ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​នេះ

2021/04/27 09:59:58 am        45
កោះកុង ៖ ​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​រមណីយដ្ឋាន​តារា​សាគរ​ ស្ថិតនៅក្នុង​ស្រុក​បុទុម​សាគរ ខេត្តកោះកុង ​ជា​ផ្នែក​មួយ​សម្រាប់​ធ្វើជា​ទីតាំង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ ជុំ​ទី​២ នៅ​ខេត្តកោះកុង ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​១៤–១៦ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។តាម​ការប្រកាស​របស់​ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹងថា​ ពិធីបុណ្យ​សមុទ្រ​លើក​នេះ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​ស្ដីពី ​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ​ពលរដ្ឋ​រមណីយ​» ដែល​មាន​លោក ថោង ខុន ជា​ប្រធាន ​និង​លោកស្រី មិថុនា ភូ​ថង ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ​នៅ​សាលា​ខេត្តកោះកុង​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ កន្លងមកនេះ ​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​លោកស្រី ​មិថុនា ភូ​ថង​ អភិបាលខេត្ត​កោះកុង​ បាន​បញ្ជាក់ថា ​ទី​រួម​ខេត្តកោះកុង ​និង​តារា​សាគរ បាន​ និងកំពុង​រៀបចំ​ការងារ​ជាច្រើន ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ប្រជាពលរដ្ឋ ​និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ នា​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត ​និង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ត្រូវ​ខិតខំ​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ពន្លឿន​ឲ្យ​ទាន់​ពេល​បុណ្យ​សមុទ្រ​ ទាំង​ផ្នែក​ស្នាក់នៅ អនាម័យ​គុណភាព​ចំណីអាហារ ​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ ​បញ្ហា​សំរាម​ ដាច់ខាត​មិនត្រូវ​ឱ្យ​មាន​សំរាម ឬ​ក្រដាស​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន ពិសេស ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នៅ​តាម​រមណីយដ្ឋាន ​និង​សហគមន៍​ទេសចរណ៍​ ដូចជា​ជី​ផាត អា​រ៉ែ​ង ​តា​តៃ ពាម​ក្រសោប​ជាដើម​។លោក ​បន្តថា “​បញ្ហា​ស្នាក់នៅ ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន​ បដិសណ្ឋារកិច្ច សុវត្ថិភាព ​សន្តិសុខ ​សណ្ដាប់ធ្នាប់​ ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ជាដើម​ សុទ្ធតែ​ត្រូវ​បាន​យកចិត្តទុកដាក់ ដើម្បី​ធានា​ ជូន​ភ្ញៀវទេសចរ​ ឱ្យ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​លើស​ពី​ពិធីបុណ្យ​សមុទ្រ​មុនៗ​”​។លោក​ ថោង ខុន ​បានបញ្ជាក់​យ៉ាង​ដូច្នេះ ថា «​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​លើក​នេះ ​មាន​ភាព​ពិសេស​លើស​ពី​លើក​មុន ​នោះ​គឺ​មាន​ទាំង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា ​នៅ​ទី​រួម​ខេត្តកោះកុង​ផង​ និង​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ផង​ដែរ​»​។លោកស្រី​ មិថុនា ភូ​ថង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​មក​ពេលនេះ​ រដ្ឋបាល​ខេត្តកោះកុង ​និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​និងកំពុង​ញាប់ ដៃ​ញាប់​ជើង​ក្នុង​ការ​អនុវត្ត​ការងារ​នានា ​ដើម្បី​តៀម​ឲ្យ​ទាន់​ពេលវេលា​ពិធីបុណ្យ​សមុទ្រ​មកដល់​។លោកស្រី​អភិបាលខេត្ត ក៏បាន​ធានា​ជូន​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ ​និង​ការសម្រួល​ដោះស្រាយ​បញ្ហា​នានា ជូន​ភ្ញៀវ​ទេសចរ​ដែល​ឆ្លង​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ ​ហើយ​ភ្ញៀវ​ពី​ថៃ​ក៏​អាច​មក​ទស្សនា​ខេត្តកោះកុង ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ផងដែរ​៕

ADB វាយ​តម្លៃថា កម្ពុជា​នៅ​ខ្វះ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​វិស័យ​កសិកម្ម​

2021/04/27 09:59:58 am        68
​ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ថា កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់ គ្រាន់​នៅឡើយ ក្នុង​ការ​ស្រាវជ្រាវ​នៅ​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​ មាន​បណ្តាល​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី កំពុង​ជួប​បញ្ហា ខ្វះ​ខាត់​ដូចគ្នា​។​​លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី វឌ្ឍនភាព និង​ពង្រីក​កិច្ច​គាំទ្រ វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា (​ការវាយតម្លៃ​ឯករាជ្យ​នៅក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី​) នៅ​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ​២០១៩ នេះ​ថា សម្រាប់​គោលការណ៍​របស់ ADB ក្នុង​វិស័យ​កសិកម្ម​នេះ ក្នុងករណី​ចាំបាច់​របស់ ADB ត្រូវ​ស្វែង រក​មេរៀន​នានា និង​ការរៀនសូត្រ​នូវ​ប្រធានបទ​របស់​គ​ម្រោ​ង ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក ដើម្បី​ពង្រីក​សមត្ថភាព ស្ថាប័ន និង​ការដោះស្រាយ​ក្នុង​បរិបទ​ពិបាកៗ​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ភាពស្មុកស្មាញ​នៅក្នុង​ការ​រចនា​គម្រោង​។​​​​សម្រាប់​បញ្ហា​នេះ ADB នឹង​ពង្រីក​ស​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​នៅ​កម្ពុជា ដោយ​បន្ថែម​គុណ​តម្លៃ​ទៅក្នុង​ធាតុ​ចូល ព្រមទាំង​ខ្សែសង្វាក់​ផ្គត់ផ្គង់ តាមរយៈ​កំណែទម្រង់​គោលនយោបាយ ដែលជា​សកម្មភាព​មាន​សក្តានុពល​។ ចំពោះ​ការផ្តល់ ហិរញ្ញប្បទាន សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​វិញ ជា​គម្រោង​ធ្វើ​ឲ្យ​ធន់​ទៅ​និង​អាកាស ធាតុ ជាពិសេស​គម្រោង​ជួយ​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង់ កំពង់ធំ និង​ព្រៃវែង ដើម្បី​បង្កើន​ផលិតកម្ម ព្រមទាំង​ខ្សែសង្វាក់ ស្រូវ​-​អង្ករ រួមជាមួយ​ការដោះស្រាយ​ឧបសគ្គ​រាំ​ស្ទុះ​ផ្នែក​គោលនយោបាយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ។​​​​លោក​បន្តថា តាម​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះ កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ ស្រាវជ្រាវ​នៅលើ​វិស័យ​កសិកម្ម ក្នុងនោះ​មាន​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ី ក៏មាន​ការខ្វះខាត​ដូចគ្នា ដែលជា​ករណី កើតឡើង​មកពី​ការប្រើប្រាស់​ឧបករណ៍​ហួស​សម័យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ និង​គុណ​តម្លៃ​នៃ​ការស្រាវជ្រាវ ។​​​​ចំណែក​លោកស្រី Veronique Salze Lozach អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់ ADB លើកឡើងថា ការបន្ត​ផ្តោតលើ​កិច្ច​គាំទ្រ​សម្រាប់​វិស័យ​កសិកម្ម​ផលិតកម្ម និង​សន្តិសុខ​ស​ស្បៀង ព្រមទាំង​ការកសាង​និង​កែ លម្អ​រចនាសម្ព័ន្ធ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មានការ​អភិវឌ្ឍន៍​ឥត ឈប់ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី ។ លោកស្រី​បន្តថា បច្ចុប្បន្ន​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​តំបន់ បាន​ផ្តោត​កាន់តែខ្លាំង ទៅលើ​ខ្សែសង្វាក់​តម្លៃ ក្នុងនោះ​វិស័យ​ឯកជន​វិញ បាន​កំពុងមាន​ឥទ្ធិពល និង​មានការ​ទទួលខុសត្រូវ​វ​កាន់តែខ្លាំង​ផងដែរ ចំពោះ ផលិតកម្ម និង​សន្តិសុខ​ស្បៀង​។​​​​សូមបញ្ជាក់ថា​ តាម​ការសិក្សា​របស់ ADB កម្ពុជា​ជា​ប្រទេស​កំពុង​សិ​ក្សា្​មួយ ក្នុង​ចំណោះ​ការសិក្សា​ចំនួន​៤ មាន​ជាអាទិ៍ ប្រទេស​បង់​ក្លា​ដេ​ស សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តាជី​គី​ស្ថាន នៅក្នុង​ការវាយតម្លៃ​កិច្ច​គាំទ្រ​របស់ ADB ដែលមាន ថវិការ​សរុប​ចំនួន ១២,២​ពាន់​លាន​ដុល្លារ សម្រាប់​កសិកម្ម ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០១៧ ៕

អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​

2021/04/27 09:59:58 am        153
អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​ភ្នំពេញ៖ ក្រសួង​ធម្មការ និង​សាសនា បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣២ ​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​នូវ​កេរមរតក​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់ ជាតិ​យើង​, នា​ទីស្តីការក្រសួង រសៀល​ថ្ងៃទី​២៤ ឧសភា ២០១៩​។​​​ឯកឧត្តម កែវ ហេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម បាន​លើក​ឡើង​ថា បើ​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១០ រហូតមក​ទល់នឹង​បច្ចុប្បន្ន​នេះ ក្រសួង​ធម្មការ និង​សាសនា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​បាន​ចំនួន​៣១​វគ្គ​រួចមកហើយ មាន​សិក្ខាកាម​សរុប​ចំនួន​៩.៦៨៧ រូប ក្នុង​នោះ​ មាន​ព្រះសង្ឃ​ចំនួន ៤៩៦ អង្គ​, ស្ត្រី ១៣៧ នាក់​។សម្រាប់​ថ្ងៃនេះ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អនុញ្ញាត​ដាក់​ឲ្យ​ដំណើរ​ការ​បើក​វគ្គ​ប​ណ្តុះ​បណ្តាល​ជំនា​ន់ទី​៣២ បន្តទៀត សំដៅ​បញ្ជ្រាប​បន្ថែម​ចំណេះដឹង និង​តម្រង់ទិស​ផ្សព្វផ្សាយ​ជូន​ដល់​អាចារ្យ​អ្នក​ដឹក នាំ​ពិធី​កម្ម​នានា ទាំង​ផ្នែក​សាសន​ពិធី ក៏ដូចជា​ពិធី​ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិខ្មែរ ឲ្យ​កាន់​តែមាន​ភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច​ឡើង​។​​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​៣២ ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​នាពេលនេះ មាន​សិក្ខាកាម​អាចារ្យ​ចម្រុះ​មកពី​បណ្តា​រាជធានី​/​ខេត្ត ទូទាំង ប្រទេស មាន​ចំនួន ១៧០ រូប​។ ក្នុង​បណ្តា​រាជធានី​/​ខេត្ត​ទាំង​២៥ អវត្តមាន​ចំនួន ២​ខេត្ត មិនបាន​បញ្ជូន​អាចារ្យ​មក​រៀន គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។សិក្ខាកាម​ទាំង ១៧០​រូប​នេះ មាន​ព្រះសង្ឃ​ចំនួន ២០​អង្គ ស្រី្ត​០២​នាក់ ដែលមាន​ជំនាញ​ពី​មូលដ្ឋា​ន​ខុសៗ គ្នា ខ្លះ​ជា​អាចារ្យ កាន់​ពេលា​ការ ខ្លះ​ជា​អ្នកផ្លូវ ខ្លះ​ជា​អ្នកមហា ខ្លះ​ជា អាចារ្យ​គណៈកម្មការ​វត្ត ខ្លះ​ជា​អាចារ្យយោគី ខ្លះ​ជា​អាចារ្យ ចម្រុះ និង ខ្លះ ទៀត មកសុំ​រៀន​ថ្មី​ដើម្បី​ធ្វើជា​អាចារ្យ​នាពេល​អនាគត ហើយ​មួយចំនួនទៀត​មក​សិក្សា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​។​​​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម នរៈ រត​នវ​ឌ្ឍ​នោ រដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងថា កិច្ច​ការដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​រក្សា​បាន​នូវ​ការអភិរក្ស និង អភិវឌ្ឍ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និង​សាមគ្គីភាព​ដ៏​យូរលង់ របស់​ដូនតា​ខ្មែរ​យើង​។សម្បត្តិ​ធនធាន និង​កេរ​មរតក​ទាំងអស់ នេះ គឺជា មូល​ធនសង្គម​ដ៏​ចាំបាច់ និង​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការ កសាង​សង្គម​កម្ពុ​ជាមួយ ដែលមាន​កោសិកា​ផ្សារភ្ជាប់​គ្នា​ដ៏​រឹងមាំ មាន ប្រជាជន​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាស់លាស់​អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្លួន រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ ប្រកបដោយ​សុខ សន្តិភាព មាន​ភាព សុ​ខុ​ដុមរ​មនា និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​វិបុលភាព​។​​​​ឯកឧត្តម សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក នៃ​ក្រសួង ធម្មការ និង​សាសនា ពិសេស​គឺជា​នាយកដ្ឋាន​ស្រាវជ្រាវ ផ្សព្វផ្សាយ​ព្រះពុទ្ធ សាសនា​ផ្សារភ្ជាប់​សង្គម និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក ចិត្ត​ទុកដាក់ បង្កើត​ឱ្យ មាន ការវិវត្ត រីកចម្រើន​ថ្មីៗ បន្ថែមទៀត ទាក់ទង​ទៅ នឹង​ការថែរក្សា និង​អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់​ជាតិ សំដៅ​រួមចំណែក​កសាង​ធនធានមនុស្ស និង​លើកស្ទួយ​វិស័យ​វប្បធម៌ សាសនា ជាពិសេស គឺ​ការចែករំលែក ចំណេះដឹង ដើម្បី​តម្រង់ទិស​របៀប រៀបចំ​ពិធី​មង្គល និង​ពិធីបុណ្យ​ផ្សេងៗ ដោយមាន​ការ ចូលរួម យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ព្យាយាម យកចិត្តទុកដាក់ និង​ឆន្ទៈ​មុះ​មុត​របស់ គ្រូ ឧទ្ទេស​គ្រប់រូប ក្នុងការ បង្ហាត់បង្រៀន ផ្ទេរ​ចំណេះដឹង​ដើម្បី​បំពេញ បន្ថែម នូវ ចំណេះដឹង ចំណេះធ្វើ ដល់ សិក្ខា កាម អាចារ្យ រហូតដល់​ទទួលបាន​ជា​ផ្លែផ្កា គួរ​ជា ទី​មោ​ទ នៈ ដូច​ពេលនេះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM