្ពុជា ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្សល់ពីរបបខ្មែរក្រហម គឺការលំបាក ជំងឺរ៉ាំរ៉ៃ ប៉ុន្តែកម្ពុជា បាន ងើបឡើងជាបន្តបន្ទាប់ ហើយឈានឆ្ពោះទៅមុខ ក្នុងនោះបានលុបបំបាត់ជំងឺគ្រុនស្វិត​ដៃជើង​លើកុមារមុន កាលកំណត់ ហើយការរីកចម្រើននៃវិស័យសុខាភិបាលនេះ ​ក៏បានធ្វើឲ្យពលរដ្ឋ នាពេល​បច្ចុប្បន្ននេះ អាច រស់នៅបានយូរជាងកាលពីឆ្នាំ១៩៩៨ ​ដែលពេលនោះ សង្ឃឹមរស់មិនដល់ អាយុ៦០ឆ្នាំផង។ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅក្រុមគ្រូពេទ្យទាំងអស់ ត្រូវមានក្រមសីលធម៌ មនសិការក្នុងខ្លួន ​និងអនុវត្តតាមវិជ្ជាជីវៈ ​យកចិត្តទុកដាក់ថែទាំអ្នកជំងឺ ​ដោយការធ្វើបែបនេះ ទោះខ្វះខាត ថ្នាំសង្កូវ ឬឧបករណ៍បរិក្ខារពេទ្យទំនើបៗក៏ដោយ ក៏អ្នកជំងឺមានការសប្បាយចិត្តដែរ ៕អត្ថបទ៖ បាន សុរិទ្ធ 

សម្ដេចតេជោ៖ កម្ពុជាកំពុងខិតខំបង្កើនគុណភាពវិស័យសុខាភិបាល និងធនធានបុគ្គលិកសុខាភិបាល

2022/03/07 08:31:23 pm        664
ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងខិតខំ បង្កើននូវគុណភាពនៃវិស័យសុខាភិបាល និងអភិវឌ្ឍធនធានបុគ្គលិកលើវិស័យនេះ ឲ្យកាន់តែល្អប្រសើរជាលំដាប់ ហើយសម្ដេចក៏ទទួលស្គាល់ពីភាពមិនទាន់ទំនើបនៃសម្ភារៈបរិក្ខារពេទ្យ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សុខុមាលភាព របស់ពលរដ្ឋកម្ពុជា កំពុងត្រូវបានលើកកម្ពស់ តាមរយៈនៃការខិតខំប្រឹងប្រែងទ្វេឡើង នៃវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ។សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាកំពុងដើរជាជំហានៗ ប្រកបដោយការទទួលខុសត្រូវ ទៅលើ សមត្ថភាព ទៅលើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ បើទោះបីជាមានការមាក់ងាយលើប្រព័ន្ធ​សុខាភិបាលកម្ពុជាថា ទន់ខ្សោយ ហើយសម្ដេចទទួលស្គាល់នូវការរិះគន់នេះ ប៉ុន្តែទឹកចិត្តរបស់​កម្ពុជា មិនទន់ខ្សោយនោះទេ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​ ពិតមែនហើយ​ ថាយើងពឹងផ្អែកទៅលើឧបករណ៍ បច្ចេកទេស​ទំនើបៗ ​ប៉ុន្តែបញ្ហាធំជាងនោះទៀត ​គឺមនសិការវិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យ ដែលមានការទទួលខុសត្រូវ៕អត្ថបទ៖ បាន សុខរិទ្ធ

សម្ដេចតេជោ៖ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាត្រូវតែមានការចរចា (រុស្ស៊ី-អ៊ុយក្រែន-ណាតូ-សហភាពអឺរុប)

2022/03/07 07:10:54 pm        471
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ទស្សនទានដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប។សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោ សែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី៧ ខែមីនានេះ បានបញ្ជាក់ថា ដើម្បីការចរចាវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប អាចធ្វើទៅបានត្រូវចាប់ផ្ដើមពីបទឈប់បាញ់។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា​ ការចូលរួមគាំទ្រពីប្រទេសដទៃទៅដល់អ៊ុយក្រែន ដូចជាការផ្ដល់អាវុធសម្ភារៈយោធា ក៏ដូចជា​ការស្ម័គ្រចិត្ត​ចូលរួមធ្វើកងទ័ព​ទៅជួយដល់​ប្រទេស​អ៊ុយក្រែន វាមិនខុសអីពីយក​សាំង​ទៅចាក់លើភ្លើង​បន្ថែមនោះទេ​ ដូច្នេះ​ពេល​វេលានេះ ជា​ពេល​វេលា ដែលត្រូវរកដំណោះស្រាយ។ បើមិនអ៊ីចឹងទេ ពិភពលោក ប្រហែលជានឹងអាចជ្រួលច្របល់លើសពីនេះ និងជួបវិបត្តិ សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ដូច្នេះការចរចារមួយដែលត្រូវធ្វើឡើងដើម្បី​បញ្ចៀសការស្លាប់ គឺដោយ​យក​ចិត្ត​ទុកដាក់ ទៅលើភាព​សមហេតុសមផលទាំងសងខាង​ ដែលអាច​ទទួល​យក​បានក្នុងរយៈពេលវែង៕អត្ថបទ៖ មុត សុទ្ធ 

សម្ដេចតេជោ៖ ពលរដ្ឋរបស់យើងកុំឈានហួស រហូតស្ម័គ្រចិត្តធ្វើ​ទាហាន​ជួយ​អ៊ុយក្រែន

2022/03/07 11:50:07 am        2118
ភ្នំពេញ៖ ទោះបីមានការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានកងទ័ពរុស្ស៊ី វាយលុកអូសបន្លាយរហូតមកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា កុំឈានហួសរហូតដល់ស្ម័គ្រចិត្តទៅធ្វើ​ទាហាន​ជួយ​អ៊ុយក្រែន ដោយសម្តេចបញ្ជាក់ថា មិនសុខចិត្តឱ្យពលរដ្ឋរបស់យើងស្លាប់នៅក្នុងសង្គ្រាមនោះឡើយ។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា វិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណង​ពី​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ​នាព្រឹកថ្ងៃទី៧ខែមីនានេះ។សម្ដេច មានប្រសាសន៍ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែននេះ សម្ដេចធ្លាប់ មានប្រសាសន៍ហើយថា​កម្ពុជា​បានប្រកាន់យក​ឥរិយាបថ​នូវគោលការណ៍ធំៗ២ ក្នុងការសម្រេចចិត្តចំពោះបញ្ហាសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ​ទី១,គឺមិនគាំទ្រ​ចំពោះការបំបែករដ្ឋ ទី២,មិនគាំទ្រការប្រើប្រាស់កម្លាំង​ដែលឥឡូវនេះ សង្រ្គាមកាន់តែសាហាវទៅៗ។សម្ដេចមិនជឿថា រុស្ស៊ីអាចយកឈ្នះនៅអ៊ុយក្រែន ហើយអ៊ុយក្រែន ក៏មិនអាចសម្លាប់​ទាហានរុស្ស៊ី​នៅលើទឹកដីអ៊ុយក្រែនអស់នោះដែរ ដូច្នេះ​ជំរើស​គឺមានតែការ​ចរចារ​ដែលផ្ដើម​ចេញ​ពី​បទឈប់​បាញ់។សូមបញ្ជាក់ថា សង្គ្រាមរុស្ស៊ី អ៊ុយក្រែនបានផ្ទុះឡើង កាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលមកដល់ពេលនេះ​មានរយៈពេល១១ថ្ងៃហើយ ដែល​មិនទាន់​មាន​សញ្ញាវិជ្ជមាន​ណាមួយបង្ហាញថា​សង្គ្រាម​នឹងអាច​បញ្ចប់​ក្នុងពេលឆាប់ៗ ណាមួយឡើយ៕អត្ថបទ មុតសុទ្ធ

សម្ដេចតេជោ អាទិភាពកំពូលរបស់យើងគឺសន្តិភាព ដើម្បីធានានូវសិទ្ធិរស់រានមានជីវិត

2022/03/07 06:28:20 pm        579
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាបានប្រឹងប្រែងជាង ៤០ឆ្នាំហើយ ក្នុងការប្រកាន់គោលការណ៍ជាអាទិភាពកំពូលនោះ គឺសន្តិភាព។សម្ដេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ ក្នុងពេលសម្តេចនិងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ​និងសាលាបឋមសិក្សា វិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៧ខែមីនានេះ។សម្ដេច បានគូសបញ្ជាក់ថា ការប្រកាន់យកនូវគោលការណ៍​ជាអាទិភាពកំពូលគឺ​សន្តិភាពនេះ ដើម្បីសិទ្ធិរស់រានមានជីវិត​ ហើយបើមានសិទ្ធិរស់រានមានជីវិតហើយ គឺសិទ្ធិបញ្ចេញ​មតិប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្សត្រូវបានធានា។ សម្ដេចថា ការដែលកម្ពុជាបានខិតខំក្នុង​ការរក និងរក្សាបាននូវសន្តិភាពមកដល់ថ្ងៃនេះ យើងមិន​អាច​បណ្ដែតបណ្ដោយ​ឱ្យក្រុមមនុស្សមួយក្រុម​មក​បំផ្លាញបំផ្លាញ​សន្តិភាពយើងបានទេ។សម្ដេច បានបញ្ជាក់ថា ឥឡូវនេះ ការជាក់ស្ដែងបានកើតឡើងនៅអ៊ុយក្រែន នៅអ៊ីរ៉ាក់ នៅស៊ីរី លីប៊ី ដែលកំពុងបន្ត ប៉ុន្តែឥឡូវនេះ បានកើតឡើងនៅអឺរ៉ុបតែម្ដង។សម្តេច បញ្ជាក់ថា ប្រទេសនៅអឺរ៉ុប ទោះបីមិនទាន់ទទួលនូវការវាយប្រហារ ក៏កំពុងតែផ្ដោតការ​យកចិត្តទុក​ដាក់នូវ​សន្តិភាពនៅអឺរ៉ុប។ អ៊ីចឹងទេ​សម្តេច ក៏សង្ឃឹមថា អ្នកខាងក្រៅដែលមើលឃើញ​ពីការយកចិត្តទុកដាក់នៃនយោបាយផ្ដល់អាទិភាពកំពូលទៅលើបញ្ហាសន្តិភាព សម្រាប់អ៊ុយក្រែន ក៏ត្រូវតែយល់ពីយើង​ផងដែរ ព្រោះកុំចាំបាច់មានសង្គ្រាមហើយ​ទើបចាប់ផ្ដើម​នឹក​ដល់ថា​ធ្វើយ៉ាង​ណា​ឱ្យមាន​សន្តិភាពព្រោះ​បើសិន​ឲ្យមានផ្ទុះហើយ ​លើកនេះ​ប្រហែល​ជាគ្មានហ៊ុនសែនធ្វើ​នយោបាយឈ្នះ-ឈ្នះ ជាលើកទីពីរនោះទេ។ សម្តេចថា ការខុសត្រូវតិចតួចត្រូវនិយាយគ្នា ។តម្រូវការនៅក្នុងសង្គមវាតែងតែមានបញ្ហានេះ បញ្ហានោះកើតឡើង ប៉ុន្តែបញ្ហានោះ វាទាមទារ​ឲ្យយើង​អត់ធ្មត់ ​ដោះស្រាយតាមផ្លូវ​សីលធម៌​ក្តីតាមផ្លូវច្បាប់ក្តី ប៉ុន្តែកុំអ្វីឡើងមកចាប់​ហ៊ុនសែន​អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុង មកបាញ់ហ៊ុនសែន​ តើនោះជាអ្វី?មានន័យថា អំពាវនាវឲ្យមានសង្គ្រាម ​ដូច្នេះគឺអ្នក ​នៅតែឯងនោះទៅ។ ទៅជាឧទាមក្រៅច្បាប់នោះទៅ ប៉ុន្តែបើសិនជាអ្នកជាឧទ្ទាមក្រៅច្បាប់ នៅក្នុងប្រទេសអ្នកមិនអាចរួចខ្លួននោះឡើយ។ដូច្នេះគ្រប់ពេលណាៗទាំងអស់សម្ដេច តែងតែអំពាវនាវឲ្យយកចិត្តទុកដាក់ ​រក្សាសន្តិភាព ស្ថេរភាព​នយោបាយ​ជាមួយនឹងការយកចិត្តទុកដាក់ទៅលើបញ្ហាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងពីរនេះ​ត្រូវក្តាប់ឱ្យមាំ ​ទើបធានាថា​កម្ពុជា​បោះជំហានទៅមុខហើយ៕អត្ថបទ មុត សុទ្ធ

ថ្ងៃដំបូងខេត្តកំពត មានគណបក្សនយោបាយចំនួន៤ មកដាក់ពាក្យសុំចុះបញ្ជីបេក្ខជន

2022/03/05 08:19:56 pm        885
កំពត៖ ថ្ងៃទី១នៃការបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ខេត្តកំពត មានគណបក្សនយោបាយចំនួន៤ បានមកដាក់ពាក្យ ខណៈដែលគណបក្សនយោបាយពីរផ្សេងទៀត នៅមិនទាន់មកដាក់ពាក្យ ។នេះបើយោង​តាម​ការ​បញ្ជាក់ឲ្យដឹងពី​ប្រធានគណៈកម្មាធិការរៀបចំ​ការបោះឆ្នោតខេត្តកំពតលោក តែជិន ណារិត កាលពីម្សិលមិញ ហើយលោក ក៏ស្នើសុំឲ្យគណបក្ស​នយោបាយ​រូសរាន់​ក្នុង​ការ​មក​ដាក់ពាក្យ​ផងដែរ។.លោក តែជិន ណារិត ប្រាប់ឲ្យដឹងថា លោកបាន​ជួប​ប្រជុំជូនដំណឹង​ដល់បក្សនយោបាយទាំងអស់ បីដងមុនថ្ងៃបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២នេះ ។ ហើយបើទោះជាការដាក់ពាក្យ​សុំចុះ​បញ្ជី​មាន​ធ្វើតាម​ប្រព័ន្ធបច្ចេកវិទ្យា ​ក៏បក្សនយោបាយនីមួយៗមានការត្រៀមលក្ខណៈបានល្អ ។ យ៉ាងណាក៏ដោយ ក្នុងការដាក់ពាក្យចុះបញ្ជីបេក្ខជននេះ មានគណបក្សពីរមិនទាន់មកដាក់ គឺគណបក្សយុវជនកម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ។ខេត្តកំពតមាន៩ក្រុងស្រុក និងមាន៩៣ ​ឃុំសង្គាត់ ដែល​គណបក្ស​នយោបាយត្រូវមក​ដាក់ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជនតំណាងបក្សរបស់ខ្លួន នៅតាមឃុំសង្គាត់នីមួយៗ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២នេះ៕អត្ថបទ៖ សារីម

គណបក្សប្រជាជនកម្ពុជាសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបងរៀបចំទិវាអន្តរជាតិ​នារី៨មីនា ខួបលើកទី១១១

2022/03/05 08:02:04 pm        1615
បាត់ដំបង៖ ឯកឧត្តម ទ្បេង ប៉េងទ្បុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ បានអញ្ជើញជាអធិបតីភាព រៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១១ ជូនដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋ ។ពិធីនេះ បានរៀបចំធ្វើនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សមាជិក ​សមាជិកាក្រុមការងារគណបក្ស គណបក្សក្រុង សង្កាត់ ឃុំ ភូមិចូលរួមប្រមាណ ជិត៣០០នាក់។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង ក៏បានពាំនាំនូវការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា ជូនដល់អង្គពិធីទាំងមូល ​ដោយបាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ​តែងតែមានក្តីនឹករលឹក ​និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ឯកឧត្តម ទ្បេង ប៉េងទ្បុង បានថ្លែងកោតសរសើរចំពោះសកម្មភាពការងារកន្លងមក​ដែលស្រ្តីនៅ​ក្នុង​សង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ​បានកសាង​សមិទ្ធផល​ជាច្រើនក្រោមកិច្ចរួបរួម​សហការសាមគ្គីគ្នា​ជាធ្លុងមួយ​ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដែលអាចឈានទៅ​សម្រេចទិសដៅជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នង​សេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។ ឯកឧត្តម ប្រធាន បានស្នើឲ្យអាជ្ញាធរ ពិសេសក្រុមការងារគណបក្ស បន្តយកចិត្តទុកដាក់ពង្រឹង​សមត្ថភាព​ស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំង​ពី​មត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់​មិនឱ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និង​ឲ្យមានការអនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង ​និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ​ការប្លន់ប្រដាប់អាវុធ ​ការជួញដូរ​គ្រឿងញៀន​ ការជួញដូរមនុស្ស អំពើហិង្សាគ្រប់​រូបភាពលើស្ត្រី និងកុមារ។ឯកឧត្តម ទ្បេង ប៉េងទ្បុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅជាមួយនឹងកូវីដ១៩ ដោយបន្តអនុវត្តរាល់វិធានការសុខាភិបាល “៣ការពារ ៣កុំ“ មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះ​ថា មេរោគកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង បាននឹងកំពុងឆ្លងរីករាលដាលយ៉ាង​ខ្លាំងនៅ​ឡើយ។ ឯកឧត្តម បានជំរុញប្រជាពលរដ្ឋនាំកូនចៅ តូចៗទៅទទួលវ៉ាក់សាំងបង្ការជំងឺនានា និងវ៉ាក់​សាំង​ប្រឆាំង​កូវីដ-១៩ ដើម្បីការពារសុខភាពកូនចៅខ្លួន ​និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។ក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង និងក្រុមការងារ ​ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ស្រ្តី ដែលបានចូលរួម ​ក្នុងសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ ជាការគោរព និងលើកទឹកចិត្តផងដែរ ៕

រដ្ឋមន្ត្រីការបរទេស ចង់ឲ្យមានការហោះហើរត្រង់កម្ពុជា-ចិនឡើងវិញ​បន្ទាប់ពីបើកប្រទេស​ជាច្រើន​ខែហើយ

2022/03/05 07:17:53 pm        1292
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពីសុទិដ្ឋិនិយម នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ក្រោយពីកម្ពុជាបើកឲ្យមានសកម្មភាពសង្គមឡើងវិញ ហើយបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនោះ ឯកឧត្តម ចង់ឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច ។ក្នុងជំនួបជាមួយលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែមីនាម្សិលមិញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាន​សម្តែងអំណរអរគុណ ចំពោះប្រទេសចិន ដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមចង់ឃើញការហោះហើរត្រង់ រវាងប្រទេសទាំងពីរ ចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងធុរៈកិច្ច ។ក្នុងឱកាសនោះលោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្ត​របស់​ប្រទេសចិន​ក្នុងការពង្រឹង ​និងពង្រីកបន្ថែមទៀត ​នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅលើគ្រប់វិស័យ ។ក្រៅពីការងារកិច្ចសហប្រតិបត្តិការភាគីទាំងពីរ ក៏បានពិភាក្សាទៅលើបញ្ហា​កំពុង​កើតឡើង ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ក្នុងនោះ​ឯកឧត្តម ប្រាក់ សុខុន ​លើកឡើងថា​ នៅចុងខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគ្រោងធ្វើដំណើរទស្សនកិច្ច ​ជាលើកដំបូងរបស់ឯកឧត្តម ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស​ របស់ប្រធានអាស៊ាន ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ​ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញ​ការ​អនុវត្តកិច្ចព្រមព្រៀង ​ជា​ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ​ជាពិសេសដើម្បីបញ្ចប់​អំពើហិង្សា បង្កើត​លក្ខខណ្ឌ​អំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំ​ពិគ្រោះយោបល់ស្តីពី ​ការផ្តល់ជំនួយមនុស្សធម៌ ​និងបង្កើតបរិយាកាសអំណោយផល ​ដល់កិច្ច​សន្ទនា​នយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ​ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ ។ លោកជំទាវ យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងតួនាទីជាប្រធានអាស៊ាន​ ក្នុងការ​ធ្វើឱ្យមានវឌ្ឍនភាពលើការ​អនុវត្តកិច្ចព្រមព្រៀង ​ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងារ​របស់​សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។លោកជំទាវ បានគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះតួនាទីជាប្រធានអាស៊ានរបស់​កម្ពុជា​ និងគាំទ្រដល់បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់​ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ​ហើយលោកជំទាវ​ សង្កត់ធ្ងន់ថា ​ប្រទេសចិន​នឹង​ដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយ​ប្រកប​ដោយសន្តិវិធី ​ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ៕អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល
08/26/2026 09:08 PM
រដ្ឋមន្ត្រី ចក្រភពអង់គ្លេសអញ្ជើញចុះជួបក្រុមការងារដែលកំពុងអនុវត្តសកម្មភាពកំចាត់មីន ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអង់គ្លេស
08/26/2026 08:08 PM
​រាជរដ្ឋាភិបាលជំរុញអ្នករៀបចំពិព័រណ៍នានាបង្កេីនយន្តការជំនួបពាណិជ្ជកម្មដេីម្បីពង្រីកទីផ្សារកាន់តែខ្លាំងក្នុងតំបន់
08/26/2026 08:08 PM
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសន្និសីទប្រធានសភា នៃអន្តរសភា
08/26/2026 08:08 PM
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
08/26/2026 08:08 PM
ប្រភព៖ ប៉ាគីស្ថានស្នើពេលវេលាកំណត់ថ្មី ៦០ថ្ងៃ ដើម្បីឲ្យអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើម​ការចរចា​ផ្ទាល់ឡើងវិញ
08/26/2026 08:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)
08/26/2026 08:08 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ «សហរដ្ឋអាមេរិកនឹងមិនសម្រេចបានអ្វីឡើយ​» ជាមួយនឹងសម្ពាធសេដ្ឋកិច្ច
08/26/2026 07:08 PM
មនុស្សយ៉ាងហោច ២២នាក់ស្លាប់ និង ៣៨៤នាក់ បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់នៅនេប៉ាល់
08/26/2026 07:08 PM
លោក Netanyahu ប្ដេជ្ញាបង្កើន​ការតាំងទីលំនៅបន្ថែម នៅ West Bank ដោយផ្គើន​នឹង​សម្ពាធអន្តរជាតិ
08/26/2026 07:08 PM