នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋាភិបាលថ្មីរបស់អាហ្វ្រិកខាងត្បូង នឹងបន្តកំណែទម្រង់ជំរុញកំណើនសេដ្ឋកិច្ច

2024/07/19 07:43:25 pm        274
ប្រធានាធិបតី លោក Cyril Ramaphosa បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសអាហ្វ្រិកខាងត្បូង នឹងបន្តកំណែទម្រង់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវិធីមួយដែលធ្វើឱ្យបំណុលមានស្ថិរភាព។សុន្ទរកថា បានធ្វើឡើងក្នុងការបើកជាផ្លូវការនៃសភាអាណត្តិថ្មីរយៈពេលប្រាំឆ្នាំ បន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភា ដែលសភាជាតិអាហ្វ្រិករបស់ លោក Ramaphosa បានចាញ់សំឡេងភាគច្រើនរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំមកនេះ ហើយត្រូវបានបង្ខំឱ្យនាំយកគណបក្សប្រឆាំងចូលក្នុងរដ្ឋាភិបាល ដោយបង្កើតរដ្ឋាភិបាលរួបរួមជាតិថ្មី។លោក Ramaphosa បានគូសបញ្ជាក់ពីផែនការរបស់រដ្ឋបាលលោក សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយផ្តោតលើសារៈសំខាន់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល និងការជួសជុលបណ្តាញផ្លូវរថភ្លើងដឹកទំនិញ ដែលកំពុងមានបញ្ហារបស់ប្រទេស។លោក បាននិយាយទៅកាន់សមាជិកសភាថា យើងមានបំណងច្បាស់លាស់ក្នុងការប្រែក្លាយប្រទេសរបស់យើងទៅជាការដ្ឋានសំណង់ ព្រមទាំងបានបញ្ជាក់ពីគោលបំណងរបស់លោកក្នុងការ ធ្វើឲ្យមានស្ថិរភាពបំណុលរបស់ប្រទេស ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

រដ្ឋាភិបាលអ៊ុយក្រែន ស្នើដំឡើងពន្ធក្នុងពេលមានសង្គ្រាម ដើម្បីផ្តល់មូលនិធិដល់វិស័យការពារជាតិ

2024/07/19 07:40:25 pm        276
កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា រដ្ឋាភិបាលប្រទេសអ៊ុយក្រែន បានស្នើការដំឡើងពន្ធលើកដំបូងរបស់ខ្លួនក្នុងពេលមានសង្រ្គាម ដើម្បីប្រមូលប្រាក់រាប់ពាន់លានដុល្លារដាក់ចូលក្នុងមូលនិធិថ្មី សម្រាប់សព្វាវុធ និងប្រាក់បៀវត្សរ៍របស់យោធា ខណៈសង្រ្គាមជាមួយរុស្ស៊ី ខិតចូលដល់រយៈពេលជិត២៩ ខែ។ មន្ត្រីរដ្ឋាភិបាល និងសមាជិកសភា បាននិយាយថា នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន រដ្ឋាភិបាល បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាឆ្នាំ២០២៤ ដោយបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ១១,៩ ពាន់លានដុល្លារ។ការផ្លាស់ប្តូរ នៅតែត្រូវការការគាំទ្រពីសភា និងត្រូវចុះហត្ថលេខាដោយប្រធានាធិបតី លោក Volodymyr Zelenskiy មុនពេលចូលជាធរមាន។ រដ្ឋាភិបាល ក៏បានស្នើឲ្យមានការដំឡើងពន្ធ និងពន្ធអាករផ្សេងៗទៀត មានចាប់ពីពន្ធសង្រ្គាមដែលត្រូវបង់ដោយប្រជាជនរបស់ខ្លួន រហូតដល់ពន្ធបន្ថែមលើការនាំចូលមួយចំនួន និងការបង្កើនពន្ធអាករ សម្រាប់ប្រេងឥន្ធនៈ។ក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្គ្រាមទ្រង់ទ្រាយធំនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងឆ្នាំទី៣របស់ខ្លួន ហើយតម្រូវការនៅក្នុងវិស័យសន្តិសុខ និងការពារជាតិ កំពុងកើនឡើង ។ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទប់ទល់របស់យើងជាមួយអ្នកឈ្លានពាន យើងអាចពឹងផ្អែកលើធនធានរបស់យើង ហើយសំខាន់គឺពន្ធ និងការខ្ចីប្រាក់ក្នុងស្រុក ដែលវានឹងធានាបានសុវត្ថិភាពរបស់យើង និងនាំមកនូវជ័យជំនះកាន់តែខិតជិត។ក្រសួងបាននិយាយថា ចំណាត់ការដែលបានស្នើឡើង គឺជាជម្រើសដែលអាចធ្វើទៅបាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់តម្រូវការយោធាបន្ថែម ហើយប្រហែលមួយភាគបី នឹងត្រូវបានផ្តោតទៅលើការដំឡើងពន្ធ។ ការចំណាយលើវិស័យការពារជាតិរបស់ទីក្រុងគីវ នៅតែបន្តកើនឡើង ខណៈរដ្ឋាភិបាលបានចាប់ផ្តើមការជំរុញថ្មីមួយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងការកេណ្ឌកងទ័ព និងនាំយកកងទ័ពថ្មីបន្ថែមទៀតទៅកាន់សមរភូមិមុខ។ ប្រទេសអ៊ុយក្រែន ក៏បានផ្តោតលើការកសាងឧស្សាហកម្មផលិតអាវុធក្នុងស្រុករបស់ខ្លួន ផងដែរ។

លោក Trump រៀបរាប់ប្រាប់អ្នកគាំទ្រពីការរួចជីវិតយ៉ាងប្រកៀកប្រកិតពីការប៉ុនប៉ងធ្វើឃាត

2024/07/19 07:37:27 pm        330
លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) បានរៀបរាប់ពីទិដ្ឋភាពដែលលោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយប្រាប់ទស្សនិកជនយ៉ាងរំជើបរំជួលនៅឯសន្និបាតជាតិបក្សសាធារណរដ្ឋនៅក្នុងសុន្ទរកថាដំបូងរបស់លោកចាប់តាំងពីការវាយប្រហារនេះថា លោកឈរនៅទីនេះបាន «ដោយសារព្រះបានជួយលោកឱ្យរួចជីវិត»។លោកបាននិយាយនៅក្នុងទីក្រុង មីលវ៉ូឃី (Milwaukee) ថា «ខ្ញុំបានលឺសំលេងញ័រខ្លាំង ហើយមានអារម្មណ៍ថាមានអ្វីមួយមកបុកប៉ះត្រចៀកខាងស្តាំរបស់ខ្ញុំ។ ខ្ញុំបាននិយាយដាក់ខ្លួនឯងថា នោះមានតែជាគ្រាប់កាំភ្លើងប៉ុណ្ណោះ»។ជាមួយនឹងរូបថតពោរពេញដោយឈាមនៅលើអេក្រង់នៅពីក្រោយនោះ លោក Trump បានលើកសរសើរភ្នាក់ងារសេវាសម្ងាត់ដែលបានប្រញាប់ប្រញាល់ទៅជួយលោក ហើយបានអធិស្ឋានដល់អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងការប៉ុនប៉ងធ្វើឃាតនោះ។គួររម្លឹកថា លោក Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) នៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ក្នុងអ្វីដែល FBI ហៅថាជាការប៉ុនប៉ងធ្វើឃាត ដែលធ្វើឱ្យលោកមានរបួសត្រង់ត្រចៀក ខណៈមូលហេតុពីក្រោយហេតុការណ៍នោះនៅតែជារឿងដ៏អាថ៌កំបាំង៕

លោក អូបាម៉ា ព្រួយបារម្ភចំពោះបំណងរបស់លោក Biden ខណៈប្រធានាធិបតីអាមេរិករូបនេះ ឆ្លងជំងឺ COVID-19

2024/07/19 07:26:04 pm        416
តាមសេចក្តីរាយការណ៍ លោក បារ៉ាក់ អូបាម៉ា បានប្រាប់សម្ព័ន្ធមិត្តថា លោក Joe Biden ត្រូវតែពិចារណាឡើងវិញថាតើត្រូវបន្តការប្រជែងសម្រាប់សេតវិមានដែរឬយ៉ាងណា ខណៈប្រធានាធិបតីអាមេរិករូបនេះ នៅតែបន្តស្នាក់នៅក្នុងលំនៅឋានរបស់លោក ដោយមានជំងឺ COVID-19 ។កាសែត Washington Post បានរាយការណ៍ថា អតីតប្រធានាធិបតី លោកអូបាម៉ា ជឿជាក់ថា លោក Biden ដែលមានអាយុ៨១ឆ្នាំ និងអនុប្រធានាធិបតីរបស់លោក គួរតែ ពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃបេក្ខភាពរបស់ពួកគេ។បេក្ខភាពរបស់លោក Biden គឺស្ថិតនៅលើបញ្ហាមិនច្បាស់លាស់ដោយសារតែមានការទាមទារពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យកាន់តែកើនឡើង ដែលកំពុងអំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈព្រួយបារម្ភអំពីអាយុ និងសុខភាពរបស់លោក ដែលជំរុញឲ្យមានការព្រួយបារម្ភថា លោកនឹងត្រូវចាញ់ លោក Donald Trump យ៉ាងដាច់ខាត នៅក្នុងខែវិច្ឆិកា ខាងមុខ។វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក លោក Kevin O'Connor បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Biden នៅតែមានរោគសញ្ញាកម្រិតស្រាលនៃជំងឺ COVID-19 ហើយកំពុងទទួលទានឱសថ Paxlovid ប៉ុន្តែសញ្ញាសំខាន់របស់លោកនៅតែធម្មតា។លោក O'Connor បាននិយាយនៅក្នុងលិខិតមួយដែលចេញផ្សាយដោយសេតវិមានថា លោកBidenនឹងនៅតែបន្តការងារសម្រាប់ប្រជាជនអាមេរិក។

ក្រុមអ្នកវិភាគ៖ ជំហរប្រឆាំងចិន របស់អាមេរិក អាចកាន់តែតឹងរ៉ឹងបើលោក Trump ជាប់ឆ្នោត

2024/07/19 07:23:42 pm        477
ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មាន CNA ថា ការជ្រើសរើសលោក ជេឌី វែនស៍ (JD Vance) ជាបេក្ខភាពអនុប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់លោក Donald Trump អាចមានន័យថា ជំហររបស់អាមេរិក នឹងកាន់តែអាក្រក់ទៅៗលើប្រទេសចិន ប្រសិនបើអតីតប្រធានាធិបតីអាមេរិករូបនេះជាប់ឆ្នោតជាថ្មី។លោក ថម ស្វីតហ្សឺ (Tom Switzer) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ (CIS) របស់អូស្ត្រាលីបាននិយាយថា «មានការយល់ស្របទ្វេបក្សពីការកើនឡើងនៃអំណាចនៅក្នុងប្រទេសចិន ហើយលោក Vance ចង់ប្រឆាំងនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន»។លោក Vance បានហៅចិន ថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយភ្លាមៗបន្ទាប់ពីការជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកកាលពីថ្ងៃចន្ទ (១៥ កក្កដា)។ ការលើកឡើងនេះស្របតាមជំនឿរបស់លោក Trump និងអ្នកប្រជាធិបតេយ្យជាច្រើន ដែលថាកំណើនឥទ្ធិពលរបស់ចិនជារោងចក្រដ៏ធំរបស់ពិភពលោក បានបំផ្លាញវិស័យផលិតកម្មរបស់អាមេរិក។លោក Switzer បានបញ្ជាក់ថា សមាជិកបក្សសាធារណរដ្ឋជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេពីអឺរ៉ុប ទៅលើអាស៊ីបន្តិចម្តងៗ ហើយមានបំណងសម្របសម្រួលកិច្ចប្រឹងប្រែងរបស់អ្នកដែលប្រឆាំងនឹងមហិច្ឆតារបស់ចិន ដើម្បីក្រោកឈរឡើងជាសមូហភាពតទល់នឹងទីក្រុងប៉េកាំង។ ចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Vance ថា ខ្លួនតែងតែប្រឆាំងទៅនឹងអាមេរិក ដែលចាត់ទុកចិនជាបញ្ហានៅក្នុងការបោះឆ្នោតរបស់ខ្លួន៕

ព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ៖ លោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើជាប់ឆ្នោត

2024/07/19 07:16:06 pm        368
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលធ្លាប់ជាបេក្ខភាពដៃគូរួមដំណែងរបស់លោក Donald Trump ក្នុងយុទ្ធនាការប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ថា លោករំពឹងថាសហរដ្ឋអាមេរិក នឹងបន្តគាំទ្រកោះតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក Trump ។លោក Trump បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកោះស្វ័យគ្រប់គ្រង ដែលចិនអះអាងសិទ្ធិមួយនេះ ជាមួយនឹងការលើកឡើងរបស់លោកនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៥ ខែមិថុនា ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ដោយក្នុងនោះលោកបាននិយាយថា កោះតៃវ៉ាន់គួរតែបង់ប្រាក់ឱ្យសហរដ្ឋអាមេរិក សម្រាប់ការការពាររបស់ខ្លួន។ព្រឹទ្ធសមាជិករដ្ឋហ្វ្លរីដា (Florida) ដែលជាសំឡេងដ៏សំខាន់មួយលើគោលនយោបាយការបរទេសអាមេរិកក្នុងនាមជាសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា និងជាសមាជិកសភាជាន់ខ្ពស់បំផុតនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភារូបនេះបាននិយាយថា លោករំពឹងថាលោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើលោកឈ្នះតំណែងសេតវិមានម្ដងទៀត។ទោះបីជាមានតែទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ក៏សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះនេះ ក្នុងការប្រឈមមុខនឹងសម្ពាធយោធាកើនឡើងជាច្រើនឆ្នាំពីចិន ដែលមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ចាំបាច់សម្រាប់អ៊ីស្រាអែលដើម្បីរក្សាការគ្រប់គ្រងច្រកឆ្លងកាត់ទីក្រុង Rafah ជាមួយអេហ្ស៊ីប

2024/07/19 07:13:01 pm        78
នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ច្រកឆ្លងកាត់ទីក្រុង Rafah កាលពីថ្ងៃព្រហស្បតិ៍ ថា វាចាំបាច់ណាស់ដែលកងទ័ពបន្តគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ជាមួយប្រទេសអេហ្ស៊ីប និងច្រករបៀង ហ្វីឡាដែលហ្វីយ៉ា(Philadelphia) ។ក្នុងដំណើរទស្សនកិច្ចរបស់លោក លោកបានជួបជាមួយមន្ត្រីយោធាជាន់ខ្ពស់ និងបានទៅពិនិត្យមើលទីតាំងសង្កេតការណ៍ដែលមើលឃើញច្រករបៀង Philadelpphi ។លោក Netanyahu និយាយថា សម្ពាធយោធាលើក្រុមហាម៉ាស ដោយកងកម្លាំងអ៊ីស្រាអែល កំពុងជួយពន្លឿនកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ។នៅក្នុងទីក្រុង Rafah អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅទៅភាគខាងលិចទីក្រុង ហើយបានចូលកាន់កាប់ទីតាំងនៅលើកំពូលភ្នំនៅទីនោះ។ យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងបានកំណត់ទីតាំងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ជាច្រើនកន្លែង និងបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់។

សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយមនុស្សធម៌ ២០៣លានដុល្លារបន្ថែមទៀត ដល់ប្រទេសស៊ូដង់

2024/07/19 07:09:56 pm        369
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយបន្ថែមចំនួន ២០៣ លានដុល្លារ ដើម្បីជួយជនស៊ីវិលរាប់លាននាក់ដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅក្នុងប្រទេសស៊ូដង់។ លោកស្រី បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «នេះគឺជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក»។មូលនិធិនេះ មានគោលបំណងជួយជនស៊ីវិលនៅប្រទេសស៊ូដង់ និងអ្នកទាំងឡាយ ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)។ អង្គការសហប្រជាជាតិ និយាយថា មនុស្សជិត២៥លាននាក់ ជាចំនួនពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ត្រូវការជំនួយ ខណៈគ្រោះទុរភិក្សកំពុងកើតមាន ហើយមនុស្ស១០លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយមនុស្សជាង ២,២ លាននាក់ បានចាកចេញទៅកាន់ប្រទេសផ្សេងទៀត។លោកស្រី Thomas-Greenfield បាននិយាយថា «ទំហំនៃវិបត្តិនេះ គឺមានច្រើនលើសលប់។ យើងត្រូវតែបន្តការព្យាយាមដើម្បីជួយប្រជាជនស៊ូដង់។ «ប្រជាជនកំពុងទទួលទានអ្វីៗគ្រប់យ៉ាងដើម្បីរស់ ដោយពឹងផ្អែកលើស្លឹកឈើ សម្រាប់ជីវជាតិ»។ អង្គការឃ្លាំមើលពិភពលោក បាននិយាយកាលពីខែមុនថា នឹងកើតមានពិតប្រាកដនៃគ្រោះទុរភិក្សនៅក្នុងតំបន់ចំនួន១៤ នៅទូទាំងប្រទេសស៊ូដង់ ប្រសិនបើសង្គ្រាមកាន់តែរីកធំ។ សង្រ្គាម ដែលបង្កឡើងដោយផែនការដើម្បីធ្វើសមាហរណកម្មកងទ័ព និងកងកម្លាំងយោធាប៉ារ៉ា ក្នុងការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយសេរី បានបង្កើតឲ្យមានរលកនៃអំពើហឹង្សា ដែលត្រូវបានដាក់កំហុសយ៉ាងធំទៅលើកងកម្លាំងគាំទ្ររហ័ស(RSF) ។ ប៉ុន្តែកងកម្លាំងគាំទ្ររហ័ស (RSF) បានបដិសេធចំពោះការធ្វើបាបជនស៊ីវិល។

លោក Trump ទទួលយកការតែងតាំងពីគណបក្សសាធារណរដ្ឋជាផ្លូវការ ដោយអំពាវនាវឱ្យមានឯកភាព

2024/07/19 06:48:04 pm        460
លោក Donald Trump បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋក្នុងអំឡុងពេលសុន្ទរកថាបិទសន្និបាតដែលគ្របដណ្តប់ដោយការប៉ុនប៉ងធ្វើឃាតលើរូបលោកកាលពីចុងសប្តាហ៍មុន។ អតីតប្រធានាធិបតីរូបនេះបាន និយាយនៅពេលចាប់ផ្តើមសុន្ទរកថារយៈពេល៤ថ្ងៃរបស់លោកថា "ភាពមិនចុះសម្រុងនិងការបែកបាក់នៅក្នុងសង្គមរបស់យើងគួរតែត្រូវបានព្យាបាល" ។ លោកបានបន្ថែមថា “ខ្ញុំកំពុងឈរឈ្មោះធ្វើជាប្រធានាធិបតីសម្រាប់អាមេរិកទាំងមូល មិនមែនពាក់កណ្តាលរបស់អាមេរិកទេ ព្រោះរាល់ជ័យជម្នះគឺសម្រាប់សហរដ្ឋអាមេរិកទាំងមូល។ លោក Trump ក៏បានពិភាក្សាអំពីគោលនយោបាយការបរទេសផងដែរ ដោយប្តេជ្ញាថានឹងបញ្ចប់រាល់វិបត្តិអន្តរជាតិដែលរដ្ឋបាលបច្ចុប្បន្នបានបង្កើតឡើង ។ លោកបានអះអាងថា ប្រសិនបើលោកជាប្រធានាធិបតី សង្រ្គាមនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នឹងមិនកើតឡើងឡើយ ប៉ុន្តែលោកមិនបានលើកឡើងពីរបៀបដែលលោកនឹងបញ្ឈប់នោះទេ។ លោកបានអះអាងថា ខ្ញុំអាចបញ្ឈប់សង្គ្រាមបានដោយការហៅទូរស័ព្ទ៕

ចិន ជំទាស់ដាច់ខាតចំពោះការដាក់សំណើរបស់វៀតណាមទៅ UN ស្ដីពីតំបន់បាតសមុទ្រទឹករាក់ ក្នុងសមុទ្រចិនខាងត្បូង

2024/07/19 06:44:43 pm        508
ប្រទេសចិនបានតវ៉ាប្រឆាំងនឹងការទាមទារចុងក្រោយរបស់វៀតណាមចំពោះតំបន់ខ្ពង់រាបសមុទ្រទឹករាក់ លាតសន្ធឹងក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីសំណើស្រដៀងគ្នានេះធ្វើឡើងដោយហ្វីលីពីនកាលពីខែមុន។យោងតាមក្រសួងការបរទេសរបស់ប្រទេសវៀតណាម ប្រទេសនេះបានដាក់បណ្ដឹងកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់គណៈកម្មការនៃអង្គការសហប្រជាជាតិស្តីពីការកំណត់តំបន់បាតសមុទ្រទឹករ៉ាក់ ឬលំហរសមុទ្រទឹករាក់ (CLCS) ដើម្បីស្វែងរកសុពលភាពជាផ្លូវការនៃព្រំដែនខាងក្រៅនៃតំបន់បាត មុទ្រទឹករ៉ាក់ ស្របច្បាប់របស់ខ្លួនលើសពីដែនកំណត់ទំហំ៣៧០គីឡូម៉ែត្រ នៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ប្រសិនបើការទាមទាររបស់ខ្លួនត្រូវបានទទួលស្គាល់ ទីក្រុងហាណូយនឹងទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើអាជីវកម្មធនធានធម្មជាតិនៅលើតំបន់ទឹករ៉ាក់នេះ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ការដាក់បណ្ដឹងរបស់វៀតណាមបានធ្វើឡើងបន្ទាប់ពីហ្វីលីពីនបានដាក់សំណើស្រដៀងគ្នានេះកាលពីខែមិថុនា ដើម្បីស្វែងរកការបញ្ជាក់អំពីវិសាលភាពនៃតំបន់បាតសមុទ្រទឹករាក់របស់ខ្លួននៅភាគខាងលិចនៃខេត្ត ផាឡាវ៉ាន់ (Palawan)របស់ហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លី ជាន (Lin Jian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការទាមទារជាឯកតោភាគី របស់វៀតណាមរួមមានតំបន់ដែនសមុទ្រ ដែលគ្របដណ្តប់ផ្នែកខ្លះនៃប្រជុំកោះស្ព្រាតលី (Spratly) រំលោភលើអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្រ របស់ចិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump នឹងជួបអន្តរការីកាតា តែ​មិនមាន​​​សញ្ញនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយ​អ៊ីរ៉ង់​ឡើយ​
11/09/2026 07:11 PM
អ្នកបោះឆ្នោត នៅអាហ្វ្រិកខាងត្បូង បដិសេធគណបក្ស ANC ដោយ​ពន្លឿន​ឱ្យ​ប្តូរទៅរកនយោបាយចម្រុះ
11/09/2026 07:11 PM
សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
11/09/2026 06:11 PM
នាយក​រដ្ឋមន្ត្រី​បារាំង ជួបពិភាក្សាអំពីកង្វល់របស់ក្រុមអ្នកតវ៉ា ជុំវិញ​ការចំណាយលើការជីវភាព​រស់នៅ
11/09/2026 06:11 PM
ចិនពន្យាររយៈ​ពេលនៃ​ការផ្អាកអនុវត្តវិធានការត្រួតពិនិត្យថ្មីលើធនធានរ៉ែកម្រ រហូតដល់ខែមករា
11/09/2026 06:11 PM
អតីតនាយករដ្ឋមន្ត្រី លោកស្រី Hasina ស្នើសុំ​​លិខិតឆ្លងដែន ជាសញ្ញាបង្ហាញផែនការវិលទៅបង់ក្លាដែស​​វិញ
11/09/2026 05:11 PM
អ្នកបន្តវេនរបស់បក្សសាធារណរដ្ឋ សម្រាប់ឆ្នាំ២០២៨ មិន​ទទួល​បាន​ការ​​គាំទ្រ​ផ្លូវការពី​លោក​ Trump ឡើយ​
11/09/2026 05:11 PM
សម្ដេចធិបតី៖ការអនុវត្តកាតព្វកិច្ចយោធានៅពេលនេះ គឺជាការអនុវត្តដំបូងក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា
11/09/2026 05:11 PM
លោក Trump៖ នយោបាយនិរទេស​ ទំនងប៉ះពាល់​បក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
11/09/2026 04:11 PM
Nvidia ស៊ើបអង្កេតករណី​ចារកម្ម ខណៈនាយកប្រតិបត្តិ ទទួលស្គាល់​មាន​​​ស្នេហាក្រៅចំណងអាពាហ៍​ពិពាហ៍
11/09/2026 04:11 PM