រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងសេដ្ឋកិច្ច ព្យាករណ៍​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ស្ថិតក្នុងរង្វង់ ៥,៤ ភាគរយ

2022/05/02 12:44:31 pm        894
ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃបឋមចុងក្រោយ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ក្នុងរង្វង់ ៥,២ ភាគរយ ទៅ ៥,៤ ភាគរយ ទាបជាងការំពឹងទុកនៅដើមឆ្នាំ ដោយសារផលប៉ះពាល់នៃកំណើនអតិផរណា ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការថមថយសេដ្ឋកិច្ចប្រទេសចិន និងការបន្តរឹតបន្តឹងតាមច្រកព្រំដែនរបស់ប្រទេសចិនជាដើម ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានដឹកកិច្ចប្រជុំជាមួយតំណាងដៃគូអភិវឌ្ឍន៍ IMF World Bank និង ADB ពិភាក្សា​តាមដាន​វាយតម្លៃ​ក៏ដូចស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នៅចុងសប្តាហ៍កន្លងមក។ឯកឧត្តម ថ្លែងថា ផ្អែកតាមការវាយតម្លៃបឋមចុងក្រោរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កំណើន​សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថា​ នឹងបន្តងើបឡើង ដែលជំរុញដោយ​កំណើន​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក រួមមាន​ ផលិតកម្ម សេវាកម្ម ​និង​ការប្រើប្រាស់​ទូទៅ ដែលបណ្តាល​មក​ពី​អត្រាចាក់វ៉ាក់សាំងខ្ពស់ទូទាំងប្រទេស ​ដែល​អនុញ្ញាត​ឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ចបើក​ឡើងវិញ​ពេញលេញ។ ទោះជាយ៉ាងនេះក្តី ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ រំពឹងថា​នឹង​កើនឡើង​ក្នុង​អត្រា​ប្រមាណ ៥,២ ភាគរយ ទៅ ៥,៤ ភាគរយ ទាបជាងការព្យាករនាដើមឆ្នាំ២០២២ គឺ ៥,៦ ភាគរយ​ដោយ​សារផលប៉ះពាល់​នៃកំណើនអតិផរណាដែលបង្កឡើង​ដោយសង្រ្គាមរវាងរុស្ស៊ី និង​អ៊ុយក្រែន, ការថមថយកំណើន​សេដ្ឋកិច្ចនៃប្រទេសចិន និងការបន្តរឹតបន្តឹងច្រកព្រំដែនរបស់​ប្រទេស​ចិន ដែលបាន​និងកំពុង​បន្ថែមភាព​មិន​ប្រាកដ​ប្រជា​ដល់​រំហូរ​វិនិយោគ និងមូលធន​បរទេស​មកកម្ពុជា។ ជុំវិញស្ថានភាពនេះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់សារៈសំខាន់ នៃការផ្តោតអាទិភាពគោល​នយោបាយ​ក្នុងរយៈពេលខ្លី និងមធ្យម​ ពាក់ព័ន្ធ​នឹងការទាក់ទាញការវិនិយោគ ជាពិសេសទៅវិស័យ​ដែលអាចរួមចំណែកក្នុងការបង្កើតការងារ, ​ការទាញផលប្រយោជន៍ឱ្យបាន​ជាអតិបរមា នៃកំណើន​ថ្លៃ​ផលិតផលកសិកម្ម, ​ការធ្វើឱ្យមានស្ថិរភាពថ្លៃទំនិញលើទីផ្សារ, ​ការកាត់បន្ថយចំណាយឡូជីស្ទីក និង​ការអភិវឌ្ឍជំនាញ​ជាដើម ​ដោយអនុលោមតាមអភិក្រម “3R” នៃ “ក្រប​ខណ្ឌយុទ្ធសាស្រ្ត និង​កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ ក្នុងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”៕ អត្ថបទ៖ សុន រ៉ាឌី

សន្ទស្សន៍​តម្លៃប្រេងឥន្ធនៈបន្តកើនឡើង១០០រៀលបន្ថែមទៀត បើធៀបនឹងសន្ទស្សន៍ចាស់

2022/05/02 12:14:51 pm        685
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានា ទូទាំងប្រទេសចាប់ពីថ្ងៃទី១ -១០ ខែឧសភា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥.២៥០រៀល /លីត្រ(ឡើង១០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៦០០រៀល/លីត្រ(ឡើង១០០រៀល)។

ដំណាំបន្លែសុវត្ថិភាពជួយជំរុញជីវភាពរស់នៅរបស់អ្នកភូមិបុសត្របែកឲ្យប្រសើរ

2022/04/30 02:40:05 pm        1277
កំពត៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញបន្ថែម អ្នកភូមិបុសត្របែក ក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ប្រកបរបរដាំដុះបន្លែ កាន់តែមានភាពល្អប្រសើរ ទាំងគុណភាព និងបរិមាណ និងមានទីផ្សារធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរ កូនចៅមានឱកាសសិក្សា បានខ្ពង់ខ្ពស់ និងមានឱកាសទទួលបានការងារល្អ។តំណាងប្រជាពលរដ្ឋ៣៣គ្រួសាររស់នៅក្នុងនៅភូមិបុសត្របែក លោក លោក មាស សំអុល អនុប្រ ធានបណ្តុំអាជីវកម្មបន្លែធម្មជាតិឃុំត្រពាំងព្រីង បានឲ្យដឹងថា របរដាំបន្លែរួមផ្សំ គឺជារបរសំខាន់មួយ សម្រាប់ជួយជីវភាពរស់នៅរបស់អ្នកភូមិនេះ។ ការដាំបន្លែរួមផ្សំ បានបន្តអំពីដូនតាមក មិន​ប្រើ​ជីគីមីទេ។ កន្លងមក ទោះជួបបញ្ហាលំបាកផ្សេងៗ ក៏ពួកគេមិនដែល​បោះបង់ឡើយ​របរ​នេះឡើយ។ លោក បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជួយបណ្តុះបណ្តាលអំពី គម្រោង (អាស្ប៉ាយ) (ASPIRE) តាមរយៈមន្ទីរកសិកម្មខេត្ត អំពីវិធីដាំ ការប្រើប្រាស់ជីតាមប្រភេទដី (បន្លែសុវត្ថិភាព) និងផ្តល់សម្ភារៈ ផ្ទះសំណាញ់ គ្រាប់ពូជ និងជីផងដែរនោះ បានធ្វើឲ្យការដាំ​បន្លែរួមផ្សំ កាន់តែមានភាពល្អប្រសើរ ។លោកបានបន្ថែមថា ផ្តើមចេញរបរដាំបន្លែរួមផ្សំនេះ ធ្វើឲ្យអ្នកភូមិបុសត្របែកមានជីវភាព និងលទ្ធ ភាពល្អជាងមុន អាចបញ្ចូនកូនចៅទៅរៀនបានខ្ពង់ខ្ពស់ និងមានទទួលបានឱកាសការងារល្អ។យ៉ាងណាក៏ដោយ កសិកររូបនេះ បានបង្ហើបអំពីបញ្ហាប្រឈមមួយចំនួនក្នុងរបរដាំបន្លែផងដែរ ដូចជា ​បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យដំណាំបន្លែធំធាត់មិនល្អ ទីផ្សារបន្លែគ្មានស្ថិរភាព ដោយសារបន្លែ ធម្មជាតិ និងបន្លែសុវត្ថិភាព ផលិតបានបរិមាណតិច មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ធ្វើឲ្យមានការនាំចូល បន្លែពីខាងក្រៅ បណ្តាលឲ្យប៉ះពាល់ដល់តម្លៃបន្លែក្នុងស្រុក ជាដើម។អភិបាលរងស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសុធន បានឲ្យដឹងថា អាជ្ញាធរ និងមន្ត្រីជំនាញ តែងចុះទៅ លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងនឹង​ការ​ដាំបន្លែ បន្ថែម។ តាមការមើលឃើញរបស់លោក ប្រជាពលរដ្ឋនៅក្នុងភូមិបុសត្របែក ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែ មានជីវភាពល្អប្រសើរ ​មានលទ្ធភាពឲ្យកូនចៅសិក្សារៀនសូត្របានច្រើន និងទទួល​បាន​ឱកាសការងារ ល្អៗផងដែរ ៕អត្ថបទ៖ អន សារឹម

វិនិយោគជប៉ុន សម្លឹងឃើញសក្តានុពលវិនិយោកនៅខេត្តព្រះសីហនុ

2022/04/29 04:38:03 pm        1051
ព្រះសីហនុ៖ ឯកឧត្តមប្រធានសមាគមជប៉ុនកម្ពុជា និងគណៈប្រតិភូវិនិយោគជប៉ុន នៅថ្ងៃទី២៨ខែមេសា ម្សិលមិញ បានចូលជួបពិភាក្សាការងារ ស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជា ជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តព្រះសីហនុ និងឱកាសវិនិយោគ។ឯកឧត្តម Fumiaki Takahashi លើកឡើងថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អស្អាត ​បរិស្ថានល្អ ​សាកសម្យជាតំបន់ទេសចរណ៍ ​និងវិនិយោគ។ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគជប៉ុនមកកាន់កម្ពុជា ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា បានដឹកនាំគណៈប្រតិភូអ្នកវិនិយោគជប៉ុនចំនួន ១០ក្រុមហ៊ុន មកកាន់ខេត្តសៀមរាប និង​មកទស្សនកិច្ចនៅខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ ក៏បានចូលជួបពិភាក្សាការងារ​ជា​មួយ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន ៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ។គណៈប្រតិភូជប៉ុន បាន​បង្ហាញពីគោលបំណង​ក្នុងការ​បណ្តាក់ទុនវិនិយោគបង្កើត​រោងចក្រគ្រឿង​សម្អាង​នៅខេត្តព្រះសីហនុពីព្រោះខាងជប៉ុន​មានបច្ចេកទេស​ ចំណែកកម្ពុជា ​មានវត្ថុធាតុដើម (សូត្រមាស) ​យកមកកែច្នៃធ្វើគ្រឿងសំអាង ​និងសាប៊ូ ​ដែលជាផលិតផលកំពុងពេញនិយម។ ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តព្រះសីហនុ និយាយថា កម្ពុជាមាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការជិតស្និត​ជាមួយប្រទេសជប៉ុន​លើផ្នែកសេដ្ឋកិច្ច និងនយោបាយ។ឯកឧត្តម បន្តថា រដ្ឋាភិបាលជប៉ុន​បានជួយគាំទ្រ​ក្នុងការកសាងពង្រីកកំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ កន្លងមកអាចឱ្យនាវា​ដែលមានជំរៅទឹក ​៩,៥០ម៉ែត្រ​ ចូលចតបាន ​ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក ​១៣,៥០ម៉ែត្រ ចូលចតបាន​ ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែង​តម្លៃដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថា​ គណៈប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពល​របស់​ខេត្តព្រះសីហនុ ​ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុន​ឱ្យមានការចាប់អារម្មណ៍​មក​ទេសចរណ៍ ​និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង៕ អត្ថបទ៖ ខេត្តព្រះសីហនុ

ខ្សែច្រវ៉ាក់ផលិតកម្មផលិតផលម៉ាស់ មិនរងផលប៉ះពាល់ដោយសារតម្រូវការ​ប្រើប្រាស់ម៉ាស់ធ្លាក់ចុះនៅកម្ពុជា

2022/04/28 04:35:21 pm        1066
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ទូទាំងកម្ពុជា មិនបង្កផលប៉ះពាល់ ឬឈានទៅដល់ការលំបាកទាំងស្រុង សម្រាប់សិប្បកម្ម ឬរោងចក្រតូចៗដែលផលិតម៉ាស់នោះទេ ដោយសារប្រជាពលរដ្ឋមួយចំនួននៅបន្តមានតម្រូវការប្រើប្រាស់។នៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានឲ្យដឹងថា​ កន្លងមក កម្ពុជា​មានរោងចក្រផលិតម៉ាស់ធំៗចំនួន២ មួយនៅខេត្តកំពង់ចាម និងមួយផ្សេងទៀតនៅខេត្តព្រះសីហនុ ដែលផលិតឧបករណ៍វេជ្ជសាស្រ្ត ក្នុងនោះរួមមាន៖ ម៉ាស់ និងស្រោមដៃជាដើម។ យោងតាមស្ថិតិរោងចក្រ និងសិប្បកម្មផលិតម៉ាស់ ​អាវនិងមួកពេទ្យទូទាំងកម្ពុជា របស់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានបង្ហាញថា ​នៅកម្ពុជាបច្ចុប្បន្ន រោងចក្រ​ផលិតម៉ាស់មានចំនួន ២រោងចក្រ។ ដោយឡែក សិប្បកម្មផលិតម៉ាស់​មានចំនួន ៧មូលដ្ឋាន ក្នុងនោះកំពុងដំណើរការមានចំនួនតែ ២មូលដ្ឋាន។បើតាមការលើកឡើងរបស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ហៅកាត់ ជីម៉ាក បានបញ្ជាក់យ៉ាងខ្លីថា ភាគច្រើននៃរោងចក្រផលិតម៉ាសនៅកម្ពុជា គឺផលិតសំដៅការនាំចេញ។កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ការលើកលែងកាតព្វកិច្ច ពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស រួម​បញ្ចូល​គោលដៅ​ទេសចរណ៍នានា ​ដែល​ស្ថិតនៅទីលំហ​ដែលមានដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តដទៃទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

រាជរដ្ឋាភិបាល បង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រឹងមាំទ្រទ្រង់ការស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ច

2022/04/28 01:08:28 pm        689
ភ្នំពេញ៖ កម្ពុជាត្រូវតែមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ដែលមានប្រសិទ្ធភាព និងចីរភាព ដើម្បីអាចទ្រទ្រង់ ដល់កិច្ចដំណើរការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងអាចកសាងបាននូវភាពធន់ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈទាំងមូល នៅក្នុងរយៈពេលវែង។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈថ្មី ​នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នេះថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈថ្មីនេះ មាន​លក្ខណៈជាក្របខណ្ឌ​គតិយុត្ត​គោល សម្រាប់គ្រប់គ្រង​ការ​អនុវត្តថវិកា​ព័ត៌មាន សមិទ្ធកម្ម ​ដែលជាធាតុផ្សំដ៏សំខាន់ ​នៃគណនេយ្យសមិទ្ធកម្ម ក៏ដូចជា​ការងារផ្សេងទៀត ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ​ ក្នុងយុគសម័យទំនើប។ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់គោលដ៏មានសារៈសំខាន់នេះ ​កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង​ប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជាសម្រាប់​រយៈពេលវែងទៅមុខ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​នេះឡើង ​ដើម្បីប្រមូលធាតុចូល ​និងមតិយោបល់បន្ថែមពីគ្រប់ក្រសួងស្ថាប័ន​ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ​ដែលជាតួអង្គនៅក្នុងអនុវត្តថវិកា ក្នុងគោលដៅកសាងនូវប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈមួយ ដែលប្រកបដោយប្រសិទ្ធភាព ក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​កំណើនសេដ្ឋកិច្ច ​និងសមធម៌សង្គម។ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់​គាំទ្រដល់ការស្តារ ​និងការកសាងភាពធន់របស់កម្ពុជា ​សម្រាប់រយៈពេលវែងទៅមុខ ដែលកិច្ចការ​នេះ​កាន់តែមានទំងន់ និងកាន់តែមានភាពបន្ទាន់ថែមទៀត ​ពិសេស ​ក្នុងបរិការណ៍បច្ចុប្បន្ន ដែល​ពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា ​បាននិងកំពុងស្ថិតក្នុង​បរិការណ៍​ក្រោយនៃវិបត្តិជំងឺកូវីដ-១៩ ។ ឯកឧត្តម វង្សី វិស្សុត​ បានលើកឡើងបន្តថា ​សេចក្តីព្រាងច្បាប់នេះ កំណត់អំពីគោលការណ៍​ជា​មូលដ្ឋាន សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ​និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេស​ជំហាននីមួយៗនៃដំណើរការរៀបចំអនុម័ត អនុវត្ត ​និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំង​ការកំណត់មុខងារ និងការទទួលខុសត្រូវ របស់តួអង្គពាក់ព័ន្ធ ដើម្បីសម្រេចបាននូវភាពជឿទុកចិត្ត​ថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ​ភាពសមិទ្ធកម្ម សំដៅធានាប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការ​ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើភាគីជប៉ុនជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគនៅកម្ពុជា

2022/04/28 12:30:14 pm        635
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរ ក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត ស្របពេលដែលកម្ពុជាមានវិស័យសក្តានុពលជាច្រើនទៀត។ថ្លែងក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ ឯកឧត្តម Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា(JCA) ព្រមទាំង​គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៧ មេសា ម្សិលមិញនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការ​សម្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា និងបានលើកឡើងពីការ​គាំទ្រ​របស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលការចុះបញ្ជីម៉ាក​ដល់​ក្រុមហ៊ុន​ធុរកិច្ចនានា ការជំរុញការធ្វើធរុកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមាន​កសិដ្ឋាន​ចិញ្ចឹមដង្កូវនាងសម្រាប់បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមាន​សក្តានុពលដទៃទៀត។ជាការឆ្លើយតប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានសម្តែងការកោតសរសើរចំពោះកិច្ច​ខិតខំ​របស់រាជរដ្ឋាភិបាលក្នុង​ការរក្សាបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរ ទោះបីកន្លង​មក​ប្រទេសទាំងពីរស្ថិតក្នុងកាលៈទេសៈលំបាក ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ​គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន ​បានសម្តែងការពេញចិត្ត និងអរគុណជូន​ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូន​អំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការ​វិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ ​និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀត​ពាក់ព័ន្ធ​នឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័ន​កាបូនរយៈពេលវែង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពល​ដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពលជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

ទឹកឃ្មុំព្រៃមណ្ឌលគិរី ទទួលការគាំទ្រច្រើនជាងមុន ក្រោយចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ

2022/04/28 12:21:51 pm        682
មណ្ឌលគិរី៖ បន្ទាប់ពីទឹកឃ្មុំព្រៃមណ្ឌលគិរី បានចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (IG) មានការគាំទ្រយ៉ាងខ្លាំង ពិសេសកាន់តែបង្កើនតម្លៃបន្ថែមដល់ប្រជាកសិករ និងជំរុញឲ្យពួកគាត់មានទឹកចិត្តក្នុងការប្រមូលផលជាងមុនថែមទៀត។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ស្រើវ សុវណ្ណនី ប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោមកិច្ចគាំទ្រ​របស់​រដ្ឋា​ភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីចុះបញ្ជីការពារម៉ាកជាសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជារួចមក បាន​ធ្វើឲ្យកសិករ ដែលសមាជិកនេះ​ គាត់មានទំនុកចិត្តក្នុងការប្រមូលផលថែមទៀត ជាពិសេស​នោះ គឺតម្លៃមានការកើនខ្ពស់បន្តិច ធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរមួយកម្រិតទៀត បន្ទាប់​ការងារកសិកម្មមួយចំនួនផ្សេងទៀតរបស់គាត់ ​ដូចជាការដាំដុះដំឡូង និងការធ្វើស្រែជាដើម។លោកប្រធានសមាគម បានឲ្យដឹងថា បច្ចុប្បន្នទឹកឃ្មុំព្រៃមណ្ឌលគិរី បែងចែកតម្លៃលក់ជា៣ប្រភេទ ក្នុងនោះចំណុះ ២៥០ក្រាម តម្លៃ៧ដុល្លារ, ចំណុះ៤៥០ក្រាម តម្លៃ១៣ដុល្លារ និងចំណុះ៥០០ក្រាម តម្លៃ ១៤ដុល្លារ ក្នុងមួយដប/កែវ។លោកបន្តថា ឆ្នាំនេះការប្រមូលផលទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមាណ ១០០តោន។ ក្នុង១ឆ្នាំ ការប្រមូលផលទឹកឃ្មុំសុទ្ធ គឺមានចំនួនតែ១ដងប៉ុណ្ណោះ គឺចាប់ពីខែមីនា ​ដល់ខែមិថុនា ខណៈចាប់​ពីខែមិថុនាទៅ គឺជាប្រភេទទឹកឃ្មុំ ខែវស្សា ​ដែលមានជាតិទឹកច្រើន។ ការប្រមូល និងផលិតទឹកឃ្មុំព្រៃមណ្ឌលគិរី ​ត្រូវបានធ្វើឡើងដោយសហគមន៍ចំនួន១១ ក្នុង​ខេត្ត​មណ្ឌលគិរី ដែលមានសមាជិកប្រមាណជាង​ ២ពាន់គ្រួសារ។ សូមបញ្ជាក់ថា ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្ត​ទំនិញ ​កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ ក្នុងគោលបំណងដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាដល់​សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ​ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក៏ជាការផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ចូលរួម​អភិរក្សតំបន់ព្រៃការពារ ​និងធនធានធម្មជាតិ​ និងទាក់ទាញភ្ញៀវទេសចរ រួមទាំង​បង្កើន​ច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាព ប្រជាកសិករក្នុងតំបន់នេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ដំណើរការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើង១៤ភាគរយ នៅដើមឆ្នាំ២០២២នេះ

2022/04/27 02:52:02 pm        910
ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា ការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងប្រមាណ១៤ភាគរយ នាដើមឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍន៍ទៅមុខឲ្យមានផែជម្រៅទឹកជាង១៧ម៉ែត្រ ដែលអាចឲ្យនាវាធំៗចូលចតបាន ដោយមិនចាំបាច់ផ្ទេរទំនិញនៅកំពង់ផែប្រទេសផ្សេងៗទៀតឡើយ៕

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើតំណាងរដ្ឋាភិបាលម៉ាល់ឌីវ តភ្ជាប់ទេសចរ​ដើរកម្សាន្ត​រវាង​ប្រទេស​ទាំងពីរ

2022/04/27 01:40:50 pm        567
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ជំរុញការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរទស្សនាបណ្តាកោះឆ្នេរសមុទ្រកម្ពុជា ជាមួយកោះឆ្នេរសមុទ្រ នៃប្រទេសម៉ាល់ឌីវ។ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម Mohamed Jinah ឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ឌីវ នៅល្ងាចថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ប្រទេស​ម៉ាល់ឌីវ គឺជាប្រទេសមួយដែលសំបូរទៅដោយប្រជុំកោះ ឆ្នេរជាច្រើន ហើយមាន​ភ្ញៀវទេសចរ​ជាច្រើនអញ្ជើញជាទៅទស្សនា ហើយឯកឧត្តម ក៏បានស្នើអោយមានផ្លាស់ប្តូរ​បទពិសោធន៍គ្នា​លើការងារអភិវឌ្ឍន៍កោះ ដើម្បី​ជម្រុញ​កំណើនភ្ញៀវទេសចរទស្សនាកោះពីគ្នាទៅវិញទៅមក​រវាង​ប្រទេសទាំងពីរ។នៅក្នុងជំនួបនេះដែរ ឯកឧត្តម ថោង ខុន ក៏បានជម្រុញអោយភាគីប្រទេសទាំងពីរកម្ពុជា ​ម៉ាល់ឌីវ រៀបចំសេចក្តីព្រាងអនុសារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ ហើយឈានចូលទៅរកការចុះហត្ថលេខាព្រមព្រៀងគ្នា​ ដើម្បីបើកផ្លូវទេសចរណ៍អោយកាន់តែទូលំទូលាយថែមទៀត ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា​ បច្ចុប្បន្នកម្ពុជា​បានបើកប្រទេស និងបើកការទទួលយកភ្ញៀវ​ទេសចរ​អន្តរជាតិចាក់វ៉ាក់សាំង ​ដោយតម្រូវឱ្យបង្ហាញតែកាតចាក់វ៉ាក់សាំង​ និងសុំទិដ្ឋាការ ពេលមក​ដល់​កម្ពុជា​ ហើយការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះដែរ កម្ពុជាក៏មានការដកចេញការ​រឹតបន្តឹង​ផ្នែកសុខាភិបាល ​ព្រមទាំងវិធានការមួយចំនួនទៀត។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ Mohamed Jinah បានថ្លែង​ការគាំទ្រប្រសាសន៍​ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន លើការរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ និងតភ្ជាប់ជើងហោះរវាង​ប្រទេស​ពីរ។ ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ​ ដែល​បានគ្រប់គ្រង​ស្ថានភាពឆ្លងរីករាលដាល ​នៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង​ទប់ស្កាត់​កូវីដ១៩​ទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ​បានគាំទ្រឱ្យកម្ពុជា ធ្វើម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំ​គណៈកម្មការ​អង្គការ​ទសចរណ៍​ពិភពលោក​ សម្រាប់តំបន់អាស៊ី ​និងប៉ាស៊ីហ្វិក និង​គណៈកម្មការ​ទេសចរណ៍​ពិភពលោក ​សម្រាប់អាស៊ីបូព៌ា៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM