គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមទាំងក្នុងតំបន់ និងដៃគូផ្សេងៗ ​កៀរគរ​ធនធាន​ស្ដារ​សេដ្ឋកិច្ច

2021/12/14 07:11:54 pm        349
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងដៃគូអភិឌ្ឍន៍នានា ដើម្បីកៀរគរធនធានស្ដារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ។ ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការ​កៀរគរ​ធនធាន​ សម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​របស់​ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” រៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់អាស៊ី និងប៉ាស៊ីហិ្វក នៃអង្គការសហប្រជាជាតិ (UN ESCAP) នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។ឯកឧត្តម លី ធុជ មានប្រសាសន៍ថា កម្ពុជាកំពុងអនុវត្តការងារអទិភាព៥ ក្នុងការកៀរគរធនធាន ដើម្បីឲ្យសម្រេចនូវរបៀបវារៈ ឆ្នាំ២០៣០ ទី១. ប្រែក្លាយការគំរាមកំហែង នៃការរីករាលដាល​ជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់កំណែទម្រង់ក្នុងស្រុកនៅរបស់ប្រទេសនីមួយៗ, ទី២. ការ​លើក​កម្ពស់គោលនយោបាយពាណិជ្ជកម្ម​ និងការសម្របសម្រួលពាណិជ្ជកម្ម,ទី៣. បន្តពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ពិពិធកម្ម និងនវានុវត្តន៍, ទី៤. ធានាបន្តជំនួយអន្តរជាតិ ជាពិសេសជំនួយ​ហិរញ្ញវត្ថុ​ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងទី៥. បន្តពង្រឹងភាពជាម្ចាស់ នៃប្រទេសកំពុងអភិវឌ្ឍន៍ ដោយការ​កសាង​ភាពជាដៃគូរវាងដៃគូអភិវឌ្ឍន៍។គួរបញ្ជាក់ថា លទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់នេះ នឹងរួមចំណែកដល់ការ​បំពេញគម្លាត​ចំណេះដឹង និងជាធាតុចូលសម្រាប់តំបន់​ ព្រមទាំងជាការចែករំលែកព័ត៌មានអំពីទម្រង់ នៃការ​អភិវឌ្ឍន៍​សាកល​ ដែលមានដូចជា ​ការអភិវឌ្ឍនៅក្នុងសម័យកាលកូវី-១៩ និង​គំនិត​ផ្ដួចផ្ដើម​នាពេល​អនាគត ។ បង្កើតជាប្រភពចំណេះដឹង និងធាតុចូលរបស់ ESCAP និងបង្កើតជា បណ្តាញអ្នកជំនាញ ដើម្បី​តាមដាន​លើការងារអភិវឌ្ឍនាពេលអនាគត ហើយសិក្ខាសាលានេះ មានគោលបំណង​ប្រមូល​ផ្តុំ​អ្នកជំនាញ​ និងអ្នកតាក់តែងគោលនយោបាយ​ មកពីប្រទេសមានការអភិវឌ្ឍតិចតួច និង​រដ្ឋដែនកោះ​កំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេច​បានគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព​ និងចែករំលែកបទពិសោធន៍​ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕អត្ថបទ៖ បាន សុខរិទ្ធិ

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

2021/12/14 06:53:20 pm        635
សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ ក៏នឹងក្លាយយុទ្ធនាការជំរុញឱ្យបានការចូលរួមឧបត្ថម្ភគាំទ្របន្ថែមទៀត ពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការអភិរក្សបេតិកភណ្ឌជាតិនេះ ហើយដែលនឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិផងដែរ។ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៤ខែធ្នូនេះនៅខាងមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញ​ចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ទៀ សីហា​ អភិបាលខេត្ដសៀមរាប ​និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួម​ជាច្រើន​នាក់។លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា សមិទ្ធផលដ៏អស្ចារ្យនៃរមណីយដ្ឋាន​អង្គរ ដែលបានកើតចេញពីការ ដឹកនាំប្រកបដោយ​គតិបណ្ឌិត​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់​ឥស្សរជនជាតិ​ផ្សេងៗទៀត ដែលជានិច្ចកាលតែងតែចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បី​ជាប្រយោជន៍រួម ។លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន បានបន្ដថា ពិធីរំលឹកគុណអង្គរនេះ ធ្វើឡើងក្នុងគោល​បំណង​ដើម្បីអបសាទរការចុះរមណីយដ្ឋានអង្គរក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ កាល​ពីថ្ងៃទី ១៤ខែធ្នូ ឆ្នាំ១៩៩២ ក៏​ដូចជារំលឹកគុណដល់​បុព្វការីជន​ជំនាន់មុន អតីត​ព្រះមហាក្សត្រ​គ្រប់​ជំនាន់មុនផងដែរ។លោកជំទាវ បានបន្ថែមថា តាមរយៈពិធីនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ច ក្នុងការ​ចូលរួម​អភិរក្ស និងការពារអង្គរ ​ដែលមិនត្រឹមតែ ​ជារតនសម្បត្តិនៃបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលផងដែរ។ ព្រឹត្តិការណ៍ដ៍សំខាន់នេះ ក្រៅពីក្នុងគោលដៅលើកស្ទួយពាក្យស្លោកកម្ពុជា ជា​ព្រះរាជា​ណា​ចក្រ​អច្ឆរិយៈ ​ក៏ដើម្បីបង្ហាញមោទកភាពជាតិ ​ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រ​យូរ​លង់ណាស់មកហើយ ជាពិសេស​គឺការបង្កើតឱ្យមានយន្តការនៃការរំលឹក​គុណអង្គរ​ប្រចាំឆ្នាំ​ចាប់ពីឆ្នាំ២០២២ ខាងមុខននេះទៅ ក្នុងទិសដៅរួមចំណែកជាមួយផែនការមេវិស័យទេសចរណ៍ ខេត្តសៀមរាប២០២១-២០៣៥​ ជាមួយក្រុសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យរស់រានឡើងវិញនូវ​វិស័យទេសចរណ៍កម្ពុជា តាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ​០១នាក់ ចូលរួម​ទស្សនាអង្គរ ​យ៉ាងហោចណាស់០១ដង​ ក្នុង០១ឆ្នាំ​ ពោល​គឺមកទស្សនាហើយ ចង់​មក​ទស្សនា​ទៀត។ពិធីបុណ្យរំលឹកគុណអង្គរ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បី​បង្ហាញ​ជូនសាធារណជនជាតិ និងអន្តរជាតិ ​បានស្វែងយល់​ ក្នុងនោះមានដូចជាពិធីសាសនា និង​ព្រឹត្តិការណ៍​សំដែងសិល្បៈនានា ​ការសំដែងសិល្បៈល្ខោនស្បែកធំ នឹងមានរៀបចំស្តង់ពិព័រណ៍​សមិទ្ធផល និងសកម្មភាពការងារ ​ដែលសម្រេចបាននាពេលកន្លងមករបស់អាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងស្វែងយល់បន្ថែម ​ដើម្បីទស្សនាសកម្មភាពការងារជាក់ស្ដែងនានារបស់ក្រុម ការងារជំនាញនីមួយៗផងដែរ៕

៦៦ឆ្នាំហើយដែលកម្ពុជាជាសមាជិកUN បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព

2021/12/14 06:36:50 pm        466
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មកដល់ពេលនេះ គឺរយៈពេល៦៦ ឆ្នាំហើយ ដែលកម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ (អ.ស.ប) (UN) ហើយក្នុងនាមជា សមាជិកអង្គការនេះ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព និងស្ថិរភាពសកល។សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែធ្នូនេះ បានសរសេរនៅលើទំព័រសង្គមហ្វេសប៊ុកថា ថ្ងៃនេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ ធ្នូ ២០២១) ។ អង្គការសហប្រជា ជាតិ (អ.ស.ប) (United Nations) (UN) គឺជាអង្គការអន្តរជាតិ ដែលធំជាងគេបំផុត​ក្នុង​ពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាម​លោក​លើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥) ។សម្ដេច បានបញ្ជាក់ថា គោលបំណងUN គឺការថែ​រក្សា​សន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយ សហប្រតិបត្តិការអន្តរជាតិ​ក្រោមច្បាប់អន្តរជាតិ ​អភិវឌ្ឍន៍​ផ្នែកសេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយជម្លោះ រវាងរដ្ឋជាសមាជិក និង​បញ្ចៀស​មិនឱ្យមានសង្គ្រាមលោក។សម្ដេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សា​សន្តិភាព​ស្ថិរភាព ដែលក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជា ​បាន​បញ្ជូនកង​ទ័ពមួកខៀវ ទៅក្រៅប្រទេស​ជាច្រើននាក់ផងដែរ។ ក្នុងនោះកងទ័ពជាស្ត្រី បុរស ត្រូវបានបញ្ជូន​ទៅ​កាន់​ប្រទេស​មួយចំនួន ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី ។ល។ កងកម្លាំងទ័ពមួក ខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោស​សម្អាតមីន កម្លាំងអាវុធហត្ថ ​និងកម្លាំងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ​កាលពីពេលថ្មីៗនេះ កម្ពុជា បានជាប់​ជាប្រទេសនាំមុខគេ ​ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជា​លក្ខណៈអន្តរជាតិ ​ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ៕អត្ថបទ៖ មុត សុទ្ធ 

អាជ្ញាធរជាតិអប្សរា អំពាវដល់សាធារណៈជនចូលរួមទស្សនា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ ដើម្បីសិក្សាឈ្វែងយល់អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គរ

2021/12/14 12:18:08 am        700
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ស្នើរដល់ក្រសួងស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចូលរួមអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរ នៅថ្ងៃទី១៤ខែធ្នូស្អែកនេះ ដើម្បីសិក្សាស្វែងយល់អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំតំបន់ រមណីយដ្ឋានអង្គរ។សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្ដិការណ៍​រម្លឹកគុណអង្គរនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដោយស្ថាប័ននេះ មានការបើកឱ្យចូលទស្សនាការដ្ឋាននានា របស់អាជ្ញាធរជាតិអប្សរា ដល់ភ្ញៀវទេសចរ និងសាធារណជន សិក្សាស្វែងយល់អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំតំបន់ រមណីយដ្ឋានអង្គរ។កម្មវិធីនេះ រួមមាន ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ការសម្តែងសិល្បៈ ល្ខោនស្បែកធំ(ថ្ងៃទី១ សំដែង វគ្គ ព្រះរាមករថ្នល់។ ថ្ងៃទី២ សំដែងស្បែកតូច រឿង មន្តស្នេហ៍លិនថោង និងថ្ងៃទី៣ សំដែងវគ្គសរនាគកបាស) ការសំដែងសិល្បៈនេះ នឹងចាប់ផ្តើម ពីម៉ោង ៦និង០០នាទីល្ងា នៅបរិវេណទីលានជល់ដំរី។ជាមួយគ្នានោះ ក៏មានកម្មវិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត នៅវេលាម៉ោង៦ព្រឹក និងរាប់បាត្រព្រះសង្ឃ ដែលពិធីនេះ ​មានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា។បើតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ។កម្មវិធីនេះ រៀបចំនៅមុខប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់​ដំរី​ដោយរៀបចំឱ្យមានទស្សនីយភាពជាច្រើនដូចជា ​កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ​ដែលជាទំនៀមទម្លាប់ប្រពៃណី​ កម្មវីធីសម្តែងសិល្បៈ ដូចជា ការ​សម្តែង​ល្ខោន​ស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែមាន​សារសំខាន់សម្រាប់​បង្ហាញជូនសាធារណជន​ទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃផងដែរ។សូមជម្រាបដែរថា ពិធីរំលឹកគុណអង្គរ គ្រោងនឹងរៀបចំឡើងជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់​ដោយយកឆ្នាំ២០២១នេះ​ គឺជាឆ្នាំសាកល្បង ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ​ និងបុព្វការីជនដែលលោកបានកសាង និងថែ​រក្សាប្រាសាទ​ទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់​ជាតិ​មាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ ការបង្ហាញពីពិធីបែបសាសនាផ្សេងៗ និងការបង្ហាញ​អំពី​សមិទ្ធផលការងារជាច្រើន​ ដែលអាជ្ញាធរជាតិអប្សរាបានខិតខំធ្វើនាពេលកន្លងមក​ក្នុងការ​អភិវឌ្ឍន៍អង្គរសម្រាប់ជនរួមជាតិទាំងមូល៕

បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ

2021/12/13 05:09:42 pm        500
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺទី១៖ បញ្ហាស្ទះចរាចរណ៍,ទី២៖ បញ្ហាស្ទះលូ និងទី៣៖ បញ្ហាស្ទះសំរាម។ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងនៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ ក្នុងឱកាសមន្ទីរបរិស្ថានរាជនីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តយន្តការ ពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន នៅខណ្ឌដូនពេញដើម្បីផ្សព្វផ្សាយដល់ សង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។សូមបញ្ជាក់ផងដែរបញ្ហាសំរាមនេះ គឺមានផែនការត្រូវអនុវត្តចំនួន០៣គឺ ការបញ្ចេញការប្រមូល និងការទុកដាក់ឲ្យបានត្រឹមត្រូវ។ ដូច្នេះនៅរាជធានីភ្នំពេញ ជាក់ស្ដែងនៅមូលដ្ឋានខណ្ឌដូនពេញ ក្រុមហ៊ុនប្រមូលសំរាមនឹងទៅប្រមូល និងដឹកជញ្ជូនជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩យប់ ដល់ម៉ោង៥ភ្លឺ។ ដូចនេះម៉ោងបញ្ចេញសំរាម គឺពីម៉ោង៦ ព្រឹក ដល់៩យប់។ ការបញ្ចេញសំរាមខុសពីម៉ោងនេះ នឹងទទួលការផាកពិន័យ។លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានលើកឡើងថា កន្លងមក​មូលដ្ឋាន​ខណ្ឌដូនពេញ បងប្អូនប្រជាពលរដ្ឋបានទុកដាក់ និងបញ្ចេញសំរាម​តាម​ពាសវាល​ពាសកាល ដូច្នេះក្រោយមាន ក្រុមហ៊ុនដេញថ្លៃបាន ក្រុមហ៊ុន ម៉ិ ស៊ូ ដា គ្រុប (Mizuda Group Co., Ltd) និងការណែនាំនិងជូនដំណឹងជាញឹកញាប់ឃើញថា បងប្អូនប្រជាពលរដ្ឋ បានទុកដាក់វេចខ្ចប់ សំរាមបានល្អប្រសើរច្រើន។សម្រាប់​លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសំណូម​ពរ​ដល់​អាជ្ញាធរ​ខណ្ឌខណ្ឌ ​ក៏ដូចអាជ្ញាធរសង្កាត់ ជួយ​ផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយ​ដល់បងប្អូន​ប្រជាពលរដ្ឋ ឲ្យមាន​ការយល់ដឹងពីបញ្ហាការវេចខ្ចប់ ការបែងចែកប្រភេទសំរាម ការបញ្ចេញសំរាម បើពុំដូច​នោះទេ អាជ្ញាធរ​នឹងធ្វើការពិន័យ​អន្តរការណ៍​ចំពោះអំពើល្មើសនានា ​ដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។គួរបញ្ជាក់ផងដែរ​ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ចេញប្រតិបត្តិការ​លើកា​រ​ប្រមូល និងដឹកជញ្ជូន​សំរាមនៅក្នុងរាជធានីភ្នំពេញ​ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រោយ​ពី​បានសម្រេចជ្រើសរើសអស់មួយឆ្នាំ បានប្រគល់សិទ្ធិ ​និងកិច្ចសន្យាជូននាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ​ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។តំបន់ទី១៖ មាន០៥ខណ្ឌ គឺខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុន 800 ស៊ូភើ (800 SUPER) និងក្រុមហ៊ុនគ្លូបប៊លអ៊ែកសិនហ្វរអ៊ិនវ៉ាយ រ៉ឺម៉ិន អឺ វែរនេស ផាប់ប្លីក លីមីតធីត (Global Action for Environment Awareness Public Limited)។តំបន់ទី២៖ មាន០៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុនម៉ិ ស៊ូ ដា គ្រុប (Mizuda Group Co., Ltd)។តំបន់ទី៣៖ មាន០៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃ ដោយក្រុមហ៊ុនស៊ិនទ្រី (Cintri Cambodia)/ អេ វើ ប្រាយ (Everbright China)៕អត្ថបទ៖ កុម្ភះ

កម្ពុជាជាជម្រកដ៏រឹងមាំចុងក្រោយសម្រាប់សត្វត្រយងចង្កំ-ក-ស ដែលជិតផុតពូជបំផុតពីលើលោក

2021/12/13 11:16:15 pm        710
ភ្នំពេញ៖ ក្រុមអភិរក្សបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ការអភិរក្សសត្វត្រយងចង្កំ-ក-ស កុំឱ្យផុតពូជពីលើលោក ព្រោះមកដល់ពេលនេះ ប្រទេសកម្ពុជា មានវត្តមានសត្វប្រភេទនេះច្រើនជាងគេ ខណៈនៅទូទាំងពិភពលោកចំនួនសរុបនៃសត្វនេះ មានតែជាង ១០០០ក្បាលនោះ។នៅឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ រួមមានអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកល​សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌល​អង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) និងក្រុមហ៊ុន Rising Phoenix បានសហការគ្នាធ្វើជំរឿនសត្វត្រយងចង្កំ-ក-ស នៅតំបន់សំខាន់ៗ​ទូទាំងប្រទេសកម្ពុជា ​ចាប់ពីខែកក្កដា ​ដល់ខែតុលា ដោយរកឃើញចំនួនដល់ទៅ ៧៥៤ក្បាល។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗ នៃចំនួនប្រភេទសត្វ ដែលជិតផុតពូជមួយនេះ។ត្រយងចង្កំ-ក-ស គឺជាអំប្បូរសត្វស្លាប ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត​នៅ​ក្នុង​បញ្ជីក្រហមIUCN។ សត្វប្រភេទនេះ ​មានដើមកំណើតនៅតំបន់មួយចំនួន នៃភូមិភាគ​អាស៊ី​អាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះ ​បានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។នៅក្នុងប្រទេសកម្ពុជា សត្វនេះ ​មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វ​ព្រៃគូលែន​ព្រហ្មទេព ​ដែនជម្រកសត្វព្រៃលំផាត់ ​តំបន់ទេសភាពវាលទំនាបខាងកើត និង​តាម​បណ្តោយ​ដងទន្លេមេគង្គ នៃដែនជម្រកសត្វព្រៃសំបូរ។​ទោះជាយ៉ាងណា ក៏នៅមានកត្តា​គំរាម​កំហែង ដូចជាការបាត់បង់ទីជម្រក ការកាប់ដើមឈើ ដែល​ពួកវា​ធ្វើសម្បុក និងទ្រនំ ការបំពុលប្រភពទឹក និងការរំខានរបស់មនុស្ស។ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការដៃគូ ក្នុងការអភិរក្សសត្វនេះ ដោយបានចាប់​ផ្តើមធ្វើជំរឿនជារៀងរាល់ឆ្នាំ ​នៅទីតាំងសំខាន់ៗចំនួនបួន ​ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផលជំរឿនដំបូង មានសត្វនេះ ចំនួន៣១០ក្បាលប៉ុណ្ណោះ។ បួនឆ្នាំបន្ទាប់ ចំនួនសត្វនេះ បាន​កើនឡើងដល់៩៧៣ក្បាល ក្នុងឆ្នាំ២០១៣ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះគួរឱ្យកត់​សម្គាល់​មកតិច​ជាង ៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន ​និងអង្គការដៃគូ បាននឹងកំពុងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់​ ក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ​ដែលកម្ពុជានៅសល់ ឱ្យបានគង់វង្ស​សម្រាប់​មនុស្សជំនាន់ក្រោយ។ ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ និងអភិរក្សសត្វកម្រៗ ព្រោះវា​មាន​តម្លៃមហាសាលសម្រាប់ជីវៈចម្រុះ និងការអភិរក្សជាសកល និងមានតម្លៃសម្រាប់ទេសចរណ៍​ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ និងចំណូលជូនសហគមន៍ និងសេដ្ឋកិច្ចជាតិ» ៕

នគរបាលថៃអរគុណចំពោះកម្ពុជា ដែលបានជួយសង្រ្គោះពលរដ្ឋខ្លួនជាង ១០០នាក់ចេញពីការចាប់ជំរិត

2021/12/13 03:05:54 pm        588
អគ្គស្នងការរងនគរបាលជាតិ របស់ថៃ លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា បានថ្លែងអំណរគុណ ចំពោះសមត្ថកិច្ចរបស់កម្ពុជា ដែលបានសហការ និងជួយសង្រ្គោះពលរដ្ឋខ្លួនជាង ១០០នាក់ ឲ្យរួចផុត ពីការចាប់ជំរិត និងបង្ខាំងទុក ពីសំណាក់ឧក្រិដ្ឋជនបរទេសនាពេលកន្លងទៅ នៅរាជធានីភ្នំពេញ និងទីក្រុងប៉ោយប៉ែតប្រទេសកម្ពុជានោះ។នៅក្នុងកិច្ចជំនួបជាមួយ លោកសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅអគ្គស្នងការដ្ឋានគរបាលថៃ វីរៈឆ័យ ស៊ុមមេត្តា បានលើកឡើងថា មានយុជន-យុវនារីរបស់ថៃយ៉ាងតិចចំនួន ១៥៩នាក់ ត្រូវបានអាជ្ញាធរខ្មែរ ជួយសង្រ្គោះពួកគេឲ្យមានសេរីភាពឡើងវិញ រហូតដល់ពួកគេបានវិលត្រឡប់មកប្រទេសថៃវិញក្រោយពី ពួកគេទាំងនោះបានចាញ់បោកមេខ្យល់បរទេសឲ្យមកធ្វើការនៅប្រទេសកម្ពុជា នៅតាមក្លឹបកំសាន្តនានា និងបង្ខំជនជាតិថៃទាំងនោះឲ្យតេតាមទូរស័ព្ទបោកប្រាស់គេ ដើម្បីជំរិតយកប្រាក់ (CALL CENTER) ជាដើមនោះ។ សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះអាជ្ញាធរខ្មែរ បានធ្វើការបង្រ្កាប ក្រុមចាប់ជំរិត និងឧក្រិដ្ឋជនបរទេសបានជាច្រើននាក់ជាបន្តបន្ទាប់នៅទីក្រុងប៉ោយប៉ែត និងរាជធានីភ្នំពេញ ក្រោយពួកគេទាំងនោះបានចាប់បង្ខំយុវជន-យុវនារីថៃរាប់រយនាក់ឲ្យធ្វើការជាលក្ខណៈតេតាមទូរស័ព្ទ (CALL CENTER) បោកប្រាស់គេដើម្បីជំរិតទារប្រាក់គេជាដើមនោះ។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា បានលើកឡើងថា ពេលនេះក្រុម យុវជន-យុវនារីទាំងនោះបានមកដល់ប្រទេសថៃវិញហើយ ហើយអាជ្ញាធរថៃនឹងបន្តសហការជានិច្ចមួយអាជ្ញាធរកម្ពុជា ក្នុងការបង្រ្កាបបទល្មើសបែបនេះ រួមទាំងជួយទប់ស្កាត់មេខ្យល់ដែលបោកពលរដ្ឋកម្ពុជាមកធ្វើការខុសច្បាប់នៅប្រទេសថៃផងដែរ។ នៅក្នុងកិច្ចចំនួបនោះលោក សុខ  សុក្រឹត្យា លើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជា មួយថៃទាក់ទងនឹងការទប់ស្កាត់បទល្មើសនានា នៅតាមព្រំដែននៃប្រទេសទាំងពីរ ហើយលោកក៏បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស, អនុញ្ញាតិភ្ជាប់Mobile App សុវត្ថិភាពពលករចំណាកស្រុកជាមួយប្រព័ន្ធប៉ូលីសថៃ និងការទប់ស្កាត់ក្រុមប្រឆាំង ដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន តាមព្រំដែនកម្ពុជា-ថៃដែរ។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នប៉ូលីសថៃ ដាច់ខាតមិនអោយក្រុមប្រឆាំងយកទឹកដីថៃជាទីតាំងធ្វើកម្មភាពនយោបាយប្រឆាំង និងរាជរដ្ឋាភិបាលប្រទេសណាមួយឡើយជាពិសេសគឺប្រទេសកម្ពុជានេះតែម្តង ហើយសមត្ថកិច្ចប៉ូលីសថៃគ្រប់លំដាប់ថ្នាក់ទាំងអស់នឹងបន្កកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចប៉ូលីសកម្ពុជាជានិច្ច ក្នុងការបង្រ្កាបរាល់បទល្មើសដែលបានរៀបរាប់ខាងលើនេះ៕ អត្ថបទ៖ បាន ចក់

អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងសុំសេចក្តីសុខលើប្រាសាទភ្នំបាខែង

2021/12/13 08:46:02 pm        642
សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន រៀបចំពិធីបួងសួងសុំសេចក្តី សុខតាមទំនៀមបុរាណបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅលើប្រាសាទភ្នំ បាខែង។ពិធីនេះ ក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសហការី ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ពិធីបួងសួងនេះរៀបចំឡើង ក្នុងគោលបំណងរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និង បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទបុរាណ ទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែល បានបន្សល់ទុកកេរ្តិ៍ដំណែល ព្រមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កូនចៅជំនាន់ក្រោយ ព្រមទាំងជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕

អាជីវករតាមផ្សារត្រៀមអនុវត្តស្តង់ដារ បន្ថែមលើគោលការណ៍ណែនាំទប់ស្កាត់កូវីដ-១៩

2021/12/13 08:02:47 pm        481
ភ្នំពេញ៖ ដើម្បីពង្រឹងវិធានការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នៅក្នុងសហគមន៍ នៅពេលនេះក្រុមការងារអន្តរក្រសួង បានរៀបចំសេចក្តីព្រាងនីតិវីធីប្រតិបត្តិបត្តិស្តង់ដារអប្បបរមា SOP សម្រាប់ផ្សារឯកជន និងផ្សារសាធារណៈរួចហើយ។ សម្រាប់ការងារនេះ សំគាល់ឃើញថា បណ្តាគណៈគ្រប់គ្រងផ្សារ និងបណ្តាអាជីវករនានា បានត្រៀមខ្លួនអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមានេះ បន្ថែមលើគោលការណ៍ណែនាំនានាទៀត ដើម្បីជម្រុញការបើកសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព។អាជីវករបានថ្លែងប្រាប់BTVនៅថ្ងៃទី១៣ខែធ្នូនេះ បានថ្លែងថា សម្រាប់ការលក់ដូរទំនិញ និងការ​ផ្តល់សេវាកម្ម​នានា​ នៅក្នុងផ្សារបឹងកេងកង​នៅក្នុងអំឡុងពេលហាក់​មានកម្រើក​ឡើងវិញ​ជា​បន្តបន្ទាប់ ក្នុង​នោះចំនួន​ពលរដ្ឋមកទិញ​ទំនិញ និងមកដើរទស្សនាផ្សារហាក់មានកំនើនផងដែរ តែគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ឆ្លង​មេរោគកូវីដ​១៩។បណ្តាអាជីវករក៏ដូចគណៈគ្រប់គ្រងផ្សារបឹងកេងកង ថ្លែងថា នៅពេលនេះ យើងបាន​ត្រៀមខ្លួន​រួចរាល់​អនុវត្ត​នីតិ​វិធី​​ប្រតិបត្តិស្តង់ដារអប្បបរមាតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារឯកជន និង​ផ្សារសាធារណៈ ដែលដាក់ចេញ​ដោយ​រាជ​រដ្ឋា​ភិបាល ហើយនឹងខិតខំអនុវត្តបន្ថែមលើ​គោល​ការណ៍ណែនាំនានាទៀត ​ដោយធ្វើយ៉ាងណាអោយផ្សាររបស់យើងក្លាយ​ជាផ្សារមានសុវត្ថិភាព មានទំនុកចិត្តខ្ពស់គ្មានកូវីដ១៩ និងមានភាពទាក់ទាញ។លោក ឯក និមល់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេង បានថ្លែងថា បច្ចុប្បន្នបើទោះយើង​មិន​ទាន់​មាន​គោលការណ៍ស្តង់ដារអប្បបរមា SOPសម្រាប់អនុវត្តក៏ដោយ ក៏យើងត្រូវតែពង្រឹង​វិធាន​ការ​គ្រប់គ្រងផ្សារដោយ​តម្រូវអោយ​អាជីវករត្រូវពាក់បណ្ណចាក់វ៉ាក់សាំងដើម្បីផ្តល់ទំនុកចិត្តជូនអតិថិជន ហើយអតិថិជនក៏ត្រូវមានបណ្ណវ៉ាក់សាំងនៅពេលផ្សារ និងត្រូវពាក់ម៉ាស់ វ៉ាស់កំដៅអោយបាន​ត្រឹមត្រូវផងដែរ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មីៗបានថ្លែងថា ដោយមានការស្នើសុំពី ឯកឧត្តម ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ នៅពេលនេះក្រុមការ​ងារ​​អន្តរក្រសួងបានរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ​សម្រាប់​ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារ​សាធារណៈទាំងអស់​នៅ​ទូ​ទាំង​​ប្រទេសរួចហើយ ដើម្បីត្រៀម​ដាក់ជូនផ្សាររដ្ឋ និងផ្សារឯកជននានាអនុវត្ត និង​ជម្រុញការទទួលទេសចរវ៉ាក់សាំង​អន្តរ​ជាតិ​អោយ​បានល្អប្រសើរ ខណៈផ្សារទំនើប និងផ្សារសាធារណៈ គឺសុទ្ធតែជាទីតាំងដែលមានឧប​និស្ស័យ​ទាក់​ទាញ​ទេស​ចរណ៍។ សម្រាប់នីតិវិធីស្តង់ដារអប្បបរមារសម្រាប់ផ្សារគឺមាន៤ផ្នែកផ្សេងៗរួមមាន៖ ១)- នីតិវិធី​ប្រតិបត្តិស្តង់ដារ​អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើប ទី២)- SOPសម្រាប់ផ្សារទំនើបខ្នាតតូច ទី៣ SOP សម្រាប់ផ្សា​រសាធារណៈនិងទី៤)-នីតិវិធី​ប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់​ផ្សារមិនរៀប​រយ៕អត្ថបទ ស៊ុម សុខជា

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងក្រុមប្រទេស G7 ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង

2021/12/13 07:31:26 pm        422
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងក្រុមប្រទេសG-7 លើកដំបូង រដ្ឋមន្រ្តីការបរទេសទាំងអស់បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងសន្តិសុខសុខភាពពិភពលោក។ នេះបើតាមហ្វេសបុករបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ នៃក្រុម ប្រទេស G7 កាល​ពីថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចក្រភពអង់គ្លេស ក្នុងនាមជាដៃគូ សន្ទនាថ្មី​ទី១១​របស់​អាស៊ាន ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ក្រុមប្រទេសG-7 លើកដំបូង។នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងក្នុងអង្គប្រជុំអំពី​ចំណុចអាទិភាព​អាស៊ាន​ក្នុង​ឆ្នាំ២​០២២នេះ មានសារៈសំខាន់នៃមូលបទដែលយើងបានជ្រើសរើស និងជំហរគោល របស់កម្ពុជាលើ​បញ្ហាតំបន់​និង​អន្តរ​ជាតិ។ឯកឧត្តម បានបញ្ជាក់ថា ក្នុងអង្គប្រជុំនេះដែរបានគូសបញ្ជាក់ពីអត្ថប្រយោជន៍​ក្នុងការ​ជម្រុញ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធបច្ចេកវិទ្យា និងសន្តិសុខរួមក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលរដ្ឋមន្រ្តី​ការបរទេសទាំងអស់បន្តប្តេជ្ញា​ពង្រឹង​កិច្ច​​ស​ហប្រតិបត្តិការវ៉ាក់សាំង និងសន្តិសុខសុខភាព​ពិភពលោក។យ៉ាងណាមិញ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញ​ធ្វើ​អន្តរាគមន៍​លើប្រធានបទទាំងនេះ និងលើអាទិភាពរបស់កម្ពុជា​ក្នុងការដឹកនាំ​កិច្ច​ប្រឹងប្រែង​កសាងសហគមន៍អាស៊ាន៕អត្ថបទ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
08/28/2026 08:08 PM
មនុស្សយ៉ាងតិច​ ៤៩នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារ​លួច​គោក្របី នៅស៊ូដង់ខាងត្បូង
08/28/2026 07:08 PM
ឆាដចោទប្រកាន់ស៊ូដង់ថា បានវាយប្រហារតាមច្រកអាកាសលើតំបន់ព្រំដែនរួមសម្លាប់មនុស្ស ១២នាក់
08/28/2026 07:08 PM
កុងហ្គោចាប់ផ្តើមចាក់វ៉ាក់សាំងដល់កម្មករថែទាំសុខភាពជួរមុខប្រឆាំងនឹងជំងឺអេបូឡា
08/28/2026 07:08 PM
រដ្ឋមន្ត្រី​៖ ​នេប៉ាល់​នឹង​ត្រូវការ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​ស្តារ​ឡើង​វិញ​ ក្រោយ​ទឹកជំនន់
08/28/2026 07:08 PM
នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Al Thani ជួបប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian នៅទីក្រុងតេអេរ៉ង់
08/28/2026 07:08 PM
ព្រះមហាក្សត្រអ៊ូហ្គង់ដា បានយាងសោយទីវង្គតនៅព្រះជន្ម ៣៤វស្សា
08/28/2026 06:08 PM
ក្រសួងធម្មការនិងសាសនា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ក្នុងការបន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” មកដល់លើកទី ៣៣៤ ស្មើរនឹង១១២៧មាតិកាព្រះធម៌
08/28/2026 06:08 PM
ប្រធានាធិបតីកុងហ្គោអំពាវនាវឲ្យមានកិច្ចសន្ទនាថ្នាក់ជាតិ ដើម្បីបន្ធូរបន្ថយភាពតានតឹង តែមិនរួមបញ្ចូលក្រុមឧទ្ទាមនោះឡើយ
08/28/2026 06:08 PM
CENTCOM៖ ទាហានអាមេរិកប្រមាណ ៥០.០០០នាក់ ត្រូវបានដាក់ពង្រាយ នៅមជ្ឈិមបូព៌ា
08/28/2026 06:08 PM