សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ ពលរដ្ឋមួយចំនួនចោលសំរាមពាសវាលពាសកាល តែបែរមកជេរអាជ្ញាធរទៅវិញ

2022/02/22 07:30:45 pm        838
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការរិះគន់ចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានបោះចោលសំរាមពាសវាលពាសកាល ខណៈមានធុងសំរាមនៅក្បែរហើយ បង្កឱ្យមានក្លិនស្អុយ បែរមកជេរអាជ្ញាធរ និងថ្នាក់ដឹកនាំទៅវិញ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹង ជើងឯក ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ​នេះ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា ​ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច​ នៅតែខ្វះការយល់​ដឹងអំពីបរិស្ថាន និងអនាម័យ ​ដោយពួកគេបានបរិភោគរួចហើយ ទុក​សំរាម​ចោល​ដោយ​មិន​បាន​យក​ទៅចោល​នៅក្នុង​ធុងសំរាម​នោះទេ​ ដូច្នេះហើយបានធ្វើឲ្យទីក្រុង​ ជាពិសេសរាជធានីភ្នំពេញ​នេះ​តែម្តង នៅតែ​មាន​សំរាម​ ឬកាកសំណល់ច្រើន​ នៅតាមកន្លែងទីសាធារណៈ ឬកន្លែងប្រជុំជន​មួយ​ចំនួន​ដដែល​នោះ។យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវយ៉ាង​ទទួចដល់ប្រជាពលរដ្ឋទាំង អស់ ​គប្បី​ចូលរួមថែរក្សាអនាម័យ​ ដើម្បីបរិស្ថាន និងទីក្រុងស្អាត​ខណៈអាជ្ញាធរ ខិតខំយក​ធុង​សំរាមដាក់ ​ស្ទើរគ្រប់ទីកន្លែង​ ហើយមិនព្រមកាន់យកទៅ​ចោលក្នុង​ធុង​សំរាម​ទៀត បែរជាមក​ជេរ​អាជ្ញាធរ​ និងថ្នាក់ដឹក ​នាំទៅវិញ ​ដោយសារតែបញ្ហាកើតចេញពីខ្លួនឯងនេះ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ ស្នើកុំឱ្យកន្លែងលក់ថ្នាំពេទ្យដំឡើងថ្លៃស្រេចតែចិត្ត និងកុំឱ្យមានការលក់ថ្នាំក្លែងក្លាយ

2022/02/22 07:27:15 pm        533
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំងលក់ថ្នាំពេទ្យទាំងឡាយ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល កុំដំឡើងថ្លៃស្រេចតែចិត្ត ពិសេសថ្នាំព្យាបាលជំងឺកូវីដ-១៩ ហើយសម្តេច ក៏បានអំពាវនាវដល់ក្រសួងសុខាភិបាល ត្រូវចុះពិនិត្យកន្លែងលក់ថ្នាំពេទ្យ ដើម្បីកុំឱ្យមានការលក់ថ្នាំក្លែងក្លាយដល់ប្រជាពលរដ្ឋ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានទីតាំងក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានស្នើសុំឱ្យមានការបង្កើនសមត្ថភាព​ផ្គត់ផ្គង់​ថ្នាំពេទ្យ ខណៈពេលប្រជាពលរដ្ឋកំពុងមានតម្រូវការ ដើម្បីការពារខ្លួនទប់ទល់ នឹងជំងឺកូវីដ-១៩។សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ជាពិសេសអូក្រុង ​ដោយសម្ដេច បានថ្លែងថា ការការពារសុខភាពសាធារណៈ ​ការការពារបាន ឬមិនបាន ​វាមិនចំណុះទៅលើវិធានការរបស់រាជរដ្ឋាភិបាលតែឯងនោះទេ វាមិន​ចំណុះតែ​លើ​វិស័យសុខាភិបាលតែ​ឯងនោះទេ គឺចំណុះទាំងស្រុងទៅលើបុគ្គលម្នាក់ៗ ធ្វើឬមិនធ្វើ ព្រោះគ្មាន​អ្នកណាឈឺ​ ជំនួសខ្លួនយើងឡើយ៕ អត្ថបទ៖ មុត សុទ្ធ 

សម្ដេចតេជោ៖ គ្មានការបិទប្រទេសទៀតទេ បើទោះជាអូមីក្រុងកំពុងរាលដាល

2022/02/22 07:20:00 pm        472
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា នឹងមិនមាន តម្រូវការក្នុងការបិទប្រទេស ក្រុង ឬទីតាំងណាមួយ ដោយសារការឆ្លងជំងឺកូវីដ-១៩ ដូចពីពេលមុននោះឡើយ ដោយសារបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់ហើយនោះ។ តែសម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការប្រមាថចំពោះបញ្ហានេះ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ​ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ នឹងមិនមានការបិទប្រទេស ក្រុង ឬទីតាំង ដែលមាន​ឆ្លងរាលដាល ជំងឺកូវីដ-១៩ដូចកាលឆ្នាំមុនឡើយ​ តែសម្ដេចតេជោ បានធ្វើការអំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋទាំងអស់​ ជាពិសេស​នៅរាជធានីភ្នំពេញ ​ត្រូវខិតខំប្រយុទ្ធប្រឆាំង នឹង​មេរោគ​អូមីក្រុង ដែលចេះតែមាន​កំណើនជាលំដាប់​ និងមានករណីស្លាប់ហើយ ​ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ ក្រសួងសុខាភិបាល បានប្រកាសថា សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី ចំនួន៤៤៨នាក់ទៀត ដែលសុទ្ធជាប្រភេទអូមីក្រុងទាំងអស់ និងស្លាប់៣នាក់។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា មានអ្នកឆ្លងសរុបជាង១២៦ពាន់ ៩៧៧នាក់ ជាសះស្បើយ១២០ពាន់ ៧៦៧នាក់ និងស្លាប់ ៣ពាន់ ២០នាក់ ៕អត្ថបទ៖ មុត សុទ្ធ 

បញ្ជាការដ្ឋានកងទ័ពជើងអាកាសគាំទ្រដោយឥត​ងាករេ​​ចំពោះ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល

2022/02/21 09:55:45 pm        721
ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងអាកាស បានប្រកាសគាំទ្រដោយឥតងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតចំពោះក្រុមឱកាសនិយមទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងមហន្តរាយ បំផ្លាញសន្តិភាព ធ្វើឲ្យប៉ះពាល់ដល់ភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។ការប្រកាសប្តូរផ្តាច់របស់នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បែបនេះ គឺបានធ្វើឡើងនៅថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុង​ពិធី​ប្រជុំ​បូក​សរុបការងារ​កងទ័ព​ជើងអាកាស​ប្រចាំ​ឆ្នាំ២០២១ ​និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ ​ស្ថិត​នៅ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​អាកាស។នាយឧត្តមសេនីយ៍ បាន​លើក​ឡើងថា​ តាំង​នាម​ឲ្យ​កង​កម្លាំង​ទាំង​អស់​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ពជើង​អាកាស​ទាំង​មូលសូម​សន្យាថា នឹង​ការពារ​បូរណភាព​ទឹកដីឯករាជ្យ ​អធិបតេយ្យ​ជាតិ ពង្រឹង​សន្តិភាព ស្ថិរភាព​និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានានូវភាព​សុខសាន្ត​របស់​ប្រជាជន និងរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ។ ​ការពារ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ស្របច្បាប់​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​របស់ប្រជាពលរដ្ឋ។ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានជំរុញដល់កងកម្លាំងយោធានៃកងទ័ព ជើងអាកាសទាំងអស់​ត្រូវ​បន្តចូលរួម​សហការ​ជាមួយអាជ្ញាធរដែនដី ​និងកងកម្លាំង​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការ​រក្សា​ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាពសង្គមឲ្យបានរឹងមាំ​បន្ថែមទៀត។ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ ​ដ៏​ម៉ឺងម៉ាត់​ចំពោះ​គ្រប់​អង្គការ​ចាត់តាំង ឬបុគ្គល​ដែល​ប្រព្រឹត្តបទ​ល្មើសច្បាប់ និងប្រឆាំងដាច់ខាត​មិនឲ្យមាន​ចលនា​បដិវត្តន៍ពណ៌​កើតឡើងបានជាដាច់ខាត។ ក្នុងន័យនេះ កងទ័ពទាំងអស់ត្រូវ​យក​ចិត្ត​ទុក​ដាក់​អប់រំ​ប្រជាពលរដ្ឋ​ឲ្យយល់​ច្បាស់​បន្ថែម​ទៀត​អំពី​ការ​ប្រើប្រាស់​សិទ្ធិសេរីភាព ​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំង​អនុវត្ត​ច្បាប់ជា​ធរ​មាន​ឲ្យ​បាន​ម៉ឺងម៉ាត់​ផងដែរ។ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សឹម សំណាង​ ក៏បាន​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ជើងអាកាស​ទាំង​អស់​ត្រូវបន្តលើក​កម្ពស់​ការតាំងចិត្តខាង​នយោបាយ​ចិត្ត​សាស្រ្ត​របស់​កងទ័ព ដើម្បី​បន្តជំរុញ​អនុវត្ត​ដោយ​ឆន្ទៈ​មោះមុត ស្រុះដៃគ្នា​ក្នុងការកែទម្រង់​លើគ្រប់វិស័យ​ឲ្យកាន់​តែស៊ីជម្រៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​ តាមបាវចនា២«កែទម្រង់ខាងក្នុង ​និងបង្កើនមិត្តខាងក្រៅ​ក្នុងស្មារតីឯករាជ្យ» និងអ​ភិក្រមទាំង៥«ឆ្លុះកញ្ចក់ ​ងូតទឹក​ ដុះក្អែល ព្យាបាល​និងវះកាត់»ជាដើម។យ៉ាងណាក៏ដោយ​នាយ​ឧត្តមសេនីយ៍ ក៏​បានថ្លែង​កោត​សរសើរ​ចំពោះ​កងទ័ពជើង​អាកាស​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការ​របស់​ខ្លួន​បាន​ល្អប្រសើផងដែរ ក្នុងការ​ចូលរួមជាមួយភាគីពាក់ព័ន្ធ​ក្នុងការ​ដឹក​ជញ្ជូន​នូវវ៉ាក់សាំង​ប្រឆាំងកូវីដ១៩​ ចាក់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ ៕អត្ថបទ៖ បាន ចក់ 

ក្រុមអ្នកផលិត ជំរុញការប្រើប្រាស់ និងការគាំទ្រពីប្រជាពលរដ្ឋលើផលិតផលក្នុងស្រុក

2022/02/21 08:58:59 pm        910
ភ្នំពេញ៖ ប្រធានសមាគមផលិតចំណីអាហារកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យងាកមកប្រើប្រាស់ និងទទួលទានផលិតផលក្នុងស្រុកឲ្យច្រើនផុសផុល ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាលើកទឹកចិត្តដល់អ្នកផលិត និងស្ទួយជីវភាពប្រជាកសិករ។លោក មៀវ សុខទ្រី ប្រធានសមាគមផលិតចំណីអាហារកម្ពុជា ក្រោយពិធីសម្ពោធជាផ្លូវការ​នូវ​ផលិត​ផល​រមៀតកែច្នៃ​របស់សហគ្រាសរីងហ្គាខេម​ កាលពីព្រឹកថ្ងៃទី១៩​ កុម្ភៈ ឆ្នាំ២០២២នេះ បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន​ ប៊ីធីវីថា គិតត្រឹមរយៈពេល ​៥ឆ្នាំចុងក្រោយនេះ ទោះបី​ជាវិស័យចំណី​ម្ហូបអាហារមានភាពរីកចម្រើនក្តី ​ប៉ុន្តែការគាំទ្រ​របស់​អ្នកប្រើប្រាស់ ហាក់​នៅ​មានកម្រិត ដែលបនេះទាមទារឲ្យរដ្ឋាភិបាល​ និងស្ថាបនពាក់ព័ន្ធត្រូវចូលរួមដោះស្រាយ ទាក់ទិន​នឹង​ការលើកកម្ពស់ការប្រើប្រាស់ផលិតផល​ក្នុងស្រុក​ឲ្យច្រើន​ជាងផលិតនាំចូល ជាពិសេស​គឺ​ការ​ដោះស្រាយបញ្ហាប្រឈមទាំងឡាយ​របស់​សហគមន៍អ្នកផលិត។លោក ​បានសំណូមពរថែមទៀតទៅដល់ប្រជាពលរដ្ឋ លើផលិតផលខ្មែរ​ដែល​បានចុះបញ្ជី ព្រោះថា​ទាំង​សមាគម​ និងវិទ្យាស្ថានជំនាញផ្សេងៗ​ បានខិតខំយកចិត្តទុកដាក់ក្នុង​ការ​សិក្សាស្រាវជ្រាវ ផ្តល់​នូវបច្ចេកវិទ្យាថ្មីៗ​ ដើម្បីធ្វើឲ្យផលិតផលខ្មែរកាន់តែមានគុណភាព​ និងមានអាហារូបត្ថម្ភល្អៗ។ជាមួយគ្នានេះ លោក ហ៊ឺ វណ្ណៈ ​នាយកប្រតិបត្តិសហគ្រាស ​រីងហ្គាខេម ​ដែលជា​ក្រុមហ៊ុនឈានមុខ ក្នុង​ការផ្តត់ផ្គង់អាហារទ្រទ្រង់សុខភាពពីធម្មជាតិ ​ដូចជាម្សៅល្មៀត ​ម្សៅមើមខ្ញី ​ម្សៅចេក​ ទឹកញ៉ និង​ផ្សិតលីងជឺជាដើម បានអំពាវនាវ​ ប្រជាពលរដ្ឋខ្មែរ ​សូមងាកមកគាំទ្រឲ្យកាន់តែច្រើន​បន្ថែមទៀត ដោយ​ជួយជ្រោមជ្រែង​ និងលើកទឹកចិត្តដល់ផលិតផលខ្មែរ ដែលកំពុងតែផលិត​និង​កែច្នៃ​យ៉ាង​យក​ចិត្តទុកដាក់ ​ដើម្បីផលិតបានផលិត​ផល​ដែល​មាន​គុណ​ភាពខ្ពស់ ​និង​មិន​ប៉ះពាល់​សុខភាពដល់​អ្នកប្រើប្រាស់ក្នុងស្រុក។តាមរយៈកញ្ចប់ថវិកាជំនួយឥតសំណងរបស់ USAID លើកគម្រោង កម្ពុជាហាវែស II លោក ហ៊ឺ វណ្ណៈ ​បានបញ្ជាក់ថា ​គម្រោងនេះ​ផ្តល់ការបណ្តុះបណ្តាល​អំពីការអនុវត្ត ការដាំដុះតាម​គោល​ការណ៍​កសិកម្មល្អ ​និងបានចុះកិច្ចសន្យាកសិកម្មជាមួយកសិករចំនួន​ ៦០គ្រួសារ ក្នុងការទិញលក់​ផលិត​កសិកម្មរបស់ប្រជាកសិករខ្មែរ ​ដែលបានដាំដុះតាមគោលការណ៍​កសិកម្មល្អនេះ។ លោក បន្តថា គម្រោងនេះ មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជា​កសិករ​ខ្មែរ​ឲ្យប្រសើរល្អជាងមុន​ ជួយកាត់បន្ថយចំណាកស្រុក ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ជួយ​ជំរុញ​ និងលើក​ស្ទួយការអភិវឌ្ឍ​ និង​អភិរក្ស​វិស័យ​កសិកម្ម​នៅកម្ពុជា ជា​ពិសេស ​បាន​លើក​ទឹកចិត្ត​ផលិត​ករកែច្នៃ​ក្នុងស្រុក ​មាន​លទ្ធភាពបន្តបេសកម្មក្នុងការ​អភិវឌ្ឍន៍​ផលិតផលខ្មែរ ឲ្យ​មាន​ស្តង់ដារ​គុណភាព​អនាម័យ ​និង​សុវត្ថិភាព​ខ្ពស់ សម្រាប់​អ្នក​ប្រើប្រាស់​ក្នុងស្រុក៕អត្ថបទ៖ ឈិត បូរ៉ាវី

អាជ្ញាធរ ជំរុញការចាក់វ៉ាក់សាំង​ដូស​ជំរុញ​ជូន​កម្មករ ខណៈតាម​រោង​ចក្រ​ពង្រឹង​វិធាន​ការ​បង្ការ​អូមីក្រុង

2022/02/21 07:58:46 pm        520
ភ្នំពេញ៖ ស្របពេលប៉ុន្មានថ្ងៃចុងក្រោយ មានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុងកើនឡើង អាជ្ញាធររាជធានីភ្នំពេញ បានជំរុញការចាក់វ៉ាក់សាំងជូនកម្មករ-កម្មការិនី ក្នុងវិស័យកាត់ដេរ ខណៈតាមបណ្តារោងចក្របន្តពង្រឹងវិធានការបង្ការការឆ្លងជំងឺកូវីដ១៩។បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តន៍វិអានការប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍​ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង​ អាជ្ញាធររាជធានីភ្នំពេញ ដោយ​បានសហការជាមួយក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដំណើរការចាក់​វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩ ដូសជំរុញ ​ជូនកម្មករ-កម្មការិនី ​តាមរោងចក្រ​ សហគ្រាស សំដៅពង្រឹង​ភាពសាំ​ក្នុង​សហគមន៍ ​និងក្នុងរោងចក្រ​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃការរីករាករាលដាលជំងឺកូវីដ១៩ ដោយត្រូវ​អនុវត្ត​ម៉ឺងម៉ាត់​នូវវិធានការសុខាភិបាល។ពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ-កម្មការិនី ​អាជ្ញាធររាជធានីភ្នំពេញ និង​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏ដូចជានិយោជក ​បានរៀបចំ និង​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ទៅ​ចាក់វ៉ាក់សាំងតាមទីតាំង ដែលបានកំណត់ ​ខណៈរោងចក្រ សហគ្រាសមួយចំនួន​មាន​ការ​ចុះ​ចាក់វ៉ាក់សាំង​ជូនកម្មករដោយផ្ទាល់ផងដែរ។កម្មករ-កម្មការិនី ដែលបម្រើការនៅរោងចក្រ វ៉ាន់ហ៊ីដា បានលើកឡើងថា វ៉ាក់សាំង​ពិតមានសារៈសំខាន់ជួយសុខភាពពួកគាត់​ ហើយធានាមិនបង្កការប៉ះពាល់ដល់ការងារប្រចាំថ្ងៃ។យ៉ាងណាក៏ដោយ កម្មករ-កម្មការិនី បានឲ្យដឹងថា ដើម្បីកាន់តែធានាដល់សង្វាក់​ការងាររ​បស់ខ្លួន គឺ​ពួកគាត់ចូលរួមអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ​ ដោយ​ពាក់ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ រក្សាគម្លាត ។គួរបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសទី៣ ជូន​កម្មករ-កម្មការិនី នៅ​រាជធានីភ្នំពេញ ​អាចនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេល២សប្តាហ៍ទៀត​ ខណៈកម្មករ-កម្មការិនី ​សេសសល់ប្រមាណជិត ៥ម៉ឺននាក់កំពុងទៅទទួលវ៉ាក់សាំង​ជាបន្តបន្ទាប់៕ អត្ថបទ សេក ឧត្តម

សម្តេចតេជោ កោតសរសើរការខិតខំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបើទោះបីស្ថិតក្នុងបរិបទកូវីដ-១៩

2022/02/21 06:25:58 pm        507
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២១កុម្ភៈនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមានហ្លួងម៉ែជាព្រះប្រធានកិត្តិយស បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយក រដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាង​សកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សង្គមជាតិ។សម្តេច បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល​ វិស័យសេវាកម្ម ​ដូចជា​ធនាគារ​ សណ្ឋាគារ ​ភោជនីយដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។ក្នុងកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង តំណាងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិការអភិវឌ្ឍសមត្ថភាព​ដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន ២.២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប ៣.៨៧១នាក់ ​បានចូលរួមសិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស»។ក្នុងកិច្ចប្រជុំលោកជំទាវ ជូ ប៊ុនអេង បន្តថា «នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ​ការស្វែងរកការគាំទ្រមតិ ការ​បញ្ជ្រាបយេនឌ័រ ​និងបរិយាបន្ន ​សីលធម៌សង្គម ​និងភាពជាអ្នកដឹកនាំ និង​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធីវិនិយោគឃុំ សង្កាត់​ និង​សមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ​ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និង​ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី ​និងកុមារ ​អ្នកចូលរួម ១ .១២៣ នាក់(ស្រ្តី៨៤០នាក់)»។ លោកជំទាវ បន្តថា «ដូចរៀងរាល់ឆ្នាំកន្លងមកដែរឆ្នាំ២០២២ នេះ ក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ដើម្បីស្ត្រី បាន​សម្របសម្រួល​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ២០២០-២០២១ និងផែនការសកម្មភាព​ការងារ​ឆ្នាំ២០២២ ​ដោយ​មានការចូលរួម​ផ្តល់​ធាតុចូលរបាយការណ៍​ពី​ក្រសួង ស្ថាប័ន អាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ​និង​ការ​ផ្តល់​យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំង​ការ​ឯកភាព​ពីសមាជិក​ ស​មាជិកា​ នៃក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីស្ត្រី ។ លោកជំទាវ បញ្ជាក់ថា «របាយការណ៍លទ្ធផលការងារឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការ​ប្រឈម​ថ្មីៗ ​និង​ចំណុចសេសសល់ទាំងឡាយ ​ដែល​យើងទាំង​អស់គ្នាចាំបាច់ត្រូវខិតខំបន្តការ​ដោះស្រាយ​ក្នុង​បរិការណ៍នៃជំងឺកូវីដ ​១៩ ​ដើម្បីស្តារ ​និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាម​រយៈការបន្ត​អនុវត្តវិធានការផ្នែកគោលនយោបាយ ​កម្មវិធី​និងសកម្មភាពជាក់លាក់នានា ក្នុងការ​លើក​កម្ពស់​សមភាពយេនឌ័រ​ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយ​បរិយាប័ន្ន និងចីរភាព។លោកជំទាវ ជូ ប៊ុនអេង បានថ្លែង នូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនា​បតី​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើក​កម្ពស់​សមភាព​យេនឌ័រ​ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និង​វិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញ​ទំហឹង​ទាំង​ស្មារតី និង​ថវិកា​ដល់​ដំណើរការ​សកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ​ដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាព​ជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ »។សូមជំរាបថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ​តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់​អនុសាសន៍​លើការងារមួយចំនួនរបស់ ​«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល ដើម្បីលើកកម្ពស់​សិទ្ធិ​សេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយ​រាល់​ការងារ​ជាអាទិភាពនានារបស់ស្ត្រី៕អត្ថបទ មុត សុទ្ធ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវស្តាប់ រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល

2022/02/20 10:23:38 pm        935
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកដល់យោធា នៃកងពលតូចអន្តរាគមន៍លេខ៦ ទាំងអស់ ត្រូវមានភាពស្មោះត្រង់ជាដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និង​គោរព​ឲ្យបានម៉ឺងម៉ាត់​បំផុត​ចំពោះរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានប្រគល់ជូន។ថ្លែងនៅក្នុងពិធីសម្ពោធ ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានា​របស់​កងពលតូចអន្តរាគមន៍លេខ៦ ​នៅឧត្តរមានជ័យ ថ្ងៃទី២០ ​ខែកុម្ភៈ ​ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាកងទ័ព«សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់​ អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការ​ស្នេហា​ជាតិ បង្កើនការយកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ និងយកអស់កម្លាំង​កាយចិត្តហ្វឹកហាត់​គ្រប់​ជំនាញ​ជាដើម»។ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់កងទ័ពទាំងអស់សូមបន្ត​សហការល្អ​ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ ​និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែក​ក្នុងការកសាងភូមិ-ឃុំ ​មានសុវត្ថិភាព ​ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្ត តួនាទី ​និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ​ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។លើសពីនេះទៀត កងទ័ពទាំងអស់សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុស​ត្រូវ​ឱ្យបានរហ័សបំផុត​ ដើម្បីឱ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់យ៉ាង​ដើម្បីជាតិមាតុភូមិជាដើម។នៅក្នុងកម្មវិធីនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការរីក​ចម្រើន​ជាលំដាប់របស់​ក​ង​ពលតូច​អន្តរាគមន៍​លេខ៦ ​ដែលស្តែងឡើងតាមរយៈការសម្រេច​បាន​នូវការ​កសាងសមិទ្ធផលជាច្រើន ​ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការ​រស់នៅ​ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់​កាន់តែប្រសើរឡើង​ថែម​ទៀត។ លោកឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៦ ក៏ដូចជាកងពល​ធំ​អន្តរាគមន៍លេខ២ និងបណ្តាស្ថាប័ន- កងឯកភាពចំណុះផ្សេងទៀត​ ដែលកន្លងមក បានយកចិត្ត​ទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច​ បានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើន​គួរ​ជាទីមោទនៈ ​ដោយធានាបាននូវការពង្រឹង ប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ​ឱ្យ​មានប្រសិទ្ធភាពជាប់ជាប្រចាំ ​និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ​ក្នុង​ការ​ថែរក្សា​ការពារសន្តិសុខ ​របៀបរៀបរយ ​និងសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូន ប្រជាពលរដ្ឋ ​ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងយថាហេតុផ្សេងៗ។ ជាពិសេសសកម្មភាព​ចូលរួម​ចំណែក​នានា​នៅក្នុងយុទ្ធនាការទប់ស្កាត់​ និ​ង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ក្នុង​រយៈកាល​កន្លងមក​នេះផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម វង សូត បានជំរុញបេក្ខជនឈរឈ្មោះអាណត្តិថ្មីត្រូវបំពេញតួនាទីបម្រើពលរដ្ឋឱ្យល្អ

2022/02/19 09:48:53 pm        822
ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត បានជំរុញបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ សម្រាប់អាណត្តិថ្មី ត្រូវបំពេញតួនាទីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យល្អ ដើម្បីដណ្តើមជ័យលាភី ក្នុងការបោះឆ្នោតខាងមុខនេះ។ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារ​គណបក្សឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ និងសេចក្តីជូនដំណឹង ស្តីពី​លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានលើកចិត្តដល់សមាជិកសមាជិកាគណបក្សទាំងអស់ ឱ្យខិតខំយកចិត្ត​ទុកដាក់កែលម្អនូវចំណុចអវិជ្ជមាន ​និងត្រូវបំពេញតួនាទីជាថ្នាក់ដឹកនាំ បម្រើសេវាជូន​ប្រជា​ពលរដ្ឋឲ្យល្អប្រសើរ ពោលគឺបេក្ខជនទាំងពេញសិទ្ធ ទាំងបម្រុង ត្រូវពង្រីកសមាជិកថ្មីឲ្យបានច្រើន ហើយត្រូវផ្សព្វផ្សាយពីស្នាដៃ ​សមិទ្ធផល ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​ប្រទេស​ជាតិឈានទៅរកការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។ឯកឧត្ដម បានស្នើដល់បេក្ខជនឈរឈ្មោះត្រៀមបោះឆ្នោត ក្នុងអាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) ត្រូវរៀបចំ ខ្លួនឲ្យស្របតាមបែបបទច្បាប់ត្រឹមត្រូវ ព្រោះនៅសល់រយៈពេលប្រមាណ៣ខែទៀត តែប៉ុណ្ណោះ ត្រូវបង្ហាញពីជំនឿជាក់ បង្កើនស្មារតីជួយអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព​ជូនប្រជាពលរដ្ឋឲ្យបានល្អ។ឯកឧត្តម វង សូត បានអំពាវនាវដល់មន្ត្រីបក្សប្រជាជនកម្ពុជាទាំងអស់ ឱ្យយកចិត្តទុកដាក់លើ​ការងារ​ប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវបន្តផ្សព្វផ្សាយរំលឹកពលរដ្ឋ​ឱ្យ​បន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ បីកុំ បីការពារ ​និងត្រូវរៀនរស់តាមគន្លងថ្មី ហើយ​ជាពិសេសនោះ ​ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំ ​មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕អត្ថបទ៖ ថុង សីហា

អភិបាលខេត្តបាត់ដំបង ជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

2022/02/19 09:32:41 pm        685
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបង្ហាញពីការព្រួយបារម្ភចំពោះការរីករាល នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី (អូមីក្រុង) ស្របពេលដែលអត្រាឆ្លងក្នុងមួយរយៈពេលចុងក្រោយនេះ មានការហក់ឡើង។ជាមួយនឹងការព្រួយបារម្ភនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញពលរដ្ឋ ឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ។ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ជុំទី៣ ស្ដីពីកម្មវិធីការអប់រំភាពជា អ្នកដឹកនាំ កាលពីម្សិលមិញ ឯកឧត្តម សុខ លូ បានណែនាំដល់សិក្ខាកាមគ្រូបង្គោលទាំងអស់ ពេលត្រឡប់ទៅវិញ ត្រូវជួយជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បី​ចូលរួម​ទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈនៅក្នុងស្រុកសំឡូតកំពុងមានការឆ្លងរាលដាលអូមីក្រុង នៅក្នុងចំណោមគ្រូបង្រៀន។ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងដូសទី៣ ​មាន​ប្រមាណជាង ៤០ភាគរយ ​នៃចំនួនប្រជាជនក្នុងខេត្តសរុប ដែលចំនួនអ្នកបានចាក់វ៉ាក់សាំង​ដូស​ជំរុញនេះ គឺតិចតួចបំផុត។គិតចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងសរុបចំនួនជាង ១ម៉ឺន៤ពាន់នាក់ និងស្លាប់ចំនួន៣៦២នាក់៕អត្ថបទ៖ នឿត សុភក្ត្រ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនអ៊ីរ៉ង់ គិតថាមានសម្ពាធខណៈទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកកំពុងកើនឡើង
08/27/2026 12:08 PM
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំUN៖ កងទ័ពត្រូវបានកំណត់ពេលទៅដល់តំបន់ហ្កាហ្សាដើម្បីរក្សាសន្តិភាព
08/27/2026 12:08 PM
ព្រះមហាក្សត្រ៖ ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំង​សម្រាប់​រៀបចំ​សន្និសីទ ISC មានអត្ថន័យពិសេសខ្លាំងណាស់
08/27/2026 12:08 PM
ព្រះមហាក្សត្រ៖ ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភា លើកទី២ គឺជា​មោទនភាព​ដ៏ធំធេង​សម្រាប់​​ប្រជាជាតិកម្ពុជា និងរួមចំណែកដ៏មានអត្ថន័យក្នុង​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរសភា
08/27/2026 11:08 AM
កម្លាំងសមត្ថកិច្ចជិត ៧ពាន់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២
08/27/2026 11:08 AM
អ្នកតំណាងក្រុមប្រឹក្សាសន្តិភាពរិះគន់គោលនយោបាយហ្កាហ្សារបស់អ៊ីស្រាអែល ខណៈផែនការរំសាយអាវុធជាប់គាំង
08/27/2026 11:08 AM
ព្យុះទីហ្វុងណារ៉ា(Narra)ឆក់យកជីវិតមនុស្ស២នាក់ និង៣នាក់រងរបួសក្នុងប្រទេសវៀតណាមភាគខាងជើង
08/27/2026 11:08 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បើក​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី២​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ
08/27/2026 11:08 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
08/27/2026 11:08 AM
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយប្រធានគណៈប្រតិភូ មុនពិធីបើក ISC-2
08/27/2026 10:08 AM