ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនថ្មីចំនួនពីរថែមទៀតគ្រោងបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

2023/08/14 02:28:31 pm        1096
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនចំនួន២ បានកំពុងស្វែងរកទីតាំងវិនិយោគ ​ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ​កម្ពុជាមានក្រុមហ៊ុនចំនួន៣ហើយ ​កំពុងវិនិយោគក្នុងវិស័យមួយនេះ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីសប្តាហ៍កន្លងទៅនេះក្នុងវេទិកា​ធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមគណៈកម្មាធិការតំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នឹងខិតខំប្រឹងប្រែងដើម្បីពិភាក្សាជាមួយ​នឹងបណ្តាក្រុមហ៊ុនទាំង​អស់នោះ ធ្វើយ៉ាងណា​ឱ្យទិញជ័រកៅស៊ូនៅកម្ពុជា ​ដើម្បីយកទៅផលិតសម្បកកង់រថយន្ត។ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុនវិនិយោគទាំងនេះ នឹងចូលរួមចំណែកស្រូបកៅស៊ូកម្ពុជាយ៉ាងតិច​ចំនួន​ប្រមាណ ២សែនតោនក្នុង១ឆ្នាំ ស្របពេលដែលបច្ចុប្បន្ននេះការផលិត​ជ័រកៅស៊ូនៅក្នុងទូទាំង​ប្រទេស​បានបរិមាណ​សរុបជាង ៥០ម៉ឺនតោន សម្រាប់ការនាំចេញ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់​រថយន្តនៅកម្ពុជា​មានចំនួន ៣ក្រុមហ៊ុន ​ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្រចេះ ​និងខេត្តស្វាយរៀង។ យោងតាមអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជា​បាននាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានថវិកាជាង ​៣៨៥លានដុល្លារ កើនឡើង៤៣%៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុនចិន គ្រោងបោះទុន ១២,៧ពាន់លានដុល្លារ វិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៅខេត្តចំនួន៤

2023/08/14 11:21:14 am        2379
ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៏ធំមួយ ឈ្មោះ Danong Development Group គ្រោងបោះទុនប្រមាណ ១២,៧ពាន់ដុល្លារ ដើម្បីធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មបែបទំនើប លើផ្ទៃដីចំនួន ៧៥ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី គម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក សៅ ស៊ូជី ប្រធានក្រុមហ៊ុន ដាណុង ឌីវេឡុបមែន គ្រុប បានលើកឡើងថា គោលបំណងនៃការវិនិយោគនេះ មានការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វ ចំនួន៤ប្រភេទ ទី១. ដាំស្មៅ សម្រាប់ចំណីសត្វ, ទី២. បង្កាត់ និងដាំពូជពោត, ទី៣. ដាំ និងកែច្នៃដំឡូមី និងទី៤. បង្កាត់ និងចិញ្ចឹមសត្វគោ និងជ្រូក ហើយផលិតផលកសិកម្មទាំងនេះភាគច្រើន គឺសម្រាប់នាំចេញទៅប្រទេសចិន ។លោកបានបន្តថា ម្យ៉ាងទៀត ក្រុមហ៊ុននឹងចូលធ្វើអាជីវកម្ម ក្នុងគម្រោងរបស់ក្រុមហ៊ុន CENTRAL GAIN ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងខេត្តព្រះសីហនុ ដើម្បីសាងសង់ មជ្ឈមណ្ឌលឃ្លាំងស្ដុក និងឡូជីស្ទិកខ្នាតធំ ។លោកប្រធានក្រុមហ៊ុន បានបន្ថែមថា គម្រោងនេះផ្ដោតលើចំណុចសំខាន់ចំនួន៣ ទី១. ផ្ដោតលើការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ទី២. គ្រប់គ្រង និងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣. បង្កើតធនាគារកសិកម្ម ហើយការវិនិយោគនេះ ។ ដោយហេតុរាជរដ្ឋាភិបាលកម្ពុជា ពុំមានដីកសិកម្ម សម្រាប់ផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចបន្ថែមនោះ ការវិនិយោគនេះ នឹងធ្វើក្នុងរូបភាព ជួលដីវិនិយោគ សហការវិនិយោគ និងទិញដីវិយោគក្នុងតម្លៃសមរម្យណាមួយ ។លោក សៅ ស៊ូជី បានបញ្ជាក់ថា បន្ទាប់ពីបានសិក្សាវាយតម្លៃម្ដងជាពីរដង និងបានជួប ក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ ក្រោមការសម្របសម្រួលពីឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចតេជោ ក្រុមហ៊ុនបានចុះបញ្ជី និងអនុវត្តគម្រោងនៅពេលឆាប់ខាងមុខ ។ក្នុងឱកាសនោះ ឯកឧត្តម ដួង ដារ៉ា មានប្រសាសន៍ថា បន្ទាប់ពីការវិនិយោគរបស់ក្រុមហ៊ុន ដាណុង នឹងកាន់តែធ្វើឲ្យការធ្វើកសិកម្ម នៅក្នុងកម្ពុជា កាន់តែមានលក្ខណៈទំនើប នឹងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយក៏រំពឹងថា កម្ពុជានឹងក្លាយជាឃ្លាំង ឬជម្រុកអាហារមួយដ៏សំខាន់របស់ប្រទេសចិន រួមទាំងក្លាយជាប្រទេសគំរូ ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនេះ ៕អត្ថបទ បាន សុខរិទ្ធិ

ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃកើនឡើង ឆ្លុះបញ្ចាំងពីស្ថិរភាពល្អប្រសើរនៃវិស័យមូលបត្រកម្ពុជា

2023/08/14 11:13:53 am        153
ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្របានលើកឡើងថា បរិមាណជួយដូរភាគហ៊ុនប្រចាំថ្ងៃ ទាំងចំនួន​ភាគហ៊ុន និងទំហំជួញដូរ ​បានកើនឡើងគួរឱ្យកត់សំគាល់ ​ឆ្លុះបញ្ចាំង​ពី​ការរក្សាបានស្ថិរភាព​ល្អប្រសើរ ​បើទោះបីមានភាពតាន​តឹងសេដ្ឋកិច្ចសកលក៏ដោយ។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ នៃ​ផ្សារមូលបត្រកម្ពុជា បាន​លើកឡើងថា ផ្សារមូលបត្រកម្ពុជា ​មានក្រុមហ៊ុនចុះបញ្ជីសរុប ​ចំនួន ២០ ក្រុមហ៊ុន ដែលប្រមូល​បានទុនពីផ្សារមូលបត្រ សរុបប្រមាណ ៣៣០ ​លានដុល្លារអាមេរិក។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ​ទោះបីមានភាពតានតឹងផ្នែកសេដ្ឋកិច្ច និង ​បញ្ហានយោបាយ ជាសកល ​ក៏ការជួញដូរនៅផ្សារមូលបត្រកម្ពុជា ​នៅរក្សាបានស្ថានភាពល្អប្រសើរ។ ជាក់ស្តែង ​ក្នុងរយៈពេលដើមឆ្នាំមកដល់ពេលបច្ចុប្បន្ននេះ បរិមាណជួញដូរភាគហ៊ុនប្រចាំ​ថ្ងៃជា​មធ្យម មានចំនួនប្រមាណ ​១០០.០០០ ភាគហ៊ុនក្នុងមួយថ្ងៃ ​រីឯ​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំថ្ងៃ​ជាមធ្យមមានប្រមាណ ៣០០,០០០ ដុល្លារអាមេរិក។ឯកឧត្តម ហុង សុហួរ ថ្លែងថា ​“ទោះជាស្ថានភាពសេដ្ឋកិច្ច​សកល​ប្រឈម​នឹងភាព​ស្រពិចស្រពិល​ច្រើន ​ផ្សារមូលបត្ររបស់យើងនៅតែបន្តដំណើរ​ការ​រលូនទៅមុខ”។​ទន្ទឹមនេះ, គណនីជួញដូរសរុប​ បានកើនដល់ប្រមាណ ៤០.០០០ គណនី ជាមួយនឹងកំណើន​គណនី​ចំនួន ១.០០០ ជាមធ្យមក្នុងមួយខែ ​ហើយចំនួនវិនិយោគិនសកម្ម ​បានកើនដល់​ ៦.០០០ នាក់ ។បានចាប់ផ្តើមការជួញដូរក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ​គឺ​ជាក្រុមហ៊ុនបណ្តាក់ទុន​រួមគ្នា​រវាងរាជរដ្ឋាភិបាលកម្ពុជា​ដែលកាន់កាប់ភាគហ៊ុន​ចំនួន​ ៥៥ ភាគរយ និងក្រុមហ៊ុនមូលបត្រ​កូរ៉េកាន់កាប់ភាគហ៊ុន ៤៥ ៕អត្ថបទ៖ វណ្ណៈ 

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង២៧ ពាន់លានដុល្លារ

2023/08/11 05:19:34 pm        365
ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបជាង ២៧ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ ​ខណៈការនាំចូលមានចំនួនជាង ១៤ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ​នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ នេះ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេស​មួយចំនួនផ្សេងទៀត ​គិតជាទឹកប្រាក់សរុបមានចំនួនជាង ​២៧ ពាន់លានដុល្លារ ថមថយ​ចុះក្នុងរង្វង់ប្រមាណជាង ១៥ ​ភាគរយ ​បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២ ។ ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ នេះ មានទំហំទឹកជាង ​១៣ពាន់លានដុល្លារ ថយចុះជិត ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២, ចំណែកប្រទេសសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន៖ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ​៥ពាន់លានដុល្លា, ​វៀតណាមជាង ១,៥ពាន់​លានដុល្លារ, ចិន ៨១៤ លានដុល្លារ, ជប៉ុន ៥៦៦ លានដុល្លារ, ថៃជាង ៥៧៥ លានដុល្លារ, អាល្លឺម៉ង់ ៥១១ លានដុល្លារ, កាណាដា ៤៩៦ លានដុល្លារ, សិង្ហបុរីជាង ៤៤៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ ចំណែកការទំនិញនាំចេញនៅក្នុងរយៈពេលនេះដែររួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ ​មានទឹកប្រាក់ជាង​ ៣ពាន់លានដុល្លារ, ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និងគ្រឿងបង្គុំផ្សេងជិត ២ ពាន់លានដុល្លារ, សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ​ធ្វើពីក្រណាត់ ជាង ១,៤ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក វត្ថុធ្វើពីរោម គ្រឿងប្រដាប់​ប្រដារសម្រាប់​ធ្វើដំណើរ និងបរិក្ខាផ្សេងៗ មានទឹកប្រាក់ជាង​ ១ពាន់លានដុល្លារ ក្រៅពីនេះកម្ពុជា​ក៏បាននាំចេញមុខ​ទំនិញ​សំខាន់ៗជាច្រើនទៀតដូចជា ​ធញ្ញជាតិ, ស្បែកជើង ស្រោមជើង, គ្រឿងសង្ហារិម, កៅស៊ូ, និងផ្លែឈើជាដើម ។ចំណែកការនាំចូលវិញ សម្រាប់រយៈពេល ៧ខែនេះដែរ ការនាំចូលទំនិញមកទីផ្សារកម្ពុជា មានទំហំទឹកប្រាក់ជាង ​១៤ពាន់លានដុល្លារ ថមថយចុះជាង ​២៥ ភាគរយ ក្នុងនោះចំពោះ​ទំនិញនាំចូលរួមមាន៖ ការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៦,២ ​ពាន់លានដុល្លារ, វៀតណាមជាង ​២ ១២៧ លានដុល្លារ​, ថៃ ១,៦ពាន់លានដុល្លារ​, ឥណ្ឌូនេស៊ី ​៦៤៧ លានដុល្លារ, សិង្ហបុរី ៤៤៣ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ​ពីប្រទេសជាច្រើន​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ

2023/08/11 03:16:19 pm        152
ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ មាន​ទំហំទឹកប្រាក់សរុបជាង ២៧ ពាន់លានដុល្លារ ​ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង១៣ ពាន់លានដុល្លារ ​ខណៈការនាំចូលមានចំនួនជាង ១៤ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៣ នេះ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទំនិញជាមួយ​ប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេស​មួយ​ចំនួនផ្សេងទៀត​ គិតជាទឹកប្រាក់សរុបមានចំនួនជាង​ ២៧ ពាន់លានដុល្លារ ថមថយចុះក្នុង​រង្វង់ប្រមាណជាង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២ ។ ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ នេះ មានទំហំទឹកជាង ១៣ពាន់លានដុល្លារ ថយចុះជិត ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២, ចំណែកប្រទេសសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន៖ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ​៥ពាន់លានដុល្លារ, វៀតណាមជាង ១,៥ពាន់លានដុល្លារ, ចិន ៨១៤ លានដុល្លារ, ជប៉ុន ៥៦៦ លានដុល្លារ, ថៃជាង ៥៧៥ លានដុល្លារ, អាល្លឺម៉ង់ ៥១១ លានដុល្លារ, កាណាដា ៤៩៦ លានដុល្លារ, សិង្ហបុរីជាង ៤៤៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ ចំណែកការទំនិញនាំចេញនៅក្នុងរយៈពេលនេះដែររួមមាន៖ ការនាំចេញ​សំលៀកបំពាក់ និង​គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, ម៉ាស៊ីន ​គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំផ្សេងជិត ២ ពាន់លានដុល្លារ, សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ ជាង ១,៤ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក​ វត្ថុធ្វើពីរោម គ្រឿងប្រដាប់ប្រដារសម្រាប់ធ្វើដំណើរ និង​បរិក្ខាផ្សេងៗ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចេញមុខទំនិញ​សំខាន់ៗ​ជាច្រើនទៀតដូចជា​ ធញ្ញជាតិ, ស្បែកជើង ស្រោមជើង, គ្រឿងសង្ហា រឹម, កៅស៊ូ, និងផ្លែឈើជាដើម ។ចំណែកការនាំចូលវិញ សម្រាប់រយៈពេល ៧ខែនេះដែរ ការនាំចូលទំនិញមកទីផ្សារកម្ពុជា មាន​ទំហំទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ ថមថយចុះជាង​ ២៥ ភាគរយ ក្នុងនោះ​ចំពោះទំនិញ​នាំចូលរួមមាន៖ ការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៦,២ ពាន់លានដុល្លារ, វៀតណាមជាង ២ ១២៧ លានដុល្លារ, ថៃ ១,៦ពាន់លានដុល្លារ, ឥណ្ឌូនេស៊ី ៦៤៧ លានដុល្លារ, សិង្ហបុរី ៤៤៣ លានដុល្លារ ​ក្រៅពីនេះ​កម្ពុជា​ក៏បាន​នាំចូលទំនិញ​ផ្សេងៗ​ពី​ប្រទេសជាច្រើនទៀត​ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទំហំទឹកប្រាក់ជាង ៣៨៥ លានដុល្លារអាមេរិក

2023/08/11 02:40:37 pm        184
ភ្នំពេញ៖ កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨៥ លានដុល្លារអាមេរិក​ កើនឡើងជាប់ ៤៣ ភាគរយ បើធៀប​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។បើតាមរបាយការណ៍អគ្គនាយករដ្ឋានគយ ​និងរដ្ឋាករកម្ពុជា បង្ហាញពីស្ថិតិ​ទំនិញពាណិជ្ជកម្ម​នាំចេញ​របស់កម្ពុជា ​ក្នុងនោះការនាំចេញកៅស៊ូ ​និងផលិតផលធ្វើពីកៅស៊ូ ​នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ មានទឹកប្រាក់ជាង ៦១ លានដុល្លារ ខណៈការនាំចេញរយៈពេលដូចគ្នាឆ្នាំ ​២០២២ ​មានត្រឹម ៤១ លានដុល្លារប៉ុណ្ណោះ ។ចំណែកក្នុងរយៈពេល ៧ខែឆ្នាំ២០២៣នេះវិញ ការនាំចេញកៅស៊ូ និង​ផលិតផល​ធ្វើពីកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ​មានទំហំទឹកប្រាក់សរុបជាង ៣៨៥ លានដុល្លារ ​ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ការនាំចេញទំនិញប្រភេទនេះ មានទឹកប្រាក់ ២៦៩ ​លានដុល្លារ ។ ដូច្នេះតាមរយៈនៃការនាំចេញនេះ បានបង្ហាញថា កៅស៊ូរបស់កម្ពុជាកំពុងមាន​ទីផ្សារល្អ​ប្រសើរសម្រាប់ទីផ្សារក្រៅស្រុក។ជុំវិញការនាំចេញកៅស៊ូនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ថ្លែងនូវ​ការសាទរ ចំពោះការងើបឡើងល្អនៃការនាំចេញកៅស៊ូរបស់កម្ពុជា ខណៈបច្ចុប្បន្នទីផ្សារជ័រកៅស៊ូ​ក្នុងស្រុកកំពុងមានកំណើន ​ដែលការនាំចេញទំនិញប្រភេទនេះ និងមាន​បន្តនិរន្តសម្រាប់ទីផ្សារ​នាំចេញ​របស់កម្ពុជាផងដែរ​ ដ៏រាបណាទីផ្សារនៅក្នុងស្រុក មិនទាន់ស្រូបយកជ័រកៅស៊ូ​សម្រាប់​ដំណើរការផលិត។ ជុំវិញតម្រូវការជ័រកៅស៊ូក្នុងស្រុកនេះដែរ អ្នកឧកញ៉ា ​បញ្ជាក់បន្ថែមថា ចំពោះ​តម្រូវការជ័រកៅស៊ូនៅក្នុងប្រទេស ប្រសិនរោងចក្រទាំងអស់បើកដំណើរ គឺស្រូបយក​តែជ័រកៅស៊ូ​ប្រភេទលេខ ១០ ខណៈដែលការផលិតកៅស៊ូប្រភេទនេះនៅកម្ពុជា ​មានត្រឹម ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ។សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ​មានរោងចក្រផលិតសំបកកង់ចំនួន ២ បានកំពុងដំណើរការ, រោងចក្រទី១ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ​វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd, ក្រុមហ៊ុននេះនឹង​ទិញផលិតផលជ័រកៅស៊ូក្នុងស្រុក​ ១០០% ​សម្រាប់សង្វាក់ការផលិត ក្នុងរង្វង់​ប្រមាណ ៥ ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ ​រោងចក្រទី ២ ស្ថិតនៅ​ក្នុងខេត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd, រោងចក្រនេះ និងប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិនៅក្នុងស្រុកផងដែរ ។ ​ចំណែករោងចក្រទី ៣ គឺក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd មានទីតាំងខេត្តក្រចេះ​ ក្រុមហ៊ុននោះនឹងអាច​ត្រូវការជ័រកៅស៊ូ​ក្នុងស្រុកផងដែរ ​ដែលទាំងអស់នេះគឺជាផ្នែកមួយជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូ​ធម្មជាតិរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកបង្ហាញគន្លឹះសំខាន់ៗ សម្រាប់អ្នកដាក់ពាក្យស្វែងរកការងារ

2023/08/10 04:27:52 pm        265
ភ្នំពេញ៖ ដើម្បីឆ្លើយតបក្នុងការទទួលពាក្យ និងសម្ភាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើ តំណាងក្រុមហ៊ុននានា ​បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាគន្លឹះសំខាន់ៗក្នុងការត្រៀម​ខ្លួនជាមុន ដើម្បីឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។លោក ប៉ិក សុឃីម តំណាងក្រុមហ៊ុន ONION Mobility ក្នុងវិស័យយានយន្ត ក្នុងកិច្ចសម្ភាស​ជាមួយ​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានលើកឡើងថា យោងតាមបទពិសោធន៍កន្លងមក គន្លឹះមួយចំនួន​ដែលអ្នកស្វែងរកការងារធ្វើគួរតែយល់ដឹងនិងត្រៀមជាមុន គឺការស្គាល់ខ្លួនឯងដែលជារឿងសំខាន់​បំផុត មុននឹងសម្រេចចូលទីផ្សារការងារ ​បន្ទាប់មកត្រូវស្វែងយល់ និងស្គាល់ស្ថាប័នក្រុមហ៊ុន ដោយ​ផ្តោតលើប្រភេទការងារអ្វីដែលក្រុមហ៊ុននឹងផ្តល់ជូននិងក្នុងវិស័យអ្វីខ្លះ ហើយឆ្លើយតបទៅ​នឹងអ្វីដែល​យើងចង់បានដែរឬទេ?ចំណែកលោក រស់ លីហួរ មន្រ្តីធនធាន​មនុស្ស​នៃផ្សារទំនើប អ៊ីអន ម៉ល បានរៀបរាប់​ស្រដៀងគ្នា​ដែរថា ក្រៅពីការត្រៀមខាងលើនេះ អ្នកស្វែងរកការងារក៏ត្រូវពង្រឹងផ្នែកភាសា និងជំនាញ​កុំព្យូរទ័រដែរ ព្រោះបច្ចុប្បន្ននិងទៅមុខគឺសម័យឌីជីថលដែលទាមទារឲ្យមានការយល់ដឹង និង​ប្រើប្រាស់​ច្រើន។ បន្ថែមពីនេះ ក៏គួរមានបញ្ជីរសំណួរជាមុន និងត្រង់ត្រាប់ស្តាប់​ចម្លើយ​ក្នុង​ពេល​សម្ភាសន៍ ​សួរសំណួរដែលត្រូវតាមដាន ព្រោះទាំងអស់នោះ ជាការ​ឆ្លុះបញ្ចាំង​ពីយើង។ជុំវិញព័ត៌មានអំពីទីផ្សារការងារខាងលើនេះ នៅថ្ងៃទី១០ សីហា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌល​ការងារ​រាជធានីភ្នំពេញ បានរៀបចំវេទិកាការងារ ​ដោយមានក្រុមហ៊ុនធំៗចំនួន១១ ចូលរួមបង្ហាញជូន​នូវឱកាសការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនជាង ៧០០កន្លែង។ វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាស​ដល់សាធារណៈជន​ទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរ​ការងារ អាចទទួលបានកាន់តែងាយស្រួល ​ដោយចំណេញពេលវេលា​ និងនៅមួយកន្លែង។ សិស្ស/និស្សិត ​និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប និងរៀបចំខ្លួនឲ្យបាន​សមរម្យទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាស​ផ្ទាល់ជាមួយ​ក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ ឈិត បូរ៉ាវី

អ្នកជំនាញរំពឹងវិស័យអចលនទ្រព្យរបស់កម្ពុជា មានស្ថិរភាព និងការអភិវឌ្ឍខ្លាំងក្នុងអាណត្តិទី៧នេះ

2023/08/10 12:56:41 pm        333
ភ្នំពេញ៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានរំពឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ​នឹងមានស្ថិរភាព​ និង​ការអភិវឌ្ឍ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត នៅក្នុងអាណត្តិទី៧នេះ ​បន្ទាប់ពីប្រទេសកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ និង​សុខសន្ដិភាព ​ដែលអាចទាក់ទាញវិនិយោគិនពីក្រៅប្រទេសបន្ថែមទៀត នាពេលខាងមុខនេះ។ លោក សន សៀប ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាង ២០ ឆ្នាំ លោក​សង្កេត​ឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ​ភាគច្រើនបំផុត​ គឺមានទំនុកចិត្ត និង​ជំនឿ​ជឿ​ជាក់យ៉ាងខ្លាំង​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេស ​នៅក្នុងការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិទី៧នេះ ដោយប្រជាពលរដ្ឋបានចេញទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ​ក្នុងអំឡុលពេលថ្ងៃ​សម្រាក​បោះឆ្នោត​ ដោយ​គ្មាន​ការព្រួយបារម្ភពីបញ្ហា​នយោបាយអ្វីកើតឡើងឡើយ។លោក សន សៀប លើកឡើងថា ​បើទោះពីជាបច្ចុប្បន្នពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដែលបាន​កើតចេញពីវិបត្តិជំងឺកូវីដ-១៩ វិបត្ដិសេដ្ឋកិច្ចសាកល ​និងវិបត្ដិសង្គ្រាម​ រុស្ស៊ី-អ៊ុយក្រែន ក៏ដោយ។ ប៉ុន្ដែប្រទេសកម្ពុជានៅតែរក្សា​បាន​នូវកំណើន​សេដ្ឋកិច្ច ​និងស្ថិរភាពផ្ទៃក្នុង ​ហើយបាន​បង្កើន​ទំនាក់ទំនងអន្តរជាតិ​ជាមួយបណ្ដាប្រទេសមហាអំណាចជាច្រើនទៀត ​ដែលកត្តានេះ វិស័យ​អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា​អាចរក្សាកំណើនវិនិយោគ និងផលវិជ្ជមានបន្ថែមទៀត​នាពេល​ខាងមុខ។ បើតាមធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេច​បាន​ក្នុងកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាប​ក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹង​គាំទ្រ​ជាចម្បង​ដោយ​ការនាំចេញទំនិញ ​និងការបន្ត​ងើប​ឡើង​លឿននៃវិស័យទេសចរណ៍ ​វិស័យអចលនទ្រព្យ​ និងវិស័យពាក់ព័ន្ធផ្សេងៗ ​ស្របពេលដែល​កម្ពុជារំពឹង ​ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយប្រទេសផ្សេងៗ ​ជួយ​ទាក់ទាញ​លំហូរវិនិយោគ​ចូល​មកកម្ពុជាបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

អ្នកវិនិយោគចិននឹងទទួលបានប្រយោជន៍ពីការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ តាមរយៈ សមាគមសហគ្រិនចិនហ្វូសាន នៅកម្ពុជា

2023/08/10 12:28:54 pm        92
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សង្ឃឹមយ៉ាងម៉ុតមាំថា អ្នកវិនិយោគចិននឹងទទួលបាន​សក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ​ក្នុងវិស័យជាច្រើន ​ជាពិសេស វិស័យដែល​មាននៅក្នុងគម្រោង“ការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី” ​ដែលអាចផ្តល់ឱកាសដ៏ល្អសម្រាប់អនាគត។សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះខណៈដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ​សមាគមសហគ្រិន ស៊ុនតឺ នៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិនហ្វូសាន​នៅកម្ពុជា អាណត្តិទី២ ​នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់សមាគម​សហគ្រិនចិន​ហ្វូសាននៅកម្ពុជា ​និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋ​ប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ ​និងបណ្តាប្រទេសនៅក្នុង​គម្រោងនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនិង​ជម្រុញពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ​ជាមួយគ្នាដ៏យូរលង់ណាស់មកហើយ ។ ​ពិធីរៀបចំថ្ងៃនេះក៏បានអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរផងដែរ។ បច្ចុប្បន្ន រដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើកិចុ្ច​សហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ​ ក្រោមភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានផ្លាស់ប្តូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗជាប្រចាំ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា​ ជាមួយនឹងស្ថេរភាពនយោបាយ និង​សុខសន្តិភាព និងភាពទាក់ទាញ ​នៃធនធានធម្មជាតិ ​ពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មី​ដែលផ្តល់ការងាយស្រួល​សម្រាប់ធុរកិច្ច ​រាជរដ្ឋាភិបាលកម្ពុជាបាន ​និងកំពុងតែទាក់ទាញ និង​ស្វាគមន៍អ្នកវិនិយោគគ្រប់ប្រទេស រួមទាំងអ្នកវិនិយោគចិនផងដែរ៕ 

គណៈកម្មការផ្សារច្បារអំពៅ បាញ់គំនូសកំណត់ការលក់ដូររបស់អាជីវករ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ

2023/08/10 11:41:50 am        320
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងផ្សារ ច្បារអំពៅ ក្រុមការងារកំលាំងសន្តិសុខផ្សារ បានចុះរៀបចំ​សណ្តាប់ធ្នាប់ ចំពោះក្រុមអាជីវករលក់ដូរទំនិញផ្សេងៗ នៅបណ្តោយលេខ ៣៦៩ មុខផ្សារ ច្បារអំពៅ ដើម្បីគូសគំនូសកំណត់ទីតាំងលក់អោយមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍សាធារណៈ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ។គណៈកម្មការផ្សារ ច្បារអំពៅ ប្រាប់អោយ BTV ដឹងថា អាជ្ញាធរខណ្ឌច្បារអំពៅ ​ក្រោមការដឹកនាំ​របស់​លោក ចេង មុនីរ៉ា អភិបាល ​នៃគណៈអភិបាលខណ្ឌច្បារអំពៅ ​និង លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ច្បារអំពៅ ជារឿយៗគណៈកម្មការផ្សារ តែងតែ​ចុះរៀបចំ​សណ្តាប់ធ្នាប់ ខាងក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ​អោយមានរបៀបរាបរយ សណ្តាប់ធ្នាប់​សាធារណៈល្អប្រសើរ ដើម្បីផ្លូវមានសភាពធំទូលាយដែលអាចធ្វើអោយបងប្អូន​ប្រជាពលរដ្ឋ​ចេញចូលបានស្រួល ជាពិសេស ​ងាយស្រួលនៅពេលមានហានិភ័យណាមួយកើតឡើង គឺអាចចេញចូលបានល្អ ។ ក្នុងនោះផងដែរគណៈកម្មការផ្សារ ក៏ធ្វើការផ្សព្វផ្សាយ ណែនាំ ទៅដល់អាជីវករ ក៏ដូចជា អ្នកទៅ​ទិញទំនិញ ម្ហូប អាហារ ក្នុងផ្សារទាំងអស់សូមចូលរួមថែរក្សា អនាម័យ​ បរិស្ថានជាប់ជាប្រចាំ ។ ពីព្រោះថា សំរាម និង បរិស្ថានមិនល្អនេះហើយ គឺជាប្រភពដែលនាំអោយកើតមានជំងឺគ្រប់ប្រភេទ ដូច្នេះហើយ សូមបងប្អូនទាំងអស់ នាំគ្នាជួយសហការជាមួយគណៈកម្មការផ្សារ ក្នុងការ​បោស​សំអាត​សំរាម អនាម័យ បរិស្ថានអោយបានស្អាតជានិច្ច ទើបយើងឈ្នះអស់ជំងឺទាំងឡាយ ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM